Overblog
Suivre ce blog Administration + Créer mon blog
23 août 2019 5 23 /08 /août /2019 05:25

ការសម្រេចចិត្ត ធ្វើមាតុភូមិនិវត្តន៏ នៅថ្ងៃទី៩ វិច្ជិកា ឆ្នាំ ២០១៩ របស់លោក សម រង្សី ជាកិរិយាវិរភាពមួយគួរអោយកោតសរសើរ។ ថ្ងៃនោះ ជាថ្ងៃព្យុហយាត្រា ព្រោះគាត់ថ្លែងថា មានខ្មែរ២លាននាក់ រស់នៅប្រទេសថៃ ម៉ាឡេស៊ី និង កូរ៉េខាងត្បូង នឹងចូលរួមជាមួយគាត់។ ការពោលអះអាងនេះ វាចោទជាបញ្ហា នៃការរៀបចំទ្រង់ទ្រាយធំ ក្នុងផ្នែកបច្ចេកទេស និង សម្ភារៈនៃការដឹកនាំ ដើម្បីដឹកជញ្ចូនមនុស្សចំនួន២លាននាក់ ចូលស្រុកខ្មែរក្នុងរយៈពេលតែមួយគត់។ សួរថា តើលោក សម រង្សី គាត់និយាយដោយហ្មត់ចត់ក្នុងឋានៈគាត់ជាប្រមុខ មានការទទួលខុសត្រូវ ? ឬ គាត់និយាយ ជាអារម្មណ៏ក្បាច់គុននៅក្នុងសុវោហារ របស់គាត់តែប៉ុណ្ណោះ ?

Partager cet article
Repost0
21 août 2019 3 21 /08 /août /2019 06:06

សកម្មភាព វាមានវត្ថុធាតុគោលពីរយ៉ាងគឺ គំនិត និង កិរិយា របស់អ្នកធ្វើសកម្មភាព។ ឧបមា អ្នកធ្វើ គាត់មានគំនិតល្អប្រពៃ តែមានកិរិយាក្រអឺតក្រអោង វានឹងនាំអោយមានលទ្ធផល ជាភាពអន់បំផុត។ មួយវិញទៀតបើ អ្នកធ្វើ គាត់មានគំនិតអន់ តែគាត់មានកិរិយាល្អប្រពៃ វាក៏នឹងនាំអោយមានលទ្ធផល ជាភាពអន់នោះដែរ។ ដូច្នេះ បើចង់អោយមានលទ្ធផល មានភាពប្រសើរ លុះត្រាតែ គំនិត និង កិរិយា វាមានភាពថ្លៃថ្លាដូចគ្នា។

Partager cet article
Repost0
20 août 2019 2 20 /08 /août /2019 03:12

- ព្រះចៅ មីលិនដា សួរទៅភិក្ខុ នាគសេនាថា : ព្រះភិក្ខុ ព្រះអង្គមានពុទ្ធដីកាអំពី នាម និង រូប។ តើអ្វីជានាម ? តើអ្វីជារូប ? - ពិក្ខុនាគសេនា : អ្វីជា សម្ភារៈ គឺជា រូប ; អ្វីជា ភាវៈបញ្ញា និង ខាងវិញ្ញាណ គឺជានាម។ - ព្រះចៅ មីលិនដា : តើហេតុអ្វីបានជា នាម និង រូប មិនអាចកើតឡើងវិញដោយឯកោ ?

Partager cet article
Repost0
18 août 2019 7 18 /08 /août /2019 08:09

ជាថ្ងៃដែលលោក សម រង្សី ប្រកាសជាឧឡារិកថានឹងវឹលត្រឡប់ចូលស្រុកខ្មែរវិញ។ គាត់សង្ឃឹមថា ថ្ងៃនោះនឹងអាចមានដំណោះស្រាយនយោបាយ តាមឧបាស្រ័យអនុគ្រោះទោសពីសំណាក់ព្រះមហាក្សត្រដល់រូបគាត់ តាមការស្នើពី ហ៊ុន សែន ព្រោះវាជាទម្លាប់បុណ្យជាតិ។ ចុះបើព្រឹត្តិការណ៏នេះ វានឹងអាចកើតឡើងពិតគឺច្បាស់ជាមានដំណោះស្រាយជាថ្មី រវាង រង្សី នឹង សែន ក្នុងនោះ គឺអ្វីៗដែល រង្សី លើកឡើងថាជាបញ្ហាស្លាប់រស់របស់ជាតិ ដែលរបបភ្នំពេញជាអ្នកធ្វើ វានឹងអាច នរៈនេះ បំភ្លេចចោលជាថ្មី រួមទាំង ការដោះលែង គឹម សុខា និង ដំណើរការឡើងវិញ នៃគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើសម្បទាន ជាមួយ ហ៊ុន សែន។ យើងឃើញថា វឹលចុះវឹលឡើង រង្សី ត្រឡប់មករក ហ៊ុន សែន ដដែល។ តែ រង្សី ភ្លេចគិតថា ទំនាស់ គាត់ នឹង សែន វាមានធម្មជាតិ ជាទំនាស់បុគ្គលឯកជន នៅត្រង់ចំណុច ដែលគាត់ចោទប្រកាន់ គ្មានភ័ស្តុតាងជាក់ស្តែងថា ហ៊ុន សែន ជាអ្នកនៅពីក្រោយគ្រោះថ្នាក់ដល់ស្លាប់ ហុក ឡងដី ដែលមានកូនប្រុស ជាកូនប្រសារ ហ៊ុន សែន។

Partager cet article
Repost0
17 août 2019 6 17 /08 /août /2019 06:55

នៅស្រុកខ្មែរសព្វថ្ងៃ ពួកអ្នកក្រ ជាការី-រិនី ធ្វើការដ៏លំបាកសំរាប់តែរស់រស់តែប៉ុណ្ណោះ។ ក្រៅតែពីប្រាក់ខែតិចតួច ការី-រិនី គ្មានមានប្រព័ន្ធគាំពារសង្គម ដូចយ៉ាងប្រព័ន្ធសុខភាព, ប្រាក់ឧបត្ថម្ភគ្រួសារ ពីសំណាក់អង្គការសង្គមកិច្ច នៃរដ្ឋាភិបាល។ កង្វះនេះ វាបង្កបញ្ហា នៃការចែករំលែកផលកើតពីការអភិវឌ្ឍន៏សេដ្ឋកិច្ច ដែលរបបដឹកនាំ គេតែងតែលើកឡើងថាជា សគុណរបស់ខ្លួន។ រូបភាព នៃវឌ្ឍនភាពសព្វថ្ងៃ លាក់ការពិតសង្គម ដែលនៅក្នុងការពិតនោះ វាមានបង្កើតគម្លាតធំ រវាងអ្នកមានមួយក្តាប់នឹងអ្នកក្រមួយនគរ។

Partager cet article
Repost0
14 août 2019 3 14 /08 /août /2019 04:18

មួយជំហានម្តងៗ វាមិនឆ្លើយតបទៅនឹងបរិបទខ្មែរទៀតទេ ព្រោះពេលវេលានេះ វាជាពេលរបស់របបផ្តាច់ការ ប្រើគ្រប់មធ្យោបាយ ក្រៅផ្លូវច្បាប់ និង បង្កើតច្បាប់សំរាប់កម្រាមសឹកសត្រូវរបស់គេ ហើយ ដែលគេទុកជា សត្រូវទី១របស់គេ គឺ « សេរីភាព នៃប្រជាពលរដ្ឋ »។ អ្វីដែលជាគុណប្រយោជន៍មួយស្របក់ពេល ដែលរបបផ្តាច់ការ គេផ្តល់ឲ វាជាតម្លៃ នៃការបាត់បង់ នូវសេរីភាពនេះឯង។

Partager cet article
Repost0
8 août 2019 4 08 /08 /août /2019 14:27

Dans l'histoire du Vietnam ancien, connu sous le nom de Dai-Viêt, fut une période préoccupante pour la politique extérieure de la Chine d’antan, parce que les Vietnamiens de l’époque revendiquèrent pour leur pays un statut de souveraineté égal à l’Empire du Milieu. Nous le savions qu'au XIe siècle, la dynastie des Lý du Vietnam fit savoir explicitement de son statut impérial à celle des Song de la Chine. Pour la première fois, l’Empereur chinois, en 1164, dans le cadre de la politique d’apaisement des relations tendues avec le Vietnam, eut accordé la promotion du monarque de ce pays au rang de « Quoc vúòg » (Vassal externe). Cette reconnaissance donna donc un statut du Vietnam d’un Royaume distinct du système administratif impérial de la Chine. L’acceptation de cette vassalité toute formel

Partager cet article
Repost0
6 août 2019 2 06 /08 /août /2019 04:33

- ព្រះចៅ មីលិនដា សួរទៅភិក្ខុ នាគសេនាថា : ព្រះភិក្ខុ តើសតិ (mémoire) តែងតែកើតឡើង ជាកិរិយា (acte) នៃការទទួលស្គាល់ដោយឯកឯង ឬ តើមានសតិ ដែលកើតឡើង ដោយបង្កហេតុ ដែរឬទេ ? - ភិក្ខុនាគសេនា ឆ្លើយថា : វាមានទាំងពីរយ៉ាង។ - ព្រះចៅ មីលិនដា មានព្រះបន្ទូលតបវិញថា : ប៉ុន្តែ ដ្បិតសតិយើង ស្គាល់តែអនុស្សវរីយ៍ប៉ុណ្ណោះ, ដូច្នេះ វាមិនអាចនិយាយបានថា វាមានសតិដោយបង្កហេតុបានឡើយ។

Partager cet article
Repost0
5 août 2019 1 05 /08 /août /2019 01:41

- ព្រះចៅ មីលិនដា សួរទៅភិក្ខុ នាគសេនាថា : ព្រះភិក្ខុ តើអ្វីទៅជាលក្ខណៈ នៃវេទនា (sensation) ? - ភិក្ខុនាគសេនា ឆ្លើយថា : អ្វីដែលធ្វើអោយដឹង និង មានអារម្មណ៍រីករាយ។ - ព្រះចៅ មីលិនដា មានបន្ទូលតបថា : សូមព្រះភិក្ខុ ធ្វើការប្រៀបធៀបអោយករុណាដឹងបានផង។

Partager cet article
Repost0
4 août 2019 7 04 /08 /août /2019 03:45

- ពិក្ខុនាគសេនា មានព្រះពុទ្ធដីកាទៅកាន់ព្រះចៅ មីលិនដា ថា : មហារាជ្យ តើ Vedagu (ព្រលឹង) មានដែរឬទេ ? ហើយអ្វីទៅជា ព្រលឹង ? - ព្រះចៅ មីលិនដា ឆ្លើយតបថា : ព្រលឹង ដែលរស់នៅក្នុងខ្លួនយើង ដែលមើលឃើញរូប តាមរយៈភ្នែក ឮសម្លេង តាមរយៈត្រចៀក ស្គាល់ឃ្លិន តាមរយៈច្រមុះ ភ្លក្សរសជាតិតាមរយៈអណ្តាត ពាល់វត្ថុជាក់ស្តែង តាមរយៈកាយ ស្គាល់បាតុភូត តាមរយៈវេទនា ; តើនរណា - ដូចភិក្ខុ និង យើង ដែល អង្គុយនៅក្នុងវិមាននេះ ហើយសម្លឹងមើលតាមបង្អួច ជ្រើសរើសទិស ខាងកើត ខាងលិច ខាងជើង ខាងត្បូង តាមចំណង់ចិត្ត - ហើយក៏អាចក្រឡេក តាមទ្វារ បានតាមចំណង់ចិត្តបានដែរ។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens