2 octobre 2019
3
02
/10
/octobre
/2019
08:19
បើមានគំនិតល្អសំរាប់ប្រយោជន៏ជាតិ កុំនាំគ្នាផ្អាប់វា ដោយយល់ឃើញថា វាជាយុទ្ធសាស្ត្រសម្ងាត់ ព្រោះថា អ្វីដែលជាការសម្ងាត់ វារមែងពង្រាក់ខ្លឹមសារ នៃគំនិត។ គំនិតល្អ ត្រូវការព្រលាន (espace) នៃស្មារតីសាធារណៈ ដ៏ធំទូលាយ សំរាប់ឱ្យវារីកស្រស់ស្រាយដោយសេរី។ គំនិតល្អ ជាប្រយោជន៏ជាតិ វាគ្មានលក្ខណៈ ជាគំនិតយុទ្ធសាស្ត្រនោះឡើយ ព្រោះសារជាតិ ជាធម្មជាតិរបស់វា ជាព្រលឹងជាតិ ដែលវាត្រាំនៅក្នុងស្មារតីរបស់ប្រជាជាតិរួចមកហើយ គ្រាន់តែវាចាំឱកាសល្អនឹងពង្រីក ជាភាពសប្បាយរីករាយនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ។
Published by Sangha OP
-
dans
គំនិត
28 septembre 2019
6
28
/09
/septembre
/2019
06:45
លោក សម រង្ស៊ី បើគាត់ ចូលស្រុកខ្មែរ តាមច្រកចូលសម្ងាត់ គេមិនអាចទុកទង្វើនេះ ជាមាតុភូមិនិវត្ត ដូចដែលគាត់បានប្រកាសជាឧឡារិកនោះឡើយ ព្រោះជនខ្មែរទាំងឡាយ ជាអ្នកគាំទ្រគាត់ ត្រូវដឹងច្បាស់សេចក្តីសំរេចនេះ ដើម្បីនាំគ្នាទៅទទួលគាត់។ តែបើគាត់ចូល គ្មាននរណាដឹង តើចាំបាច់គាត់កំណត់កាលបរិច្ជេទធ្វើអ្វី ? ដូច្នេះ បើ រង្ស៊ី គាត់មធ័្យត គឺពិតជាគាត់ មានច្រកចូលស្រុកជាផ្លូវការ។ តែបក្សពួក ហ៊ុន សែន ក៏នាំគ្នាទៅចាប់គាត់ ដូចតម្រេករបស់មេខ្លួនដែរ។ ប៉ុន្តែ រង្ស៊ី គាត់ថា គាត់មិនមែនជាមនុស្សល្ងង់ ឱ្យគេចាប់គាត់បាននោះឡើយ។ ត្រង់ចំណុចនេះ ដែលគាត់ ចិញ្ចឹមភាពមិនច្បាស់លាស់ នៅក្នុងអារម្មណ៏របស់អ្នកគាំទ្ររបស់គាត់ ព្រោះ ស្ថានការណ៏ (scénario) ដែល រង្ស៊ី ចូលស្រុក វាប្រាកដជាត្រូវគេចាប់ ដូច្នេះបើមិនឱ្យគេចាប់ គឺមានតែមិនចូល។
Published by Sangha OP
-
dans
គំនិត
24 septembre 2019
2
24
/09
/septembre
/2019
07:38
លោក សម រង្សី អំពាវនាវ ចំពោះកងទ័ព អោយងើបប្រឆាំងនឹង ហ៊ុន សែន ដោយសន្យាថា នឹងមានថវិកា សំរាប់ប្រដុងប្រជា នៃការប៉ះបោរនោះ។ លក្ខណៈ នៃការអំពាវនាវនេះ វាមាន តក្កសាស្ត្រ នៃសង្គ្រាម ព្រោះវាជាការងើបប្រឆាំងដោយប្រដាប់អាវុធ បើសិន ហ៊ុន សែន ប្រើកងទ័ព ដែលស្ម័គ្រគ្មានលក្ខខណ្ឌនឹងគាត់ មកបង្រ្កាប។ សួរថា តើកងទ័ព ដែលស្ម័គ្រនឹង សម រង្សី ឬ ប្រជាជនប្រឆាំងនឹង ហ៊ុន សែន មានកាំភ្លើង និង គ្រាប់គ្រប់គ្រាន់ដើម្បីតស៊ូបានដែរឬទេ ?
Published by Sangha OP
-
dans
គំនិត
13 septembre 2019
5
13
/09
/septembre
/2019
06:08
តាំងពីឆ្នាំ ១៩៩១ មក ប្រជាពលរដ្ឋខ្មែរ រង់ចាំ ការសក នៃរបបនយោបាយចាស់ តាមការកំណត់ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១។ តែជាការរង់ចាំស្កក តែក៏មិនបានគិតថា វាខកខាន ដ្បិតមានឧបស័គ្គអ្វីមួយរារាំង។ កង្វះនេះ វាជាពេលវេលាគ្រោះថ្នាក់ និង គួរឱ្យបារម្ភ : « សង្ឃឹមថា លោកចាស់ស្លាប់បាត់ទៅហើយ តែ លោកថ្មី ក៏មិនលេចចេញជារូបរាងដែរ »។ មែនពិត ប្រជាពលរដ្ឋខ្មែរនាំគ្នា ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ តាមការបោះឆ្នោត ដោយមានជំនឿថា វាគ្រប់គ្រាន់សំរាប់ ផ្សាំប្រជាធិបតីនៅស្រុកខ្មែរ តែភ្លេចគិតថា ក្សីណនោះ តួអង្គសំខាន់ៗ នៃលោកចាស់អាយុខៃ ជាអ្នកបន្តធ្វើជានាយកថ្មី គ្មានការយល់ដឹងអំពីបញ្ហាប្រឈម អាចនាំមក នូវស្មារតីថ្មី នៃការផ្លាស់ប្តូរចាំបាច់វិធីសាស្ត្រដឹកនាំជាតិ ព្រោះគំនិតសុខុម ជាទព្វសម្ភារៈ ដែលត្រូវរចនា ដើម្បី បំបែកអារ្យធម៌កខ្វក់ ពីគំនិត នៃតួអង្គចាស់ទាំងនោះ ដែលធ្លាប់ដើរនៅលើផ្លូវអពមង្គល វាមិនទាន់លេចធ្លោ ជាបច្ច័យ។ កំហាន
Published by Sangha OP
-
dans
គំនិត
12 septembre 2019
4
12
/09
/septembre
/2019
05:46
របបនយោបាយទាំងឡាយ សព្វថ្ងៃ រមែងប្រទល់នឹងបរិស្ថានថ្មី។ ទោះបីជា កន្លែងពិសេសមួយ ដែលប្រជាធិបតី កាន់យកសិទ្ធិហួសប្រមាណថា ខ្លួនឯងជា អំណាចប្រព្រឹត្តទៅខុសផ្លែកពីអំណាចដទៃ តែការសំដៅទៅរកកន្លែងតែមួយ រវាងលទ្ធិនេះ និង របបផ្តាច់ការ គឺបញ្ហារួម នៅចំពោះមុខការវាត នៃ តក្ក សេដ្ឋកិច្ច និង វឌ្ឍនភាព នៃទំនិញ និង ភាពស្មុកស្មាញ នៃសេវាកម្មហិរញ្ញវត្ថុនៅលើលោកនេះ។ គ្រប់អំណាច ត្រូវតែប្រឈមមុខនឹង អប្បជនាធិបតេយ្យបនីយកម្ម ដែលប្រមូលផ្តុំ អំណាចរូបិយវត្ថុ និង និមិត្តរូប នៅក្នុងដៃរបស់ជនមួយក្រុមតូច។ ភាពប្រែប្រួល កើតឡើង នៅក្នុងវណ្ណៈថ្មីនេះ ដែលចែករំលែកប្រយោជន៏គ្នានៅក្នុងមជ្ឈដ្ឋានរួមរមែងធ្វើឲប្រែប្រួលអំណាច។ជាធម្មតា នៅចំពោះបញ្ហានេះ របបផ្តាច់ការ មានប្រតិកម្ម តាមការពង្រឹងអំណាច និង ការរឹតត្បិតសេរីភាព ដោយប្រើច្បាប់ សំរាប់ការពារអំណាចខ្លួន។ ចំណែក ប្រទេសប្រជាធិបតេយ្យសេរី ធ្វើប្រតិភូកម្មអំណាច នៃការឃ្លាំមើលទៅឲក្រុមហ៊ុនធំពីរបី ដើម្បីការពារផលប្រ
Published by Sangha OP
-
dans
គំនិត
9 septembre 2019
1
09
/09
/septembre
/2019
05:23
សន្តិភាពស៊ីវិល វាលែងត្រឹមតែជា ពាក្យ ឬ លទ្ធវត្ថុ ទៀតឡើយ, វាជាមរតកដ៏មានតម្លៃដែលត្រូវតែថែរក្សានៅក្នុងប្រទេសមួយ ធ្លាប់ស្គាល់វិនាដកម្ម ប្រកបដោយការឈឺចាប់។ តែការថែរក្សានេះ ត្រូវចាំបាច់ពឹងផ្អែក លើកម្លាំងរបស់ប្រទេសជាតិ : ប្រជាពលរដ្ឋ, រដ្ឋ, គោលការណ៏ជាតិ និង វប្បធម៏ជាតិ។
Published by Sangha OP
-
dans
គំនិត
1 septembre 2019
7
01
/09
/septembre
/2019
19:23
តើលោក សម រង្សី គាត់មាន មន្តានុភាព នៅចំពោះមុខ អំណាចអាវុធរបស់ ហ៊ុន សែន ដែរឬទេ ? យោងតាមការរៀបចំទុកជាមុន មានទំហំ ជាផែនការ នៃយុទ្ធសាស្ត្រសង្គ្រាម ដើម្បីចាប់បុគ្គល រង្សី វាអាចសន្និដ្ឋានបានថាប្រហែលជា គេទុក នរៈនេះ ជាមនុស្សអស្ចារ្យ មានមន្តានុភាព អាចប្រយុទ្ធយកឈ្នះ កងទ័ពបក្សនៅភ្នំពេញបាន។ ដោយតក្ក របបផ្តាច់ការ ត្រូវតែមានវិធានការបង្ការដូច្នេះឯង ព្រោះគេដឹកច្បាស់ថា គេគ្មានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋនោះឡើយ ហើយកត្តា នៃប្រជាជននេះឯង វាអាចជាមន្តានុភាពរបស់បុគ្គល រង្សី។
Published by Sangha OP
-
dans
គំនិត
26 août 2019
1
26
/08
/août
/2019
03:35
វាជា ការងាយស្រួលបំផុតជ្រើសយកការគាំទ្រ សម្រាប់អ្វីមួយ ព្រោះការគាំទ្រ វាគ្រាន់តែជាការធ្វើត្រាប់។ ការធ្វើត្រាប់ មានបីប្រការ : ឬ ធ្វើត្រាប់ដោយប្រើអធ្យោបាយខុសគ្នា ឬ ប្រើវត្ថុខុសគ្នា ឬ ប្រើវិធីខុសគ្នា។ អ្នកធ្វើត្រាប់ អ្នកខ្លះធ្វើត្រាប់ដោយប្រើសិល្បៈ អ្នកខ្លះទៀត តាមទម្លាប់។ ដូច្នេះ លក្ខណវិនិច្ជ័យ នៃការគាំទ្រ វាមានបីយ៉ាងខុសគ្នាដែរ : មធ្យោបាយ, វត្ថុ និង វិធី។
Published by Sangha OP
-
dans
គំនិត
23 août 2019
5
23
/08
/août
/2019
05:25
ការសម្រេចចិត្ត ធ្វើមាតុភូមិនិវត្តន៏ នៅថ្ងៃទី៩ វិច្ជិកា ឆ្នាំ ២០១៩ របស់លោក សម រង្សី ជាកិរិយាវិរភាពមួយគួរអោយកោតសរសើរ។ ថ្ងៃនោះ ជាថ្ងៃព្យុហយាត្រា ព្រោះគាត់ថ្លែងថា មានខ្មែរ២លាននាក់ រស់នៅប្រទេសថៃ ម៉ាឡេស៊ី និង កូរ៉េខាងត្បូង នឹងចូលរួមជាមួយគាត់។ ការពោលអះអាងនេះ វាចោទជាបញ្ហា នៃការរៀបចំទ្រង់ទ្រាយធំ ក្នុងផ្នែកបច្ចេកទេស និង សម្ភារៈនៃការដឹកនាំ ដើម្បីដឹកជញ្ចូនមនុស្សចំនួន២លាននាក់ ចូលស្រុកខ្មែរក្នុងរយៈពេលតែមួយគត់។ សួរថា តើលោក សម រង្សី គាត់និយាយដោយហ្មត់ចត់ក្នុងឋានៈគាត់ជាប្រមុខ មានការទទួលខុសត្រូវ ? ឬ គាត់និយាយ ជាអារម្មណ៏ក្បាច់គុននៅក្នុងសុវោហារ របស់គាត់តែប៉ុណ្ណោះ ?
Published by Sangha OP
-
dans
គំនិត
21 août 2019
3
21
/08
/août
/2019
06:06
សកម្មភាព វាមានវត្ថុធាតុគោលពីរយ៉ាងគឺ គំនិត និង កិរិយា របស់អ្នកធ្វើសកម្មភាព។ ឧបមា អ្នកធ្វើ គាត់មានគំនិតល្អប្រពៃ តែមានកិរិយាក្រអឺតក្រអោង វានឹងនាំអោយមានលទ្ធផល ជាភាពអន់បំផុត។ មួយវិញទៀតបើ អ្នកធ្វើ គាត់មានគំនិតអន់ តែគាត់មានកិរិយាល្អប្រពៃ វាក៏នឹងនាំអោយមានលទ្ធផល ជាភាពអន់នោះដែរ។ ដូច្នេះ បើចង់អោយមានលទ្ធផល មានភាពប្រសើរ លុះត្រាតែ គំនិត និង កិរិយា វាមានភាពថ្លៃថ្លាដូចគ្នា។
Published by Sangha OP
-
dans
គំនិត