Overblog
Suivre ce blog Administration + Créer mon blog
20 décembre 2019 5 20 /12 /décembre /2019 04:36

ភាគ ទី ២ - សូម ចុច ខាង ក្រោម ដើម្បី អាន ភាគ ទី១ និង ភាគ ទី២

Partager cet article
Repost0
15 décembre 2019 7 15 /12 /décembre /2019 05:56

ភាគ ទី១ និង ទី២ ជា ការផ្សាយ បន្ត។

Partager cet article
Repost0
12 décembre 2019 4 12 /12 /décembre /2019 07:13

របប ក្រុង ភ្នំពេញ គេ មិន ឱ្យ សារៈសំខាន់ ដល់ ការដាក់ ទណ្ឌកម្ម របស់ សហរដ្ឋ អាមេរិក ដល់ គន់ គីម និង ទ្រី ភាព ព្រោះ គេ យល់ ឃើញ ថា វា មិន ជា អ្វី ទេ ដល់ របប របស់ គេ។ តែ របប នេះ ភ្លេច គិត ថា វា មិន ជា អ្វី ទេ ដល់ ខ្លួន តែ ខ្លួន ភ័ន្ត ព្រោះ ថា វា មាន មាន ក្លិន ស្អុយ ចេញ ពី ខ្លួន ភាយ ពាសពេញ នៅ ក្នុង និង ក្រៅ ស្រុក ដែល វា នាំ ឱ្យ នគរខ្មែរ អាម៉ាស់កេរ្ត៍។ តាម ធម្មតា របប នេះ រមែង ប្តឹង ជនណា ទៅ តុលាការ ដែល ហ៊ាន រិះគន់ លើ អ្វី មួយ ដល់ ខ្លួន ថា បរិហារកេរ៍ ហើយ ឱ្យ ចៅក្រម ជា អាយ៉ង របស់ ខ្លួន កាត់ទោស នរៈនោះ ដាក់ ព័ន្ធនាគារ។ ហេតុ អ្វី បាន ជា របប នេះ មិន ប្តឹង ក្រសួង រតនាគារ អាមេរិកាំង បើ ជឿង ជាក់ច្បាស់ ថា គូកន ខ្លួន ជា ជន ស្អាតស្អំ ?

Partager cet article
Repost0
11 décembre 2019 3 11 /12 /décembre /2019 04:43

កឹម សុខា ជា នយៈជន មាន គុណសម្បត្តិ ជា រដ្ឋបុរស នឹង អាច ជា អ្នក ដឹកនាំ ជាតិ នៅ ពេល អនាគត។ បើ ធៀប នឹង សម រង្ស៊ី អ្នក ទាំង ពីរ មាន តួ នាទី ជួយ បន្ថែម គ្នា ទៅ វិញ ទៅ មក ក្នុង ការតស៊ូ ដើម្បី ជំរឿន នៃ ប្រជាធិបតី នៅ ស្រុកខ្មែរ។ បើ នរៈនោះ ប្រជែង គ្នា វិញ វា ជា ដំណើរ នាំ យក ជ័យជំនះ ទៅ រក បរាជ័យ ដែល ជា បំណង របស់ របប ក្រុង ភ្នំពេញ។

Partager cet article
Repost0
8 décembre 2019 7 08 /12 /décembre /2019 05:51

របប ក្រុង ភ្នំពេញ រមែង ប្រើ ល្បិច នៃ ការសម្លុត ដោយ ប្រើ អំណាច ផ្តាច់ការ សំរាប់ យក ឈ្នះ។ អ្នក ខ្លះ យល់ ខុស ថា ជា យុទ្ធសាស្ត្រ ដ៏ បិនប្រសប់ របស់ ហ៊ុន សែន ព្រោះ ជា យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ, តែ តាម ការពិត វា គ្រាន់ តែ ជា ល្បិច ខូច ដដែលៗ គឺ ដណ្តប់ អ្នក ប្រឆាំង ឱ្យ ថប់ ដង្ហើម នយោបាយ ឬ ដណ្តឹង អ្នក ខ្យល់និយម ឱ្យ ចូល ក្នុង ទ្រុង ពួក ជន ពាល។ ល្បិច នេះ វា តែង តែ នាំ មក នូវ ជ័យជំនះ ព្រោះ ហ៊ុន សែន បន្ត កាន់ អំណាច ផ្តាច់ការ រហូត មក ដល់ សព្វ ថ្ងៃ នេះ។ ល្បិច មាន បី ប្រការ, ដូច យ៉ាង ចាប់ កឹម សុខា ទាំងយប់ ដាក់ គុក, ប្រការ នេះ ជា ការបំភ័យ, តែ អនុញ្ញាត ឱ្យ កូន ស្រី របស់ កឹម សុខា ចាកចេញ ពី ប្រទេស ដើម្បី ធ្វើ សកម្មភាព ចម្បង ប្រឆាំង នឹង សម រង្សី, ប្រការ នេះ ជា ការដណ្តប់ ឱ្យ គណបក្ស សង្គ្រោះជាតិ ថប់ ដង្ហើម នយោបាយ, ទី បញ្ចប់ ដណ្តឹង ពួក អ្នក ខ្យល់និយម ឱ្យ ដើរ ចេញ ពី ជួរ ពួក អ្នក ប្រជាធិបតេយ្យ។

Partager cet article
Repost0
5 décembre 2019 4 05 /12 /décembre /2019 10:38

នៅ អឺរ៉ុប សព្វថ្ងៃ មាន គ្រឹះស្ថាន មួយ ធ្វើ សកម្មភាព ចេញ មុខ ជួយ ដល់ ការតស៊ូ អហិង្សា របស់ ពួក អ្នក ប្រជាធិបតេយ្យ ប្រឆាំង នឹង របប ផ្តាច់ការ។ គ្រឹះស្ថាន នោះ ដើម ឡើយ ឈ្មោះ « Otpor ! » (កម្រាញ !) ជា កូន ក្រុម បង្កើត ដោយ យុវជន ស៊ែប (serbe) នៅ ឆ្នាំ ១៩៩៨។ គោលបំណង គឺ ដើម្បី រំលំ ប្រធានាធិបតី នៃ ប្រទេស យូហ្គោស្លាវី ឈ្មោះ Slobodan Miloševic។ ក្រុម នេះ ចាប់ ផ្តើម ល្បី ឈ្មោះ បន្ទាប់ ពី និស្សិត ៤ នាក់ ជា យុទ្ធកៈ របស់ Otpor ! ត្រូវ ប៉ូលីស នៃ របប Miloševic ចាប់ ខ្លួន រួច បញ្ចូន ទៅ តុលាការ ហើយ កាត់ ទោស ដាក់ ពន្ធនាគារ ចំនួន ១៥ ថ្ងៃ។ ក្រុម តូច នោះ មាន របៀប រៀបចំ និង ប្រតិបត្ដិការ ជា បន្ទាត់ផ្តេក គ្មាន អ្នក ដឹកនាំ ជា ផ្លូវការ បង្ហាញ នូវ មធ្យោបាយ គ្រប់គ្រាន់ ដើម្បី ធ្វើ ឱ្យ របបនោះ ចុះ ខ្សោយ។ Otpor ! ប្រមូល ផ្តុំ យុវជន គ្រប់ និន្នាការ នយោបាយ លើក លែង តែ ពួក អ្នក កុម្មុយនិស្ត។ សកម្មភាព មិន ជា នយោបាយ ជ្រុល គ្រាន

Partager cet article
Repost0
2 décembre 2019 1 02 /12 /décembre /2019 07:08

តាម ធម្មតា គេ តែងតែ ដាក់ វង់បាញ់ នៅ ខាង មុខ សំរាប់ បាញ់។ នៅ ក្នុង បរិបទ នយោបាយ នៅ ស្រុក ខ្មែរ សព្វ ថ្ងៃ វង់បាញ់ របស់ អ្នក ប្រជាធិបតេយ្យ គឺ អំណាច ផ្តាច់ការ, ដូច្នេះ ត្រូវ បាញ់ ចម្រុះ ទៅ កាន់ វង់បាញ់ នោះ ព្រោះ វា ជា តក្កភាព (logique)។ គោលដៅ នៃ ការបាញ់ គឺ ដើម្បី ផ្តួល អំណាច ផ្តាច់ការ មិន មែន ផ្តួល របប នយោបាយ ដែល មាន ចែង នៅ ក្នុង រដ្ឋធម្មនុញ្ញ។ ជន ណា ដែល ការពារ អំណាច ផ្តាច់ការ គឺ ស្ថិត នៅ លើ វង់បាញ់ នោះ។ អាវុធ ប្រើ សំរាប់ បាញ់ គឺ ប្រជាធិបតី ដូច្នេះ វា ជា អវុធ អហិង្សា ឬ សន្តិវិធី។

Partager cet article
Repost0
1 décembre 2019 7 01 /12 /décembre /2019 14:43

អាច សួរ បាន ថា តើ ជា អហោសិកម្ម រវាង សម រង្សី ជា មួយ នឹង កឹម សុខា ? លទ្ធភាព នៃ ដំណើរ ការ ឡើង វិញ នៃ គណបក្ស សិទ្ធិ មនុស្ស ដែល មាន កិម សុខា ជា ស្ថាបនិក នាំ បង្កើត មន្ទិល លើក ចំណុច នេះ។ បើ ជា ការពិត គឺ វា អាស្រ័យ ទៅ លើ កត្តា មួយ ចំនួន :

Partager cet article
Repost0
24 novembre 2019 7 24 /11 /novembre /2019 15:37

ដើម្បី ឆ្លើយ តប នឹង តម្រូវការ របស់ សហគម អឺរ៉ុប របប ក្រុង ភ្នំពេញ ឥត រុញរា ប្រើ គ្រប់ ល្បិច ជា គោលវិធី សល់វ៉ល់ សំរាប់ តែ បំភាន់ មតិ ជាតិ និង អន្តរជាតិ តែ នៅ ក្នុង ស្មារតី ទុទិដ្ឋិនិយម បើ យោង តាម សំដី តន្ថើន របស់ ហ៊ុន សែន ថា ខ្លួន មិន យក អធិបតេយ្យភាព ជាតិ ខ្មែរ ទៅ ដោះ ដូរ នឹង ការ អនុគ្រោះ ពន្ធ ហៅ ថា EBA។ ការ លើក យក អធិបតេយ្យភាព មក ធ្វើ ជា អាវុធ នយោបាយ ការពារ ខ្លួន បែប នេះ ដែល នាំ ឱ្យ ប្រធានាធិបតី អាមេរិកាំង ត្រាំ ឆ្លើយ តប តាម សំបុត្រ ផ្ញើ ផ្ទាល់ ទៅ ហ៊ុន សែន ថា សហរដ្ឋ អាមេរិក មិន មាន បំណង រំលោភ អធិបតេយ្យភាព ខ្មែរ និង ចង់ ប្តូរ របប នយោបាយ នៅ ស្រុក ខ្មែរ នោះ ឡើយ។

Partager cet article
Repost0
21 novembre 2019 4 21 /11 /novembre /2019 04:55

សួរថា តើហេតុអ្វីបានជាគ្មានប្រជាកុប្បកម្ម ប្រឆាំងនឹងរបបក្រុងភ្នំពេញ តាមការអំពាវនាវរបស់ សម រង្ស៊ី ? អវត្តមាននេះ នាំអោយពួកជនផ្តាច់ការ និងពួកអ្នកគាំទ្ររបស់គេ យល់ឃើញថា វិធានការគាបសង្កត់ ទុកជាមុនរបស់ ហ៊ុន សែន ទៅលើមន្ត្រី, សកម្មជន និងពួកអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ដែលគេទុកជាពួកឧទា្ទមរៀបចំធ្វើរដ្ឋប្រហារ ជាវិធានការត្រឹមត្រូវប្រកបដោយប្រសិទ្ធិភាព។ តែយើងក៏សួរដែរថា ការណ៏នេះ វាជាបរាជ័យរបស់ សម រង្ស៊ី ? ត្រូវដឹងថា សម រង្ស៊ី ជា អត្ថគាហ ទទួលផលពីបរិបទនយោបាយអន្តរជាតិ ដែលជា ស្ថានភាពស្របនឹងសកម្មភាពសកម្ម ចេញមុខរបស់គាត់។ សកម្មភាពនោះ គេចង់ឬមិនចង់ វាប្រហែលជាមានប្រភាព តិចឬច្រើនយ៉ាងណាក្តី ទៅលើវិស័យមតិអន្តរជាតិ ទើបត្រូវបាន សារព័ត៌មាន និងទូរទស្សន៏បរទេសសំខាន់ៗ គេយកមកចុះផ្សាយនៅលើពិភពលោក។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens