Overblog
Suivre ce blog Administration + Créer mon blog
21 novembre 2019 4 21 /11 /novembre /2019 04:55

សួរថា តើហេតុអ្វីបានជាគ្មានប្រជាកុប្បកម្ម ប្រឆាំងនឹងរបបក្រុងភ្នំពេញ តាមការអំពាវនាវរបស់ សម រង្ស៊ី ? អវត្តមាននេះ នាំអោយពួកជនផ្តាច់ការ និងពួកអ្នកគាំទ្ររបស់គេ យល់ឃើញថា វិធានការគាបសង្កត់ ទុកជាមុនរបស់ ហ៊ុន សែន ទៅលើមន្ត្រី, សកម្មជន និងពួកអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ដែលគេទុកជាពួកឧទា្ទមរៀបចំធ្វើរដ្ឋប្រហារ ជាវិធានការត្រឹមត្រូវប្រកបដោយប្រសិទ្ធិភាព។ តែយើងក៏សួរដែរថា ការណ៏នេះ វាជាបរាជ័យរបស់ សម រង្ស៊ី ? ត្រូវដឹងថា សម រង្ស៊ី ជា អត្ថគាហ ទទួលផលពីបរិបទនយោបាយអន្តរជាតិ ដែលជា ស្ថានភាពស្របនឹងសកម្មភាពសកម្ម ចេញមុខរបស់គាត់។ សកម្មភាពនោះ គេចង់ឬមិនចង់ វាប្រហែលជាមានប្រភាព តិចឬច្រើនយ៉ាងណាក្តី ទៅលើវិស័យមតិអន្តរជាតិ ទើបត្រូវបាន សារព័ត៌មាន និងទូរទស្សន៏បរទេសសំខាន់ៗ គេយកមកចុះផ្សាយនៅលើពិភពលោក។

Partager cet article
Repost0
17 octobre 2019 4 17 /10 /octobre /2019 02:16

សព្វថ្ងៃជនខ្មែរភាគច្រើន កំពុងរស់នៅក្នុងទុទិដ្ឋិនិយម ព្រោះគិតឃើញថា ប្រទេសខ្លួន កំពុងរអិលធ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្រ នៃអត្ថង្គត ដែលប្រជាជាតិធ្លាប់បានជួបប្រទះ។ គំនិតនេះ នាំឱ្យមានការឆ្ងល់ និង ការថប់បារម្ភ នៅក្នុងអារម្មណ៏ ព្រោះការវិវត្តន៍នេះ វាលឿនជាងពីអតីតកាល ដែលនាំឱ្យសង្គមខ្មែរ ប្តូររូបភាពដាច់ខាត ហើយកំពុងរស់នៅក្នុងរយៈពេល ដែលការប្រែរូបនោះ វាកំពុងធ្វើដំណើរការរបស់វា ដើម្បី បង្កើតដោយបង្ខំ នូវរូបភាពថ្មីមួយ ប្លែកពីសង្គមដើមខ្មែរ។ ជាការពិតហើយ វាមានភាពខុសគ្នា រវៀង វប្បធម៏ហួសសម័យ និង វប្បធម៏បូរាណ។ វប្បធម៏បូរាណ វាជាគ្រិះ នៃសង្គមបច្ចុប្បន្ន រីឯវប្បធម៏ហួសសម័យ វាជាសំរាម នៃការវិវត្តន៏ នៃសង្គមពីចាស់ទៅថ្មី។ ជាធម្មតា នៅក្នុងសង្គមមានវឌ្ឍនភាព វាតែងតែជម្រុះចោលវប្បធម៏ហួសសម័យដោយខ្លួនឯង ដើម្បី បញ្ចូលចំណេះដឹងថ្មី ដែលមានប្រយោជន៏ដល់សង្គម និង មនុស្សជាតិ។

Partager cet article
Repost0
1 octobre 2019 2 01 /10 /octobre /2019 19:28

ជនខ្មែរមួយក្រុម នាំគ្នាផ្សាយគំនិតថា វាមានការប្រេះឆានៅក្នុងគណបក្សប្រជាជន ដែលមាន ស ខេង ជាមេខ្លោងប្រឆាំងនឹង ហ៊ុន សែន។ គំនិតនេះ វាជាឧបាយកល នៃគំនិត ដើម្បីបញ្ឆោតគូប្រជែង ហ៊ុន សែន ឱ្យមានក្តីសង្ឃឹមថា សម រង្ស៊ី នឹងចាប់យករបារនេះ សំរាប់លោតចូលស្រុកខ្មែរ ដោយងាយស្រួល។ សម រង្ស៊ី ខ្លួនឯង ក៏គាត់ធ្លាក់ចូលក្នុងអន្ទាក់នេះ ហើយគាត់បង្ហាញក្តីសង្ឃឹមរបស់គាត់ ចំពោះសាធារណៈជនថា គាត់គឺជាមនុស្សម្នាក់ ដែលកោតសរសើរសព ជា ស៊ីម ដែលជាអតីតប្រធានគណបក្សប្រជាជន និង ជាបីតា នៃគំនិតនយោបាយរបស់ ស ខេង, ដ្បិតនរៈជននេះ តែងតែមានគំនិតផ្សះផ្សាជាតិ ដើម្បីសន្តិភាព នៃប្រជាជាតិខ្មែរ។ តែ សម រង្ស៊ី មិនបានយកសកម្មភាពនយោបាយ ជា ស៊ីម តាំងពី ឆ្នាំ ១៩៧០ រហូតដល់ស្លាប់ មកពិនិត្យ ដែលសុទ្ធជាសកម្មភាពកុម្មុយនិស្ត ប្រឆាំងនឹងពុទ្ធសាសនា និង ប្រជាជាតិខ្មែរ រហូតស្ម័គ្រចូលបំរើពួកយួនកុម្មុយនិស្ត ដើម្បីកសាងឥណ្ឌូចិនយៀកណាម។ ជា ស៊ីម ក្នុងឋានៈជា ប្រធានគណបក្សប្រជាជន គាត់បា

Partager cet article
Repost0
7 septembre 2019 6 07 /09 /septembre /2019 14:08

នៅក្នុងពិភពលោកនេះ គេសង្កេតឃើញថាមាន ការវិវត្ត នៃនយោបាយច្រើនដំណាក់ការ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ : នៅទស្សវត្ស២០ វាមានចាប់មានពន្លក នៅក្នុងមជ្ឈដ្ឋាននយោបាយ នៃអ្នកយុវប្រជាធិបតេយ្យនិយម ; តែនៅក្នុងទស្សវត្ស៣០ របបផ្តាច់ការ នៅមានឥទ្ធិពលខ្លាំងក្លានៅឡើយ ; មកដល់ទស្សវត្ស៤០ ចាប់ផ្តើមមានរស្មី នៃអ្នកជាតិនិយម ដែលនាំធ្វើអោយរីកសាយ នៃពួកអ្នកប្រឆាំងនឹងអាណានិគមនិយមនៅទស្សវត្ស៥០ និង ៦០ ; នៅទស្សវត្ស៧០ ជាជំនាន់ នៃ ជាមេដឹកនាំចាស់ទុំ ; មកដល់ទស្សវត្ស៨០ និង ៩០ មានផុសជាថ្មី នៃអ្នកយុវប្រជាធិបតេយ្យនិយម ឡើងកាន់អំណាច យកលទ្ធិប្រជាធិបតេយ្យសេរី ជាមូលដ្ឋាន នៃការដឹកនាំ, តែនាបច្ចុប្បន្ននេះ គេឃើញថាមាន ការវិវត្តបែបថយក្រោយ ឆ្ពោះទៅរកអំណាចផ្តាច់ការវិញ។ ការវិវត្តបែបនេះ មានអ្នកដឹកនាំមួយចំនួន នៅលើពិភពលោក ជាអទិករ ដូចយ៉ាងលោក Vladimir Putin នៅប្រទេសរុស្ស៊ី, Xi Jinping នៅប្រទេសចិនកុម្មុយនិស្ត, Recep Tayyip Erdogan នៅប្រទេសតួកគី, Rodrio Durter

Partager cet article
Repost0
8 août 2019 4 08 /08 /août /2019 14:27

Dans l'histoire du Vietnam ancien, connu sous le nom de Dai-Viêt, fut une période préoccupante pour la politique extérieure de la Chine d’antan, parce que les Vietnamiens de l’époque revendiquèrent pour leur pays un statut de souveraineté égal à l’Empire du Milieu. Nous le savions qu'au XIe siècle, la dynastie des Lý du Vietnam fit savoir explicitement de son statut impérial à celle des Song de la Chine. Pour la première fois, l’Empereur chinois, en 1164, dans le cadre de la politique d’apaisement des relations tendues avec le Vietnam, eut accordé la promotion du monarque de ce pays au rang de « Quoc vúòg » (Vassal externe). Cette reconnaissance donna donc un statut du Vietnam d’un Royaume distinct du système administratif impérial de la Chine. L’acceptation de cette vassalité toute formel

Partager cet article
Repost0
1 juillet 2019 1 01 /07 /juillet /2019 05:45

យើងដឹងថា សហរដ្ឋអាមេរិក ជាមហាអំណាចតែមួយគត់ ដែលមានលទ្ធភាព អាចធ្វើអន្តរាគមន៏យោធា លើពិភពលោក ដោយឥតចាំបាច់ពឹងពាក់ប្រទេសណាមួយឡើយ។ អនុភាព នៃសហរដ្ឋអាមេរិក មិនត្រឹមមានតែ ក្នុងវិស័យយោធា តែវាមានស្ទើរតែគ្រប់វិស័យ ដែលគេ តែងសម្គាល់ នូវអនុភាពនោះ ក្នុងរូបភាពបីយ៉ាងគឺ : អេប៉ូល (Apple), ហូលីវូត (Hollywood), និង ហាវារដ៏(Harvard)។ រួមសេចក្តីមកគឺ : បច្ចេកទេសជាន់ខ្ពស់ ផ្នែកការឲដំណឹងរហ័ស, វប្បធម៍ប្រជាករ និង ឧត្តមការសិក្សា។ រូបភាពទាំងបីនេះ បានជ្រាបចូលទៅក្នុង គំនិតប្រជាពលរដ្ឋនៅលើពិភពលោក ហើយគេតែងទុកវា ជាយោង សំរាប់សម្គាល់ នូវ ភាពទំនើប និង ជឿនលឿន របស់សង្គមនីមួយៗ ក្នុងសាកលលោកនេះ។ តើឥទ្ធិពលនេះ កើតមកពី សហរដ្ឋអាមេរិក ធ្វើនយោបាយចក្រពត្រនោះឬ ?

Partager cet article
Repost0
1 mai 2019 3 01 /05 /mai /2019 06:14

តើ ជនខ្មែរ ជាអ្នកប្រកាន់ពូជសាសន៏ ឬទេ ? នៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិខ្មែរ វាគ្មានឃើញស្នាម នៃជម្លោះ រវាងជាតិសាសន៏នោះឡើយ ; ម្យ៉ាងមួយទៀត សង្គមខ្មែរ មានជាតិសាសន៏សភាគ នៅក្នុងអំបូរ ខ្មែរ-មន។ រដ្ឋខ្មែរ-កកើតឡើង ជារដ្ឋមានការរៀបចំ តាមគំរូ ហិណ្ឌូ មានអាគតដ្ឋានពីឥណ្ឌា ប៉ុន្តែឥទ្ធិពល នៃព្រហ្មញ្ញសាសនា ពាក់ព័ន្ធនឹងវណ្ណៈសង្គម វាមានអានុភាពកំរិតទាប នៅក្នុងមជ្ឈដ្ឋាន នៃប្រជារាស្ត្រខ្មែរ ព្រោះជីវភាពរស់នៅរាល់ថ្ងៃ នៃរាស្ត្រខ្មែរ វាមានលក្ខណៈ ជាគ្រួសារ នៅក្នុងគំនិត ជាញាតិសន្តាន។ ភូមិខ្មែរ ជាភូមិគ្រួសារ តាមគំនិត ដូច្នេះ សាមគ្គីភាព និង សមភាព វាជាមូលដ្ឋាន នៃការប្រាស័យទាក់ទង រវាងជនខ្មែរទាំងឡាយ ដែលជារបងការពារជាធម្មជាតិ នៃការហូរចូលមកក្នុងសង្គមខ្មែរ នូវទ្រឹស្តី នៃការបែងចែកសង្គមមនុស្ស ជាវណ្ណៈ។ គោលគំនិតនេះ វាផ្ទុយស្រឡះពី ការយល់ឃើញមួយចំនួន នៃគោលគំនិត នៃការប្រកាន់ពូជសាសន៏ តួយ៉ាងដូចគំនិត របស់លោក Vacher : ទុកទីកន្លែងរស់នៅ នៃមនុស្ស សំរាប់តែ អ្នកខ្លាំង ជា អ្នកថ្លៃថ្លា ដែលជាគំនិត មានអាគតដ្ឋានពី ដាវិននិយមនៃសង្គម ដែលមានមូលហេតុ ចេញពី ច្បាប់ នៃការរើសសម្រាំង ជាធម្មជាតិ ដែលសត្វលោក ត្រូវតែទទួលរង។ ផ្ទុយទៅវិញ នៅក្នុងចិត្តគំនិតខ្មែរ តែងតែទុកអ្នកថ្លៃថ្លា ជាអ្នកបានប្រកាក់ប្រកបដោយផលល្អប្រសើរ ពីការធ្វើប្រធានានុយោគ នូវអំពើល្អត្រួតគ្នា ក្នុងសុច្ជន្ទៈ របស់គេ នៅក្នុងអតីតនានាជាតិជាច្រើនកំណើត។ ដូច្នេះ ចិត្តគំនិតខ្មែរ ទុក វិសិដ្ឋភាព នៃពុទ្ធធម៏ លើច្បាប់ធម្មជាតិ : មនុស្សថ្លៃថ្លា ជាមនុស្សមានធម៏។ មានធម៏ គឺកើតឡើងពីការស្វែងរកធម៏ ដោយធ្វើការព្យាយាមសិក្សាធម៏។ ជនខ្មែរទាំងឡាយ ជាពុទ្ធបរិស័ទ ដែលច្រានចោល នូវគំនិត នៃការបែងចែកនរជាតិ ជាពូជសាសន៏ខុសគ្នា ព្រោះនៅក្នុង ពុទ្ធប្រញប្តិ តែងតែទុកមនុស្សនៅក្នុងលោក នៅក្រោមធម៏ស្មើគ្នា លើកលែងតែបុគ្គលណា ដែល ប្រព្រឹត្តអំពើអកុសល ជាអមនុស្ស ឬ តិរច្ជាន។ ដូច្នេះ មនុស្ស ជាភាវៈមនុស្សតែមួយ, ការបែងចែកមនុស្ស ជា សុជន ឬ អសុជន គឺស្ថិតនៅលើអំពើ ដែលបុគ្គលបានប្រព្រឹត្ត។ ទស្សនៈនេះ វាប្រហែលនឹងគំនិតលោក Jean-Jacques Rousseau : មនុស្សកើតឡើង ជាជនល្អប្រសើរពីកំណើត តែសង្គម ជាអ្នកនាំខូច។

Partager cet article
Repost0
20 avril 2019 6 20 /04 /avril /2019 07:05

ជាតិនិយមខ្មែរ ត្រូវបានប្រវត្តិសាស្ត្រខ្មែរ តាមរបៀបបកស្រាយជាផ្លូវការ ប៉បែរទៅរកតម្លៃ នៃរាជានិយម ដែលនាំអោយប្រវត្តិសាស្ត្រ មានលក្ខណៈចម ជាព្រះរាជពង្សាវតា ឬ ប្រវត្តិ នៃព្រះរាជវង្សានុវង្ស ក្នុងនោះ គេបង្ហាញតែគុណូបការៈសំខាន់ នៃព្រះមហាក្សត្រ។ ដូច្នេះ ជាតិនិយម វារលាយទៅក្នុង រាជានិយម ដែលនាំលេចឡើង នូវគំនិតជាតិនិយម គឺ ព្រះមហាក្សត្រ និង ស្នេហាជាតិ គឺ ស្នេហាព្រះមហាក្សត្រ។ គំនិតនេះ វាលើសពីគោលគំនិត នៃកំណោត ឬ សក្ការៈ នៃបុគ្គល ទៅទៀត ព្រោះ ព្រះមហាក្សត្រ ព្រះអង្គគឺជាសុកល (le roi est tout)។ ព្រះរាជាគ្រប់អង្គ តែងតែយក លក្ខណៈពិសេសនេះ មកបកស្រាយ សម្របទៅតាមផលប្រយោជន៏ របស់ព្រះអង្គរៀងៗខ្លួន។ រីឯគំនិតជាតិនិយម គ្រប់ហ្លួង តែងតែចៀសវាងអោយតម្លៃវា ព្រោះ តម្រូវអោយព្រះអង្គ ចែកប្រជាជាតិ ជាមួយប្រជារាស្ត្រ ព្រោះជាតិនិយម ជាសិទ្ធិ នៃបុគ្គល ហើយ សិទ្ធិ ត្រូវមាននីតិបញ្ញាតិ ដែលជាអត្ថភាព ប្រឆាំងនឹង រាជអំណាច។ ដូច្នេះ ព្រះមហាក្សត្រ ជាទូទៅ ព្រះអង្គ ចូលចិត្ត រំឭក នូវគំនិតស្នេហាជាតិ នៅពេលដែលព្រះអង្គត្រូវការ ប្រជាពលនិកាយ សំរាប់ធ្វើសង្គ្រាម បំរើរាជសម្បតិ ព្រោះស្នេហាជាតិ វាជា អារម្មណ៏មានកំណត់ និង តាមទេសកាល របស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន ហើយកម្លាំងរួមនោះ វានឹងរលាយបាត់ទៅវិញ នៅពេលណា ដែលគ្មានអ្នកណាម្នាក់ ជាអ្នកប្រមូល។ ដូច្នេះ គំនិតស្នេហាជាតិ ជាទួទៅ ជា ឧបករណ៏នយោបាយ របស់អំណាចនយោបាយ រីឯ គំនិតជាតិនិយមវិញ វាជាខ្លឹមសារជាតិ នៅក្នុងនីតិរដ្ឋ៕

Partager cet article
Repost0
9 avril 2019 2 09 /04 /avril /2019 03:49

នៅស្រុកខ្មែរ ការវិវត្តន៏ នៃហិណ្ឌូ រៀបរាប់ខាងលើនេះ វាបង្ហាញ នូវលក្ខណៈថាវរភាព នៃមូលដ្ឋានហិណ្ឌូ តែរាជានិយមខ្មែរ គេយកមកកែសម្រួលខ្លះ ក្នុងការប្រតិបត្តិ ឱ្យ ស្របទៅនឹងបរិបទខ្មែរ, តួយ៉ាង ទុកវណ្ណៈក្សត្រិយៈ ជាអំណាចមជ្ឈឹម និង ដាច់មុខ។ អត្ថិភាព នៃវណ្ណៈហិណ្ឌូផ្សេងៗទៀត ជាអត្ថិភាពបន្ទាប់បន្សំ លើកលែងតែ ពួកព្រាហ្មណ៏បុរោហិត ដែលមានឥទ្ធិពល នៅក្នុងព្រះបរមរាជវាំង។ សង្គមខ្មែរ ជាសង្គម មានជាតិសាសន៏សភាគ ដូច្នេះ ការបំបែកប្រជារាស្ត្រ ជាវណ្ណៈ ជាផលវិបាក សំរាប់ការគ្រប់គ្រង ព្រោះ វានាំបង្កើត ភាពតានតឹងនៅក្នុងសង្គម។ ដូច្នេះ តាំងពីដើមដំបូងមក តួយ៉ាង ព្រះបាទ ហ៊ុន ទៀន ក្តី ព្រះបាទជ័យវរ្មនទី២ ក្តី និង ព្រះបាទជ័យវរ្មនទី៧ ក្តី ព្រះអង្គទាំងឡាយ តែងតែយក គោលការណ៏មូលដ្ឋានហិណ្ឌូ មកអនុវត្ត គឺ នានាភាព និង ការសម្របសម្រួល គំនិតនយោបាយហិណ្ឌូ ជាមួយនឹងវប្បធម៏អាយ ដែលជាគន្លឹះ ជោគជ័យ នៃការកើត អារ្យធម៏អង្គរ ដែលជាអារ្យធម៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ភាពបំព្រួញ គោលការណ៏ទាំងពីរនេះឯង (schématisme binaire) នេះ អាចទុកជាស្នាដៃល្អ របស់ស្តេចខ្មែរភាគច្រើន នៅសម័យមហានគរ ដែលតែងតែស្វែងរក នូវការចូលរួម នៃប្រជារាស្ត្រ ក្នុងនយោបាយជាតិ ដែលនាំឱ្យប្រជាជាតិខ្មែរ ស្គាល់ នូវភាពរុងរឿងពិសេស ហើយទុកស្នាម ឆព្វណ្ណរង្សី នេះ រហូតមកដល់បច្ចុប្បន្នកាល។ តែសព្វថ្ងៃ កិត្តិគុណ នេះ វាគ្រាន់តែជា អតីតកាល នៃការស្រមើស្រមៃ តែប៉ុណ្ណោះ សំរាប់ប្រជាពលរដ្ឋខ្មែរ។ សួរថា តើអ្នកណា ដែលមានកំហុស ?

Partager cet article
Repost0
24 mars 2019 7 24 /03 /mars /2019 06:52

មនោគមវិជ្ជា របស់សម្តេចសីហនុ ហៅថា « សង្គមរាស្ត្រនិយម » ដែលទ្រង់ទុកជាផ្លូវកណ្តាល ដែលវាអាចនាំឱ្យប្រជារាស្ត្រខ្មែរ ជួបនូវភាពត្រជាក់ត្រជុំ សុខដុមរមនា ជាការគិតមួយ ទំនងជាមាន សុទ្ធចិត្ត និង សុភនិច្ជ័យ តែព្រះអង្គគ្មានបញ្ញាគ្រប់គ្រាន់ សំរាប់ធ្វើឲបានសម្រេច នូវគំនិត របស់ព្រះអង្គ ព្រោះទ្រង់ គ្មានជញ្ជីងសំរាប់ថ្លឹង អាត្តា (moi) និង យើង (nous)។ ភាព នៃអាត្តា របស់ព្រះអង្គ មានធម្មជាតិ ជា អញ ដែលវាផ្ទុយស្រឡះពីអនោគមវិជ្ជា នៃទ្រង់ ដែលត្រូវមានចាំបាច់ ជាគោលការណ៏ នៃ « យើង » ដែលជាគោលដៅ សំរាប់សង្រួបសង្គ្រួម និង នាំ បង្កើត នូវអំពើរួម ដែលជាកម្មវិធីរួម សំរាប់ជោគជ័យ នៃការអនុវត្តន៍រួម។ យើង ជា របស់ថ្មី សំរាប់ប្រជាជាតិខ្មែរ ដែលត្រូវចាំបាច់ មានជំនឿ និង មានសេចក្តីទុកចិត្តលើ អំពើរួម ដែលត្រូវធ្វើ ជួនកាលវាអាចជួបប្រទះ នូវអពើ ដែលមិនបានគ្រងទុក តែបើអ្នកធ្វើ មានជំនឿរួម និង សេចក្តីទុកចិត្តគ្នា វានឹងអាចរកមធ្យោបាយ ដោះស្រាយគ្រប់បញ្ហា ដែលមានកើតឡើងដោយមិនបានគិតទុក។ តែ អញ នៃសម្តេចសីហនុ វាស្ថិតនៅលើ និច្ចលភាព ព្រោះវាជាទម្លាប់ របស់រាជានិយមផ្តាច់ការខ្មែរ។ ទំនាស់ រវាង អញ នៃសម្តេចសីហនុ និង យើង នោះឯង ជាបរាជ័យ របស់សីហនុ។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens