Overblog
Suivre ce blog Administration + Créer mon blog
2 juin 2020 2 02 /06 /juin /2020 14:53

ក្រឡេច របស់ បារាំង នៅក្នុង បរិបទ អន្តរជាតិ បន្ទាប់ ពី បញ្ចប់ សង្គ្រាមលោក លើកទី២, បារាំង ធ្វើ គ្រប់បែបយ៉ាង ដើម្បី រក្សា ចក្រភពអាណានិគមនិយម របស់ខ្លួន នៅលើ ពិភពលោក។ នៅ ស្រុកខ្មែរ កិច្ចសន្យាបណ្តោះអាសន្ន បញ្ចប់ សន្ធិសញ្ញា នៃ អាណាព្យាបាល បារាំងសែស បាន ចុះហត្ថលេខា នៅថ្ងៃ ទី៧ មករា ឆ្នាំ ១៩៤៦ រវាង បារាំង នឹង រាជរដ្ឋាភិបាល ដឹងនាំ ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ មុនីរ៉េត។ កិច្ចសន្យាបណ្តោះអាសន្ននោះ គឺ បើកសិទ្ធិ ឱ្យអាជ្ញាធរ បារាំងសែស មាន អំណាចរដ្ឋ នៅ ស្រុកខ្មែរ នៅក្នុង រយៈពេលអន្តរកាល ដែល ជា រយៈពេល រៀបចំ ឱ្យមាន ការបោះឆ្នោត ជ្រើសរើស សមាជិក នៃ សភាធម្មនុញ្ញ ដើម្បី តាក់តែង រដ្ឋធម្មនុញ្ញ។ គណបក្សនយោបាយ ជាច្រើន បាន ចូលប្រកួត ក្នុង ការបោះឆ្នោត នៅថ្ងៃ ទី១ កញ្ញា ឆ្នាំ ១៩៤៦។ គណបក្ស ដែល ទទួល បាន ចំនួន អាសនៈ ច្រើនដាច់ខាត គឺ គណបក្ស ប្រជាធិបតេយ្យ, គណបក្ស ជាប់លេងរៀងទី២ គឺ គណបក្ស សេរីភាព។ គណបក្ស ទី១ មាន គោលការណ៏ នយោបាយ ប

Partager cet article
Repost0
10 mai 2020 7 10 /05 /mai /2020 06:19

ជំនួប កឹម សុខា និង ហ៊ុន សែន និង លិខិត របស់ សម រង្ស៊ី ផ្ញើ ចំពោះ ហ៊ុន សែន ថ្មីៗនេះ បង្កើត ព្រឹត្តិការណ៏ ជា ទម្លាប់ នៅស្រុកខ្មែរ និង នៅក្នុងមជ្ឈដ្ឋាន នៃ ពួក អ្នកវិភាគ នយោបាយ ដែល មាន ឈ្មោះ ថា ‹‹ ការរង់ចាំ ជា ថ្មី ›› ដោយ សង្ឃឹម ថា វា នឹងអាច ជា បន្លក នៃ ដំណោះស្រាយ នយោបាយ រវាង នយៈជន ទាំងឡាយ ដែល ជា គូប្រឆាំងគ្នា។ និន្នាការ ជា ទូទៅ គេ ទុក ជា ព្រឹត្តិការណ៏នវិជ្ជមាន ព្រោះ វា បង្ហាញ នូវ រូបភាព នៃ ការផ្សះផ្សាជាតិ។ តែ រូបភាពនេះ វា ធ្លាប់មាន តាំងតែ ពី ឆ្នាំ ១៩៩៣ គឺ ការបង្កើត រដ្ឋាភិបាល ក្បាលពី, មកដល់ឆ្នាំ ២០១៤ គឺ គណបក្ស សង្គ្រោះជាតិ ព្រមចូលរដ្ឋសភា។ ដូច្នេះ អស់រយៈ ជាង ពីរ ទស្សវត្សរ៏ មកហើយ ដែល ប្រជានុរាស្ត្រខ្មែរ រស់នៅ ក្នុង ការរង់ចាំ ទោះបី ក្នុង រយៈពេលនោះ វា មាន ការរំលោភ និង ការគាបត្បៀត គ្រប់បែបយ៉ាង ពីសំណាក់ របបផ្តាច់ការ ដើម្បី រក្សាអំណាច។ រហូត មកដល់ ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបាន អំណាចនោះ ចាប់ដាក់ ព

Partager cet article
Repost0
7 mai 2020 4 07 /05 /mai /2020 07:08

ការចូលរួមរំលែកទុក្ខ ជា កាយវិការ ធម្មតា សំរាប់ មនុស្សលោក ជា ពិសេស សំរាប់ អ្នកកាន់ ព្រះពុទ្ធសាសនា។ ដូច្នេះ កាយវិការ របស់ លោក សម រង្សី និង កឹម សុខា វា ជា ទង្វើ សាមញ្ញ ពិត តែ គេ ក៏អាច ចោទសួរ ជា សំនួរ ដែរ ថា តើ ដល់ វា សាមញ្ញ ពេក វា នឹងអាច មាន វិបាក អ្វី ដល់ ការតស៊ូ នយោបាយ ? ចំពោះ លោក កឹម សុខា, យើង ដឹង រួចហើយ តាម ទស្សនៈ របស់គាត់ ថា គាត់ មិនយក ខ្មែរ ណា ធ្វើ ជា សត្រូវ ហើយ គាត់ រស់នៅ ក្រោមដំបូល នៃ រាជាណាចក្រកម្ពុជា ដូច្នេះ គាត់ ត្រូវ គោរពច្បាប់រដ្ឋ។ ជាការពិត សកម្មភាព នយោបាយ របស់គាត់ គឺ ធ្វើ នៅក្នុង គតិ សន្តិភាព និង ទទួល ស្គាល់ សមត្ថកិច្ច តុលាការ ដែល កំពុង កាត់ទោសគាត់ ពី ការចោទប្រកាន់ របស់ របប ក្រុង ភ្នំពេញ ថា គាត់ បានប្រព្រឹត្ត អំពើ ក្បត់ជាតិ។ យ៉ាងនោះ ករណី របស់ កឹម សុខា វា គ្មាន អ្វី នឹងលើក យក មក ធ្វើ វិចារណ៏ នោះឡើយ។ អានាគត នយោបាយ របស់គាត់ គឺ វា រំពឹង នៅលើ សេចក្តីអត់ឪនទោស នៃ ហ៊ុន សែន តែ ប៉ុណ្ណោះ ដ

Partager cet article
Repost0
1 mai 2020 5 01 /05 /mai /2020 09:44

អារិយធម៏មួយ ដែល បង្ហាញ ថា ខ្លួន គ្មាន សម្ថភាព ដោះស្រាយ ដោយខ្លួនឯង លើ បញ្ហាទាំងឡាយ ដែល ខ្លួន ជួបប្រទះ គឺ ជា អារិយធម៏ អត្ថង្គត។ អារិយាធម៏មួយ យក ជម្រើស បិទភ្នែក មិនមើល ចំពោះ បញ្ហាសំខាន់ៗទាំងឡាយ របស់ខ្លួន គឺ ជា អារិយធម៏ រងផលប៉ះពាល់ ដល់ ប្រយោជន៏ខ្លួន។ អារិយធម៏មួយ ដែលមាន ល្បិចកល ទៅលើ គោលការណ៏ របស់ខ្លួន គឺ ជា អារិយធម៏ ជិតស្លាប់។ តែ អាណានិគមនិយម នៃ មស្ចឹមប្រទេស ដែលមាន គំនិតវិនិច្ជ័យ ទុកជាមុន ថា ខ្លួន ជា ប្រទេស មាន អារិយធម៏ខ្ពង់ខ្ពស់ អាចនឹង ក្តាប់ និង ត្រួតត្រា លើ ប្រទេស ទន់ខ្សោយទាំងឡាយ នៅលើ ពិភពលោក ក្នុង អំឡុង សតវត្ស ទី ១៩-២០ តើ វាជា ទស្សនៈមាន ប្រយោជន៏ សំរាប់ មនុស្សជាតិ ដែរឬទេ ? តើ ការរីកចំរើន ជាធម្មជាតិ នៃ ចិត្តគំនិត (pensée) នៃ មនុស្សលោក នៅក្នុង ការវិវត្តន៍ នៃ មនុស្សជាតិ អាចនឹង ទាំចិត្តគំនិត ប្រជាជន អាណានិគម ទាំងឡាយ នៅ កំឡុងពេល នៃអាណានិគមនិយម ដែល ផ្ទុយពី ការវិវត្តន៏ នោះ ប៉ុណ្ណាទៅ ? ជាការពិត ប

Partager cet article
Repost0
21 avril 2020 2 21 /04 /avril /2020 05:52

កំណាព្យនេះ សរសេរឧទ្ទិស ចំពោះ ខួប ទី ៣០ ឆ្នាំ នៃ អាពាហ៏ពិពាហ៏ របស់ខ្ញុំ និង ភរិយា នូវ សេចក្តីស្នេហា របស់នាង ចំពោះ ស្វាមី ព្រមទាំង សេចក្តីស្រឡាញ់រង្គំ របស់ខ្មុំ ចំពោះ ពនិតា ។ នាង ជា ឧត្តមភិយា និង ម្ចាស់ដួងចិត្ត របស់ប្តី។ យើង រួមគ្នា កសាង គ្រួសារ នៅក្នុង សេចក្តីសុខសាមញ្ញ តែ ពោរពេញ ទៅដោយ សុភមង្គល ថ្លៃថ្លា។ សម្រស់ និង ចិត្តផ្អែម របស់នាង ជា កម្លាំងតស៊ូ របស់ខ្មុំ ក្នុង ឆាកជីវិតអន្លាយ ប្រកប ទៅដោយ ឧបសគ្គ គ្រប់បែបយ៉ាង។ ខ្ញុំ លើក កម្បង់អញ្ញលី សំពះ ព្រះ នូវ អស់ទេវតា គ្រប់ សាសន៏ជាតិ សូមឱ្យនាង ចាកផុតរោគ ចង្រៃ គ្មានលាប់ និង រក្សា ស្នេហ៏វិសុទ្ធ នៃ គូ ប្រណីពីធម្មជាតិ របស់យើង ឱ្យបានគង់វង់ និង ផ្សង សូមជួប នាង គ្រប់ៗជាតិ។

Partager cet article
Repost0
8 avril 2020 3 08 /04 /avril /2020 06:16

របប ក្រុងភ្នំពេញ ហៅថា របប ៣១ កុម្ភៈ ធ្វើ ច្បាប់ បណ្តោះអាសន្ន សំរាប់ គ្រប់គ្រង នគរ នៅក្នុង ភាពអាសន្ន ដែល អាច យកមក អនុវត្តបាន គ្មានកំណត់ ថ្ងៃផ្តើម ថ្ងៃបញ្ចប់ ព្រោះ ទុក លទ្ធភាព អោយ រដ្ឋាភិបាល ជា អ្នកបកស្រាយ តែ ម្នាក់ឯង លើស្ថានភាព ដែល ទុក ជា ភាពអាសន្ន នៅពេល ដែល យក ច្បាប់ នោះ ទៅ អនុវត្ត ដែល ធ្វើឡើង សំរាប់ បរិបទមួយ ច្បាស់លាស់ គឺ ទប់ស្ងាត់ ជម្ងឺ កូវិដ ១៩។

Partager cet article
Repost0
6 avril 2020 1 06 /04 /avril /2020 02:01

តើ សាមគ្គីភាព វា ជា ធម្មជាតិ នៃ សត្វលោក ? បើ យើង សង្កេតមើល ការរស់នៅ នៅក្នុង សហគមន៏ ឬ ហ្វូង នៃ ស្រមោច ក្តី ឃ្មុំ ក្តី ស្វា ក្តី យើង ឃើញមាន សាមគ្គីភាព ជា មូលដ្ឋាន នៅក្នុង សហគមន៏។ សាមគ្គីភាព នោះ វា ពុំមែន ជា បែបបទ នៃ ការគិត តែ ជា ទំលាប់ ជា ធម្មជាតិ ដើម្បី ការរស់រានជីវិត របស់សហគមន៏។ សាមគ្គីភាព ក៏មានដែរ នៅក្នុង សង្គមដើម នៃ មនុស្សលោក ព្រោះ មនុស្សលោក ក៏ជា សត្វលោក។ សាមគ្គីភាព នោះឯង ដែល ជា បែបបទ នៃ កុសល និង អកុសល ដោយគ្មានគិត ព្រោះ វា ជា ធម្មជាតិ សំរាប់ ការរស់រានជីវិត គឺ ថា អ្វី ដែល មាន ប្រយោជន៏ ជា កុសល អ្វី ដែល ជា ចង្រៃ ជា អកុសល សំរាប់ សហគមន៏ ឬ សង្គម។

Partager cet article
Repost0
3 avril 2020 5 03 /04 /avril /2020 05:29

នៅក្នុង ប្រអប់ ឧបករណ៏ នៃ នយោបាយ របស់ របប ក្រុងភ្នំពេញ មាន តែ ញញួរ ដែក ធំ បី : សម្លុត, សំពង និង គុក។

Partager cet article
Repost0
27 mars 2020 5 27 /03 /mars /2020 04:34

កូវិដ ១៩ តើ វា អាច ជា កត្តា គ្រប់គ្រាន់ សំរាប់ ការផ្សះផ្សាជាតិ ដែរឬទេ ? វា ជា ការពិត នៅ ចំពោះមុខ ឧបទ្ទវហេតុ ពិភពលោក សព្វថ្ងៃនេះ នៅស្រុកខ្មែរ វា ពុំមែន ជា ពេលវេលា សំរាប់ ធ្វើ សង្គ្រាមប៉ាកា មាន លក្ខណៈ ជា នយោបាយ នោះឡើយ ព្រោះ ប្រជាពលរដ្ឋ ត្រូវការ ជំនួយ ផ្នែក វេជ្ជសាស្ត្រ ចាំបាច់ សំរាប់ ប្រឈរមុខនឹង អន្តរាយ ដល់ជីវិត។ នៅលើ ចំណុច នេះឯង ដែល នាំអោយ នយៈវិទូ (politologue) ខ្លះ យល់ឃើញ ថា របប ក្រុងភ្នំពេញ និង គណបក្សប្រឆាំង គួរស្វែង រក រូបមន្ត ផ្សះផ្សាគ្នា ដើម្បី ធ្វើ ការប្រយុទ្ធ រួមនឹង មហត្តរាយ នៃ មហាជន។ មតិនេះ វា ហាក់បី ភ្លេចគិត ថា របប ក្រុងភ្នំពេញ ជា របប ផ្តាច់ការ បានរំលាយ គ្រប់ ទម្រង់ នៃ វិប្រតិការ រហូត ប្តឹង មេដឹកនាំ នៃ បក្សប្រឆាំងចម ដោយ ចោទប្រកាន់ ថា ជា ជនក្បត់ជាតិ។ សួរ ថា ប្រសិនបើ របប ក្រុងភ្នំពេញ បោះបង់ ការចោទប្រកាន់នោះ និង គណបក្សប្រឆាំង ធ្វើ សេចក្តីថ្លែងការណ៏ ស្វែងរក ការផ្សះផ្សាជាតិ តើ វា ជា វិ

Partager cet article
Repost0
14 mars 2020 6 14 /03 /mars /2020 03:52

សំនួរ បី យ៉ាង សួរ ចំពោះ ពួក អ្នកចេះដឹង ឬ បញ្ញាវន្ត ថា តើ ត្រូវ គិត ដូចម្តេច ? តើ ត្រូវ និយាយ ដូចម្តេច ? តើ ត្រូវ ស្រមើស្រមៃ ដូចម្តេច ? បញ្ហាខ្មែរ សព្វថ្ងៃ មាន ពួក អ្នកចេះដឹងខ្មែរ តាម សម្តី ក្តី តាម ការសរសេរ ក្តី មួយចំនួន នាំគ្នា គិត, និយាយ និង ស្រមើស្រមៃ អំពី ដំណោះស្រាយ នៃ បញ្ហា ទាំងឡាយ មាន នៅក្នុង សង្គមខ្មែរ គឺ វប្បធម៏, នយោបាយ និង សាសនា។ ការវិភាគ នោះ សន្មត់ ថា នរៈទាំងនោះ គាត់ មាន ការរើ ចិត្តគំនិត ពី វប្បធម៏ តឹងរឹង មាន នៅក្នុង ចិត្តគំនិតខ្មែរ ទៅនឹង វប្បធម៏ បើកចំហ ទៅកាន់ ពិភពលោក សម័យទំនើប។ គឺថា ជា ចិត្តគំនិត ថ្មី រុករក សុសសព្វ ដោយ គ្មាន របាំងភ្នែក និង ការរើសអើង នៅក្នុង សន្តានចិត្ត។ ពួក គាត់ មាន តួនាទី ច្បាស់លាស់ គឺ វិភាគ អំពី បច្ចុប្បន្នភាព, បង្ហាញ និង បញ្ចេញ អោយ ឃើញ ច្បាស់លាស់ អំពី បញ្ហា និង កំណត់ អំពី សតិសម្បជញ្ញៈ រួម មាន នៅក្នុង សង្គម។ ដូច្នេះ តម្រូវ អោយមាន សេចក្តីប្រិតប្រៀង បញ្ញា និង សី

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens