Overblog
Editer l'article Suivre ce blog Administration + Créer mon blog
1 janvier 2014 3 01 /01 /janvier /2014 13:50

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

វប្បធម៍ហៃអើ,នាំឲរាស្ត្រខ្មែរលង់ទឹកម្តងទៀត

 

យើងដឹងថានៅស្រុកខ្មែរមានលិចទឹកនាំបង្កើតទុក្ខដល់អ្នកស្រែចំការ,ប៉ុន្តែជាមួយគ្នានេះដែរក៏មានជំនន់រលា(១)

នៃកំហឹងប្រជាពលរដ្ឋចំពោះអ្នកដឹកនាំលួចជាតិ,ដែលនាំឲពួកចោរទាំងនោះមានការព្រួយអំពីអនាគតរបស់ខ្លួន,

ហើយនាំគ្នារៀបជើងព្រួលទប់ទល់នឹងគ្រោះថ្នាក់នេះ។

នៅចំពោះមុខជំនន់រលានេះ,ពួកចោរទាំងនោះមានយុទ្ធសាស្ត្រពីរយ៉ាង,ទី១.នាំគ្នាលើកទំនប់ទឹកភ្លាមៗទប់ទឹកមិនឲ

ហូរចូលមកបំផ្លាញប្រយោជន៏ពួកវា,ទី២.នាំគ្នាអង្គុយរង់ចាំពេលទឹកស្រកដោយសង្ឃឹមថានឹងស្រកនៅពេលឆាប់ៗ

ខាងមុខនេះ(។)បើយកមកប្រដូចក្នុងវិបន្តនយោបាយបច្ចុប្បន្ននៅស្រុកខ្មែរ,យើងអាចនិយាយបានថា៖

វិធីទី១របស់ពួកវា,គឺប្រើអំពើហឹង្សាវាយប្រហារកម្លាំងប្រជាពលរដ្ឋងើបប្រឆាំងនឹងពួកវា,វិធីទី២,គឺរកមធ្យាបាយពន្យា

ពេលក្នុងរយៈពេលវែង,ចាំឲកម្លាំងប្រជាពលរដ្ឋចុះខ្យោយខ្លួនឯង,ដោយប្រើល្បិចចរចាមិនចេះចប់មិនចេះហើយ។

ល្បិចទី២នះហើយដែលពួកចោរយកមកប្រើទប់ការបះបោររបស់ប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងពួកវា,ព្រោះយើងដឹង

ថានៅពីក្រោយរនាំងពួកចោរអាយ៉ងទាំងនោះ,មានយួនកុម្មុយនិស្តជាអ្នកទាញខ្សែរញាក់ឲពួកវាកំរើកកាយវិការដូច

ជាវាឡសត្វ(២)ធ្វើពុតមិនស៊ីសាច់មនុស្សខ្មែរមួយរយៈពេលសិន(។)យួនកុម្មុយនិស្តយកល្បិចទី២នេះមកអនុវត្ត,ព្រោះ

ពួកវាស្គាល់ច្បាស់ណាស់នូវចរិតអ្នកនយោបាយខ្មែរដែលកំពុងនាំគ្នាដើរតួជាអ្នកប្រឆាំងវា,ហើយជាល្បិចដែលវាធ្លាប់

យកមកប្រើរួចមកហើយ,និងជាល្បិចមានជ័យជំនះជានិច្ចតាំងពីឆ្នាំ១៩៩៣មកម្លេះ,ហើយខ្មោចស្តេចសីហនុ,រណឫទ្ថិ,

និងសមរង្សីក្តី,សុទ្ធតែធ្លាប់ជាប់កក្នុងអន្ទាក់ល្បិចចរចាមិនចេះចប់មិនចេះហើយនេះ(។)យួនស្គាល់ច្បាស់ចរិតពួក

ជនការី(acteurs)ខ្មែរដែលកំពុងឡើងលើសង្វៀនប្រយុទ្ធនយោបាយជាមួយវា,ព្រោះពួកនេះសុទ្ធតែជាគូសត្រូវធ្លាប់

ចាញ់វាជានិច្ចហើយមិនដែលរអារាងចាលនូវបរាជ័យរបស់ខ្លួននោះឡើយ,ហេតុដូច្នេះយួនឥតចាំបាច់ដូរល្បិចដែល

ធ្លាប់តែឈ្នះ,ព្រោះវាមើលឃើញច្បាស់ថាគូសត្រូវវានៅតែមិនចោលមារយាទសៃមម៉ៃ(friable)ជាអ្នកចាញ់មាយា

(ruse)វាដដែល។

ចរិតបរាជ័យអ្នកតាំងខ្លួនជាអ្នកសង្គ្រោះខ្មែរបច្ចុប្បន្នជាមារយាទចុះនាម(s’inscrire)ក្នុងនិរន្តរភាព(continuité)នៃ

នយោបាយខ្មោចស្តេចសីហនុ,គឺការស្វែងរកប្រយោជន៏ផ្ទាល់ខ្លួនសិនមុនប្រយោជន៏ជាតិ,ហើយប្រើមយ្យោបាយ

ឧបាយបញ្ជោតប្រជាករ(៣)សំរាប់ធ្វើឲសម្រេចគោលបំណងខ្លួន(។)ជាច្រើនលើកច្រើនគ្រាមកហើយ,ប្រជាពលរដ្ឋខ្មែរ

តែងតែជួបប្រទះនឹងសេចក្តីសង្ឃឹមមិនពិតដោយនាំគ្នាឆាប់ជឿណាស់,ជាពិសេសអ្នកចេះដឹង,ទៅលើពន្លឺលុះក្នុង

សេចក្តីស្លាប់នៃខ្មោចស្តេចសីហនុដូចមមាចនាំគ្នាហើរចូលភ្លើងមរណៈដូច្នោះឯង(។)ការយកនិរន្តរភាពនៃ

នយោបាយខ្មោចសីហនុនេះ,ដែលយើងឲឈ្មោះថាឯកាធិបតេយ្យ(individualisme)មកឪបក្រសោបនេះ,វាមាននៅ

ក្នុងជីវណូ(germe)ពួកអ្នកតាំងខ្លួនជាអ្នកសង្គ្រោះខ្មែរបច្ចុប្បន្ន,ព្រោះពួកនេះមានកំណើតនិងមានជីវិតនៅក្នុង

ប្រព័ន្ធខ្ចឹបនៃសីហនុនិយម,គឺរស់នៅដូចគីង្គក់រស់នៅក្នុងអណ្តូងស្គាល់តែពន្លឺដែលមាននៅមាត់អណ្តូង,ហើយនៅ

ពេលដែលមានជំនន់រលាអាចឲខ្លួនចេញពីអណ្តូងបានក៏នៅតែរក្សាទម្លាប់ដែលមាននៅក្នុងជីវណូខ្លួនជានិច្ច។

យួនស្កាល់ចរិតនេះច្បាស់,គឺជាចរិតទុករាស្ត្រជាកម្លាំងនយោបាយរបស់ខ្លួនយកពលកម្មរាស្ត្រមកបំរើនយោបាយពួក

គាត់ដើម្បីរកប្រយោជន៏ផ្ទាល់មុនប្រយោជន៏ជាតិ,ហើយគាត់មិនសូវគិតពីផលវិបាកនៅពេលដែលពួកគាត់ទទួល

បរាជ័យម្តងៗ,ប្រជាពលរដ្ឋតែងតែទទួលរងទុក្ខវេទនាជានិច្ច,ឧទាហរណ៏ជាក់ស្តែងក្នុងរយៈពេលជាងសាមសិបឆ្នាំនេះ,

ក្នុងនយោបាយដើរតាមធ្នារនយោបាយខ្មោចស្តេចសីហនុនេះ,ដែលនាំឲប្រជាពលរដ្ឋខ្មែររស់ក្នុងអាណានិគមយួននិង

ក្រោមការគ្រប់គ្រងរបបផ្តាច់ការស៊ីសាច់ហុតឈាមរាស្ត្រ(។)មកដល់ពេលនេះទៀតពួកគាត់,ទោះបីមានរាស្ត្រខ្មែរជិត

មួយនគរគាំទ្រ,ក៏នៅតែមានគំនិតខូចយកកម្លាំងគាំទ្រធ្វើជាកូនសោបើកទ្វារការចរចារជាមួយគណបក្សកាន់

អំណាចដែលជាបក្សបំរើផលប្រយោជន៏យួនទៅវិញ(។)ផែនការរបស់ពួកគាត់ក្នុងការចរចានេះមាន៖

១.ចូលធ្វើសហប្រតិបត្តិការក្នុងសភាជាតិមានចែកអាសនៈស្មើគ្នាជាមួយគណបក្សកាន់អំណាចក្នុងរយៈពេលពីរឆ្នាំ

ដើម្បីរៀបចំបោះឆ្នោតឡើងវិញសំរាប់អាណត្តិទី៦ ;

២.បង្កើតរដ្ឋាភិបាលទ្វេបក្ស”សង្គ្រោះជាតិនិងប្រជាជន”សំរាប់ចាត់ចែងកិច្ចការជាធម្មតារបស់រដ្ឋ ;

៣.ជ្រើសតាំងសមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត(ក.ជ.ប.)មានចំនួន៥០%មកពីគណបក្សសង្គ្រោះ

ជាតិ,៥០%ទៀតមកពីគណបក្សប្រជាជន ;

៤.ធ្វើច្បាប់ឲមានការឧបត្ថកធនជាថវិកាដល់គណបក្សចូលរួមបោះឆ្នោត,និងការកំណត់ឲពេលវេលាធ្វើឃោសនា

តាមទូរទស្សន៏និងវិទ្យុជាតិនិងឯកជន ;

៥.ជ្រើសតាំងសមាជិកក្រុមព្រឹក្សាធម្មនុញ្ញជាថ្មី ;

៦.នាយករដ្ឋមន្រ្តីអន្តរកាលស្នើទៅព្រះមហាក្សត្យសូមឲប្រកាសរំលាយរដ្ឋសភាជាតិនិងព្រឹទ្ធសភាដើម្បីធ្វើការបោះ

ឆ្នោតតំណាងរាស្រ្តនិងក្រុមព្រឹក្សាឃុំនិងសង្កាត់ជាថ្មី។

ផែនការរបស់គណបក្សសង្គ្រោះជាតិដែលបានរៀបរាប់ជាសង្ខេបខាងលើនេះ,យើងឃើញមានភាពឆ្គាំឆ្គងជាច្រើន

ណាស់ក្នុងផ្នែកគតិយុត្ត,សិលធម៍,និងប្រសិទ្ធភាពក្នុងការអនុវត្តន៏ផង។

១.ក្នុងផ្នែកគតិយុត្ត :

គណបក្សសង្គ្រោះជាតិមិនសុខចិត្តទទួលស្គាល់លទ្ធផលការបោះឆ្នោតតាមការប្រកាសដោយសំអាងលើភស្តុតាងថា

មានការលួចឆ្នោត,ហើយទាមទារឲក.ជ.ប.និងក្រុមព្រឹក្សាធម្មនុញ្ញរកយុត្តិធម៍ឲ,បើគ្មានយុត្តិធម៍គឺគណបក្សខ្លួនមិន

ទទួលស្គាល់រដ្ឋសភាបច្ចុប្បន្នថាជាសភាស្របច្បាប់,មកដល់ថ្ងៃនេះក្រុមព្រឹក្សាធម្មនុញ្ញទទួលស្កាល់ជាផ្លូវការនៃលទ្ធ

ផលបោះឆ្នោត,គឺគណបក្សប្រជាជនជាអ្នកឈ្នះបានទទួលអាសនៈ៦៨,គណបក្សសង្គ្រោះជាតិជាអ្នកចាញ់បានទទួលអា

សនៈ៥៥,ដូច្នេះអ្វិដែលគណបក្សសង្គ្រោះជាតិតវ៉ាឲរកការពិតដើម្បីយុត្តិធម៍ត្រូវក្រុមព្រឹក្សាធម្មនុញ្ញគេទុកជាឥតបាន

ការ,ដូច្នេះគឺគ្មានយុត្តិធម៍សំរាប់ម្ចាស់ឆ្នោត(។)ប្រស្នាគឺថាការដែលគណបក្សសង្គ្រោះជាតិស្នើរចែកអាសនៈ៥០%ស្មើ

គ្នាជាមួយគណបក្សកាន់អំណាច,តើគាត់ឈរលើច្បាប់អ្វី,បើគ្មានការរកការពិតក្នុងការលួចឆ្នោតបានផង,ហេតុអ្វីបាន

ជាគាត់យកការមានតុល្យភាពជាមួយគណបក្សប្រជាជនក្នុងសភាជាយុត្តិធម៍,យុត្តិធម៍មិនមែនជាការត្រូវរូវគ្នាឬជា

ការឃុបឃិតចែកឈ្នះគ្នារវាងគណបក្សសង្គ្រោះជាតិនិងប្រជាជននោះឡើយ(។)បើគ្មានការរកការពិតជូនម្ចាស់ឆ្នោត,

គឺគ្មានយុត្តិធម៍,ដូច្នេះសភាជាតិមានតុល្យាភាពរវាងគណបក្សជាប់ឆ្នោតទាំងពីរក៏នៅជាសភាជាតិឥតស្របច្បាប់ឬ

ជាសភាចោរដដែល,គ្រាន់តែពីមុនមានក្រុមចោរតែមួយ,តែបើមានសភាជាតិ៥០%,គឺនឹងមានក្រុមចោរពីរតែ

ប៉ុណ្ណោះ,សភាចោរគឺនៅតែសភាចោរដដែលព្រោះជាសភាគ្មានមូលដ្ឋានយុត្តធម៍,កើតមានឡើងពីការលួចឆ្នោត។

យើងឃើញថាទស្សនៈយុត្តិធម៍របស់សមរង្សីនិងកិមសុខាដែលបានរៀបរាប់ខាងលើនេះវាមានបដិវាទកម្ម

(contradiction)នឹងគោលការណ៏ច្បាប់ទាំងស្រុង,និងការតវ៉ារកយុត្តិធម៍ជូនម្ចាស់ឆ្នោតផង,ដូច្នេះយើងអាចទុក

ទស្សនៈខុសច្បាប់,និងក្បត់ឆន្ទៈរាស្ត្រនេះជាទស្សនៈមានអយុត្តិធម៍ណាស់សំរាប់ប្រជាជាតិខ្មែរ(។)យើងសួរថាបើ

បុគ្គលទាំងពីររូបនេះជាមនុស្សមិនគោរពច្បាប់ហើយមិនប្រកាន់ពាក្យសច្ចៈ,តើពួកគាត់ជាមនុស្សបែបណា(?)ដូច្នេះ

យើងលើកផ្នែកសីលធម៍នៃគំនិតខុសឆ្កងក្នុងផែនការគណបក្សសង្គ្រោះជាតិមកពិនិត្យបន្តទៀត។

២.ផ្នែលសីលធម៍ :

អ្នកដឹកនាំគណបក្សសង្គ្រោះជាតិមិនដែលគោរពពាក្យដែលខ្លួនសន្យានោះឡើយ,តាំងពីមុនពេលបោះឆ្នោតរហូតមក

ដល់បច្ចុប្បន្នកាល,តួយ៉ាង(exemple)ការប្រកាសថាបើគ្មានកំណែទំរង់ក.ជ.ប.គឺគេមិនចូលរួនបោះឆ្នោត,តែគេនាំ

គ្នាធ្វើផ្ទុយនឹងការប្រកាសរបស់គេទៅវិញ,គឺនាំគ្នាចូលបោះឆ្នោតទោះបីគ្មានកំណែទំរង់ក.ជ.ប.ក៏ដោយ,ហើយបច្ចុប្បន្ន

នេះ,ទោះបីមានប្រជាករជាងមួយលាននាក់សំដែងកំហឹងហើយស្រែកឲហ៊ុនសែនលាលែងពីតំណែងក៏ដោយ,ពួកគេ

ឆ្លៀតយកកម្លាំងមហាជននេះទៅសូមគណបក្សប្រជាជនធ្វើការចរចារជាថ្មីដើម្បីចែកអំណាចដោយយកគោលដៅរៀប

ចំការបោះឆ្នោតជាថ្មីសំរាប់អាណត្តិទី៦,មកបន្លំមហាជន(។)ទង្វើទាំងឡាយនេះ,ទោះបីសហគមន៏អន្តរជាតិគេស្នើរឲ

មានដំណោះស្រាយតាមការចរចាររវាងគូបដិបក្ខក៏ដោយ,តែក៏គេមើលឃើញជាក់ច្បាស់អំពីការភូតកុហកចៀមជាំ

(à​​répétition)របស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិចំពោះអ្នកគាំទ្រខ្លួន,នាំឲគេគ្មានជំនឿទុកចិត្តលើភាពប្រាកដ

ប្រជានិងគ្មានការតស៊ូគំនិតនយោបាយដ៏ខ្ជាប់ខ្ជួនរបស់គណបក្សនេះ,ហើយគេនាំគ្នាធ្វើការវិនិច្ជ័យក្នុងចិត្តគេ,ទុក

សមរង្ស៊ីនិងកិមសុខាជាអ្នកដឹកនាំកំប្លែង(rigolo)មួយ,ដែលជាការធ្វើឲចុះយ៉ាងខ្លាំងនូវតម្លៃអ្នកនយោបាយខ្មែរជា

ទួទៅ(។)អ្នកនយោបាយដែលអាចភរអ្នកគាំទ្រខ្លួនដោយឥតមានការអៀនខ្មាស់គឺពិតជាអាចក្លាយជាជនក្បត់ជាតិ

ជាពុំខាន(។)ចេតសិក(៤)លើគតិបណ្ឌិត(idéal)នៃសីលធម៍នយោបាយរបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,គេ

ឃើញមានទុព្វលភាព(défaillance)គួរឲបារម្ភណាស់នៅក្នុងកាលៈទេសៈពិសេសហើយជាប្រវត្តិសាស្ត្រមួយដែល

ប្រជាពលរដ្ឋខ្មែរត្រូវការអ្នកដឹកនាំមានចរិយាសម្បត្តិជាអ្នកគោរពសីលធម៍ឥតខ្ចោះគឺជាអ្នកដឹកនាំទុកសីលធម៍ជា

សរណៈ(៥)ក្នុងគោលការណ៏នយោបាយរបស់ខ្លួន,បើអ្នកដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមយួននិងអំណាច

ផ្តាច់ការបំរើប្រយោជន៏យួនគ្មានសីលធម៍នោះទេ,គឺច្បាស់ជា,ទី១មិនឈ្នះយួនជាដាច់ខាត,ទី២គឺនាំមហាជនខ្មែរដើរ

ទៅរកជ្រោះមរណៈដែលនាំឲខ្មែរបាក់ស្បាតបោះបង់ជាចីរកាលការតស៊ូជាប្រវត្តិសាស្ត្រនេះ(។)តើខ្មែរយើងគួរស្តាយ

ដែរឫទេបើសម្មតិកម្ម(hypothèses)ដ៏ចង្រៃនេះអាចនឹងក្លាយជាការពិតមួយសំរាប់ប្រជាជាតិខ្មែរដោយសារអ្នកដឹក

នាំការបះបោរមានមារយាទដូចពួកចោរកណ្តក(៦)បំរើយួនកុម្មុយនិស្តបច្ចុប្បន្ន។

៣.ក្នុងផ្នែកប្រសិទ្ធភាពក្នុងការអនុវត្តន៏ :

ផែនការដែលបានរៀបរាប់ខាងលើនេះពុំអាចមានប្រសិទ្ធភាពក្នុងការអនុវត្តន៏បាននោះឡើយបើផែនការនេះត្រូវ

យកមកអនុវត្តក្នុងក្របខ័ណ្ឌមិនរកយុត្តិធម៍ជាមុនជូនម្ចាស់ឆ្នោត,និងអ្នកដឹកនាំគណបក្សសង្គ្រោះជាតិជាអ្នក

ដឹកនាំគ្មានសីលធម៍(។)ក្រៅពីនេះទៅទៀតជាការអនុវត្តទុកពេលវេលាឲគណបក្សប្រជាជនបង្រឹងឡើងវិញនូវមូល

ដ្ឋានអ្នកគាំទ្រគេឡើងវិញបានងាយស្រួល,ព្រោះអ្នកធ្លាប់គាំទ្រគណបក្សគេដែលនៅមានការរួញរាបោះបង់ការគាំទ្រ

ខ្លួន,មើលឃើញភាពទុនខ្សោយអ្នកដឹកនាំគណបក្សប្រឆាំងក្នុងភាពលុះដឹកនាំការតស៊ូប្តូរអំណាចផ្តាច់ការបច្ចុប្បន្ន

ដូច្នេះពួករួញរាទាំងនោះច្បាស់ជាគេវឹលត្រឡប់ទៅគាំទ្រគណបក្សគេវិញដើម្បីយ៉ាងហោចអាចរក្សាស័ក្តិយសខ្លួនដែល

មានរួចមកហើយ,ដូច្នេះអ្នកទាំងនោះនៅតែបំរើប្រយោជន៏គណបក្សប្រជាជនជានិច្ចដូចក្នុងសម័យហ្វុនស៊ីប៉ិចធ្វើ

សហការជាមួយគណបក្សប្រជាជននោះឯង(។)សមរង្ស៊ីត្រូវតែយល់ដឹងរឿងនេះច្បាស់ណាស់,តែបើគាត់ធ្វើល្ងើមិនដឹង

នូវផលវិបាកនេះ,គឺច្បាស់ជាគាត់មានចេតនាមិនល្អអ្វីមួយជាពុំខាន(។)យើងដឹងថាក្នុងយុទ្ធសាស្ត្រពន្យារពេលជាមួយ

គណបក្សកាន់អំណាចគឺជាយុទ្ធសាស្ត្រសម្លាប់ខ្លួនឯង,ព្រោះទុកពេលវេលាគ្រប់គ្រាន់ឲយួននិងហ៊ុនសែនរៀបជើង

ព្រួលជាថ្មីសំរាប់សម្លាប់ប្រជាករដែលកំពុងងើបប្រឆាំងនឹងអំណាចផ្តាច់ការរបស់ពួកវា(។)យើងដឹងច្បាស់ដែរថាក្នុង

ការតស៊ូរំលំរបបផ្តាច់ការជាការពិបាកណាស់,ដែលតម្រូវឲមានការអត់ធ្មត់,តែសមរង្ស៊ីនិងកិមសុខាមិនត្រូវយកការ

សូមឲបាតុករទ្រាំ,ដើម្បីយកពេលទៅចរចាក្បត់ឆន្ទៈអ្នកបះបោរនោះឡើយ(។)នរណាក៏គេដឹងដែរថាសព្វថ្ងៃ,សមរង្ស៊ី

កំពុងដើរតួពីរ,មួយធ្វើជាអ្នកដឹកនាំបាតុកម្ម,មួយទៀតជាអ្នកយកអាសា(៧)គណបក្សប្រជាជន,បើសខេង,រដ្ឋមន្ត្រីចោរ,

វាចង់បានអ្វីមួយ,វានិយាយទូរសព្ចផ្ទាល់ជាមួយសមរង្ស៊ី,ស្នើរបែបបញ្ជាឬដូចជាប្រើតែម្តងឲសមរង្ស៊ីធ្វើអ្វីមួយដើម្បី

ប្រយោជន៏ក្រុមចោរវា,រឿងដែលអស្ចារ្យគឺសមរង្ស៊ីគាត់សុខចិត្តធ្វើតាមមែន !មារយាទថោកទាបបែបអស់នេះហើយ

ដែលនាំប្រជាពលរដ្ឋខ្មែរគាត់ស្ទើតែលែងមានជំនឿលើអ្នកដឹកនាំគ្រប់និន្នាការនយោបាយ។

កិមសុខាគាត់និយាយត្រូវថានៅក្នុងកំឡុងពាក់កណ្តាលសតវត្សទី២០នៅស្រុកខ្មែរមានការបំលាស់ប្តូររបបនយោ

បាយច្រើនដងណាស់តែរាស្ត្រខ្មែរនៅតែវេទនាដដែល,រឿងនេះកិមសុខាត្រូវយកចិត្តគំនិតរបស់គាត់ផ្ទាល់មកពិនិត្យ

និងវិភាគដោយខ្លួងឯង(introspection)អំពីភាពខុសគ្នា១០០%,អ្វីដែលគាត់និយាយថាត្រូវតែដូរនិងទង្វើគាត់កំពុង

ធ្វើ,គឺការចរចាជាមួយគណបក្សលួចឆ្នោតដើម្បីលួចចែកអំណាចគ្នាតែប៉ុណ្ណោះ(។)កិមសុខាគ្រាន់តែយកករណីខ្លួន

ផ្ទាល់មកសិក្សាគឺច្បាស់ជាគាត់ឆ្លើយនឹងសំណួរគាត់រួចទៅហើយ។

ចរិតខូចរបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,នាំឲយើងលើកយកសំដីលោកអ៊ូចល់,អ្នកដឹកនាំម្នាក់នៃចលនាបដិត្តន៏

ផ្កាឈូក,ក្នុងការធ្វើអធិប្បាយយ៉ាងក្បោះក្បាយមួយតាមរលកវិទ្យុចលនាបដិវត្តន៏ផ្កាឈូករាងរាល់ថ្ងៃសៅរ៏ក្នុង”បណ្តាំ

នៃវិធីធ្វើបដិវត្តន៏ផ្កាឈូក”(៨)ដែលជាសៅវនីយ៏(៩)ថា,ប្រយ័ត្នមហាបាតុកម្មបច្ចុប្បន្ននៅស្រុកខ្មែរមានមនុស្សចូល

រួមជាងមួយលាននាក់ដឹកនាំដោយគណបក្សសង្គ្រោះជាតិដែលជាគណបក្សគ្មានគោលដៅច្បាស់លាស់,មានលទ្ធផលត្រឹម

ដូចឃ្លាពាក្យមួយគេនិយាយថាភ្នំបង្កើតបានកណ្តុរតែមួយ(១០)គាត់បន្ថែមទៀតថាប្រយ័ត្នតែកណ្តុរនោះជាកណ្តុរមាន

រោគវានឹងអាចនាំចម្លងរោគធ្វើឲរាស្ត្រកាន់តែស្លាប់ថែមទៅទៀត(។)យើងគ្រាន់តែសង្កេតឃើញថាសៅវនីយលោកអ៊ូ

ចាល់,វាមានសេចក្តីពិតច្រើន,សមរង្ស៊ីនិងកិមសុខា,មានមនុស្សគាំទ្ររាប់លាននាក់,តែបែជាគាត់នាំគ្នាធ្វើថោក

ឲតំណាងគណបក្សគាត់ទៅអង្គុយចរចាជាមួយបាវបំរើសខេងទៅវិញ,គណបក្សប្រជាជនវាឈប់បញ្ជូនតំណាងគណ

បក្សវាមកចរចាជាមួយគណបក្សសង្គ្រោះជាតិ,ព្រោះគេមិនទទួលស្គាល់ការតវ៉ារបស់គណបក្សសង្គ្រោះជាតិជារឿង

នយោបាយនោះឡើយ(។)គណបក្សសង្គ្រោះជាតិសព្វថ្ងៃរវល់គិតសូមប្រាក់ខែតំណាងរាស្ត្រជាប់ឆ្នោតច្រើនជាងរក

យុត្តិធម៍ជូនម្ចាស់ឆ្នោត,ព្រោះតំណាងរាស្ត្រជាប់ឆ្នោតភាគច្រើនកំពុងមានបញ្ហាលុយសំរាប់រស់នៅ(។)នេះឫមិនហៅ

ថា”ភ្នំបង្កើតកណ្តុរតែមួយ”ឬមួយគេអាចនិយាយបានថា”ស្វាបានដូងមិនដឹងធ្វើដូម្តេចអាចស៊ីសាច់និងផឹកទឹកដូង

បាន”ដូចជារណឫទ្ថិបានអំណាចមិនដឹងយកមកធ្វើអ្វី,មិនខុសគ្នាសមរង្ស៊ីនិងកិមសុខាមានកម្លាំងប្រជាជាតិគាំទ្រ

មិនដឹងយកមកប្រើបែបណា(។)តើអ្នកទាំងនោះជាស្វាឬមិនស្វា?យើងរង់ចាំមើលមតិរបស់លោកម៉មសាណង់ដូក្នុង

ការបើកទ្វាការចរចារជាថ្មី,នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៤,រវាងគណបក្សសង្គ្រោះជាតិនិងបាវបំរើសខេង,តើលោកយល់

ឃើញបែបណាដែរ។

 

ប្រកដណាស់អ្វីដែលយើងលើកយកមកពិពណ៏នាខាងលើនេះ,គឺយើងគ្មានគោលបំណងយកជើងរាទឹកដល់មហា

បាតុកម្មបច្ចុប្បន្ននេះទេ,ឬរំខានឆាឆៅដល់នយោបាយគណបក្សសង្គ្រោះជាតិនោះដែរ,ហើយជាពិសេសកុំនាំគ្នានឹក

ស្មានដូចខ្មែរយើងខ្លះយល់ឃើញថាទង្វើជាវាចសិក(១១)យើងជាសំដីនាំឲបែកបាក់សាមគ្គីជាតិខ្មែរនៅចំពោះមុខ

សត្រូវជាតិ,យើងគ្រាន់តែរំលឹកថា”វប្បធម៍ហៃអើ”ទេដែលនាំឲខ្មាំងខ្លាំង,ហើយបើខ្មាំងខ្លាំងច្បាស់ជាសាមគ្គីខ្មែរ,វា

រលាយដោយខ្លួនឯង,មិនចាំនរណាម្នាក់ធ្វើអ្វីឲបេះពាល់នោះឡើយ,ឧទាហរណ៏មានច្រើនណាស់ដែលឲខ្មែរយើងងើប

មុខមិនរួចដោយសារវប្បធម៍ហៃអើនេះ,ជាពិសេសអ្នកចេះដឹងមួយចំនួនធំ,ពួកគាត់គិតតែពីនាំគ្នារត់ស្រចុះស្រឡើង

នាំគ្នាគាំទ្រដោយផ្កាប់មុខ,ប៉ុលពត,សីហនុ,រណឫទ្ថិ,សីហមនី,សមរង្ស៊ី..ល..ពួកគាត់ចេះតែធ្វើជាអ្នកគាំទ្រគេ,មិនដែល

ចង់ដើរតួជាជនការី(acteur)ជាសកម្មក្នុងសកម្មភាពនយោបាយសំរាប់ជាតិនោះឡើយ,តួយ៉ាងបើគាត់ចូលក្នុងគណ

បក្សនយោបាយណាមួយ,គឺហាក់បីគាត់យកឧត្តមគតិរបស់គាត់ទៅកប់ចោលតែម្តង,ទោះបីគាត់មើលឃើញថាមគ្គ

ទេសក៏(leader)គាត់មានគំនិតយ៉ាប់យ៉ាងណាក៏ដោយក៏គាត់ឥតហ៊ានហើបមាត់និយាយដែរ,ហាក់បីដូចជាគាត់ខ្លាច

បាត់ប្រយោជន៏អ្វីមួយក្នុងឋានៈគាត់ជាអ្នកគាំទ្រផ្កាប់មុខ(។)យើងដឹងថាយួនវាជ្រើសរើសខ្មែរល្ងង់សំរាប់ធ្វើជាបាវបំរើ

វា,ឯចំណែកខ្មែរអ្នកចេះយើង,គាត់នាំគ្នាទៅគាំទ្រគេដើម្បីដើរតួជាអ្នកល្ងង់(។)ម្នាក់ៗឃើញតែនិយាយថាគាត់រវល់

ណាស់រកពេលពិភាក្សាគ្នាមិនបានទេ,ព្រោះគាត់យល់ថាជាតិកំពុងលង់ទឹក,ផ្ទុយទៅវិញទេ,ក្នុងកាលៈទេសៈនេះឯង

ហើយដែលខ្មែរអ្នកចេះត្រូវចំណាយពេលជានិច្ចក្នុងការពិភាក្សាឲល្អិតល្អន់គ្រប់សំណួរឬពាក្យទាំងឡាយដែលគួរឬត្រូវ

បំភ្លើជូនមហាជនឲបានដឹង(។)កុំយកលេសថាចាំថ្ងៃក្រោយសូមលើកមកនិយាយគ្នា,ឬទុកអ្នកជំនាញគេយកទៅគិត

ទៅ(។)យើងត្រូវដឹងថាបច្ចុប្បន្ននេះខ្មែរយើងគ្មានអ្នកជំនាញនោះឡើយ,គឺអស់លោកដែលតាំងខ្លួនជាអ្នកចេះឬរវល់

គិតរឿងជាតិនេះហើយជាអ្នកជំនាញ(។)នេះហើយដែលគេហៅថា”វប្បធម៍ហៃអើ,នាំរាស្ត្រឲលង់ទឹក”។

ឆ្នាំថ្មី២០១៤,ជាឆ្នាំសំរាប់ខ្មែរគ្រប់ស្រទាប់ចេះជួយខ្លួនឯងដោយខ្លួនឯងក្នុងសេចក្តីក្លាហានមាំទាំចំពោះមុខការ

ទន្ទ្រានយួនកុម្មយនិស្តមកក្នុងទឹកដីខ្មែរ,និងនយោបាយហួងហែងរបស់ចិនកុម្មុនិស្តក្នុងនយោបាយខ្មែរ,ដែលជា

កត្តាបង្កើតឲមានភាពចង្រៃគ្រប់បែបយ៉ាងនៅក្នុងស្រុកខ្មែរ(។)បើខ្មែរយើងចេះជួយខ្លួនឯងដោយខ្លួនឯងបាន,ក្នុងឋានៈ

ជាខ្មែរអ្នកជា,ជាទឡ្ហជន(១២)ច្បាស់ជាខ្មែរយើងរកឃើញកុសល(le.bien),សោភ័ព(le.beau)និងលោកកិយសច្ចៈ

(le.vrai)ជាពុំខាន(។)នេះជាការជូនពររបស់ខ្ញុំដល់ប្រជាជាតិខ្មែរក្នុងឆ្នាំថ្មី២០១៤៕

 

១ ជំនន់រលា=ជំនន់លិចសាយពេញបាស(Déluge)។

វាឡសត្វ=សត្វកាចសាហាវ។

ប្រជាករ=Manifestation de masse

ចេតសិក=conception mentale

៥ សារណៈ=សំរាប់គោរពកោតខ្លាច។

៦ ចោរកណ្តក=ចោរសាហាវ។

៧ យកអាសា=Rendre un bon office

៨ បណ្តាំនៃវិធីធ្វើបដិវត្តន៏ផ្កាឈូក=Discours de méthode de la révolution Lotus

៩ សៅវនីយ៏=Parole digne d’être écouté ;ពាក្យដែលគួរឲស្តាប់។

១០ ភ្នំបង្កើតកូនកណ្តុរតែមួយ=La montagne accouche d’une souris

១១ វាចសិក=oral ;verbal ;សំដី។

១២ ទឡ្ហជន=ជនខ្លាំងរឹងប៉ឹង។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens