Overblog
Suivre ce blog Administration + Créer mon blog
1 octobre 2020 4 01 /10 /octobre /2020 01:53

សុខនឹងទុក្ខនៅក្នុងចិត្ត ជាលោកិយក្រឹត្យ វាខិតខាំងផ្លូវជីវិត។ ដូច្នេះត្រូវចេះដង្វិន ដ្បិតវាទាក់ទិន នូវវិន ជាប្រក្រតី។

Partager cet article

Repost0
27 septembre 2020 7 27 /09 /septembre /2020 07:38

កើតជាមនុស្សមានសំណាង តែត្រូវចេះសាង ទើបបានស្គាល់សុខ។ ព្យាយាមបោះបង់ចោលទុក្ខ ដែលជាជង្រុក ចាប់ផ្ញុកក្នុងចិត្ត។

Partager cet article

Repost0
26 septembre 2020 6 26 /09 /septembre /2020 07:18

ស្លឹកឈឺដូរពណ៏ស្រស់ នឹកស្រណោះផ្កាកុលាប ស្រទាប់ធ្លាក់ក្លិនសាប ខ្យល់បង្ក្រាបឱ្យឃ្លាតទង។ លាមែកទុករលឹក ពេលរលឹមជ្រុះពីវន ព្រោះបុប្ភាស្រពោន ស្រទាប់ទ្រោមនឹងវាយោ។

Partager cet article

Repost0
22 septembre 2020 2 22 /09 /septembre /2020 16:58

កំណាព្យ ជូន ចំពោះ ភរិយា នៅពេល ព្រហ៊ាម ជ័យមង្គល សំរាប់ថ្ងៃថ្មី

Partager cet article

Repost0
21 avril 2020 2 21 /04 /avril /2020 05:52

កំណាព្យនេះ សរសេរឧទ្ទិស ចំពោះ ខួប ទី ៣០ ឆ្នាំ នៃ អាពាហ៏ពិពាហ៏ របស់ខ្ញុំ និង ភរិយា នូវ សេចក្តីស្នេហា របស់នាង ចំពោះ ស្វាមី ព្រមទាំង សេចក្តីស្រឡាញ់រង្គំ របស់ខ្មុំ ចំពោះ ពនិតា ។ នាង ជា ឧត្តមភិយា និង ម្ចាស់ដួងចិត្ត របស់ប្តី។ យើង រួមគ្នា កសាង គ្រួសារ នៅក្នុង សេចក្តីសុខសាមញ្ញ តែ ពោរពេញ ទៅដោយ សុភមង្គល ថ្លៃថ្លា។ សម្រស់ និង ចិត្តផ្អែម របស់នាង ជា កម្លាំងតស៊ូ របស់ខ្មុំ ក្នុង ឆាកជីវិតអន្លាយ ប្រកប ទៅដោយ ឧបសគ្គ គ្រប់បែបយ៉ាង។ ខ្ញុំ លើក កម្បង់អញ្ញលី សំពះ ព្រះ នូវ អស់ទេវតា គ្រប់ សាសន៏ជាតិ សូមឱ្យនាង ចាកផុតរោគ ចង្រៃ គ្មានលាប់ និង រក្សា ស្នេហ៏វិសុទ្ធ នៃ គូ ប្រណីពីធម្មជាតិ របស់យើង ឱ្យបានគង់វង់ និង ផ្សង សូមជួប នាង គ្រប់ៗជាតិ។

Partager cet article

Repost0
26 octobre 2019 6 26 /10 /octobre /2019 08:04

ផ្ញើជូនដល់អស់ប្រិយមិត្ត ដោយមេត្រីភាព

Partager cet article

Repost0
10 juin 2019 1 10 /06 /juin /2019 06:22

រំលាធ្លាក់លើដី រដូវថ្មីភ្លៀងរុករាន នាំបាត់នូវរូបរាង ជានិទាឃកាលជ្វាលា។ តែខ្យល់ល្វន់ផាយផាត់ ចិត្តរសាត់លើវិហា មិនដឹងដល់ទីណា ជាយាត្រាផ្លូវអាកាស។

Partager cet article

Repost0
13 mai 2019 1 13 /05 /mai /2019 04:32

Partager cet article

Repost0
5 décembre 2018 3 05 /12 /décembre /2018 06:29

បទព្រហ្មគីតិ

ផ្កាក្នុងសួន

 

ព្រលឹមព្យោម[1]ត្រជាក់   ទឹកភ្លៀងធ្លាក់អង្អែលកាយ

ចិត្តប្រុសសែនសប្បាយ   ក្លិនផ្កាភាយនៅក្នុងសួន

 

ម្លិះលាក្រអូបដាច់   ពណ៍សល្អាច់[2]ដូចម្លិះរួត

កុលាបក្រហមមួន[3]   ស្រទាប់ធ្លួង[4]បង្ហាញឆោម

 

រំយោលរំដួលឆើត   ល្ងាចបង្កើតសារគន្ធទិព្វ

នាសា[5]ប៉ះទង្គិច   ស្នេហាទិចដួងជីវា

 

ចំប៉ីចំប៉ារីក   ក្នុងសួនរឹតតែប្រាថ្នា

គយគន់មើលបុស្បា[6] គ្រប់ពណ៏ផ្កាពេញក្រមុំ

 

ផ្កាកែវសែត[7]ស្អាតសម   ជាសម្រស់ក្នុងកញ្ចុំ

គន្ធាប្រមូលផ្តុំ   មិនចាញ់មុំឈ្មោះក្រវាន់

 

លឿងខ្ចីត្រជាក់នេត្រ ចិត្តនឹកនែបផ្កាផ្ងរលាន់

ក្បែរផ្កាកំពុងលាស់   ចេញសម្រស់គឺយីហ៊ុប

 

ផ្កាដុះជិតរំយោល   ក្រហមយោលប្រមផ្កាម្រុម

ផ្កាមេអំបៅរុង[8]   អង្គរជុំលំអសួន

           

ច្បារមានស្រះទឹកថ្លា   ផលិតផ្កាព្រលឹតនួន[9]

ផ្កាលំចង់ដុះរួម   គ្មាននឹកព្រួយក្នុងវារី

 

នេះពិតជាសួនសេដ្ឋ[10]   ជាឋានទេពនៃជីវី

ផ្កាមាលតីតាំងទី   ក្បែរដែនដីកណ្តឹងឈូក

 

ល្អឆើតផ្កាកំភ្លឹង  លួចសម្លឹងខ្យងទន់ឃ្លួប[11]

និរតីផ្កាលាក់ខ្លួន   តែមិនពួននឹងវិភា

 

កំពីងពួយ[12]តាំងយូ   ពូជតែមួយលើពសុធា

ដុះមិនឆ្ងាយក្នុងធ្លា   មានគ្នាជាផ្កាស្រលិត

 

ផ្កាប្រាក[13]អង្គាដី   ពន្លកខ្ចីនៅតូចល្អិត

ក្រោមភ្លៀងទឹកអម្រឹត   ស្រោចដកខឹមផ្កាក្រពុំ

 

រាក់ក្រហមជ្រែកផ្តុំ   ថ្កូវនៅជុំផ្ការាំងភ្នំ

ក្នុងទីផ្សាំជំរុំ   ផ្កាក្រមុំបន្សាំពូជ

 

បាយដំណើបផ្កាល្អ   ផ្កាកម្រមានក្នុងសួន

កេសរកូល[14]ជួបជួន   ឆដាស្ងួនជានិមិត្ត

 

សួនឧមា[15]ជាឋាន   ភពទេព្តាសួស្តីញាតិ

គ្រប់មិត្តជាមនុស្សជាតិ   មកស្រូបធាតុគន្ធក្រអូប

 

មកកំសាន្តចិន្តា   ជាកីឡាសំរាប់រូប

ចាប់កម្លាំងមករួប   ដើម្បីរស់ក្នុងមង្គល  

      

 

[1] ព្យោម, ខ្យល់។

[2] ល្អាច់, សង្ហា។

[3] មួន, មាំ, ធំ។

[4] ធ្លួង, ចំហធំ។

[5] នាសា, ច្រមុះ។

[6] បុស្បា, ផ្កាគ្រប់យ៉ាង។

[7] សែត, ពណ៏ស។

[8] រុង, ដែលចម្រើន។

[9] នួន, ផូរផង់។

[10] សេដ្ឋ, ប្រសើរល៉ើសលន់។

[11] ខ្យងទន់ឃ្លួប, limace

[12] ផ្កកំពីងពួយ ឬ តាំងយូ។

[13] ប្រាកពណ៍ក្រហមឆ្អិន។

[14] កេសរកូល ឬ ផ្កាអ័រគីដេ។

[15] សួនឧមា, សួនសន្តិភាព។

Partager cet article

Repost0
18 novembre 2018 7 18 /11 /novembre /2018 01:57

បទពំនោល

 

ថ្ងៃថ្មីពន្លឺព្រឹមៗ  មាត់ឈ្មោលរងៀវ

សំនៀងស្រួចកួចចិត្តា។

ប្រុសព្រាត់គូស្នេហ៏ឯកា   ខំថែស្នេហា

វាសនាកំរិតដោយកម្ម

បងមានហិរិ[1]នៅចាំ   វាជាកម្មផល

ទុក្ខផ្តល់នូវទោសកាលចិត្ត[2]

តែស្រីអកម្មកំរិត   គ្មានទោសតាមផ្តិត

ក្នុងចិត្តត្រូវបែកសង្សារ

នេះជាផ្លូវជាវេរា   នៅលើពសុធា

ស្នេហានៃតរុណវ័យ[3]

មិនផុតពីបរាជ័យ   ព្រោះទិន្នន័យ

ស្រ្តីត្រូវគោរពឱម៉ែ

អូនរៀបការព្រោះចង់ថែ   កេរ្តិ៍មិនឲប្រែ

ជាផ្លែគ្មានពូជខ្ជាប់ខ្ជួន។

ភ្លេងការខ្ទ័រឲញ័រខ្លួន   ព្រោះបងនឹកស្ងួន

គង្គួន[4]នឹងខ្លួនអភព្យ

បងថ្លែងក្នុងចិត្តរៀបរាប់   ពីរឿងសម្ព័ន្ធ

ចិត្ត សព្វ[5]ក្នុងគ្រាដំបូង។

ដែលជាស្នេហាដូចត្បូង   ចាំងពេញបេះដូង

ស្មើដួងខែពេញបូណ៏មី

តើប្រស័យ[6]មានប្រណី   ពីក្នុងចិត្តស្រី

ពេលស្តីប្រាប់ថាត្រូវឃ្លាត ?

សម្លាប់បងដោយពេជ្ឈឃាត   ជានរឃាត

         មច្ចុរាជទុកជាទោសស្នេហ៏

 

[1] ហិរិ ឬ ហិរី, ន. ខ្វាសបាប។

[2] កាលចិត្ត, សេចក្តីស្លាប់ចិត្ត។

[3] តរុណវ័យ, វ័យក្មេង។

[4] គង្គួន, ចងគំនុំមិនលែង។

[5] សព្វ, កិ. ស្ម័គ្រស្មោះ។

[6] ប្រស័យ, សេចក្តីស្នេហា។

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens