Overblog
Editer l'article Suivre ce blog Administration + Créer mon blog
23 janvier 2014 4 23 /01 /janvier /2014 17:52

 

DSC05407 ពិនិត្យឡើងវិញនូវព្រឹត្តិការណ៏សំខាន់ៗមាននៅក្នុងប្រវត្តិសាស្រ្តខ្មែរ

 

 ចុចខាងលើអត្ថបទដើម្បីអានអត្ថបFichier PDF

ព្រះធម្មរាជា

(១៤៧៨,១៥០៤)

ចំពូកទី១

សង្ខេបនិងសម្រួល,ដកស្រង់ពីឯកសារលោកអេងសុត

 

ព្រះធម្មរាជា,ជាព្រះរាជសង្កិណ្ណបុត្រ(កូនកាត់)ព្រះបាទពញាយ៉ាត(១៣៨៣,១៤២៧)ម្តាយព្រះអង្គជាជនជាតិសៀម,មាន

នាមស៊ីសាងាម,ដែលជាស្នំឯក,ថ្នាក់ព្រះម្នាងរបស់ព្រះឥន្ទរាជា,ដែលជារាជបុត្រស្តេចសៀម,ដែលព្រេះចៅសៀមទុកឲ

នៅគ្រងរាជ្យក្នងនគរកម្ពុជា,បន្តបន្ទាប់ពីព្រះរៀមរបស់ទ្រង់ពីរនាក់មក(ចៅបាសាតនិងចៅកំបង់ពិសី)ក្រោយពីព្រះអង្គ

វាយបានស្រុកខ្មែរដាក់ជាជាចំណុះ,នាឆ្នាំ១៣៥៣(។)ក្រោយពីព្រះឥន្ទរាជា,ចាញ់សង្គ្រាមព្រះបាទពញាយ៉ាត,ហើយស្លាប់ក្នុង

សង្គ្រាមទៅ,ព្រះបាទពញាយ៉ាត,ក៏សព្វព្រះទ័យនឹងអ្នកស៊ីសាងាមនោះណាស់,ស្តេចទ្រង់យកអ្នកម្នាងនេះ,ទុកជាព្រះស្នំឯក,

បន្ទាប់មកព្រះម្នាងស៊ីសាងាម,បានប្រសូត្របានព្រះរាជបុត្រមួយអង្គ,ព្រះនាមព្រះធម្មរាជា(។)ត្រូវដឹងថាព្រះពញាយ៉ាត,មាន

ព្រះរាជបុត្របីអង្គ,កើតពីមាតាបីខុសគ្នា,ព្រះនរាយណ៏រាជា,ព្រះសេរីរាជា,និងព្រះធម្មរាជា,ក្រោយពីព្រះពញាយ៉ាតសុគតទៅ,

ព្រះរាជបុត្រច្បង,ព្រះនរាយណ៏រាជា,ត្រូវបានព្រះបរមរាជវង្សានុវង្ស,នាម៉ឺនសព្វមុខមន្ត្រី,អញ្ជើញព្រះអង្គ,ឲឡើងសោយរាជ្យ

ស្នងព្រះបីតា,លុះព្រះអង្គសោយរាជ្យបាន៦ព្រះវស្សា,ព្រះជន្ម៣៩ឆ្នាំ,ទ្រង់ប្រឈួនជាទម្ងន់,ហើយសុគតទៅ,ព្រះបរមរាជវង្សា

នុវង្ស,នាម៉ឺនសព្វមុខមន្ត្រីក៏នាំគ្នាអញ្ជើញព្រះសេរីរាជា,ជាព្រះអនុជបន្ទាប់,ឲឡើងសោយរាជ្យស្នងព្រះជេដ្ឋា(។)បន្ទាប់

ពីបានឡើងសោយរាជ្យ,អស់មួយរយៈពេលមក,ទ្រង់បានដំណឹងថា,នៅស្រុកសៀមមានកើតកង្វល់,ព្រោះឃុនវរវង្សា

បានធ្វើរដ្ឋប្រហារដណ្តើមរាជ្យ,ពីព្រះចៅយ៉តហ្វា,ដំណឹងនេះនាំចិត្តព្រះអង្គ,ចង់សងសឹកនឹងនគរសៀមដែលតែងតែ

លើកទ័ពមកវាយស្រុកខ្មែរពីរគ្រារួចមកហើយ,កៀរគ្រួរខ្មែរ,យកទៅជាច្រើន,ព្រោះទ្រង់ឈ្វេងយល់ថា,បើលើកទ័ពទៅ

វាយសងសឹកសៀម,ក្នុងពេលនគរនេះកំពុងមានវិវាទផ្ទៃក្នុង,ហើយវាពុំទាន់រៀបទាបនៅឡើយ,ប្រាកដជាមានជ័យ

ជំនះពុំខាន(។)

ក្រោយពីបានពិចារណាជាមួយអស់សព្វមុខមន្ត្រីរួចហើយ,ទ្រង់បានបញ្ជាឲកេណ្ឌពលបានចំនួន១២ម៉ឺននាក់,ហើយ

ព្រះអង្គដឹកនាំទ័ពផ្ទាល់,ចូលវាយនគរសៀម,ទុកឲព្រះអនុជ,ព្រះធម្មរាជា,នៅរក្សាព្រះនគរ(។)ប្រតិបត្តិការសឹកវាយ

សម្រុកចូលស្រុកសៀមលើកនេះ,មានដំណើរប្រកបដោយជោគជ័យ,ក្នងរយៈពេលដ័ខ្លីមួយ,កងទ័ពហ្លួង,បានវាយយក

ខេត្តមឿងបស្ចិមបាន”មឿងប្រាជិមសព្វថ្ងៃនេះ”,ចាប់បានចៅហ្វាយខេត្ត,និងក្រមការសៀមជាច្រើន,ហើយថែមទាំង

កៀរគ្រួរសៀមបានជាងមួយពាន់ប្លាយនាក់ទៀតផង,ឯចំណែកសម្តេចចៅហ្វាទឡ្ហៈកែវ,មេទ័ពជើងទឹក,លោករំដោះ

បានវិញខេត្តខ្មែរពីរ,រយ៉ង,និងចន្ទបូរី,ដែលសៀមវាយយកបានពីអតិតកាល,លោកតាំងទីបញ្ជាការសេនាធិការក្នុង

ខេត្តរយ៉ង,រង់ចាំរាជបញ្ជាថ្មី,ពីព្រះមហាក្សត្យ,ដែលកំពុងបោះពន្លាជ័យនៅខេត្តមឿងបស្ចិម។

ក្រោយពីបានស៊ើបបានដឹងច្បាស់ពិត,ថាឥឡូវនេះប្រទេសសៀមឈប់មានកើតកោលាហលទៀតហើយ,ព្រោះឃុនពិរេ

ន្ទ្រទេព,ឃុនព្រះឥន្ធទេព,ម៉ឺនរាជស្នេហា,លួងស៊ីយ៉ត,នាំគ្នាងើបបះបោរទម្លាក់ពញាវរវង្សា,ពីអំណាចហើយថែមទាំង

បានប្រហារជីវិតជនដណ្តើមរាជ្យព្រមទាំងម្តាយទៅទៀត,ឥឡូវនេះចតុជនាភិបាល(១)បានលើកប្រធានរាជា,ជាព្រះ

វង្សឲសោយរាជ្យ,ទ្រង់ព្រះនាមព្រះមហាចក្រពត្រាធិរាជ(។)ទោះបីជ្រាបដឹងច្បាស់,ពីសភាពការណ៏នេះ,ព្រះរាជាខ្មែរ,ទ្រង់

នៅតែព្រះទ័យលើកទ័ពទៅវាយរាជធានីសៀម,តែជំនាន់នោះទ័ពខ្មែរគ្មានកាំភ្លើងធំសោះ,ឯចំណែកខាងសៀមវិញ,គេ

មានកាំភ្លើងធំច្រើន,អាចបាញ់ពីបន្ទាយនាំឲទ័ពខ្មែរចូលជិតពុំបាន(។)បន្ទាប់ពីសាកល្បងច្រើនលើកគ្រា,វាយបន្ទាយ

របស់សៀម,តែនៅឥតបែក,ហើយនាំឲស្លាប់ពលខ្មែរជាច្រើន,ព្រះសេរីរាជា,ក៏សំរេចចិត្តដកទ័ពត្រឡប់មកតាំងនៅ

ខេត្តបស្ចិមវិញសិន,ពេលដកទ័ពនោះទ័ពសៀមឃើញហើយ,តែពុំហ៊ានលើកតាមទេ។

 

និយាយអំពីនៅក្នុងនគរខ្មែរវិញ,នៅពេលដែលព្រះសេរីរាជាលើកទ័ព,ទៅវាយសៀម,ព្រះរាជបុត្រមតកក្សត្យព្រះនរាយណ៏

រាជា,ព្រះនាមព្រះស្រីសុរិយោទ័យ,ជាក្មួយព្រះសេរីរាជា,ទ្រង់មានបំណងដណ្តើមរាជ្យ,ទ្រង់ទៅបបួលរាស្ត្រនិងនាម៉ឺនសព្វ

មុខមន្ត្រីនៅត្រើយខាងកើតបានច្រើន,សុខចិត្តចុះចូលជួយទ្រង់,រួចកេណ្ឌទ័ព,លើកទៅសង្កត់ខាងត្រើយកំពង់សៀម

ស្ទឹងត្រង,បាយណ៏ជើងព្រៃ,និងត្រើយខាងជើងបានជាច្រើន។

ដឹងដំណឹងនេះភ្លាម,ព្រះធម្មរាជា,បានបញ្ជាឲមន្ត្រីខាងព្រះអង្គ,ចេញទៅកាន់កាប់ជាបន្ទាន់ខេត្តទាំងឡាយនៅកម្ពុជា

ក្រោមសព្វថ្ងៃនេះ,តាំងពីខេត្តសំរោងទងរហូតដល់ខេត្តទឹកខ្មៅ,រហូតទល់នឹងសមុទ្រ(។)ខាងកោះស្លាកែត,រហូតដល់

ពាមមីថ,ព្រៃនគរ,លង់ហោ,ផ្សារដែក,ទ្រង់តាំងចៅហ្វាយស្រុកថ្មីគ្រប់ខេត្ត,ត្បិតចៅហ្វាយស្រុកក្នុងងារគ្រប់ខេត្តទាំង

នោះបានចូលទៅក្នុងក្បួនទ័ព,ជាប់ដង្ហែព្រះរាជាទៅធ្វើសង្គ្រាមនៅស្រុកសៀមអស់ទៅហើយ(។)លុះទ្រង់ចាត់ឲរក្សា

ខេត្តមាំមួនហើយ,ទ្រង់បានចាត់មន្រ្តី,ឲទៅក្រាបទូលព្រះជេដ្ឋាធិរាជ,ឲទ្រង់ជ្រាបគ្រប់ប្រការ។

ព្រះបាទសេរីរាជា,ជ្រាបហើយ,ទ្រង់ត្រាស់បង្គាប់,ឲមេទ័ពទាំងឡាយកៀរឈ្លើយសៀម,ហើយស្រូតរូតលើកទ័ព,ត្រឡប់ចូល

មកក្រុងកម្ពុជាធិបតីវិញ,តែទ្រង់ទុកទ័ពចំនួន៥.០០០នាក់,ដាក់ក្រោមបញ្ជាផ្ទាល់ចៅហ្វាយខេត្តបាត់ដំបង,ឲនៅ

កាន់កាប់ខេត្តនាងរោង,ដើម្បីរាំងទ័ពសៀម(។)ពេលទ្រង់យាងមកដល់ខេត្តពោធិសាត,ទ្រង់ជួបប្រទះ,សារហារីព្រះធម្ម

រាជា,ជាអនុជ,នាំបន្ទូលចូលទៅថ្វាយទ្រង់តាមសារសម្ងាត់,មានសេចក្តីថា៖

សូមអញ្ជើញព្រះករុណាពិសេស,លើកទ័ពឆ្លងត្រើយកំពង់សៀម,ហើយវាយប្រសប់ខ្ទប់ពីខាងជើងទ័ពក្មួយស្រីសុរិយោ

ទ័យតែម្តង,គង់មានជ័យជំនះជាមិនខាន,មិនចាំបាច់ព្រះករុណាវឹលត្រឡប់ចូលក្រុងកម្ពុជាធិបតីសិននោះឡើយ,នាំ

ឲខាតពេលវេលា,ព្រោះដំបន់ខាងត្បូង,និងខាងលិច,ថិតនៅក្រោមការត្រួតត្រាមាំមួនរបស់ទ័ពទូលបង្គំ,កុំឲព្រះ

ករុណាព្រួយព្រះរាជហឫទ័យអ្វីនោះឡើយ

ព្រះសេរីរាជា,ទ្រង់ពេញព្រះទ័យនឹងយុទ្ធសាស្ត្រនេះណាស់,ទ្រង់លើកទ័ពជាប្រយ៉ាប់,ទៅវាយទ័ពព្រះស្រីសុរិយោទ័យតែម្តង,

ទទួលជ័យជំនះដូចបានគ្រោងទុកមែន,គឺវាយយកស្រុកត្រើយខាងជើង,បានវិញទាំងអស់(។)ទទួលបានជ័យជំនះរួច

ស្រេចអស់ហើយ,ព្រះសេរីរាជា,ទ្រង់បានបោះពន្លាជ័យនៅស្រុកឆ្លូង,មុននឹងវឹលត្រឡប់ចូលរាជធានី,តែពេលនោះ,ព្រះស្រី

សុរិយាទ័យ,ទ្រង់វាយលុកតបវិញ,បែកបន្ទាយជាច្រើនរបស់ព្រះរាជា,ទោះបីព្រះអង្គសាកល្បងវាយតបវិញជាច្រើនគ្រា,

តែនៅតែបរាជ័យ,ដូច្នេះព្រះអង្គ,ក៏សំរេចព្រះទ័យ,នាំទ័ពឆ្លងទន្លេ,មកត្រើយខាងលិចវិញ,ពេលដកទ័ពនោះ,ពលទា

ហាន,ដែលមានកំណើត,នៅត្រើយខាងកើត,នាំគ្នារត់ចោលជួរទ័ព,ព្រោះមិនចង់ទៅចោលគ្រួររសារខ្លួន,ការលហបង់

នេះ,នាំឲចំនួនកងទ័ពព្រះរាជាចុះជាច្រើន,បង្កើតជាការពិបាក,នឹងបន្តធ្វើសឹកបានទៀត,ទ្រង់ក៏សំរេចព្រះទ័យ,ដក

ថយទ័ពហ្លួង,មកបោះពន្លាជាបណ្តោះអាសន្ន,ក្នុងបន្ទាយខេត្តអម្រាគគិរិន្តបូណ៏,តែទ្រង់ទុកទ័ព,ឲនៅរក្សាខេត្តកំពង់

សៀម,ជើងព្រៃស្ទឹងត្រង,ដែលជាខេត្តនៅត្រើយខាងជើង។

 

ត្រឡប់មកនិយាយពីព្រះធម្មរាជាវិញ,ដឹងដំណឹងថាព្រះជេដ្ឋា,ជួបការពិបាក,ក្នុងការបន្តធ្វើសឹក,នឹងទ័ពព្រះស្រីសុរិ

យោទ័យ,ទ្រង់កើតមានចិន្តារៀបជើងព្រួល,ទប់នឹងកំហឹងព្រះជេដ្ឋា,តាមការញះញង់ជាច្រើនលើកមកហើយ,ពីបរវារ

ព្រះជេដ្ឋា,មកលើទ្រង់,ដូច្នេះទ្រង់គិតថាត្រូវតែទ្រង់ពឹងខ្លួនទ្រង់,ដើម្បីសុវត្ថភាពទ្រង់ជាបឋម,ដោយយកយុទ្ធសាស្ត្រ”

ការការពារខ្លួនដ៏ល្អមួយ,គឺត្រូវវាយប្រហារមុន”គិតឃើញបែបនេះរួចហើយ,ទ្រង់បញ្ជាឲមន្ត្រីរាជទូតនាំគ្រួរសារ,ព្រះ

ទេពី,នារីស្រីព្រះស្នំ,និងព្រះរាជទ្រព្យ,ព្រះបាទសេរីរាជា,ទៅថ្វាយព្រះជេដ្ឋា,ជាមួយគ្នានោះដែរ,ព្រះធម្មរាជា,ទ្រង់ធ្វើចុត

ហ្មាយថ្វាយព្រះជេដ្ឋាថា,សូមព្រះករុណាកុំវឹលត្រឡប់ចូលក្រុងចតុម្មុខវិញ,ព្រោះនាំឲខូចការណ៏សឹក,ដោយហេតុទុកឲទ័ព

នៅក្រោមការត្រួតត្រាព្រះជេដ្ឋា,គ្មានការគាំទ្រពីទ័ពហ្លួង,និងជាបង្អែកយុទ្ធសាស្ត្រ,ដើម្បីទប់ទល់,នឹងការវាយប្រហារ

របស់ទ័ពព្រះភាតិនេយ្យោ(ក្មួយ)ស្រីសុរិយោទ័យ

ជាមួយគ្នានោះដែរ,ព្រះធម្មរាជាបានបញ្ជា,ឲមន្ត្រីព្រះអង្គនាំទ័ពធំមួយ,ទៅបោះនៅស្រុកឧដុង្គ,ក៏ចាប់ផ្តើមធ្វើប្រតិ

បត្តិការសឹក,វាយរាំងទ័ពព្រះស្រីសុរិយាទ័យ,នៅល្វាឯម,និងទិសខាងត្បូង,ហើយរៀបចំធ្វើខ្សែក្រវាត់,ការពារទ័ពព្រះ

រាជានៅបែកខាងជើង,និងតាំងហាត់សេនាទាហាន,ប្រមូលស្បៀងអាហារ,នៅក្នុងព្រះនគរ,ដើម្បីការពារជាយថាហេតុ

ពីការវាយប្រហាររបស់ទ័ព្រះជដ្ឋាក្តី,ឬព្រះភាគិនេយ្យោក្តី,ចូលក្រុងចតុម្មុខ(។)ឯចំណែព្រះបាទសេរីរាជា,ក្រោយពីបាន

អានសេចក្តីក្នុងចុតហ្មាយសព្វគ្រប់អស់ហើយ,យល់ដឹងភ្លាមពីបំណងខ្មៅរបស់ព្រះអនុជ,ចង់ញែកព្រះអង្គពីរាជ

បល្ល័ង្កក្រុងចតុម្មុខ,ទ្រង់ខ្ញាល់ណាស់,មានបំណងលើកទ័ព,ទៅវាយព្រះធម្មរាជាភ្លាម,តែអស់មន្ត្រីរបស់ព្រះអង្គ,អន្ទង

ព្រះអង្គ,កុំឲបង្កើតសមរភូមិទី២,ព្រោះខ្លាចព្រះធម្មរាជា,និងព្រះស្រីសុរិយោទ័យ,ចូលគំនិតគ្នា,មកវិវាទនឹងព្រះអង្គ។

 

ក្រោយពីបានទទួលជ័យជំនះច្រើនគ្រាលើទ័ពព្រះបាទសេរីរាជា,ព្រះស្រីសុរិយោទ័យ,ត្រូវបាននាយកកងទ័ព,និងអស់

មុខមន្ត្រីរបស់ទ្រង់,អញ្ជើញព្រះអង្គ,ឲឡើងសោយរាជសម្បត្តិផែនដី,ក្នុងព្រះជន្មាយុ២៦ព្រះវស្សា,ឯចំណែកព្រះធម្មរាជា,

ទ្រង់ពុំព្រមទទួល,តាមសេចក្តីស្នើរសុំពីអស់មន្ត្រីព្រះអង្គ,ឲទ្រង់ឡើងសោយរាជសម្បត្តិផែនដី,ដូចព្រះភាគិនេយ្យោនោះទេ,

ទ្រង់គ្រាន់តែតាំងខ្លួន,ជាអ្នករក្សាផែនដី,ថិតក្រោមការត្រួតត្រា,ទ័ពរបស់ព្រះអង្គតែប៉ុណ្ណោះ,តែក្រោយមក,ក្នុងឆ្នាំ១៤៧៨,

ព្រះអង្គក៏សុខចិត្ត,តាមការកួនជាច្រើនគ្រា,ពីសំណាក់នាម៉ីនសព្វមុខមន្ត្រីរបស់ព្រះអង្គ,ឲទ្រង់ឡើងសោយរាជសម្បត្តិ

ផែនដី,ក្នុងជន្មាយុ២៦វស្សា(។)ដូច្នេះស្រុកខ្មែរជំនាន់នោះមានបែងចែកជាបីផែនដី៖

ផែនដីព្រះបាទសេរីរាជា,បណ្តាខេត្តចំណុះព្រះអង្គ,ឋិតក្នុងផែនដីឧត្តរទិសមាន៖

តាំងពីខេត្តលង្វែក,រលាប្អៀ,អម្រាគគិរិបូណ៏,ក្រគរ,គ្រង,ពោធិសាត់,បាត់ដំបង,ឫស្សីសាញ,តាមសីមា,មង្គលបូរី,រយ៉ង,

សុរិន្ទ,សិង្គារ,កំពង់សៀម,ស្ទឹងត្រែង,ជើងព្រៃ,គោកសេះ,អន្ទង់រាជ,ព្រំទេព,ព្រៃក្តី,ស្ទោង,ជីក្រែង,រលួស,សៀមរាប,ម្លូព្រៃ,

ជាំក្សាន្ត,,ត្នោត,ទឹកជោរ,រៀងទៅទល់នឹងដែនសៀម។

ផែនដីដីព្រះធម្មរាជា,បណ្តាខេត្តចំណុះព្រះអង្គមាន៖

បណ្តាខេត្តត្រោយខាងលិចដែលមិននៅក្រោមចំណុះព្រះជេដ្ឋាទាំងអស់,ថែមទាំងខេត្តតាំងពីសំរោងទង,បាទី,លើក

ដែក,ទ្រាំង,បន្ទាយមាស,ថ្ពង,បាសាក់,បាវៀ,ពាម,កៅស្លាកែត(ស្រុកលើកលើកដែកសព្វថ្ងៃ)កំពត,កំពង់សោម,ព្រះ

ត្រពាំង,ក្រមួនស,ដូនណៃ,រៀងទៅទល់នឹងសមុទ្រ។

ផែនដីព្រះស្រីសុរិយោទ័យ,ក្នុងឆ្នាំ១៤៧១,មានខេត្តចំណុះដូចតទៅ៖

តាំងពីខេត្តសៀមបូក,សម្បុកសម្បូណ៏,ក្រចេះ,ឆ្លូង,ត្បូង,បាសាន,ទទឹងថ្ងៃ,ព្រៃវែង,បាភ្នំ,រំដួល,ស្វាយទាប,រោងដំរី,

ព្រៃនគរ,លងហោ,ជើងបាដែង,រៀងទៅទល់នឹងនគរចាម។

ក្នុងរាជវិវាទជាត្រីកោណនេះ,មានរយៈពេលដប់ឆ្នាំ,នាំឲរេហ៏ពលរាស្ត្រស្លុយស្លាប់ជាច្រើននាក់,តែគ្មានផែនដីណាមួយ

មានប្រៀបជាងគេនោះឡើយ,ក៏នាំគ្នាផ្អាកសង្គ្រាម,នៅស្ងៀម,ស្តេចទាំងបីព្រះអង្គ,ក៏សំរេចចិត្តនៅរក្សាផែនដីរបស់

ទ្រង់រៀងខ្លួន,រង់ចាំឪកាសល្អ,ដើម្បីបន្តសង្គ្រាមស៊ីវឹល,តែយុទ្ធវិស្រម(trêve)នេះ,ត្រូវបានព្រះសេរីរាជាបញ្ឈប់មុនគេ,ទ្រង់

បានលើកទ័ព,វាយសំរុកចូលក្នុងផែនដីព្រះសុរិយោទ័យជាច្រើនគ្រា,តែពុំទាន់ចាញ់ឈ្នះម្ខាងៗឡើយ(។)សង្គ្រាមកើត

មានឡើងជាថ្មីនេះ,នាំឲអស់អាណាប្រជានុរាស្ត្រវិនាសដោយជម្ងឺជាច្រើន,ប្រទេសកើតកោលាហលខ្លាំងណាស់,ចោរ

ខ្មួញ,ក៏កម្រើកថ្លើមធំ,ប្លន់កាប់ចាក់សម្លាប់ប្រជារាស្ត្រគ្រប់ស្រុកគ្រប់ដំបន់។

 

ក្នុងឆ្នាំ១៤៨៥,ព្រះធម្មរាជាមើលឃើញសភាពការណ៏បែបនេះ,ទ្រង់មានព្រះរាជហឫទ័យអាណិតរាស្ត្រ,ទើបទ្រង់តែង

សុភអក្សរ,ឲព្រះរាជតេជទូតចុះទូក,យកចុតហ្មាយនេះទៅថ្វាយព្រះចៅសៀម,នៅក្រុងទេពបុរី,សូមអញ្ជើញព្រះចៅ

ចក្រពត្តិ,ឲលើក,ព្យូហះកងទ័ព,ទៅជួយប្រាបប្រាម,សង្គ្រាមរវាងព្រះសេរីរាជានឹងព្រះសុរិយោទ័យ,ដើម្បីសេចក្តីសុខដល់

បណ្តារាស្រ្ត(។)ក្នុងចុតហ្មាយនេះ,ព្រះធម្មរាជា,មានការស្នើសូមដល់ព្រះចៅសៀម,សូមឲទុកស្រុកខ្មែរនិងសៀមជានគរតែ

មួយ,បើព្រះនគរខាងណាកើតសឹកសង្គ្រាម,ព្រះនគរម្ខាងទៀតនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមក,ទុកព្រះមហា

ក្សត្រទាំងពីរជាព្រះរៀម,ព្រះអនុជ។

លុះអាល័ក្សសូត្រសេចក្តីព្រះរាជសារចប់ហើយ,ព្រះចៅចក្រពត្តិ,ទ្រង់ព្រះអំណរណាស់,ស្តេចត្រាស់សួរថា”ព្រះរៀមនេះឬ,

ដែលមានមាតារបស់ព្រះអង្គ,ជាតិសៀមសុទ្ធ,មាននាមស៊ីសាងាម”ព្រះរាជតេជទូតក្រាបទូលថា”សូមទ្រង់ព្រះមេត្តា

ប្រោស,សេចក្តីនេះ,ដូចព្រះរាជតម្រាស់ហើយ”។

ព្រះចៅចក្រពត្តិ,បានទ្រង់ជ្រាបជៀងជាក់ថាព្រះធម្មរាជា,ជាវង្សសៀម,ព្រះអង្គយល់ព្រមតាមការស្នើសូមនោះ,ព្រោះជា

ឪកាសមួយដ៏ល្អ,សំរាប់សងសឹកព្រះសេរីរាជា,កាលទ្រង់មកវាយប្រទេសសៀម,ទើបត្រាស់បង្គាប់មេទ័ពជើងទឹក,ឃុំពលបី

ពាន់នាក់,លើកចូលមកក្រុងកម្ពុជាធិបតីតាមផ្លូវកំពត,ពាម,បន្ទាយមាស,ឯចំណែកព្រះអង្គ,លើកទ័ពហ្លួង,ជាទ័ពធំ,

ចូលស្រុកខ្មែរ,តាមផ្លូវខេត្តបាត់ដំបង,ពោធិសាត់,ក្រងខ្លុង,ចូលដល់ខែត្រអម្រាគគិរិន្តបូណ៍,ជួបនឹងសម្តេចធម្មរាជា,

ដែលយាងមកចាំស្តេចសៀមនៅទីនោះ,តាមការណាត់គ្នា(។)ស្តេចទាំងទ្វី,ទុកព្រះទ័យសោមនស្ស,គ្មានរង្គាលទាំងសង

ខាង,ស្តេចខ្មែរត្រាស់ហៅព្រះចៅសៀមថា,អនុជ,ខាងស្តេចសៀម,ត្រាស់ហៅស្តេចខ្មែរថា,ព្រះរៀម,ហើយនាំគ្នា,ទ្រង់ព្រះ

តម្រិះកិច្ចការសង្គ្រាម,នៅក្នុងបរិយការណ៏,ជាមេត្រីភាពយ៉ាងធំ,សមនឹងឋានៈជាបងប្អូន,ជាទីស្រឡាញ់(។)បន្ទាប់មក

ស្តេចទាំងពីរព្រះអង្គ,ក៏លើកទ័ពខ្មែរសៀម,ឆ្លងទៅទិសខាងកើត,ចោមបន្ទាយព្រះសេរីរាជាភ្លាម,នៅខេត្តកំពង់សៀម។

ព្រះសេរីរាជា,លុះទ្រង់ស្តេចបានជ្រាបថា,ព្រះអនុជ,ឲទូតទៅអន្ទងទ័ពសៀម,មកច្បាំងនឹងព្រះអង្គ,ទ្រង់មានព្រះតម្រាស់

ប្រឹក្សានឹងសេនាបតី,មន្ត្រីជាមេកងទ័ពធំតូច,ដើម្បីរកមធ្យាបាយ,ទប់ទល់នឹង,វិការ(ការប្រែប្រួល)នៃសភាពការណ៏

សឹកនេះ,ខណៈនោះ,មានយោបល់ពីរខុសគ្នា,ខាងមន្ត្រីស៊ីវឹល,តាមរយៈសម្តេចចៅហ្វាទឡ្ហ,យល់ឃើញថាទ័ពព្រះនគរ,ពុំ

អាចទប់ទល់នឹងទ័ពសម្ពន្ធមិត្តសៀមខ្មែរនោះបានទេ,ដ្បិតទ័ពគេនៅថ្មីថ្មោង,ស្បៀងអាហារ,អាវុធយុទ្ធភ័ណ្ឌ,គេក៏បរិបូណ៏,

ម្ខាងមេទ័ព,យល់ឃើញផ្ទុយពីខាងស៊ីវិល,នាំគ្នាថ្វាយយោបល់ដល់ព្រះចៅខ្លួនថា,ដ្បិតសៀម,វាធ្លាប់ចាញ់ថ្វីដៃទ័ពយើង,

ឯចំណែកទ័ពខ្មែរខាងលិច(ទ័ពព្រះធម្មរាជា)នៅថ្មី,គ្មានការពិសោធន៏ក្នុងសង្គ្រាម,ព្រោះតាំងពីមានវិវាទក្នុងព្រះនគរ

មក,ពុំសូវចូលច្បាំងសោះ,គិតតែការពារផែនដីតែប៉ុណ្ណោះ,ទុព្វលភាពរបស់សត្រូវនេះ,ជាទ្រព្យសំរាប់ទ័ពយើងទៅវិញទេ,

ទោះបីយើងមានការនឿយហត់ក្នុងសង្គ្រាមយ៉ាងណាក៏ដោយ,អាហារ,សស្ត្រាវុធ,ក៏ស្តួចស្តើងពិតមែន,តែយើងមាន

ប្រៀបតាមកម្លាំងចិត្ត,និងការពិសោធន៏ក្នុងសង្គ្រាម,អាចនាំឲយើង,មានជ័យជំនះ,លើទ័ពសម្ពន្ធមិត្តសៀមខ្មែរជាពុំ

ខាន។

ក្រោយពីបានស្តាប់យោបល់សព្វគ្រប់,អស់មុខមន្ត្រីរួចហើយ,ព្រះសេរីរាជា,ទ្រង់ស្វែងយល់ថា,ខាងមន្ត្រីស៊ីវិល,យល់សម

ហេតុផល,ជាងខាងយោធា,ទ្រង់សំដែងការអរណាស់,ពីសេចក្តីក្លាហាន,និងចិត្តឈឺឆ្អាល,ពីសំណាក់បណ្តាមេទ័ពធំតូច,

ពីទឹកចិត្ត,ជួយយកអាសាព្រះអង្គ,តែទ្រង់សំរេចចិត្ត,ឈរលើការពិត,ជាងសេចក្តីស្រើបចិត្ត,គឺយកការចរចា,សុំចុះចូល

ជាមួយទ័ពសម្ពន្ធមិត្តសៀមខ្មែរ,ព្រោះនឹងធ្វើសង្គ្រាមទល់នឹងគេ,គឺពិតចាញ់គេ,ដូច្នេះជាវញ្ឈកម្ម(អំពើឥតផល)នាំរេហ៏

ពលនិងរាស្ត្រស្លាប់គ្មានប្រយោជន៏(។)មានព្រះបន្ទូលរួច,ព្រះសេរីរាជា,ស្តេចត្រាស់ប្រើរាជតេជទូត,ឲទៅទូលសម្តេចព្រះ

ធម្មរាជាថា,ព្រះអង្គនឹងបញ្ឈប់ធ្វើសង្គ្រាមភ្លាមជាមួយនឹងទ័ពព្រះស្រីសុរិយោទ័យ(។)សម្តេចធម្មរាជា,និងព្រះចៅ

ចក្រពត្តិ,កាលទ្រង់ជ្រាបហើយ,មានព្រះអំណរណាស់,ស្តេចទាំងពីរព្រះអង្គ,ត្រាស់បង្គាប់ឲរាជទូតនោះ,នាំចម្លើយថ្វាយ

តបព្រះសេរីរាជា,ថាសូមអញ្ជើញព្រះរាជា,ឲព្រះអង្គយាងមកស្រុករោងទង,ក្នុងខេត្តកំពង់ចាម,មកជួបជុំគ្នាដើម្បីធ្វើ

បុណ្យអបអរសាទរនូវសន្តិភាពនេះ។

ខណៈនោះ,ព្រះចៅចក្រពត្តិ,ទទួលព្រះសេរីរាជាមេត្រីភាព,ទ្រង់ក្រាបទូលស្តេចខ្មែរថា៖

ខ្ញុំជាអនុជលើកទ័ពមកនេះ,ព្រោះព្រះរៀមនិងព្រះភាគិនេយ្យោ,ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ,ពុំសម្រេច,ដូច្នេះសូម

កុំឲទ្រង់តូចព្រះទ័យឡើយ,សូមតាំងព្រះទ័យជួយព្រះពុទ្ធសាសនា,បំបាត់ទុក្ខប្រជារាស្ត្រឲបាននៅសុខក្សេមក្សាន្ត,ខ្ញុំសុំ

អញ្ជើញស្តេច,ទៅគង់ក្រុងទេពបុរី,ជាមួយគ្នា,ឯចំណែកពញាអុង,ជាបុត្រព្រះអង្គ,ខ្ញុំសុំជាបុត្រធម៍,នឹងទំនុកបម្រុង

ឲដូច,ជារាជបុត្របង្កើតរបស់ទូលបង្គំ,ឯមុខមន្រ្តីបណ្តាជាខ្ញុំ,នឹងចង់ទៅតាមប៉ុន្មាន,ក៏ទៅតាមស្ម័គ្រចិត្តចុះ

ស្តេចសៀមត្រាស់ចប់សព្វគ្រប់ហើយ,ទ្រង់យាងចូលពន្លាជ័យតែព្រះអង្គឯង,ទុកឲនាយកងទ័ពសៀម,ដែលបានទទួល

ណាត់,កិច្ចការទាហាននោះ,ឃុំសម្តេចសេរីរាជា,ពញាអុង,និង,ខ្ញុំរាជការទុកសិន(។)បន្ទាប់មក,ព្រះចៅចក្រពត្តិ,ឲរាជទូត

ទៅអញ្ជើញ,ព្រះស្រីសុរិយោទ័យ,អំពីត្រើយខាងកើត,ដើម្បីចរចាររៀបចំ,ឲព្រះនគរឲបានសុខសាន្តឡើងវិញ។

ព្រះស្រីសុរិយោទ័យ,ទ្រង់ជ្រាបថា,សៀមចាប់,ព្រះបិតុលា(ឪពុកមា)ទ្រង់មានអំណរណាស់,ដោយមានវិចិន្តាថា,ព្រះចៅ

សៀម,នឹងឲព្រះអង្គ,ឡើងសោយរាជសម្បត្តិជាពុំខាន,ព្រោះព្រះធម្មរាជា,ជាមា,របស់ព្រះអង្គពិតមែន,តែព្រះជន្មវស្សា

តិចជាងទេ,បើមិនដូច្នេះ,ព្រះចៅ,គង់នឹងពិភ័ក្តិ(ការចែក)ផែនដីជាពីរស្មើគ្នាពុំខាន(។)លុះទ្រង់ព្រះចិន្តាដូច្នេះហើយ,

ទ្រង់ក៏សំរេចចិត្ត,យាងទៅជួបនឹងព្រះចៅចក្រពត្តិ(។)ខណៈនោះ,ស្តេចសៀម,ទ្រង់ត្រាស់នឹងព្រះស្រីសុរិយោទ័យថា៖

សម្តេចព្រះសេរីរាជា,និង,ព្រះអង្គ,ជាគូសង្គ្រាមនឹងគ្នា,ឥឡូវនេះ,បើយើង,យកតែមួយអង្គទៅក្រុងទេពបុរី,ដូចជា

យុត្តិធម៍ណាស់,ហេតុដូច្នេះ,សូមអញ្ជើញក្មួយ,ទៅក្រុងទេពបុរី,ជាមួយព្រះបិតុលាចុះ

ព្រះចៅចក្រពត្តិ,ត្រាស់ចប់ប៉ុណ្ណេះហើយ,ក៏ឲទាហានអញ្ជើញ,ព្រះស្រីសុរិយោទ័យ,ចូលក្នុងបន្ទាយ(។)កងទ័ពទាំងឡាយ,

ដែលហែហមព្,រះស្រីសុរិយោទ័យមក,នឹងចូលទៅតាមផងពុំបាន,ព្រោះទាហានសៀម,ឃាត់មិនឲចូល,ដូច្នេះក៏នាំគ្នាថយ

មកចាំស្តាប់ការណ៏នៅខាងក្រៅ,លុះបានដឹងថា,សៀមឃុំស្តេចខ្លួន,នឹងយកទៅស្រុកសៀម,ក៏ទាល់គំនិត,ភិតភ័យ,

ហើយនាំគ្នារត់ត្រឡប់ទៅស្រុកវិញអស់។

 

សំរេចអស់នូវគោលបំណងដែលបានរៀបចំទុកជាមុននេះហើយ,ព្រះចៅចក្រពត្តិ,ស្តេចក៏លើកទ័ព,នាំក្សត្រខ្មែរទាំងពីរ

ព្រះអង្គ,និងគ្រួសារសៀម,ដែលព្រះសេរីរាជា,បានកៀរពីអតីកាល,យាងវឹលត្រឡប់ទៅស្រុកសៀមវិញ,ព្រះធម្មរាជា,ទ្រង់

យាងជូនដំណើរព្រះចៅសៀម,រហូតដល់ខេត្តលង្វែក,រួចហើយ,ស្តេចទាំងពីរព្រះអង្គ,ក៏ថ្វាយបង្គំលាគ្នានៅត្រង់នោះ(។)

ក្នុងដំណើរវឹលត្រឡប់,ទៅស្រុកសៀមនេះ,ព្រះសេរីរាជា,ព្រះអង្គតូចព្រះទ័យណាស់,និងមានលជ្ជីភាព(សេចក្តីខ្មាស់)ចំពោះ

ព្រអង្គខ្លួនឯង,ព្រោះចាញ់ល្បិចដោយវញ្ចនការ(ការបោកប្រាស់)ទ្រង់ពុំសោយសោះ,អស់ព្រះកាយពល,ទាល់តែទ្រង់ព្រះ

អាពាធ(ឈឺ)ជាទម្ងន់,ក៏ទទួលសុវណ្ណគតទៅ,ឯចំណែកព្រះស្រីសុរិយោទ័យ,ក្រោយពីទ្រង់យាងដល់ក្រុងទេពបុរី,បាន១៥

ថ្ងៃ,មានអាពាធជាទម្ងន់,ហើយទ្រង់សុវណ្ណគតទៅ(។)ព្រះចៅចក្រពត្តិ,ចេញរាជបញ្ញត្តិ,តាំងជាផ្លូវការ,ពញាអុង,ជាព្រះ

រាជបុត្រធម៍របស់ព្រះអង្គ,ទ្រង់ថ្វាយព្រះនាម,ព្រះសុទ្ធានរាជា,ទុកជាបុត្រច្បង,ទ្រង់ប្រោសព្រះទាន,ព្រះរាជបុត្រីបង្កើត,

ឲជាព្រះជាយា,និងព្រះស្នំក្រមការទាំងពួង,ហើយឲយាងទៅគ្រងស្រុកសុវណ្ណខាកលោក។

ព្រះបាទសម្តេចស្រីធម្មរាជា,បានក្លាយជាព្រះចៅក្រុងកម្ពុជាតែមួយ,ទ្រង់ប្រោសព្រះរាជទាន,រង្វាន់ដល់អស់មុខមន្ត្រី,ឲ

ឡើងយសសក្តិ,សមតាមស្នាដៃរៀងៗខ្លួន,និងទ្រង់លើកលែងយកពន្ធការខ្កួន,និងពន្ធព្រះរាជធានី៣ឆ្នាំ,ដើម្បីជួយសំ

រាលបន្ទុកជីវភាពអាណាប្រជានុរាស្ត្រ(។)ព្រះអង្គបានបន្តសោយរាជសម្បត្តិ,ដោយកិត្តិគុណ,អស់រយៈពេល១៩ឆ្នាំ,ទ្រង់

សោយព្រះទិវង្គត,ក្នុងឆ្នាំ១៥០៤,ក្នុងព្រះជន្មាយុ៦៤វស្សា,ដោយព្រះរោគ៕

សំណួរសួរថា,តើព្រះធម្មរាជា,ជាស្តេចសង្គ្រោះជាតិ,ឬជា,ស្តេចក្បត់ជាតិ?

សូមចាំអានអត្ថាធិប្បាយរបស់ខ្ញុំនៅក្នុងជំពូកទី២

 

ចតុជនាភិបាល=អ្នកមានជ័យជំនះបួននាក់ដែលទទួលភារៈគ្រប់គ្រងនគរ។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens