14 janvier 2014
2
14
/01
/janvier
/2014
07:32
ខ្ញុំ ធ្លាប់ បាន សរសេរ អត្ថបទ មួយ ជា ភាសា បារាំង ដាក់ចំណងជើង ថា « នគរ មួយ គ្មាន វិរបុរស ជាតិ » នៅ ក្នុង គតិ (esprit) របស់ ខ្ញុំ គឺ ខ្ញុំ ចង់ បង្ហាញ មតិផ្ទាល់ខ្លួន ដល់ មហាជនខ្មែរ ថា នៅ ក្នុង សង្គម ខ្មែរ នៅ មិន ទាន់ មាន ឯកភាព នៅ ឡើយ ទៅ លើ សកម្មភាព របស់ បុគ្គល ណា ម្នាក់ ដែល អាច ឲ មតិ សាធារណៈជន បំពាក់ ងារ ដល់ ជន នោះ ជា វិបុរសជាតិព្រោះ ស្រុក ខ្មែរ យើង តាំង ពី អតីតកាល មក ដល់បច្ចុប្បន្នកាល នៅ រស់ ជា និច្ច ក្នុង ឥទ្ធពល អំណាចនយោបាយ ឥត មាន កំរិត ដែល វា នាំ ឲ មាន ភាព ច្របូកច្របល់ សំរាប់ ធ្វើ ការវិនិច្ជ័យ រក ការពិត លើ អំពើ ល្អ អំពើអាក្រក់ សំរាប់ ជាតិ ដែល សុទ្ធ ជា អំពើ មាន ការ ជាប់ ទាក់ ទិន ជា និច្ច ក្នុង អំណាច នយោបាយ ដែល វា អាច កែខៃ បាន ស ជា ខ្មៅ ឬ ខ្មៅ ជា ស។