Overblog
Suivre ce blog Administration + Créer mon blog
19 octobre 2012 5 19 /10 /octobre /2012 16:14

 

DSC05407 ប្រតិកម្មរហ័ស

 

លោកសមរង្សីពូកែខាងសុំ

 

ដើម្បីចង់ចូលទៅរួមទុក្ខមរណៈភាពស្តេចស៊ីហនុ,លោកសមរង្ស៊ីសរសេរសំបុត្រផ្ញើទៅស្តេចស៊ីហមនី,នឹងលោកហ៊ុនសែន

សុំវិលត្រឡប់ចូលស្រុកដើម្បីគោរពសពស្តេចស៊ីហនុ.ទង្វើនេះលោកសមរង្សីភ្លេច,ឬធ្វើភ្លេច,ដូចយើងលើកមករៀបរាប់

ខាងក្រោមនេះ៖

១.កាលស្តេចស៊ីហនុនៅមានជីវិត,រស់នៅស្រុកចិនកុម្មុយនិស្ត,ស្តេចស៊ីហនុមិនដែលអនុញ្ញាតឲលោកសមរង្ស៊ីចូលជួប

នោះឡើយ,ព្រោះស្តេចស៊ីហនុគាត់ខ្លាចតេជោហ៊ុនសែនអត់ចិត្ត។

២.លោកសមរង្សីតែងតែប្រកាសថាក្នុងខែតុលានេះ,លោកនឹងចូលស្រុកខ្មែរវិញ.ចុំហេតុអ្វីមិនចូល,ចាំបាច់សរសេរសុំ

តេជោហ៊ុនសែនធ្វើអ្វី(?),នាំឲថោកកិត្តិយសធ្វើអ្វី,ព្រោះលោកសមរង្សីដឹកច្បាស់ណាស់ថាហ៊ុនសែនមិនអនុញ្ញាត

ឲលោកចូលស្រុកស្រួលៗនោះឡើយ។

៣.លោកសមរង្សីភ្លេចថាខ្លួនឯងកំពុងដើរតួជាអ្នកតស៊ូ,ដើម្បីសង្រ្គោះជាតិ,ចុំហេតុអ្វីធ្វើថោកទៅសុំមនុស្សដែលខ្លួន

ឯងតែងតែជេរមនុស្សនោះថា”អាក្បត់ជាតិ”។

 

ដូចយើងតែងតែនិយាយថា,លោកសមរង្សី,ពេលណាគាត់ធ្វើអ្វីមួយ,យើងមិនដែលឃើញមានកត្តវិជ្ជានោះទេ,គឺចង់ធ្វើ

អ្វីគឺធ្វើភ្លាម,ឥតគិតពីវិបាកដល់ចលនានយោបាយ,និងអ្នកដែលគេគាំទ្រគាត់,ដែលគេមានចិត្តប្រឆាំងដាច់ខាត

នឹងរបបចោរម័ទភ្នំពេញ,ដែលជារបបអាយ៉ងយួន។

អ្នកដឹកនាំបែបសមរង្ស៊ីនេះ,មិនមានអ្វីឲហ៊ុនសែនភ័យខ្លាចនោះឡើយ,ហើយមិនជាសេចក្តីសង្ឃឹមអ្វីនោះទេសំរាប់

ប្រជាពលរដ្ឋខ្មែរ.ប៉ុន្តែគាត់ពូកែសុំហ៊ុនសែនណាស់,គ្រប់ព្រឹត្តិការណ៏ដែលមានកើតនៅស្រុកខ្មែរ,សមរង្ស៊ីសរសេរសុំហ៊ុន

សែនជានិច្ច,រហូតដាក់ខ្លួនប្រសិទ្ធពរ,មិនត្រឹមតែហ៊ុនសែនតែប៉ុណ្ណោះទេ,គឺរហូតដល់ចៅហ៊ុនសែនឲបានសុខសប្បាយ

ទៅទៀត។

នេះហើយមេគណបក្ស”សង្គ្រោះជាតិខ្មែរ”.យើងដឹងរួចហើយនៅស្រុកខ្មែរយើង,គឺមាន”អាតួ”,គឺស្តេចស៊ីហនុ,បើមាន

អាតួគឺច្បាស់ជាមាន”ពួកអាទា”ជាមិនខាន។

តើពួកអាទាជានរណា(?).សុំលោកសមរង្ស៊ីយកទៅពិចារណាទៅ.អ្នកដឹកនាំ,គេអត់សុំទេ,គេយកកម្លាំងប្រាជ្ញារបស់គេ

ជាអាវុធ,សំរាប់តស៊ូសង្គ្រោះជាតិ។

កុំធ្វើនយោបាយ"ត្រីងៀតឆ្លៀតពង",មិនថ្លៃថ្នូរនោះទេ"។

 

ឩប-សង្ហា

Partager cet article

Repost0
8 octobre 2012 1 08 /10 /octobre /2012 15:41

 

DSC05407 ប្រតិកម្មរហ័ស

 

ផ្លែល្វា

 

កម្ពុជាដាក់បេក្ខជនខ្លួននជាសមាជិកអចិន្ត្រៃយនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ,ហើយនៅថ្ងៃទី១៨

តុលា២០១២ខាងមុខ,ត្រូវសភាអ.ស.ប,នឹងជ្រើសរើសក្នុងចំណោមប្រទេសបេក្ខជនច្រើនទៀតតាមការបោះឆ្នោត.គេ

សួរទៅអ្នកវិភាគនយោបាយ”ឯករាជ”ខ្មែរច្រើននាក់,ថាបើកម្ពុជាជាប់ឆ្នោតជាសមជិកអចិន្ត្រៃយនោះ,កម្ពុជានឹង

ទទួលបានប្រយោជន៏អ្វីខ្លះ?

អ្

នកទាំងនោះនិយាយស្របគ្នាក្នុងចំណុចច្រើន,នាំឲយើងលើកយកមកពិចារណា.ចំណុចនោះមានដូចតទៅ៖

១.ជោគជ័យនោះគឺជាមោទនភាពប្រជាពលរដ្ឋខ្មែរ,

២.ជោគជ័យនោះនាំឲប្រទេសខ្មែរមានប្រយោជន៏នយោបាយ,នឹងសេដ្ឋកិច្ច,

៣.ជោគជ័យនោះនាំឲប្រទេសខ្មែរមានឥទ្ធពលលើឆាកអន្តរជាតិ,ហើយអាចផ្តល់គុណប្រយោជន៏ពីបទពិសោទន៏ក្នុង

ចំណែកសកម្មភាពខ្លួនក្នុងកិច្ចការអន្តរជាតិ។

ចំណុចធំៗដែលបានលើកមកបង្ហាញខាងលើនេះ,ត្រូវបានបណ្ឌិតឡៅម៉ុងហៃ,អ្នកវិភាគ”ឯងរាជ”អះអាងក្នុងវិទ្យុ

“អាស៊ីសេរី”នាថ្ងៃចន្ទទី៨តុលានេះ។

 

ចំពោះយើងវិញ,យើងយល់ឃើញថា,បើប្រសិនជានៅស្រុកខ្មែរ,មានការដឹកនាំដោយរបបនយោបាយមួយ,គោរពគោល

ការណ៏លិទ្ធិប្រជាធិបតេយ្យ,និងសិទ្ធិមនុស្ស,ជ័យជំនះខាងលើនេះ,គឺពិតជាមោទនភាពនៃប្រជាពលរដ្ឋខ្មែរ,និងអ្វីៗដែល

បណ្ឌិតឡៅម៉ុងហៃបានធ្វើអត្ថាធិប្បាយតាមសម្លេងវិទ្យុអាស៊ីសេរីនោះពិត។

តែការយល់របស់បណ្ឌិតឡៅម៉ុងហៃនេះ,ជាការយលឃើញក្នុង”វប្បធម៍ហៃអើ”តែប៉ុណ្ណោះ,ព្រោះរបបនយោបាយនៅ

ភ្នំពេញបច្ចុប្បន្នជារបបចោរម័ទ(វក់ខាងលួច,និងពុករលួយ),អ្វីដែលវាកំពុងធ្វើ,គឺគ្មានអ្វីសំរាប់ជាតិ,និងពលរដ្ឋខ្មែរ

នោះឡើយ.បេក្ខភាពរបស់កម្ពុជាជាសមាជិកអចិន្ត្រៃយក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.ជាយុទ្ធសាស្ត្រប្រទេសចិន

យួនកុម្មុយនិស្តដើម្បីពង្រឹងរបបភ្នំពេញលើឆាកអន្តរជាតិសំរាប់ជារបាំងបំបិទភ្នែកសហគមន៏អន្តរជាតិ,កុំឲមើល

ឃើញនយោបាយអាណានិគមយួន,កុម្មុយនិស្តបូជនីយកម្ម,និងរបបចោរម័ទនៅស្រុកខ្មែរ។

 

បើប្រសិនជាកម្ពុជាជាប់ជាសមាជិកអចិន្ត្រៃយក្រុមប្រឹក្សាសន្តិសុខនោះ,គឺពិតជាមហាជោគជ័យគណបក្សកាន់

អំណាចបច្ចុប្បន្ន,ហើយពិតជាបរាជ័យនៃលិទ្ធិប្រជាភិបតេយ្យនៅស្រុកខ្មែរយើងហើយ,ហើយជោគជ័យ,និងបរាជ័យនេះ

ជាកូនសោរបស់ហ៊ុនសែនសំរាប់គៀបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរតទៅមុខដោយសេរី,ហើយជាពិសេសការបោះ

ឆ្នោតជាតិនាឆ្នាំ២០១៣ខាងមុខនេះ,ទោះបីមិនមានសេរី,មិនមានយុត្តិធម៍យ៉ាងណាក៏ដោយ,ក៏គ្មានអ្វីឲរបបចោរ

ម័ទនៅភ្នំពេញមានការបារម្មណ៏អ្វីនោះឡើយ.យួនប្រកដជាឲហ៊ុនសែនសម្លាប់ខ្មែរតទៅទៀត។

ផលមិនល្អដល់ប្រជាពលរដ្ឋខ្មែរកើតពីយថហេតុនៃជ័យជំនះនោះ,តើបណ្ឌិត,ជាអ្នវិភាគឯករាជ,ឡៅម៉ុងហៃបានគិត

ពិចារណាដែរឫទេ(?)លោកបានគិតដែរ,តែលោកមិនហាននិយាយឬ(?)ដូច្នេះអ្វីខ្លះដែលលោកទុកជាលក្ខណឯករាជការ

វិភាគរបស់លោក(?)ចំពោះយើងវិញជ័យជំនះនោះគឺដូចផ្លែល្វានោះឯង,មើលឃើញល្អតែសំបកក្រៅទេ,ឯចំណែកក្នុងផ្លែនោះ

គឺជាទ្វារមរណៈនៃលទ្ធិប្រជាធិបតេយ្យនោះហើយ។

 

ដូចយើងធ្លាប់បានប្រកាសរួចហើយ,គឺយើងលែងមានការអត់អោនដល់ពួកអ្នកប្រើ”វប្បធម៍ហៃអើ”នោះទៀតហើយ

ព្រោះការប្រើវប្បធម៍ហៃអើជាគ្រោះថ្នាក់សំរាប់ជាតិស្មើនឹងគ្រោះថ្នាក់យួន,និងរបបចោរម័ទ។

 

ឩប-សង្ហា

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens