Overblog
Suivre ce blog Administration + Créer mon blog
10 décembre 2017 7 10 /12 /décembre /2017 09:39

 

Essai

Tes cheveux de queue cheval,  

Balancent comme une valse,

Par vent doux,

Je vois ton cou,

 

Blanc comme tissus en soie,

Je le vois même le soir,

Avec ton corps svelte,

Tu es la plus belle,

 

Oh ! beauté de rêves,

Pour tous les êtres,

Humains désirent d’amour,

La créature créée par la nature pure.

 

Sangha OP

 

 

Partager cet article

Repost0
10 décembre 2017 7 10 /12 /décembre /2017 07:32

 

កំណាព្យ : បទភុជង្គលីលា

 

លាពុក

 

ប្រណំកាយសូមលាពុក        ចាកឆ្ងាយពីស្រុក

ស្រ័យសុខជាខ្មែរ។

 

បាទពុកផ្តិតលើយន្ត្រថែ      ចេស្តាពូកែ

ជាខ្នែងកូនខ្មែរ។

 

ឆ្ងាយពីស្រុកចិត្តនៅក្បែរ  ពុកធ្លាប់ទាំថែ

ស្បថស្បែមុខឱ។

 

ថាកូនរស់នៅឆ្ងាយត្រូវ  វៀរចាកអាស្រូវ

ស្មាញផ្លូវខូចកេរ្ត៏។

 

ព្រាត់ពុកកូនជ្រូតទុក្ខទ្វេ  ពុកនិងប្រទេស

ជាទ្វេគុណធ្ងន់។

 

យុវ័នល្ងង់ចិត្តនៅទន់  ស្រគត់ស្រគំ

លួចយំនឹកពុក។

 

ឧប សៅ សង្ហា

ពន្យល់ពាក្យ : ស្រ័យ, ជំរក ; abri។  ស្មាញ, ច្របូកច្របល់ ; embrouiller

Partager cet article

Repost0
9 décembre 2017 6 09 /12 /décembre /2017 09:33

 

កំណាព្យ បទពាក្យ៤

រលកកម្ម


រលករលេ             តាមឆ្នេរជលសា
ទោចខ្លួនឯកា     យំសែនស្រណោះ។
ទួញរកសង្សារ      ជាសៀងប្រកោះ
ទេព្តាបង្គោះ        ក្នុងព្រហាវ័ន ។
សូរទឹករលក        កំទរផ្អែមរាន់
ទុក្ខកាន់តែជាន់  នេត្រជាំអស្សុ ។
យំប្របមាត់ទឹក   ស្រណោះពេលសុខ
ជាគូគ្មានទុក្ខ       រស់ក្នុងធម្មជាតិ។
រលកមធុរ            ប្រែរ៉ាជាធាតុ
រលកធ្វើឃាត       ជារលកយក្ស។
ស្រូបយកសង្សារ   ជាគូរួមរក្ស
ពានរីគ្រប់លក្ខណ៏ បោះក្នុងសាគរ។
បាត់លែងត្រឡប់  បង្កើតគំនរ
ទុរាបន្ទរ               ផ្គរគ្មានដំណាច់៕


ឧប សៅ សង្ហា


ពន្យល់ពាក្យ :
សែដ្ឋ; ដែលល្អដាច់គេ, le plus beau។ បង្គោះ ; អង្រន ; secouer។ ព្រហាវ័ន ; ព្រៃស្រោក ; forêt dense។ កំទរ, កំទារ, សម្លេង ; voix។ អស្សុ, ទឹកភ្នែក។ មធុរ ; មុទុ, ផ្អែមល្ហែម ; doux, charmant។ រ៉ា, ឆាប់ភ្លាម។
 

Partager cet article

Repost0
8 décembre 2017 5 08 /12 /décembre /2017 17:26

កំណាព្យ - បទពាក្យ៤

ព្រះច័ន្ទលាក់ខ្លួន

យប់ងងឹតឈឹង   ព្រះចន្ទលាក់ខ្លួន

យកពពកពួន     ក្នុងស្ថានសួគ៌ា។

រជនីទ្វិន្ទសោម     បើគូគ្មានគ្នា

រស់នៅកំព្រា         រោចដាច់ខែបុស្ស។

ត្រូវថ្ងៃអង្គា           ចន្ទផ្តន្ទាទោស

រជនីរឹបអូស          វេលារួមស្នេហ៏។

ដំណើរច័ន្ទគតិ      រជនីនៅថែ

ហរទ័យជួបសែដ្ឋ    កើតពេញបូណ៏មី។

 

ឧប សៅ សង្ហា

 

ពន្យល់ពាក្យ :

រជនី=រាត្រី, យប់; សោម=ព្រះច័ន្ទ; ទ្វិន្ទ= ជាគូនឹង; សែដ្ឋ=ដែលល្អដាច់គេ, le plus beau

 

Partager cet article

Repost0
2 décembre 2017 6 02 /12 /décembre /2017 08:45

ចុចខ្នាត Pdf ខាងក្រោម ដើម្បីអាន កំណាព្យទាំងមូល។

 

ស្នេហាបរិសុទ្ធ (ត-បញ្ចប់)

 

ចង់ស្តីរកស្រីមានលួសបាំង

បន្លារនាំងជាវាសនា

ហាមសាកច្ជាចមទ្វិន្ទសង្សារ

អូនបងភក្សាជាភក្តី។

 

ចំណីស្នេហាប្រុសនិងស្រី

សំដីដំណូរចិត្តនិងចិត្ត

តែកម្មអ្វីមានពីអតិត

មិនអាចប្រឌិតហួសកំរិត។

 

កុលាបត្រាច់ផុតពីមុមភ្នែក

មិនបានរំលែកចិត្តមេត្រី

គ្មានផស្វីសោះសទ្ធិន្ទ្រិយ

ជាក្តីសង្ឃឹមមានខ្លឹមសារ។

 

ស្នេហាបរិសុទ្ធនិត្រក្នុងចិត្ត

វាផ្តិតនៅជាប់ដួងអារម្មណ៏

ទោះញញឹមស្រីគ្មានបារម្ភ

នឹកនួនចង់ដោះរនាំងស្នេហ៏៕

 

 

Partager cet article

Repost0
26 novembre 2017 7 26 /11 /novembre /2017 16:18

សាកល្បងតែងកំណាព្យមនោសញ្ចេតនា

ស្នេហាបរិសុទ្ធ ()

 

កាយស្រីខិតកាន់តែមកជិត

ពំនិតគឺឆ្កោកខ្លួនបុរស

អោយស្លុតជំហរចិត្តនិត្យស្មោះ

ព្រោះចាញ់សម្រស់ឆក់ទាញចិត្ត។

 

ស្រឡាញ់អ្វីម្លេះផ្កាក្រពុំ

ពេលនៅទៀបឃុំពាក្យពេចន៏ស្នេហ៏

ភ្នែករំពៃស្ទង់មេឃចង់ប្រែ

ទិសបែររកស្រីចាំងប្រភា។

 

ឆដាស្រីចេញពីឆោមរូប

បន្ទោរនូតជាធម្មជាតិ

ក្តឹបផ្ការហឹមពេលព្រឹកព្រាង

បក្សីស្រែកច្រៀងឲក្រពុំ។

 

នៅក្បែរស្រីឆៀបឈឺក្នុងពោះ

ពិតព្រោះចង់ក្បង់ក្លិនភ្ញាស្ងួន

គន្ធក្រអូបនួនពីផ្កាទេព

និវេទន៏ភ្នែកទន់ពភ្លៀកស្រី។

 

ឧប សៅ សង្ហា

Partager cet article

Repost0
25 novembre 2017 6 25 /11 /novembre /2017 08:09

សាកល្បងតែកំណាព្យមនោសញ្ចេតនា

 

ស្នេហាបរិសុទ្(ត)

 

ដើរកាន់តែបៀតកុលាបស្រី

ចិត្តមានសេរីស្លុតឱរា

ខ្លួនស្ញុរព្រោះរោគសង្ឃេរា

រាតត្បាតឆាប់រ៉ារាងកាយប្រុស។

 

គឺរោគស្នេហាផ្តួចគ្មានក្សាន្ត

ជិតឆ្ងាយដូងផ្កាភ័យខុសគ្នា

នៅក្បែរព្រួយខ្លាចស្រីពុំងា

រេរាមិនប្តូរប្រស្រ័យភ្នែក។

 

ព្រួយស្ទើរដង្ហើមផុតម្ចាស់ចិត្ត

ស្រីគិតថាប្រុសគ្មានទំនង

ដើរតាមបុប្ភាជាអ្នកគ្រង

កុលាបមួយទងដួងចិត្តសែត។

 

ពិលាសីស្ងួនបាញ់ដូចព្រួញ

គំនក់ទំនួញចិត្តហាមឈាន

ជើងប្រុសទុរពលលែងហ៊ាន

បោះមួយជំហានដើរទៅមុខ។

 

ឧប សៅ សង្ហា

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens