គួរលើកមកពិចារណាដែរ
នំាគ្នាដេកចំាភ្លៀង
គាត់ចេះតែថា,តែគាត់ឥឥដឹងថា,ធ្វើ,វាពិបាកណាស់,មិនងាយស្រួលដូចអ្នកដែលដេកចំាតែថានោះទេ.វាចាក្រុមអ្នក
ឆំាងនេះ,មិនជាខុសនោះទេ,បើយើងមិនយក”កត្តាពេលវេលា”មកធ្វើជាវត្ថុធាតុមួយ,ក្នុងចំណាមវត្ថុធាតុដ៏ទៃទៀត
សំរាប់វាស់,ប្រសិទ្ធិភាពនៃសកម្មភាពនិមួយៗ.យើងដឹងច្បាស់ដែរថា,ចំពោះមុខរបបមួយដែលយកច្បាប់រដ្ឋមកក្រឡៃ
ជាច្បាប់សំរាប់បំរើអំណាច,ក្រុមអ្នកប្រឆំាងត្រូវចំាបាច់មានអប្បមាទ,ដើម្បីជៀសវៀងកុំឲអ្នកកាន់អំណាច,ចាប់ថ្នាក់
បានថាខ្លួន,ធ្វើសកម្មភាពខុសច្បាប់.បើពេលណាអ្នកកាន់អំណាច,នៅតែយកអំណាច,មកបំពាន,លើសកម្មភាពណា
មួយ,ដែលច្បាប់មិនហាមឲធ្វើ,ឬអនុញ្ញាតឲធ្វើបាន,ដោយប្រើច្បាប់ណាមួយ,ច្បាប់ដែលគេយកមកប្រើនោះពិតជា
ខុសច្បាប់ហើយ.យើងអាចនិយាយទៀតថា,ច្បាប់មិនច្បាប់,អ្នកកាន់អំណាចផ្តាច់ការ,ឥឥឈឺក្បាលនោះទេ,ឲតែបាស់
អំណាចគេ,គេច្បាស់ជាយកច្បាប់ខុសច្បាប់មកបំពានលើច្បាប់ហើយ.ពិតដូច្នោះមែន,តែអ្នកប្រឆំាងត្រូវជៀសវៀង
កុំហែលតាមធ្នស់ដែលអ្នកដឹកនំាបែបនេះធ្វើទុកឲហែល,គឺច្បាស់ជាចូលក្នុងទ្រូគេហើយ។
ឩទាហរណ៏ពីរដែលយើងលើកមកបង្ហាញជូនជាយោបល់ៈ
១.ករណីលោកជំទាវ,មួរ.សុខហួរ.តុលាការបានផ្តន្ទាទោសលោកជំទាវ,ពីបទការបង្ហូចកេរ្ត៏,សម្តេចនាយករដ្ឋមន្រ្តីជាការ
បំពានច្បាប់១០០%,ព្រោះលោកជំទាវឥឥបានធ្វើអ្វីដែលច្បាប់គេហាមមិនឲធ្វើនោះទេ,មិនត្រឹមតែប៉ុណ្ណោះលោក
ជំទាវមានសីទ្ធិសេរីភាព,តាមការអនុញ្ញាតពីច្បាប់,ប្តឹងសម្តេចនាយករដ្ឋមន្រ្តីពីបទមើលងាយលោកជំទាវពីបទ
មើលងាយស្រ្តីភេទ.ពាក្យបណ្តឹងលោកជំទាវ,ត្រូវបានគូក្តីប្រឆំាង,ប្តឹងតបវិញថា,ជាការបង្ខូចកេរ៌.តុលាការមិនត្រឹមតែ
មិនរកយុត្តិធម៌ឲលោកជំទាវ,បែជាកាត់ឲគូក្តីប្រឆំាងលោកជំទាវឈ្នះទៅទៀត.ចំណុចនេះជាការបំពានច្បាប់,ពីតុលា
ការ.ហើយគេអាចយល់ឃើញថាតុលាការបែបនេះជាតុលាការ,ដៃគូ,ជាមួយអ្នកកាន់អំណាច,ឬជាតុលាការគ្មានឯក
រាជ្យ។
២.ករណីឯកឩត្តម,សម.រង្ស៊ី,ឯ.ឩ.លោកទៅដកបង្គោលព្រំដែន,អំពើនេះត្រូវច្បាប់ហាមមិនឲធ្វើ(ទោះបីបង្គាលនោះជា
បង្គោលបណ្ណោះអាសន្ន,ហើយឯ.ឩ.សម.រង្ស៊ីមិនទទួលស្គាល់ក៏ដោយ),ព្រោះវាជាសម្បត្តិរដ្ឋផង,នឹងឋិតនៅក្រោមច្បាប់
អន្តរជាតិ(ខ្មែរ,វៀតណាម)ផង.អំពើនេះត្រូវតុលាការផ្តន្ទាទោសឯ.ឩ.សម.រង្ស៊ី.ការវិនិច្ជ័យនេះ,គ្មានអ្វីខុសច្បាប់នោះ
ឡើយ,អ្វីដែលយើងអាចរិះគន់បាន,គឺកំរិតទោស,ជាវិសម្មាមាត្រ,នឹងអំពើដែលបានធ្វើ។
អំពើដែល,ឯ.ឩ.សម.រង្ស៊ី,បានធ្វើនេះ,វាពិតជា,តាមវិធីនយាបាយមួយត្រឹមត្រូវហើយ,តែ,តាមវិធីយុទ្ធសាស្រ្តមួយឥត
ត្រឹមត្រូវ,ព្រោះឯ.ឩ.សម.រង្ស៊ី,ភ្លេចគិតថាខ្លួនជាប្រមុខបក្ស,អ្វីដែលទុកជា,ហានិភ័យជាអសារ,ត្រូវជាសវៀងជាដាច់
ខាត,ព្រោះអាចនំាឲខូចប្រយោជន៏ដល់បក្សតែម្តង.យើងដឹងហើយ,ដូចលោក,កាល.វន់.ក្លូសវ្សិត្យ,បានសរសេរថាៈ
”អ្នកដឹកនំាទ័ពត្រូវមានភាពបោះមុតដើម្បីបង្ហាញសេក្តីក្លាហានចំពោះកងទ័ពខ្លួន”.តែអំពើដេលឯ.ឩ.សម.រង្ស៊ី,បាន
ធ្វើនោះ,មិនអាចទុកជា,វិសាថរទភាព,ព្រោះជាសេចក្តីក្លាហានជាអសារ,ហើយវាមិនមែនជាមុខនាទី,របស់មគ្គទេសក៏,
នោះផង.ឯ.ឩ.សម.រង្ស៊ី,អាចចង្អុលបង្ហាញបង្គោលដែលលោកយល់ឃើង,ដោយមានភស្តុតាង,ថាជាបង្គោលរុករាន
ទន្រ្ទានព្រំដែនេខ្មែរ,តែលោកឥឥចំបាញ់ទៅដក,ថែមទំាងនំាអ្នកជនបទខ្មែរពីររូបទៀត,ឲចូលរួមដកជាមួយលោកថែម
ទៀត.នេះជាអំពើកញ្ញោតមួយ,ឥឥសមឋានៈខ្លួនជាអ្នកដឹកនំា,មានការទទួលខុសត្រូវផង,និងជាអ្នកចេះដឹងផង។
ពិតណាស់,ឯ.ឩ.សម.រង្ស៊ី,ធ្លាប់បានរួចខ្លួនពី,ឩបឃាតនៃគ្រាប់បែបដៃ,ពីជនអានាមិក,ដែលគេមានការសង័្សយថាជា
មនុស្សបំរើ,របស់ក្រុមអ្នកកាន់អំណាច,តែគ្មានភស្តុតាងសំរាប់បញ្ចាក់.ឩបឃាតនេះជាការចំណេញនយោបាយមួយ
ដល់ឯ.ឩ.សម.រង្ស៊ី,ដែលធ្វើឲលោកក្លាយទៅជាជនរងគ្រោះនៃអំពើព្រៃផ្សៃមួយដែលគេស្អប់ខ្ពើម,តែពេលវេលារំអិលទៅ
មុខកាន់តែយូរៗទៅ,លោកឥឥបានបង្ហាញអ្វីតទៅទៀត,ដែលទុកជាសេក្តីសង្ឃឹមសំរាប់សាធារណៈជន,នំាឲគេមាន
ការសង្ស័យទៅលើសមត្ថភាពរបស់លោកជា,សមិទ្ធិករនៃអ្វីមួយដែលអ្នកនយោបាយចង្អុលថាអាចធ្វើបាន,ឲទៅជា
ការពិតមួយ.យើងដឹងដែរថាឯ.ឩ.សម.រង្ស៊ី,លោកគ្មានមាត់ទិព្វនោះទេ,និយាយអ្វីនឹងអាចកើតបានភ្លាម,តែអស់រយៈ
១៥ឆ្នំាមកហើយ,លោកនិយាយស្រំដែលថាមានតែការចូលរួមបោះឆ្នោតទេជាចម្លើយតែមួយគត់សំរាប់បញ្ហាខ្មែរ.ការ
ចង្អុលបែបនេះ,ដូចជាប្រាប់សាធារណៈជនថា,នំាគ្នាដេកចំាភ្លៀងក្នុងខែចេត្រទៅ។
ការនេះមិនមែនជាកំហុសឯ.ឩ.សម.រង្ស៊ី,តែម្នាក់ឯងនោះទេ,បើយើងនំាគ្នាគិតឲច្បាស់,ការដេកចំាភ័ព្វសំណាងនេះជា
ទម្លាប់ខ្មែរយើងតែម្តង,នំាគ្នារងចំាជានិច្ចព្រះបាទធម្មិករហូតមកដល់បច្ចុប្បន្ននេះ។
មានវុឌ្ឍវាទយួនមួយថាៈយួននំាគ្នាធ្វើស្រែ,ខ្មែរនំាគ្នាអង្គុយមើល,លាវនំាគ្នាដេកច្រៀង។
សរសេរដោយៈ ឩប.សង្ហា