Overblog
Suivre ce blog Administration + Créer mon blog
9 janvier 2019 3 09 /01 /janvier /2019 05:50

ពេលវេលាដែលចេះតែកន្លងទៅមុខ, តែឆ្នាំថ្មីក៏ដូចជាឆ្នាំចាស់ ប៉ុន្តែ ជាតិសាសន៏ខ្មែរ កំពុងរំកិលបន្តិចម្តងៗ ទៅរកប៉ាឆា នៅក្នុងសន្តិភាព នៃពេជ្ឈឃាត។ ដូច្នោះ កត្តា នៃពេលវេលា វាជាសត្រូវនឹងខ្មែរ ហើយ កម្រាស់ពេល មាននៅក្នុងប្រវត្តិសាស្ត្រជាតិ ក៏បង្ហាញដែរថាវាដូច្នោះឯង។ ចំពោះខ្មែរគំនិតថា « ថ្ងៃស្អែក វានឹងគ្រាន់បើជាងសព្វថ្ងៃ » វាគ្រាន់តែជា ការរង់ចាំអកម្ម នៅក្នុងសេចក្តីអស់សង្ឃឹមតែប៉ុណ្ណោះ។ ហើយគំនិតថា « ពីដើម វាគ្រាន់បើជាងសព្វថ្ងៃ » វាគ្រាន់តែជា ចំណាប់អារម្មណ៏ ពោរពេញទៅដោយបដិឃចិត្ត នៅក្នុងតួនាទី ជាអ្នកឈរមើលអកម្ម នូវការវិវត្តន៍ នៃព្រឹត្តិការណ៏ជាតិ។ មែនទែន គំនិតទាំងពីរនេះ វាមានសារជាតិតែមួយដូចគ្នាគឺ ការលះបង់សិទ្ធខ្លួនជាម្ចាស់វាសនា ឱ្យទៅអ្នកដទៃ នឹងបន្ត ការអត់ធ្មត់ទ្រាំទ្រ នៅក្នុងអនាគតគ្មានត្រើយ។ បន្ថែម នូវការខ្វះ នៃការផ្តួតផ្តើមគំនិត របស់ពលរដ្ឋខ្មែរម្នាក់ៗ វានាំឱ្យប្រជាជាតិ គ្មានទស្សនវិស័យរួម ដែលវាជា ចលករ នៃកម្លាំងប្រជាពលរដ្ឋ សំរាប់កសាងអនាគតប្រជាជាតិ។ ខ្មែរ និង ខ្មែរលែងមានសេចក្តីទុកចិត្ត រវាងគ្នានិងគ្នា ព្រោះប្រជាពលរដ្ឋ បាត់ នូវស្នាមចំណាំថាអ្វីខ្លះ ដែលជាគ្រឹះរួម នៃប្រជាជាតិខ្លួន ដែលវាអាចឱ្យយួន គេសន្មត់ឱ្យខ្មែរ ទុកថ្ងៃទី៧មករា ជាថ្ងៃសង្គ្រោះជាតិ និង ដំណើរថ្មី នៃកម្ពុជា នៅក្រោមការត្រួតត្រា របស់យួន។ ដូច្នោះ ឆ្នាំ ២០១៩ វាគ្រាន់តែជាឆ្នាំ របស់ប្រជាពលរដ្ឋខ្មែរ បន្តលះបង់សិទ្ធខ្លួនជាម្ចាស់ស្រុកឱ្យទៅយួន នឹងបន្តអត់ធ្មត់ទ្រាំទ្ររស់នៅក្នុងអំណាចផ្តាច់ការ ដែលយួនគេជាអ្នកបង្កើត និង តុបតែង សំរាប់បំរើប្រយោជន៏គេ។

Partager cet article

Repost0
1 octobre 2018 1 01 /10 /octobre /2018 02:52

ចុចខាងក្រោមដើម្បីអានអត្ថបទជា Fichier PDF

 

វត្តមាន ហ៊ុន សែន នៅអង្គការសហប្រជាជាតិ តើគាត់បានចំណេញអ្វី និង ខាតអ្វី ?

មានមតិ ជនខ្មែរខ្លះ យល់ឃើញថា ហ៊ុន សែន បានចំណេញច្រឿន នៅលើផ្ទៃនយោបាយក្នុងស្រុក ព្រោះគាត់អាចបង្ហាញដល់ប្រជាពលរដ្ឋខ្មែរថា របបគាត់ត្រូវបាន អ.ស.ប. ទទួលស្គាល់ ហើយ ការទទួលស្គាល់អន្តរជាតិនេះឯង អាចឲគាត់ពោលអះអាង ចំពោះប្រជាពលរដ្ឋខ្មែរថា គាត់ ជានាយករដ្ឋមន្រ្តីស្របច្បាប់។ ការយល់ឃើញនេះ ជាប្រក្យត្រភាព ឈរលើតក្កសាស្ត្រ (logique) នៃរូបភាព ដែលគ្មាននរណាអាចប្រកែកបាន។ រូបភាពពិតនេះ ហ៊ុន សែន យកវាមកប្រើ មិនមែនសំរាប់ធ្វើអោយស្ងប់នៅក្នុងសង្គម តែសំរាប់បង្កើន នូវសេចក្តីខ្លាច ព្រោះធាតុ អំណាច នៃរបបគាត់ជា របបអត្តាវសិក។ នៅក្នុងរបបបែបនេះ ប្រជាពលរដ្ឋ គ្មានមានអ្វីសំរាប់ការពារសិទ្ធិ របស់ខ្លួននោះឡើយ ព្រោះអាជ្ញាធរ ស្ថិតនៅក្នុងសភាពប្រាជ្ញាអាប់ នៃអំណាចផ្តាច់ការ នាំអោយជនទាំងឡាយ គ្មានច្បាប់ការពារ រស់នៅ ក្នុងសេចក្តីខ្លាច នៃអំណាច ព្រោះ របបអត្តាវសិក តម្រូវអោយប្រជាពលរដ្ឋ គោរពហួសប្រមាណ នូវអំណាចរបស់ខ្លួន។ នៅក្នុងឆន្ទៈនេះ អ្នកផ្តាច់ការ ទុកប្រជាពលរដ្ឋ ជាសត្វលោក (créature) ទន់ខ្សោយ ដែលត្រូវតែគោរពដាច់ខាតអ្នកដឹកនាំ ដែលជាសត្វលោកខ្លាំងដោយអំណាច។ នៅក្នុងគំនិតនេះឯង ដែល ហ៊ុន សែន ថ្លែងថា អ្នកខ្សោយ ត្រូវតែចាញ់ រីឯអ្នកខ្លាំងត្រូវតែឈ្នះ។ គំនិតបែបនេះ គឺឈរលើ ការបែងភាគមនុស្ស ជាសត្វ មានតែ សភាវគតិ ស្តាប់បង្គាប់ ទណ្ឌកិច្ច។ នៅក្នុងស្មារតីបែបហ្នឹង ហើយវាត្រឹមតែប៉ុណ្ណឹង ពោលថា ហ៊ុន សែន ទទួលបានចំណេញ ក្នុងឋានៈជាសត្វតិរច្ជាន។

តែជនខ្មែរខ្លះទៀត យល់ឃើញថា វត្តមាន ហ៊ុន សែន វានាំអោយគាត់ខាតច្រើនក្រៃនោះដែរនៅលើផ្ទៃ នៃតម្លៃមនុស្ស របស់គាត់ផ្ទាល់។ ដូចយ៉ាង ន័យ នៃសេចក្តីថ្លែងការណ៏ របស់គាត់ បង្ហាញអោយឃើញថា គាត់គ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ ដោយប្រើការភូតកុហក សំរាប់ការពារ អំពើប្លន់អំណាចរបស់គាត់ ព្រោះគាត់គ្មានអ្វីក្រៅពីយកគំនិតថោកទាបនេះ មកប្រើតែប៉ុណ្ណោះ ដ្បិតគាត់រស់នៅក្នុងអកុសល ជាចីរកាល ហើយ អកុសល វាពុំអាចលើកតម្លៃមនុស្សបាននោះទេ។

ដូច្នេះ ការចំណេញ និង ខាត របស់ ហ៊ុន សែន វាជាដំបៅចេញរងី របស់គាត់ ដែលគេមើលឃើញ និង ធុំក្លិន ពីចម្ងាយ។ វេទិកានៃ អ.ស.ប. វាពុំអាច ជាទីកន្លែង សំរាប់គាត់មកលាងដំបៅស្អុយ របស់គាត់បាននោះឡើយ។ គ្រប់ករណី ហ៊ុន សែន និង បន របស់គាត់ ជាលជ្ជាភាព នៃប្រជាជាតិខ្មែរ។      

Partager cet article

Repost0
1 septembre 2018 6 01 /09 /septembre /2018 05:52

ចុចខាងក្រោមដើម្បីអាមអត្ថបទ ជា Fichier PDF.

 

គេសង្ខេតឃើញ អស់មួយរយៈពេលមកហើយ ហ៊ុន សែន តោងការ (avoir besoin) និយាយ។ ស្ទើរតែរាល់ថ្ញៃ បន របស់គាត់ ត្រូវតែរៀបចំ ជំនួប គាត់ ជាមួយ កម្មករ ឬ ក្រុមផ្សេងៗដទៃទៀត ដើម្បី អោយគាត់និយាយ។ ជំនួបនេះ គេអាចទុកជាគោលវិធីព្យាបាល រោគសតិ ឬ សម្តាធប្រាម្ត ប្រហែលជា ហ៊ុន សែន កំពុងកើតជម្ងឺនេះ។ លើ វេទិកាកិត្តិយស ក្នុងឥរិយាបទ ឈរ ឬ អង្គុយក្តី ហ៊ុន សែន និយាយ តែម្នាក់ឯង គ្មានប្រធានបទពិតប្រាកដ នៅក្នុង បញ្ជីរឿង « ទោសៈ » ហាក់បីដូចជាគាត់ មានការព្រួយបារម្ភអ្វីមួយ ដែលតម្រូវអោយគាត់និយាយជាចាំបាច់ ដើម្បី ទទួលអះអាងនៅក្នុងចិត្តខ្លួនឯង ថា គាត់ជាមនុស្សជា។ តែសំដី របស់គាត់ វាក្បត់នឹងចិត្ត របស់គាត់ ព្រោះ ប្រយោគនិមួយៗ ចេញពីមាត់ របស់គាត់ វាប្រកបដោយ ទោសៈក្រៃពេក ដូចយ៉ាង ចាប់អាឯងដាក់គុគ សម្លាប់អាឯងចោល ។ល។ ដូច្នេះ គួរមានសេចក្តីអាសូរ ដល់ពួកអ្នកអង្គុយស្តាប់គាត់ អស់រយៈពេលរាប់ម៉ោង តើពួកគាត់ធុជថប់យ៉ាងណាទៅ។ តែ អច្ចន័្តភាពនេះឯង បញ្ចាក់អោយឃើញថាវាមាន គម្លាត នៃបុគ្គល ហ៊ុន សែន និង មុខតំណែង របស់គាត់។ ហ៊ុន សែន កាន់អំណាច ជាងបីទស្សវត្សមកហើយ ហើយមាន សេវនៈរឿយៗ ជាមួយអ្នកដឹកនាំបរទេសដទៃទៀតនៅក្នុងពិភពលោក តែហាក់បីដូចជា គាត់គ្មានទទួលបាន នូវសុជីវធម៏ និង ចរណៈ ជាអ្នកដឹកនាំថ្លៃថ្នូរសោះឡើយ ដែលនាំឲ គេមើលឃើញគាត់ថាជា មនុស្ស មាន អំណាច តែគ្មានសោះ សក្តិយស។ ពិតណាស់ហើយថា គាត់ជា បថុជ្ជន តែងតែមានប្រតិកម្មនឹង ការតិទៀនដ៏គំរើស ចំពោះគាត់ ពីសំណាក់អ្នកដទៃ តែការតិទៀននោះ វាជាផ្សែង ចេញពីភ្លើង ដែលគាត់ជាអ្នកដុត អោយគេ, ក៏ជាបថុជ្ជនដែរ, ក្តៅក្រហាយ។ តែភាពមិនដូចគ្នា គឺនៅត្រង់ ហ៊ុន សែន គាត់ជា នាយករដ្ឋមន្ត្រី ជាតំណាង នៃគុណធម៏ជាតិ និង ប្រជាជាតិ ដូច្នេះ សុមេធា (សិល្បៈសំរាប់ត្រួតចិត្តខ្លួនឯង) ត្រូវមានជាចំបាច់ សំរាប់រក្សាសក្តិយស ចំពោះខ្លួនឯង និង មុខតំណែង និង ជា គំរូ ជាអ្នកដឹកនាំថ្លៃថ្នូរ លើឆាក ជាតិ និង អន្តរជាតិ។ សំដីឡិមឡុម និង មារយាទអនារ្យធម៏ របស់ ហ៊ុន សែន សព្វថ្ងៃ ដែលជាអ្នកដឹកនាំកំពូល នៅស្រុកខ្មែរ នាំអោយ សហគមន៏អន្តរជាតិ គេវាយតម្លៃ ចំពោះថ្នាក់ដឹកនាំខ្មែរជាទូទៅ ថាជាក្រុមពាល ហើយ ព្រឹត្តិការណ៏ ថ្ងៃទី២៩ កក្តដា គឺរិតតែបញ្ចាក់ នូវការយល់ឃើញបែបនេះ។ របបដឹកនាំនៅភ្នំពេញក្តី ឬ រដ្ឋាភិបាល របស់ ហ៊ុន សែន ក្តី, ដូច្នេះ វាមានរូបភាពជា បន នៃពួកជនទុច្ចរិត តែប៉ុណ្ណោះឯង។ ដូច្នោះ បើចង់ រកដំណោះស្រាយនយោបាយនៅស្រុកខ្មែរ គឺមិនអាចរកឃើញជាដាច់ខាត ជាមួយនឹង ហ៊ុន សែន និង បន របស់គាត់បាននោះឡើយ។ ប្រាំអាណត្តិ រួចមកហើយ ដែលក្រុមអ្នកប្រឆាំង សាកល្បងធ្វើ តែលទ្ធផល គឺសូន្យ។ ជាមួយ ហ៊ុន សែន មានតែដំណោះស្រាយមួយគត់ គឺ ចុះចូលនឹងគាត់ គ្មានលក្ខខណ្ឌ តែប៉ុណ្ណោះឯង។ នៅត្រង់ចំណុចនេះឯង ដែលខ្មែរយើង បន្ទោសលោក សម រង្សី និង កឹម សុខា យ៉ាងខ្លាំង នៅអាណត្តិទី៥ ថានាំគ្នាចូលរដ្ឋសភា ដែលជាដំណោះស្រាយ ជាមួយ ហ៊ុន សែន តាមចំណង់ចិត្ត របស់ ហ៊ុន សែន ដើម្បី កុំអោយ ហ៊ុន សែន ខឹង ទើបប្រជាពលរដ្ឋខ្មែរបានសុខ។ តែ យើងដឹងថា សេចក្តីសុខ របស់ ប្រជាពលរដ្ឋខ្មែរ ដែល ហ៊ុន សែន ចង់បាន គឺ ការរក្សាអំណាច របស់គាត់ និង បើកទ្វារស្រុកខ្មែរ អោយ ជនជាតិយួន មករស់នៅស្រុកខ្មែរ រាប់លាននាក់។ បើ ក្រុមប្រឆាំង បន្ត រកដំណោះស្រាយបែបនេះទៀត ដែលជា ដំណោះស្រាយងាយស្រួលបំផុត ព្រោះឥតមានជនខ្មែរណាម្នាក់ ត្រូវធ្វើហុតកម្ម និង ជាប់គុក អ្វីនោះឡើយ គឺច្បាស់ជាស្រុកខ្មែរ នឹងនៅមានតែឈ្មោះ តែប្រជាជន របស់ ហ៊ុន សែន គឺ ប្រជាជនកម្ពុជា ដែលជា ជនជាតិយួន និង ចិន ចូលមកកាន់កាប់ស្រុកខ្មែរ ទាំងមូល។ សូមកំភ្លេចថា សព្វថ្ងៃ ស្រុកខ្មែរ វាស្ទើរ តែក្លាយ ជាស្រុកយួន និង ចិន ទៅហើយ តែបើ ខ្មែរយើង យល់ឃើញថា ដើម្បី មាន ដំណោះស្រាយ វិបត្តិនយោបាយ គឺត្រូវធ្វើ យ៉ាងណាកុំអោយ ហ៊ុន សែន ខឹង, បើគិតខ្លីបែបនេះ គឺ នាំគ្នា យល់ព្រមថា ប្រជាជាតិខ្មែរ ជា ប្រជាជាតិ របស់ ហ៊ុន សែន ដែលមាន យួន និង ចិន ជាចៅហ្វាយ ដាច់ថ្លៃ ហើយនាំគ្នារស់ ប្រកបដោយសេចក្តីសុខ ជាជនជក់អាភៀន៕      

 

Partager cet article

Repost0
30 août 2018 4 30 /08 /août /2018 04:43

ចុចខាងក្រោមអត្ថបទដើម្បីអានអត្ថបទ ជា Fichier PDF.

វាគ្មានអ្វី ដែលអាចចាត់ទុកបានថា មាន សម្មានភាព នៃវិរកម្ម (geste) របស់បនភ្នំពេញនោះឡើយ។ ការដោះលែងអ្នកទោសនយោបាយក្តី អ្នកទោសមនសិការក្តី សុទ្ធជាល្បិច ដែលពួកកុម្មុយនិស្ត តែងតែយកមកប្រើ កាលណាវាយល់ថា កម្លាំងបច្ចាមិត្ត ខ្លាំងជាង កម្លាំងវាពេក ឬក៏ វាគ្មានមធ្យោបាយ កំទេចដើម្បី យកជ័យជំនះ។ ក្នុងកាលៈទេសៈបែបនេះ ពួកកុម្មុយនិស្ត ត្រូវតែបង្ខំចិត្តអនុវត្តន៏ ការសម្របសម្រួលជាមួយបច្ចាមិត្ត តែជាការបណ្តោះអាសន្នទេ គឺជាស្ពានសម្រាប់ឆ្លងពីតំណាក់ការមួយ ទៅដំណាក់ការមួយទៀត ដើម្បីរង់ចាំការរៀបចំរបស់វា អោយបានរឹងជើងរឹងដៃតែប៉ុណ្ណោះ។ កាលណាកម្លាំងពួកវា បានចេញពីដំណាក់ការ កុន « ចុះ » មកដំណាក់ការ « ឡើង » វាត្រូវប្តូរយុទ្ធសាស្ត្រ និង កលយុទ្ធភ្លាម វាចាប់យក បន្ទាត់សកម្មភាពត្រង់តែម្តង ដោយ ប្តូរការសម្របសម្រួលមក ការមិនព្រមសម្របសម្រួលវិញ។ គឺ របៀបនេះហើយ ដែលពួកកុម្មុយនិស្ត តែងតែអនុវត្តរឿយៗ ស្របតាមការឡើង ឬ ការចុះ នៃស្ថានភាពនយោបាយ។ ការសម្របសម្រួល របស់ពួកកុម្មុនិស្ត ជាមួយបច្ចាមិត្ត អាចអោយវាបន្ធូរ ការសង្កិតសង្កិនពីសំណាក់សត្រូវវា ដើម្បី អាចអោយវាមានពេលសំរាក និង ជៀសវាងបរាជ័យ យ៉ាងអាម៉ាស់ និង ជូចត់។ ការឆ្លៀតយកពេលនេះ ដើម្បី ធ្វើអោយផ្ទៃក្នុង របស់បច្ចាមិត្តវា មាន បសិវាទកម្ម មានការបែកបាក់សាមគ្គីគ្នា ធ្វើអោយសត្រូវវាចុះខ្សោយ សំរាប់ជាឱកាសអោយវាវាយសម្លាប់តែម្តង។ ជាឱទាហរណ៏ ពួកកុម្មុនិស្តរុស្សី សុខចិត្តចូលរួមធ្វើសហប្រតិបត្តិការជាមួយស្តេច TSAR វិញ ក្រោយពីវាបានទទួលបរាជ័យជាលើកដំបូងនៅឆ្នាំ ១៩០៥។ យួនកុម្មុយនិស្ត សុខចិត្តចរចា ជាមួយសហរដ្ឋអាមេរិក រហូតមានចុះហត្ថលេខា ដើម្បីសន្តិភាពនៅឆ្នាំ ១៩៧៣ ។ល។

ពិតណាស់ហើយថា ខ្មែរយើង មានការត្រេកអរនឹងការដោះលែង ជនរងគ្រោះទាំងឡាយ ដែលគ្មានទោសសោះ តែ បនភ្នំពេញ បានចាប់ដាក់ពន្ធនាគារ ដោយអយុត្តិធម៏ ជាទីបំផុត ហើយ គេដោះលែងវិញ ក្រោយពីបានរស់នៅក្នុងគុក អស់កាលដ៏យូរលង់ បន្ទាប់ពី បានធ្វើលិខិតផ្ទាល់ខ្លួន រៀងខ្លួនៗ ទទួល កំហុស និង សូមទោស ដល់មេបន ឬ នាយបងធំ។ តែខ្មែរយើង មិនត្រូវទទួលស្គាល់ ការដោះលែងនេះ ជាវិរកម្ម ប្រកបដោយសម្មានចិត្ត របស់បនភ្នំពេញនោះឡើយ ព្រោះ វាជាល្បិចខូច របស់ពួកវា ដែលបានរៀបរាប់ខាងលើនេះ។ ហើយត្រូវដឹងទៀតថា ការដោះលែងនេះ វាគ្រាន់តែជា ការព្យួរទោសតែប៉ុណ្ណោះ មិនមែនជាការរួចទោសនោះឡើយ។ ដូច្នេះ ចូលរួមស្វាគមន៏ ចំពោះអ្នករងគ្រោះ និង គ្រួសារ គឺ « បាទ ឬ ចាស » តែ អគុណ ចំពោះ បនភ្នំពេញ គឺ « ទេ ឬ គ្មាន » ព្រោះវាជា គោលការណ៏ នៃ យុត្តិធម៏ និង សីលធម៏។ យើងពុំអាច អគុណ ដល់ជនទុច្ចរិតបាននោះឡើយ ព្រោះជនទុច្ចរិត ត្រូវទទួលទោសតាមច្បាប់ជាធរមាន និង បន្ទោស តាមផ្លូវសីលធម៏, បើពុំនោះទេ វាលែងមានអ្វី ដែលជា កុសល និង អកុសល នៅក្នុងសង្គមខ្មែរតែម្តង។ ជាឱទាហរណ៏ : ចោរ ចាប់មនុស្ស ជាចំណាត់ខ្មាំង ហើយ សម្លាប់បីនាក់ តែដោះលែង ដប់នាក់ មិនមែនជា ចោរឃាតករល្អនោះទេ គឺវានៅតែជា ចោរឃាតករ ដដែល។ គ្រប់អំពើដែលបនភ្នំពេញ បានប្រព្រឹត្ត មិនអាចមាន ស្ថានភាព បន្ធូរបន្ថយ (circonstance atténuante) នោះទេ។ អ្វីដែលពួកគេធ្វើ គឺធ្វើនៅក្នុងល្បិចខូច មានការពិចារណាជានិច្ច ដើម្បី អោយប្រជាពលខ្មែរ និង សត្រូវនយោបាយ របស់វា ធ្លាក់ក្នុងការភ្លេចភ្លាំង និង ពិការស្មារតី។

ចំពោះពួកកុម្មុយនិស្ត គឺ « មិត្តនៅថ្ងៃនេះ គឺ សត្រូវនៅថ្ងៃស្អែក » ហើយ កលយុទ្ធបង្រួបបង្រួម និង កលយុទ្ធវាយប្រហារនេះ ជារបៀបដែលកុម្មុយនិស្ត ច្រើនប្រើជាងគេបំផុត ក្នុងការប្រយុទ្ធរបស់វា ប្រឆាំងនិងបច្ចាមិត្ត៕    

Partager cet article

Repost0
23 août 2018 4 23 /08 /août /2018 12:38

អត្ថបទស្រង់: តុលាការដោះលែងបន្តៗ នៃអ្នកទោសមនសិការ អោយនៅក្រៅឃុំ នាបច្ចុប្បន្ននេះ វាជាការបង្ហាញអោយឃើញ កាន់តែច្បាស់ឡើងថា តុលាការនៅស្រុកខ្មែរ ជាតុលាការ ស្ថិតនៅក្រោមបញ្ជាលោក ហ៊ុន សែន។ នរៈនេះ ប្រហែលជាគាត់យល់ឃើញថា វិធានការបែបនេះ វាអាចដោះស្រាយជាសង្ខេប នូវអំពើអសីលធម៏របស់គាត់។ ពិតណាស់ហើយថា ជនរងគ្រោះទាំងនោះ គាត់ចេញមករស់នៅក្រៅឃុំពិត, វាជាការប្រសើរដល់អ្នករងគ្រោះទាំងនោះ តែពួកគាត់ ច្បាស់ជាគ្មានលទ្ធភាព រស់នៅជា ពលរដ្ឋពេញលេញ ព្រោះពួកគាត់ស្ថិតនៅក្នុងដង្កាប់តុលាការអាយ៉ងជានិច្ច។ ដូច្នោះ ការរស់នៅ របស់ពួកគាត់ ស្ថិតនៅក្នុងការបារម្ភ ជាអចិន្ទ្រៃយ៏ និង ភាពមិនទៀង សំរាប់អនាគត។ រស់នៅបែបនេះ ជាសភាពអាក្រក់បំផុត សំរាប់មនុស្ស។ នៅលើចំណុចនេះឯង ដែលគេអាចមើលឃើញច្បាស់ នូវកំពុត របស់លោក ហ៊ុន សែន ដែលគាត់ក៏ជា បីតា ស្វាមី ម្នាក់ តែគាត់គ្មានរញ់រា យកអ្នកដទៃ ដែលគេក៏ជា បីតា មាតា ស្វាមី ភរិយា ម្នាក់ដែរ មកធ្វើជាចំណាត់ខ្មាំង ដើម្បីបំរើ នូវតម្រេក នៃអំណាចរបស់ខ្លួន។ យើងឃើញថា វិធានការ របស់លោក ហ៊ុន សែន វាមានរូបភាពក្រៅជាករុណា តែរូបភាពក្នុង វាជាឃាតកម្មប្រឆាំងនឹង យុត្តិធម៏ និង មនុស្សធម៏ ពោលថា យកប្រព័ន្ធតុលាការ មកធ្វើជាឧបករណ៏ ប្រើសំរាប់រក្សាអំណាចផ្តាច់ការ និង ឃុំឃាំងមនុស្សវីតទោសធ្វើជាឱទាហរណ៏សំរាប់គំរាមដល់ពួកអ្នកប្រឆាំងខ្លួន។ដូច្នេះ ការដោះលែងនេះ វាជាចំណែកផ្សេងពី អំពើថោកទាបគ្រប់បែបយ៉ាង របស់លោក ហ៊ុន សែន ដែលវាពុំអាចកាត់កងសងគ្នាបាននោះឡើយ ដូចមាននៅក្នុងពុទ្ធបញ្ញាតិថា បើបថុជ្ជនណាម្នាក់ បានធ្វើបុណ្យច្រើន តទៅនឹងសោយសុខជាមុន បើបថុជ្ជននោះ បានធ្វើបាបច្រើន គាត់ទៅសោយទុក្ខជាមុនប៉ុណ្ណោះ ដ្បិត បុណ្យ និង បាប មានដោយចំណែកប្លែកពីគ្នា, មិនអាចកាត់កងសងគ្នាបាននោះឡើយ។ ពុទ្ធបញ្ញាតិនេះ ក៏ដូចគ្នានឹង ប្រព័ន្ធយុត្តិធម៏នោះដែរ : លោក ហ៊ុន សែន ត្រូវទទួលទណ្ឌកម្មគ្រប់ទម្រង់ជាមុន ពីបទបំពានច្បាប់គ្រប់បែបយ៉ាង។ លើសពីនេះទៅទៀត ការដោះលែងនេះសោតទៀត ក៏វាស្ថិតនៅក្នុងដែន ផ្គើនច្បាប់ របស់លោក ហ៊ុន សែន នោះដែរ ព្រោះសព្វថ្ងៃនេះ សំដីចេញពីមាត់គាត់ វាជាការវិនីច្ជ័យរបស់តុលាការ ហើយនឹង អវមាន (mépris) ដល់សាធារណៈជន ដែលគាត់ ទុកខ្មែរ ជាមនុស្សអគតិថា មិនអាចយល់ដឹងអំពី មារយាទអាក្រក់ជាក់ស្តែង របស់គាត់។ យុទ្ធសាស្ត្រនយោបាយ របស់លោក ហ៊ុន សែន ដែលវាគ្មានតម្លៃជាយុទ្ធសាស្ត្រអ្វីបន្តិចសោះ គឺទុកជា ការលួចប្លន់ និង ភូតកុហក សុទ្ធសាធ។

Partager cet article

Repost0
19 août 2018 7 19 /08 /août /2018 16:44

 

គំនិត ចង់បង្កើត រដ្ឋាភិបាលនិរទេស ដែលជាគំនិតកើតចេញពីទ្រឹស្តី របស់បថុជ្ជន (théorie des gens) ហើយវាកំពុង ទូទ័រ នៅក្នុងមជ្ឈដ្ឋាន នៃពួកអ្នកនយោបាយ ប្រឆាំងនឹង របបភ្នំពេញ ពង្រា នូវការពិភាក្សា ទៅលើបញ្ហាសំខាន់មួយចំនួន ដូចយ៉ាង :

  • ស្ថានភាព នៃរដ្ឋាភិបាលនិរទេស ធៀបនឹង កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ;
  • ស្ថានភាព នៃរដ្ឋាភិបាលនិរទេស ធៀបនឹង រដ្ឋធម្មនុញ្ញជាធរមាន ;
  • គោលជំហរ នៃរដ្ឋាភិបាលនិរទេស នៅចំពោះមុខ ព្រះមហាក្សត្រ ;
  • ទីតាំង នៃរដ្ឋាភិបាលនិរទេស នៅក្នុងប្រទេសមហាអំណាចមួយ ដែលប្រទេសនោះ គេទទួលស្គាល់ នៃអត្ថាភាពខ្លួន ;
  • មធ្យោបាយគ្រប់បែបយ៉ាង ដើម្បី ធ្វើអោយ រដ្ឋាភិបាលអាចប្រព្រឹត្តិទៅបានដោយសក្តិសិទ្ធ ;
  • អ្នកណាជាអ្នកផ្តើមគំនិត ? អ្នកដឹកនាំគណៈបក្សសង្គ្រោះជាតិ ? វរជនខ្មែរដ៏ឆ្នើមណាមួយ ដែលអាចបង្រួបបង្រួមខ្មែរគ្រប់មជ្ឈដ្ឋានបាន ?

បើជាគំនិតរឹម គឺគួរអោយចង់សោច តែបើជាគំនិតសំខាន់ គឺគួរបារម្ភជាទីបំផុត សំរាប់ប្រជាជាតិខ្មែរ ព្រោះជួនកាល វាបែរជាបង្កើតបញ្ហាបន្ថែម តែប៉ុណ្ណោះ។ ការពិត របស់ប្រជាជាតិខ្មែរ វាមានតែមួយគត់ គឺ ប្រជាពលរដ្ឋខ្មែរ បើគាត់មិនកម្រើក គឺគ្មានព្រះបាទធម្មឹកមកពីឋានណា អាចជួយគាត់បាននោះឡើយ៕  

Partager cet article

Repost0
18 août 2018 6 18 /08 /août /2018 04:09

ចុចខាងក្រោមដើម្បីអានអត្ថបទ ជា Fichier PDF.

 

បនភ្នំពេញ បន្តប្រព្រឹត្តអំពើផ្តេសផ្តាស ដើម្បីតម្រូវ នូវតម្រេក របស់ខ្លួន ដូចយ៉ាងបង្ខំព្រះមហាក្សត្រ, តាមផ្លូវងងឹត ឬ រួមគំនិត ជាមួយព្រះអង្គតែម្តង, អោយធ្វើ ព្រះរាជក្រឹត្យ នៅថ្ងៃទី១៧ ខែសីហា តែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបំពានរដ្ឋធម្មនុញ្ញទាំងស្រុង។

មាត្រទី១៩ នៃរដ្ឋធម្មនុញ្ញ បដិញ្ញាតថា : « ព្រះមហាក្សត្រ ទ្រង់តែងតាំង នាយករដ្ឋមន្ត្រី តាមបែបបទ ដែលមានចែងក្នុងមាត្រា១១៩ »

មាត្រាទី១១៩ នៃរដ្ឋធម្មនុញ្ញ បដិញ្ញាតថា : « តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សឈ្នះឆ្នោត ឲបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវចាត់តាំងនេះ នាំសហការី ដែលជា តំណាងរាស្ត្រ ឬ ជា សមាជិកគណបក្ស តំណាងនៅរដ្ឋសភា ផ្គូរផ្គង ឲកាន់តំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីររដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។

មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៦។

មាត្រាទី៨២ : « រដ្ឋសភា បើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំ របស់ព្រះមហាក្សត្រ។

មុនចាប់ផ្តើមការងារ របស់ខ្លួន រដ្ឋសភា ត្រូវប្រកាស សុពលភាព នៃអាណត្តិ របស់សមាជិកនិមួយៗ។ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និង សមាជិកទាំងអស់ នៃគណៈកម្មការនានា របស់រដ្ឋសភា ដោយមតិភាពច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង ដូចមានខ្លឹមសារ ចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។

គេឃើញថា បនភ្នំពេញ យកមាត្រា ទាំងបីខាងលើនេះមកកែឆ្នៃទាំងគំរើស តាមតែចិត្តខ្លួនចង់បាន នាំបង្កើត នូវភាពប្របូកច្របល់។ សួរថា ការតែងតាំងលោក ហ៊ុន សែន របស់ព្រះមហាក្សត្រ គឺធ្វើឡើងនៅក្នុង អាណត្តិរដ្ឋសភាទី៥ ដែលនឹងបញ្ចប់អាណត្តិខ្លួន ហុកសិបថ្ងៃយ៉ាងយូរ ឬ រដ្ឋសភាអាណត្តិទី៦ ? ពិតណាស់ហើយថា វាគ្មានមូលហេតុអ្វីជាចាំបាច់ ដែលព្រះមហាក្សត្រ ត្រូវតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៥ ដែលនឹងចប់នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ បើយោងតាមសម្តីលោក ហ៊ុន សែន។ ដូច្នេះ គេអាចសន្មតបានថា ការតែងតាំងនេះ គឺធ្វើឡើង សំរាប់អាណត្តិទី៦។ សួរថា តើ រដ្ឋសភា អាណត្តិទី៦ មានបានប្រកាស នូវសុពលភាព នៃអាណត្តិ របស់សមាជិកនិមួយៗ និង មានបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា ហើយឬនៅ ? ព្រោះថា លក្ខខណ្ឌទាំងពីរនេះឯង ដែលជាលក្ខខណ្ឌ ខានមិនបាន សំរាប់តែងតាំង នាយករដ្ឋមន្រ្តី។ ដោយសារ លក្ខខណ្ឌទាំងពីរនេះវាគ្មានសោះ ហើយ វាគ្មានអ្វីដែល គ្មាន នូវដំណើរការមិនប្រក្រតី នៃស្ថាប័នជាតិ[1], លើកលែងតែ គណៈបក្សកាន់អំណាច យល់ដឹងដោយខ្លួនឯងថា ព្រឹត្តិការណ៏ ថ្ងៃទី២៩ ខែកក្តដា ជាអំពើលួចប្លន់អំណាច របស់បនខ្លួន, ដោយហេតុនេះ ការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី របស់ព្រះមហាក្សត្រ វាជាអំពើបដិរដ្ឋធម្មនុញ្ញ។

សួរថា ចុះហេតុអ្វី បានជាលោក ហ៊ុន សែន គាត់ច្រាសច្រាលដល់ម្លឹង ? ព្រោះលោក ហ៊ុន សែន ជាមនុស្សកំសាកបំផុត។ គាត់ បានប្រព្រឹត្ត នូវអំពើខូចគ្រប់បែបយ៉ាង តែគ្មានសេចក្តីក្លាហាន ទទួលខុសត្រូវតែម្នាក់ឯង ក្នុងឋានៈគាត់ជា មនុស្សខ្លាំង តែបែរទៅជាអូសព្រះមហាក្សត្រ អោយទ្រង់ មកធានា នូវសម្មានុរូបភាព នៃគាត់ ក្នុងឋានៈព្រះអង្គ ជាអ្នករួមគំនិតខូចមហាខូច របស់គាត់៕

 

[1] មាត្រាទី៤ នៃរដ្ឋធម្មនុញ្ញបន្ថែម។

Partager cet article

Repost0
11 août 2018 6 11 /08 /août /2018 14:11

ចុចខាងក្រោមសង្ខេបអត្ថបទដើម្បីអានអត្ថបទសារុប ជា Fichier PDF

សង្ខេបអត្ថបទ

លោក ហ៊ុន សែន អាចបន្តភរខ្មែរ ដែលគាត់កេណ្ឌ អោយមកអង្គុយស្តាប់គាត់និយាយ អំពី ស្នាដៃ នៃការរក្សាសន្តិភាព, អភិវឌ្ឍន៏ និង ជ័យជំនះភ្លូកទឹកភ្លូនដី របស់គាត់ តែគាត់មិនអាច កុហកខ្មែរមួយនគរ និង សហគមន៏អន្តរជាតិបាននោះទេ ព្រោះអំពើដែលគាត់បានធ្វើ វាជាទង្វើ មានភាពធំសំបើម ប្រឆាំងនឹង លទ្ធិប្រជាធិបតេយ្យ, ប្រឆាំងនឹង សិទ្ធិមនុស្ស និង យកតួអង្គព្រះមហាក្សត្រ មកបន្ថោក ដើម្បី អញ នឹងបានអង្គុយ លើកៅអីអំណាច អោយបានទំនាន់ចិត្ត។ បើលោក ហ៊ុន សែន ជា មនុស្សខ្លាំង មាន ប្រជាប្រិយភាពពិត ចុះហេតុអ្វី ក៏ជនលាក់ពុតនេះ ត្រូវការជំនួយពី ហ្លួងខ្មែរ ? ព្រោះថា សំទុះ នៃគ្រប់ទង្វើដ៏ចង្រៃ របស់លោក ហ៊ុន សែន គឺ ជា ចំនួនបូករួម នៃការកំសាកជាទីបំផុត របស់គាត់។ ការកំសាកនេះឯង ដែលនាំអោយបនភ្នំពេញ ប្រព្រឹត្ត នូវអំពើឃោឃៅគ្រប់បែបយ៉ាង ដើម្បីរក្សា នូវអំណាចខ្លួន។ ដូច្នោះ រដ្ឋសភា និង រដ្ឋាភិបាល ដែលនឹងកើតឡើង វាជា បន របស់បងធំ និង បងតូច ធុំមហាឆ្អេះ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក។ ពិតណាស់ហើយថា លោក ហ៊ុន សែន គាត់មានមូលហេតុត្រឹមត្រូវ សំរាប់គាត់ និងប្រព្រឹត្ត នូវអំពើលួចប្លន់ ព្រោះគាត់ មានសេចក្តីត្រូវការ, មានកបិចិត្ត ដូច្នេះ ត្រូវតែគាត់ ធ្វើអោយបានសម្រេចយ៉ាងរហ័សជាទីបំផុត ដែលគេហៅថា តម្រេក នៃជនផ្តាច់ការ៕

Partager cet article

Repost0
9 août 2018 4 09 /08 /août /2018 05:11

ចុចខាងក្រោមសង្ខេបអត្ថបទដើម្បីអានអត្ថបទសារុប ជា Fichier PDF

សង្ខេបអត្ងបទ

សប្បថ ជា កិច្ច ឧឡារិក និង គតិយុត្ត ដែល បុគ្គលម្នាក់ ឬ ក្រុមមួយ ធ្វើចំពោះ វត្ថុដ៍ស័ក្តសិទ្ធិ ឬ សៀវភៅច្បាប់ មុននឹង ចូលកាន់កាប់មុខដំណែងផ្គត់ផ្គង់ដោយអាជ្ញាសាធារណៈ ឬ ធ្វើចំលើយ-កសិណ នៅចំពោះមុខតុលាការ។ កិច្ចនេះ ដាក់សញ្ញា ជាដើមទី នូវការទទួលស្គាល់ និង គោរពជាដាច់ខាត នៃគុណធម៏ និង ច្បាប់រដ្ឋជាធរមាន ហើយនិង ការទទួលខុសត្រូវ គ្មានក្រហែង ក្រោមបារមី នៃសប្បថ នៅចំពោះ គុណធម៏ និង ច្បាប់ជាធរមាន ទាំងឡាយនោះ។

 

Partager cet article

Repost0
5 août 2018 7 05 /08 /août /2018 04:55

ចុចខាងក្រោម ដកស្រង់អត្ថបទ ដើម្បីអានអត្ថបទទាំងមូល ជា Fichier PDF

ដកស្រង់អត្ថបទ

 

បនភ្នំពេញជាគឿងចក្រតូចមួយ ដែលអាចដើរបានរហូតមកដល់សព្វថ្ងៃនេះ ដោយសារមាន យៀកណាមជាអ្នកថែទាំដោយប្រើ គម្នាស់សំខាន់បីយ៉ាង ដូចជា : អាណានិគមទំនើប,  ចរិតថោកទាប នៃបនភ្នំពេញ,  ភាពល្ងេល្ងើ នៃពួកអ្នកដឹកនាំគណបក្សប្រឆាំង។ យើងឃើញថា វត្ថុធាតុអវិជ្ជមានទាំងនេះ ជាមូលដ្ឋាន នៃហយនៈ[1] នៃប្រជាជាតិខ្មែរ ទោះជាស្រុកខ្មែរ ត្រូវបាន អង្គការសហប្រជាជាតិ តាមពិនិត្យជាអចិន្ត្រៃយ៏ ក្នុងវិស័យសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ហើយនិង មានការឧបត្ថម្ភសេដ្ឋកិច្ច ពីសំណាក់ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ក៏ដោយ។

 

[1] ឡុងចុង។

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens