គួរលើកយកមកពិចារណាដែរ
ពន្ធុធាតុនៃនយោយបាការបរទេសរបស់សហរដ្ឋអាមេរិក
លោកប្រធានាធិបតី,បារ៉ាក់អូបាម៉ា(BarakObama),កាលពីថ្ងៃទី៦វិច្ជិកា២០១២,ត្រូវបានប្រជាពលរដ្ឋអាមេរីកាំង
ជ្រើសរើសជាថ្មី,ក្នុងតំណែងជាប្រធានាធិបតី,សំរាប់អាណត្តិទី២,ដែលជាអណត្តិចុងក្រោយរបស់លោក,ដោយអនុលោម
ទៅតាមរដ្ឋធម្មនុញ្ញអាមេរីកាំង។
យើងអាចចោទជាសំណួរថា,តើអាចមានអ្វីផ្លាស់ប្តូរក្នុងនយោបាយការបរទេសរបស់សហរដ្ឋអាមេរីកក្នុងអាណត្តិទី២
របស់លោកអូបាម៉ា(?)ដើម្បីឆ្លើយនូវសំណួរនេះ,យើងគួរស្វែងដឹងអំពី”ពន្ធុធាតុ”(ADN)របស់សហរដ្ឋអាមេរីក,តើមាន
បែបណា(?)”ពន្ធុធាតុ”(ADN)នោះ,បើនិយាយឲស្រួលយល់គឺគ្មានអ្វីក្រៅពីការស្វែងដឹងអំពី”ទំនៀមទម្លាប់”
(Mœurs)នៃនយោបាយការបរទេសនៃសហរដ្ឋអាមេរីកក្នុងវិស័យទំនាក់ទំនងអន្តរជាតិនោះឯង។
យើងដឹងថា,សហរដ្ឋអាមេរីកជាមហាអំណាចតែមួយគត់ក្នុងពិភពលោកដែលមានលទ្ធភាពអាចធ្វើអន្តរាគមន៏
យោធាក្នុងពិភពលោក,ដោយឥតចាំបាច់ពឹងពាក់ប្រទេសណាមួយឡើយ(។)អនុភាពសហរដ្ឋអាមេរីក,មិនត្រឹមតែ
មានក្នុងវិស័យយោធានោះឡើយ,វាមានស្ទើតែគ្រប់វិស័យ,ដែលគេតែងសម្គាល់អនុភាពរបស់វាក្នុងរូបភាពបីយ៉ាងគឺ៖
អេប៉ូល(Apple),ហូលីវូត(Hollywood),និងហាវារដ៏(Harvard)។
រួមសេចក្តីមកគឺ,បច្ចេកទេសជាន់ខ្ពស់ផ្នែកការឲដំណឹងរហ័ស,វប្បធម៍ប្រជាករ,និងឧត្តមការសិក្សា(។)រូបភាពទាំងបីនេះ
បានជ្រាបក្នុងសតិប្រជាពលរដ្ឋក្នុងពិភពលោក,ហើយគេតែងទុកជាយោងសំរាប់សម្គាល់ភាពទំនើប,និងជឿនលឿនរបស់
សង្គមនិមួយៗក្នុងសាកលលោកនេះ(។)តើឥទ្ធិពលនេះកើតមកពីសហរដ្ឋអាមេរីកធ្វើនយោបាយចក្រពនោះឫ?
យើងដឹងថាក្នុងនយោបាយការបរទេសសហរដ្ឋអាមេរីក,មាន”ពន្ធុធាតុ”(ADN)ពីរផ្ទុយគ្នាគឺ,ធាតុជា”សារហារីនិយម”,
(Messianisme),និងធាតុជា”ឯនិយម”(Isolationnisme)។
តាមលោកអាឡាំងម៉ាំង(Alain Minc-l’âme des nations ),នយោបាយវិទូបារាំង,លោកសរសេរថា៖
បើនិយាយអំពី”សារហារីនិយម”(Messianisme),សហរដ្ឋអាមេរីកមានមនោសញ្ចេញនាជាអ្នកសង្គ្រោះសត្វលោក,
(L’arche,de,Noé),តាមបញ្ចារបស់ព្រះ,ពីគ្រោះថ្នាក់ទឹកជំនន់មួយដែលនឹងមានកើតឡើង(។)ជាប្រជាជាតិមួយ,យោង
តាមការយល់ឃើញរបស់លោកសេវវែសុន(Jefferson),មានជំនឿថាខ្លួនអាចនឹងបង្កើតឋានសួគ៍ក្នុងឋានមនុស្ស,ដែល
ជាស្នាដៃរបស់មនុស្ស(លើកលែងតែពួកមនុស្សខ្ញុំគេ)មានបេសកកកម្មជាអារ្យធម៍ដែលមានជាប់ជាមួយ”វាសនា
ពិសេស”ក្នុងករណីយកិច្ចបង្កើតពិភពលោកថ្មីមួយដែលមានពាណិជ្ជកម្ម,និងសេរីភាពរបស់បុគ្គលនិមួយៗជាគ្រិះ
របស់សង្គមមនុស្ស(។)បើយោងតាមសំដីដ៏ឆ្មើមួយរបស់លោកអាដាមរ៏(Adams),សហរដ្ឋអាមេរិកត្រូវបញ្ញេញគុណ
សម្បត្តិខ្លួនពេញលេញដើម្បីឲប្រទេសឯទៀតយកប្រទេសខ្លួនជាគំរូតាមសមានចិត្តរបស់គេ។
តែបើនិយាយអំពីធាតុជា”ឯនិយម”(Isolationnisme),សហរដ្ឋអាមេរិកមានបំណងការពារអ្វីដែលខ្លួនបានបង្កើត
ឡើងដែលនាំឲប្រេទេសខ្លូន,តាមសំដីរបស់លោកវាស៊ីនតុន(Washington)”ក្នុងពេលមួយប្រទេសយើងនឹងក្លាយជា
មហាអំណាចមួយដែលគ្មាននរណាមួយអាចនឹងធ្វើឲយើងខ្លាចបាននោះឡើយ”(។)តែការចែកដាច់អំណាចរវាង
ប្រធានាធិបតី,និងសភា(Congrès)អាចនាំឲសហរដ្ឋអាមេរិកគ្មានមហិចិ្ជតានយោបាយ,គ្មានទម្លាប់ជាប្រពៃណីក្នុង
វិស័យយោធា,និងមិនព្រមឈរក្នុងជួរ(។)តាមការយល់ឃើញដោយទាញយកឧទាហរណ៏ដែលមានកើតឡើងក្នុងទ្វីប
អឺរុប,មើលឃើញថារបៀបបែងចែកអំណាចរបស់សហរដ្ឋអាមេរិកគឺឈរលើការការពារប្រយោជន៏ផ្ទាល់របស់សហរដ្ឋ
អាមេរិកជាធំ(។)មនោសញ្ចេញនេះកើតមានឡើងតាំងដើមដំបូងនៃប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក,ដោយសារ
ប្រទេសខ្លួនមានការសម្ពាតដោយការសងសឹកពីសំណាក់ទ្វីបអឺរុប(។)ការមិនទុកចិត្តលើទ្វិបអឺរុបនេះ,នាំបង្កើតជា
លទ្ធិនយោបាយមួយក្នុងកំឡុងឆ្នាំ១៨៨២៣មានឈ្មោះថាលទ្ធិមុងរូ(Monroe),លទ្ធិនេះជាការបង្ហាញជាដំបូងនូវការ
មិនព្រមរបស់សហរដ្ឋអាមេរិកគ្រប់ការប៉ុនប៉ងជាថ្មីរបស់ប្រទេសក្នុងទ្វីបអឺរុបណាមួយ,ចង់បង្កើតអាណានិគមនៅ
លើទឹកដីអាមេរិកទាំងពីរ(អាមេរិកខាងជើងនិងអាមេរិកឡាទិន,ឬខាងត្បូង)។
សហរដ្ឋអាមេរិកចាត់ទុកអន្តរាគមន៏ប្រទេសអឺរុបក្នុងអឌ្ឍគោលបស្ចឹម(L’hémisphèreOuest)ជាអំពើឈ្លានពាន
មកលើសហរដ្ឋអាមេរិកតែម្តង(។)ក្នុងលទ្ធិមុងរូ(Monroe)នេះហើយ,ដែលសហរដ្ឋអាមេរិកបានធ្វើការគំរាមទៅលើព្រះ
ចៅណាប៉ូលេអុងទី៣(Napoléon3)ក្នុងសង្គ្រាមប្រទេសបារាំងជាមួយប្រទេសមិញសិក(Mexique)នៅលើទឹកដីមិញសិក,
ដែលឋិតនៅក្នុងអឌ្ឍគោលបស្ចឹម(។)ការគំរាមនេះបានបង្ខំឲព្រះចៅណាប៉ូលេអុងទី៣ដកកងទ័ពបារាំងចេញពីប្រទេស
មិញសិកដោយអាម៉ាស់មុខយ៉ាងខ្លាំង។
បើយើងធ្វើការសង្ខេបសំណេររបស់លោកអាឡាំងមុំាង,យើងអាចសន្និដ្ធានបានថានយោបាយការបរទេសសហរដ្ឋ
អាមេរិកមានលក្ខណៈពីរផ្ទុយគ្នាស្រឡះ៖
សំរាប់អំណាចនីតិប្រតិបត្តិៈ
គេតែងមានមហិច្ជិតាជួយការពារអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកដោយប្រើកម្លាំងយោធាឬកម្លាំង
នយោបាយចេញមុខ,ទប់ទល់នឹងការគំរាមកំហែងកម្លាំងណាមួយមកលើអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។
តែសំរាប់អំណាចនីតិបញ្ញតិវិញៈ
គេតែងតែមានការប្រុងប្រយ័ត្នជានិច្ច,ក្នុងការប្រើកម្លាំងយោធាក្តី,នយោបាយក្តី,របស់សហរដ្ឋអាមេរិកនៅក្រៅពីទឹកដី
របស់គេ(។)នៅពេលណាគេយល់ឃើញថាអន្តរាគមន៏របស់គេអាចនាំនូវផលមិល្អដល់គេ,គេឥតមានការរួញរាបង្ខំឲរដ្ឋាភិបាល
គេ,បញ្ជប់អន្តរាគមន៏នោះភ្លាម។
ដូច្នេះ,នយោបាយការបរទេសសហរដ្ឋអាមេរិកជានយោបាយមួយហាក់បីដូចជាផ្ទុយគ្នា(oxymoron)រវាងប្រធានាធិបតី,
និងសភាទាំងពីររបស់សហរដ្ឋអាមេរិក។
យើងអាចយកឧទាហរណ៏សង្គ្រាមអាមេរិកាំងនៅកូរ៉េ,និងវៀតណាមមកបង្ហាញពីនយោបាយអាមេរិកកាំង,ក្នុងការ
ប្រយុទ្ធចេញមុខការពារលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត,ដោយសួរជាសំណួរថា,ហេតុអ្វីបានជាមាន
ប្រសិទ្ធិភាពនៅប្រទេសកូរ៉េ,ហើយបរាជ័យនៅវៀតណាម?
សង្គ្រាមនៅវៀតណាម,ជាសង្គ្រាមមួយដែលមានមតិអន្តរជាតិភាគច្រើនយល់ឃើញថាជាសង្គ្រាមអយុត្តិធម៏សំរាប់ប្រជាជន
រៀតណាមដោយសារអំពើអាស្រូវរបស់របបសេង៉ុង(Saigon)ដែលនាំប្រជាពលរដ្ឋអាមេរិកកាំងឈប់គាំទ្រអន្តរាគមន៏យោធា
របស់ខ្លួននៅវៀតណាម,ទោះបីជាអន្តរាគមន៏ឋិតនៅក្នុងបេសកកម្មយក”អំបើល្អប្រឆាំងនឹងអំពើអាក្រក់”ក៏ដោយ(។)នៅពេល
មួយមារយាទសម្ពន្ធមិត្រ,វាអាប់អោនជាងសត្រូវទៅទៀត,ទោះបីរដ្ឋាភិបាលខំលើកពីគុណប្រយោជន៏នយោបាយអាមេរិកាំងក្នុង
សង្គ្រាមនោះបែបណាក៏ដោយ,ក៏ពុំអាចឈ្នះមនោសញ្ចេញនាមតិសាថារណៈប្រឆាំងនឹងសង្គ្រាមនោះបានដែរ។
ហេតុនេះឯងបានជាអាមេរិកកាំងដកខ្លួនចេញពីសង្គ្រាមនៅវៀតណាមក្នុងពេលនោះ។
ជាការអភ័ព្ធណាស់,ប្រទេសខ្មែរយើងក្នុងសង្គ្រាមសាធារណរដ្ឋខ្មែរប្រឆាំងនឹងការឈ្លានពានកងទ័ពវៀតណាមកុម្មុយនិស្ត,ដែល
មានខ្មែរក្រហមជាបរិវា,ទទួលថ្មបាក់ពីអំពើអាស្រូវរបបវៀតណាមខាងត្បូង,ដែលនាំឲមតិអន្តរជាតិ,និងមតិសាធារណៈអាមេរិកាំង,
ឥតគាំទ្រសង្គ្រាមការពារបរិបូរភាពទឹកដីខ្មែរ,និងកសាងរបបលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា(។)មតិសាធារណៈអាមេរិកាំងតែង
ទុកសង្គ្រាមនៅស្រុកខ្មែរក្នុងចន្លោះឆ្នាំ១៩៧០,ដល់ឆ្នាំ១៩៧៥,ជាការបន្តសង្គ្រាមអាមេរិកាំង,និងវៀតណាមខាងត្បូងនៅស្រុកខ្មែរ
តែប៉ុណ្ណោះ។
ហេតុនេះហើយបានជារបបសាធារណរដ្ឋខ្មែរ,ចំពោះមតិសាធារណៈអាមេរិកាំងគេចាត់ទុករបបថ្មីនេះជារបបមួយងាយ
ស្រួលនឹងរំលាយឲក្លាយជាធូលី(régime,friable),នាំឲរបបសាធារណរដ្ឋខ្មែរមានរូបភាពជារបបទន់ខ្សោយជាទីបំផុត
តាំងពីមានកំណើតកើតឡើងមកម្លេះ(régime,anémiée),ដែលជារបបក្រិនលែងប្រែប្រួលកើត(un,régime,sclérosé)។
សួរថាតើសហរដ្ឋអាមេរិកជាប្រទេសចក្រពត្រឫ?
ដូចយើងបានបញ្ចាក់ខាងលើរួចហើយថា,អំណាចចក្រសហរដ្ឋអាមេរិកបច្ចុប្បន្ន,គឺមិនមែនឋិតនៅលើការគ្រប
សង្កត់ពិភពលោកក្នុងផ្នែកយោធានោះឡើយ,អំណាចចក្រនោះគឺឋិតក្នុងផ្នែកនយោបាយ,សេដ្ឋកិច្ច,ពាណិជ្ជកម្ម,
បច្ចេកទេស,គមនាគមន៏(médiatique),នឹងវប្បធម៍(។)អំណាចចក្រនេះជាលទ្ធផលរបស់របៀបអប់រំ,ដ៏ខ្ពង់ខ្ពស់មួយ
របស់មហាវិទ្យាល័យ(systèmeuniversitaire),ដែលឥតអាចប្រៀបធៀបបាន,ដែលជារបៀបអប់រំមួយ,នាំបង្កើតក្នុង
សតិយុវជនអាមេរិកាំង,នូវគំនិតប្រជាធិបតេយ្យសេរី,សេរីភាព,សមភាពរវៀងប្រជាពលក្នុងសកលលោក(។)របៀប
អបរំនេះហើយដែលពុំអាចជំរុញសហរដ្ឋអាមេរិកឲក្លាយជាប្រទេសចក្រពត្របាននោះឡើយ។
រួមសេចក្តីមក,ក្នុងអណត្តិទី២របស់លោកអូប៉ាមា,គ្មានអ្វីនឹងផ្លាស់ប្តូរគួរឲកត់សំគាល់នោះឡើយក្នុងនយោបាយការបរទេស
សហរដ្ឋអាមេរិក។
សេចក្តីសន្និដ្ឋានៈ បើចង់ឲគេជួយ,លុះត្រាតែយើងមានមារយាទផងដែរ!
ឩប-សង្ហា