Overblog
Suivre ce blog Administration + Créer mon blog
21 avril 2020 2 21 /04 /avril /2020 05:52

កំណាព្យនេះ សរសេរឧទ្ទិស ចំពោះ ខួប ទី ៣០ ឆ្នាំ នៃ អាពាហ៏ពិពាហ៏ របស់ខ្ញុំ និង ភរិយា នូវ សេចក្តីស្នេហា របស់នាង ចំពោះ ស្វាមី ព្រមទាំង សេចក្តីស្រឡាញ់រង្គំ របស់ខ្មុំ ចំពោះ ពនិតា ។ នាង ជា ឧត្តមភិយា និង ម្ចាស់ដួងចិត្ត របស់ប្តី។ យើង រួមគ្នា កសាង គ្រួសារ នៅក្នុង សេចក្តីសុខសាមញ្ញ តែ ពោរពេញ ទៅដោយ សុភមង្គល ថ្លៃថ្លា។ សម្រស់ និង ចិត្តផ្អែម របស់នាង ជា កម្លាំងតស៊ូ របស់ខ្មុំ ក្នុង ឆាកជីវិតអន្លាយ ប្រកប ទៅដោយ ឧបសគ្គ គ្រប់បែបយ៉ាង។ ខ្ញុំ លើក កម្បង់អញ្ញលី សំពះ ព្រះ នូវ អស់ទេវតា គ្រប់ សាសន៏ជាតិ សូមឱ្យនាង ចាកផុតរោគ ចង្រៃ គ្មានលាប់ និង រក្សា ស្នេហ៏វិសុទ្ធ នៃ គូ ប្រណីពីធម្មជាតិ របស់យើង ឱ្យបានគង់វង់ និង ផ្សង សូមជួប នាង គ្រប់ៗជាតិ។

Partager cet article

Repost0
8 avril 2020 3 08 /04 /avril /2020 06:16

របប ក្រុងភ្នំពេញ ហៅថា របប ៣១ កុម្ភៈ ធ្វើ ច្បាប់ បណ្តោះអាសន្ន សំរាប់ គ្រប់គ្រង នគរ នៅក្នុង ភាពអាសន្ន ដែល អាច យកមក អនុវត្តបាន គ្មានកំណត់ ថ្ងៃផ្តើម ថ្ងៃបញ្ចប់ ព្រោះ ទុក លទ្ធភាព អោយ រដ្ឋាភិបាល ជា អ្នកបកស្រាយ តែ ម្នាក់ឯង លើស្ថានភាព ដែល ទុក ជា ភាពអាសន្ន នៅពេល ដែល យក ច្បាប់ នោះ ទៅ អនុវត្ត ដែល ធ្វើឡើង សំរាប់ បរិបទមួយ ច្បាស់លាស់ គឺ ទប់ស្ងាត់ ជម្ងឺ កូវិដ ១៩។

Partager cet article

Repost0
6 avril 2020 1 06 /04 /avril /2020 02:01

តើ សាមគ្គីភាព វា ជា ធម្មជាតិ នៃ សត្វលោក ? បើ យើង សង្កេតមើល ការរស់នៅ នៅក្នុង សហគមន៏ ឬ ហ្វូង នៃ ស្រមោច ក្តី ឃ្មុំ ក្តី ស្វា ក្តី យើង ឃើញមាន សាមគ្គីភាព ជា មូលដ្ឋាន នៅក្នុង សហគមន៏។ សាមគ្គីភាព នោះ វា ពុំមែន ជា បែបបទ នៃ ការគិត តែ ជា ទំលាប់ ជា ធម្មជាតិ ដើម្បី ការរស់រានជីវិត របស់សហគមន៏។ សាមគ្គីភាព ក៏មានដែរ នៅក្នុង សង្គមដើម នៃ មនុស្សលោក ព្រោះ មនុស្សលោក ក៏ជា សត្វលោក។ សាមគ្គីភាព នោះឯង ដែល ជា បែបបទ នៃ កុសល និង អកុសល ដោយគ្មានគិត ព្រោះ វា ជា ធម្មជាតិ សំរាប់ ការរស់រានជីវិត គឺ ថា អ្វី ដែល មាន ប្រយោជន៏ ជា កុសល អ្វី ដែល ជា ចង្រៃ ជា អកុសល សំរាប់ សហគមន៏ ឬ សង្គម។

Partager cet article

Repost0
3 avril 2020 5 03 /04 /avril /2020 05:29

នៅក្នុង ប្រអប់ ឧបករណ៏ នៃ នយោបាយ របស់ របប ក្រុងភ្នំពេញ មាន តែ ញញួរ ដែក ធំ បី : សម្លុត, សំពង និង គុក។

Partager cet article

Repost0
27 mars 2020 5 27 /03 /mars /2020 04:34

កូវិដ ១៩ តើ វា អាច ជា កត្តា គ្រប់គ្រាន់ សំរាប់ ការផ្សះផ្សាជាតិ ដែរឬទេ ? វា ជា ការពិត នៅ ចំពោះមុខ ឧបទ្ទវហេតុ ពិភពលោក សព្វថ្ងៃនេះ នៅស្រុកខ្មែរ វា ពុំមែន ជា ពេលវេលា សំរាប់ ធ្វើ សង្គ្រាមប៉ាកា មាន លក្ខណៈ ជា នយោបាយ នោះឡើយ ព្រោះ ប្រជាពលរដ្ឋ ត្រូវការ ជំនួយ ផ្នែក វេជ្ជសាស្ត្រ ចាំបាច់ សំរាប់ ប្រឈរមុខនឹង អន្តរាយ ដល់ជីវិត។ នៅលើ ចំណុច នេះឯង ដែល នាំអោយ នយៈវិទូ (politologue) ខ្លះ យល់ឃើញ ថា របប ក្រុងភ្នំពេញ និង គណបក្សប្រឆាំង គួរស្វែង រក រូបមន្ត ផ្សះផ្សាគ្នា ដើម្បី ធ្វើ ការប្រយុទ្ធ រួមនឹង មហត្តរាយ នៃ មហាជន។ មតិនេះ វា ហាក់បី ភ្លេចគិត ថា របប ក្រុងភ្នំពេញ ជា របប ផ្តាច់ការ បានរំលាយ គ្រប់ ទម្រង់ នៃ វិប្រតិការ រហូត ប្តឹង មេដឹកនាំ នៃ បក្សប្រឆាំងចម ដោយ ចោទប្រកាន់ ថា ជា ជនក្បត់ជាតិ។ សួរ ថា ប្រសិនបើ របប ក្រុងភ្នំពេញ បោះបង់ ការចោទប្រកាន់នោះ និង គណបក្សប្រឆាំង ធ្វើ សេចក្តីថ្លែងការណ៏ ស្វែងរក ការផ្សះផ្សាជាតិ តើ វា ជា វិ

Partager cet article

Repost0
14 mars 2020 6 14 /03 /mars /2020 03:52

សំនួរ បី យ៉ាង សួរ ចំពោះ ពួក អ្នកចេះដឹង ឬ បញ្ញាវន្ត ថា តើ ត្រូវ គិត ដូចម្តេច ? តើ ត្រូវ និយាយ ដូចម្តេច ? តើ ត្រូវ ស្រមើស្រមៃ ដូចម្តេច ? បញ្ហាខ្មែរ សព្វថ្ងៃ មាន ពួក អ្នកចេះដឹងខ្មែរ តាម សម្តី ក្តី តាម ការសរសេរ ក្តី មួយចំនួន នាំគ្នា គិត, និយាយ និង ស្រមើស្រមៃ អំពី ដំណោះស្រាយ នៃ បញ្ហា ទាំងឡាយ មាន នៅក្នុង សង្គមខ្មែរ គឺ វប្បធម៏, នយោបាយ និង សាសនា។ ការវិភាគ នោះ សន្មត់ ថា នរៈទាំងនោះ គាត់ មាន ការរើ ចិត្តគំនិត ពី វប្បធម៏ តឹងរឹង មាន នៅក្នុង ចិត្តគំនិតខ្មែរ ទៅនឹង វប្បធម៏ បើកចំហ ទៅកាន់ ពិភពលោក សម័យទំនើប។ គឺថា ជា ចិត្តគំនិត ថ្មី រុករក សុសសព្វ ដោយ គ្មាន របាំងភ្នែក និង ការរើសអើង នៅក្នុង សន្តានចិត្ត។ ពួក គាត់ មាន តួនាទី ច្បាស់លាស់ គឺ វិភាគ អំពី បច្ចុប្បន្នភាព, បង្ហាញ និង បញ្ចេញ អោយ ឃើញ ច្បាស់លាស់ អំពី បញ្ហា និង កំណត់ អំពី សតិសម្បជញ្ញៈ រួម មាន នៅក្នុង សង្គម។ ដូច្នេះ តម្រូវ អោយមាន សេចក្តីប្រិតប្រៀង បញ្ញា និង សី

Partager cet article

Repost0
4 mars 2020 3 04 /03 /mars /2020 06:32

ខ្មែរ សករណីយ ដែល ជា អ្នកតស៊ូ ដើម្បី ប្រជាធិបតី និង សេរីភាព គប្បី មាន សង្វរ មិនយក ការរង់ចាំ ធ្វើ ជា សកម្មភាព សំរាប់ ការតស៊ូ ព្រោះ នាំឱ្យ ចិត្ត សង្រេក បើ ការរំពឹងទុក នេះ វា អាស្រ័យ លើ អ្នកដទៃ។ មិនដូច សកម្មភាព សន្ទិដ្ឋិក គឺ ទុក ខ្លួនឯង ជា ម្ចាស់ នៃ ការតស៊ូ ជា គោលការណ៏ វា នាំអោយ មាន សន្តោស ជា កម្លាំងបង្កប់ នៅក្នុង ចិត្ត ហើយ អាច ស្គាល់ អ្វី ដែល ជា ចំណុច ខ្លាំង និង អ្វី ដែល ជា ចំណុច ខ្សោយ របស់ ខ្លួន ដោយ ខ្លួនឯង។ រង់ចាំ រំពឹង តែ ជំនួយ និង កម្លាំង អន្តរជាតិ គឺ អន្ទោល ស្លាប់រស់ ក្នុង ដង្ហើម របស់អ្នកដទៃ។ ទីទៃពី សកម្មភាព ដែល មាន ការរៀបចំ ដោយ ខ្លួនឯង ហើយ រកបំណះ អោយ ស្មើគ្នានឹង កម្លាំង អន្តរជាតិ ដែល គេ ចង់ជួយ វា នាំឱ្យ មើល ទៅឃើញ ត្រឡុង គោលដៅ នៅទី បញ្ចប់ ជា និច្ច នៅក្នុង ដំណើរ នៃ ការតស៊ូ។ រី សកម្មភាព វា ជា ចំណី សំរាប់ កម្លាំង កាយ និង បញ្ញា ដែល បង្កើត ក្តីសង្ឃឹម សកម្ម។ តែ សកម្មភាព ត្រូវ មាន ភាពមោះមុ

Partager cet article

Repost0
3 mars 2020 2 03 /03 /mars /2020 06:54

រឿង ដែល ខ្មែរ ត្រូវដឹង ហើយ ចងចាំទុក គឺ : នៅ ក្នុង រជ្ជការ ព្រះចៅយួន ព្រះនាម Thai-tôn នៅ ឆ្នាំ ១៦៨០ មាន នាយឧត្តមសេនីយចិន នៃ ខេត្ត Canton ឈ្មោះ Diuong-ngan-nghich និង ឧត្តមសេនីយ បី រូបទៀត ដែល នៅ ក្រោម បញ្ញារបស់គាត់ មាន ឈ្មោះ Huynh-thanh, Trang-tang-tai និង Tran-an-binh នាំ ទ័ព ចំនួន បី ពាន់ នាក់ ចុះ សំពៅ ចំនួន ៥០ ទៅ ៦០ មក ចត នៅ កំពង់ផែ Tourane ក្នុង ដែនទឹកយួន ដើម្បី សុំ ជ្រោកកោននឹង ព្រះចៅយួន។ ឧត្តមសេនីយ ទាំងនោះ ជា អ្នកបំរើ ស្មោះត្រង់នឹង សន្តតីវង្ស Ming នាំ គ្នា រត់ ចេញ ពី ស្រុកចិន ព្រោះ មិន ព្រម ចំណុះនឹង សន្តតិវង្ស ថ្មី ឈ្មោះ Tsing ដែល ជា ពួក Tartares ។ ព្រះចៅយួន មាន ការបារម្ភ ជា ខ្លាំង ក្នុង ជម្រើស យកខាងណាមួយ ព្រោះ វា ជា បញ្ហា ផ្ទៃក្នុង របស់ចិន, ប៉ុន្តែ ព្រះអង្គ ក៏ មិនហ៊ាន បដិសេធ ដល់ ពាក្យសុំ របស់ ពួក ឧត្តមសេនីយ ចិន ដែល បាន បង្ហាញ ការស្មោះត្រង់ពិត របស់ ពួកគេ ចំពោះ ព្រះចៅចិន ដែល ខ្លួន ធ្លាប

Partager cet article

Repost0
29 février 2020 6 29 /02 /février /2020 05:47

ប្រស្នារកផល សំរាប់ ខ្មែរ នាបច្ចុប្បន្ន នេះ មិនមែន ឋិត នៅលើ ការថ្កោលទោស របស់ សហគមន៏ អន្តរជាតិ ចំពោះ របប ក្រុងភ្នំពេញ នោះទេ ព្រោះ ទណ្ឌកម្ម នេះ វា ពិត ជា ផ្តល់ កម្មវិបាក តែ មិនអាច ជា កម្លាំង សំរាប់ ប្តូរ របប ផ្តាច់ការ បាន នោះឡើយ។ ប្រស្នារកផល ពិត គឺ អត្ថភាព នៃ កម្លាំង របស់ ប្រជានិករ និង សមត្ថភាព នៃ គណបក្ស ប្រឆាំង ប្រទល់នឹង កម្លាំងសមស្ត។ ត្រូវដឹង ថា ចាប់ ពី ឆ្នាំ ២០១២ វា មាន ពន្លឺ នៃ សេចក្តីសង្ឃឹម កើត មានឡើង ពី កំណើត នៃ គណបក្សសង្គ្រោះជាតិ ដែល ជា កម្លាំង មូល របស់ ពួក អ្នកប្រជាធិបតេយ្យ គាំទ្រ ដោយ ពលរដ្ឋ ភាគច្រើន ផ្តល់ លទ្ធភាព អោយ មានប្រៀបលើ គណបក្ស កាន់អំណាច នៅក្នុង ការបោះឆ្នោត សាកល នៅ ឆ្នាំ ២០១៣។

Partager cet article

Repost0
28 février 2020 5 28 /02 /février /2020 07:30

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens