14 février 2020
5
14
/02
/février
/2020
05:50
អ្វី ជា ការបណ្តុះបណ្តាល នៃ សតិសម្បជញ្ញៈ ? ការបណ្តុះបណ្តាល នៃ សតិសម្បជញ្ញៈ គឺ ជា ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ ដែល ធ្វើ ឡើង សំរាប់ បណ្តុះបណ្តាល មនុស្ស នៅក្នុង ទីកន្លែង ធ្វើការ និង គ្រប់ ទីកន្លែង ដែល មនុស្ស មាន សកម្មភាព ដោយ អ្នកវិទ្យាសាស្រ្ត នៅក្នុង វិស័យ នេះ។ ជា ឱទាហរណ៏ នៅ ទីកន្លែង ធ្វើការ ដូចយ៉ាង ក្រុមហ៊ុន, សហគ្រាស, រោគចក្រ, ដែល ជា ទីកន្លែង ដែល ជា « ការលេចចេញ » ជា អង្គការ ការងារ មាន រចនាសម្ព័ន្ធ ច្បាស់លាស់ ច្រើន តែ លុប « ភាវៈ នៃ មនុស្ស » ដែល ជា ការិ-ការិនី ដែល នាំអោយ អ្នក ខ្លះ មាន ការខកចិត្ត ជា ពិសេស អ្នក ដែល ខ្វះ សម្បទា ដើម្បី បញ្ចេញ អោយ ឃើញ នូវ សក្តានុពល របស់ ខ្លួន។ ទស្សនវិជ្ជា ធ្វើអោយ មនុស្ស ប្រែក្លាយ ទៅ ជា មនុស្ស មាន ការទទួលខុសត្រូវ ពិតប្រាកដ - ហើយ រស់នៅ ប្រកប ដោយ សុខដុមរមនា នៅក្នុង បរិស្ថាន ដែល ខ្លួន រស់នៅ។
Published by ឧប សៅ សង្ហា
-
dans
គំនិត
11 février 2020
2
11
/02
/février
/2020
05:17
នៅក្នុង សាសនា សកល ធំៗ និង មនុស្សជាតិ បរិស័ទ សុទ្ធ តែ មាន គោលការណ៏ នៃ សីលធម៏ ដូចគ្នា។ ប៉ុន្តែ នៅក្នុង ទិដ្ឋិ នៃ សាសនា ដែល អះអាង ថា ផ្តល់ នូវ សេចក្តីស្នេហា ចំពោះ មនុស្សលោក ក៏ នៅ តែ មាន មនុស្ស កញ្ជ្រោល ទោសៈ រវាង គ្នា និង គ្នា, ហើយ សាសនា នៃ ពិសម័យ នេះ ក៏ អាច មាន លទ្ធភាព បង្កើត នូវ ភាពអាក្រក់ បំផុត ផង ដែរ ដូចជា បង្ខំ មនុស្ស អោយ ជឿ ឬ ផ្លាស់ សាសនា ដោយ ប្រើ វិធី ហិង្សា ដូចយ៉ាង សង្គ្រាម សាសនា ជា អាថិ។ រីឯ មនុស្សជាតិ បរិស័ទ វិញ ដែល ពុំមាន ប្រភាព ទៅលើ មនុស្សលោក ដូច អំណាច សាសនា ហើយ សកលនិយម សីលធម៏ ឬ សីលធម៏ លោកិយ (morale séculaire) របស់ ខ្លួន ក៏ នៅ មាន កង្វះ និង ភាពខ្វាក់ ច្រើនណាស់ ដូច្នេះ សីលធម៏ នេះ ក៏ មិន បាន ប្រកាស ថា ខ្លួន មាន វិសិដ្ឋភាព លើ សីលធម៏ សាសនា នោះដែរ។ ដូច្នេះ វា ហាក់ដូចជា សីលធម៏ ទាំង ខាង សាសនា និង សីលធម៏ លោកិយ វា សម នឹងយកមក ពិចារណា ឡើងវិញ នៅក្នុង សេចក្តីសង្ឃឹម ថា វា នឹងអាច ធ្វើ កំណែទំរង់
Published by ឧប សៅ សង្ហា
-
dans
គំនិត
5 février 2020
3
05
/02
/février
/2020
06:37
ចិន កុម្មុយនិស្ត សព្វថ្ងៃ ជា មហាអំណាច នៃ សេដ្ឋកិច្ច ពិភពលោក មួយ ដោយសារ ខ្លួន យក ប្រព័ន្ធ មូលធននិយម មក អនុវត្ត នៅក្នុង វិស័យ សេដ្ឋកិច្ច សេរី ដោយ បោះបង់ចោល ការតស៊ូ វណ្ណៈ និង មនោគមវិជ្ជា ដែល ជា ឧបសគ្គ ដល់ ការធ្វើ អភិវឌ្ឍន៏ សេដ្ឋកិច្ច នៅក្នុង ក្រខណ្ឌ លោកូបនីយកម្ម។ ការប្រែផ្លាស់ នេះ មាន ល្បឿន លឿនណាស់ នៅ ក្រោម ការដឹកនាំ របស់ លោក Deng Xiaoping (១៩៧៨-១៩៩២) ។
Published by ឧប សៅ សង្ហា
-
dans
គំនិត
1 février 2020
6
01
/02
/février
/2020
05:03
L’histoire de la presse khmère est récente et se trouve en grand retard sur celle de la presse des pays développés. Elle est marquée par trois périodes distinctes relatives aux bouleversements et mutations politiques profondes dans le pays : La période d’avant l’indépendance, celle qui s’étend de l’Indépendance à l’événement de mars 1970 et celle de 1970 à 1973. Longtemps, l’opinion de la masse fut négligée parce qu’elle ne constituait pas une pression suffisante pour les pouvoirs publics. À l’époque du Protectorat qui prit fin en 1953, la presse au Cambodge fut considérée comme inexistante, du fait d’une part du nombre très restreint de journaux, tant en langue khmère qu’en langues étrangères, et d’autre part, de ce que la presse écrite, étant une forme nouvelle d’information, n’attirait
Published by Sangha OP
-
dans
Histoire politique du Cambodge
23 janvier 2020
4
23
/01
/janvier
/2020
04:55
ពាក្យ ដែល គេ តែងតែ លើក មក និយាយ ជា រឿយៗ នៅ លើ ឆាក អន្តរជាតិ គឺ : ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ, សហគម អន្តរជាតិ និង យុត្តិធម៏។ ជា ការពិត នៅ ចំពោះ មុខ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ (ត.ព.អ.) នៅ ទីក្រុងឡាអេ ដែល មាន ការលឿនទៅមុខ អស្ចារ្យ ក្នុង វិស័យ ច្បាប់ អន្តរជាតិ និង យុត្តិធម៏ វា នាំ ឱ្យ ពពួក ជនផ្តាច់ការ កំរោល រមែង រុញរា នៅ ក្នុង សន្តានចិត្ត មុន នឹង ប្រព្រឹត្ត អំពើ ឃោឃៅ ឬ សម្លាប់ ទៅ លើ ប្រជាជន ស្លូតត្រង់។ ដូច្នេះ ត.ព.អ. វា កាត់ទៅ ជា ដំបង ដែក មួយ ស្ថិត នៅ ពី លើ ក្បាល នៃ ពពួក ជនផ្តាច់ការ ព្រោះ នរៈជន ទាំងនោះ គិត ថា បទឧក្រិដ្ឋ ដែល ខ្លួន បាន ប្រព្រឹត្ត ឬ នឹង ប្រព្រឹត្ត វា ច្បាស់ ជា មិន អាច ទុក បានទៀត ជា អំពើ និទ្ទណ្ឌ សំរាប់ បំរើ ផលប្រយោជន៏ អំណាច ផ្តាច់ការ របស់ ខ្លួន។
Published by ឧប សៅ សង្ហា
-
dans
គំនិត
18 janvier 2020
6
18
/01
/janvier
/2020
03:40
ការយក លោក កឹម សុខា ទៅ កាត់ទោស វា ជា តក្កភាព នៃ ពួក ជន ភ្លីភ្លើ ដែល លែង មាន គតិ ជា មនុស្ស។ ចុះដូចម្តេច ពួក ជន ទាំងនោះ វា ធ្វើ អំពើ បែប នេះ បាន ? មនុស្ស ភ្លើ ជា មនុស្ស មាន ស្មារតី ភ្លេចៗ ថា ខ្លួន ជា មនុស្ស ដែល គេ ប្រដូចនឹង ស្វា ពាក់ ម្កុដ គឺ ថា ស្វា ដែល គេ បំពាក់ ម្កុដ ឱ្យហើយ វា តែង ភ្លេច ខ្លួន ថា ក្បាល វា មាន ពាក់ ម្កុដ តែ កាល ណា រមាស់ ក្បាល ក៏ តាំង លើក ជើង អេះ ក្បាល ភ្លាម នាំ ឱ្យ គេ មើល យល់ ភ្លាម ថា វា ជា ស្វា ពិត ប្រាកដ។ មនុស្ស ភ្លីភ្លើ តាំង ខ្លួន ជា អ្នកដឹកនាំ ជាតិ ហើយ នាំ គ្នា ពាក់ ងារ ជា អភិជន តែ គ្រាណា អាចនឹង លួច ជាតិ បាន ក៏ តាំង ប្រើ អំណាច ផ្តាច់ការ ភ្លាម នាំ ឱ្យ គេ មើល យល់ ភ្លាម ថា វា ជា ចោរ ពិត ប្រាកដ។ ពួក ជន ភ្លីភ្លើ ទាំងនោះ ធ្វើ ចោរកម្ម ក្លាយ ជា ក្តុម្ពី តែ ដោយ ភ័យ ខ្លាច បាត់ ទ្រព្យា របស់ ខ្លួន ដែល បាន មក ពី លួច គ្មាន ខ្មាស់អៀន ក៏ នាំ គ្នា ប្រឌិត ចោទ ប្រកាន់ កឹម សុខា ថា ប្រព្រឹ
Published by ឧប សៅ សង្ហា
-
dans
គំនិត
14 janvier 2020
2
14
/01
/janvier
/2020
08:23
ប្រយោគ នេះ លោក ប៊ុណ្ណចន្ទ ម៉ុល គាត់ សរសេរ នៅ ឆ្នាំ ១៩៧៣ នៅ ក្នុង សៀវភៅ របស់ គាត់ « ចរិត ខ្មែរ » ជា ការរំឭក ដល់ កុលបុត្រ - កុលធីតា ខ្មែរ ថា បើ ធ្វើ អ្វី មួយ ដើម្បី រក ផលប្រយោជន៏ ឱ្យ ជាតិ គួរ ធ្វើ ឱ្យបាន ម៉ឺងម៉ាត់ ហើយ ឱ្យបាន យូរអង្វែង។ ព្រោះ គាត់ សង្កេតឃើញ ថា ខ្មែរយើង ព្រោះ តែ ធូរស្ពែត ស្ពែត ព្រលែង អីចឹងហើយ បាន ជា ពិបាក គេចផុត ពី កញ្ជះ បរទេស ទាំង រាស្ត្រ ទាំង នាម៉ឺន នោះ។ ដូច សព្វថ្ងៃ របប នៅ ភ្នំពេញ គេ នាំ គ្នា បំប៉ោង គំនិត « អរគុណ សន្តិភាព » ដែល គេ ទុក ជា កត្តា គោល នៃ ការរីកចំរើន របស់ ប្រជាជាតិ ហើយ សូម ឱ្យ ប្រជាជន ខ្មែរ ថែ រក្សា ឱ្យបាន ម៉ឹងម៉ាត់ និង ជា ចីរភាព។ ការអំពាវនាវ នេះ ធ្វើ សំរាប់ រំឭក ខួប ថ្ងៃ ទី ៧ មករា ឆ្នាំ ១៩៧៩ វា បង្ហាញ ឱ្យឃើញ ថា របប នេះ វា គ្មាន ភាពម៉ឺងម៉ាត់ ដែល អាច ឱ្យ ប្រជាពលរដ្ឋ ខ្មែរ មាន មោទនភាព ចំពោះ ខ្លួន ដែល អាច ទុក ជា អ្នក សំណង់ នៃ សន្តិភាព ក្រៅ តែ ពី រំឭក អរគុណ ដល់ កង
Published by ឧប សៅ សង្ហា
-
dans
គំនិត
9 janvier 2020
4
09
/01
/janvier
/2020
07:08
វប្បធម៏ ខ្មែរ បង្កើត ជា ចំណេះដឹង គ្រប់ វិស័យ របស់ ប្រជាជាតិ ខ្មែរ។ តែ បើ វប្បធម៏ ស្ថិត នៅ ក្នុង រង្វាស់ ដែល គេ យល់ ឃើញ ខុស, វាយ តម្លៃ ស្រាល, បំបែក ចេញ ជា ផ្នែក ជ្រើសរើស ដាច់ៗ គ្នា វា អាច នាំ បង្កើត ជា វិបត្តិ ដល់ ជាតិ ព្រមគ្នា នឹង វិបត្តិយល់ ដឹង របស់ ប្រជាពលរដ្ឋ។ ប្រព័ន្ធ នៃ ចំណេះដឹង បែប នេះ នៅ ក្នុង សង្គម នីមួយៗ ដែល បុព្វបុរស គ្រប់ ជាតិ សាសន៏ បាន បង្រៀន ហើយ ចំណេះដឹង នេះ ត្រូវ បាន ឆ្លាក់ នៅ ក្នុង ស្មារតី សង្គម ដែល វា នាំ ឱ្យ មាន ការយល់ច្រឡំ ដ៏ ច្រើន។ វិធី បែប យល់ស្រាល ឬ ជ្រើសរើស ដាច់ៗ គ្នា នេះ បាន ធ្វើ ឧនាភិវឌ្ឍន៍ នៃ សមត្ថភាព ធ្វើ បរិបទកម្ម (contextualiser) នៃ ការបង្កើត ព័ត៌មាន និង ធ្វើ បូរណកម្ម (intégrer) ដែល មិន អាច នឹង ផ្តល់ នូវ ការយល់ដឹង ទាំងមូល។ ជា ឧទាហរណ៏ បញ្ញាជន ខ្មែរ ច្រើន តែ លើក យកសម័យ រុងរឿង នៅ សម័យ មហា នគរ ខ្មែរ មក ធ្វើ បរិបទកម្ម ក្នុង ស្មារតី ខ្មែរ សព្វ ថ្ងៃ នេះ ថា ខ្មែរ អាច
Published by Sangha OP
-
dans
Essai-សាកល្បង
4 janvier 2020
6
04
/01
/janvier
/2020
04:51
តុល្យការ នៃ ស្ថានភាព នយោបាយ នៅ ស្រុកខ្មែរ នៅ ឆ្នាំ ២០១៩ កន្លង មក វា មាន សភាព វិជ្ជមាន និង អវិជ្ជមាន ផង។ តែ ស្ថានភាព បែប នេះ វា ច្បាស់ ជា លើក ទឹកចិត្ត ដល់ ពួក អ្នក ដឹកនាំ អគតិ ជាង អ្នក តស៊ូ ប្រឆាំង នឹង របប ផ្តាច់ការ ព្រោះ របប នេះ គេ អាច ពង្រឹង ក្រុម របស់ គេ នៅ ចំពោះ សម្ពាធ អន្តរជាតិ និង ការវាយលុក នយោបាយ របស់ គណបក្ស សង្គ្រោះជាតិ ដឹកនាំ ដោយ លោក សម រង្ស៊ី។ ការប្រទល់មុខ គ្នា ដោយ ប្រយោល រវាង សម រង្សី និង ហ៊ុន សែន ក្នុង ការប្រយុទ្ធ វា បញ្ចប់ ដោយ គ្មាន អ្នក ចាញ់ គ្មាន អ្នក ឈ្នះ។ ហ៊ុន សែន ឈ្នះ នៅ ត្រង់ អាច ទប់ មិន ឱ្យ កើត បាន ព្រឹត្តិការណ៏ ៩ វិច្ជិកា ដែល ជា គម្រង នៃ នយោបាយ វាយលុក របស់ សម រង្ស៊ី ដោយ ប្រើ គ្រប់ មធ្យោបាយ ដែល ខ្លួន មាន។ ការណ៏ នេះ ដែល នាំ ឱ្យ គេ មើល ឃើញ ថា សម រង្ស៊ី ទទួល បាន ជ័យជំនះ ព្រោះ អាច បញ្ចាក់ ដល់ មតិ ជាតិ និង អន្តរជាតិ ថា គាត់ មិន ខ្លាច នឹង វឹលត្រឡប់ ចូល ស្រុកខ្មែរ ដើម្បី តទល់ ន
Published by Sangha OP
-
dans
គំនិត
29 décembre 2019
7
29
/12
/décembre
/2019
05:26
សួរ ផ្ទុយ ទៅ វិញ ថា បើ គ្មាន លោភចិត្ត នៅ ក្នុង ការតស៊ូ នយោបាយ តើ វា មាន សេចក្តីស្រើបចិត្ត ដែរ ឬទេ សំរាប់ អ្នក តស៊ូ ? លោភចិត្ត វា អាស្រ័យ ទៅ លើ គោលដៅ កំណត់, បើ វា សំរាប់ បំរើ អត្ថប្រយោជន៏ បុគ្គល, នៅ ក្នុង ករណី បែប ហ្នឹង វា ជា ការលោភលន់ ដើម្បី ប្រយោជន៏ ផ្ទាល់ ខ្លួន។ នៅ ក្នុង ចំណោម អ្នក តស៊ូ នយោបាយ វា ច្បាស់ ជា មាន អ្នក លោភលន់ ពួន ខ្លួន រក ប្រយោជន៏ ដូច គ្នា នឹង ភិក្ខុ លាក់ អាត្មា នៅ ក្នុង សហធម្មិក នូវ អ្នក ដឹកនាំ ជាតិ ប្រើ អំណាច រដ្ឋ ដើម្បី អញ នោះ ដែរ ព្រោះ ការលោភលន់ វា មាន នៅ ក្នុង ធម្មជាតិ របស់ មនុស្សលោក។ តិកៈ នេះ ពិត ជា មនុស្ស តែ ពួក គាត់ ជ្រើសរើស ផ្លូវ ពាល ដោយ ស្ម័គ្រចិត្ត ដែល វា ក្លាយ ទៅ ជា ធម្មជាតិ ទី២ របស់ ពួក គាត់ ដែល គេ ហៅ ថា តិរច្ជាន។
Published by Sangha OP
-
dans
គំនិត