Overblog
Suivre ce blog Administration + Créer mon blog
9 septembre 2012 7 09 /09 /septembre /2012 09:03

 

DSC05407 គួរលើយកមកពិចារណាដែរ

 

គ្រោះថ្នាក់ជាតិខ្មែរ

 

 

ជាបឋម,យើងសួរខ្លួនឯកសិនថា,តើបញ្ហាដែលប្រទេសខ្មែរកំពុងជួបប្រទះក្នុងបច្ចុប្បន្ននេះ,អាចចា់ត់ទុកជាគ្រោះ

ថ្នាក់ជាតិបានដែរឬទេ?

តើអ្វីខ្លះដែលយើងចាត់ទុកជាគ្រោះថ្នាក់ដល់ជាតិខ្មែរ?


១.ការបាត់បង់ឯករាជភាព

ភាពកាន់តែច្បាស់ឡើងៗអំពីឥទ្ធិពលកាន់តែខ្លាំងក្លាប្រទេសវៀតណាមមកលើប្រទេសខ្មែរក្នុងផ្នែកនយោបាយ,ក៏

ដូចក្នុងផ្នែកសេដ្ឋកិច្ច,សង្គមកិច្ច,នឹងវប្បធម៍,នាំអោយប្រទេសខ្មែរបាត់បង់ឯករាជភាពក្នុងការសម្រេចជោគ

វាសនារបស់ខ្លួន.អភិទ្រោះនៃយោបាយវៀណាមមកលើកម្ពុជានេះ,គឺការហូរចូល,ដោយសេរី,នៃជនជាតិយួនមក

ក្នុងស្រុកខ្មែរ.ជនអន្តោប្រវេសន៏យួនដ៏ច្រើននេះ,មានការរៀបចំយ៉ាងច្បាស់លាស់ពីសំណាក់រដ្ឋាភិបាលវៀតណាម,

ដោយមានការចូលរួមយ៉ាងសកម្មអំពីរដ្ឋអំណាចខ្មែរបច្ចុប្បន្ន,ដូចយ៉ាងធ្វើការសំរួលគ្រប់បែបយ៉ាង,តាមផ្លូវច្បាប់ផង

ក៏ដូចជាការធានានូវសុវត្ថភាពដល់ជនជាតិយួនដែលបានមករស់នៅលើទឹកដីខ្មែរ.វិនិយោគវៀតណាមក្នុងប្រទេស

ខ្មែរ,យួនផ្អែកទាំងស្រុងទៅលើពលកម្មនៃជនជាតិគេនៅក្នុងស្រុកខ្មែរ,នាំបង្កើតការងារដល់ជនជាតិយួន,ដែលជា

មូលដ្ឋានសំខាន់បំផុតនៃជីវិត,សំរាប់ការរស់នៅរាល់ថ្ងៃរបស់គេ.បង្កើតសមាគមយួនស្របច្បាប់,ដែលមានមុខនាទី,

ជាមូលនិធិជួយគំទ្រការរកស៊ីផង,ជាកងរក្សាសន្តិសុខផង,និងជាមជ្ឈមណ្ឌលវប្បធម៏ផង។

វត្តមានជនជាតិយួនរាប់លាននាក់នៅក្នុងស្រុកខ្មែរបច្ចុប្បន្ននេះ,នាំបង្កើតរដ្ឋក្នុងរដ្ឋ,ដែលជាកត្តាមួយនាំអោយខ្មែរ

បាត់បង់ឯករាជភាព,ដូចយ៉ាងអ្វីដែលទាក់ទងនឹងប្រយោជន៏ជនជាតិយួនរស់នៅស្រុកខ្មែរ,គឺរដ្ឋាភិបាលវៀតណាម

ជាអ្នកសម្រេច,អាជ្ញាធរខ្មែរគ្រាន់តែមានមុខនាទីជាឧបការី,បំពេញមុខនាទី,ធ្វើអោយបានសម្រេច,នៃការសម្រេច

របស់រដ្ឋាភិបាលវៀតណាមតែប៉ណ្ណោះ។

ក្រសួងរដ្ឋមន្រី្តខ្មែរធំៗឋិតនៅក្នុងអនិស្សរភាពវៀតណាម,គឺក្រសួងការពារជាតិ,ក្រសួងមហាផ្ទៃ,ក្រសួងហេរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច,ក្រសួងការបរទេស,ក្រសួងយុត្តិធម៍,និងក្រសួងសិក្សាធិការជាតិ.នាយករដ្ឋមន្រីខ្មែរមានមុខនាទីជា

ឡប់ឡែសំរាប់តែបាំងរូបភាពអាណានិគមរៀតណាមនៅស្រុកខ្មែរ,ឬជាអ្នកដៃដល់ក្នុងការប្រតិបត្តិនយោបាយឃោ

ឃៅវៀតណាមមកលើប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ.សញ្ញាច្រើនណាស់ដែលបញ្ចាក់ពីធាតុខ្ញុំយួនរបស់នាយករដ្ឋមន្រី្តខ្មែរ

បច្ចុប្បន្ន,ខំស្រែកក្អេងក្អាង,ដូចមនុស្សពាលថាខ្លួនជាម្ចាស់ទឹកដីខ្មែរ,មានតែអញអាចឈ្នះអាឯងជាខ្មែរ,ប្រើមុស

វាទជាទុប្បញ្ញដើម្បីក្រឡៃការពិតដែលឥតអាចនរណាមួយលាក់បាន,ប្រើកំលាំងបាយ,ដែលយួនគេអនុញ្ញាតអោយ,

សំរាប់ក្រលុកសង្គមខ្មែរ,តាមអំពើហឹង្សា,អោយក្លាយជាសង្គមឥតអារ្យធម៍.ទង្វើប្រកបដោយទុរចារទាំងនោះហើយ,

ដែលបញ្ចាក់អោយឃើញច្បាស់ថាហ៊ុនសែនជាមនុស្សរស់ក្រោមអំណាចយួន,គឺយួនគេប្រើវិធី,ធ្វើយ៉ាងណាមិនអោយ

អ្នកដឹកនាំខ្មែរដែលជាកញ្ញៈវា,មានប្រជាប្រិយភាពក្នុងសង្គមខ្មែរនោះឡើយ,ព្រោះយួនវាត្រូវការតែកម្លាំងបាយជន

ពាល,ដែលជាអ្នកបំរើវាតែប៉ុណ្ណោះ.ក្រៅពីនេះ,វាឥតត្រូវការអ្វីទៀតនោះឡើយ។

ខ្មែរណាហ៊ានសម្លាប់ខ្មែរ,ឬជាសត្រូវនឹងខ្មែរ,គឺជាលក្ខណតែមួយគត់ដែលយួនវាយកមកប្រើដើម្បីជ្រើសរើសខ្មែរយក

មកបំរើវា

 

២.ការបាត់បង់បូរណភាពទឹកដីខ្មែរ

គ្រាន់តែហ៊ុនសែនលើកបញ្ហានេះមកនិយាយការពារ,គឺប្រាកដជាខ្មែរបាត់បង់ទឹកដីរួចស្រេចទៅហើយ,ព្រោះជននេះ

មិនដែលនិយាយការពិតណាមួយឡើយ.ជាពិសេសទៅទៀត,ព្រំដែនខ្មែរយួនបច្ចុប្បន្ននេះ,គឺយួនគូសខ្សែបញ្ចាក់ប្រាប់

ហ៊ុនសែនថា,យួនដែលមករស់នៅលើទឹកដីខ្មែរ,គឺជាខ្មែរថ្មី,ដែលយួនតម្រូវអោយហ៊ុនសែនជួយគ្រប់មធ្យោបាយអោយ

យួនក្លាយទៅជាជាតិខ្មែរ,តែនៅតែមានសតិជាយួនជានិច្ច,គឺថាមានអត្តសញ្ញាណខ្ពស់ជាងខ្មែរជានិច្ច.ហេតុនេះហើយ

បានជាយើងឃើញហ៊ុនសែនខ្លាចអណិកជនយួនណាស់,រហូតមិនដែលហ៊ានលើកមកបកស្រាយបញ្ហានេះទេ,ព្រោះខ្លាច

យួនគេទុកជាការពុះពារដល់អំណាចយួននៅស្រុកខ្មែរ។

ព្រំដែនខ្មែរយួនមានពីរយ៉ាង,ព្រំដែននីត្យានុកូល,ដែលវៀតណាមគេបង្ខំអោយកម្ពុជាទទួលស្គាល,មានហ៊ុនសែនជា

អ្នកចេញការពារយ៉ាងស្វាហាប់,យករដ្ឋសភាជាទីកន្លែងសំរាប់ជេរគ្រប់អ្នកស្នេហាជាតិ,បង្ខំតាមផ្លូវចិត្តតំណាងរាស្រ្តនៃ

គណប្បក្សប្រឆាំងលំអរបប,អោយអង្គុយស្តាប់ជាង៥ម៉ោង,មិនហ៊ានគ្រោកទៅនោមផង,ព្រោះក្លាចហ៊ុនសែនចោទថា

មើលងាយ”អញហ៊ុនសែន”.ព្រំដែននិត្យានុកូល,គ្រាន់ជាខ្សែសំរាប់យួនយកទៅប្រើក្នុងឆាកអន្តរជាតិថាយួនគោរព

បូរណភាពទឹកដីខ្មែរ,និងអ្វីឯទៀតដែលយើងបានរៀបរាប់ខាងលើរួចមកហើយ។

ព្រំដែនម្យ៉ាងទៀត,គឺហៅថាព្រំដែនដែលចែកទុកជាស្រេចនៅក្នុងស្រុកខ្មែរ,ក្នុងការសានុមត,រវៀងវៀតណាមនិងខ្មែរ

កញ្ញៈយួន,ដែលយួនគេសំរាប់ប្រើប្រាស់ក្នុងនយោបាយយួនភារូនីយកម្មនៅកម្ពុជាដើម្បីពង្រឹងឥណ្ឌូចិនយួន.ព្រំដែន

នោះមានរូបភាពជាតំបន់សំរាប់អណិកជនយួនរស់នៅ,ជាតំបន់សមាទានសំរាប់ក្រុមហ៊ុនយួនមកធ្វើវិនិយោគនៅ

ស្រុកខ្មែរ,និងតំបន់យោធាពិសេសរដែលជាព្រំដែនយោធាការពារឥណ្ឌូចិនយួនផ្នែកបស្ចិម,គឺតំបន់ព្រំដែនខ្មែរសៀម,

ដែលខ្មែរយើងធ្លាប់ហៅថាខ្សែ”ក៥”,ព្រោះនៅពេលយួនត្រួតខ្មែរក្នុងចន្លោះឆ្នាំ១៩៧៩,ដល់ឆ្នាំ១៩៩០,យួនធ្លាប់

កែនខ្មែរទៅកសាងខ្សែការពារនោះ។

 

៣.និរោធសង្គមខ្មែរ

យួនវាយកកំទេចសង្គមសហស្សវត្សខ្មែរអោយក្លាយជាសង្គម”ពហុជាតិពន្ធ”,មានខ្មែរ,យួន,ចិន,ចាម,និងអ្នកស្រុកភ្នំ.ក្នុង

ចន្លោះឆ្នាំ១៩៧៩,ដល់ឆ្នាំ១៩៩០,យួនអោយឈប់ប្រើពាក្យថាសញ្ញាតិ”ខ្មែរ”,ដក់ពាក្យជំនួសថាសញ្ញាតិ”កម្ពុជា”,ក្នុងសញ្ញាតិ

នោះគឺមានខ្មែរ,យួន,ចិន,ចាម,និងអ្នកស្រុកភ្នំ,នោះឯង។

នយោបាយនិរោធសង្គមខ្មែរនេះ,គឺគ្មានអ្វីក្រៅពីទាញទម្លាក់ជនជាតិខ្មែរអោយធ្លាក់ឋានៈជាជាតិពន្ធស្មើភាពនឹងជាតិពន្ធ

ឯទៀតដែលរស់នៅស្រុកខ្មែរ.យួនអនុញ្ញាតអោយខ្មែរជាអនុចរវា,អោយឈ្មួញចិនមកធ្វើវិនិយោគជាអនេក,និងអណិកជន

ចិនជាច្រើនមករស់នៅក្នុងស្រុកខ្មែរ,ដើម្បីបំរើនយោបាយបែកខ្ញែកសង្គមខ្មែរអោយក្លាយជាសង្គមពហុជាតិពន្ធនោះឯង,

ព្រោះវាដឹងច្បាស់ណាស់ថាជនជាតិចិន,ដែលចេញមករស់នៅប្រទេសក្រៅមិនដែលមានការគោរពប្រពៃណីជនជាតិ,និងមាន

កតញូដល់ប្រទេសដែលខ្លួនមករស់នៅនោះទេ,ហេតុនេះឯង,វត្ថមានចិននៅប្រទេសខ្មែរ,គ្មានមានអ្វីដែលជាឧបសគ្គដល់

នយោបាយយួននោះទេ.ជាពិសេសទៅទៀតប្រទេសចិន,និងវៀតណាម,ជាប្រទេសដឹកនាំដោយគណបក្សកុម្មុយនិស្តដូចគ្នា

ផង,ជាសង្គមពីរមានធាតុវប្បធម៍តែមួយផង,ដែលនាំអោយកើតមានជាចំណងអជដាកាល,រវាងជាតិសាសន៏ទាំងពីរនេះ។

ហ៊ុនសែនបាននិយាយថា,គាត់មិនមែនជាខ្ញុំយួនទេ,មានតែរាស្ត្រខ្មែរទេជាចៅហ្វាយគាត់,តែគាត់ភ្លេចគិតថា,រាស្ត្រខ្មែរ

ក្នុងវស្សកាលនេះយួនជាន់កជាប់ស្រេចទៅហើយ.យួនទុករាស្ត្រខ្មែរជាអនុប្រជាជន,ដែលមានជនជាតិយួនជាចៅហ្វាយដាច់

ថ្លៃ.តើហ៊ុនសែនមិនមែនជាកញ្ញៈយួននោះទេ?

ហ៊ុនសែននេះជាជនមើលងាយខ្មែរ,និយាយប្រឡាំងកាសថា,បើខ្មែរណាចង់ប្រឆាំងយួនត្រូវយកមឈូសមកជាមួយផង,តើ

សំដីបែបនេះមិនមែនជាសំដីកញ្ញៈយួននោះដែរឬទេ?

 

៤.វប្បធម៏រស់មួយគែ

ការវាយបំបាក់ស្មារតីជាតិខ្មែររាល់ថ្ងៃ,ពីសំណាក់យួនកុម្មុយនិស្ត,ដែលមានហ៊ុនសែន,ហោណាំហុង,ហ្វាគឹមហុង,និងជនកញ្ញៈ

យួនឯទៀត,ជាអនុចរ,នាំអោយខ្មែររស់នៅក្នុងវប្បធម៏រស់មួយគែ,គឺរស់គិតបានតែមួយថ្ងៃទេ,ថ្ងៃស្អែកចាំគិតតទៅទៀត.

វប្បធម៍នាំអោយខ្មែរយើងរស់ក្នុងសេចក្តីអស់សង្ឃឹម,ដេងចាំលាភ,ដែលជាអំណោយហ៊ុនសែន,នឹងលោកជំទាវ.ចោរលួចដី,

នាំគ្នាទៅប្តឹងមេចោរអោយជួយរកការខុសត្រូវ,ព្រោះមិនបានគិតថាកូនចោរវាធ្វើតាមតែមេវាបញ្ជានោះទេ.រស់មួយគែគឺ

ចាប់យកអ្វីដែលអ្នកដឹកនាំគេហុចអោយរស់សំរាប់តែមួយថ្ងៃ,ដល់ថ្ងៃស្អែកចាំគេគិតអោយទៀត,ឬយាចកគេម្តងទៀត.រស់

មួយគែគឺរស់ឥតមានអនាគត,ដូចយ៉ាងយុវជនខ្មែរដែលមាតាបីតាអត់មានមធ្យោបាយអោយគ្នារៀនទៅមុខទៀត,នាំគ្នា

យកកំលាំងយុវភាពខ្លួនទៅធ្វើការក្នុងរោងចក្រចិន,ម្ចាស់រោងចក្រ,ភាគច្រើនជា”ថៅកែយូកូម”,សំរាប់តែត្រដររស់មួយថ្ងៃៗ

ម្តង,គ្មានអនាគត,ព្រោះកម្លាំងដែលប្រើឥតសំចៃនឹងចុះខ្សោយឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី,នៅពេលដែលកម្លាំងខ្សោះអស់

ពីខ្លួន,គឺអស់អ្វីទៀតសំរាប់បន្តរស់ក្នុងជីវិត,បើជាស្ត្រី,គឺមានតែលក់ខ្លួនសំរាប់រស់មួយគែតទៅទៀត,បើជាបុរសគឺគ្មានអ្វី

ក្រៅពីប្រព្រឹត្តអំពើអបាយមុខសំរាប់រស់តែប៉ុណ្ណោះ។

រស់មួយគែ,គឺធ្វើអោយមនុស្សចេះភរកុហកដើម្បីរស់,ដូចខ្មែរយើងតែងតែនិយាយថា,ក្នុងរបបប៉ុលពត,បើមិនចេះភរ,គឺ

មិនអាចរស់មានជីវិតបាននោះទេ.យើងត្រូវហ៊ាននិយាយថាក្នុងវស្សកាលនេះ,ការនិយាយភរកុហកគ្នានោះ,បានក្លាយជាអនុ

វប្បធម៍មួយទៅហើយក្នុងវប្បធម៍រស់មួយគែ។

អនុវប្បធម៍មួយទៀត,គឺ”ការសូមទាន”ឬ”យាចក”,កង្វះគ្រប់បែបយ៉ាងសំរាប់ការរស់នៅជីវិត,នាំអោយមនុស្សលែងមានការ

អៀនខ្មាស់ក្នុងការសូមទានដើម្បីរស់។

គ្រប់ទីកន្លែង,ទាំងអ្នកធំ,ទាំងអ្នកតូច,ការស្នើសូមកំរៃខ្លះដើម្បីរស់,ក្លាយទៅជាកីឡាជាតិទៅហើយ,អ្នកធំសូមតាមធំ,អ្នកតូច

សូមតាមតូច,ទង្វើនេះជាប្រភពនៃអំពើពុករលួយក្នុងរាជការខ្មែរ។

វប្បធម៍រស់មួយគែនេះជាគ្រោះថ្នាក់ធំជាងគ្រោះថ្នាក់យួនទៅទៀត,ព្រោះជាគ្រោះថ្នាក់កើតមានផ្ទាល់ក្នុងសង្គមខ្មែរតែម្តង,

ដែលជាកត្តាមួយសំរាប់យួនគេយកមកប្រើសំរាប់វាយកំទេចសង្គមខ្មែរយ៉ាងងាយស្រួល។

ស្តេចស៊ីហនុ,និងហ៊ុនសែន,និងអ្នកដឹកនាំគណបក្សប្រឆាំងសំរាប់លំអរបបផ្តាច់ការ,ជានិមិត្តរូបវប្បធម៍រស់មួយគែនេះឯង

ហើយ.ឧទាហរណ៏ដូចលោកសមរង្ស៊ីថ្មីៗនេះគាត់និយាយថា,”គាត់នឹងទៅសូមពឹងយួនអោយជួយគាត់បានចូលស្រុកវិញ”,

នេះហើយសំដី”វិរបុរសខ្មែរប្រឆាំងយួន”។

 

សរសេរដោយ សង្ហា ឧប

 

 

ពន្យល់ពាក្យ

អភិទ្រោះ=ការគំរាមកំហែង

អនិស្សរភាព=នៅក្នុងចំណុះ

មុសវាទ=សំដីកុហក.ទុប្បញ្ញ=ល្ងីល្ងើ

ទុរចារ=ការប្រព្រឹត្តមិនល្អ

និត្យានុកូល=ស្របច្បាប់

នរោធ=កំទេច

អជដាកាល=ដែលឥតមានអ្វីទើសទែង

អនុចរ=អ្នកបំរើ

យាចក=សូមទាន

Partager cet article
Repost0
5 septembre 2012 3 05 /09 /septembre /2012 08:57

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

អំណាចចិនត្រឡប់ចូលមកប្រទេសខ្មែរវិញ

 

អត្ថបទនេះសរសេរដោយភិក្ខុ,ចៅយីសុម,ត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៣២,ខែកក្កដា,ឆ្នាំ១៩៩២

 

 

ចិនដែលជាចៅហ្វាយខ្មែរក្រហម,មេឃាតករសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនជាង២លាននាក់,បានផ្តល់ទាហានចំនួន,

៤០០នាក់,អោយមកធ្វើថ្នល់នៅប្រទេសខ្មែរតាមរយៈ”អាប្រួនុចApronuc.ប៉ុន្តែជាមួយពេលនោះ,ចិនបានសុំអោយរដ្ឋាភិ

បាលភ្នំពេញ,បើកអោយអណិកជនចិននៅស្រុកខ្មែរ,ធ្វើសកម្មភាពដូចមុនឆ្នាំ១៩៧០ទៀត។

ដូចយើងដឹងស្រាប់ហើយ,ឥទ្ធិពលចិននៅលើប្រទេសខ្មែរ,គឺគេធ្វើដូចគេជារដ្ឋាភិបាលនៅក្នុងស្រុកខ្មែរដែលគេរស់

នៅ.នៅខាងក្រោមនេះយើងសូមចុះអត្ថបទរបស់រៀមច្បងស្តីអំពីប្រវត្តិចិននៅកំពតៈ

 

ស្តេចនរោត្តម,បានអភិសេគដោយបានមកុដពីបាំងកក,មកដល់បាត់ដំបង,បានទទួលកូនក្រមុំចិនអាយុ១៥ឆ្នាំ

មួយ,ហើយមានកូនចៅបន្តពូជមកដល់ស៊ីហនុ,ដែលមានឈាមជាចិន.ចំណែកស្តេចមនីវង្ស,មានស្ត្រីស្នំជាង១០០នាក់

នៅក្នុងវាំង,ហើយពេលទៅលេងេខកំពតម្តងៗ,គឺដើម្បីទិញចិន,ដែលគេបានដឹកយកមកលក់,ស្តេចមនីវង្ស,បាន

ទទួលទិញចិនជាច្រើនអោយរស់នៅខេត្តកំពត,ហេតុនេះហើយបានជាមានពាក្យថាចិនកំពត,មានច្រើន,ពីព្រោះពួក

ចិនមកតាមទូក,ឬកប៉ាល។

ពេលស្តេចមនីវង្សស្លាប់ទៅ,ស្ត្រីស្នំ១០០នៅក្នុងវាំង,បារាំងបានរើថែរនៅក្នុងវាំង,ទៅសង់ខាងក្រៅវិញ,ដោយដេញស្ត្រីស្នំ

អស់នេះអោយទៅរស់នៅក្រៅវាំងវិញ.ការរស់នៅក្នុងវាំង,បារាំងត្រូវចេញប្រាក់ចិញ្ចិម,ដល់មានសង្គ្រាម,បារាំងរកលុយ

ចិញ្ចិមពុំបាន,មេឃ្លាំងបារាំង,ប្រមូលប្រាក់សុទ្ធដឹកយកទៅប្រទេសបារាំងអស់,មេឃ្លាំងវាំងខឹងណាស់ត្រូវបារាំងវាយ,ក៏

ចូលទៅទូលស្តេច,ដោយប្រើពាក្យថាៈ”បារាំងបរោខោ,ស្លៀកខោជើងវែង,វាយអាល័យហ្លួងលេង,មិនកោតចិត្តព្រះ

ចេស្តា”.ស្តេចខឹងណាស់,ក៏និយាយជេរបារាំង,ថាបើជួយមិនបាន,ហៅជប៉ុនមកជួយជំនួស,ក្រោយមកស្តេចក៏ទៅលេង

បូគរ,ឬកំពត,ក៏ត្រូវបានដឹកខ្មោចមកចូលតាមទ្វាក្រោយចូលនិពាន្ត។

កាលនោះ,ស្តេចមិនគួរចូលព្រះនិពាន្តសោះ,ព្រោះនៅមានសុខាភាពល្អ,ស្ត្រីមាន១២០នាក់,ចុះហេតុអ្វីជាចូលនិពាន្ត,ឬ

និយាយថា,ត្រូវចូលព្រះនិពាន្តដោយចាក់ថ្នាំ,គេខ្លាចអំណាចបារាំងណាស់,ធ្វើអ្វីបារាំងអោយស្តេចមនីរេត,និងមនី

ពង្ស,ពីព្រោះស្តេចទាំងពីរនេះកាចណាស់,ធ្លាប់វាយបារាំង,ដែលមកត្រួតប្រទេសខ្មែរ,ដោយស្តេចទាំងពីរនេះមិនសម្បា

យចិត្ត។

ធ្វើម្តេចវាសនាខ្មែរ,មានកម្មពុំចេះចប់,ខ្មែរក្រោម៣លាននាក់,និងខ្មែរនៅសៀម៦លាននាក់,មួយសងគុណ,មីការជិន,

មួយសងគុណសៀម.ឥឡូវនេះស៊ីហនុត្រូវយកខ្មែរទៅសងចិនពេញដៃហើយ,ពេលនេះ,ខ្មែរកណ្តាលត្រូវមានកម្ម.ស៊ីហនុ

នៅបំរើចិនទៅទៀត,ខៀវសំផន,និងប៉ុលពត,ជាអ្នកដៃដល់,ស៊ីហនុជាអ្នកផ្សំគំនិត,ចង់ត្រឡប់មកធ្វើប្រមុខរដ្ឋវិញ

ជាមួយខ្មែរក្រហម,តាមធម៏,ក៏ដូចតាមច្បាប់ស៊ីវិល,អំពើឧក្រិដ្ឋ,អ្នកដៃដល់,ក៏ដូចជាអ្នកផ្សំគំនិត,ត្រូវទទួលទោស

បាបដូចគ្នា.ខ្មែរករហម,និងស្តេចស៊ីហនុ,ដែលជាអ្នកផ្សំគំនិត,បានសម្លាប់ខ្មែរជាង២លាននាក់,ត្រូវតែទទួលទោស

ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

 

អត្ថាធិប្បាយរបស់យើង

ថ្មីៗនេះចិនអោយលុយហ៊ុនសែនខ្ចី៥០០លានដុល្លាអាមេរីកាំង,ច្បាស់ជាលុយនេះមានចំណងសំរាប់រាស្ត្រខ្មែរទៀតហើយ

បើយើងយកមកគិតពិចារណាបន្តិច,ចំណងនោះមិនពិបាកយល់ទេ,គឺអោយហ៊ុនសែន,បើកទ្វារស្រុកខ្មែរ,អោយឈ្មួញ

ចិនមកប្រើកម្លាំងខ្មែរជាទាសៈសំរាប់ចិនធ្វើមាន,ហើយដើរអួតអាងក្នុងពិភាពលោកថាស្រុកចិនមានការចំរើនលូត

លាស់ណាស់,នេះហើយជាស្នាដៃមហាអស្ចារ្យគណបក្សកុម្មុយនិស្តចិនក្នុងពិភពលោក,គឺ”មហាលោតផ្លោះ”នៅគ្រប់

ប្រទេសដែលដឹកនាំដោយជនផ្តាច់ការ។

ប្រហែលជាយុទ្ធសាស្ត្រថ្មីរបស់ហ៊ុនសែនអីទៀតហើយ,ដើម្បីការពារឯករាជជាតិខ្មែរ,ដូចយុទ្ធសាស្ត្របើកបនល្បែងតាម

ព្រំដែនដើម្បីការពារបូរណភាពដែនដីកម្ពុជា,តែហ៊ុនសែនភ្លេចគិត,ឬមិនបានគិត,ថារិតចំណងជាមួយចិនកុម្មុយ

និស្ត,គឺចងដៃខ្មែរអោយយួនវៃទៀតហើយ,ដូចយើងឃើញថាប្ចុប្បន្ននេះយួនហូរចូលពេញស្រុកខ្មែរ,ចិនឥតឈឺក្បាលអ្វី

នោះឡើយ,អោយតែយួនមិនបេះប្រយោជន៏ចិនលើទឹកដីខ្មែរ។

ចិនមានស៊ីហនុ,យួនមានហ៊ុនសែន,ឯចំណែងរាស្ត្រខ្មែរ,គាត់ចាំតែយំទៅ.សព្វថ្ងៃនេះ,នៅស្រុកខ្មែរ,យុវជនដែលបាន

រៀនសូត្រថ្នាក់ឧត្តមសិក្សាចំនួន៨០ទៅ៩០%,សុទ្ធជាកូនចិនយួន,ឯចំណែកយុវជនខ្មែរវិញនាំគ្នាចេញទៅស៊ីឈ្នួលដាច់

ថ្លៃនៅបរទេសឯណោះទេ.គ្រប់មហាវិទ្យាល័យខ្មែរបច្ចុប្បន្ន,គឺជាមជ្ឈមណ្ឌលអប់រំ”យុវជនខ្មែរ,ជាកូនចិនយួន

”អោយត្រួតប្រជាពលខ្មែរ,ដែលនឹងក្លាយទៅជា,ជាតិពន្ធ,ភាគតិចមួយនៅក្នុងស្រុកខ្លួនឯង,ដូចជាខ្មែរយើងនៅ

កម្ពុជាក្រោមដូច្នេះឯង។

ថ្មីៗនេះយើងឃើញមានការធ្វើអំពាវនាវរបស់អតីតខ្មែរក្រហម,អ៊ឺមសារឿន,រកគ្រូបង្រៀនសំរាប់សាលាបច្ចេកទេស

ជាន់ខ្ពស់របស់គាត់នៅកម្ពុជា,ដើម្បីលើកកំរិតវិជ្ជាយុវជនខ្មែរក្នុងកម្មវិធីអាស៊ាននៅឆ្នាំ២០១៥.យើងគ្រាន់តែចង់សួរ

លោកអ៊ឺមសារឿនថា,តើយុវជនខ្មែរសព្វថ្ងៃនេះនៅឯណា?

យើងនិយាយនេះគ្មានគំនិតជាអ្នកពូជនិយមនោះទេ,បើសិនជាកូនចិនយួន,កើតនៅស្រុកខ្មែរនោះ,គ្មានទទួលឥទ្ធិ

ពលនយោបាយយួនកុម្មុយនិស្ត,គឺធ្វើអោយជាតិសាសន៏យួនក្លាយជាជាជាតិសាសន៏ប្រសើរជាងជាតិសាសន៏ខ្មែរលាវ

នៅក្នុងឥណ្ឌូចិន្ត,ដែលមានយួនកុម្មុយនិស្តជាអ្នកដឹកនាំ,ឯចំណែកកូនខ្មែរវិញ,ក្នុងបច្ចុប្បន្នកាល,ក៏ដូចក្នុង

អនាគតកាលដែរ,គឺមានជីវិតសំរាប់តែបំរើគេប៉ុណ្ណោះទេ។

ក្នុងនយោបាយនេះ,យើងឃើញស្រាប់ហើយ,យួន,ចៅហ្វាយហ៊ុនសែន,គេអោយអ្នកបំរើគេនោះ,ដើរចែកសញ្ញាប័ត្រ

តាមមហាវិទ្យាល័យនានាក្នុងប្រទេស,ដើម្បីបញ្ចាក់ជាដាច់ខាតអំពីមិត្តភាពឥតរញ្ជួយបានរវាងខ្មែរយួន,ដល់យុវជន

ថ្មីគេ,ដែលយួនគេទុកជាអាវុធរបស់វា,សំរាប់សម្លាប់ប្រលឹងខ្មែរ។

យើងលើកករណីលោកអ៊ិមសារឿនមកនិយាយ,ព្រោះថាគាត់,កាលពីជំនាន់ខ្មែរក្រហម,ជាសមមិត្តអ្នកទ្រឹស្តីជាតិ

និយមមហាលោតផ្លោះណាស់,និយាយ១០មាត់,បញ្ចេញគំនិតស្នេហាជាតិគាត់២០០ដងលើសវាចាគាត់ទៅទៀត,តែពួក

អស់នេះហើយនាំគ្នាទៅបំរើនយោបាយយួនដោយចេតនា,ខ្លះរហូតទៅធ្វើរដ្ឋមន្ត្រី,ឬទីប្រឹក្សាហ៊ុនសែន,ដោយឥតមាន

អៀនខ្មាស់អ្វីឡើយ.ពួកទាំងអស់នេះឯងហើយដែលជាបញ្ញវន្តខ្មែរក្រហមសម័យលោតផ្លោះ,"វាយកំចាត់អាយួនអោយ

ខ្ទិចនៅកម្ពុជាប្រជាធិបតេយ្យ,ហើយនៅបច្ចុប្បន្ននេះ,មានអ្នកខ្លះដើរទូន្មានគេឯកអំពីទ្រឹស្តីស្នេហាជតិទៅទៀត

នេះហើយជាអកុសលខ្មែរ!

 

 

 

Partager cet article
Repost0
4 septembre 2012 2 04 /09 /septembre /2012 05:28

 

DSC04190 ទំព័រអនុស្សាវរីយ៍នយោបាយ

 

កំឡុងសង្គ្រាមពីរថ្ងៃក្នុងឆ្នាំ១៩៩៧នៅភ្នំពេញ

 

លោកពិនសំខុន

telechargement-copie-1.jpg


អត្ថបទនេះសរសេរដោយលោក,ពិនសំខុន,ក្នុងឋានៈលោកពេលនោះ,ជាចាងហ្វាងសារព៍តមាន”ខ្មែរឯករាជ”នៅ

កម្ពុជា។

អត្ថបទនេះ,ត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលែខ្មរ”,លេខ១៥៩,ខែកញ្ញាឆ្នាំ១៩៩៧,ទុកជាឯកសារប្រវត្តិសាស្ត្រ។

 

ថ្ងៃទី៥កក្កដា១៩៩៧

ថ្វីត្បិតតែព្រឹកថ្ងៃសៅរ៏ទី៥កក្កដានេះ,ខ្ញុំចាប់ផ្តើមធ្វើការដូចសព្វដង,ដោយស្ថានភាពប្រទាញប្រទង់រវាងក្រុមអ្នក

នយោបាយ,គណបក្សប្រជាជន,និងគណបក្សហ្វុនស៊ីនប៉ីច,បានឈានមកដល់ការផ្ទុះអាវុទ្ធខ្នាតធំមួយជៀសពុំរួច

ព្រឹកនោះនៅលើទំព័រ,”បរិយាថ្ងៃនេះ”,នៃកាសែតខ្មែរឯករាជ,បានចេញផ្សាយនៅតាមតូប,មានចំណងជើងថា,

សង្គ្រាមនឹងមានផ្ទុះ”,ដោយយោងទៅតាមព្រឹត្តិការណ៏ជាបន្តបន្ទាប់គ្នាបានកើតឡើង.ដូចជាកាលពីថ្ងៃទី១៧មិថុនា

១៩៩៧,ទ័ពមេបូលិស,ឈ្មោះហុកឡងដី,ដែលស្មោះនឹងលោកហ៊ុនសែន,បានលបចូលទៅបាញ់អង្គរក្ស,ទ្រង់រ៉ាណារិទ្ធ,

ស្លាប់ពីរនាក់,ដែរឈរយាមពីមុខដំណាក់,ស្ថិតនៅក្រៅវាំង,វេលាម៉ោង១០កម្លះយប់,ហើយនៅពេលជាមួយគ្នានោះ,គេ

រកសំលាប់,ឧត្តមសេនីយ,ហ្វុនស៊ីនប៊ីច,សេរីកុសលផងដែរ.ការបាញ់គ្នានេះ,បានត្រូវដឹងឮប្រមាណ៥ម៉ោងមុនពេល

កើតហេតុថា,គណបក្សប្រជាជនបំរុងវាយ,គណបក្សហ្វុនស៊ីនប៊ីច,នាអាធ្រាតនេះ។

ប្រជាពលរដ្ឋក្បែរបរិវេណនេះព្រលឹងនៅចុងសក់,តែសំណាងល្អ,ទ្រង់រ៉ាណារិទ្ធដែលទើបតែត្រឡប់ចូលផ្ទះប៉ុន្មាននាទី

មុន,បានបញ្ជាមិនអោយតបតអោយសោះពីការផ្ទុះ,និងបាញ់គ្រាប់នេះ.ព្រឹត្តិការណ៏ទី១,និងទី២កក្កដា,មានការវាយ

ប្រហារគ្នា,រវាងទ័ពហ្វុនស៊ីនប៊ីច,ជាមួយនឹងហ្វុនស៊ីនប៊ីចមួយក្រុមទៀត,ដែលជួយដោយក្រុមអន្តរាគមន៏នៃទ័ពគណ

បក្សប្រជាជននៅព្រៃតាទែន,ប្រមាណ៤០គម,ខាងលិចទីក្រុងភ្នំពេញ.ក្រោមបញ្ជានៃគណកម្មការយោធាប៉ូលិសអព្យា

ក្រិត,ការបាញ់គ្នាបានត្រូវចប់,ហើយក្រុមហ្វុនស៊ីនប៊ីច,ត្រូវគេដកអាវុធប្រមានជា១០០ដើម។

ព្រឹត្តិការណ៏ថ្ងៃទី៣កក្កដា,រិតតែមានសភាពធ្ងន់ធ្ងរ,ដោយក្រុមអង្គរក្សការពារទ្រង់រ៉ាណារិទ្ធ,ដែលចេញទៅហែរ

ហម,នាយករដ្ឋមន្ត្រីទី១,ទៅសម្ភោតសាលានៅកំពង់ចាម,បានត្រូវទ័ពរបស់គណបក្សប្រជាជន,ប្រដាប់ដោយរថក្រោះ

បានវាយអន្ទាក់ចាប់ខ្លួន,ដកអាវុធប្រមាន១០០ដើមថែមទៀត,នៅពេលនោះ,មានឧត្តមសេនីយ,គិមសំណាង,មួយ

ផងដែរ,នៅពេលត្រឡប់ចូលមកភ្នំពេញវិញ,ដោយទ្រង់រ៉ាណារិទ្ធ,ត្រឡប់តាម,ឧទ្ទម្ភាចក្រ.ថ្ងៃទី៤,ទ្រង់រ៉ាណារិទ្ធបាន

ចេញដំណើរពីភ្នំពេញជាបន្ទាន់មកប្រទេសបារាំង,បើតាមទ្រង់,ក្នុងកិច្ចសម្ភាសន៏ជាមួយកាសែតភ្នំពេញបុស្តិម្នាក់,

ប៉ុន្មានថ្ងៃក្រោយព្រឹត្តិការណ៏សង្គ្រាមនោះថាៈ”មេទ័ពទ្រង់បីនាក់,បានរាយការណ៏អំពីចលនាទ័ពដ៏ច្រើន,ដោយមាន

រថក្រោះផងនោះ,មកពីព្រៃវែង,ស្វាយរៀង,កំពុងចាម,និងកំពង់ស្ពឺ,សូមអោយទ្រង់ចេញជាបន្ទាន់,ដើម្បីទុកអោយដៃ

ទំនេរទ័ពហ្វុនស៊ីនប៊ីច,សំរាប់ធ្វើការ.នៅថ្ងៃដដែលនោះ,លោកហ៊ុនសែនក៏ចេញដំណើរទៅកាន់ស្រុកយួនដែរ,ដោយ

លោកនិយាយថាទៅ,”វិស្សមកាល”។

នារាត្រីថ្ងៃសៅរ៍ហ្នឹង,ខ្ញុំបានបញ្ចូនភ្នាក់ងារពីរនាក់ទៅយកព័តមាននៅខុទ្ធការល័យទ្រង់រ៉ាណារិទ្ធ,ដោយដំណឹងធ្លាក់

មានថា,មានសន្និសិទមួយនឹងធ្វើឡើង,ដោយមេទ័ពហ្វុនស៊ីនប៊ីច,សេរីកុសល.តែដោយមិនទុកចិត្ត,ដោយសារតែ

ភ្នាក់ងារពីនាក់នេះធ្លាប់មានរបូសដោយគ្រាប់ផ្ទុះកាលពីថ្ងៃទី៣០មិនានោះ,ហើយពួកគេនិយាយថា,ភ័យខ្លាចការ

បាញ់ផ្តក់,ឬគប់គ្រាប់បែកសារជាថ្មីនោះ,ខ្ញុំក៏ទៅតាមដាននាម៉ោង៨កន្លះ,នៅពេលនោះ,ខ្ញុំសង្កេតឃើញថា,ពុំមាន

អ្នកព័តមានធំៗ,នៃក្រុមអ្នកកាសែតបរទេសទេ,ហើយសន្និសិទនោះទើបនឹងត្រូវគេលុបចោលទៅវិញ,ខ្ញុំបានដឹងនៅ

ពេលបន្តិចក្រោយមកទៀតថា,វេលាម៉ោង៨កន្លះ,កងទ័ពហ្វុនស៊ីនប៉ីចនៅអង្គស្នួលមួយបន្ទាយទៀត,បានត្រូវ

យោធាគណបក្សប្រជាជនហូតអាវុធចេញអស់ប្រហែលជាង១០០ដើមថែមទៀត,ដោយប្រើឈ្មោះថា,គណកម្មការ

យោធាប៉ុលិសអព្យាក្រិតទៅវិញ.ខ្ញុំនឹកថា,បើតាមភូមិសាស្ត្រទីតាំងយោធា,ហ្វុនស៊ីនប៉ីចនោះនៅសល់,”តាំងកសាង”

មួយទៀត,ដែលគេហៅថា,បន្ទាយសុវត្ថិភាពហ្វុនស៊ីនប៉ីចនោះ,ក៏ព្រោះចុងក្រោយនេះ,មានកិច្ចការពារ,មកពីទីក្រុង

ភ្នំពេញ,ពីព្រែកតាទែន,និងអង្គស្នួលនេះឯង.នៅពេលនេះ,”តាំងកសាង”,ត្រូវកំព្រាហើយ.ព្រឹកនេះ,អ្នកនៅភ្នំពេញ,

បានឃើញរថក្រោះធំជាច្រើនគ្រឿងដាក់រាយតាមដងផ្លូវនៃរាជធានី,ជាពិសេសទំល់មុខពេទ្យលោកសង្ឃ,ទៅដល់

ស្ទឹងមានជ័យ,និងនៅផ្លូវធំសំដៅទៅពោធិចិនតុងនោះ.មនុស្សសំខាន់ដែលអវត្តមាននៅក្នុងប្រទេសនាពេលនេះ,

គឺហ៊ុនសែន,និងទ្រង់រ៉ាណារិទ្ធ,សុទ្ធតែជានាយករដ្ឋមន្ត្រី,និងលោកសមរង្ស៊ី.ឯយោធាដែលកំពង់ធ្វើសកម្មភាពចលនា

ពេលនោះ,គឺក្រុមតំរួតយោធារបស់ឧត្តសេនីយគៀងសាវុត,ដែលល្បីខាងលួចផ្លន់,និងស្មោះត្រង់នឹងលោកហ៊ុនសែន,

ក្រុមប៉ូលិសក្រសួងមហាផ្ទៃ,និងក្រុងភ្នំពេញរបស់ឧត្តសេនីយហុកឡងដី,និងឧត្តសេនីយនេត្យសាវឿន,ដែលត្រូវជាក្មួយ

ប្រសារលោកហ៊ុនសែន,ហើយនិងក្រុមយោធាដែលពាក់ផ្លាក”ហស”របស់លោកហ៊ុនសែនផ្ទាល់។

ម៉ោង១០កន្លះព្រឹក,ដំណឹងមួយទៀតធ្លាក់មកទៀតថា,បន្ទាយ”តាំងកសាង”របស់លោកញឹកប៉ុនឆៃ,នាយអគ្គសេនាធិ

ការរង,បានត្រូវឡោមព័ទដោយយោធារបស់លោកហ៊ុនសែនហើយ.គួររំលឹកដែរថា,ប៉ុន្មានថ្ងៃមុននេះ,លោកហ៊ុនសែន,

បានអោយអតីតខ្មែរក្រហមឈ្មោះ,ភុនភាព,ប្រកាសតាមវិទ្យុ,និងទូរទស្សថា,មានទ័ពខ្មែរក្រហមប្រមាណ៥០០នាក់

លាក់ខ្លួននៅបន្ទាយ”តាំងកសាង”នេះ,ពេលនោះក៏គណកម្មការចំរុះយោធាទៅត្រួតពិនិត្យជាបន្ទាន់,តែបែរជា

ប្រកាសថា,ពុំមានខ្មែរក្រហមនៅទីនោះទេ,ជាមួយគ្នានោះ,ចំនួនអាវុធយុទ្ធភ័ណ្ឌ,និងចំនួនទ័ព,និងភូមិសាស្ត្រពិត

ប្រាកដបានត្រូវ,ឧត្តមសេនីយហុកឡងឌីដឹងទាំងអស់,ដោយគាត់ជាសមាជិកនៃគណកម្មាធិការចំរុះយោធានេះដែរ។

ម៉ោង១១ព្រឹក,គ្រាប់កាំភ្លើងធំដំបូងបានផ្ទុះឡើងគគ្រើកក្នុងភ្នំពេញ,មនុស្សម្នាភ័យ,ជ្រួលច្របល់,បិទទ្វារផ្ទះយ៉ាង

ប្រញាប់ប្រញាល.អ្នកដែលនៅដំបន់ដែលមានកងប្រដាប់អាវុធកកុញ,ហើយសង្ស័យថា,ការបាញ់គ្នានឹងផ្ទុះឡើងនៅ

ក្បែរនោះ,ក៏ចាប់ផ្តើមភៀសខ្លួនចេញពីផ្ទះយ៉ាងកកកុញ,ដើម្បីរត់ទៅពួនលាក់ខ្លួននៅផ្ទះបងប្អូនឆ្ងាយជិត.ខ្ញុំបាន

ចេញទៅពិនិត្យស្ថានការណ៏តាមរថយន្តតូចមួយជាមួយសហការីម្នាក់,ខ្ញុំបានដឹងនៅវេលាម៉ោង១៤ថា,ការឡោមព័ទ,

ហើយវាយលុកចូលតាំងកសាងកំពុងបន្ត,,ការឡោមព័ទផ្ទះឧត្តមសេនីយ,ចៅសម្បត្តិ,ដែលត្រៀមការពារខ្លួនដោយ

មានទាហាន១០០នាក់,នៅប្រមាណ៣គម,ពីផ្លូវទៅវាលយន្តហោះ,ការឡោមព័ទផ្ទះឧត្តមសេនីយញឹកប៉ុនឆៃ,ដែល

មានកងការពារខ្លួនដោយទាហាន១៥០នាក់,ឡោមព័ទទីស្នាក់ការក្បាលស្ពានជ្រោយចង្វា,ការឡោមព័ទផ្ទះទ្រង់រ៉ាណា

រិទ្ធ,ឯការឡោមព័ទសណ្ឋាគារ,International,ដោយរថក្រោះ៣គ្រឿង,និងកងអាវុធហត្ថយ៉ាងច្រើនសន្ធឹក,គឺជាកិច្ច

ការពារដល់ទ្រព្យលោកមហាសេដ្ឋីថេងបុនម៉ាទៅវិញទេ,ដែលគេអោយជាមាសទៅលោកហ៊ុនសែនចំនួន១លានដុល្លា

ចរាចរបានត្រូវបិទជិតឈឹង,នៅផ្នែកខាងលិចទាំងអស់នៃផ្លូវម៉ៅសេងទុង,ដោយនៅតំបន់នោះ,មានចំណុចក្តៅ,គឺ

ផ្ទះឧត្តមសេនីយញឹកប៊ុនឆៃ,និងចៅសម្បត្តិ,គឺនៅលើតំបន់ពីខាងក្រោយនោះហើយ,ដែលគ្រាប់កាំភ្លើងតូចធំហោះ

សំដៅចូលទៅ,ពុំដឹងជាបានបំផ្លាញអ្វីខ្លះហើយទេនៅក្នុងនោះ.ក៏ប៉ុន្តែនៅខាងក្រៅវិញ,ផ្ទះអ្នកស្រុកជាច្រើនត្រូវគ្រាប់

ឆេះហុយទ្រលោម,ពេលថ្ងៃមួយរសៀលនោះ.ព័តមានដែលយើងទទួលថា,ពុំមានការតបតធំដុំអ្វីពីខាងក្នុងជំរុំហ្វុនស៊ីន

ប៉ីចនោះទេ,លើកលែងតែករណីចាំបាច់,ដូចជាពេលរថក្រោះចូលជិតពេកជាដើម។

យប់នោះ,លោកអភីបាលរង,គ្រឺប៉េងហុង,បានចេញបំរាមគោចរដាច់ខាត,រហូតដល់ពេលព្រឹក,ហើយពេលមួយយប់,

គ្រាប់កាំភ្លើងហើរគ្រប់ទិសទីលាន់សន្ធឹកពេញមេឃ,ទូរស័ព្ទបានត្រូវគាំងដំណើរ,វិទ្យុ,និងទូទស្សន៏ទើបតែផ្សាយសារ

លោកហ៊ុនសែនវេលាម៉ោង១៧តែប៉ុណ្ណោះ,ឯក្រុមអ្នកការសែតដឹងថាលោកហ៊ុនសែនពុំមែននៅក្នុងប្រទេសខ្មែរនា

រាត្រីទី៥នេះ។


ថ្ងៃទី៦កក្កដា១៩៩៧

ចាប់ពីព្រលឹមអុលដែលគេអនុញ្ញាតិអោយដើរចេញពីផ្ទះសំបែងបាននោះ,ប្រជាពលរដ្ឋដែលនៅតំបន់ទឹកល្អក់,ស្ទឹង

មានជ័យ,ទួលគោក,ភ្នំពេញថ្មី,ក្បែស្ពានចាស់,ក្បែផ្ទះវរជនហ្វុនស៊ីនប៉ីច,បន្តការភៀសខ្លួនចេញសំដៅទៅក្បាលថ្នល់

ច្បារអំពៅ,ឬតាខ្មៅ,ឬគ.ម.លេខ៦។ល។

គេនិយាយថាជាទិដ្ឋភាពមិនខុសគ្នាកាលពីជំនាន់ជន្លៀសប្រជាពលរដ្ឋជំនាន់ខ្មែរក្រហម,នៅឆ្នាំ១៩៧៥នោះទេ.មីង

ម្នាក់ពរកូនផង,យួរបង្វិចផង,និយាយថា,គាត់ពុំដឹងដើរទៅណាប្រាកដទេ,តែគាត់មានបងប្អូននៅតាកែវ,មើលចុះ

នេះហើយជម្លោះនៃអ្នកធំ,វាងាប់តែអ្នកតូចតែប៉ុណ្ណោះ។

រាត្រីដែលប្រកបដោយព្រឹត្តិការណ៏ដ៏គ្រោះថ្នាក់នាទីក្រុងភ្នំពេញ,យើងបានស្រាវជ្រាវដឹងថា,ក្រុមយោធារបស់លោកហ៊ុន

សែន,បានវាយសង្ខើញទៅលើចំណុចបីដដែល,តែមានទ័ពបន្ថែមមួយក្រុមទៀត,របស់ឧត្តមសេនីយកែរពង់,ខ្មែរ

ក្រហមចុះចូលលោកហ៊ុនសែន,ដែលមានរថក្រោះការពារផងនោះ,បានចូលមកគាបសង្កត់ជាបន្ថែម,តែមុនមកដល់

បន្តិច,រថក្រោះ៦គ្រឿងរបស់ឧត្តមសេនីយញឹកប៉ុនឆៃបានចេញទៅធ្វើអន្តរាគមជួយឧត្តមសេនីយចៅសម្បត្តិ,និងគេ

ហដ្ឋានលោកឧត្តមសេនីយញឹកប៉ុនឆៃ,នៅទឹកល្អក់រួចទៅហើយ,នៅសល់ទ័ពតិចនៅ”តាងកសាង”,ឧត្តមសេនីយកែវ

ពង់,ខ្មែរក្រហម,បានវាយផ្តាច់ទំនាក់ពីរថក្រោះអន្តរាគមន៏,និងទីបញ្ជាយកតែម្តង.ពេលដែលខ្មែរក្រហមនេះ,យកទី

តាំងនារាត្រីនោះបាន,តែយោធាលោកញឹកប៉ុនឆៃបានលបគេចខ្លួនចេញអស់ទៅហើយ។

រថក្រោះពួកហ្វុងស៊ីនប៉ីច,ដែលចេញផុតពី”តាំងកសាង”បានចែកជាពីរក្រុម,មួយចំហៀងសំដៅទៅស្ពានជ្រោយចង្វារ

មួយក្រុមទៀតសំដៅទៅប្តុំនៅទឹកល្អក់,តែដោយរថក្រោះទាំងនោះចាស់ពេកក៏ខូច,ហើយត្រូវគេបោះបង់ចោលពីរ

គ្រឿងនៅតាមផ្លូវ,ឯទំនាក់ទំនងជាមួយនឹងមូលដ្ឋានក៏ត្រូវដាច់នៅពេលខ្មែរក្រហមនេះចូលទៅដល់”តាំងកសាង”

ថែមទៀត.រថក្រោះពីរគ្រឿងរបស់ហ្វុនស៊ីនប៉ីច,ដែលគេសង្ស័យថាមានឧត្តមសេនីយញឹកប៉ុនឆៃនៅក្នុងនោះ,បាន

បាញ់វាយទំលាយក្រុមឡោមព័ទ,ហើយចូលទៅយកលោកចៅសម្បត្តិចេញបាន,តែត្រូវទ័ពខ្មែរក្រហមតាមស្អិតដដែល,

រថក្រោះនេះបានត្រូវគេកំទេចចោលបាន,ក្រោយពីសមាជិកហ្វុនស៊ីនប៉ីចបានបោះបង់ចោល,ហើយគិចខ្លួននាពេល

ជិតភ្លឺ។

នាព្រឹកពេលថ្ងៃហ្នឹង,កងទ័ពលោកហ៊ុនសែនបានចូលទៅកាន់កាប់ផ្ទះលោកចៅសម្បត្តិ,និងផ្ទះឧត្តមសេនីយញឹកប៉ុន

ឆៃ,ដោយពុំមានចាប់បានឈ្លើយសង្គ្រាមណាមួយទេ,ដោយពួកនេះគេចខ្លួនបាត់អស់ទៅហើយ។

កងទ័ពលោកហ៊ុនសែន,ក៏ងាកទៅរកបង្កើនការគាបសង្កត់ទៅលើទីស្នាក់ការហ្វុនស៊ីនប៉ីចនៅក្បាលស្ពានជ្រោយ

ចង្វារ,និងទៅលើផ្ទះទ្រង់រ៉ាណារិទ្ធទៀត,ដែលមានកងទ័ពប្រមាន១០០នាក់ក្នុងមួយកន្លែង.ការបញ្ជាអោយវាយលុក

ចូលទីស្នាក់ការហ្វុនស៊ីនប៉ីច,ធ្វើឡើងនៅពេលម៉ោង១៤កន្លះ,តែត្រូវពន្យាពេលប្រមាណមួយម៉ោង,ដោយសារភ្លៀង

ធ្លាក់មួយមេយ៉ាងខ្លាំងនាពេលនោះ,ហើយនៅពេលវាយលុកចូលទៅនោះ,ពុំមានសេសសល់យោធាហ្វុនស៊ីនប៉ីចទេ,

ដោយពួកគេបានចេញរួចទៅហើយ។

ព័តមានធ្លាក់មកទៀតថា,យោធាហ្វុនស៊ីនប៉ីចបីនាក់ដែលនៅសល់នឹងកន្លែងតែរបួស,បានត្រូវអ្នកឈ្នះចូលមក

បង្ហើយជីវិតតែម្តង,ហើយជាពិសេសពុំមានបញ្ជាណាមួយអោយខិតខំ,តដៃរ,ហូតដល់ជីវិតចុងក្រោយនោះទេ។

ម៉ោង១៧កន្លះ,កងទ័ពលោកហ៊ុនសែន,ដែលគេសង្ស័យថាអគ្គបញ្ជាការ,មកដល់ស្រុកខ្មែរវិញនាថ្ងៃត្រង់,បានអោយគេ

ចរចារអោយទំលាក់អាវុធ,ដោយលើកទង់សទាំងសង្ខាង,ឯម្យ៉ាងទៀត,ខាងហ្វុនស៊ីនប៉ីច,ពុំមានបញ្ជាអោយតដៃ,

ហើយក៏ពុំមានអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់ទៀតផង,ដោយមួយភាគត្រូវគេដកចេញកាលពីប៉ុន្មានថ្ងៃមុនរួចហើយ។

គឺថ្ងៃទី៦កក្កដា,វេលាម៉ោង១៧កន្លះ,សង្គ្រាមពីរថ្ងៃបានត្រូវបញ្ចប់ដោយជ័យជំនះខាងយោធាទៅលើក្រុមហ្វុនស៊ីនប៉ីច

របស់នាយករដ្ឋមន្ត្រីទី១,ទ្រង់រ៉ាណារិទ្ធ។

 

 

 

Partager cet article
Repost0
3 septembre 2012 1 03 /09 /septembre /2012 07:54

 

DSC05407គួរលើកយកមកពិចារណាដែរ

 

ជេរលោកសួនសេរីរដ្ឋាដើម្បីទទួលរង្វាន់ពីហ៊ុនសែន

 

លោកសួនសេរីរដ្ឋា

Sourn-Serey-Ratha.jpg 


ច្ចុប្បន្ននេះ,លោកសួនសេរីរដ្ឋា,ជាវង់បាញ់របស់ពួកបរិវារ,ឬពួកដែលធ្លាប់បានទាស់ទែងគំនិតជាមួយ

ហ៊ុនសែន,ពីព្រោះនាំគ្នាជេរបន្ទរពីហ៊ីនសែន,អាចហ៊ុនសែនអោយរង្វាន់,ឬអត់អោនទោសអោយ

ខ្ញុំមិនដែលស្គាល់,មិនដែលបានជួប,លោកសួនសេរីរដ្ឋា,នោះទេ,តែក្នុងបច្ចុប្បន្ននេះ,ខ្ញុំស្តាប់វិទ្យុ,និងតាមដាន

ពិនិត្យសកម្មភាពគាត់,ខ្ញុំឃើញគាត់បើកសមរភូម៏ប្រយុទ្ធនយោបាយថ្មី,សំរាប់វាយប្រហារ,យួន,និងបនកញ្ជៈយួន,

តាមវិធីអហឹង្សា៖

១.ដាក់ពាក្យបណ្តឹងរាជរដ្ឋាភិបាលបច្ចុប្បន្នខ្មែរ,ដឹកនាំដោយហ៊ុនសែន,ទៅតុលាការព្រហ្មទណ្ទអន្តរជាតិ,ពីបទឧក្រិដ្ឋ

ប្រឆាំងនឹងមនុស្សជាតិ។

២.បើកយុទ្ធការប្រឆាំងតាមសន្តិវិធីនឹងការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៣,ដោយជឿច្បាស់ថាការបោះឆ្នោតនោះ,

គ្មានលក្ខណៈសេរី,និងយុត្តិធម៏,ជាពិសេសទៅទៀត,ការបោះឆ្នោតនោះស្ថិតនៅក្នុងកណ្តាប់ដៃជនជាតិយួនរស់នៅ

ស្រុកខ្មែរ,ដែលហ៊ុនសែនអោយសញ្ជាតិជាខ្មែរឥតស្របច្បាប់,ក្លាយជាអ្នកមានសិទ្ធិបោះឆ្នោតរាប់លាននាក់ទៅហើយ.

ដោយហេតុនេះ,ការបោះឆ្នោត២០១៣,មិនមែនជាចម្លើយត្រឹមត្រូវនឹងគ្រោះថ្នាក់ជាតិនោះឡើយ។

៣.បើកយុទ្ធការ,ស្នើជជែកផ្ទាល់,ឬមិនចំ,ដើម្បីរកចម្លើយថ្មីរួម,សំរាប់ដោះស្រាយបញ្ហាជាតិ,ជាមួយអ្នកដឹកនាំគណ

បក្សប្រឆាំង,ដែលនៅមានជំនឿលើការបោះឆ្នោត,”បំពេញកិច្ច”,ឬ”ប្រថាប់ត្រា”,ដែលជាបរាជ័យស្រំដែល,តាំងពីឆ្នាំ

១៩៩៨មកម្លេះ។

៤.បើកយុទ្ធការពន្យល់,និងបង្ហាញផ្លូវ,ដល់ប្រជាពលរដ្ឋខ្មែរ,ពីយុទ្ធសាស្ត្ររំដោះជាតិពីរបបរាជានិយម,បំរើខ្មែរកញ្ជៈ

យួនកុម្មុយនិស្ត,ឈរលើគោល”អហិង្សា”,និង”ខ្លួនទីពឹងខ្លួន,ក្នុងអំណាចខ្លួនជាពលរដ្ឋ,ដោយមានច្បាប់អន្តរជាតិ,

និងធម្មជាតិជាមូលដ្ឋាន”។

៥.យករបបសាធារណរដ្ឋនិយម,ឈរលើលទ្ធិប្រជាធិបតេយ្យសេរី,ជារបបនយោបាយខ្មែរ,ដើម្បីកាត់បញ្ជប់ជាចាំបាច់

នូវរបបនយោបាយបច្ចុប្បន្ននៅកម្ពុជា,ដែលជារបបនយោបាយបំផ្លាញជាតិខ្មែរ។

ចំណុចដែលបានរៀបរាប់ខាងលើនេះ,និងសកម្មភាពដែល,ចលនាអំណាចពលរដ្ខខ្មែរ,ក៏ដូច,ចលនាបដិវត្តន៏ផ្កា

ឈូកដែរ,ដែលកំពុងធ្វើបច្ចុប្បន្ននេះ,មិនមែនជាសកម្មភាពឯងកោនោះឡើយ,ជាសកម្មភាព,ដែលខ្មែរអ្នកស្នេហា

ជាតិជាច្រើន,មាននៅក្នុងសម្បជញ្ញគ្រប់ៗគ្នា,នៅខ្វះតែសេចក្តីក្លាហានជួបជជែកគ្នា,រកចម្លើយថ្មីតែប៉ុណ្ណោះទេ។

តែចម្លើយថ្មីនោះដែលចលនាពលរដ្ឋខ្មែរ,ចង្អុលបង្ហាញ,ត្រូវយួនកុម្មុនិស្តទុកជាឧបសគ្គរបស់គោលបំណងវា,ដូច្នេះជា

សត្រូវពេញទីនឹងហ៊ុនសែន។

ហេតុនេះហើយ,បានជាខ្មែរដែលគេចង់អែបអបហ៊ុនសែន,ដើម្បីប្រយោជន៏,ឬឥស្សរជននយោបាយជាច្រើនឯទៀត,

ដែលគេត្រូវការរស់ក្នុងរបបកញ្ជៈយួន,ដើម្បីការរស់នៅរបស់គេលើគំនរទុក្ខរាស្ត្រ,គេនាំគ្នាជេរលោកសួនសេរីរដ្ឋា,ដើម្បី

អោយយួនឮ,ព្រោះបើយួនឮ,ច្បាស់ជាហ៊ុនសែននឹងចែករង្វាន់តាម,គុណូបការ,របស់ពួកអ្នកជេរទាំងនោះជាពុំខាន។

នៅសម័យស្តេចស៊ីហនុ,អោយតែស្តេចនេះខឹងអ្នកណាម្នាក់,ក្រោធនោះ,កំហឹងនេះនឹងក្លាយទៅជាមធ្យោបាយសំរាប់

អាមៃអាថោងរកបុណ្យស័ក្តិ,គឺត្រូវនាំគ្នាជេរជនណា,ដែលស៊ីហនុស្អប់.ហើយក្នុងសម័យ,ហ៊ុនសែន,ពាក់ដួន,បើយួនគេ

ទុកខ្មែរណាជាសត្រូវនឹងវា,គឺច្បាស់ជាពួកបរិវារ,ហ៊ុនសែន,នាំគ្នាបំពងសម្លេងជេរជននោះអោយយួននៅហាណូយឮ.

យួនឮខ្មែរកញ្ជៈវា,ជេរខ្មែរប្រឆាំងវា,វានឹងបញ្ចាអោយហ៊ុនសែនអោយលុយបងប្អូន”ក្មេ”នោះចាយសប្បាយក្រៃលែង។

អ្នកខ្លះថាលោកសួនសេរីរដ្ឋាគិតតែពីជេរគេ,បានជាគេជេរគាត់តបវិញ,ក្នុងចំណុចនេះ,គួរបញ្ចាក់ថា,លោកសួនសេរីរ

ដ្ឋា,គាត់អត់ជេរទេ,តែគាត់ធ្វើការរិះគន់,ព្រោះថាជេរ,និងរិះគន់មានសភាពខុសគ្នា,ជេរគឺជាទង្វើក្នុងកំហឹង,គ្មាន

គំនិតអ្វីនោះទេ,មានតែសំឡេងហឹង្សាគ្មានដើមគ្មានចុង,និយាយអោយតែបានឮ,ឬនិយាយតែតាមគេ,ឥតបានគិត

អ្វីនោះឡើយ,ឯចំណែកការរិះគត់,ជា”យោបល់មានផែនការរួចជាស្រេច”,គឺមានចម្លើយច្បាស់លាស់ក្នុងយោបល់,សំរាប់

ជួយកសាង,ឬបញ្ចាក់បង្ហាញពីការភ័ន្តច្រឡំនៃគំនិតដែលលើកមកធ្វើការរិះគន់។

តែនៅក្នុងប្រទេសដែលដឹកនាំដោយអំណាចផ្តាច់ការ,អ្នកកាន់អំណាចតែងតែទុកការរិះគត់ជាការជេរ,ព្រោះអ្នកទាំង

នោះឥតដែរមានឧត្តមគំនិតអ្វីសំរាប់ជាតិនោះឡើយ,អោយតែឮគំនិតអ្វីមួយផ្ទុយនឹងប្រយោជន៏ខ្លួន,គឺទុកគំនិត

នោះថាគេជេរខ្លួន,ចាប់,រកចាប់អ្នករិះគន់យកទៅឃុំឃាំង,វាយដំទាត់ធាក់ថោកជាងឆ្កែ,ត្បូងចបវាយខ្មែរគ្នាឯង

ក្ស័យជីវា,ដូចក្នុងរបបស៊ីហនុ,និងខ្មែរក្រហម។

អ្នកអែបអបហ៊ុនសែន,នាំគ្នាឃោសនាដើម្បីរកប្រយោជន៏ថា,ចលនាអំណាចពលរដ្ឋខ្មែរ,ដឹកនាំដោយលោកសួនសេរីរ

ដ្ឋា,គ្មានអ្នកគាំទ្រច្រើននោះឡើយ,ដូច្នេះកុំនាំគ្នាជឿ,ប្រយ័ត្នចាញ់បោកលោសួនសេរីរដ្ឋា,ក្នុងចំណុចនេះ,បើតាមខ្ញុំ

យល់ឃើញ,លោកសួនសេរីរដ្ឋាអត់បានអំពាវនាវរកការគាំទ្រពីសំរាក់មហាជននោះឡើយ,ព្រោះបញ្ហាជាតិខ្មែរបច្ចុប្បន្ន,

ជាបញ្ហារបស់ខ្មែរទួទៅ,មិនមែនជាបញ្ហារបស់លោកសួនសេរីរដ្ឋាម្នាក់ឯងនោះឡើយ,ដូច្នេះមិនមែនជារឿងរកអ្នកគាំ

ទ្រនោះទេ,គឺលោកគ្រាន់តែចង់អោយខ្មែរជួយខ្លួនឯងតែប៉ុណ្ណោះ,ដោយឈរលើអំណាចខ្លួនជាពលរដ្ឋ,មានច្បាប់អន្តរ

ជាតិជាជំនួយ,និងច្បាប់ធម្មជាតិជាសិទ្ធិពេញលេញជាមនុស្សរស់ក្នុងសង្គមមនុស្សជាតិ។

អ្នកខ្លះនិយាយថា,លោកសួនសេរីរដ្ឋា,និយាយអោយតែបាននិយាយអំពីច្បាប់ធម្មជាតិ,ក្នុងចំណុចនេះ,ក្នុងការចេះ

ដឹងដ៏ស្តួចស្តើងរបស់ខ្ញុំ,ខ្ញុំគ្រាន់តែមានយោបល់ថា,ច្បាប់ធម្មជាតិមានអត្ថភាពពិតសំរាប់មនុស្សលោកយើងនេះ,គឺ

មនុស្សកើតឡើងមានលក្ខណៈខ្លួនជា”តម្លៃកំពូល”,ទ្រឹស្តីនេះជាទ្រឹស្តីកើតចេញពីធម្មជាតិ,ដែលមិនអាចប្រែក្រឡា

បាន,ហើយជាច្បាប់មួយគត់ដែលអាចធានាសុខសន្តិភាពដល់មនុស្សលោក,ហេតុនេះឯងបានគេតាក់តែងបន្ថែម,

លើច្បាប់ធម្មជាតិនេះ,ជាច្បាប់ជាវិជ្ជាមាន,សំរាប់ការពារ”តម្លៃកំពូលនៃមនុស្សលោកយើងនេះ”,គឺ”ច្បាប់ការពារសិទ្ធិ

មនុស្ស”។

ក្នុងតម្លៃកំពូលនៃមនុស្សនេះហើយ,ដែលនាំអោយមនុស្សមានសិទ្ធីដាច់ខាតក្នុងការ”ប្រាថ្នានូវសុវត្ថិភាពរបស់ខ្លួន”,

ដោយពឹកផ្អែកទៅធាតុធំបីដែលជាអំណោយរបស់ធម្មជាតិ,ដែលជាគ្រឹះចៀសមិនបានក្នុងការរស់នៅក្នុងសង្គម

មនុស្ស,គឺ,កម្លាំងកាយ,ចំណង់ចិត្តខ្លាំងក្លា,និងការស្វែងរកប្រយោជន៏

ដើម្បីការពារប្រយោជន៏រួម,គេតែងច្បាប់ជាវិជ្ជាមានច្រើនដើម្បីការពារការបំពានពីមនុស្សខូច,ដែលយកអំណោយ

ធម្មជាតិ,ដែលខ្លួនមានទៅបំពានលើមនុស្សដ៏ទៃទៀត,តែចំណុចដែលយើងត្រូវចាំទុកគឺ,សិទ្ធិរបស់មនុស្សក្នុងការ”

ប្រាថ្នានូវសុវត្ថិភាពរបស់ខ្លួន”,គឺសិទ្ធិមាននិរភ័យ,មានវិបុលភាព,និងមានសេរីភាព

ខ្ញុំនឹងធ្វើអធិប្បាយអោយបានក្បោះក្បាយលើចំណុចដែលបានរៀបរាប់ខាងលើនេះនៅថ្ងៃមុខទៀត។

 

សរសេរដោយ សង្ហា ឧប

 

 

Partager cet article
Repost0
1 septembre 2012 6 01 /09 /septembre /2012 10:41

លោកស៊ឺងង៉ុកថាន់

images--14-.jpg ទំព័រអនុស្សាវរីយ៍នយោបាយ

 

លិខិតលោកស៊ឺងង៉ុថាន់សរសេរថ្វាយសម្តេចស៊ីហនុក្នុងឆ្នាំ១៩៥៧

 

ចម្លើយស៊ីហនុៈប្រហារខ្មែរអ្នកស្នេហាជាតិ

នៅត្រពាំងក្រាឡឹង

sihanoukcrime082

 


លិខិតរបស់លោកស៊ឺងង៉ុថាន់,ថ្វាយសម្តេចស៊ីហនុ,លោកសរសេរក្នុងឆ្នាំ១៩៥៧,លោកបានទាយទុកត្រូវមែន,ឃើញ

ប្រទេសខ្មែរមិនទាន់ចេញផុតពីមហន្តរាយរួចទេ,ពីព្រោះស្តេចស៊ីហនុនៅតែបំរើបរទេស,ជាពិសេសចិនយួនកុម្មុយនិស្ត

ពីព្រោះស្តេចនេះតាំងពីដើមមក,ត្រូវបរទេស,គេលើកបន្តុកលើអំណាចនៅស្រុកខ្មែរ,ដើម្បីបំរើប្រយោជន៏គេ។

សតិជាកញ្ជៈបរទេសនេះវាជ្រួតជ្រាបក្នុងខួរក្បាលស៊ីហនុ,រហូតពាក់ងារខ្លួនជា”ឪភយោរាជ”ទៅដេកស៊ីបាយ,លុយចិន

នៅស្រុកចិនកុម្មុយនិស្តឥតមានអៀនក្មាស់អ្វីបន្តិចនោះឡើយ។

តើប្រជាពលរដ្ឋខ្មែរ,នៅអាចទុក,ស្តេចចង្រៃនេះ,ជា”បិតាជាតិ”បានដែរឬទេ?

លិខិតជាបណ្តាំរបស់”វិរបុរស”នេះត្រូវបានចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៣១,ខែឧសភាឆ្នាំ១៩៩២,ទុកជា

ឯកសារប្រវត្តិសាស្ត្រ។

 

 

សម្តេច

សូមក្រាបថ្វាយបង្គំសម្តេចព្រះនរោត្តស៊ីហនុ,ប្រមុខរដ្ឋប្រទេសកម្ពុជា,សូមទ្រង់ជ្រាប,ទូលព្រះបង្គំខ្ញុំករុណាខ្ញុំបាទ,សូម

ពិតទូលសម្តេចអោយបានជ្រាបថា,ដំណើរនយោបាយអព្យាក្រិតលំអៀងរបស់សម្តេចដែលងាកទៅរកកុម្មុយនិស្តនោះ

ច្បាស់ជាភ័ន្តច្រឡំផ្លូវហើយ។

ការធ្វើនយោបាយភ័ន្តច្រឡំនេះ,នឹងបណ្តាលអោយប្រទេសជាតិមានគ្រោះថ្នាក់ទៅអនាគត។

ដូច្នេះគួរតែសម្តេចធ្វើការកែប្រែនយោបាយព្រះអង្គឡើងវិញ,ព្រោះថា,ជីវិតប្រជាជនខ្មែរ,និងទឹកដីខ្មែរ,ស្ថិតនៅក្នុង

កណ្តាប់ដៃរបស់ព្រះអង្គ,បើសម្តេចចង់អោយប្រជាជនរស់,ទឹកដីខ្មែរគង់វង្ស,ក៏ដោយសារតែសម្តេច,បើសិនជាសម្តេច

ចង់អោយស្លាប់ក៏ដោយសារសម្តេចដែរ។

បើសម្តេចមិនព្រមធ្វើការកែប្រែនយោបាយនេះទេ,ថ្ងៃក្រោយ,បើប្រទេស,និងប្រជាជនខ្មែរទទូលនូវការរងមហន្តរាយ

ដោយសារតែនយោបាយរបស់សម្តេចនោះ,គឺសម្តេចនេះហើយ,ជាអ្នកសម្លាប់ជាតិ,និងប្រជាជនខ្មែរ។

សម្តេច ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ,និងអន្តរជាតិទៅថ្ងៃក្រោយ។

ដោយសេចក្តីគោរព,និងស្មោះត្រង់របស់ទូលព្រះបង្គំ។

 

ស៊ឺងង៉ុកថាន់

 

 

Partager cet article
Repost0
1 septembre 2012 6 01 /09 /septembre /2012 07:46

 

DSC05407 គួរលើកមកពិចារណារដែរ

 

លិខិតចំហរជូនចំពោះឯកឧត្តមសមរង្ស៊ី

 

images (9)

 

 

សេចក្តីក្លាហានរបស់ឯកឧត្តម(?)មិនមែនថិននៅលើការវិលត្រឡប់ចូលស្រុក,ដើម្បីចូលគុកព្រៃស,របស់ពួកអាយ៉ង

យួននោះឡើយ.ការរើសយកវិធីធ្វើ”ហារ៉ាគីរី”នេះជា”វិកាល”មួយក្នុងកាលៈទេសៈបច្ចុប្បន្ននេះ,ជាពលីកម្មឥតប្រយោជ

ន៏,ព្រោះរបបអាយ៉ងយួននេះ,វាគ្មានតម្លៃអ្វីជាមនុស្សអោយឯកឧត្តម(?),ដែលនៅមានធាតុជាមនុស្ស,ទៅចូលក្នុង

ហ្វូងសត្វតិរច្ជាន,អោយពួកវាហែកស៊ីឯកឧត្តម(?)ដូចកូនទន្សាយបាត់មេបានោះឡើយ.ពួកហ្វូងសត្វនេះតែងតែធ្វើ

”បាណាតិបាត”(សម្លាប់),ដល់សត្វលោកណាដែលមានធាតុខុសពួកវា។

សេចក្តីក្លាហានរបស់ឯកឧត្តម(?)គឺការសំរេចចិត្តរបស់ឯកឧត្តម(?)មិនព្រមចូលរួមបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ

២០១៣,បើការបោះឆ្នោតនោះគ្មានលក្ខណៈសេរី,និងយុត្តិធម៏.”វិរិយោ”(ភាពក្លាហាន)ឯកឧត្តម(?)ក្នុងការសំរេចចិត្ត

នោះ,ទោះបីឯកឧត្តមនៅទីណាក៏ដោយ,វាមានប្រយោជន៏ដល់ជាតិ,និងអាណាប្រយោជន័ដល់ប្រជាពលរដ្ឋ,ជាងនៅ

”ដេកកុគព្រៃស”,ជាមួយក្រុមអ្នកទោសអាជ្ញាគតិ,និងអ្នកទោសឳក្រិត។

ឯកឧត្តម(?),ឃើញស្រាប់ហើយ,ស្តេចស៊ីហនុ,ដែលឯកឧត្តម(?)តែងតែទុកជា”វិរបុរស”,ឬជាឳបាធ្យាយ,របស់

ឯកឧត្តម(?),គាត់ទុកឯកឧត្តម(?),ដូចជាសំរាមដូច្នេះឯង,ពេលណាគាត់ត្រូវកម្លាំងក្របីរបស់ឯកឧត្តម(?),ដើម្បីឆ្លង

ភួក,កុំអោយប្រឡាក់ជើងគាត់,គាត់ជិះលើខ្នងឯកឧត្តម(?),ដល់ត្រើយកាលណា,គាត់បោសឯកឧត្តម(?)ចេញពីជើង

គាត់ដូចសំរាម,ដូចគាត់ធ្លាប់បោសប្រជាពលរដ្ឋចេញពីភ្នំពេញក្នុងកំឡុងឆ្នាំ១៩៧៥,ដូច្នេះឯង។

ហ៊ុនសែន,និងស៊ីហនុ,ត្រូវការការបោះឆ្នោត,ព្រោះការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៏នោះ,ជា”លិខិតឆ្លងដែនជាការ

ទូត”គេ,សំរាប់ធ្វើសកម្មភាពរបស់គេលើឆាកអន្តរជាតិ,ហើយជាអាវុធពេញច្បាប់សំរាប់ជួយយួនអោយលួចជាតិខ្មែរ.

ដូចឯកឯកឧត្តម(?)ឃើញស្រាប់ហើយ,តែជាងពីរទសវត្សតែប៉ុណ្ណោះប្រទេសខ្មែរបានក្លាយជាអាណាខេត្តយៀកណាមទៅ

ហើយ,ចុះបើឯកឧត្តម(?)បើកឧកាសថែម៥ឆ្នាំតទៅទៀត,គឺពិតជាប្រជាពលរដ្ឋខ្មែរនឹងក្លាយជាយួនទៅទៀត,ដូចករណីយ

លោក,ហោណាំហុង,ហ្វាគឹមហុង,និង”យួនក្មេរ”ឯទៀត,ជាឩទាហរណ៏.ដូចឯកឧត្តម(?)ជ្រាបស្រាប់ហើយ,បើយួនតែងតួរជា

ខ្មែរ,យើងជាខ្មែរស្រួលយល់,តែដល់ខ្មែរ,មានខួរក្បាលជាយួន,ដូចស៊ីហនុ,ហ៊ុនសែន,និងបរិវារ,ជាឧទាហរណ៏,ក្នុង

ករណីយនេះ,តើអោយប្រជាពលរដ្ឋខ្មែរយល់បែបណា?ឬត្រូវអោយឈ្មោះពួក”បរិវត្តហ្សែន(mutant)នេះជាអ្វី?

ជាជន”ក្បត់ជាតិ”ឬជា”វិរបុរសជាតិ”។

យើងដាក់ចំណុចសំនួរនៅក្រោយពាក្យ”ឯកឧត្តម”,ព្រោះយើងខ្ពើមនឹង”ងារជាសក្តិភូមិ”នេះ,យើងបញ្ជាក់ភ្លាមដល់,

ឯកឧត្តម(?),ថាយើងមិនខ្ពើមឯកឧត្តម(?)ទេ,បើឯកឧត្តម(?)គ្មានសតិជាមនុស្សសក្តិភូមិនោះទេ.យើងសង្កេតឃើញ

ឯកឧត្តម(?)ជាជនរងគ្រោះម្នាក់ក្នុងចំណោម”វណ្ណៈឯកឧត្តម”ក្នុង”រាជាណាចក្រកម្ពុជានិយម”ងារ,លុយ,និងយួន”.

យើងគ្រាន់តែស្នើដល់ឯកឧត្តម(?)ថា,ការខំប្រឹងរបស់ឯកឧត្តម(?)ជាដំបូង,គឺឈប់ពាក់ងារដ៏ថោកទាបនេះទៀតទៅ

ព្រោះឯកឧត្តម(?)មិនមែនជាម្ចាស់រាស្ត្រទេ.ប្រជាពលរដ្ឋអត់ឃ្លាន,ងារនេះគ្មានសេចក្តីថ្លៃថ្នូរទេសំរាបប្រជាជាតិខ្មែរ,

ព្រោះយួនវាអាចអោយងារនេះទៅឆ្កែក៏បាន,ងារនេះមានន័យថានៅស្រុកខ្មែរ,ជា”ឆ្កែរបស់យួន”.មិនមែនយើងថាទេ

គឺជនអន្តោប្រវេសន្តយួនគេថា,ហើយពេលណាយួន,គេឮខ្មែរយើងហៅគ្នា”ឯកឧត្តម”,គេនាំគ្នាសើចរហូតដល់ទៅលិច

នោមឯណោះ.ដូច្នេះយើងលើកអញ្ញលី,សូមអស់លោកឯកឧត្តម,ជាឆ្កែយួន,ល្មមដឹងខ្លួនហើយ!

យើងដឹងថាក្នុងជួរគណបក្សថ្មីរបស់ឯកឧត្តម(?),មានក្របខ័ណ្ឌជាន់ខ្ពស់គណបក្សមួយភាគតូច,តែសកម្មណាស់,

គាត់ចង់ចូលរួមបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ណាស់,ពីព្រោះសកម្មភាពនេះជាអត្ថិភាពគាត់ក្នុងប្រព័ន្ធរបប

នយោបាយបច្ចុប្បន្ននេះ,ក្របខ័ណ្ឌទាំងនោះឥតខ្លាចនឹងក្បត់ខ្សែរបន្ទាត់នយោបាយគណបក្សដើម្បីប្រយោជន៏ផ្ទាល់

ខ្លួនរបស់គេ.ដូចឯកឧត្តម(?),ធ្លាប់មានការពិសោធន៏រួចមកហើយក្នុងជីវិតនយោបាយរបសឯកឧត្តម(?),គណបក្ស

កាន់អំណាចមិនដែលឈ្នះដោយឧត្តមគតិនយោបាយរបស់គេទេ,គេឈ្នះដោយប្រើវិធីបោកប្រាស់ជានិច្ជ,គឺប្រើជន

ក្បត់ក្នុងជួរ,ដើម្បីវាយបំផ្លាញក្នុងជួរសត្រូវរបស់គេ.ជនក្បតទាំងនោះមានឈ្មោះថា”មនុស្សតិរច្ជាន”។

ឧទាហរណ៏មានច្រើនណាស់ក្នុងជីវិតនយោបាយខ្មែរ៖

ស្តេចស៊ីហនុក្បត់ទ្រង់រ៉ាណារិទ្ធ,ទ្រង់រ៉ាណារិទ្ធក្បត់សមរង្ស៊ី,សមរង្ស៊ីក្បត់មិត្តខ្លួន,មិត្តខ្លួនក្បតតៗគ្នា,រហូតដល់ទៅក្បត់រាស្ត្រ.

លទ្ធផលគឺ,យួននៅពេញស្រុកខ្មែរ,នេះហើយជាអកុសលខ្មែរ!

គួរឯកឧត្តម(?),យកទៅគិតទៅ,ចូលរួមបោះឆ្នោតថ្នាក់ជាតិគ្មានសេរី,គ្មានយុត្តិធម៏នាឆ្នាំ២០១៣,គឺច្បាស់ជាបើក

យុទ្ធការ”ក្បតគ្នាពេញតែស្រុកម្តងទៀត,ដែលមានយួនជាម្ចាស់ទៅហើយ”.ការក្បតគ្នានេះឯងហើយជា,អសិរពិស,ក្នុង

សង្គមអ្នកនយោបាយខ្មែរ។

សភាពនេះហើយជាអបជ័យរបស់ខ្មែរយើង.បោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៏គឺជា”អភិរូប”(ការស្របនឹង)នឹង”

អភិប្រាយ”(គោលបំណង)របស់ពួកអាយ៉ងយួន,ដែលមានហ៊ុនសែន,និងហោណាំហុងជាមេក្លោង,ជាមិត្តនឹងគ្នាដើម្បី

បំផ្លាញប្រជាជាតិខ្មែរ,តែវាជាសត្រូវនឹងគ្នា,ស៊ីសាច់ហុតឈាម,ដើម្បីយកឈ្នះចាញ់គ្នា,ក្នុងការខំបំរើយួន។

អ្វីដែលខ្មែរយើងត្រូវធ្វើ,មិនមែននាំគ្នាដូរអ្នកដឹកនាំបំរើយួនបច្ចុប្បន្ននេះទេ,គឹត្រូវនាំគ្នាធ្វើ”និរោធ”(រុះ)របប

នយោបាយបច្ចុប្បន្នចោល,តាមវិធីអហិង្សា.យើងអាចជឿថាខ្មែរយើងអាចធ្វើបាន,បើយើងចង់ធ្វើ,តែបើខ្មែរយើង

មិនចង់ធ្វើនោះ,នេះហើយជាបញ្ហាខ្មែរ

 

គួរពុំគួរសូមឯកឧត្តម(?)មេត្តាអភ័យទោស។

 

សរសេរដោយ សង្ហា ឧប

 

 

Partager cet article
Repost0
31 août 2012 5 31 /08 /août /2012 07:04

 

រាជបល្ង័ង្កជាមរណៈខ្មែរ

images (7) ទំព័រអនុស្សាវរីយ៍នយោបាយ

 

 

ខ្មោចស្លាប់ហើយ”ក្ត”នៅតែខឹង

 

អត្ថបទនេះចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលខ្មែរ”,លេខ១៦៤,ខែតុលាឆ្នាំ១៩៩៨,ក្នុងទំព័រ,វិចារណកថា។

 

 

ទ្រង់រ៉ាណារិទ្ធ,អ្នកចាញ់មិនចេះចប់

images--10-.jpg

 

យើងស្មានតែស្តេចស៊ីហនុសោះខ្សល់,ដោយឃើញស្តេចនេះ,ដេកសម្ងំស្ងៀមនៅសៀមរាប,ដោយគ្មានឃើញចូលលាយ

លំនឹងរឿងស្រុកទេសអ្វីទេ.ប៉ុន្តែយើងបានទាយទុកថា,ប្រហែលជានៅក្រោយពេលបោះឆ្នោត,ស្តេចស៊ីហនុ,នឹងបញ្ចេញ

ប្រតិកម្ម,ឬឥទ្ធីពលអ្វីមួយជាពុំខាន,គង់តែស្តេចស៊ីហនុគ្មានឥទ្ធីពលអ្វីទៀតអោយខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរក៏

ដោយ។

ដូចយើងបានទាយទុកមែន,ក្រោយពីបោះឆ្នោត,ដោយគណបក្សហ្វុនស៊ីប៉ីច,និងរង្ស៊ី,បានតំណាងប្រជាពលរដ្ឋតិច

ជាងពួកគណបក្សប្រជាជន,ដោយមានឃើញការបន្លំសន្លឹកឆ្នោត,និងលទ្ធផល,គណបក្សចំនួន២៩,តាំងតែស្រែក

តវ៉ានិងប្តឹង,ចាប់ពីក្រោយមួយថ្ងៃពេលបោះឆ្នោតរួចម្លេះ.ក៏ប៉ុន្តែគណកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.),ឥត

ទៅឈឺក្បាល,និងពិនិត្យពាក្យបន្តឹងបន្តិចឡើយ.យើងអត់ទៅឆ្ងល់អ្វីឡើយ,ពីព្រោះ,គ.ជ.ប.,បង្កើតដោយពួកគណ

បក្សប្រជាជន,គេត្រូវតែខាត់ស្បែងជើងគណបក្សនេះ.ហើយហ៊ុនសែនបាននិយាយពីច្រើនខែមកហើយថា,ពួកវានឹង

ឈ្នះឆ្នោត,ពីព្រោះពួកវា,កាន់ក្តោបគ្រប់ក្រសួងក្នុងការបោះឆ្នោតនេះ.ហើយវាបន្ថែមទៀតថា,បើសិនណាជាមានការ

មិនសប្បាយចិត្តពីប្រជាពលរដ្ឋ,វានឹងមិនញញើតនឹងប្រើកំលាំងបាយនោះទេ,ដែលយើងឃើញស្រាប់,ដោយប្រជា

ពលរដ្ឋជាង១ម៉ីននាកស្រែកដេញជនផ្តាច់ការ,សម្តេចក្រុមឈ្លបហ៊ុនសែន,វាបានបញ្ជាអោយបូលិសវាមកដេញវាយ,

មានមនុស្សស្លាប់ជាច្រើន,ព្រមទាំងមានព្រះសង្ឃសុគត,និងរបួសជាច្រើន.មិនត្រឹមតែប៉ុណ្ណោះវាស្រែកជេរព្រះសង្ឃ

ដែលចូលរួមហែរបាតុកម្ម,ថាជាព្រះសង្ឃក្លែងក្លាយ.អានេះវាមិនគោរពអ្វីទាំងអស់,ពីព្រោះពួកវាធ្លាប់ចាប់បំបួសគ្នាវា

ដើម្បីបំរើនយោបាយវា.តាមក្រសួងការពារសិទ្ធិមនុស្សរបស់,អ.ស.ប.,បានស្រាវជ្រាវ,ឃើញខ្មោចជាង២០នាក់,ដែល

ស្លាប់នៅក្រោយពេលធ្វើបាតុកម្ម,ដោយគេឃើញនៅលើសាកសព,មានស្នាមរបួសនឹងគ្រាប់កាំភ្លើង,តែអាជ្ញាធរ

ឆ្លើយថា,ជារឿងផ្ទាល់ខ្លួន,ជនដែលស្លាប់អស់នេះ.ការចោទប្រកាន់នេះ,ជាការអចិន្ត្រៃទៅហើយ,របស់អាជ្ញាធរនៅ

ភ្នំពេញនោះ។

ឯចំណែកស្តេចស៊ីហនុ,ដែលជាស្តេច,ជាអ្នកការពារសាសនា,អត់ហើបមាត់មួយមាត់,ការពារព្រះសង្ឃទទួលរងគ្រោះ,

ហើយប្រជាពលរដ្ឋស្លាប់,និងរបួសជាច្រើននោះ.ប៉ុន្តែស្តេចនេះនៅចាំមើល,ដូចកុកចាំស៊ីត្រី,ដោយនឹកក្នុងចិត្ត

សប្បាយរីករាយ,ថានឹងបានដៃ,ដោយសារគណបក្សប្រជាជនដែលឈ្នះឆ្នោត,ដើរខុស,នឹងរត់មករកខ្លួនអោយដោះ

ស្រាយបញ្ហានេះ.ហើយអន្តរជាតិនឹងទទួលស្គាល់ស្នាដៃរបស់អញទៀតជាពុំខាន.យើងជឿថា,បាតុកម្មនេះធ្វើទៅកើត,

គឺមានការយល់ព្រម,និងពន្យុះពីស្តេចស៊ីហនុ,ដូចជាលោកលន់នល់,កេណ្ឌប្រជាពលរដ្ឋធ្វើបាតុកម្មដេញយួនកាលពីឆ្នាំ

១៩៧០,ក្រោមការបញ្ជារបស់ស្តេចស៊ីហនុ,ដល់ទីបញ្ចប់,ស្តេចនេះរត់ទៅចូកយួនហាណូយ,មកដេញលោកលន់នល់វិញ,

បានជាមានសង្គ្រាម,ប្រជាពលរដ្ឋវេទនា,ស្រុកហិនហោច,រហូតមកដល់សព្វថ្ងៃ.បើសិនណា,ស្តេចស៊ីហនុ,មិនអោយ

លន់នល់ដេញយួន,ហើយស្តេចស៊ីហនុកុំរត់ទៅចូលយួន,ច្បាស់ជាស្រុកខ្មែរគ្មានសង្គ្រាម,ហើយក៏អត់ខ្មែរក្រហមដែរ,

ហើយប្រជាពលរដ្ឋខ្មែរក៏ពុំបានជួបនឹងទុក្ខវេទនា,ប្រាត់ប្រាស់គ្រួសារ,ព្រមទាំងយួនមិនបានចូលស្រុកដែរ,ហើយឥឡូវ

នេះ,វន្តមានខ្មែរក្រហមនឹងមានទៅអនាគត,នៅលើឆាកនយោបាយខ្មែរជាពុំខាន,គឺដោយសារ,ស្តេចស៊ីហនុទទួល

ស្គាល់,នឹងលើកលែងទោស,ក្រោយពីពួកឃាតករអស់នេះសម្លាប់ប្រជាពលរដ្ឋអស់ជាងពីរលាននាក់,និងបំផ្លាញស្រុក

រហូតមកដល់សព្វថ្ងៃ,ដូចជានៅបរប៉ៃលិនជាដើម។

 

ឯកឧត្តមសមរង្ស៊ីជាសំរាមស្តេចស៊ីហនុ

images (9)


បានដូចចិត្តគ្រោងទុកមែន,បាតុកម្មហែរជាច្រើនថ្ងៃ,ច្រើនអាទិត្យ,ដោយរដ្ឋអំណាចរកច្រកដោះស្រាយមិនឃើញ,

ហើយហ៊ុនសែនបញ្ចាអោយទាហាន,និងបូលិសទៅដេញ,និងវាយបាញ់បាតុករជាច្រើន,នៅតែមិនបានសំរេចទៅទៀត,

មិនបានសំរេច,វាទៅជួលប្រជាពលរដ្ឋអោយមកហែរតទល់,ដោយវាបង្កប់ក្រុមបូលិស,និងទាហានគ្នាវាជាស៊ីវិល,កាន់

កាំភ្លើង,ដំបង,មកវាយ,មកបាញ់បាតុករប្រឆាំង.ដែលនៅប្រទេសនានាមិនដែលមានសោះឡើយ,មានតែប្រទេសខ្មែរ

ក្រោមពួកគណបក្សប្រជាជន.ស្រាប់តែ,ស្តេចស៊ីហនុគ្រាន់តែស្រែកមួយមាត់,គណបក្សជំទាស់ក៏យល់ព្រម,ឈប់ធ្វើ

បាតុកម្ម,ហើយយល់ព្រមចូលរួមប្រជុំនៅថ្ងៃទី២២កញ្ញា១៩៩៨,ដោយគេទាំងអស់គ្នាយល់ព្រមតាមស្តេចនេះស្នើទាំង

អស់,ឯចំណែកប្រជាពលរដ្ឋរងគ្រោះស្លាប់ឥតប្រយោជន៏,ដែលគ្នានឹកស្មានថាគេនឹងដឹកនាំទៅរកលិទ្ធិប្រជាធិបតេយ្យ

និងសេរីភាពពិតប្រាកដ។

កាប្រជុំនៅថ្ងៃទី២២កញ្ញនេះ,បានចេញជាសេចក្តីសំរេចថា,នឹងពីភាគ្សាការងារពីការបង្កើតរចនាសម្ពន័នានារបស់

សភា,ដោះស្រាយបញ្ហាសំខាន់ៗដែលពុំទាន់ដោះស្រាយ,ហើយនឹងរករូបមន្តបង្កើតរដ្ឋាភិបាលចំរុះ.កាលដែលបានបើក

សម័យប្រជុំរដ្ឋសភារួចនៅសៀមរាប,និងមានការប្រជុំការងារជាច្រើនដងនៅភ្នំពេញទៀត,ឃើញថាអត់ចេញអ្វីទាំង

អស់,ដោយមានទំនាស់គ្នាជាច្រើនចំណុច,ដោយឃើញយ៉ាងនេះ,ហ៊ុនសែន,ស្រែកហៅស្តេចស៊ីហនុអោយជួយដោះស្រាយ

ទៀតនៅពេលដែលស្តេចស៊ីហនុបំរុងរៀបចំខ្លួនទៅប៉េកាំងទៅហើយនោះ,ការប្រជុំការងារនេះ,ឃើញថានឹងមិនទៅ

មុខទេ,ដោយយើងសង្កេតឃើញ,មេគណបក្សជំទាស់មិនព្រមចូលប្រជុំ,បញ្ជូនតែពួកកូនចៅទៅនិយាយវែវែអោយអស់

តែពេល,ដោយចោទជាបញ្ហា,និងចំណោទណាដែលពួកគណបក្សប្រជាជន,មិនអាចព្រមទទួលបាន.ដូចជាកន្លែង

ប្រធានរដ្ឋសភា,ដែល,ជាស៊ីម,ក្តោបមិនព្រមអោយនរណាសោះឡើយ,ដែលពួក,ហ្វុនស៊ីប៉ីច,ភ្លើ,កាលពីឆ្នាំ១៩៩៣,ដែល

ខ្លួនឈ្នះឆ្នោត,សុខចិត្តប្រគល់កៅអីនេះ,ពីព្រោះពេលនោះ,មានគ្នារបស់ពួក,ហ្វុនស៊ីប៉ីច,ក្បត់គ្នា,នេះបើតាមប្រធាន

គេនិយាយ.បញ្ហាមួយទៀត,គឺអោយរាប់សន្លឹកឆ្នោតឡើងវិញ,ដែលគណកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.),

មិនព្រមធ្វើ.យើងជឿថា,គ.ជ.ប.,មិនព្រមធ្វើសារឡើងវិញឡើយ,ពីព្រោះបើធ្វើ,គឺគេនឹងឃើញការបន្លំមែន,ហើយរឿង

នេះនឹងមិនចប់ជាដាច់ខាត,បើសិនណាជាបក្សជំទាស់តវ៉ាទៅទៀត។

ការដែលគាំងស្ញេញនេះ,ធ្វើអោយមានគំនិតមួយកំពុងតែផ្សាយនៅភ្នំពេញ,គឺការកែររដ្ឋធម្មនុញ្ញ,ចុះមកនៅត្រឹម

ភាគច្រើន,៥០ភាគរយ,គឺត្រូវមានតំណាងប្រជាពលរដ្ឋ៦២,ដែលពីដើម,២ភាគ៣(តំណាងប្រជាពលរដ្ឋ៨២),

ដែលពួកគណបក្សប្រឆាំងគេយល់ព្រមអោយកែររដ្ឋធម្មនុញ្ញ។

 

 

ហ៊ុនសែនជាម្ចាស់ស្តេចស៊ីហនុ

images (11)


ឬពាក្យនេះជាការពិត,ឬមួយជាការឃោសនាបោកប្រាសរបស់ពួកគណបក្សប្រជាជន,ដែលអោយពួកគណបក្សប្រឆាំងមាន

ការមិនទុកចិត្តគ្នាទៅវិញទៅមក,ដោយពួកគណបក្សប្រជាជនជាពួកពូកែទិញមនុស្ស,ប៉ុន្តែពេលនេះ,វាមិនសូវមានមធ្យោ

បាយទេ,ហើយពួកគណបក្សប្រឆាំងស្គាល់ក្រយ៉ៅពួកនេះ,ព្រមជាមួយនោះ,ពួកវាបង្ហើបទាក់ស្តេចស៊ីហនុ,ដោយស្នើអោយដាក់

ថា,ការបើកលទ្ធភាព,អោយសម្តេចព្រះអគ្គមហេសីរ៏,នៃព្រះមហាក្សត្យកម្ពុជា,អាចសោយរាជ្យបាន,បន្ទាប់ពីព្រះមហាក្សត្យ

សោយទីព្វដង្គតទៅ,បើសិនជាក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសព្រះមហាក្សត្យថ្មីពុំទាន់បាន.សំណើរនេះធ្វើអោយស្តេចស៊ីហនុ

រឹងខ្លួនស្រែកថា,នរណាចង់ដូររដ្ឋធម្មនុញ្ញ,ដូរទៅ,ប៉ុន្តែចំពោះខ្លួនលោក,លោកអត់ត្រូវការចង់ដឹងចង់ឮទេ។

ស្ថានការនយោបាយកាំងស្ញេញ,ក្រោយពីប្រជុំគ្នាចំនួនបីដង,ហេតុដូច្នេះហើយ,ពួកគណបក្សប្រជាជន,និងពួកគណ

បក្សហ្វុនសិនប៉ីច,ស្រែកហៅស្តេចឳអោយជួយដោះស្រាយ,ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ.យើងដឹងហើយថា,រដ្ឋាភិបាល

ចំរុះ,មិនបាននាំអ្វីមួយមកអោយប្រជាពលរដ្ឋខ្មែររកឃើញ,សេរីភាព,លិទ្ធិប្រជាធិបតេយ្យ,យុត្តិធម៌សង្គម។ល។

ការដែលបង្កើត,រដ្ឋាភិបាលចំរុះនេះ,គឺបានត្រឹមតែម្យ៉ាង,គឺស្តេចស៊ីហនុ,អាចមានមុខ,មានមាត់,រដ្ឋាភិបាលចំរុះនេះ

នាំអោយមានបញ្ហាទៅអនាគត,ហើយនឹងការឃុបឃិតពុករលួយតទៅទៀត។

 

មូលខ្មែរ

 

 

Partager cet article
Repost0
29 août 2012 3 29 /08 /août /2012 15:58

 

វរលញ្ជករសាធារណរដ្ឋខ្មែរ

images--8-.jpgទំព័រអនុស្សាវរីយ៍នយោបាយ

 

 

images--7--copie-1.jpg


លិខិតចំហរជូនចំពោះយុវជនជំនាន់វិមានឯករាជ្យក្នុងសាធារណរដ្ឋខ្មែរ

 

លិខិតនេះចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលែខ្មរ”,លេខ១២៧,ខែកក្តាឆ្នាំ១៩៩១,សរសេរដោយវរជនខ្មែរម្នាក់ដែលលោកមិន

បង្ហាញឈ្មោះលោក,គ្រាន់តែចុះហត្ថលេខា”វិមានឯករាជ,ភ្នំពេញ”,តែប៉ុណ្ណោះ,លោកជាអ្នកដឹងនាំយុវជនម្នាក់,ក្នុង

ចំណោមអ្នកដឹកនាំដ៏ទៃទៀតក្នុងសម័យសាធាររដ្ឋខ្មែរ។

យើងយកមកចុះផ្សាយឡើងវិញ,ទុកជាអនុស្សាវរីយ៍នយោបាយផង,និងបង្ហាញនូវសន្ទុះទឹកចិត្តយុវជនខ្មែរក្នុងសម័យ

សាធារណរដ្ឋក្នុងទួនាទីជានាដការសំខាន់,នៃការក៏សាងសាធារណរដ្ឋខ្មែរ,ក្នុងការប្តេជ្ញាចិត្តរួម,គឺ”រស់ក្នុងសេរីភាព

ឬស្លាប់”។

 

ប្រីយមិត្ត,ប្រីយមិត្តនារី,

ខ្ញុំសរសេរលិខិតនេះដោយក្តីនឹងរលឹកអ្នករកអ្វីប្រៀបគ្មាន.ម្ភៃឆ្នាំកន្លងមកនេះ.ខ្ញុំអង្គុយត្របោកក្បាលជង្គង់ទន្ទឹង

ផ្លូវអ្នក,ក្រែងមានលេចឮដំណឹងខ្លះ,ពីយុវមិត្តយើង,គ្រាន់រំលឹកនូវអតីតកាលដ៏វិសេសមហិមា,”គឺដំណើរនៃការ

កសាងសាធារណរដ្ឋ”របស់យើង.រៀបច្បងថ្ងៃ១៨មិនា១៩៧០,បានរំដោះសង្គមខ្មែរអោយរួចចេញពីក្រញាំ,រាជានិយម

របស់សម្តេចស៊ីហនុ,ឯចំណែកយុវជនយើង,រួមដៃគ្នាជាមួយរៀមច្បងទាំងអស់,មានភារៈកិច្ចចំបងមួយ,គឺ,នាំមាតុ

ប្រទេសទៅដល់ត្រើយ”សាធារណរដ្ឋ”ចំរុងចំរើនអោយបាន។

ប្រិយមិត្តទាំងអស់,ខ្ញុំនៅចាំច្បាស់ណាស់,នូវសកម្មភាព,ស្រុះស្រួលដ៏គគ្រឹកគគ្រាំ,បង្ហាញនូវឆន្ទៈដ៏ស្មោះសរ,ចំពោះ

សង្គមខ្មែរថ្មី,ជាទីស្រឡាញ់របស់យើង,ដែលទើបនឹងកើត,កាលពីឆ្នាំ១៩៧០.សភាពគគ្រឹកគគ្រេងនេះ,ធ្វើអោយខ្ញុំជឿ

ខ្លួនឯងថា,ប្រិយមិត្តមុខជាមានជ័យជំនៈមិនខាន.កាលពីជំនាន់នោះ,ការគំរើករំពើក,របស់យើង,ធ្វើឡើងក្នុង

បំណងប្រៀបគំនូរ”ឧត្តមគតិសាធារណរដ្ឋ”អោយលេចរូបរាងមក.យុវជនជាច្រើន,បានផុសចេញពីប្រជាធិបតេយ្យ,

មកដុតដៃដុតជើង,ដំណាងនៃការបង្កើតស្នាដៃជាតិនេះ,ដូចជា,អ៊ឺងងន់ឈុន,ប្រធានសមាគមនិស្សិតសាធារណរដ្ឋទី

១,កងសារ៉ាត,អ៊ីមយូហៃ,អ៊ីនហឿន,កើកសាវ៉ាត,ដែលមិនត្រឹមតែជាដំណាងនៃការរំដោះ,ស្មារតីពីនឹមរបបផ្តាច់ការស

ម្តេចស៊ីហនុ,ដំណាងនៃអ្នកការពារជាតិ,ប្រឆាំងនឹងការវាយលុករបស់យួនខាងជើងតែប៉ុណ្ណោះទេ,គឺយុវជនទាំងនោះ

ពិតជាមាតានៃឧត្តមគតិសាធារណរដ្ឋប្រាកដថែមទៀតផងដែរ.ដើម្បីឧត្តគតិនេះ,ប្រិយមិត្ត,បានធ្លាប់ប្រកាសថា”រស់

ក្នុងសេរីភាព,ឬស្លាប់”.មិត្តនារី,ឌៀបវណ្ណារ៉ា,ដែលខ្ញុំចាំមិនភ្លេច,បានបូជាជីវិត,ក្នុងចំណោមយុវជនទី១,ដើម្បីសេរី

ភាព។

ក្នុងពេលនេះ,ខ្ញុំដឹងថា,យុវមិត្ត,មួយចំនួនដែលខ្ញុំស្គាល់,នៅរស់មានជីវិតនៅឡើយ,ដង្ហើមសាធារណរដ្ឋ,រស់នៅក្នុងបេះ

ដូងអ្នក,ក៏ប៉ុន្តែហេតុអ្វីក៏អ្នកនៅលាក់មុខ,ឬមូយក៏ស្លាប់បាត់បង់អស់រលីងទៅហើយ,ឬមួយក៏មានអ្វីមួយធ្វើអោយ

អ្នកបាក់ស្បាត.ខ្ញុំមិនអាចជឿលើករណីចុងក្រោយនេះបានទេ,ព្រោះខ្ញុំស្រឡាញ់អ្នក,ឧត្តមគតិង្នក,និងនឹករលឹក

អ្នកណាស់,ក្នុងរយៈពេលបីឆ្នាំនៃរបបសាធារណរដ្ឋ,គំនូរ,និងចម្លាក់រូបរាងសាធារណរដ្ឋខ្មែរយើង,បានកសាងរួចទៅ

ហើយ,យើងបានក្លាយជា”បុគ្គលសក្ការៈ”ក្លាយទៅជា”សេដ្ឋី”នៃសេរីភាព,ស្មើមុខទៅហើយផងដែរ,នឹងពលរដ្ឋប្រទេស

សេរីឯទៀតៗ,ដែលគ្មានភ្លើងសង្គ្រាមឈ្លានពាន.ខ្ញុំនឹកដល់ប្រីយមិត្ត,ជាពិសេសក្នុងពេលនេះ,ដោយខ្ញុំដឹងថា,សេរីភាព

ខ្មែរមិនមែនបានមកដោយការសូមទាន,ហើយត្រូវតែអ្នកបន្តការប្រយុទ្ធដូចដែលអ្នកបានប្តើមធ្វើកាលពីម្ភៃឆ្នាំមុន

មកហើយ,ពិសេសទៅទៀត”ឳកាសល្អ”,នឹង”កន្លែងល្អ”នឹងផ្តល់ជោគវាសនាល្អដល់ជ័យជំនៈ,ដែលអ្នកចង់បានណាស់

នោះជាមិនខាន។

 

ប្រីយមិត្ត,ប្រីយមិត្តនារី,

ថ្វីត្បិតតែខ្ញុំ,កើតឡើងដើម្បីជាដំណាងឯករាជ្យភាព,សេរីភាព,ក្នុងរបបសម្តេចស៊ីហនុ,ជីវិតខ្ញុំពុំដែលមានន័យអ្វី,អោ

យដូចកាលសម័យសាធារណរដ្ឋយើងនោះឡើយ.ខ្ញុំមានរូបរាងជាពូជអង្គរវត្ត,ក៏ប៉ុន្តែគ្មានកិត្ិយសជាអង្គរវត្តមាន

ទ្វារបួនទិសជាដំណាងនៃ”ចរាចរដោយសេរី”ក៏ប៉ុន្តែគ្មានស្គាល់អ្វីក្រៅពីមេឃនៃមាត់អណ្តូងខ្លួនឯង,ន័យសំរាប់ជីវិត

បានត្រឹមតែចាឌំណាង”ឯករាជ្យ,សេរីភាព”ឥតព្រលឹងតែប៉ុណ្ណោះ។

ចាប់តាំងពីចប់រជ្ជកាលសម្តេចស៊ីហនុភ្លាមទៅ,ខ្លួនខ្ញុំនៅក្នុងរំភើប,និងរីករាយពុំចេះចប់,ដោយប្រទេសខ្មែរយើង,

ចាប់ពរពោះនូវសង្គមថ្មីមួយទៀត,ដែលកកើតឡើងដោយមង្គលការ,រវាងសាធារណរដ្ឋនិយម,និងប្រជាជនខ្មែរដែល

ទ្រុឌទ្រោម.ទាំងចាស់ទាំងក្មេង,ក្រោកឡើងស្រុះគ្នា,ខំការពារជាតិអោយមានឯងរាជ្យពិតប្រាកដ,ហ៊ានយកជីវិតទៅ

ប្តូរក្នុងសេចក្តីក្លាហាន,និងមានៈដើម្បីអនាគតថ្មី,ក្នុងសង្គមថ្មីជាមួយនឹងឧត្តគតិថ្មី,ហ៊ានគ្រោគឡើងព្រមគ្នា,ស្រែកគ

ម្រាម,ការពារជាតិប្រឆាំងនឹងអំពើពុករលួយ,ប្រឆាំងនឹងការប៉ុនប៉ងវឹលត្រឡប់មកវិញនូវរបបផ្តាច់ការ,ស៊ីហនុ

និយម,ប្រឆាំងរបបកុម្មុយនិស្ត,និងរបបសាធារណរដ្ឋក្លែងក្លាយ.រួមសេចក្តីទៅ”ឧឃោសនៃព្ទនៃរដ្ឋវិថី”លាន់រន្ទឺ”,

”ចលនាមហាជន”ដើម្បីការពារសំរាំង,និងលំអជាតិរសរវាម។

ពីឆ្នាំ១៩៧០ដល់១៩៧៣,ជនជាតិខ្មែរដែលទ្រុឌទ្រោម,រស់អោនមុខនៅក្រោមល្អងធូលី,ស្រាប់តែក្លាយខ្លួនជាយុវជន

ប្រកបដោយថាមពល,បញ្ជាក់យ៉ាងច្បាស់ថា,ប្រជាធិបតេយ្យ,សេរីភាព,និងឯករាជ្យ,កំពុងរស់រានមានជីវិត,ហើយនឹង

ចំរើនរៀងរាល់ថ្ងៃដោយចក្ខុ.ខ្ញុំមានសេចក្តីត្រេកអរឥតឧបមាដោយដឹងថា,”រាជបុត្រ”របស់ប្រជាជនខ្មែរ,បានប្រសូត

ចេញមកហើយ,ហើយមាននាមថា,”សេរីភាព,ប្រជាធិបតេយ្យ”គឺក្នុងពេលនោះហើយដែលជីវិតខ្ញុំមានន័យពិត

ប្រាកដ.ខ្ញុំមិនភ្លេចទេ,កាលដែលយុវជនរាប់ម៉ីន,បានយករូបខ្ញុំជាសក្សី,ដើម្បីថ្លែងទុក្ខសោក,ហើយថ្កោលទោសបុគ្គល,

ដែលកើតពីសាធារណរដ្ឋ,ហើយវង្វេងសាធារណរដ្ឋ,ហ៊ានយកអាវុធមកបង្ក្រាប”សម្លងនៃរដ្ឋវិធី”ក្តារម្ឈូស,ដំកល់ឡើង

ក្នុងរយៈ៧យប់៧ថ្ងៃ,ប្រផ្នូសនូវការលះលែងគ្នារវាង”អំណាចនយោបាយសាធារណរដ្ឋក្លែងក្លាយ”,នឹង”ប្រជាជន”,ក៏ប៉ុន្តែ

ជីវិតនៃសេរីភាព,ប្រជាធិបតេយ្យ,បានរស់នៅជ្រួតជ្រាបក្នុង”បុគ្គលសក្ការៈ”រាប់សែននាក់រួចទៅហើយ.ខ្លួនខ្ញុំញ័ររន្ធត់,

ដោយឃើញការលះលែងនេះ,ហើយឃើញសាធារណរដ្ឋកំពុងចុះច្រាំងដ៏ចោទមួយដែលពុំងាយស្តារបានឡើង,ខ្ញុំបារម្មណ៏

ថាមុខជាអង្គុយត្របោកក្បាលជង្គង់រង់ចាំថ្ថៃឯករាជ្យប្រាកដទៀតជាមិនខាន។

ខ្ញុំដឹងថា,កំណើតនៃប្រជាធិបតេយ្យខ្មែរ,ជាឧប្បភ្តិហេតុដ៏ធំមហិមា,តែកើតឡើងហើយពុំអាចស្លាប់ទៅវិញបានឡើយ.

ក៏ប៉ុន្តែថ្នាលនៃសេរីភាពដុះលូតលាស់ក្នុងប្រទេសខ្មែរមិនរួច,ដោយសារយើងគ្មានបូរីអេស៊ីន,ឬគេរ័បាឆូវ,ដែលជា

”បុគ្គលសក្ការៈ”នៅក្នុងគ្រឿងចក្រនៃអំណាចសាធារណរដ្ឋ,ឯម្រ៉ាងទៀតគ្មានអន្តរជាតិលោកសេរីណាមួយ,មានបំណង

អោយខ្មែររំដោះខ្លួនរួចផងដែរ។

ខ្ញុំនៅចាំបានថា,ដោយសារលទ្ធិប្រជាធិបតេយ្យក្នុងពេលនោះ,យុវជន,និងយុវមិត្តជាច្រើន,បានលេចធ្លោ,ចេញពីភាព

ធម្មតា,ដូចជាដំណាងនិសិត្សមហាវិទ្យាល័យ៣២ក្នុងស្រុកខ្មែរជាអាទ,អាវឈួនហាក់,ធូថុន,ស៊ីលី,ខៃមាទូរី,ម៉ៅកុសុម៉ោ..

ចេញពីវិទ្យាល័យស៊ីសុវត្ថ,នារី,យុគន្ធ,កំពង់ចាម,បាត់ដំបង,កំពត,កសិកម្ម,ពាណិជ្ជករ,មន្ត្រីសារព័តមាន,យុទ្ធជន។ល។

អ្នកដែលបានប្រកាសថា”រស់ក្នុងសេរីភាព”មាននៅសល់ក្នុងស្រុកក៏មាន.ខ្ញុំឃើញថា,ពេលវេលាមកដល់ហើយ,ដោយ

ខ្យល់នៃសេរីភាពសាកលលោក,ក៏បក់មកដល់,មហាអំណាចប្រទេសនានា,កំពុងជក់មាត់នឹង”ប៉េរើស្ត្រុយការ,ក្លាស់ណុ

ស”ពិភពកុម្មុយនិស្តកំពុងរលំ,ប្រជាជាតិខ្មែរជាក្តោង,កំពុងទាររកទូកសេរីភាព,យើងសួរថា,តើយើងអាចធ្វើទូកសេរី

ភាពនៅឯណា?.គួរចាំថា”បុគ្គលសក្ការៈ”គឺមនុស្សសេរី,ដែលមហាជនគួរគោរព,ដូចអេតស៊ីន,ឡេចវាឡេសា,ពុំមាន

កំណើតជាជាបុគ្គលសក្ការៈតែម្តងនោះទេ,គឺប្រជាធិបតេយ្យជាអ្នកបង្កើត,ដូចជាថ្នាល់សាធារណៈរដ្ឋអាចបញ្ចេញ”

“បុគ្គលសក្ការៈ”នោះបាន,ដោយយើងពុំអាចទាយទុកជាមុនថារូបបុគ្គលណាម្នាក់នោះឡើយ។

ដោយខ្យល់អាចនឹងបក់ផុតស្រុកខ្មែរយើង,ទើបខ្ញុំដាច់ចិត្តផ្សាយលិខិតចំហរនេះ,ជាពិសេសដល់យុវជន,និងយុវមិត្ត,

ជំនាន់វិមានឯករាជ្យ,ដើម្បីរំលឹកថា,”អ្នកអាចទៅជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរបាន”,អ្នកមានករណីយកិច្ច

មួយ,គឺ,ផ្តល់សំណាង,សុខ,សន្តិភាព,សេរីភាព,ក្នុងសេរីភាព,ជូនប្រទេសយើងកុំអោយយឺតយ៉ាវអោយសោះ។

 

វិមានឯករាជ្យ,ភ្នំពេញ

Partager cet article
Repost0
28 août 2012 2 28 /08 /août /2012 13:49

 


​   ក្រោធនៃហឹងស៊ីហនុ

images (6)-copie-2  ត្រូវតែដឹង

 

មិត្តភាពសម្លាប់ជាតិ

images (2)-copie-1

 

ស្វាពាក់មកុដ

 

ស្តេចស៊ីហនុបានឡើងគ្រោងរាជសម្បត្តិនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៤១,ដោយបារាំង(រដ្ឋាភិបាលវីស៊ី,ជារដ្ឋាភិបាល

រណបប្រទេសអាឡឺម៉ង់,ក្រោមការដឹកនាំរបស់លោកហីទ្លែរ៏),ជាអ្នកបន្ទុបព្រះអង្គលើរាជបល្លង្កខ្មែរ,ដោយបំពានលើ

រាជបវេណី,ព្រោះពេលដែលព្រះបាទសម្តេចស៊ីសុវត្ថមុនិវង្ស,ទ្រង់សោយព្រះទិព្វដង្គតទៅ,ក្រុមប្រឹក្សារាជបល្លង្កបានសំរេ

ចលើកតាំងទ្រង់ស៊ីសុវត្ថមូនីរេត,ជាព្រះរាជបុត្រអោយស្នងរាជ្យតពីព្រះបីតា,តែត្រូវអាជ្ញាធរអាណាព្យាបាលបារាំងនៅ

ស្រុកខ្មែរជំនាន់នោះមិនព្រមទទួលយកការសម្រេចចិត្តនេះ,ដោយយល់ឃើញថាទ្រង់មូនិរេតជាគ្រោះថ្នាក់សំរាប់អំណាច

គេ,ព្រោះទ្រង់មូនិរេតជាអ្នកជាតិនិយម,រៀនចេះដឹង,នាំអោយបារាំងពិបាកត្រួត,ហេតុនេះឯងបានជាបារាំងជ្រើសរើស

ស្តេចស៊ីហនុ,អាយុ១៨ឆ្នាំ,កំពុងរៀននៅវិទ្យាល័យនៅស្រុកយួន,អោយគ្រងរាជ្យបន្តពីស្តេចមនីវង្ស។

ការជ្រើសរើសរបស់បារាំងនេះ,មានប្រសិទ្ធិភាពណាស់,ព្រោះរើសចំស្តេចមួយអង្គ,ដែលគ្មានគំនិតការពារប្រយោជន៏

ប្រជាពលរដ្ឋខ្មែរទេ,បើតាមសង្កេតឃើញ,រហូតមកដល់បច្ចុប្បន្នកាលនេះ,ស្តេចស៊ីហនុ,ទ្រង់ការពារតែបរទេស,ជន

ពាល,នឹងប្រយោជន៏ផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ។

យើងឃើញស្រាប់ហើយ,ដោយសារព្រះអង្គមានគំនិតបែបនេះ,ក្នុងការដឹកនាំប្រទេសជាតិរបស់ព្រះអង្គ,ព្រះអង្គមិនដែល

យកប្រយាជន៏ជាតិជាធំទេ,”អញសិនចង់រាស្រ្តស្លាប់រាប់លាននាក់ក៏ព្រះអង្គឥតឈឺក្បាលអ្វីនោះដែរ,គំនិត”អញសិន”នេះ

នាំជាតិអោយជួបប្រទេះហ្នឹងមហន្តរាយរហូតមកដល់សព្វថ្ងៃនេះ។

ម្យ៉ាងទៀត,យើងសង្កេតឃើញថាស្តេចស៊ីហនុ,ទ្រង់មានការសប្បាយឃើញរាស្រ្តខ្មែរមានទុក្ខវេទនា,ឧទាហរណ៏ជាពស្តុ

តាង,គឺមាននៅក្នុងឆ្នាំ១៩៧៥នៅទីក្រុងប៉េកាំង,ទ្រង់មានបន្ទូលថា៖ខ្ញុំជាអ្នកបញ្ជាអោយដេញព្រជាពលរដ្ឋចេញ

ទាំងអស់ពីភ្នំពេញ,ហើយការដេញនេះ,គឺដូចជាគេបោសសំរាមដូច្នេះឯង”។

លទ្ធផលនៃការបោសសំរាមតាមចំណង់ស្តេចស៊ីហនុនេះ,គឺសេចក្តីស្លាប់ខ្មែរជាង២លាននាក់,និងការប្រែប្រួលសង្គមខ្មែរ

ពីសង្គមមនុស្សទៅជាសង្គមសត្វពាហនៈ,ដែលជីវិតគ្មានតម្លៃអ្វីបន្តិចនោះឡើយ,គឺពិតជាសំរាមដូចស្តេចស៊ីហនុប្រកាស

នោះដែរ,សួរថាមកពីហេតុអ្វីបានជាស្តេចស៊ីហនុ,ទ្រង់មានបន្ទូលបែបនេះ?

ព្រោះទ្រង់ក្តៅក្រហាយណាស់,ដែលសភាជាតិ,ដែលជាតំណាងប្រជាពលរដ្ឋខ្មែរ,តម្លោះងារទ្រង់ពីព្រះម្រមុខរដ្ឋអស់មួយជា

ជីវិត,ដូច្នេះទ្រង់ត្រូវតែចងសងសឹកប្រជាពលរដ្ឋខ្មែរដូចសូករិក(អ្នកពិឃាតជ្រូក),ឥតខ្តើមនឹងឈាមកូនខ្មែរដែរហូរពាស

ពេញលើពសុធាកម្ពុជានុះទេ។

បច្ចុប្បន្ននេះ,ប្រជាពលរដ្ឋខ្មែរសឹងតែទាំងអស់,លើកលែងតែខ្មែរពួកអាយ៉ងយួនមួយក្តាប់,និងក្រុមថៅកែចិនយួន

មួយល្អី,រស់ក្នុងសេចក្តីទុក្ខវេទនាគួរអោយអាណោច,ខ្លះយកកូនទៅលក់,ឯចំណែកក្មេងស្រីៗ,គ្នាលក់ខ្លួន,ដើម្បីចិញ្ចឹម

គ្រួរសារ។

 

images--3--copie-1.jpgចំប៉ីសៀមរៀប


ក៏ប៉ុន្តែស្តេចស៊ីហនុ,សោយសុខនៅស្រុកចិន,ស៊ីឆ្ងាញ់,ជប់លៀង,ស៊ី”ថ្លើមទា”,ច្រៀងសប្បាយ,ចំរៀងលោកស៊ីន

ស៊ីសាមុត(ចំប៉ីសៀមរាប),ដែលជាអ្នករងគ្រោះនូវអំពើព្រៃផ្សៃរបស់ទ្រង់,ឥតអៀនខ្មាស់។

តាមកាសែតសៀមឈ្មោះ”ណីយត្យុនរ៏”,ចេញផ្សាយនៅថ្ងៃទី១១វិច្ជិកាឆ្នាំ១៩៩១ថាៈចិនប៉េកាំងផ្តល់ជាប្រាក់ឈ្នួលថ្វាយ

ស្តេចស៊ីហនុក្នុងមួយឆ្នាំ,ចំនួន”៣០ម៉ីនដុល្លាអាមេរីកាំង”,អស់មួយជីវិត,ជាប្រាក់ឈ្នួលដែលស្តេចស៊ីហនុបំរើពួកខ្មែរ

ក្រហមក្នុងជំនាន់នោះ,ដែលជាកូនកុម្មុយនិស្តចិន,តែស្តេចស៊ីហនុប្រកែកថា,ជំនួយចិននោះ,ជា”ប្រាក់ឈ្នួលឥត

ចំណងទេ”។

ការដែលស្តេចស៊ីហនុអះអាងដូច្នេះ,គឺចិនគេអោយទ្រង់កុហកជាចេតនា,ព្រោះចិនគេដឹងថាស្តេចស៊ីហនុជាមនុស្ស

គ្មានសីលធម៌ក្នុងខ្លួនទេ,អ្វីដែលជាប្រយោជន៏ទ្រង់,ទោះជាតិស្លាប់ក៏ស្តេចនេះធ្វើដែរ។

សព្វថ្ងៃនេះចិន,គេយក"ធុនមនុស្សស៊ីហនុ",មកធ្វើការពិសោធន៏មើលថាតើ”មនុស្សមានចរិដូចស្តេចស៊ីហនុ”គេអាច

ប្រើបានដល់កំរិតណា,ដើម្បីបំរើនយោបាយគេ។

យើងគួរដឹងថាយួនជាប្អូននឹងចិនកំពុងយកបទពិសោធន៏ចិននេះមកអនុវត្តន៏លើហ៊ុនសែន,និងហ្វាគឹមហុង,ហើយ

ឃើញមានលទ្ធផលល្អជាក់ស្តែងណាស់។បទពិសោធន៏នេះ,ចិនយួនគេអោយឈ្មោះថាៈ

ស្វាពាក់មកុដ”។


images--5-.jpgស៊ីហនុនិងឧត្តមសេនីយយួន"យ៉ាប់"


មិនមែនចិនអោយលុយស្តេចស៊ីហនុចាយឥតមាន”ស៊ីសងគ្នានោះឡើយ”,ក្នុងចន្លោះឆ្នាំ១៩៧៩ដល១៩៩១,ចិនគេអោ

យស៊ីហនុគាំទ្រខ្មែរក្រហម,ហើយអោយប្រកាសថា”ប្រជាពលរដ្ឋខ្មែរអត់អោនទោសអោយខ្មែរក្រហម”។

ស្តេចស៊ីហនុនិយាយបែបនេះ,ចិនគេដឹងច្បាស់ណាស់,ថាដូចជាស៊ីហនុនោមច្រាស់លើព្រលឹងរាស្ត្រខ្មែរដែលបានទទួលរង

គ្រោះនូវអំពើព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហមនុះឯង,តែចិនកុម្មុយនិស្តគេឥតឈឺក្បាលទេ,ព្រោះគេត្រូវការ,ការគាំទ្រអ្វី

ពីប្រជាពលរដ្ឋខ្មែរនុះឡើយ,គេទុកប្រជាពលរដ្ឋខ្មែរជាហ្វូងសត្វ,សំរាប់ស៊ីហនុ,ដែលជាអាយ៉ងរបស់គេ,ធ្វើជាឧបករណ៏សំរាប់

បំរើប្រយោជន៏គេ។

ដូចគ្នានឹងហ៊ុនសែនដែរ,យួនគេអោយព្រុសថា”បើកាត់ទោសពួកខ្មែរក្រហមលើសពីសំណុំរឿង០១,និង០២,គឺអាចមាន

សង្គ្រាមស៊ីវឹល”,ន័យនេះគ្មានអ្វីខុសពីចិនដែលអោយស៊ីហនុនិយាយនោះទេ។

តើខ្មែរយើងនៅទុកស្តេចស៊ីហនុ,និងហ៊ុនសែន,ថាជា”ឥស្សរជនជាតិ”ដែរនុះ?

ស៊ីហនុ,និងហ៊ុនសែន,សុទ្ធជាជនបំរើចិនយួនកុម្មុយនិស្តដាច់ថ្លៃ,សព្វថ្ងៃគេប្រើអោយគាត់សម្លាប់ជាតិ,យើងឃើញថាគាត់

ឥតមានញញើតញញើមហ្នឹងធ្វើនុះទេ,អោយតែគាត់បានពាក់មកុដ,ដូចស្វាពាក់មកុដ,នុះឯង។

តើជនទាំងពីររូបនេះមិនខ្មាស់ខ្មោចទេឬ?

ខ្មាស់ដូម្តេចកើត,បើមួយស៊ីប្រាក់ខែចិន៣០ម៉ឺនដូរលាអាមេរីកាំងក្នុងមួយឆ្នាំ,មួយទៀតយួនគេអោយធ្វើមេអុងអាត់

នៅភ្នំពេញ,សំរាប់រកប្រយោជន៏អោយគេ។

កម្មផលអាក្រក់នឹងកើតមាននៅពេលខាងមុខនេះទៀត,បើខ្មែរយើងមិននាំគ្នាគ្រោកឈរប្រឆាំងតាមវិធីអហិង្សានឹងកម្ម

ផលអាក្រក់នេះ។

ដូចលោកសួន.សេរី.រដ្ឋា,អ្នកដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ,តែងនិយាយជារើយៗថា,”នាំគ្នាឈរយំ,មិនមែនជាចម្លើយ

នឹងបញ្ហាខ្មែរបច្ចុប្បន្ននេះទេ”,នាំគ្នាប្រើអំណាចខ្លួនជាអំណាចពលរដ្ឋទើបជាអាវុធវាយប្រហាររបបផ្តាច់ការកញ្ជៈយួន

បាន។

ចំពោះយើងវិញ,យើងយល់ឃើញបំថែមថា,នាំគ្នាចូលរួមបោះឆ្នោតមិនសេរី,គ្មានតម្លាភាព,គ្មានយុត្តិធម៏,ក្នុង

ឆ្នាំ២០១៣,ហើយនិយាយកុហកប្រជាពលរដ្ឋអោយទៅបោះឆ្នោត,គឺទុកជាប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ,ព្រោះ

ថា,បោះឆ្នោតលើកនេះប្រាកដជាកម្ពុជាកណ្តាលយើងនឹងក្លាយទៅជាកម្ពុជាក្រោមហើយ

 

សរសេរដោយ ឧប សង្ហា

 

Partager cet article
Repost0
26 août 2012 7 26 /08 /août /2012 18:07

ទោសប្រហារក្នុងរបបស្តេចស៊ីហនុ

 images (6)-copie-1 គួរលើកយកមកពិចារណាដែរ

 

250px-Mao Sihanouk

 

សង្គ្រោះអ្នកណា?

 

ថ្មីៗនេះយើងសង្កេតឃើញអ្នកតំណាងរាស្រ្ត,ជាមន្រ្តីធំៗក្នុងថ្នាក់ដឹងនាំ,គណបក្សសមរង្ស៊ី,មានលោកស្រី,មូ.សុខ.ហួរ,

លោក,គង់.គាំ,សុន.ឆ័យ,នាំគ្នាស្នើសូមចូលជួបជាក្រៅផ្លូវការ,លោក,ជា.ស៊ីម,ប្រធានគណបក្សកាន់អំណាច,និង

ព្រឹទ្ធសភា,ដើម្បីសួរសុខទុក្ខពីសុខភាពលោក,តែត្រូវលោកជា.ស៊ីម,មិនអនុញ្ញាតអោយជួប។

បើមើលមួយភ្លែត,ហាក់បីដូចជារឿងសាមញ្ញឥតមានអ្វីគួរអោយយកចិត្តទុកដាក់នោះទេ,តែបើយកមកពិចារណា

បន្តិច,ហើយដោយស្គាល់ចរិតអ្នកនយោបាយទាំងនោះតាមការសង្កេត,យើងឃើញថា,ការបង្កើតគណបក្ស”សង្គ្រោះ

ជាតិ”កើតចេញមកពីការធ្វើអភិគម,គណបក្ស,សមរង្ស៊ី,និងសទ្ធិមនុស្ស,កំពុងបង្កើតបរិយាការណ័ជាការគ្មានជំជឿ

របស់មន្ត្រីខ្លះ,ដើម្បីរក្សាមុខរបរធ្វើនយោបាយខ្លួន,ក្នុងរបបនយោបាយបច្ចុប្បន្ន,សំរាប់អនាគតកាលដ៏ខ្លីនេះ។

ដូច្នេះឯង,ជំនួបជាមួយលោកជាស៊ីម,បើតាមយើងស្មានមើលទៅ,ជាការស្វែងរក”អ្នកការពារ”ទុកជាមុន,ថាខ្លួនគ្មាន

បំណងប្រឆាំងជាដាច់ខាតហ្នឹងគណបក្សកាន់អំណាចអ្វីនោះឡើយ,នៅពេលណាការបង្កើតគណបក្សថ្មីនេះជួបហ្នឹង

ឧបសគ្គពុំអាចឆ្លងកាត់បាន,ឬនៅពេលណាគណបក្សថ្មីនេះមានសំទុះជាគណបក្សប្រឆាំងគ្មានសំចៃហ្នឹងរបបដឹកនាំ

បច្ចុប្បន្ននៅភ្នំពេញ,ដែលខ្លួនតែងតែធ្វើសហការគ្មានកង្វល់អ្វីនោះទេ។

មិនតែប៉ុណ្ណោះ,មន្ត្រីទាំងនោះ,បូករួមហ្នឹងសមមិត្តថ្មីខ្លួន,ក្នុងជួរគណបក្សសទ្ធិមនុស្ស,នាំគ្នាទៅថ្វាយបង្គំស្តេចស៊ីហនុ

នៅស្រុកចិនកុម្មុយនិស្ត,ក្នុងគោលបំណងតែមួយ,ស្វែងរកអ្នកការពារ,ក្រោយពីបានធ្វើការសំរេចឥតពិចារណាពី

ជោគវាសនាមិនល្អដល់អានាគតខ្លួនក្នុងរបបផ្តាច់ការភ្នំពេញ។

ជួល្បិចនេះ,ពុំអាចបិទបាំងបាននោះឡើយ,ព្រោះពួកទាំងនោះមានសារជាតិជាអ្នកបញ្ញោតរាស្រ្ត,និងសមាជិកគណ

បក្សខ្លួន,ជាងពីរទសវត្សមកហើយ។

ផ្ទុយទៅវិញ,ទោះអស់លោកទាំងនោះ,មានបំណងល្អក្នុងការប្រឆាំងហ្នឹងរបបកញ្ជៈយួនក៏ដោយ,តែការជ្រើសរើសយកស្តេច

ស៊ីហនុជា”ទីឧត្តមប្រឹក្សាភុមិន្ទ”,របស់លោក,ដូចជាអស់លោកយកបំណងល្អរបស់អស់លោកទៅចោលក្នុងឡដុតខ្មោច

នៃពូកកុម្មុយនិស្តចិន,យួននោះឯង។យើងគ្រាន់តែខ្ញល់ចុះហេតុអ្វីបានជាពួកអស់លោកមាន”សតិហៃភ្លេច

ម្លេះ,ស្តេចស៊ីហនុឯណាដែលធ្លាប់សង្គ្រោះជាតិ,និងប្រជាពលរដ្ឋខ្មែរពីរបបផ្តាច់ការអាយ៉ងយួន?

ព្រោះធាតុព្រះអង្គខ្លួនឯងជាអាយ៉ងយួន,ចិន,គេអោយធ្វើខ្ញុំកញ្ជះពួកខ្មែរអាយ៉ងយួននៅភ្នំពេញ,ដើម្បីបោកអស់

លោកនោះឯង

យើងបារម្មណ៏ថា,បំណងសង្គ្រោះអស់លោក,ប្រហែលនៅត្រឹមតែចង់ជួយសង្គ្រោះអស់លោកតែប៉ុណ្ណោះ។

យើងមានជំនឿថាអស់លោកកំពុងស្តាយក្រោយ,បើនាំគ្នាជឿលោកសុនឆ័យបន្តិច,ប្រហែលជាអស់លោកមិនមាន

បញ្ហាអ្វីច្រើនជាមួយលោកហ៊ុនសែននោះទេ,តែមិនអីទេ,បើលោកនាំគ្នាធ្វើអ្វីៗដែលលោកកំពុងធ្វើ,ប្រហែលជាលោក

សុនឆ័យអាចសម្រុះសម្រួលជាមួយហ៊ុនសែនបាន,ព្រោះលោកសុនឆ័យជាអ្នកជំនាញក្នុងជំនួញបែបហ្នឹង។


សរសេរដោយ ឧប សង្ហា

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens