ពិនិត្យឡើងវិញនៃព្រឹត្តិការណ៏សំខាន់ៗមាននៅក្នុងប្រវត្តិសាស្រ្តខ្មែរ
ចុចទីនេះដើម្បីអានចំពូកទី១ ព្រះធម្មរាជា,ស្តេចសង្គ្រោះជាតិឬក្បត់ជាតិ?
ចំពូកទី២
អធិប្បាយអំពីអំពើព្រះធម្មរាជា
សករាជ(១៤៧៨,១៥០៤)
យើងឃើញថា,ចាប់ពីឆ្នាំព្រះបាទសេរីរាជា(១៤៣៣,១៤៨៥)លើកទ័ពទៅច្បាំងនឹងនគរសៀមក្នុងឆ្នាំ១៤៥៣,មកដល់
ពេលព្រះអង្គ,ត្រូវបាទស្តេចសៀម,ចាប់ឃុំព្រះអង្គបានក្នុងកំឡុងឆ្នាំ១៤៨៥,ហើងនាំយកទៅស្រុកសៀម,ជាមួយនឹង
ព្រះស្រីសុរិយោទ័យ,ជាក្មួយ,និងជាសត្រូវរាជ្យ,ស្រុកខ្មែរ,ថិតនៅក្នុងស្ថានភាព,ជាស្រុកមានចម្បាំង,អស់រយៈពេលដ៏យូរ
មួយ,គឺ៣២ឆ្នាំ,ក្នុងរយៈពេលនេះ,បើយើងគិតពីឆ្នាំ,ដែលព្រះស្រីសុរិយោទ័យ,បានធ្វើអត្ថប្រកាស,ក្នុងឆ្នាំ១៤៧១,ឡើង
សោយរាជសម្បត្តិ,ជាន់លើរាជ្យព្រះបិតុលា,មានសង្គ្រាមស៊ីវឹលក្នុងនគរជាង១៤ឆ្នាំ(។)ក្នុងរយៈពេលជាងបីទស្សវត្សរ៌នេះ,
ប្រជារាស្រ្ត,បានជួបប្រទះនឹងទុក្ខវេទនាក្រៃលែង(។)ឈរលើបទដ្ឋាននេះឯង,ព្រះធម្មរាជា,ទ្រង់បានស្នើសុំស្តេចសៀម,
ឲយាងមកធ្វើអន្តរាគមន៏យោធាក្នុងស្រុកខ្មែរ,ដើម្បីរកសន្តិភាពជូនដល់ប្រជារាស្រ្តខ្មែរ។
ទង្វើរបស់ព្រះធម្មរាជានេះ,តើយើងអាចទុកជាអំពើជាវិជ្ជមាន,ឬអវិជ្ជមានសំរាប់ជាតិខ្មែរ?
ការសាងល្បងពិចារណាលើប្រធានសិក្សានេះ,គឺគ្មានបំណងទុកជាវិប្រតិការ(១)រកខុសត្រូវ,ចំពោះមតិឬគំនិតរបស់
អ្នកណាម្នាក់ដែលគេបានលើកយកធ្វើការពិចារណារួចមកហើយ,គឺវាគ្រាន់ជាមតិផ្ទាល់របស់ខ្ញុំ,សំរាប់ជូនដល់មហា
ជន,សំរាប់យកទៅធ្វើការពិចារណាបន្ថែម,លើអ្វីៗដែលលោកបានដឹងឮ,យល់ឃើញរួចមកហើយ,ដូច្នេះបើមានការខុស
ឆ្គងសូមអស់លោក,លោកស្រីមេត្តាអភ័យទោសទុកជាមុន។
សារជាតិនៃអំពើនេះ,គឺថិតនៅលើរស់ជាតិនៃ”សន្តិភាព”ដែលព្រះធម្មរាជា,ទ្រង់យកកម្លាំងបរទេស,មកធ្វើជាគ្រឿង
ផ្សំសំរាប់ដាក់ជូនភាគីខ្មែរ,ជាយុទ្ធការី,នៃវិវាទ,ឲបរិភោគ,ដើម្បីបន្សាបចំបាំងស៊ីវឹលពង្រេចពង្រិល,មានថេរវេលាយ៉ាង
យូរមួយ។
ធាតុនៃសង្រ្គាម
មុននឹងពិចារណាអំពីរស់ជាតិនៃសន្តិភាព,គួរយើងលើកជាអាទិ,យកធាតុនៃសង្គ្រាម,ដែលមានកើតឡើងនោះមក
ពិចារណា(។)ជាការជាក់ស្តែងណាស់,ធាតុសង្គ្រាមនេះ,ជាសង្គ្រាមកើតពីវិវាទក្នុងរាជវង្ស,នាំគ្នាធ្វើសង្គ្រាមនឹងគ្នា,ដើម្បី
ដណ្តើម,និងរក្សារាជបល្ល័ង្ក(។)ដូច្នេះសង្គ្រាមនេះ,មានធាតុជាសង្គ្រាមបំផ្លាញជាតិ,បំបែកឯកភាពជាតិ,និងបង្កើតទុក
ដល់រាស្រ្តខ្មែរ។
សង្គ្រាមនេះ,វាបង្ហាញនូវភាពបរាជ័យនៃសំវាទក្នុងរាជវង្ស,និងអស្ថិរភាពនៃរាជសក្តិ(អំណាចស្តេច)ដែលច្រើនមានកើត
ឡើងពីអវត្តមាននៃច្បាប់ស្នងរាជ្យសម្បត្តិទៀងទាត់,ដែលជាមូលហេតុនៃវិវាទរវាងអភិមានិកនៃរាជបល្ល័ង្ក។
អ្នកណាមួយជាអ្នកខុស?
ព្រះមហាក្សត្យសេរីរាជា?
ព្រះមហាក្សត្យសេរីរាជា,ព្រះអង្គជាស្តេចឡើងសោយរាជ្យតាមផ្លូវនីត្យានុកូល,ដូច្នេះព្រះអង្គធ្វើសង្គ្រាមបង្ក្រាបព្រះស្រីសុ
រីយោទ័យ,ជាក្មួយ,ជាឧទ្ទាម,ដែលហ៊ានប្រឆាំងនឹងព្រះអង្គ,ដើម្បីដណ្តើមរាជ្យសម្បត្តិ,ជាកាតព្វកិច្ចរបស់ព្រះអង្គដែលជា
តំណាងនៃឯកភាពជាតិ,និងជាអ្នករក្សារបៀបរៀបរយក្នុងព្រះនគរ។
ដូច្នេះ,អំពើរបស់ព្រះសេរីរាជា,ក្នុងនាមព្រះអង្គជាមហាក្សត្យស្របច្បាប់,ជាអំពើនីត្យានុកូល,ដ្បិទវាជាបុព្ធសិទ្ធិរបស់មហា
ក្សត្យ,ដែលមានចែងក្នុងច្បាប់ប្រពៃណីនៃក្សត្យខ្មែរ(។)ជាសង្រ្គាមមានមូលហេតុត្រឹមត្រូវ,មានច្បាប់ជាសំអាង,ជារាជសម្ហារៈ
ស្វែងរកឯកភាពជាតិផង,និងការទំនុកបម្រុងប្រជារាស្រ្តក្នុងនគរតែមួយ,អំណាចតែមួយផង,ដើម្បីរក្សាសេចក្តីរៀបរយ,
សំរាប់ការរស់នៅរាល់ថ្ងៃ។
តែចំពោះព្រះអង្គផ្ទាល់,ទ្រង់មានបរាជ័យក្នុងការរក្សាសេចក្តីរៀបរយក្នុងរាជវង្ស,បណ្តោយឲសង្គ្រាមទាមទាររាជបល្ល័ង្កកើត
មានបាន,ហើយខ្ខះមធ្យោបាយស័ក្តិសិទ្ធិសំរាប់,រលត់វិវាទយោធានេះបាន(។)ការនេះ,ជាការទទួលខុសត្រូវរបស់ព្រះអង្គ,ក្នុង
នាមព្រះអង្គជាអ្នករក្សាសន្តិភាពក្នុងព្រះនគរ។
ទង្វើរបស់ព្រះអង្គ,ទោះបីជាអំពើស្របច្បាប់យ៉ាងណាក៏ដោយ,ក៏អាចរាស្រ្តចោទប្រកាន់ព្រះអង្គថា,ជាស្តេចខ្ខះទសពិជរាជធម៍,
ព្រោះក្នុងនគរមានសង្គ្រាមទាមទាររាជបល្ល័ង្ក,នាំបំបែកផែនដីខ្មែរ,ជាតំបន់អំណាចខុសៗគ្នា,ដែលធ្វើឲប្រជារាស្រ្តមានឧបសគ្គ,
ក្នុងការធ្វើចរាចរណ៏ដើម្បីប្រកបរបរចិញ្ចឹមជីវិត,គ្មានសន្តិសុខក្នុងការរស់នៅ,គ្មានសេចក្តីសុខក្នុងគ្រួរសារ,ព្រោះសមាជិកនៃ
គ្រួរសារ,ត្រូវស្តេចនិមួយៗកែនយកទៅធ្វើសង្គ្រាម,បំរើប្រយោជន៏អំណាចព្រះអង្គរៀងខ្លួន។
ព្រះស្រីសុរីយោទ័យ?
ព្រះអង្គជាឧទ្ទាម,ជាអ្នកបង្ករបង្កើតចលាចលដល់ជាតិ,មានទុច្ជន្ទៈ,ចង់ដណ្តើមអំណាចនៅពេលដែលនគរកំពុងធ្វើ
សង្គ្រាមនឹងនគរសៀម,នាំឲបែកបាក់កម្លាំងជាតិខ្មែរ,នៅចំពោះសត្រូវជាតិ(។)ដូច្នេះអំពើរបស់ព្រះអង្គ,ជាអំពើផ្ទុយ
នឹងប្រយោជន៏ជាតិ,ជាអត្ថទត្ថអំពើ,ទុកជាតិជាវត្ថុដែលខ្លួនប៉ងចង់បាន,យកសង្គ្រាមជាមធ្យោបាយ,ដើម្បីសំរេច
ទំនើងចិត្តខ្លួន,យកអំពើក្បត់,ជាសីលធម៍,ឥតស្គាល់សភាវៈ(ល្អនិងអាក្រក់)ស្គាល់តែមហិច្ជិតាគ្មានព្រំដែន,ដូច្នេះ,ព្រះអង្គ
ជាជនក្បត់ជាតិផង,សំបថនៅចំពោះមុខមហាក្សត្យ,ថានឹងមានភក្តីភាព,និងការពារព្រះមហាក្សត្យ,លុះដល់សេចក្តីស្លាប់។
ព្រះធម្មរាជា?
ព្រះអង្គជានិមិត្តរូបនៃគុណវិបត្តិបំពួន,ជាផ្លែល្វាផង,ជាផ្លែស្លែងផង,ព្រោះសន្តិភាពដែលព្រះអង្គយកបានមកសំរាប់ជាតិ
ខ្មែរ,ជាសន្តិភាពមានជាតិពិសពុល,ព្រោះជាសន្តិភាពបង្ខំតាមឆន្ទះសត្រូវជាតិក្នុងពេលនោះ,គឺសៀម,ដែលគេមានបំណង
តែមួយគត់គឺ”សងសឹកនឹងខ្មែរ”និងឆ្លៀតឪកាសរកប្រយោជន៏ក្នុងវិវាទផ្ទៃក្នុងខ្មែរ។
ព្រះអង្គជាជនក្បត់នឹងព្រះរៀមព្រះអង្គ,និងរាជបល្ល័ង្ក,ជាជនឪកាសនិយម,ឆ្លៀតរកអត្ថប្រយោជន៏នៅពេលដែល
ព្រះស្រីសុរីយោទ័យបង្កើតដំបន់អបគមន៏,ដែលជាការនាំឲបាត់ឯកភាពជាតិ(។)ព្រះអង្គមានលទ្ធភាពអាចជួយព្រះ
មហាក្សត្យ,ដោយយកកម្លាំងទ័ពព្រះអង្គទៅរួមនឹងកម្លាំងទ័ពហ្លួង,ដើម្បីបង្ក្រាបការបះបោរ,បំបែកឯកភាពជាតិ,តែ
ផ្ទុយទៅវិញ,បែរជាបង្កើតដំបន់អបគមន៏,ប្រកាសខ្លួនជាមហាក្សត្យ,រកគ្រប់មធ្យោបាយដើម្បីដណ្តើមអំណាច,រាជប
ល្ល័ង្ក,ទៅពឹងសៀម,ដោយយកឈាមកូនកាត់ជាតិសៀមរបស់ខ្លួន,ទៅប្រលោមចិត្តស្តេចសៀម,ឲមកជួយខ្លួន,ទោះបី
ដឹងច្បាស់ថា,ច្បាស់ជានឹងបាត់ប្រយោជន៏ដ៏ច្រើនដល់ជាតិ,ក្នុងការស្នើសូមជំនួយបរទេសនេះ,ជាពិសេស,នៅក្នុងជំនាន់
នោះ,ទៅសុំឲសៀមជួយ,គឺដូចជាបើកទ្វារនគរ,ឲសៀមចូលមកយកដីខ្មែរងាយស្រួលតែម្តង(។)ទង្វើនេះនាំប្រគរបញ្ហា,លើ
ជាតិខ្មែរ,ដែលមានសៀមជាអ្នកចំណេញដាច់មុខ,ហើយនាំប្រហែកខ្មែរនិងខ្មែរ,និងឲមានប្រឡុកបបុ័ច្ជាក្នុងសតិខ្មែរ(។)
ដូច្នេះ,ព្រះធម្មរាជាពុំអាចមានគុណសម្បត្តិជា,ក្សត្យជោតិក(២)បាននោះឡើយ(។)មោហាគតិ(៣)ព្រះអង្គ,នាំឲជាតិ
ធ្លាក់ក្នុងឥទ្ធិពលបរទេស,ក្លាយជាស្រុកខ្ញុំគេ,ជំពាក់គុណសៀម។
ព្រះអង្គជាជនក្បត់ជាតិស្មើភាពនឹងព្រះស្រីសុរីយោទ័យ,លើសពីព្រះស្រីសុរីយោទ័យ,ព្រះអង្គជាជន,យកការបោកប្រាស,
កុហក,ជាមធ្យោបាយសំរាប់រកប្រយោជន៏ផ្ទាល់ខ្លួន,រស់នៅក្នុងគោលការណ៏ដ៏ក្រខ្វក់,គឺ"ប្រយោជន៏អញធំជាងប្រយោជន៏
ជាតិ"។
ធាតុនៃសន្តិភាព
យើងឃើញហើយថាសន្តិភាពដែលព្រះធម្មរាជាបង្កើតបាននេះ,គឺជាបឋម,ជាសន្តិភាពដើម្បីរាជបល្ល័ង្ករបស់ព្រះអង្គ,
ជាសន្តិភាពលក់កិត្តិយសជាតិ,ទោះបីក្នុងសន្តិភាពនោះអាចនាំនូវឯកភាពជាតិមកវិញក៏ដោយ,តែជាតិខ្មែរបាត់
បូរណភាពទឹកដី,ព្រោះខេត្តខ្មែរទាំងឡាយនៅបែកខាងលិច,ដែលសៀមបគេបញ្ចូលជាឧបសម្ពន្ធក្នុងស្រុកសៀម,ត្រូវ
ព្រះធម្មរាជាទទួលស្គាល់ជាស្ថាពរ,ថាជាទឹកដីសៀមពេញច្បាប់(។)ឯកភាពជាតិនោះទៀត,គឺជាឯកភាពមានការប្រេះឆា
ក្នុងចិត្ត,រវាងខ្មែរនឹងខ្មែរ,ព្រោះជាឯកភាពជាតិកើតមានពីវញ្ឈការ(បោកប្រាស)ពីសំណាក់ភាគីមួយដែលទៅពឹងកម្លាំង
បរទេស,ឲជួយជម្រះជម្នះខ្លួន,ដើម្បីបំរើអត្ថប្រយោជន៏(។)ជាសន្តិភាពនាំឲខ្មែរគ្មានមោទនភាពបន្តិចណាឡើយ,ព្រោះ
សៀមគេចាប់ស្តេចខ្មែរយកទៅស្រុកគេបានងាយស្រួលដូចគេដកស្មៅដូច្នោះឯង,នាំឲខ្មែរមានជវនចិត្ត(៤)ថាខ្លួនជា
ជាតិសាសន៏សុញ្ញ,ចំពោះសត្រូវជាតិ,សន្តិភាពបានមកពីកម្លាំងបរទេស,គឺពីតជាសន្តិភាព,ភេជ្ជរូប(៥)សំរាប់ជាតិ។
យើងដឹងថា,ការទៅពឹងសៀម,ឲជួយក្នុងវិវាទផ្ទៃក្នុងខ្មែរ,វាក៏ក្លាយជាទម្លាប់របស់រាជវង្សខ្មែរតៗមកទៀត,តួយ៉ាងព្រះ
អង្គចន្ទ,ដែលខ្មែរភាគច្រើន,តែងតែទុកព្រះអង្គជាវិរបុរស,ដែលជាព្រះរាជបុត្រព្រះធម្មរាជា(។)ខ្ញុំនឹងលើកយកករណី
ព្រះអង្គចន្ទ,មកធ្វើប្រធានសិក្សានៅពេលខាងមុខទៀត។
សន្តិភាពដែលព្រះធម្មរាជា,ទ្រង់ទុកជាបុញ្ញកិរិយា(ទង្វើដ៏ល្អ)របស់ទ្រង់,ព្រោះព្រះអង្គនាំសេចក្តីសុខជូនប្រជារាស្រ្តបាន,
សួរថា,តើសេចក្តីសុខនោះ,ជាសេចក្តីសុខបែបណា,សំរាប់ប្រជារាស្រ្ត,ក្រោយពីបានបាត់បង់អស់នូវអ្វីៗ,ដែលជាប្រគោល
នៃជីវិត,ក្នុងសង្គ្រាមបំផ្លាញជាតិ។
ព្រះធម្មរាជាជាអ្នកដុតភ្លើងសង្គ្រាមម្នាក់,ហើយរក្សាភ្លើងនោះ,ឲឆេះយ៉ាងយូរបំផុត,ដើម្បីឲផ្ទះខ្មែរលែងមានស្តំ(សសរ)
សំរាប់ទ្រទ្រង់,ដើម្បីទ្រង់,ស្រួលទៅសូមស្តេចសៀម,ឲមកយកជ័យជំនះលើខ្មែរ,សំរាប់អំណាចរបស់ទ្រង់តែប៉ុណ្ណោះ។
សេចក្តីសន្និដ្ឋាន
បើយើងបានអានឯកសារ,លោកអេងសុត,យើងឃើញថា,ក្នុងឯកសារនោះ,គ្មានមានការវិនិច្ជ័យទៅលើហេតុការណ៏,
ដែលមានកើតឡើងនោះឡើយ,អ្នកប្រវត្តិសាស្រ្តខ្មែរ,គ្រាន់តែលើកព្រឹត្តិការណ៏មកបង្ហាញ,តែមិនមែនមានន័យថា,
គាត់គ្មានគំនិត,ចង់បកស្រាយឲល្អិតល្អន់នូវព្រឹត្តិការណ៏,ដែលគាត់បានសរសេរទុកនោះឡើយ,ប៉ុន្តែនៅក្នុងបរិការណ៌
ខ្មែរជំនាន់នោះ,សេរីភាពមតិ,ត្រូវអ្នកកាន់អំណាច,គេទុកជាបទឧក្រិដ្ឋប្រឆាំងរដ្ឋ,ឬជាបទឧក្រិដ្ឋប្រមាថព្រះមហា
ក្សត្យ។
ដូចយើងបានដឹងរួចហើយដែរថា,អ្វីដែលជាប្រវត្តិសាស្រ្តជាតិ,គឺជាកម្មសិទ្ធិរបស់អ្នកកាន់អំណាច,អ្វីដែលជាមតិផ្ទុយ,
ពីនិក្ខេបបទជាផ្លូវការ,គឺជាអវិជ្ជា,ជាវិទ្ធង្សនាបំផ្លាញប្រយោជន៌ជាតិ,ដូច្នេះជាបទឧក្រិដ្ឋប្រឆាំងនឹងជាតិ(។)នៅក្នុង
ទស្សនៈបែបនេះ,យើងជូនជាមតិថា,ប្រវត្តិសាស្រ្តរបស់ជាតិខ្មែរ,ដែលយើងបានអានក្តី,បានឮក្តី,មានលក្ខណៈជាព័តិ
មាន,ឬជាការឃោសនារបស់អ្នកកាន់អំណាច,ច្រើនជាងជាប្រវត្តិវិទ្យា,ហេតុនេះឯង,ចំពោះយើង,អ្នកអានគួរត្រូវមាន
ការប្រយ័ត្ន,គឺកុំអាននឹងភ្នែក,សំរាប់គ្រាន់ឲមានការភើបចិត្ត,តែត្រូវយកសម្បជញ្ញ,មកអាន,ដើម្បីរកការពិតសំរាប់
ទុកជាមេរៀនសំរាប់ជាតិ(។)ប្រវត្តិសាស្រ្តជាតិខ្មែរ,ដែលអ្នកប្រាជ្ញបរទេស,បានស្រាវជ្រាវយ៉ាងល្អិតល្អត់,ដោយយកវិជ្ជា
វិទ្យាសាស្រ្តជាវិធីក្នុងការសិក្សារបស់គេ,គឺពិតជាមានការពិតច្បាស់នោះហើយ,តែអ្នកប្រាជ្ញទាំងនោះ,គេយកមកសរ
សេរសំរាប់ជូន,ជាព័តិមាន,ជាបឋម,ដល់ជនជាតិគេ,ឬអ្នកចេះដឹងក្នុងកំរិតខ្ពស់មួយ,និងទុកជាការកត់ចំណាំសំរាប់
ការចេះដឹងនៃមនុស្សជាតិ,ដូច្នេះច្បាស់ជាអ្នកអាន,គេយកមកពិចារណាជានិច្ច,នូវអ្វីដែលគេបានអាន,ព្រោះអ្នក
ទាំងនោះ,គេមានទម្លាប់ក្នុងវប្បធម៍របស់គេគឺ,គតិវិវេចនា(៦)សំរាប់រកពន្លឺសំរាប់ការចេះដឹងរបស់គេ(។)គតិវិវេចនា
នេះហើយ,ដែលវាគ្មាននៅក្នុងវប្បធម៍ខ្មែរ,ព្រោះជាតិខ្មែររស់នៅក្នុងរបបសក្តិភូមិ,របបផ្តាច់ការ,ជានិច្ច។
ការដឹងឮ,ដោយមិនបានយកវា,មកធ្វើការពិចារណា,មិនអាចទុកជាការចេះដឹងបាននោះឡើយ,ហើយប្រីជាញាណ
(ការកំណត់ដឹង)ណា,ដែលមនុស្សម្នាក់មាននោះ,ពុំអាចចាត់ទុកវា,ជាជំនឿដាច់ខាត,សំរាប់ជនម្នាក់ទៀតបាននោះ
ឡើយ,ដូច្នេះបណ្ឌិតមានះ,គឺមានះ,របស់អ្នកល្ងង់,ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ។