Overblog
Suivre ce blog Administration + Créer mon blog
2 novembre 2019 6 02 /11 /novembre /2019 10:07

ថ្ងៃទី៩ វិច្ជិកា កាន់តែរំកិលមកដល់ថ្ងៃសន្យា, ចំពោះលោក សម រង្ស៊ី គាត់នៅតែរក្សាពាក្យសច្ចាថា ធ្វើមាតុភូមិនិវត្ត ដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យ។ គាត់ធ្វើមរតកសាសន៏ បញ្ចាក់អំពីពលកម្មចាំបាច់ រហូតប្តូរជីវិត ដែលគាត់ត្រូវតែធ្វើ នៅចំពោះមុខការលើកទ័ពរបស់ ហ៊ុន សែន ចេញច្បាំងនឹងគាត់ និង ខ្មែរ ដែលហ៊ានចេញមុខប្រឆាំងតាមសន្តិវិធីនឹងរបបផ្តាច់ការ។ តែអ្នកខ្លះ យល់ឃើញថា អំពើហិង្សានេះ ជាការការពារខ្លួនពេញសិទ្ធិ, ចុះអ្នកបះបោរវិញ តើ គេមិនអាចមានសិទ្ធិសោះនោះឡើយ ?

Partager cet article
Repost0
31 octobre 2019 4 31 /10 /octobre /2019 04:00

មានពាក្យបុរាណខ្មែរថា « ឡូឡាដូចចិនចុះផែ » មានន័យថានៅទីកន្លែងណា ដែលមានក្រុមជនចិនមករស់នៅ ឬ សំចត គឺនៅទីនោះ ច្បាស់ជាឮសូរ សំឡេងខ្ទរខ្ទាយឡើងហ៊ឹងត្រចៀក។ តែអស់ជនខ្មែរ គាត់ស៊ាំត្រចៀកទៅហើយ ព្រោះជនជាតិចិន បានមករស់កុះករនៅស្រុកខ្មែរនៅគ្រប់ទីកន្លែង តាំងពីយូរណាស់មកហើយ ហើយថែមទាំង យកស្រី្តខ្មែរធ្វើជាភរិយាថែមទៀត។ ផ្ទុយទៅវិញ កម្រមានស្ត្រីចិន យកបុរសខ្មែរធ្វើជាស្វាមីណាស់ ព្រោះបុរសខ្មែរ ភាគច្រើនជាកសិករ ហើយ សហគមចិនជាពាណិជ្ជករ ដូច្នេះវាមានអាជីព និង ភាសាផង ជារបង ព្រោះជនខ្មែរ មិនចូលចិត្តរៀនភាសាបរទេសសោះឡើយ។ ពួកជន

Partager cet article
Repost0
30 octobre 2019 3 30 /10 /octobre /2019 05:57

ជាទម្លាប់ នៅពេលណាដែលគណបក្សកាន់អំណាច ធ្វើការគៀបសង្កត់ដោយបំពានច្បាប់, គណបក្សប្រឆាំង ឬ អ្នករងគ្រោះ មិនតវ៉ាដ៏ស្វាហាប់ បែរជាសំពិន ឱ្យមានការផ្សះផ្សាជាតិទៅវិញ។ ទម្លាប់នេះ កំលាចិត្តពួកអ្នកផ្តាច់ការ ឱ្យបន្តធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ព្រោះវាគ្មានខាតអ្វីដល់ពួកគេនោះឡើយ។ ពីមួយអាណត្តិទៅមួយអាណត្តិ ពួកអ្នកផ្តាច់ការ បន្តកកេរស៊ីជាប្រព័ន្ធច្បាប់រដ្ឋ និង សិទ្ធិសេរីភាព នៃប្រជាពលរដ្ឋគ្រប់បែបយ៉ាង រហូតប្រមូលគណបក្សប្រឆាំង ឱ្យចូលមកធ្វើសហការជាមួយខ្លួន នៅក្នុងសភាជាតិ តាមករបែងចែកកោអីកិត្តិយសមួយចំនួនតិច ដែលជារូបភាពមួយ នៃការបង្កើត គណបក្សដឹកនាំនយោបាយជាតិតែមួយ ដែលផ្ទុយពីស្មារតី នៃរដ្ឋធម្មនុញ្ញ និង គោលការណ៏ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

Partager cet article
Repost0
25 octobre 2019 5 25 /10 /octobre /2019 07:24

បើគ្មានការងើបឈរ នៃប្រជារាស្ត្រ ប្រឆាំងនឹងរបបផ្តាច់ការ នៅក្នុងស្រុក វាច្បាស់ជានឹងគ្មានព្រឹត្តិការណ៏ ហៅថា « ៩ វិច្ជិកា »ត្រង់ចំណុចនេះឯង ដែលរបបនៅភ្នំពេញ គេនៅមានជំនឿជាក់ច្បាស់ថា នឹងគ្មានចលនាប្រជាករ ងើបប្រឆាំងនឹងពួកគេបាន ព្រោះគេប្រើគ្រប់មធ្យោបាយសំរាប់សម្លុតស្មារតីអស់ជនខ្មែរ តាមការធ្វើគាបត្បៀតទៅលើសកម្មជន និង មន្ត្រីមូលដ្ឋានមួយចំនួន នៃគណបក្សសង្គ្រោះជាតិ។ មួយវិញទៀត

Partager cet article
Repost0
24 octobre 2019 4 24 /10 /octobre /2019 07:11

របបនៅភ្នំពេញ ថ្លែងជាបំណងរកប្រយោជន៏ថា កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឆ្នាំ ១៩៩១ វាស្លាប់បាត់ទៅហើយ តែសំដីនេះ ពួកនេះភ្លេចគិតថា កិច្ចព្រមព្រៀងនេះ ជាប្រភពគ្រឹះ នៃរដ្ឋធម្មនុញ្ញខ្មែរសព្វថ្ងៃ ដែលជាសសរទ្រូង នៃរបបដឹកនាំជាតិខ្មែរ។ ជារៀងរហូតមក ពួកអ្នកដឹកនាំផ្តាច់ការ មិនដែលគោរពរដ្ឋធម្មនុញ្ញជាតិ ដូច្នេះ វាជាការពិត ពួកនេះអាចនិយាយបានថា កិច្ចព្រមព្រៀងសន្តិភាព វាស្លាប់ពិតមែន។

Partager cet article
Repost0
21 octobre 2019 1 21 /10 /octobre /2019 06:14

បញ្ហាពីរយ៉ាង ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលរបបនៅភ្នំពេញមិនចង់ជួបប្រទះគឺ : មាតុភូមិនិវត្ត និង ចាប់ដាក់ពន្ធនាគារ។ បញ្ហាទាំងពីរនេះ វាមានពាក់ព័ន្ធ ដោយចំពោះជាមួយនឹង អ.ស.ប., សហគមអឺរ៉ុប, សហរដ្ឋអាមេរិក និង ប្រទេសប្រជាធិបតេយ្យសេរីមួយចំនួន ដែលគេ មិនអាចស្ថិតនៅព្រងើយកន្តើយទៀតទេ ចំពោះ ការរំលោភ សិទ្ធិមនុស្ស និង បំពានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ពីសំណាក់ របបដឹកនាំសព្វថ្ងៃនៅកម្ពុជា។ ទំនាល់គឺ នៅលើចំណុច ដែលរបបនៅភ្នំពេញនឹងអាច ទទួលទណ្ឌកម្មអន្តរជាតិ។ របបនេះ គ្មានភាពស្របច្បាប់ រួចទៅហើយក្រោយពីការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ ២០១៨, ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ តាមរយៈអ្នកតំណាង ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលទទួល អាណត្តិពេញច្បាប់ពីកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា តែងតែធ្វើអនុសាសន៏ ឱ្យរបបនៅភ្នំពេញ តម្រង់ឡើងវិញ គ្រប់សកម្មភាពអវិជ្ជមានរបស់ខ្លួន តែរបបនេះ មិនត្រឹមតែមិនកែ ផ្ទុយទៅវិញ មានតែធ្វើបន្ថែមទៀត ដែលន

Partager cet article
Repost0
18 octobre 2019 5 18 /10 /octobre /2019 06:26

នៅក្នុង ស្ថានភាពនយោបាយតឹងរ៉ឹងសព្វថ្ងៃ ជនខ្មែរមួយចំនួន ធ្វើការអំពាវនាវឱ្យ ពួកអ្នកកាន់អំណាច និង ពួកអ្នកប្រឆាំង រួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយ ជាពិសេសបញ្ហាទណ្ឌកម្មអន្តរជាតិ ដែលវា នឹងអាចកើតឡើងបាននៅពេលឆាប់ៗនេះ។ ការអំពាវនាវនេះ វាស្របទៅនឹងការចង់បានរបស់អង្គការសហប្រជាជាតិ និង សហគមអន្តរជាតិ ព្រោះវាជាគោលការណ៏ដាច់ខាត នៃដំណោះស្រាយតាមសន្តិវិធី

Partager cet article
Repost0
11 octobre 2019 5 11 /10 /octobre /2019 08:58

លោក អភិបាលបារាំង និង អស់បរិជនរបស់លោក បានអញ្ជើញមកដល់ស្ពានសាងពីឫស្សី ដែលសំរាប់ដើរឆ្លងទៅកាន់រាជដំណាក់ផែកំពង់លួង (យកទុកទូកប៉ុកចាយមកឆ្នៃប្រឌិតជាដំណាក់)។ ពេលនោះ កងទាហានអង្គរក្សខ្មែរ ដែលឈរយាមនៅច្រកចូល នៃស្ពាន សំរាប់គំនាប់ បានផ្លុំត្រៃ និង វន្ទាអាវុធ ផ្តល់កិត្តិយសដល់គណៈប្រតិភូបារាំង។ កងទាហានអង្គរក្ស ពាក់ឯកសណ្ឋាន ប្រកបដោយភាពស្អាតស្អំ គ្មានទាស់ : មួកពណ៏ស, អាវកុតពណ៏ស, ខោពណ៏ស មានឆ្នូតធំពណ៏ក្រហម។ បើមើលពីចម្ងាយ វាហាក់បីដូចជាកងពលអឺរ៉ុប ; នាយទាហានខ្មែរ ដែលជាអ្នកបញ្ជាក៏មានភាពស្វាហាប់ណាស់ដែរ ។

Partager cet article
Repost0
10 octobre 2019 4 10 /10 /octobre /2019 03:17

ជនផ្តាច់ការ ជាមនុស្សទន់ខ្សោយ ដោយសារធម្មជាតិ ប៉ុន្តែគាត់មានឱកាសដោយចៃដន្យ ក្លាយជាបុរសខ្លាំង។ ឱកាសនេះធ្វើអោយគាត់ ក្លាយជាជនផ្តាច់ការ ព្រោះគាត់ទុកជាភ័ព្វសំណាងអាថ៌កំបាំង ឬ បេសកកម្មទិព្វ ដែលគាត់បានទទួលពីកំណើតពីអំណាចអាទិទេព ដែលនាំឱ្យគាត់គិតថា គាត់ជាអច្ជរិយបុគ្គល។ បើជននោះ ជាស្តេច ព្រះអង្គ ទុកខ្លួនព្រះអង្គ ជាអាទិទេព មានសិទ្ធិពេញច្បាប់។ បើជននោះ ជារាស្ត្រ គាត់ ទុកខ្លួនគាត់ជាស្តេច ដើម្បីប្រើសិទ្ធិស្តេច តាំងខ្លួនជាឧត្តមជាងអស់មនុស្ស។ នៅស្រុកខ្មែរ តាំងពីបុរាណកាលមក អស់ព្រះមហាក្សត្រ មានទសពិធរាជធម៌ ជាច្បាប់ដឹកនាំជាតិ។ បើប្រសិនជា ព្រះអង្គណាមួយ ទ្រង់បញ្ចៀសច្បាប់នោះ ប្រជារាស្ត្រ នឹងទុកព្រះអង្គនោះជាស្តេចពាល ព្រោះថា រាជទង្វើនោះ វារមែងនាំទុក្ខគ្រប់បែបយ៉ាងដល់ប្រជាជាតិ។

Partager cet article
Repost0
4 octobre 2019 5 04 /10 /octobre /2019 14:57

ការធ្វើត្រាប់ ឬ អនុកម្ម តាមគំរូអ្វីមួយ ជាវត្ថុក្តី ជាគំនិតក្តី វាជាស្នាដៃបែបណា ? បើសិនជា ការចម្លង វាដូចគំរូបេះបិទ គេទុកអនុករនោះ ជា សិប្បករ ឬ សិល្បករ ឬ បញ្ញាជនពូកែ តែស្នាដៃរបស់គាត់ គ្មានបន្ថែមតម្លៃនោះទេ ព្រោះតម្លៃទាំងអស់វាស្ថិតនៅក្នុងវត្ថុ ឬ គំនិតដើម ដែលជាគំរូតែប៉ុណ្ណោះ។ ជាការពិត ស្នាដៃរបស់អនុករនោះ វាគ្រាន់តែជាអនុស្នាដៃគ្មានអត្តព្រលឹងសុវិចិត្រ។ ដូចយ៉ាង គ្រូពេទ្យពូកែ មិនមែនជាអ្នកគ្រាន់តែមានចំណេះដឹង នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ គឺត្រូវមានស្នាដៃចេះសម្របនឹង ស្ថានភាព និង បរិស្ថាន របស់អ្នកជំងឺថែមទៀត ទើបរបៀបព្យាបាល វាមានប្រសិទ្ធិភាព។ បើប្រសិនជាគ្រូពេទ្យនោះ គាត់គ្រាន់តែយកចំណេះដឹងរបស់គាត់មកធ្វើត្រាប់ គឺពិតគ្រាន់តែជាគ្រូពេទ្យ តែមិនមែនជាអ្នកប្រសើរនោះទេ។ ដូចបុរាណភាសិតខ្មែរ ចែងថា : ចេះដប់ពុំស្មើនឹងប្រសប់មួយ។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens