Overblog
Suivre ce blog Administration + Créer mon blog
30 décembre 2017 6 30 /12 /décembre /2017 06:58

 

សូមជូនពរ សព្វសាធុការ ឆ្នាំសាកលថ្មី។

ចុចខាងក្រោមដើម្បីអានអត្ថបទទាំងមូលក្នុងខ្នាត Pdf

សង្ខេបអត្ថបទ

 

យើងមើលឃើញថាវាអាចជាដំណាច់នៃការរង់ចាំនៃសេចក្តីថ្មី ដែលព្រឹត្តិការណ៏នយោបាយបង្កើតជាលាភផលគឺការធ្វើទណ្ឌ កម្មពីសំណាក់សហរដ្ឋអាមេរិកសហគមអឺរ៉ុបនិងប្រទេសដទៃ ទៀតមកលើរាជរដ្ឋាភិបាលខ្មែរដឹកនាំដោយលោកហ៊ុនសែន ដែលគេទុកជាការគ្រប់គ្រងផ្តាច់ការ។ យើងអាចសួរថាសេចក្តីសង្ឃឹមខ្មែរជាសេចក្តីបែបណា ?

អសកម្មគឺនាំគ្នាដេកចាំអនុភាពនៃទណ្ឌកម្មដែលនឹងអាច រំគាយអំណាចផ្តាច់ការ របស់លោក ហ៊ុន សែន ជាកម្រៃចំពោះ លទ្ធិប្រជាធិបតេយ្យ។តែខ្មែរគួរដឹងថាទណ្ឌកម្មអន្តរជាតិវា អាចមានអនុភាពអវិជ្ជមានដល់ប្រជាជនដែលរស់នៅពឹង លើសរុណៈបរទេសដូច្នេះបើមានការបាត់បង់នៃជំនួយណា វានឹងមានអនុភាពភ្លាមដល់ជីវភាពរស់នៅរបស់ខ្លួន។ ត្រង់ចំណុចនេះឯង ដែលនាំឲឥស្សរជនខ្មែរ និង បរទេសខ្លះ យល់ឃើញថាទណ្ឌកម្មបែបនេះវាពុំមែនជាដំណោះស្រាយ ប្រសើរនោះឡើយសំរាប់ខ្មែរ។ តែយើងគួរសួរថាតើដំណោះស្រាយបែបណាមួយដែលទុកជា ប្រសើរនោះ ?រក្សាស្រុកខ្មែរឲនៅក្នុងអំណាចផ្តាច់ការដើម្បី ខ្មែរគ្រាន់តែរស់រស់នោះរឺ ?

 

Partager cet article
Repost0
29 novembre 2017 3 29 /11 /novembre /2017 09:20

 

 

ចុចខាងក្រោមដើម្បីអាន អត្ថបទទាំងមូលក្នុងខ្នាត Pdf

សង្ខេបអត្ថបទ

នៅឆ្នាំ ២០០៤ លោក សម រង្សី និង កឹម សុខា នាំគ្នាដើរចូលរដ្ឋសភាចោរ បំពានលើឆន្ទៈម្ចាស់ឆ្នោត ដោយគ្មានបារម្ភអ្វីអំពី ធម្មានុរូប នៃ ទង្វើ របស់ខ្លួននោះឡើយ។ បច្ចុប្បន្នកាលនេះ ទ្រង់ រណ្ណឫទ្ធិ ដើរចូលរដ្ឋសភាចោរ បំពានលើឆន្ទៈម្ចាស់ឆ្នោត ដោយគ្មានកង្វល់ អំពី សីលធម៏ អ្វីនោះដែរ។ តែ ទង្វើទាំងពីរនោះ វាមានធាតុតែមួយ គឺ បំរើ ផលប្រយោជន៏ លោក ហ៊ុន សែន ដូចគ្នា, ពួកទី១ ធ្វើនីត្យានុកូលកម្ម រដ្ឋសភាចោរ ឲស្របច្បាប់ សំរាប់តែធ្វើច្បាប់បំបាត់សេរីភាព, រីឯ រណ្ណឫទ្ធិ វិញ ចូលរួម ក្នុងឋានៈជាអាមាត្យតែម្តង ទទួលយកកៅអីពុកស្អុយ មកអង្គុយ ដូចត្លុកល្ខោន។ ត្រូវដឹងថា កៅអី ដែលប្តូរ អ្នកអង្គុយ គឺជា កៅអី ថោកទាប ប្លន់ពីរាស្ត្រ សំរាប់ ចែកលុយគ្នាចាយតែប៉ុណ្ណោះ ដូច្នេះ ដូរអ្នកអង្គុយ វាគ្មានអ្វី ជា អកុសល ដល់ជាតិនោះឡើយ ព្រោះកៅអីនោះ តាំងពីដើមទីមក វាជា អកុសលរួចមកហើយ : ពួក អ្នកអង្គុយ ចាស់ថ្មី គឺគ្មាន កិត្តិយស ដូចគ្នា មិនដូច លោក បណ្ឌិត ឡុង បូតា គាត់ថ្លែងថា អ្នកបាន អង្គុយ ត្រូវដឹងគុណ លោក សម រង្សី និង កឹម សុខា ព្រោះ លោកទាំងពីរ ជាអ្នក រកកៅអីឲគាត់អង្គុយ។ គាត់ និយាយបែបនេះ ដោយមិនបានគិតថា ម្ចាស់កៅអី គឺ ម្ចាស់ឆ្នោត ដែល ពួក អស់លោក នាំគ្នាយកមកអង្គុយ ដោយក្បត់ឆន្ទៈរាស្ត្រ ហើយគ្មានស្មារតី ជា បញ្ញាជននោះទេ។ បណ្ឌិត ឡុង បុតា គាត់ ដឹងគុណលោក សម រង្សី រីឯ បណ្ឌិត រណ្ណឫទ្ធិ គាត់ ដឹងគុណលោក ហ៊ុន សែន សួរថា តើមានអ្នកណាទៅហ្ន ដែលជាអ្នកដឹងគុណ ប្រជាពលរដ្ឋ ដែលជា ម្ចាស់ឆ្នោត ?

Partager cet article
Repost0
28 novembre 2017 2 28 /11 /novembre /2017 05:29

ចុច ខ្នាត Pdf ខាងក្រោម ដើម្បីអានអត្ថបទទាំងមូល

សង្ខេបអត្ថបទ :

សម្តេច សីហនុ

សព សម្តេចសីហនុ ទ្រង់ មានធម្មជាតិ ជា ស្តេចផ្តាច់ការ មានស្មារតីអញនិយមជាស្លែដុះស្នឹម ពុំអាចឲទ្រង់យល់ដឹងអំពី គុណប្រយោជន៏នៃលទ្ធិប្រជាធិបតេយ្យសំរាប់ប្រជាជាតិខ្មែរនោះទេ។ អ្វីដែលព្រះអង្គចង់បានគឺ អំណាចស្តេច និង ការវឹលត្រឡប់ នៃ របបរាជានិយម តែប៉ុណ្ណោះ ដូច្នេះ ព្រះអង្គ គ្មានបារម្ភអ្វី នឹងធ្វើសម្ព័ន្ធមេត្រីជាមួយភាគីណា ដែលអាច ឲរាជបំណង អាចនឹងសំរេចបាន។

សម្តេច ស៊ឺន សាន

សព សម្តេច ស៊ឺន សាន លោក ជា អ្នកអភិរក្សនិយម មានការចេះដឹងខ្ពង់ខ្ពស់ តែលោកយល់ឃើញ ថា ការចេះដឹង របស់លោក ជា វត្ថុល្អប្រសើរ និង មានប្រយោជន៏ ទុកវាជា តម្លៃ ទី១ សំរាប់លោក និង សង្គមខ្មែរ។ ល្បាយ នូវ ធម្មជាតិ នៃ អភិរក្សនិយម និង គំនិត ជឿនលឿននិយម នៅក្នុង ស្មារតី របស់លោក វាទាញលោក ទៅរក ស្មារតី នៃ ការណនិយម (pragmatisme) ក្នុង ជីវិតរស់នៅ ក៏ដូច ជីវិតភាពនយោបាយ របស់លោក, គឺពោលថា លោក ប្រព្រឹត្តអ្វីមួយ ទៅតាម ប្រយោជន៏ផ្ទាល់ខ្លួន របស់លោក។ ដូច្នេះ លោក ពុំអាចដើរតួ ជា ប្រមុខ នៃ ចលនា នៃ លទ្ធិប្រជាធិបតេយ្យ មូលវិវដ្ត‍(1) បាននោះឡើយ។

 

1ចលនា នៃលទ្ធិប្រជាធិបតេយ្យ មូលវិវដ្ត ; mouvement de la démocratie radicale

     

Partager cet article
Repost0
21 novembre 2017 2 21 /11 /novembre /2017 16:53

សង្ខេបអត្ថបទ : ចុចសលាប័ត្រ Pdf ខាងក្រោម ដើម្បីអាន អត្ថបទទាំងមូល។

លោក សម រង្សី ដែល ទុកខ្លួនលោកជា អ្នកអាណិតអាសូរ គណបក្សសង្គ្រោះជាតិ សុខចិត្តលាងារពី ប្រធាន និងសមាជិកបក្ស ដើម្បី សង្គ្រោះគណបក្ស កុំឲ លោក ហ៊ុន សែន រំលាយ។ ទង្វើនោះ វាជាវិរកម្ម ថ្លៃថ្នូរ បើវាជាមូលហេតុពិត តែតាមការពិត គាត់ត្រូវតែលាលែង ពុំនោះសោត ក៏ពួកអ្នកដឹកនាំបក្ស នៅពេលនោះ ទំលាក់គាត់ដែរ ដើម្បី តម្រូវនឹង សេចក្តីចង់បានរបស់លោក ហ៊ុន សែន។ ការលាលែង ដោយអាស្រ័យហេតុផ្ទាល់ខ្លួន របស់លោក សម រង្សី ដែលគាត់យកវាមកបកស្រាយថា ជា វិរកម្ម ដូចខាងលើនេះ បញ្ចាក់ឃើញថា គាត់ជា មនុស្សរេតាមខ្យល់ ឆ្លៀតឱកាស ក្នុង បរិបទនយោបាយសព្វថ្ងៃ កែ នូវ បរាជ័យផ្ទាល់ខ្លួន របស់គាត់ អោយទៅជា ពលិកម្ម ចំពោះ គណបក្ស ទៅវិញ។ តែ ទង្វើ បន្ទាប់ៗមក របស់គាត់ វាបរិហារ នូវ គំនិតខ្មៅរបស់គាត់ ដូចយ៉ាង នៅពេលចុងក្រោយ ប្រកាសថា ខ្លួនវឹលត្រឡប់មកចូលជា សមាជិកបក្ស ហាក់បីដូចជា ការចេញចូល ក្នុង គណបក្ស ដូចគេចេញចូលក្នុង បនស្រីពេស្យា។ សួរថា ការវឹកត្រឡប់វិញនៅពេលនោះ វាជា ការសង្គ្រោះ ជាថ្មីដល់ គណបក្ស មុនមួយថ្ងៃ ដែល តុលាការ ហ៊ុនសែន រំលាយបក្ស ? ចេញក៏ថាជាការសង្គ្រោះ ចូលក៏ថាជាការសង្គ្រោះ តើអ្វីមួយជាការពិត ? នេះហើយ ជាបញ្ហាចិត្តនិយម របស់លោក សម រង្សី គឺ ភាពប្រែប្រួល ឬ ភាពទេទើរ របស់គាត់។

Partager cet article
Repost0
18 novembre 2017 6 18 /11 /novembre /2017 11:06

សង្ខេប អត្ថបទ

 

 ការរំលាយ គណបក្សសង្គ្រោះជាតិ តើវាពិត ជាអកុសល សំរាប់ប្រជាជាតិខ្មែរ ?

យើងឃើញថា ពីកំណើត គណបក្សនេះ បានរចិត ទ្រឹស្តី និង កម្មវិធី ដែលខ្លួនយកវាមកអួត និង ស្វែង អនុវត្ត តាម សំដី និង ដងប៉ាកកា សែនទ្វី។

Partager cet article
Repost0
9 novembre 2017 4 09 /11 /novembre /2017 07:39
Partager cet article
Repost0
30 octobre 2017 1 30 /10 /octobre /2017 05:05
Partager cet article
Repost0
22 octobre 2017 7 22 /10 /octobre /2017 03:53
Partager cet article
Repost0
21 septembre 2017 4 21 /09 /septembre /2017 15:23
Partager cet article
Repost0
11 septembre 2017 1 11 /09 /septembre /2017 08:04
Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens