Overblog
Suivre ce blog Administration + Créer mon blog
1 juillet 2019 1 01 /07 /juillet /2019 05:45

យើងដឹងថា សហរដ្ឋអាមេរិក ជាមហាអំណាចតែមួយគត់ ដែលមានលទ្ធភាព អាចធ្វើអន្តរាគមន៏យោធា លើពិភពលោក ដោយឥតចាំបាច់ពឹងពាក់ប្រទេសណាមួយឡើយ។ អនុភាព នៃសហរដ្ឋអាមេរិក មិនត្រឹមមានតែ ក្នុងវិស័យយោធា តែវាមានស្ទើរតែគ្រប់វិស័យ ដែលគេ តែងសម្គាល់ នូវអនុភាពនោះ ក្នុងរូបភាពបីយ៉ាងគឺ : អេប៉ូល (Apple), ហូលីវូត (Hollywood), និង ហាវារដ៏(Harvard)។ រួមសេចក្តីមកគឺ : បច្ចេកទេសជាន់ខ្ពស់ ផ្នែកការឲដំណឹងរហ័ស, វប្បធម៍ប្រជាករ និង ឧត្តមការសិក្សា។ រូបភាពទាំងបីនេះ បានជ្រាបចូលទៅក្នុង គំនិតប្រជាពលរដ្ឋនៅលើពិភពលោក ហើយគេតែងទុកវា ជាយោង សំរាប់សម្គាល់ នូវ ភាពទំនើប និង ជឿនលឿន របស់សង្គមនីមួយៗ ក្នុងសាកលលោកនេះ។ តើឥទ្ធិពលនេះ កើតមកពី សហរដ្ឋអាមេរិក ធ្វើនយោបាយចក្រពត្រនោះឬ ?

Partager cet article

Repost0
27 juin 2019 4 27 /06 /juin /2019 05:16

ការនាកម្ម (démarche) បែបនេះ វាហាក់បីដូចជា ពួកនោះ ធ្វើមិនដឹងថា រាស្ត្រខ្មែរ គាត់ចង់បានអ្វីពិតប្រាកដនៅឡើយ ដោយនាំគ្នា បំភ្លេច ជាចេតនាថា នៅស្រុកខ្មែរ បញ្ហា មិនមែនកើតមក ពីប្រជារាស្ត្រ មិនបានចូលរួមសកម្ម នៅក្នុងនយោបាយជាតិនោះឡើយ គឺអំណាចផ្តាច់ការទេ វាខាឃាំងមិនអោយប្រជារាស្ត្រ មានសេរីភាពពេញលេញ ជាពលរដ្ឋ។ ការនាកម្មនេះ គឺជាខ្យល់ថ្មី សំរាប់អំណាចផ្តាច់ការ បន្តរស់ ទេហៈ ? ចាស់ថាថ្មី ជាគ្រោះថ្នាក់ណាស់ សំរាប់ជាតិ៕

Partager cet article

Repost0
22 juin 2019 6 22 /06 /juin /2019 03:19

ក្រោយពីការរលំ នៃរបងទីក្រុង ប៊ែកឡាំង នៅឆ្នាំ ១៩៨៩, គេឃើញថា កម្លាំងនៃលទ្ធិប្រជាធិបតេយ្យ មានការរីកចំរើនរហ័ស នៅក្នុងបណ្តាលប្រទេសខាងកើត នៃទ្វីបអឺរ៉ុប។ វាគឺជាទីបញ្ចប់ នៃប្រវត្តិសាស្ត្រ ដែលលោក Francis Fukuyama បានសរសេរ អំពីជ័យជំនះ នៃលោកសេរី លើលោកកុម្មុយនិស្ត។ តែបន្ទាប់ក្រោយមក វាមានកើត នូវគំនិតជាតិនិយមជ្រុលនៅលើពីភពលោក និង ចលនាសាសនានិយម នៅក្នុងបណ្តាលប្រទេសអ៊ីស្លាម ដែលនាំអោយពិភពលោក ធ្លាក់ទៅក្នុងអសន្តិសុខមិនទៀង សូម្បីតែ សហរដ្ឋអាមេរិច ដែលជាមហានគរប្រជាធិបតេយ្យ ក៏ជួបប្រទះ នូវបាតុភូតនេះដែរ។

Partager cet article

Repost0
20 juin 2019 4 20 /06 /juin /2019 10:03

ការញញឹមខ្មែរ ធ្លាប់មានកេរ៏ឈ្មោះជាទេសចរណ៏។ ដូចជា ស្ត្រីទេពអប្សរ លើផ្ទាំងសីលា នៃប្រាសាទបុរាណខ្មែរ ផ្សព្វផ្សាយ នូវស្នាមញញឹម នៅក្នុងបរិយាការណ៍ឧទ្យាន ជាសិប្បនិម្មិត ស្រមុតចិត្ត សំរាប់អ្នកទេសចរណ៏គ្រប់សញ្ញាតិ ដែលបានមកទស្សនា។ មែនពិតហើយ នៅក្នុងជីវិតប្រចាំថ្ងៃ រាស្ត្រខ្មែរ តែងតែយក នូវការញញឹម ជាចម្លើយ នៃភាពអៀនបៀនរបស់ខ្លួន។ ដោយកម្រ គេបានទទួលចម្លើយ ចំពោះសំនួរទីមួយ ពីបថុជ្ជនខ្មែរ លើកលែងតែស្នាមញញឹមរបស់គាត់។

Partager cet article

Repost0
19 juin 2019 3 19 /06 /juin /2019 05:37

នយោបាយ ត្រូវស្គាល់បរិធាន សំរាប់ប្រើ, ដូច្នេះ ការចរចា ជាការទូត ដែលតម្រូវ អោយនយជន យកមកប្រើ ជាបរិធាន។ តែ ការចរចា ក៏មិនត្រូវភ្លេចគោលដៅដើម នៃនយោបាយ, ដូចយ៉ាង នៅពេលសង្គ្រាម គឺ នឹកភ្នក ដល់សន្តិភាព បើទោះបីនៅលើសមរភូមិ មានការប្រយុទ្ធដ៏កាចសាហាវ។ នៅក្នុងស្រុកខ្មែរ គ្មានសង្គ្រាម ក៏មិនត្រូវភ្លេចល្បិចកលខូចយកឈ្នះ របស់ភាគីប្រឆាំង បើទោះបី មានលទ្ធិប្រជាធិបតេយ្យជាគ្រឿងលំអរបប។

Partager cet article

Repost0
18 juin 2019 2 18 /06 /juin /2019 06:07

គឺជា អាពាហ៏ពិពាហ៏ នៃពលរដ្ឋម្នាក់ៗ និង ករណីកិច្ច នៃខ្លួន។ បើគ្មាន នូវសម្ពង្ស ជាពាក្យប្រើប្រដូចនេះ គឺមិនមែនគ្រាន់តែជាដំណួល នៃប្រជារាស្រ្ត គឺវាជាការរលំ នៃមាតុភូមិតែម្តង។ ដូច្នេះ ប្រជារាស្ត្រ គឺជាមាតុភូមិ នៃប្រជាជាតិ មានកម្លាំងដ៏ល្អ ពោលថាជា ជញ្ជីង នៃកាយពល និង សីលធម៏ អោយមានសមតាទាំងអស់ ជាភាពបវរ។ ភាពបវរនេះ ជាមនសិការជាតិ ដែលប្រជាពលរដ្ឋខ្មែរ ធ្លាប់មាន ដែលមានទុកស្នាម នៅក្នុងប្រវត្តិសាស្ត្រជាតិ, ជាប្រពៃណីយោធាក្តី ជាសិល្បៈក្តី ជាអក្សរសាស្ត្រក្តី ជាការរស់នៅក្តី ទោះបីគេដឹងថា រាស្ត្រខ្មែរ ទទួលរងគ្រោះទុក្ខគ្រប់បែបយ៉ាង បន្តៗគ្នាជាលំដាប់ ពីសំណាក់របបដឹកនាំ មានធម្មជាតិយ៉ាងណាក្តី

Partager cet article

Repost0
16 juin 2019 7 16 /06 /juin /2019 03:40

ហិង្សា និង ទោសៈ វាខុសគ្នា។ ជួនកាល ហិង្សា វាអាចទុកជាពេញសិទ្ធិ បើជាអំពើតស៊ូ ឬ ប្រឆាំងនឹងអំពើសង្កត់សង្កិន។ កេរ៍្តតំណែល នៃអំពើហិង្សាពេញសិទ្ធិ ធ្លាប់កើតមាននៅស្រុកខ្មែរ ក្នុងសម័យទ័ពយួនកាន់កាប់ នៅក្នុងរាជ្យ ព្រះអង្គក្សត្រី ម៉ី (១៨៣៤-១៨៤១)...

Partager cet article

Repost0
15 juin 2019 6 15 /06 /juin /2019 04:50

កំហុស តន្ថើន គឺយល់ច្រឡំ នូវមូលហេតុមួយផ្នែក នៃការតស៊ូ ជាមួយនឹងគោលដៅទាំងអស់ នៃការតស៊ូ។ វប្បធម៏សន្ទនា ជាមូលហេតុមួយផ្នែក តែគោលដៅទាំងអស់ គឺប្តូររបបដឹកនាំផ្តាច់ការ, ដូច្នេះ មធ្យោបាយ ជាកូនសោ វាមិនមែនស្ថិតនៅលើដៃជនផ្តាច់ការ ដូចការយល់ឃើញនោះឡើយ, ផ្ទុយទៅវិញ វាស្ថិតនៅលើដៃប្រជាពលរដ្ឋ។ បើគ្មានប្រជាពលរដ្ឋ គឺមិនអាចធ្វើឲបានសម្រេច នូវគោលចំណង់ជាដាច់ខាត៕

Partager cet article

Repost0
13 juin 2019 4 13 /06 /juin /2019 05:24

ជនណា ដែលតាំងខ្លួនជាអ្នកប្រាជ្ញ តែមានប្រាជ្ញាជាគ្រឿងបញ្ជោត មានតម្លៃជាជនពាល ម្លោះហើយ ជនប្រភេទនេះ រមែងយកជនពាលជាមិត្ត។ អ្នកប្រាជ្ញបញ្ជោតនេះ តែងធ្វើប្រយោជន៏អោយសាបសូន្យ ដូចស្វារក្សាសួន ព្រោះប្រាជ្ញា ជាគ្រឿងពិចារណាក្នុងធម៏បី សេចក្តីសង្វាត១ សេចក្តីក្លៀវក្លា១ បញ្ញា១ មិនមែនជាសេចក្តីបញ្ជោតនោះទេ។ ដូច្នេះ អ្នកប្រាជ្ញ មិនអាចជាមិត្តនឹងជនពាលបានជាដាច់ខាត៕

Partager cet article

Repost0
12 juin 2019 3 12 /06 /juin /2019 06:00

ដកស្រង់ពីសុត្តន្តបិដក : (រុក្ខទេវតា ពោលថា) បើអ្នកចង់រួច ត្រូវរួចលោកខាងនាយ ព្រោះថាអ្នករួចឥឡូវនេះ គង់ជាប់ (ដោយបាបកម្ម) អ្នកប្រាជ្ញទាំងឡាយ មិនធ្លាប់រួចយ៉ាងនេះឡើយ ការរួចរបស់ជនពាល ឈ្មោះថាចំណងវិញទេ។ ដូច្នេះ ការសន្ទនា ជាមួយជនពាល វាគ្រាន់តែជាដំណោះស្រាយ ជាចំណងវិញនោះឯង ព្រោះជនពាល ង ព្រោះជនពាល វាគ្មានគោលបំណងល្អជាដាច់ខាត៕

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens