Overblog
Suivre ce blog Administration + Créer mon blog
17 août 2019 6 17 /08 /août /2019 06:55

នៅស្រុកខ្មែរសព្វថ្ងៃ ពួកអ្នកក្រ ជាការី-រិនី ធ្វើការដ៏លំបាកសំរាប់តែរស់រស់តែប៉ុណ្ណោះ។ ក្រៅតែពីប្រាក់ខែតិចតួច ការី-រិនី គ្មានមានប្រព័ន្ធគាំពារសង្គម ដូចយ៉ាងប្រព័ន្ធសុខភាព, ប្រាក់ឧបត្ថម្ភគ្រួសារ ពីសំណាក់អង្គការសង្គមកិច្ច នៃរដ្ឋាភិបាល។ កង្វះនេះ វាបង្កបញ្ហា នៃការចែករំលែកផលកើតពីការអភិវឌ្ឍន៏សេដ្ឋកិច្ច ដែលរបបដឹកនាំ គេតែងតែលើកឡើងថាជា សគុណរបស់ខ្លួន។ រូបភាព នៃវឌ្ឍនភាពសព្វថ្ងៃ លាក់ការពិតសង្គម ដែលនៅក្នុងការពិតនោះ វាមានបង្កើតគម្លាតធំ រវាងអ្នកមានមួយក្តាប់នឹងអ្នកក្រមួយនគរ។

Partager cet article

Repost0
14 août 2019 3 14 /08 /août /2019 04:18

មួយជំហានម្តងៗ វាមិនឆ្លើយតបទៅនឹងបរិបទខ្មែរទៀតទេ ព្រោះពេលវេលានេះ វាជាពេលរបស់របបផ្តាច់ការ ប្រើគ្រប់មធ្យោបាយ ក្រៅផ្លូវច្បាប់ និង បង្កើតច្បាប់សំរាប់កម្រាមសឹកសត្រូវរបស់គេ ហើយ ដែលគេទុកជា សត្រូវទី១របស់គេ គឺ « សេរីភាព នៃប្រជាពលរដ្ឋ »។ អ្វីដែលជាគុណប្រយោជន៍មួយស្របក់ពេល ដែលរបបផ្តាច់ការ គេផ្តល់ឲ វាជាតម្លៃ នៃការបាត់បង់ នូវសេរីភាពនេះឯង។

Partager cet article

Repost0
8 août 2019 4 08 /08 /août /2019 14:27

Dans l'histoire du Vietnam ancien, connu sous le nom de Dai-Viêt, fut une période préoccupante pour la politique extérieure de la Chine d’antan, parce que les Vietnamiens de l’époque revendiquèrent pour leur pays un statut de souveraineté égal à l’Empire du Milieu. Nous le savions qu'au XIe siècle, la dynastie des Lý du Vietnam fit savoir explicitement de son statut impérial à celle des Song de la Chine. Pour la première fois, l’Empereur chinois, en 1164, dans le cadre de la politique d’apaisement des relations tendues avec le Vietnam, eut accordé la promotion du monarque de ce pays au rang de « Quoc vúòg » (Vassal externe). Cette reconnaissance donna donc un statut du Vietnam d’un Royaume distinct du système administratif impérial de la Chine. L’acceptation de cette vassalité toute formel

Partager cet article

Repost0
6 août 2019 2 06 /08 /août /2019 04:33

- ព្រះចៅ មីលិនដា សួរទៅភិក្ខុ នាគសេនាថា : ព្រះភិក្ខុ តើសតិ (mémoire) តែងតែកើតឡើង ជាកិរិយា (acte) នៃការទទួលស្គាល់ដោយឯកឯង ឬ តើមានសតិ ដែលកើតឡើង ដោយបង្កហេតុ ដែរឬទេ ? - ភិក្ខុនាគសេនា ឆ្លើយថា : វាមានទាំងពីរយ៉ាង។ - ព្រះចៅ មីលិនដា មានព្រះបន្ទូលតបវិញថា : ប៉ុន្តែ ដ្បិតសតិយើង ស្គាល់តែអនុស្សវរីយ៍ប៉ុណ្ណោះ, ដូច្នេះ វាមិនអាចនិយាយបានថា វាមានសតិដោយបង្កហេតុបានឡើយ។

Partager cet article

Repost0
5 août 2019 1 05 /08 /août /2019 01:41

- ព្រះចៅ មីលិនដា សួរទៅភិក្ខុ នាគសេនាថា : ព្រះភិក្ខុ តើអ្វីទៅជាលក្ខណៈ នៃវេទនា (sensation) ? - ភិក្ខុនាគសេនា ឆ្លើយថា : អ្វីដែលធ្វើអោយដឹង និង មានអារម្មណ៍រីករាយ។ - ព្រះចៅ មីលិនដា មានបន្ទូលតបថា : សូមព្រះភិក្ខុ ធ្វើការប្រៀបធៀបអោយករុណាដឹងបានផង។

Partager cet article

Repost0
4 août 2019 7 04 /08 /août /2019 03:45

- ពិក្ខុនាគសេនា មានព្រះពុទ្ធដីកាទៅកាន់ព្រះចៅ មីលិនដា ថា : មហារាជ្យ តើ Vedagu (ព្រលឹង) មានដែរឬទេ ? ហើយអ្វីទៅជា ព្រលឹង ? - ព្រះចៅ មីលិនដា ឆ្លើយតបថា : ព្រលឹង ដែលរស់នៅក្នុងខ្លួនយើង ដែលមើលឃើញរូប តាមរយៈភ្នែក ឮសម្លេង តាមរយៈត្រចៀក ស្គាល់ឃ្លិន តាមរយៈច្រមុះ ភ្លក្សរសជាតិតាមរយៈអណ្តាត ពាល់វត្ថុជាក់ស្តែង តាមរយៈកាយ ស្គាល់បាតុភូត តាមរយៈវេទនា ; តើនរណា - ដូចភិក្ខុ និង យើង ដែល អង្គុយនៅក្នុងវិមាននេះ ហើយសម្លឹងមើលតាមបង្អួច ជ្រើសរើសទិស ខាងកើត ខាងលិច ខាងជើង ខាងត្បូង តាមចំណង់ចិត្ត - ហើយក៏អាចក្រឡេក តាមទ្វារ បានតាមចំណង់ចិត្តបានដែរ។

Partager cet article

Repost0
21 juillet 2019 7 21 /07 /juillet /2019 04:25

ការណ៏ដែលក្រុម សម រង្សី ប្រើការពាក្យស្លោកថា « សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ » ជាការចាំបាច់សំរាប់បង្ហាញ នូវការបន្តសកម្មភាព នៃគណបក្ស លើឆាក ជាតិ និង អន្តរជាតិ នៅពេលដែលប្រធានពេញច្បាប់ គ្មានលទ្ធភាព ធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែ ចំពោះក្រុម កឹម សុខា, ប្រយោគនេះ វាមិនអាចទទួលយកបានដោយមានអំណរ ព្រោះវាអាចមាន គ្រោះថ្នាក់ដល់ កឹម សុខា ទៅវិញ។ បើសិនជាទំនាស់រវាងក្រុមទាំងពីរ វាឋិតនៅលើចំណុច ដែលបានរៀបរាប់ ជាសម្មតិកម្មខាងលើនេះ គឺវាជាគំនិតកញ្ជោត និង ជាបរាជ័យបន្តទៀតនៅចំពោះមុខអំណាចផ្តាច់ការជំនាញជាញជ័យ។ សួរថា តើបុគ្គល សម រង្សី ជាចម្លើយទៅនឹងការចាំបាច់ នៃស្ថានការណ៏ដែរឬទេ ?

Partager cet article

Repost0
18 juillet 2019 4 18 /07 /juillet /2019 18:50

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពី វិសាលភាពនយោបាយ របស់វានៅស្រុកខ្មែរ។ ពាក្យស្លោកនេះ មានគោលដៅ នយោបាយជាឧត្តមគតិ ដើម្បីបង្ហាញ នូវគោលការណ៏ នៃសីលធម៏សង្គម ដែលអ្នកប្រកាសប្រកាន់យកចំពោះមុខគូប្រឆាំងរបស់ខ្លួន។ ពាក្យសត្រូវ នៅក្នុងបរិបទខ្មែរ គឺជាចម្លើយចំពោះអំពើ របស់គណបក្សកាន់អំណាច ដែលទុកអ្នកប្រឆាំងនឹងខ្លួន ជាសត្រូវដាច់មុខ ហើយធ្វើគ្រប់មធ្យោបាយទុច្ចរិត ដើម្បីយកឈ្នះជាដាច់ខាត។ ដូច្នេះ ប្រយោគ « មិនយកខ្មែរណាជាសត្រូវ » គឺប្រកាសឡើង នៅក្នុងស្មារតី អោយមាន ការផ្លាស់ប្តូរអ្នកដឹកនាំតាមសន្តិវិធី ពោលថា សត្រូវនយោបាយក៏ជាខ្មែរ ហើយខ្មែរនិងខ្មែរ មិនមែនជាសត្រូវនឹងគ្នានោះឡើយ។

Partager cet article

Repost0
13 juillet 2019 6 13 /07 /juillet /2019 05:26

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពីវត្តមាន ជាប្រយោជន៏ របស់លោក កឹម សុខា នៅក្នុងការតស៊ូដើម្បីតម្រង់វិញ នូវលទ្ធិប្រជាធិបតេយ្យ។ ជារាងកាយ សព្វថ្ងៃនេះ លោក កឹម សុខា ជាអ្នកទោសមនសិការ ជាប់ឃុំឃាំងនៅក្នុងភូមិគ្រឹះរបស់គាត់។ ស្ថានភាពនេះ ជាជម្រើសផ្ទាល់របស់គាត់។ មូលហេតុ គឺសុខភាព, ពោលថា ជម្ងឺរបស់គាត់ ត្រូវចាំបាច់មានការពិនិត្រវេជ្ជសាស្ត្រទៀងទាត់, ដែលនាំអោយគាត់ សំរេចចិត្តយល់ព្រម ទទួលយកលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន របស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទេរទីកន្លែងឃុំឃាំង។

Partager cet article

Repost0
11 juillet 2019 4 11 /07 /juillet /2019 04:54

សំនួរនេះ សមនឹងលើកយកមកពិចារណា ក្នុងគំនិត រកការពិត អំពីវត្តមាន ជាប្រយោជន៏ របស់លោក សម រង្សី នៅក្នុងឆាកនយោបាយនៅក្នុងស្រុកខ្មែរ។ គេអាចទុកលោក សម រង្សី ជានយជន (អ្នកនយោបាយ) ជើងចាស់ម្នាក់ នៅមានប្រជាប្រិយភាព ទោះបីលោក បានធ្វើកំហុស មួយចំនួននៅក្នុង សកម្មភាពនយោបាយរបស់លោក។

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens