Overblog
Suivre ce blog Administration + Créer mon blog
2 août 2018 4 02 /08 /août /2018 06:51

ចុចខាងក្រោមសង្ខេបអត្ថបទដើម្បីអានអត្ថបទទាំងមូល ជា Fichier PDF

សង្ខេបអត្ថបទ

កុំនាំគ្នានៅយល់ច្រឡំថានៅស្រុកខ្មែរសព្វថ្ងៃមាន  វូបសន្ត ឬ ភាពស្ងៀមស្ងាត់ សំរាប់ការរស់នៅ។ ឧមាដែលបញ្ជោតនេះឯង ដែលលាក់បាំង នូវអំពើហិង្សាគ្រប់បែបយ៉ាងនៅក្នុងសង្គម ដូចយ៉ាង គ្មាននីតិរដ្ឋ គ្មានសេរីភាព គ្មានសមភាព គ្មានយុត្តិធម៏, គ្មានភាតរភាព...។ល។ កង្វះទាំងឡាយនេះឯង វាជាគរុភាព សំរាប់ការរស់នៅ របស់ប្រជាពលរដ្ឋ។ ដូច្នេះ សន្តិភាព អន្ទងហៅ ដោយបនភ្នំពេញ វាជាសន្តិភាព ស្ថិតនៅក្នុងភាពធំមហិមា នៃឧបវាទ[1]។ ម្លោះហើយ ពេលនេះឯង ដែលខ្មែរគ្រប់ថ្នាក់សង្គម ត្រូវភ្ញាក់ខ្លួន ព្រោះ បើនាំគ្នានិន្ទ្រា គឺប្រជាជាតិខ្មែរស្លាប់។ សម្រាន្តនៅផ្ទះ វាមិនអាចឈ្នះអំណាចផ្តាច់ការ និង អាណានិគមយួនបានជាដាច់ខាត៕

 

[1] ការមើលងាយ។

Partager cet article
Repost0
1 août 2018 3 01 /08 /août /2018 05:32

ចុចខាងក្រោមសង្ខេបអត្ថបទដើម្បីអានមត្ថបទទាំងមូល ជា Fichier  PDF

សង្ខេបអត្ថបទ

ការបោះឆ្នោតក្លែងក្លាយ អំណឹះមកទៀត វាតែងតែមានការប្រកាស នូវលទ្ធផលកខ្វក់ ពីសំណាក់ពួកអ្នករៀបចំការបោះឆ្នោត។ ការណ៏នេះ វាជាប្រក្យត្រភាព ដែលគេអាចដឹងជាមុនបាន។ ដូច្នេះ មហាជោគជ័យ របស់ពួកអ្នកដឹកនាំ នៃគណបក្សកាន់អំណាច ឬ អង្គការ នៃពួកឱមសន្ត (les malfaiteurs) វាប្រដូចបាននឹង ចោរប្លន់ នាំគ្នាធ្វើការជប់លៀង បន្ទាប់ពីប្លន់យកទ្រព្យពីអ្នកដទៃបាន។ តែនៅស្រុកខ្មែរ ការលួចប្លន់នេះ វាជាអំពើកើតឡើងជាបន្ធួន តែពេលកើតម្តងៗ វារន្ថាន់[1] ព្រោះពួកចោរប្លន់នោះ វាជាថ្នាក់អ្នកដឹកនាំជាតិ ធ្វើជាចោរប្លន់ឥតរអែងអ្វីឡើយ។ ពួកនេះ មិនត្រឹមតែរាស្ត្រខ្មែរ ស្គាល់មុខច្បាស់ថាជានរណា សូម្បី សហគមន៏អន្តរជាតិ ក៏គេស្គាល់មុខច្បាស់ ហើយគេថែមទាំង យកឈ្មោះ ពួកជនឥតអាសង្កាទាំងនោះ មកបង្ហាញជាសាធារណៈទៀត។ តែពួកនោះ គ្មានសេចក្តីអៀនខ្មាស់ នៅក្នុងចិត្តគំនិតនោះឡើយ ព្រោះពួកគេ ស្គាល់តែរបស់មួយគត់ : ធ្វើចោរប្លន់។ ម្លោះហើយ គេនាំគ្នាបង្កើតច្បាប់គ្រប់បែបយ៉ាង សំរាប់ការពារអំពើទុច្ចរិត របស់គេ ហើយមិនខ្លាចធ្វើឧបឃាត ចំពោះអ្នកប្រឆាំងនឹងខ្លួន។

 

[1] រន្ថាន់ : avec précipitation.

 

Partager cet article
Repost0
19 juillet 2018 4 19 /07 /juillet /2018 04:40

ចុចខាងក្រោមសង្ខេបអត្ថបទ ដើម្បីអានមត្ថបទទាំងមូល ជា Fichier Pdf។

សង្ខេបអត្ថបទ:

 

ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ ជាការផ្លោះ មានហេតុផល នៃអំណាចផ្តាច់ការ។ វាជាការបន្តធម្មតា នៃជម្រេ នៃបញ្ញាខ្មែរ នៅចំពោះមុខបញ្ហាជាតិធំៗ ដែលពួកអ្នកនយោបាយខ្មែរគ្រប់និន្នាការ ជៀសវាងប្រទល់ ហើយនាំគ្នាសម្ងំរស់នៅក្នុងផាសុក នៃខ្លួនសព្វគ្នា។ ផាសុក នៃគណបក្សកាន់អំណាច គឺ រំលាយបក្សប្រឆាំងចម្បង ដោយប្រើវិធីទុរយស ដែលនាំបន្ទាប នូវតម្លៃបញ្ញាខ្លួនឯងកាន់តែទាបទៅៗ លើឆាកជាតិ និង អន្តរជាតិ។ រីឯ ផាសុក នៃគណបក្សប្រឆាំងជាអ្នករងគ្រោះ វិញ គឺ ស្វែងរកជម្រងអន្តរជាតិ ហើយសម្ងំដេកចាំចម្លើយ ដែលនាំអោយ ដែនតស៊ូនយោបាយខ្លួន នៅក្នុងស្រុក រួញទៅៗ មកត្រឹមតែជាដុំ នៃសេចក្តីអស់សង្ឃឹម ម្លោះហើយកើតជា បដ្ឋនាលិខិត នៃពួកអ្នកដឹកនាំបក្សមួយក្តាប់ ថ្វាយជូនព្រះមហាក្សត្រ សូមព្រះរាជអន្តរាគមន៏ ដែលវាមិនស្របនឹង មនោគតិ នៃយុទ្ធនាការ នៃម្រាមដៃស្អាត របស់គណបក្ស ហើយ យុទ្ធនាការនោះ វាផ្ទុយស្រឡះពី ព្រះរាជសារ ដល់ប្រជាពលរដ្ឋ អោយទៅបោះឆ្នោត។ នៅពេលដែលភាពល្ងេល្ងើ មានកំរិតបែបនឹង គេអាចមានការសង្ស័យ ទៅលើ ឋានៈបញ្ញា នៃពួកហត្ថលេខី។

Partager cet article
Repost0
9 juillet 2018 1 09 /07 /juillet /2018 04:59

ចុចខាងក្រោម ដើម្បីអានអត្ថបទទសងមូល (សលាកប័ត្រ Pdf)

សង្ខបអត្ថបទ

ការបោះឆ្នោត ជាកិច្ច នៃសិទ្ធិ របស់ពលរដ្ឋម្នាក់ៗ នៅក្នុងក្របខណ្ឌច្បាប់។ តែច្បាប់ត្រូវមានលក្ខណៈសាកល ចាក់គ្រឹះក្នុងមូលដ្ឋានសិទ្ធិមនុស្ស និង សេរីភាព។ ដូច្នេះ ការបោះឆ្នោត មានសារជាតិពីរសំខាន់ : ការរៀបចំត្រឹមត្រូវតាមច្បាប់, ប្រកបដោយប្រសិទ្ធភាព ដែលទុកជាផ្នែកសម្ភារៈ និង សេរីភាព នៃប្រជាពលរដ្ឋ ក្នុងជម្រើស របស់ខ្លួន ដែលជាផ្នែកសីលធម៏។ ពហិការ ជាជម្រើសស្របច្បាប់ ព្រោះវានៅក្នុងដែន នៃសេរីភាព តែ ពហិការ វាមានគុណសម្បត្តិ និង គុណវិបត្តិ របស់វា។ ជាគុណសម្បត្តិ បើវា សំដែងច្បាស់លាស់ នូវមតិប្រឆាំងនឹងការបោះឆ្នោត គ្មានសេរី និង គ្មានយុទ្ធធម៏។ តែជាគុណវិបត្តិ នៅពេលណា ដែលប្រជាពលរដ្ឋ មិនទៅបោះឆ្នោត ដោយយល់ឃើញថា វាគ្មានប្រយោជន៏ដល់ខ្លួន ឬអនុបធិ[1] នៃករណីយកិច្ច របស់ខ្លួនជាពលរដ្ឋ។ បោះឆ្នោត «  » ឬ គ្មានជម្រើស ក៏ជា សិទ្ធិពេញលេញ នៃអ្នកបោះឆ្នោត។ វាជា ការសំដែង នៃការបដិសេធ។ ដូច្នេះ ការបោះឆ្នោត វាផ្តល់ នូវជម្រើសច្រើន ដល់ប្រជាពលរដ្ឋ។ ជាទូទៅ នៅក្នុង ការតស៊ូនយោបាយ គណបក្សប្រឆាំង តែងតែជ្រើសរើស រូបមន្ត « ពហិការ » គឺថា មិនចូលរួមបោះឆ្នោត ហើយ ធ្វើការអំពាវនាវ កុំអោយប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះទុកវា ជាការបោះឆ្នោតក្លែងក្លាយ។ តើការបោះឆ្នោតក្លែងក្លាយ វាដូចម្តេច ?

ការបោះឆ្នោត ត្រូវមានលក្ខខណ្ឌចាំបាច់បីយ៉ាង :

  • បោះឆ្នោត គឺថា សេរី
  • បោះឆ្នោត គឺថា ទំលាភាព
  • បោះឆ្នោត គឺថា គ្រប់ទិន្នន័យ ជាលេខ មានសច្ចៈ។
 

[1] គ្មានចំណង់ ឬ មិនរវល់សោះ។

Partager cet article
Repost0
19 mai 2018 6 19 /05 /mai /2018 06:40

ចុចខាងក្រោម ដើម្បីអានអត្ថបទទាំងមូល ក្នុហខ្នាត Pdf.

សង្ខេបអត្ថបទ:

បាវចៈនា « ជាតិ-សាសនា-ព្រះមហាក្សត្រ » វាគ្រាន់តែជា ពាក្យស្លោក ប្រហោងន័យ, គឺថា : ជាតិ សព្វថ្ងៃ ជាជាតិខ្ញុំយួន, សាសនា ជាសាសនា គ្មានធម៏ព្រះសម្មាសម្ពុទ្ធ រស់ជា អនុអង្គការ របស់បក្សកាន់អំណាច, ព្រះមហាក្សត្រ ទ្រង់ជា អង្គតុក្កតា របស់ បក្សកុម្មុយនិស្តយួនដ៏ជោគជ័យ នៅឥណ្ឌូចិន។ ដូច្នេះ គំនិត « បំណាច់ នៃប្រវត្តិសាស្ត្រ » ដែលលោក François Fukuyama ទុកជា បំណាច់ នៃលទ្ធិកុម្មុយនិស្ត វាមិនមែនជា ពំនិត សំរាប់នៅស្រុកខ្មែរ, យួន និង លាវ នោះទេ ដ្បិត កុម្មុយនិស្ត ចិន និង យួន វានៅមានពន្លឺនៅស្រុកទាំងបី។ តែ កុម្មុយនិស្តនេះ មិនមែនជា ការតស៊ូ នៃវណ្ណៈ ដើម្បី បន្សុទ្ធ នូវសង្គមនោះឡើយ, ដូចនៅស្រុកខ្មែរ ផ្ទុយទៅវិញគឺ វាបង្កើត នូវវណ្ណៈថ្មី ដែលយួន គេហៅថា « ខ្មែរកម្ពុជា » ក្នុងនោះ មាន ជនជាតិយួន រាប់លាននាក់ មករស់តាមសេរីនៅស្រុកខ្មែរ និង ពួកខ្មែរមួយក្រុមតូច ធ្វើការបំរើយួន ប្តូរយក នូវដំណែង និង ទ្រព្យសម្បត្តិ ដែលយួន គេលួចពីប្រជាជាតិខ្មែរ យកមកចែកឲខ្លះ។ វណ្ណៈថ្មីនេះឯង ដែលជា ដំណាច់ នៃប្រជាជាតិខ្មែរ។ នុះន៎ ដែល អ្នកនយោបាយខ្មែរ មិនយល់ដឹក ហើយ ខ្វាក់ គិតតែចង់ចូលរួមបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។ តែមិនដូច ពួកអ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ ប្រើពាក្យស្លោកថា « នៅផ្ទះឈ្នះ » នោះឡើយ គឺត្រូវខ្មែរ មិនត្រឹមតែធ្វើ ពិហិការ គឺត្រូវ នាំគ្នាប៉ះបោរប្រឆាំងនឹងការបោះឆ្នោត បដិលទ្ធិប្រជាធិបតេយ្យ ថែមទៀត។ នៅផ្ទះ វាដូច គ្នានឹង នាំគ្នាចងក្បិន ចូលទៅនៅក្នុងរដ្ឋសភា អធម្មនុញ្ញ កាលពីឆ្នាំ ២០១៤ ហើយនាំគ្នាស្រែកថាឈ្នះ នាំអោយយួនសើច តែប៉ុណ្ណោះ។

Partager cet article
Repost0
21 avril 2018 6 21 /04 /avril /2018 03:57

ចុចខាងក្រោម នូវសេចក្តីដកស្រង់អត្ថបទ ដើម្បីអានអត្ថបទាំងមូល ជាខ្នាត pgf។

 

សេចក្តីដកស្រង់

...សំនួរសួរថា តើពួកអ្នកដឹកនាំខ្មែរសព្វថ្ងៃ គាត់ទាញយកជាប្រយោជន៏ ពីអំពើ ឃាតកម្មមហាជន ពីអតីតកាល ដើម្បី ជៀស ធ្លោយប្រព្រឹត្តិ អំពើនោះ បានដែរឬទេ ? សំនួរនេះ វាពិបាកនឹងឆ្លើយណាស់ បើគ្មាន លទ្ធិប្រជាធិបតេយ្យវូបណីយកម្ម នៃ ជីវិតភាពនយោបាយ ពិតប្រាកដនៅស្រុកខ្មែរ...

 

Partager cet article
Repost0
27 mars 2018 2 27 /03 /mars /2018 04:06

 

ចុចខាងក្រម នៃ សេចក្តីស្រង់អត្ថបទ ដើម្បីអានអត្ថបទ ទាំងមូល ក្នុងខ្នាត pdf,

 

 ... តែ ជ័យជំនះ លទ្ធិប្រជាធិបតេយ្យសេរី លើ លទ្ធិកុម្មុយនិស្ត វាចាប់ផ្តើមស្រពោន ព្រោះនៅក្នុង បរិបទ នយោបាយ និង សេដ្ឋកិច្ច ថ្មី ក្នុងពិភពលោក នាំអោយសហរដ្ឋអាមេរីក និង លោកខាងលិច ដែលជាប្រទេសប្រជាធិបតេយ្យលុះមុខ រើសយក ជំហរ នូវ ការពារខ្លួន ក្នុងនាម នយោបាយប្រកដនិយម (realpolitik) នៅចំពោះមុខ ចិនប្រជាមានិត និង សហភាពរ៉ូស្ស៊ី ដែលជា ប្រទេស មានប្រព័ន្ធដឹកនាំផ្តាច់ការ តែមាន កម្លាំងសេដ្ឋកិច្ចវៃលុក នៅក្នុងពីភពលោក ជាពិសេស ប្រទេសចិន។ ប្រទេស ទាំងពីរនេះ ទាមទារ សិទ្ធិ ខុសគ្នា នៅចំពោះមុខ បទដ្ឋាន នៃលោកសេរី ក្នុង វិស័យ សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ និង សីលធម៏។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ នូវការគាំទ្រនយោបាយ និង ជំនួយសេដ្ឋកិច្ច ដល់ពួកអ្នកដឹកនាំផ្តាច់ការ នៅក្នុងពិភពលោក ដែលនាំអោយជនទាំងឡាយនោះ ធ្វើនយោបាយ សង្កក់សង្កិន យ៉ាងឃោឃៅបំផុត ទៅលើប្រជាជន ដើម្បី រក្សាអំណាច...

Partager cet article
Repost0
25 février 2018 7 25 /02 /février /2018 02:14

ចុចនៅខាងក្រោម សង្ខេបមត្ថបទ ដើម្បីអាន មត្ថបទទាំងមូល ក្នុងខ្នាត pdf។

សង្ខេបអត្ថបទ:

របបនៅភ្នំពេញសព្វថ្ងៃ ហាក់បីដូចជាយក ស្ថាប័នព្រះមហាក្សត្រ ជាផ្សៅសំអាង ដើម្បីលាបមុខមាត់ខ្លួនស្រស់ល្អ ឬ ជា សំឡាញ (ទីងមោង) ទុកជា ធម្មានុរូប នៃរបប សំរាប់ការពារ នូវអំពើគ្រប់បែបយ៉ាង ដែលខ្លួននឹង ធ្វើបន្ថែ ដើម្បី រក្សាអំណាច។ ទង្វើនេះ គឺជា ការបញ្ចូល នៃស្ថាប័នព្រះមហាក្សត្រ ចូលរួមទាំងស្រុក នៅក្នុង អភិក្រម នៃការពង្រឹង របបផ្តាច់ការ។ ទោះបីមាន ការបង្ខំ ឬមិនបង្ខំក្តី ស្ថាប័នព្រះមហាក្សត្រ រួមបញ្ចូលខ្លួន ជាមួយគណបក្សកាន់អំណាច ក្នុងការប្រព្រឹត្តិ នៃអំពើអកុសលទាំងឡាយ ដែលនាំ បំផ្លាញប្រជាជាតិ។ ដើម្បី ថ្វាយជា អំណោយ ដល់ព្រះមហាក្សត្រ ក្នុងការចូលរួមនេះ, គណបក្សកាន់អំណាច រួមនឹង គណបក្សហ្វុនស៊ីនប៉ីច គេនាំគ្នា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ បញ្ចូលច្បាប់បន្ថែម សំរាប់ការពារ អង្គព្រះមហាក្សត្រ កុំឲ នរណា អាច រិះគន់ ឬ ដាក់កំហុស តាមយោបល់មតិបាន ដល់ព្រះអង្គ។ តាមការពិត ច្បាប់បន្ថែមនេះ បើពិនិត្យច្បាស់ គឺគេធ្វើឡើង មិនមែន សំរាប់ ការពារ អង្គព្រះមហាក្សត្រនោះទេ ផ្ទុយទៅវិញ វាសំរាប់ការពារ នូវគ្រប់ការបំពានច្បាប់ទាំងឡាយ របស់ពួកអ្នកផ្តាច់ការ ដែលពួកគេ យកអង្គព្រះមហាក្សត្រ ជាសំឡាញ.... 

 
Partager cet article
Repost0
22 janvier 2018 1 22 /01 /janvier /2018 07:10

 

សុំចុចខាងក្រោម ដើម្បីអានអត្ថបទទាំងមូល តាមខ្នាត Pdf.

សង្ខេបអត្ថបទ

ក្នុងរយៈពេលប៉ុន្មានខែនេះលោកសមរង្សី គាត់ធ្វើសកម្មភាពចម្លែកគឺថាដំបូង បានប្រកាសជាឧឡារិក នូវវិធានការបីយ៉ាង សំរាប់ សង្គ្រោះ គណបក្សសង្គ្រោះជាតិ គឺ : បដិសេធនូវការវិនិច្ជ័យរបស់តុលាការ,រក្សា នូវរចនាសម្ព័ន្ធគណបក្សនិងបំរុងនឹង ចរចាជាមួយគូបដិបក្ស។បន្ទាប់មក គាត់ចង់បង្កើត ចលនា តំកើង លទ្ធិប្រជាធិបតេយ្យ ដោយបញ្ចាក់ថាជាចលនា មិនធ្វើនយោបាយ។ ក្រោយមកទៀត គាត់រៀបចំបង្កើត ចលនា សង្គ្រោះជាតិ មិនធ្វើនយោបាយ។

ចំពោះ បក្សពួកលោក សម រង្សី  ពួកគាត់ យល់ឃើញថា សកម្មភាពញ័រទទ្រើតនេះវាស្ថិតនៅក្នុង ដំណើរ មានហេតុផល ក្នុង គោលដៅតែមួយ គឺ សង្គ្រោះ គណបក្សសង្គ្រោះជាតិ ព្រោះថា គណបក្សនេះ ស្ថិតនៅក្នុងស្ថានភាពទំនាល់។

យើងលើកយកសាច់រឿង (scénario) បីយ៉ាង មកពិចារណា ដើម្បី រកការយល់ដឹងពីស្ថានភាពនយោបាយសព្វថ្ងៃ។

 

Partager cet article
Repost0
7 janvier 2018 7 07 /01 /janvier /2018 15:30

 

អត្ថបទនេះ យើងធ្លាប់ចុះផ្សាយម្តងរួចហើយ នៅឆ្នាំ ២០១២។ យើងយកមកចុះផ្សាយជាថ្មីនៅទីវា ថ្ងៃទី៧ មករា ឆ្នាំ ២០១៨ តាមខ្នាត Pdf  និង មានកែ វាក្យសព្ទ និង ប្រយោគ ដើម្បី អោយស្រួលអាន។

សូមចុចខាងក្រោមនេះ ដើម្បី អាន អត្ថបទ:

សង្ខេបអត្ថបទ:

ខ្មែរទួទៅ តែងតែទុក ថ្ងៃទី៧ មករា ជាការរាតត្បាតចេញមុខ ដោយកម្លាំងយោធា ពីសំណាក់យៀកណាម មកលើប្រជាជាតិខ្លួន។ ការររាតត្បាតនេះ ជាអំពើ ឈ្លានពានមួយ ដែលគ្មាន អ្នកណាមួយ អាចប្រកែកបាន។ អំពើនេះ បានត្រូវសហគមន៏អន្តរជាតិ គេធ្វើការផ្តន្ទាទោសទាំងស្រុង ហើយគេនាំគ្នា ធ្វើបច្ចាប័នសេដ្ឋកិច្ច ទៅលើ ប្រទេសយៀកណាម ឥតរួញរា។ គេទុកយៀកណាម ជាអ្នកឈ្លានពានកម្ពុជា ដោយរំលោភ លើច្បាប់អន្តរជាតិ ទោះបី យៀកណាម ទុកអន្តរាគមន៏ របស់ខ្លួន ជាជំនួយដល់ រណសិរ្សខ្មែរ រណបខ្លួន ដើម្បី រំដោះប្រជាជនខ្មែរ ពី របបប្រល័យពូជសាសន៏ ដែលមាន ឈ្មោះថា ‹កម្ពុជាប្រជាធិបតេយ្យ›។

 

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens