Overblog
Suivre ce blog Administration + Créer mon blog
28 juillet 2012 6 28 /07 /juillet /2012 09:32

DSC05407គួរលើកមកពិចារណាដែរ

យុទ្ធសាស្រ្តនិងកលយុទ្ធនយោបាយក្រុមអ្នកប្រឆាំងបច្ចុប្បន្ន

 

អ្វីជាយុទ្ធសាស្រ្តនយោបាយ​ ?

យុទ្ធសាស្រ្តជាផែនការដ៏យូរអង្វែង,ជាការប្រយុទ្ធ,គឺការប្រកាន់ទិសដៅរបស់ចលនានយោបាយប្រាកដ,ក្នុងមួយដំណាក់

ការនៃយុទ្ធការនយោបាយ,ការតាក់តែងគម្រោងការត្រឹមត្រូវនៃការរៀបចំកម្លាំងនយោបាយ,ធ្វើការការប្រយុទ្ធដើម្បី

សម្រេចគម្រោង ការនេះក្នុងដំណាក់កំណត់ទុករបស់ចលនាឬគណបក្សនយោបាយមួយ។


អ្វីជាកលយុទ្ធនយោបាយ ?

កលយុទ្ធនយោបាយជាផែនការក្នុងរយៈពេលក្លី,ការតាក់តែងបន្ទាត់សកម្មភាពរបស់ចលនានយោបាយសំរាប់រយៈ

ពេលក្លីនៃការឡើងនឹងចុះរបស់ចលនានយោបាយ,គឺការប្រយុទ្ធដើម្បីសម្រេចបន្ទាត់សកម្មភាពនេះ,ដោយផ្លាស់របៀប

ប្រយុទ្ធចាស់និងរបៀបចំនាស់ជាថ្មី,និងផ្លាស់សព្ទសញ្ញា     (mot d'ordre)ចាស់ជាសព្ទសញ្ញាថ្មី។


ភាពមិនដូចគ្នារវាងកលយុទ្ធនិងយុទ្ធសាស្រ្តៈ

គោលដៅនយោបាយឬការទាក់ទងរវាងចលនានឹងចលនាប្រឆាំង,តែងតែប្រែប្រួលច្រើនណាស់,ប៉ុន្តែយុទ្ធសាស្រ្តឥតប្រែ

ប្រួលទេ,តែដើម្បីរក្សាទិសនយោបាយឲបានគង់វង់និងប្រសិទ្ធិភាព,ចលនាត្រូវធ្វើសកម្មភាពកលយុទ្ធ,ដើម្បីយកការ

ប្រយុទ្ធមកដាក់អនុវត្តន៏និងវាតសកម្មភាពក្នុងរយៈដំណាក់ការខ្លះ,ដោយផ្អែកលើស្ថានភាពពិតនិងកាលៈទេសៈប្រែប្រួល

ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្ត,និងបំរើយុទ្ធសាស្រ្ត។

រួមសេចក្តីមក,កលយុទ្ធជាផ្នែកមួយរបស់យុទ្ធសាស្រ្ត,ហើយអាចប្រែប្រួលទៅតាមពេលវេលា,ដូច្នេះយុទ្ធសាស្រ្តអាចផ្លាស់ប្តូរ

កលយុទ្ធបាន,តែកលយុទ្ធពុះអាចផ្លាស់ប្តូរយុទ្ធសាស្រ្តបាននោះទេ។

យុទ្ធសាស្រ្តជាទីដៅដែលចលនាសំដៅទៅឬជាគោលបំណង,ចំណែកកលយុទ្ធជាផ្លូវសំរាប់ដើរ,ទៅតាមកាលៈទេសៈឬផ្អែក

លើស្ថានភាពពិត,ដូច្នេះគេអាចដូរផ្លូវដើរបាន។


ចលនាប្រជាធិបតេយ្យសង្គ្រោះខ្មែរកំពុងចង់ធ្វើអ្វីនាបច្ចុប្បន្ននេះ ?

ថ្មីៗនេះគណបក្សប្រឆាំងពីរ(សមរង្សីនិងសិទ្ធិមនុស្ស)នាំងគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះខ្មែរ,ជាដំណាក់អន្តរការ

មួយដើម្បីនឹងរៀបចំបង្កើតគណបក្សនយោបាយរួមមួយ,ដើម្បីចូលធ្វើការបោះឆ្នោតនិតិបញ្ញាតិសំរាប់អាណត្តិទី៥នាឆ្នាំ

២០១៣ខាងមុខនេះ,គោលបំណងនេះបញ្ចាក់ឲឃើញថាចលនាថ្មីនេះបដិសេធទទួលស្គាល់ស្ថានភាពនយោបាយពិតនៅ

 ស្រុកខ្មែរបច្ចុប្បន្ន,ស្ថានភាពពិតនោះគឺ៖

-របបនយោបាយបច្ចុប្បន្នលែងមានលក្ខណៈជារបបប្រជាធិបតេយ្យសេរី៖ តុលាការគ្មានឯករាជ,នត្ថិភាពនៃអំណាច

និតិបញ្ញាតិនត្ថិភាពនៃសេរីភាពការសំដែងគំនិត។

-គណបក្សកាន់អំណាចបច្ចុប្បន្ន កាន់តែបង្ហាញរូបភាពជាក់ស្តែងរបស់ខ្លួនជាគណបក្សរណបយួន ហើយប្រើកម្លាំង

បាយជាមធ្យោបាយសំរាប់បំរើគោលបំណងយួន  គឺការត្រួតត្រាឥណ្ឌូចិនតាមរបៀបកុម្មុយនិស្ត។

យួនធ្វើតាមអំពើចិត្តនយោបាយវាតទឹកដីខ្មែរតាមការបង្ហូរចូលជនជាតិគេជាច្រើនមកក្នុងស្រុកខ្មែរ តាមការកែបន្លំ

ផែនទីធ្វើអណានិគមសេដ្ឋកិច្ជ, និងវប្បធម៍។

កត្តាទាំងពីរបញ្ចាក់ឲឃើញភាពជាក់ស្តែង ថាស្រុកខ្មែរបច្ចុប្បន្នជានគរមួយ បាត់ឯករាជ្យ,បូរណភាពទកដី,និងកំពុង

ដើរឆ្ពោះទៅរកការបាត់បង់អត្តសញ្ញាណជាតិខ្មែរទៀត។

ស្ថានភាពដ៏ថ្ងន់ធ្ងរនេះនាំឲយើងសួរជាសំនួរថា,តើរបបភ្នំពេញបច្ចុប្បន្ននៅមានភាពជារបបត្រូវច្បាប់ដែរឬទេ?

ពិតប្រាកដណាស់ថានៅលើឆាកអន្តរជាតិ,របបនេះត្រូវគេទទួលស្គាល់ជារបបត្រូវច្បាប់,ព្រោះជារបបកើតចេញពីការ

បោះឆ្នោតជាសេរី,ត្រឹមត្រូវ,និងយុត្តិធម៍(?)។

ដូច្នេះភាពត្រូវច្បាប់នេះកើតេចេញអំពីឆន្ទះពលរដ្ឋខ្មែរសុទ្ធសាធ,ដូច្នេះបើពលរដ្ឋខ្មែរលោកសម្រេចចិត្តលែងទទួល

ស្គាល់ភាពត្រូវច្បាប់នៃរបបភ្នំពេញ,របបនេះនឹងបាត់ភាពត្រូវច្បាប់ជាស្វ័យប្រវត្តិ។

ទង្វើអហឹង្សានៃពលរដ្ឋខ្មែរលែងទទួលស្គាល់ភាពត្រូវច្បាប់របបរណបបរទេសមានច្រើនរបៀប៖

-ធ្វើមហាបាតុកម្មជានិច្ច,ជាប្រយោជន៏រួម,តាមសន្តិវិធីក្នុងគន្លងច្បាប់រដ្ឋ,ច្បាប់អន្តរជាតិ,ក្នុងសិទ្ធសេរីភាពខ្លួនជា

មនុស្សប្រឆាំងគ្រប់សកម្មភាពរដ្ឋាភិបាល,អាជ្ញាធរ,ដែលបំពានលើច្បាប់ដែលបានរៀបរាប់ខាងលើនេះ,

-ប្រកាសតាមនិវេទប័ណ្ណ,សូមឲសហគមន៏អន្តរជាតិ,ឈប់ផ្តល់ជំនួយគ្រប់បែបយ៉ាងដល់របបរណបបរទេស,និងរដ្ឋា

ភិបាលជិះជាន់ប្រជាពលរដ្ឋ,ដែលជារដ្ឋអំណាចបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ,បំពានលើសកម្មភាព

ប្រឆាំងខ្លួនតាមកន្លងច្បាប់ជាធរមាន,-ចលនានយោបាយប្រឆាំង,ប្រកាសឈប់ធ្វើសហការនៅក្នុងស្ថាប័នរបបរណ

បបរទេសដោយមិនស្ដាយបុណ្យសក្តិដែលមានបានពីរបបនេះ។

សកម្មភាពដែលបានរៀបរាប់ខាងលើអាចកើតឡើងបាន,លុះត្រាតែពលរដ្ឋខ្មែរមើលឃើញនូវអំពើអយុត្តិធម៍,នឹង

ប្រយោជន៏ជាតិដែលត្រូវឃើញ,នាំគ្នាភ្ញាក់ឡើងរួមនឹងចលនាប្រឆាំង,នេះជាមនសិកាភាពដ៏ជាកម្លាំងសំរាប់វ៉ៃប្រឆាំង

តាមសន្តិវិធីរបបរណបបរទេសដែលមានអ្នកដឹកនាំមួយក្ដាប់ជាជនសត្រូវនឹងជាតិ។

សកម្មភាពដែលបានរៀបរាប់ខាងលើនេះជាកលយុទ្ធដែលត្រូវតែធ្វើឡើងដើម្បីសម្រេចគោលបំណងរបស់យុទ្ធសាស្រ្ត,

គឺការដូររបបរណបបរទេស,គំនិតនេះគ្មានអ្វីជាថ្មីទេ,អ្នកណាក៏បានគិតឃើញដែរតាំងពីយូរយារមកហើយ,អ្វីដែលធ្វើ

ឲសកម្មភាពនេះកើតមានមិនបានគឺភាពបែកបាក់អ្នកប្រជាធិបតេយ្យ,និងជំនឿអ្នកនយោបាយខ្លះទៅលើអ្វីដែល

មិនមែនមានរូបភាពជាសេចក្តីសង្គឹមពិតសំរាប់ជាតិ,ដូចជាសម្តេចស៊ីហនុជាឩទាហរណ៏,ដែលទ្រង់តែងតែគាំទ្រជានិច្ច

គ្រប់របបផ្តាច់ការក្នុងប្រទេសនិងក៏ដូចក្នុងពិភពលោក។

យើងត្រូវមានសេចក្តីក្លាហានប្រកាសឲច្បាស់ថាបុគ្គលណាខ្លះដែលយើងទុកជាអតិសុខុមប្រាណនៃជាតិ,បើនៅតែធ្វើការ

រួបរួមគ្មានភាពស្អាតក្នុងចលនា,ការរួមរួមនោះគ្រាន់តែជាការរួបរួមបំរើប្រយោជន៏ខ្មាំង,ឬបុគ្គលណាមួយតែប៉ុណ្ណោះ,

ការរួបរួមបែបនេះខ្មែរយើងធ្លាប់ឃើញរួចអស់ហើយ,គឺការក្បត់គ្នាមិនចេះចប់មិនចេះហើយ

យើងគ្មានគំនិតដូចពាក្យកាព្យខ្មែរនិយាយថាៈ”បើមិនជួយចែវចូកកុំតែយកជើងរាទឹក”,តែយើងឈរលើការពិសោធន៍

និងភាពជាក់ស្តែងលើការរួបរួមខ្មែរនេះ,គឺភាគច្រើនគ្រាន់តែបាននាំគ្នាទូងស្គរ,វ៉ៃជួងបង្អើលខ្មាំងតែប៉ុណ្ណោះ,ទីបញ្ចប់

សេចក្តីក្លៀវក្លានេះក៏ក្លាយជាមធ្យោយបាយសំរាប់ចរចារជាមួយគូសត្រូវដើម្បីប្រយោជន៏ផ្ទាល់ខ្លួនតែប៉ុណ្ណោះ,ឩទាហរណ៏

ធ្លាប់មានរួចហើយពីអតិតកាលអំពីដំណោះស្រាយលោកសមរង្ស៊ីនិងលោកហ៊ុនសែន,ពេលនោះលោកសមរង្ស៊ីស្តើទៅលោក

ហ៊ុនសែននូវការដោះស្រាយមួយចំឡែកមួយគឺ,”គ្មានអ្នកច្នេះគ្មានអ្នកចាញ់ លោកភ្លេចគិតថាការដោះស្រាយបែបនេះនាំ

ឲអ្នកគាំទ្រលោកមានការខកចិត្តនៃភាពលុះរបស់គេក្នុងការប្រឆាំងនឹងជនផ្តាច់ការនិយម,បើមេដឹកនាំស្កុយបែបនេះ,

តើមានអ្វីទៀតជាគោលមុតមាំសំរាប់ធ្វើការប្រយុទ្ធនយោបាយ,បច្ចុប្បន្ននេះលោកសមរង្ស៊ីអាចលើកមធ្យោបាយនេះមក

ចរចារម្តងទៀតជាមួយលោកហ៊ិនសែន(?)។

ចរិតលោកសមរង្ស៊ីនិងកឹមសុខាខុសគ្នាឆ្ងាយណាស់,ហើយធាតុនយោបាយគណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្សក៏ខុសគ្នា

ខ្លាំងណាស់ដែរ,យើងពុំទាន់ឃើញអ្វីច្បាស់សំរាប់បង្កើតធាតុរួមនោះទេ,ក្រៅពីការចូលរួមការបោះឆ្នោតសំរាប់បានកៅអីបី

បួនច្រើនទៀតតែប៉ុណ្ណោះ,អ្វីដែលជាគោលជំហរច្បាស់លាល់ក្នុងយុទ្ធសាស្រ្តនិងកលយុទ្ធនយោបាយសំរាប់វ៉ៃរបបរណបយួន

ដូចជាមិនទាន់ឃើញនៅឡើយ។

យើងមានការបារម្មណ៏ច្រើនថាក្នុងការទូងស្គរវ៉ៃជួងលើកនេះ,គ្រាន់តែបានបង្អើលចាបតែប៉ុណ្ណោះ,ព្រោះយើងស្គាល់ធាតុ

អ្នកដឹកនាំទាំងនេះរួចមកហើយ។

យើងមានតែការជូនពរឲចលនាប្រជាធិបតេយ្យសង្គ្រោះខ្មែរនេះឲប្រកបដោយសេចក្តីជោគជ័យក្នុងយុទ្ធការស្វែងរកការ

រួបរួមនេះទោះបីយើងគ្មានជំនឿលើមធ្យោបាយគាត់តាមវិធីបោះឆ្នោត,ព្រោះបើគាត់មិនយកល័ក្ខខណ័្ឌដូរការរៀបចំការ

បោះឆ្នោតជាថ្មី។

បើគាត់ប្រមូលគ្នាចូលរួមការបោះឆ្នោតឥតមានការប្រែប្រួលអ្វីជាធំដុំនោះ,យើងអាចទុកការចូលរួមនេះជាសហការជា

មួយរបបរណបយួនហើយ។

ការស្មាននេះអាចនឹងមាន៨០%,តែបើការស្មានរបស់យើងខុសទៅវិញ,យើងមានការរិករាយណាស់,ព្រោះយើងយល់ឃើញ

ថាដំណើរសំរាប់សេចក្តីលូតលាស់នៃលទ្ធិប្រជាធិបតេយ្យចាំផ្តើមមានចលនាហើយ។

យើងមិនភ្លេចជាដាច់ខាននូវអំពើអយុត្តិធម៍ដែលលោកម៉មសាណង់ដូកំពុងរងគ្រោះ

 

សរសេរដោយៈ ឩប សង្ហា

Partager cet article

Repost0
25 juillet 2012 3 25 /07 /juillet /2012 09:00

Essai sur les communistes indochinois

Drapeau de la République Khmère (1970-1975)

 imagesជាពន្លឺនយោបាយសំរាប់យុវជនខ្មែរដែលកំពុងរស់ក្នុងអន្ធភាពកុម្មុយនិស្តអាស៊ី

សាកល្បងសិក្សាអំពីកុម្មុយនិស្តឥណ្ឌូចិន ​

(បោះពុម្ពផ្សាយពីសាលាសង្គ្រាមនយោបាយនៃសាធារណៈរដ្ឋខ្មែរខែមិថុនាឆ្នំា១៩៧៣)

 

I.សេចក្តីសង្កេត

ទី១:កុម្មុយនិស្តឥណ្ឌូចិននេះ,ខ្លះធ្លាប់ឲឈ្មោះថាកុម្មុយនិស្តយួន,ខ្លះទៀតថាយួនខាងជើង,ខ្លះទៀតថាជាយួនយៀកមិញខ្លះ

ថាយួនយៀកកុង,ការពិតទំាងអស់នេះមានតែមួយគត់គឺកុម្មុយនិស្តដែលយើងឲថា“កុម្មុយនិស្តឥណ្ឌូចិន”នេះឯង។

ដោយហេតុថាកុម្មុយនិស្តឥណ្ឌូចិនមានឬសមានគល់ជា “យួន” យើងតោងសិក្សាអំពីយួននេះ ក្នុងឋានៈជាជាតិសាសន៏

មួយបានស្គាល់បន្តិចសិន។


ក.ដើមកំណើតនៃជនជាតិយួន

ជនជាតិយួនមានដើមកំណើតនៅស្រុកចិន,ម្តុំខាងត្បូងសៀងហៃ,តាមទំនាបនៃដីទន្លេយ៉ង់សេ,ពួកនេះមានឈ្មោះដើម

ហៅថា,ណាំវៀតឬយូវ៉េ ដែលខ្មែរយើងឲឈ្មោះថាយួន,សាសន៏យួននេះក្មានជាប់ពូជអំបូរជាមួយខ្មែរទេ។


ខ.ការរាតត្បាតនៃជាតិយួនមកលើដែនតុងកឹង

ដែនតុងកឹងឬដីទំនាបទន្លេក្រហម,ដែលយួនហៅថា“ប៉ាក់គី”ឬដែលយួនកុម្មុយនិស្តនិយមហៅថា“បាក់បូ”ជាដីរបស់

កុលសម្ពុន្ធ ម់យ,ថៃ,ម៉ន។ល។

លុះដល់ឆ្នាំ១១១ មុន គ.ស.ទើបជនជាតិយួនវាតទីមកលើតំបន់នេះ,គេតំាងធានីមួយឈ្មោះហៅថាក្រុងដុងគិញ,ដែល

ក្រោយមកដូរឈ្មោះថាហាណូយ ចំណែកជនជាតិដើមក៏នាំគ្នាភៀសខ្លួនឡើងទៅលើភ្នំអស់ទៅ។

តុងកឹងឬបាក់គីនេះស្ថិតនៅក្រោមការត្រួតត្រាចិនប្រហែល១០០០ឆ្នំា,គឺពីឆ្នាំ១១១មុនគ.ស.រហូតដល់ឆ្នាំ៩៣៩នៃគ.ស.។


គ.ការវាតនៃជនជាតិយួនមកលើនគរចំប៉ានគរចាមឬចំប៉ានេះ,លាតសន្ធឹងតាមឆ្នេសមុទ្រចិន,ចាប់ពីខែត្រក្វាប៉ីញ

រហូតដល់ខែត្រជាន់ធាត ដែលមានធានីឈ្មោះពិជ័យ។

ជនជាតិយួនបានដណ្តើមយកនគរចំប៉ានេះពីចាមបាន ក្នុងកំឡុងឆ្នាំគ.ស.៦០៥រហូតដល់គ.ស.១៤៧០,គេប្រែឈ្មោះ

ហៅថាអាណ្ណាមឬដែលយួននិយមហៅ“ទ្រុងគី “យួនកុម្មុយនិស្ត និយមហៅថា “ទ្រុងបូ” ដែលមានធានីឈ្មោះក្រុងវ៉េ។

ក្នុងការដណ្តើមយកនគរចាមនេះ យួនគេប្រើមធ្យោបាយពិសេស៣យ៉ាងគឺ៖

-លបជ្រៀតជ្រែកចូលតាំងទីរស់នៅដោយសន្តិវិធី

-ការណាចូលតាំងទីបានហើយគេនាំគ្នាធ្វើឲអំណាចកណ្តាលខ្សោយ

-អន្តាគមយោធា

ក្រៅពីនេះ គេមានប្រើកលឧបាយផ្សេងៗ,ដូចជាសំណូកសូកប៉ាន់ជាស្ត្រីស្អាតឬជាវត្ថុមានដំឡៃ។ល។

ឩទាហរណ៏កាលពីឆ្នាំ១៣០៦,ស្តេចយួនបានលើកកូនក្រមុំឈ្មោះនាង“ត្រាន”ទៅថ្វាយស្តេចចាមឈ្មោះព្រេះបាទឆេម៉ាន់

ដែលនាំឲចាមខាតបង់ខែត្រមួយយ៉ាងធំគឺខែត្រអូលី ឯកសារខ្លះថាអូ,ជាខែត្រមួយ,ឯលី,ក៏ជាខែត្រមួយដែរ,ដែលយួន

ប្រែឈ្មោះជាធុយអានវ៉ា។


ឃ.ការរាតត្បាតនៃជនជាតិយួនមកលើកម្ពុជាក្រោម

ក្នុងការដណ្តើមយកដីខ្មេរនៅកម្ពុជាក្រោមនេះ យួនប្រើមធោប្បាយ ដូចដែលបានប្រើដើម្បីដណ្តើមយកនគរចាមដូច្នេះដែរ

គេបានប្រើពេលពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៩៤៩ ទើបយកកម្ពុជាក្រោមបាន, ដីយើងនៅកម្ពុជាក្រោមបើរាប់ទាំងកោះត្រឡាច

និងកោះត្រល់មាន ២១ខែត្រ ដែលមានឈ្មោះនៅខ្មែរ៖


១.ទួលតាម៉ូក =THUDAUMOT

២.ត្រពាំងស្រែកាគ្រី =BIEN HOA

៣.ស្រែអំបិល=BARIA

៤.រោងដំរី=TAYNINH

៥.ព្រៃនគរ=SAIGON (HO CHIN MINH)

៦.ដំបូកកោង=GOCONG

៧.មេសរ=MYTHO

៨.កំពង់ឫស្សី=BENTRE

៩.មាត់ជ្រូក=CHAUDOC

១០.ពាមបារាជ=LONGYUEN

១១.ផ្សារដែក=SADEC

១២.ឡងហោ=VINHLONG

១៣.ព្រះត្រពាំង=TRAVINE

១៤.ពាម=HATIEN

១៥.ក្រមួនសរ=RACHIA

១៦.ព្រែកឬស្សី=CANTHO

១៧.ឃ្លាំង=SOCTRANG

១៨.ពលលាវ=BACLIEU

១៩.ទឹកខ្មៅ=CAMAU

២០.កោះត្រល់=PHU QUOC

២១.កោះត្រឡាច=CONG SONG OU POULO CONDOR

គួរកត់សំគាល់ថា ឈ្មោះខែត្រខ្មែរទំាងនេះត្រូវយួនដូរឈ្មោះជាច្រើនលើកជាច្រើនសារប្រយោជន៏ដើម្បីបំបាត់ឲអស់នូវអនុ

ស្សាវរីយ៍ទំាងឡាយរបស់ម្ចាស់ស្រុក។

មកដល់ត្រង់នេះយើងឃើញថាក្នុងកំឡុងពេលប្រហែល២០០០ឆ្នំាជនជាតិយួនបានដណ្តើមយកដីគេឯងបានជាច្រើនគឺ

ប្រមាន ៣៣៤.០០០គម២. ព្រឹត្តិការណ៏នេះង្នកប្រាជ្ញប្រវត្តិសាស្រ្ត និយមឲឈ្មោះថា“មហាដំណីរនៃជនជាតិយួនឆ្ពោះទៅទិស

ខាងត្បូង”។


ទី២ :តើអ្នកណាខ្លះជាកុម្មុយនិស្តពេញលក្ខណៈ

បណ្តាអ្នកដឹកនំាធំៗ នៃកុម្មុយនិស្តឥណ្ឌូចិន មានតែហូជីមិញមួយគត់ ដែលជាសមាជិកពេញលក្ខណៈនៃអន្តរជាតិទី៣នៅ

ក្រុងមូស្កូ, អ្នកដឹកនំាឯទៀតៗ សុទ្ធតែជាអ្នកជាតិនិយមទាំងអស់, ប៉ុន្តែគេនាំគ្នាជ្រើសរើសយកលទ្ធិកុម្មុយនិស្តនេះគឺ

ដើម្បីជាមធ្យោបាយមួយដើម្បីសម្រេចនូវគោលបំណងគេក្នុងការបំរើភលប្រយោជន៏ប្រទេសជាតិគេតែប៉ុណ្ណោះ។


ទី៣ :គោលលបំណងរបស់កុម្មុយនិស្តឥណ្ឌូចិន

ទី៣ក-ទាមទារយកដីកម្ពុជាក្រោមដោយយកលេសថា “ឯកភាព” នៃជនជាតិយួន,

ទី៣ខ-ទាមទារឯកឬាជប្រទេសយួន,

ទី៣គ-ដេញបារាំងចេញពីឥណ្ឌូចិន,

ទី៣ឃ-ត្រួតត្រាមឥណ្ឌូចិនជំនួសបារាំង។

គួរកត់សំគាល់ថា ហូជីមិញ បានដើតួជាដំណាងប្រជាពលរដ្ឋទំាងឡាយនៅឥណ្ឌូចិន តាំងពីឆ្នាំ១៩១៩, កាលណោះហូជីមិញ

បានធ្វើញត្តិមួយក្នុងនាម “ឥណ្ឌូចិន” សូមចូលជួបលោកប្រធានាធិបតី វិលសុននៅក្រុងបារី។


ទី៤ :បុព្វហេតុធំៗដែលនំាឲយួនជ្រើសរើសលទ្ធិកុម្មុយនិស្តមកធ្វើជាមធ្យោបាយដើម្បីដណ្តើមយកឥណ្ឌូចិន

ទី៤ក-បដិវត្តន៍នៅស្រុកចិនឆ្នាំ១៩១១

ដើម្បីរំលំរបបរាជានិយមនោះ អ្នកដឹកនំាបដិវត្តន៍ចិនបានហៅអ្នកជំនាញការរុស្ស៊ីជាច្រើនឲមកធ្វើការក្នុងប្រទេសលោក

ហូជីមិញក៏ត្រូវបានអង្គការអន្តរជាតិទី៣នៅក្រុងមូស្គូរប្រើមកឲធ្វើការនៅប្រទេសចិនដែរក្នុងឋានៈជាង្នកបកប្រែភាសា

អ្នកជំនាញការរុស្ស៊ី, ង្នកជំនាញការទំាងឡាយនោះបានខិតខំប្រឹងប្រែងធ្វើសកម្មភាពបំរើចលនាកុម្មុយនិស្តអន្តរជាតិ

យ៉ាងខ្លំាង, ដោយមានជំនួយពីហូជីមិញផង ពួកយួនដែលរស់នៅក្នុងប្រទេសចិនក៏បាក់ចិត្តបាក់គំនិតដោយសារការ

ឃោសនានៃរបស់អ្នកជំនាញការទំាងនោះទៅ។

ម្យ៉ាងទៀត, សមាជទី២នៃអន្តរជាតិទី៣នៅឆ្នាំ១៩២០បានសម្រេច៖

-បង្កើតការិយាល័យនយោបាយរបស់កុម្មុយនិស្តនៅក្រុងសៀងហៃនៃប្រទេសចិន ដើម្បីងាយនឹងផ្តល់ជំនួយគ្រប់បែបយ៉ាង

ចំពោះកុម្មុយនិស្តអាស៊ី,

-“ជួយរំដោះ” ប្រទេសទំាងអស់ក្នុងលោកឲផុតពីអាណានិគមនិយមចាស់,

-គាំទ្រចលនាស្នេហាជាតិទំាងអស់ក្នុងលោក។

ទី៤ខ-ព្រឹត្តិការណ៏នៃកុម្មុយនិស្តចិន

គណបក្សកុម្មុយនិស្តចិនបានចាំកំណើតនៅឆ្នាំ១៩២១, ពួកនេះដណ្តើមអំណាចពីលោកចាងកៃឆែកបាននៅឆ្នាំ១៩៤៩

ចាប់ពីពេលនោះមកកុម្មុយនិស្តចិនបានក្លាយទៅជាបង្អែកមួយយ៉ាងមាំបំផុតសំរាប់កុម្មុយនិស្តយួនឬឥណ្ឌូចិន,ជំនួយ

ខាងសម្ភារៈគ្រប់បែបយ៉ាងមកពីរុស្ស៊ីក្តី មកពីប្រទេសកុម្មុយនិស្តឯទៀតៗក្តី ត្រូវដឹកកាត់ប្រទេសចិនទំាងអស់,មិនតែ

ប៉ុណ្ណោះជ័យជំនិះរបស់ម៉ៅសេងទុងបានទៅជាបង្អែកខាងចិត្តសាស្រ្តមួយធំរបស់ហូជីមិញ។

ទី៤គ-រណសិរ្សប្រជាមានិតុនៃប្រទេសបារាំងរបស់លោកឡេអុងព្លុម

នៅឆ្នាំ១៩៣៦ ពួកកុម្មុយនិស្តបារាំងបានឡើងកាន់អំណាចនៅប្រទេសបារាំងក្រោមការដឹកនាំរបស់ឡេអុងព្លុម,ក្នុងឋានៈ

ជាកុម្មុយនិស្តដូចគ្នារណសិរ្សប្រជាមិនិតុរបស់ឡេអុងព្លុមបានជួយជ្រុំជ្រែងកុម្មុយនិស្តឥណ្ឌូចិនរបស់ហូជីមិញយ៉ាងច្រើន។

ទី៤ឃ-កត្តាហូជីមិញ

កត្តាមួយដែលធំជាងគេក្នុងការដែលកុម្មុយនិស្តឥណ្ឌូចិនមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺការប្រឹងប្រែងរបស់ហូជី

មិញនេះតែម្តង។

តទៅនេះជាជីវប្រវត្តិសង្ខេបរបស់ហូជីមិញៈ ហូជីមិញជាកូនអ្នកចេះដឹងម្នាក់នៅតំបន់តុងកឹង, គាត់មិនបានរៀនសូត្រ

ជ្រៅជ្រះទេ, ចាប់តំាងពីអាយុពេញវ័យមកគាត់ជា “បោយ”នៅក្នុងកាប៉ាល់ជំនួញមួយនៃក្រុមហ៊ុន« Messageries

 maritimes » ដេលរត់ផ្លូវពីចុងបូព៌ាទៅទ្វិបអឺរ៉ុបពីទ្វិបអឺរ៉ុបទៅអាមេរិកឡាទីន, បន្ទាប់មកគាត់ទៅធ្វើបោយនៅភោជ

និដ្ឋានមួយនៅក្រុងឡុងដ៏, ពេលសង្គ្រាមលោកលោកលើកទី១ គាត់រត់ទៅក្រុងបារីស៍, នៅឆ្នាំ១៩២០ គាត់ចូលជាសមាជិក

នៃអន្តរជាតិទី៣នៅក្រុងមុស្គូ, ចាប់តំាងពីពេលនោះមក ហូជីមិញធ្វើនយោបាយដល់ស្លាប់។

 

II.ប្រវត្តិសង្ខេបនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន

ទី១ :សហគមយុវជនបដិវត្តន៍យួនៈ


ហូជីមិញដែលកាលណោះមានឈ្មោះជា ង្វៀងអៃកុកនៅឡើយ បានដឹកនាំអ្នកស្នេហាជាតិយួនដើម្បីបង្កើតនៅសមាគមនេះ

ឡើងនៅក្រុងកង់តុងក្នុងប្រទេសចិនក្នុងគ.ស.១៩២៥, សមាគមនេះបង្កើតឡើងក្នុងគោលបំណងអប់រំជនជាតិឲមាន

ស្មារតីជាតិនិយម, សមាជិកសំខាន់ៗដែលបង្កើតសមាគមនេះគឺ ហូជីមិញ,ហូទុងម៉ៅ,ឡែហុងជុង,ហុងសុង,ភាំវ៉ាន់ដុង។ល។

អង្គការដែលសំខាន់ជាងគេរបស់សមាគមនេះគឺទស្សនាវដ្តីមួយឈ្មោះ “យុវជន” នៅឆ្នាំដដេលនេះអ្នកស្នេហាជាតិទាំង

ឡាយដែលទើបនឹងចេញពីកោះត្រឡាច បានបង្កើតគណបក្សមួយឈ្មោះគណបក្សបដិវត្តិន៏នៃយួនថ្មី, ក្រោយមកគណបក្ស

នេះដោយមានបំណងដូចហូជីមិញ ក៏ចូលជាសមាជិកនៃសមាគមយុវជនបដិវត្តិន៏យួនទៅ,លុះដល់ឆ្នាំ១៩២៧លោកចាងកៃ

ឆែកបានដេញពួកអ្នកជំនាញការរុស្ស៊ី ហើយនឹងហូជីមិញទៅមុស្គូវីញ,សមាជិកសំខាន់ៗខ្លះទៀតត្រូវចិនចាប់បានហើយ

ដាក់គុក។

ដល់ឆ្នាំ១៩២៩,ហុងសុង ដែលជាអ្នកទទួលខុសត្រូវចំពោះសមាគមជំនួស,ហូជីមិញ,បានកោះប្រជុំសមាជិកដែលនៅសល់

ទាំងប៉ុន្មាននៅក្រុងហុងកុង,សមាគមនេះក៏ត្រូវរលាយនៅពេលនោះទៅ,សមាជិកទាំងប៉ុន្មានបែកគ្នាជា៣ពួក,ហើយ

បង្កើតគណបក្ស៣។


ទី២ :គណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ

គណបក្សនេះកើតឡើងនៅខែមិថុនា១៩២៩,សមាជិកភាគច្រើនមកពីសមាគមយុវជនបដិវត្តិន៍យួន,ខ្លះទៀតគណបក្ស

យួនថ្មី,ខ្លះទៀតមកពីសមាគមឥណ្ដូចិនរបស់ង្វៀងអាននិញ។


ទី៣ :គណបក្សកុម្មុយនិស្តអាណ្ណាមឹកៈ

គណបក្សកុម្មុយនិស្តអាណ្ណាមឹកនេះកើតឡើងកាលពីខែតុលា១៩២៩,អ្នកបង្កើតគ្មានគោលនយោបាយធំឌុំទេ,គឺគ្រាន់តែ

ដេញជើងគណបក្សកុម្មុយនិស្តឥណ្ឌូចិនតែប៉ុណញនោះ។


ទី៤ :សហភាពគណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ

គណបក្សនេះកើតនៅខេមករា១៩៣០,អ្នកដែលបង្កើតគឺភាគច្រើនជាសមាជិកឆ្មេងនិយមនៃគណបក្សយួនថ្មី,គោល

បំណងរបស់គេមិនខុសពីគោលបំណងគនបក្សឥណ្ឌូចិនខាងលើនោះប៉ុន្មាននានទេ,សមជិកគណបក្សនេះច្រើនជាបញ្ញវន្ត

ដែលទទួលវប្បធម៌បារាំងសែស,អ្នកដែលខំខ្នះខ្នែងជាងគេគឺ ដាងថៃម៉ៃ,យ៉ង្វៀងយ៉ាប់។ល។


ទី៥ :គណបក្សកុម្មុយនិស្តយួនៈ

ដំណឹងបាក់បែកគ្នានេះបានឮទៅដល់ង្វៀងអៃកុក,ពេលនោះង្វៀងអៃកុក ឬហូជីមិញនេះពួនសម្ងំនៅប្រទេសសៀម,គាត់

ក៏កោះប្រជុំសមាជិកធំៗនៃគណប្សទាំងបីដែលទើបនឹងបង្កើតនោះនៅក្រុងហុងកុងកាលពីខេកុម្ភៈ១៩៣០,ពេលនោះគាត់

បានសម្រុះសម្រួលសមាជិកធំៗនៃគណបក្សទំាងបីនេះ,ឲលប់គណបក្សខ្លួនចោលទាំងអស់,ហើយគាត់បង្កើតគណបក្សថ្មី

មួយជំនួសវិញ,គណបក្សថ្មីនោះមានឈ្មោះថាគណបក្សកុម្មុយនិស្តយួន,ដែលមានទីស្នាក់ការនៅក្រុងហៃហ្វុង។


ទី៦ :គណបក្សកុម្មុយនិស្តឥណ្ឌូចិនៈ

ដើម្បីសម្រេចគោលបំណងរបស់គេដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល,ង្វៀងអៃកុក ក៏បានសម្រេចចិត្តនឹងសហការី

ជំនិតៗខ្លះ,ដូចជា ផាំវ៉ាន់ដុង,យ៉ង្វៀងយ៉ាប់,ដាងថៃម៉ៃ ជាដើមប្តូរឈ្មោះគណបក្សកុម្មុយនិស្តយួនមកជាគណបក្សកុម្មុយស្ត

ឥណ្ឌូចិនវិញក្នុងខែមេសា១៩៣០,ការប្រែឈ្មោះនេះមានន័យវែងឆ្ងាយណាស់,គេអាចធ្វើសកម្មភាពពេញប្រទេសទាំងឡាយ

នៃឥណ្ឌូចិននោះឯង។

គណបក្សកុម្មុយស្តឥណ្ឌូចិនក្រោយនេះត្រូវបានអន្តរជាតិទី៣ទទួលស្គាល់ពីឆ្នាំ១៩៣១,ពេលនោះគនបក្សមានសមាជិក

សកម្មជាង១៥០០នាក់។

នៅរវាងឆ្នាំ១៩៣០,នៅក្នុងពិភពលោកទាំងមូលមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងបំផុត,ឆ្លៀតពេលដែលមានវិបត្តិយ៉ាង

ខ្លាំងនេះ គណបក្សកុម្មុយនិស្តចិនក៏សម្រេចធ្វើសកម្មភាពយ៉ាងខ្លាំងដែលគេឲឈ្មោះថា “ចលនាសូវៀត”នៅខែត្រង៉អាន

ដែលជាខែត្រកំណើតរបស់ហូជីមិញ,ប៉ុន្តេចលនានេះត្រូវបានទ័ពបារាំងបង្រាបវិញយ៉ាងសាហាវ,សមាជិកគណកម្មការ

កណ្តាលនៃគណបក្សនៅព្រៃនគរ,ត្រូវបារាំងរកឃើញ,ហើយក៏ចាប់យកទៅដាក់គុកនៅកោះត្រឡាចឬនៅភ្នំបាមីធួក

ម៉្យាងទៀត,ង្វៀងអៃកុក,ដែលជាបង្គោលយ៉ាងធំរបស់គណបក្សបានលួចរត់ទៅស្រុកចិនដែលអង់គ្លេសចាប់បាននៅ

ក្រុងហុងកុងនៅឆ្នាំ១៩៣១ហើយដាក់គុកនៅទីនោះ។


ទី៧ :គណបក្សជំទាស់ពេញច្បាប់ៈ

ការពិតគនបក្សឥណ្ឌូចិននេះមិនរលាយទេ,ដើម្បីបន្តសកម្មភាពទៅតាមកម្លាំងរបស់ខ្លួន,សមាជិកខ្លះដែលនៅសល់

ពិសេសត្រាន់វ៉ាន់គ្ហោវបានបង្កើតនៅចុងឆ្នាំ១៩៣២,នូវគណបកម្មការពេញច្បាប់ទូចមួយនៅព្រៃនគរ។

គណកម្មការនោះមានអង្គការសាព៌ត២សំរាប់បំរើឧត្តមគតិរបស់គេគឺ៖

-ទង់ក្រហម

-ទស្សវដ្តីកុម្មុយនិស្ត

ដូច្នេះអង្គការកុម្មុយនិស្តឥណ្ឌូចិននេះក្លាយទៅជាគណបក្សប្រឆាំងពេញច្បាប់។

 

III.រណសិរ្សរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិន

ដើម្បីទ្រទ្រង់សកម្មភាពរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលរលាយរូបទៅហើយនោះ,ពួកកុម្មុយនិស្តយួនបានបង្កើត

រណសិរ្សជាច្រើន៖


ទី១ :រណសិរ្សប្រជាធិបតេយ្យឥណ្ឌូចិនៈ

នៅឆ្នាំ១៩៣៦,នៅប្រទេសបារាំងឯណោះពួកកុម្មុយនិស្តបារាំងបានឡើងកាន់អំណាច,ក្រោមការដឹកនាំរបស់ឡេអុងព្លុម,

ឡេអិងព្លុមក័បានបង្កើតរណសិរ្សមួយឈ្មោះរណសិរ្សប្រជាមានិតុ,ឆ្លៀតឪកាសដែពួកកុម្មុយនិស្តបារាំងឡើងកាន់អំណាច

ពួកកុម្មុយនិស្តក៏បង្កើតជារណសិរ្សមួយដែរ,ដែលមានឈ្មោះថារណសិរ្សប្រជាធិបតេយ្យឥណ្ឌូចិនុំ,រណសិរ្សរបស់យួននេះមាន

បំណងធំបំផុតធ្វើយ៉ាងណាឲពួកកុម្មុយនិស្តបារាំងដោះលែងអ្នកនយោបាយជាតិយួនឌូចជាង្វៀងអៃកុក,ផាំវ៉ាន់ដុងជា

ដើមប៉ុន្តែរណសិរ្សត្រូវរលាយខ្លួនទៅវិញជាមួយនឹងរណសិរ្សប្រជាមានិតុរបស់បារាំង។


ទី២ :រណសិរ្សប្រជាមានិតុរួមៈ

ឆ្នាំ១៩៣៩ជាឆ្នាំបារាំងកំពុងជាប់ដៃទប់ជាមួយនឹងអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២,ឆ្លៀតពេលដែបារាំងកំពុងមាន

បញ្ហាសង្គ្រាមយ៉ាងធំនេះ,ពួកកុម្មុយនិស្តយួនក៏នាំគ្នាបង្កើតរណសិរ្សប្រជាមានិតុមួយទៀតឈ្មោះរណសិរ្សប្រជាមានិតុរួម

រណសិរ្សមានរៀបចំធ្វើបាតុកម្មកូដកម្ម,និងធ្វើការបំបះបំបារផ្សេងៗជាច្រើន, បារាំងដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយ

អាឡឺម៉ង់មិនអាចដោះស្រាយបញ្ហាយួនដែលបង្កើតឡើងដោយរណសិរ្សប្រជាមានិតុរួមនេះបានឡើយ, អាស្រ័យហេតុនេះ

ហើយបានជាជនជាតិយួនជាច្រើន,ជាពិសេសកម្មករនិងកសិករនាំគ្នាចូលជាសមាជិកគណបក្សកុម្មុយនិស្តឥណ្ឌូចិន។


ទី៣ :រណសិរ្សយៀកមិញៈ

ង្វៀងអៃកុក,ដែលគេស្មានថាតែស្លាប់ពីឆ្នាំ១៩៣២នៅក្រុងហុងកុងទៅហើយនោះ,ក៏បានលេចមកក្នុងឆាកនយោបាយ

វិញដោផ្លាស់ឈ្មោះជាហូជីមិញ, នៅឆ្នាំ១៩៤១,ហូជីមិញបានកោះហៅសហការីសំខាន់ៗរបស់គាត់នៅក្នុងគណបក្សកុម្មុយ

និស្តឥណ្ឌូចិន,ទៅប្រជុំជាសមាជនៅក្រុងស៊ីនស៊ីនៃប្រទេសចិន, សមាជនោះក៏បានសម្រេចបង្កើតជារណសិរ្សមួយដៃល

មានឈ្មោះចាអក្សកាត់ជារណសិរ្សយៀកមិញ, គោលបំណងរបស់គេគឺប្រមូលជនជាតិយួនគ្រប់ជាន់ថ្នាក់ដើម្បី៖

-ទី៣.១.រាតត្បាតលុកលុយកម្ពុជាក្រោម,ប្រទេសខ្មេរនិងប្រទេសលាវ,

-ទី៣.២.ច្បាំងកំចាត់បារាំងហើយនិងជប៉ុន។

ដូច្នេះយើងឃើញថាពួកកុម្មុយនិស្តឥណ្ឌូចិនមានអង្គការប្រយុទ្ធខាងនយោបាយផងនិងខាងយោធារផង,ដោយសារណសិរ្ស

យៀកមិញនេះ,ពូកកុម្មុយនិស្តយួនរាតត្បាតពេញប្រទេសទាំងឡាយនៅឥណ្ឌូចិនៈយួន,កម្ពុជាក្រោម,ខ្មេរ,លាវ។

ក្រោយមក,នៅថ្ងៃទី២កញ្ញា១៩៤៥,ក្រោយដែលជប៉ុនបានប្រកាសចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២,ហូជីមិញបានប្រកាស

ឯករាជឲប្រទេសយួន,និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យយួន,ចំណែកព្រះចៅបៅដាយសុកចិត្តចេញពីរាជ

សម្បត្តិប្រគល់អំណាចទាំងអស់ទៅឲហូជីមិញ, ហូជីមិញក៏តេងតាំងបៅដាយជាទីប្រឹក្សាជាន់ខ្ពស់នៃសាធារណរដ្ឋ,ពេលនោះ

ដើម្បីឲមានការគាំទ្រពីប្រទេសចិន,អាមេរិកកាំង,អង់គ្លេស...និងពលរដ្ឋយួនមិនស្រឡាញ់លទ្ធិកុម្មុយនិស្តនោះ,ហូជីមិញ

ក៏ប្រកាសលប់គណបក្សកុម្មុយនិស្តឥណ្ឌូចិនចោលកាលពីខែវិច្ចិការ១៩៤៥។

សេចក្តីសង្កេតៈ

ដើម្បីឲរុស្សី,ចិនកុម្មុយនិស្តរបស់ម៉ៅសេងទុង,និង”សមមិត្ត”មានការទុកចិត្ត,ហូជីមិញបានបង្កើតសមាគមមួយជំនួស

គណបក្សកុម្មុយនិស្តឥណ្ឌូចិន,សមាគមនោះឈ្មោះសមាគមឥណ្ឌូចិនខាងការសិក្សាលទ្ធិមាក្ស,ដែលមានសកម្មភាពដូច

គណបក្សកុម្មុយនិស្តឥណ្ឌូចិនដដែល។

ម្យ៉ាងទៀតអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រជាច្រើនគេបានសំគាល់ថាឆ្នាំ១៩៤១,គឺជាឆ្នាំដែលឥណ្ឌូចិនលើកទី១ចាប់ផ្តើមផ្ទុះ

ឡើងជាដំបូង,ដោយហេតុថាពួកយៀកមិញបានធ្វើការលុកលុយប្រទេសទាំងឡាយនៅឥណ្ឌូចិន។

ទី៣.៤ :រណសិរ្សលៀចវៀត១៩៤៦ :

ខែមករា១៩៤៦,ហូជីមិញបានជាប់ឆ្នោតជាប្រធានាធិបតីនែសាធារណរដ្ឋប្រជាមានិតុយួន,ពេលនោះហូជិមិញ,បានរៀបចំ

ធ្វើជារណសិរ្សបង្រួបបង្រួមជាតិមួយឆ្មោះថារណសិរ្សលៀចវៀត,គណបក្សនយោបាយធំៗក៏ចូលទៅក្នុងរណសិក្សលៀចវៀត

នេះដែរចាប់តាំងពីពេលនោះមកហើយគេឃើញរដ្ឋាភិបាលហូជីមិញចាប់ផ្តើមរៀបចំអនិវត្ត៏នូវនយោបាយរបស់ខ្លួនឲស្រប

ទៅតាមកម្មវិធីរបស់គណបក្សកុម្មុយនិស្តឥណ្ឌូចិនគឺ៖

-ទាមទារដីកមញពុជាក្រោម,

-ឯករាជនិងឯកភាពយួន,

-ដេញបារាំងពីឥណ្ឌូចិន,

-ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង។

ក្នុងការទាមទារដីកម្ពុជាក្រោមនេះ,ហូជីមិញបានប្រើល្បិចយ៉ាងប៉ិនប្រសប់បំផុត,ខ្មែរយើងមិនទាំងដឹងខ្លួនស្រួលបួល

ផងហូជីមិញបានចុះហត្ថលេខាលើសេចក្តីព្រមព្រៀងជាមួយនឹងបារាំងចំនួនបីលើករួចជាស្រេចទៅហើយគឺ៖

-សេចក្តីព្រមព្រៀងនៅក្រុងហាណូយចុះថ្ងៃទី៦មិនា១៩៤៦, សេចក្តី ព្រមព្រៀងនេះជាលទ្ធផលនសការចរចារយ៉ាងស្វិត

ស្វាញរវាងហូជីមិញនឹងបារាំងអំពីបញ្ហាកមញពុជាក្រោម,ឯករាជភាពយួន។ល។

-សេចក្តីព្រមព្រៀងក្រុងដាឡាត់ចុះថ្ងៃទី២៤មេសា១៩៤៦, សេចក្តីព្រមព្រៀងជាលទ្ធផលនៃសន្និសិទក្រុងដាឡាត់រវាងគណ

ប្រតិភូបារាំងនិងគណប្រតិភូយៀកមិញ,ស្តីអំពីការអនុវត្តន៏សេចក្តីព្រមព្រៀងថៃទី៦មិនា១៩៤៦។

-សទ្ធិសញ្ញាបណ្តោះអាស្នននៅទីក្រុងហ្វុងតេប្លូចុះថៃ្ងទិ១៤កញ្ញា១៩៤៦, សទ្ធិសញ្ញាបណ្តោះអាសន្ននេះ, បានមកពីសន្និសិទ

មួយយ៉ាងយូរនិងលំបាករវាងយួននិងបារាំង,ស្តីអំពីកម្ពុជាក្រោមឯករាជឯកភាពយួន,បញ្ហាសហពន្ធឥណ្តូចិន។ល។

គួរកត់សំគាល់ថាសេចក្តីព្រមព្រៀងឬសទ្ធិសញ្ញាបណ្តោះអាសន្នទាំ៣លើកនេះ,សុទ្ធតែជាបញ្ហាដែលទាក់ទងមកនឹងប្រទេស

យើងទាំងអស់,ប៉ុន្តែគេចុះហត្ថលេខាមិនឲខ្មែរយើងចូលរួមជាមួយផងទេគឺគេដើរ”ខ្សែលើ”លោះយើងរហូត,នេះហើយជា

កលល្បិចមួយរបស់កុម្មុយនិស្តឥណ្ឌូចិនក្នុងការរៀបត្រួតត្រាប្រទេសទាំងអស់នៅឥណ្ឌូចិន,មកដល់ត្រង់ណេះយើងឃើញ

ថាយៀកមិញបានប្រើល្បិចខ្លះទៀតក្រៅផ្លូវច្បាប់។

ម្យ៉ាងទៀតដោយហេតុថា,គោលបំណងរបស់គេខាងលើនេះ,មិនបានសម្រេចពួកយួនកុម្មុយនិស្តក៏បានចាប់ផ្តើមវាយ

បារាំងចេញមុខមែនទែនតាំងពីថ្ងៃ១៩ធ្នូ១៩៤៦។

ក្នុងការប្រយុទ្ធជាមួយបារាំងនេះ,រណសិរ្សលៀចវៀត,បានដើតួយ៉ាងសំខាន់នៅក្នុងប្រទេសយួន,ចំណែកយៀកមិញវិញ

គេខំប្រឹងប្រែងយ៉ាងសម្បើមនៅកម្ពុជាក្រោម,នៅប្រទេសខ្មែរនិងលាវ។

ចម្បាំងរវៀងបារាំងនឹងយួនបានចប់(ក្រោយដៃឮែលបារាំងចាញ់នៅឌៀងបៀងភូកាលពីថ្ងែទី៧ឧសភា១៩៥៤)ដោយ

សន្និសីទក្រុងហ្សឺណេវស្តីអំពីបញ្ហាឥណ្ឌូចិនដែលបានបញ្ចប់កិច្ចការរបស់ខ្លួននៅថ្ងៃទី២០កក្កដា១៩៥៤ដោយចេកប្រទេស

យួនជា២តាមបណ្តោយខ្សែស្របទី១៧។

គួរកត់សំគាល់ថាបារាំងបានប្រគល់ដីកម្ពុជាក្រោមទៅឲយួនជាស្ថាពរនៅឆ្នាំ១៩៤៩។

 

IV.សង្គ្រាមឥណ្ឌូចិនទី១នៅប្រទេសខ្មែរនិងលាវ

ប្រទេសខ្មែរជាគោលដៅមួយធំរបស់ពួកកុម្មុយនិស្តយួនក្នុងការចង់ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង,គណបក្សកុម្មុយនិស្ត

បានបញ្ចូនក្របខ័ណ្ឌកុម្មុយនិស្តឲមកក្នុងប្រទេសទាំងពីរនេះតាំងពីឆ្នាំ១៩៤១ម្លេះ(ឆ្នាំដែលហូជីមិញបង្កើតរណសិរ្សយៀក

មិញ)។

ប៉ុន្តែសកម្មភាពយោធាចេញមុខរបស់គេបានចាប់ផ្តើមពីឆ្នាំ១៩៤៧នៅជុះវិញទន្លេសាប,បប៉ៃលិន,កណ្តាល,តាកែវ

កំពត។ល។

ក្នុងការដែលគេធ្វើសកម្មភាពយោធានេះ,គេខំធ្វើការឃោសនាថា,គេបានជួយខ្មែរក្នុងការដេញបារាំងឲទៅស្រុកវិញ,ដោយ

ការប្រសប់ក្នុងការរើសប្រធានឃោសនានេះ,ខ្មែរយើងនៅតាមជនបទនានាខ្លះបានភាន់ច្រឡំជួយពួកយួមកុម្មុយនិស្ត

យ៉ាងពេញដៃពេញជើង។

ឆ្នាំ១៩៤៨,សក្តិ៥យៀកមិញម្នាក់ឈ្មោះងៀងថាន់សឺន,ដែលជាស្នងការនយោបាយរបស់យៀកមិញ,ប្រចាំភូមិភាគណាប៉ូគឺ

កមញបូជាក្រោម,បានប្រកាសច្បាំងជាមួយនឹងប្រទេសខ្មែរយោះងជាផ្ឡូវការ។

គួរយើងចែកសកម្មភាពឃោសនារបស់យៀកមិញនៅក្នុងស្រុកខ្មែរជាពីរដំណាក់,គឺមុនខែវិច្ជិកា១៩៥៣,និងក្រោយខែ

វិច្ជិកា១៩៥៣។

-មុនវិច្ជិកា១៩៥៣ :យៀកមិញបានធ្វើសកម្មភាពយោធាទួទៅពេញទាំងប្រទេស, ជាពិសេសនៅជុះវិញទន្លេសាបនិង

បបៃលិនបានសេចក្តីថាគេមិនទាន់សម្រេចយកគោលដៅណាឲច្បាស់លាស់នៅឡើយ។

-លុះដល់ពេលក្រោយដេលបារាំងប្រគល់មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពទាំងមូលឲខ្មែរហើយ (គឺទ័ពបារាំងបានដកទៅ

ស្រុកវិញ),ពួកយៀកមិញដែលបានធ្វើការឃោសនាថាមកជួយដេញបារាំងនោះ,ក៏បានធ្វើសកម្មភាពយ៉ាងខ្លាំងនៅក្នុង

ប្រទេសខ្មែរយើងតំបន់ភាគខាងកើតនៃទន្លេមេកុង។

ភស្តុតាងគឺពីខែមិនាដល់ឧសភា១៩៥៤,គេវាយហើយកាន់កាប់ទីតាំងទ័ពខ្មែរយើងនៅ៖

-វ៉ឺសៃ,សៀមប៉ាង,បកែវ,ជុំវិញទីរួមខែត្រស្ទឹងត្រេង,ឆ្លូងលើ”ស្រែជេស”,ព្រែកទេ។ល។

តែដោសារការឆ្លាតវៃនៃកងទ័ពជាតិយើង,យើងក៏បានវាយរូញច្រានពួកនេះឲត្តឡប់ទៅស្រុកកវិញទៅ,ស្របពេលជាមួយ

គ្នានេះសន្និសិទក្រុងហ្សឺណេវ៥៤ក៏បានដេញយៀកមិញឲចេញពីប្រទេសខ្មែរយើងដែរ។

ចំណែកនៅប្រទេសលាវវិញ,ពូកយៀកមិញបានធ្វើសកម្មភាពមិនខុសពីប្រទេសខ្មែរយើងប៉ុន្មានទេ,ប៉ុន្តែតាំងពីឆ្នាំ១៩៤៦

មករហូតដល់សព្វថ្ងៃពួកយៀកមិញបានកាន់កាប់ខែត្រលាវខ្លះដូចជា់ៈខុងសាលី,សាមនឿ,ខាំម៉ុន,សុវណ្ណខែត្រជាដើម។

សន្និសិទក្រុងហ្សឺណែវឆ្នាំ១៩៥៤,បានបញ្ចប់នូវសកម្មភាពយោធាដ៏ចេញមុខរបស់កុម្មុយនិស្តយួនឬឥណ្ឌូចិន។

 

V.សង្គ្រាមឥណ្ឌូចិនទី២ឬរណសិរ្សសេរីការជាតិ

សង្គ្រាមឥណ្ឌូចិនទី១បានរលត់ទៅវិញដោយធ្វើឲពួកកុម្មុយនិស្តយួនរឥណ្ឌូចិនបាមសម្រេចគោលបំណងខ្លះ,មិនបាន

សម្រេចខ្លះ។

គោលបំណងដែលបានសម្រេចគឺ៖

-បានដីកម្ពុជាក្រោមជាស្ថាពរហើយ,

-ប្រទេសយួនបានឯករាជពេញលេញ,

-បារាំងចាកចេញពីឥណ្ឌូចិន,

ឯគោលបំណងដែរមិនទាន់បាន៖

-ត្រួតត្រាឥណ្ឌូចិនជំនួសបារាំង,

-ឯកភាពនៃជនជាតិយួន។

ដើម្បីសម្រេចនូវគោលបំណងចុងក្រោយនេះពួកកុម្មុយនិស្តនេះ,គេត្រូវបង្ករបង្កើតឲមានសង្គ្រាមឥណ្ឌូចិននេះឡើងវិញ។

សូមបញ្ចាក់ថានៅឆ្នាំ១៩៥៤,ហូជីមិញគាត់បានលប់,សមាគមឥណ្ឌូចិនខាងការសិក្សាមាក្ស”ចោល,ហើយបង្កើតគណបក្ស

មួយឈ្មោះថា,”គណបក្សការងារ”ជំនួសវិញ,គណបក្សការងារនេះហើយដែលជាគណបក្សធំតែមួយរបស់យួនខាងជើងសព្វ

ថ្ងៃនេះ។

លុះដល់ថ្ងៃ២០ធ្នូ១៩៦០,គណបក្សនេះក័សម្រេចបង្កើតរណសិរ្សមួយមានឈ្មោះថា,”រណសិរ្សសេរីការជាតិ”ដែលយើងធ្លាប់ឲ

ឈ្មោះថា”យៀកកុង”។

ហូជីមិញបង្កើតរណសិរ្សនេះឡើងដើម្បីនឹងបង្កាត់សង្គ្រាមឥណ្ឌូចិននេះឲឆេះឡើងវិញ,សង្គ្រាមនេះហើយដែលយើងឲឈ្មោះ

ថាសង្គ្រាមឥណ្ឌូចិនទី២នោះ។

សង្គ្រាមនេះដំបូងឡើង,ហូជីមិញ,ធ្វើឲផ្ទុះនៅក្នុងប្រទេសយួនខាងត្បូងនឹងលាវ,បន្ទាប់មកកុម្មុយនិស្តយួនបាន”បោក”

ស្តេចស៊ីហនុ,ហើយក៏តាំងទ័ពរបស់ខ្លួននៅក្នុងខែត្រខ្មែរទាំងឡាយដែលមានព្រំដែនជាប់នឹងយួនដោយមានការយល់ព្រម

ពីស្តេចស៊ីហនុ,ដែលពេលនោះធ្វើជាប្រមុខរដ្ឋខ្មែរយើងផង,បានសេចក្តីថាបានច្បាំងជាមួយនឹងខ្មែរយើងតាំងពីថ្ងៃ២០ធ្នូ

១៩៦០ម្លេះតែខ្មែរយើងហាក់ដូចជាមិនទាន់ដឹងខ្លួនសោះ។

លុះក្រោយព្រឹត្តិការណ៏ថ្ងៃ១៨មិនា១៩៧០,សង្គ្រាមឥណ្ឌូចិនទី២នេះក៏ផ្ទុះឡើងយ៉ាងខ្លាំងស្របទៅតាមគោលបំណងរបស់កុម្មុយ

និស្តយួននៅក្នុងប្រទេសខ្មែរយើងរហូតដល់សព្វថ្ងៃនេះ។

ទាំងនេះហើយជាកលល្បិចប្លន់ទឹកដីរបស់កុម្មុយនិស្តយួនឥណ្ឌូចិន

Partager cet article

Repost0
21 juillet 2012 6 21 /07 /juillet /2012 06:30

 

DSC05407 គួរលើកមកពិចារណាដែរ

គំនិត១៧កក្តដា២០១២ ​

 

តាមការតាមដានរបស់យើង យើងមើលឃើញគំនិត១៧កក្តដាដូច្នោះ ៖ រួបរួមអ្នកប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល

បច្ចុប្បន្ន តាមរបៀបអហិង្សា ដើយយកការបោះឆ្នោតជាសេរី ត្រឹមត្រូវ នឹងយុត្តិធម៏ ជាយុទ្ធវិធី

ក្នុងគំនិតរួបរួមនេះជាឧត្តមគំនិតពិតសំរាប់ជាតិខ្មែរនាបច្ចុប្បន្ននេះ តែជាបញ្ហាដ៏ធំណាស់មួយសំរាប់អ្នកប្រជាធិបតេយ្យ

ព្រោះថា គណៈបក្សប្រឆាំងពីរបច្ចុប្បន្ននេះ(ប្រហែលរួមគ្នាជាមួយ ?)ដាក់កំណត់មុនដំបូងជាស្រេច ក្នុងកម្មវិធីរបស់គេគឺ

ការចូលរូមការបោះឆ្នោតនាខែកក្តដាឆ្នាំ២០១៣ខាងមុខនេះ,ពិតណាស់ហើយថា ក្នុងសេចក្តីថ្លែងការរួមគាត់កត់បញ្ចាក់

អំពីល័ក្ខខណ្ឌថាការបោះឆ្នោតត្រូវមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សំនួរទី១:តើវត្តមានលោកសមរង្សីនៅស្រុកខ្មែរជាល័ក្ខខណ្ឌខានមិនបានសំរាប់ចូលរួមការបោះឆ្នោត?

សំនួរទី២:តើគណៈបក្សប្រឆាំងរួមតែមួយ(?) មានមធ្យោបាយបែបណាខ្លះសំរាប់ឲការបោះឆ្នោតខាងមុខនេះមានលក្ខណៈ

ដូចដែលខ្លួនចង់បាន? លក្ខខណ្ឌនេះជាលក្ខខណ្ឌដែលត្រូវមានជាមុន មុនចូលរួមការបោះឆ្នោត?

សំនួរទី៣:គណបក្សប្រឆាំង ដាក់កំរិតលក្ខខណ្ឌត្រឹមណាខ្លះដែលខ្លួនយល់ឃើញថា សមល្មមនឹងអាចចូលរួមបោះឆ្នោតបាន

ក្នុងការជជែកគ្នាជាមួយគណៈបក្សកាន់អំណាចបច្ចុប្បន្ន ធ្វើការទាមទារឲមានកាប្រែច្បាប់និងការរៀបចំការបោះឆ្នោត?

សំនួរទី៤:អាការអ្វីខ្លះ ដែលអាចចាត់ទុកជាអ្នកប្រជាធិបតេយ្យ?

សំនួរទី៥:ក្នុងចំណោមអ្នកដឹងនាំបច្ចុប្បន្ន និងអតីតកាល អ្នកណាខ្លះដែលគណៈបក្សប្រឆាំងចាត់ទុកជាឃាដករសម្លាប់

ជាតិ? សម្លាប់មនុស្ស? ឬជាមេរោគរបស់សង្គមខ្មែរ?

សំនួរទី៦:កត្តាអ្វីខ្លះដែលចំរុញឲគណៈបក្សប្រឆំាងទាំងពីរចូលរួបរួមគ្នាបង្កើតគណៈបក្សថ្មីមួយ?

សំនួរទី៧:តើគណៈបក្សថ្មីនោះមានគោលជំហរបែបណាខ្លះចំពោះមុខរបបនយោបាយបច្ចុប្បន្ននៅស្រុកខ្មែរ?

យើងលើកសំនួរខាងលើនេះឡើង គ្មានគោលបំណងតំាងខ្លួនជាជនអភិមានី ចង់ធ្វើអាចារ្យប្រដៅអ្នកណានោះឡើយ,យើង

គ្រាន់តែមានការប្រុងប្រយ័ត្នសំរាប់ខ្លួនយើងផង សំរាប់ខ្មែរទួទៅផង ថាជាតិខ្មែរយើងបច្ចុប្បន្ននេះអស់មានពេលវេលាធ្វើអ្វី

សាកមើលទៀតហើយ ព្រោះថាទង្វើណាមួយដែលគ្មានខ្មឹមសារ ធ្វើឲតែបានធ្វើ គឺជាថ្នាំពុលសំរាប់ជាតិ។

 

កុំនាំគ្នាស្រែកហៃអើទៀត ប្រយ័ត្នជាតិស្លាប់មិនដឹងខ្លួន,ពិតប្រាកដជាយើងមានការរីករាយឃើញគណៈបក្សប្រឆំាងធ្វើ

ការរួបរួមគ្នា តែគណៈបក្សប្រឆាំងទាំងពីរនេះ គាត់មិនទាន់បានបង្ហាញក្នុងសក្មមភាពនយោបាយគាត់ថាគាត់មាន

អាការគ្រប់លក្ខណ៍ជាអ្នកស្នេហាជាតិពិតប្រាកដនោះទេ,មិនមែនគ្រាន់តែគាត់នាំគ្នាប្រកាសរួបរួមគ្នា,យើងនាំគ្នាមើល

ឃើញគាត់ជាព្រះបាទធម្មឹក,គាត់នៅមានវិញ្ញាសាច្រើនណាស់សំរាប់ឲខ្មែរមានសេចក្តីសង្ឃឹមលើគាត់ថាពិតជាអ្នកដឹងនំា

ខុសពីអ្នកដឹកនំាគណៈបក្សកាន់អំណាច។

មុននឹងបញ្ចប់យើងចូលរួមទុក្ខជាមួយលោកម៉មសាណង់ដូ,គ្រួសារលោក នឹងអ្នកស្នេហាជាតិទាំងឡាយដែលកំពុងរងគ្រោះ

អំពីអំពើប្រកបដោយវិសមធម៌ពីសំណាក់រដ្ឋាភិបាលប្រើកំលាំងបាយ

សរសេរដោយៈ ឩប សង្ហា

Partager cet article

Repost0
20 juillet 2012 5 20 /07 /juillet /2012 11:46

Partager cet article

Repost0
17 juillet 2012 2 17 /07 /juillet /2012 15:30

 

Le Général Saukam Khoy et mon père

Sans-titre-3.png

គួរលើកមកពិចារណាដែរ

ករណីចាប់ខ្លួន លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉មសាណង់ដូ ​

 

អវីដែលអាចកើតបាននឹងកើតឡើងពិតក្នុងរបបផ្តាច់ការនៅស្រុកខ្មែរ។ករណីចាប់ខ្លួនលោកម៉មសាណង់ដូអាច

ប្រមាណយូរមកហើយ​សំរាប់អ្នកតាមដានស្ថានភាពនយោបាយនៅស្រុកខ្មែរ គេគ្រាន់តែចំាមើលពេលវេលា​​ នៅពេល

ណា អាជ្ញាធរខ្មែរសម្រេចចាប់ខ្លួនលោកម៉មសាណង់ដូ។

ការចាប់នេះមិនមែនជាលើកដំបូងទេ ព្រោះលោកម៉មសាណង់ដូ ធ្លាប់គេចាប់បញ្ចូលក្នុងពន្ធនាគារពីរដងរួចមកហើយ។

គួរយើងចំបាច់លើកមកពិចារណា ករណីនេះ ទោះបីវាអាចប្រមាណបានក៏ដោយ ព្រោះជាអំពើមួយកើតឡើងក្នុងព្រឹត្តិ

ការណ៏ពិសេសបីនៅស្រុកខ្មែរៈ

 

ទី១ ការប្រជុំសមាគមប្រទេសអាស៊ីបែកអគ្នេយ៏នៅស្រុកខ្មែរ

ទី២ មតិជាតិកំពុងមានការភ្ញាក់ផ្អើលអំពីលទ្ធផលនៃការគូសផែនទីព្រំដែនខ្មែរ/វៀតណាម 

ទី៣ ការបោះឆ្នោតនៃនិតិបញ្ញត្តិនាឆ្នំា២០១៣។


សួរជាសំនួរថា ក្នុងព្រឹត្តិការណ៏ដែលបានរៀបរាប់ខាងលើនះ អ្វីខ្លះជាភាពសម្ពន្ធនឹងលោកសាណង់ដូ ?

បើតាមសង្កេតមើលគឺគ្មាន។

ចុះបើគ្មានហេតុអ្វីក៏លើកមកអធិប្បាយ ? យកមកអធិប្បាយ ព្រោះចង់ជូនជាមតិដល់ខ្មែរពី

ភាពមិនទំនង នៃអំណាចនៅស្រុកខ្មែរបច្ចុប្បន្ននេះ ដែលជាអំណាចមួយដែលយើងឲឈ្មោះថាជាអំណាចឥតវិញ្ញាណ

អំណាចនេះរស់ក្នុងកម្មវិធីលទ្ធិកុម្មុយនិស្តចិន/វៀតណាម

ក្នុងកម្មវិធីនេះ ប្រទេសកុម្មុយនិស្តទំាងពីរ គេចែកតួនាទីគ្នាដើរតួក្នុង យុទ្ធភូមិនយោបាយ នៅស្រុកខ្មែរ។

ចិនជាតួ “តំណាងសេចក្តីសង្ឃឹម” ឯចំណែកយួនជាតួ “តំណាងការសង្រ្គោះ”។

 

តំាងពីឆ្នំា១៩៧០មក ចិនដើរតួជា “សេចក្តីសង្ឃឹម” ធ្វើឲខ្មែរភាគច្រើនណាស់យល់ច្រឡំថា ចិនជាសេចក្តីសង្ឃឹមជាតិខ្មែរ

នំាគ្នាគំាទ្រខ្មែរក្រហម និងសម្តចស៊ីហនុ ព្រោះអ្នកទំាងនោះជាមិត្តនឹងចិន។

សហរដ្ឋអាមេរិកទៀតក៏មានសង្ឃឹមលើចិនថាចិននេះអាចរកដំណោះស្រាយឲខ្មែរបានក្នុងសន្ធិសញ្ញសន្តិភាពរវៀងសហរដ្ឋ

អាមេរិក និងវៀតណាម នៅទីក្រុងបារីនាឆ្នំា១៩៧៣។

ក្នុងសេចក្តីសង្ឃឹមនេះ អាមេរិក បានប្រគល់ជោគវាសនាខ្មែរឲទៅចិន​ ហើយ បែរខ្នង ឈប់ជួយរបបសារធារណរដ្ឋ

ខ្មែរ ជាសម្ពមិត្រនឹងខ្លួន ទោះបីដឹងថារបបនេះជារបបកំពុងវាយទប់ទល់កងកម្លំាងកុម្មុយនិស្ត និងរំដោះទឹកដីពីកងទ័ព

ហាណូយក៏ដោយ។

បច្ចុប្បន្ននេះទៀតនៅមានខ្មែរ ដែលតំាងខ្លួនជាអ្នកប្រជាធិបតេយ្យ ចេញមុខប្រឆំាងយួននិងអំណាចឥតវិញ្ញាណនៅ

ភ្នំពេញ នំាគ្នាសង្ឃឹមលើចិនកុម្មុយនិស្ត ព្រោះយល់ឃើញថាចិនជាសត្រូវយួន។

យើងមានវាទប្បដិវាទមួយក្នុងចំណុចនេះថាៈ

ចិននិងយួនមិនត្រូវគ្នាក្នុងរឿងការពារប្រយោជន៏គេរៀងៗខ្លួន តែចិននិងយួនមិនែដែលឈ្លោះគ្នាទេក្នុងរឿងខ្មែរ

 ចិនចេញមុខការពារខ្មែរក្រហម នៅពេលយួនវាយរបបនេះរត់ចេញពីកម្ពុជា គឺគ្រាន់តែមិនចង់ឲលោកសេរីមាន

ឯកាធភាព ជួយខ្មែរមិនមែនជាកុម្មុយនិស្ត ឲវាយយួនកុម្មុយនិស្តនៅស្រុកខ្មែរ ព្រោះចិនមិនចង់ឲខ្មែរមិនមែនជាកុម្មុយ

និស្តឈ្នះកុម្មុយនិស្តនៅស្រុកខ្មែរ  បើខ្មែរមិនមែនជាកុម្មុយនិស្តឈ្នះយួន គឺខ្មែរឈ្នះកុម្មុយនិស្ត ជ័យជំនិះនេះ អាចនឹងនំា

ឲខូចកិត្យានុភាពកុម្មុយនិស្តក្នុងពិភពលោក​ ។ ការមានសង្ឃឹមលើចិន គឺដូចជាកណ្តុរមានសង្ឃឹមលើឆ្មាដូច្នេះឯង។


លើករឿងយួនដើរតួជាអ្នកសង្គ្រោះខ្មែរមកនិយាយវិញម្តង:

តំាងពិឆ្នំា១៩៧០មកដល់បច្ចុប្បន្នកាល យួនដើតួជាអ្នកសង្គ្រោះខ្មែរជានិច្ច ដូចជាថ្ងៃទី២៩មិនា១៩៧០ វាវាយកងទ័ពខ្មែរ

ដោយប្រកាសមកជួយសង្រោះសម្តេចស៊ីហនុ និងថ្ងៃទី៧មករា១៩៧៩វាវាយរបបខ្មែរក្រហម​ដោយប្រកាសមកជួយ

សង្គ្រោះពលរដ្ឋខ្មែរ។

 បច្ចុប្បន្ននេះទៀតក្នុងមិត្តភាព ខ្មែរ-វៀតណាម គឺយួនប្រកាសការពារបូរណភាពទឹកដីខ្មែរ។ យើងមិនចំាបាច់ធ្វើ

វិភាគអ្វីច្រើនទេក្នុងរឿងយួនសង្គ្រោះខ្មែរនេះ យើងមើលតែលទ្ធផលទៅវិញ យើងឃើញរួចស្រេច ថាសង្គ្រោះបែបនេះ  គឺដូច

ខ្លាសង្គ្រោះទន្សាយពីឆ្កែចចកនោះឯង។

តាំងពីឆ្នាំ១៩៧០មក ខ្មែរជឿ ចិនយួនកុម្មុយនិស្ត រស់ដូចកណ្តុរដែលឆ្មាចាប់បានដូច្នេះឯង ឆ្មាយកមកប្រលែងលេង ហើយ

វាចង់សម្លាប់កណ្តុរពេលណាក៏បាន។

យើងគ្រាន់តែសួរជាសំនួរថាៈ បច្ចុប្បន្ននេះ សម្តេចស៊ីហនុ ព្រះអង្គនៅឯណា ? នៅទីក្រុងប៉េកំាង

ចំណែកហាណូយគេទុកព្រះអង្គជាមហាមិត្តភូមិន្ទ របស់គេ។ ក្នុងចំណុចនេះ គួរខ្មែរខ្ចល់ដែរឬទេ ?


ត្រឡប់មករឿងចាប់ខ្លួនលោក ម៉មសាណង់ដូវិញ:

ដូចយើងបានលើកមកបង្ហាញាខាងលើថា របបនយោបាយខ្មែរបច្ចុប្បន្នរស់ក្នុងម្មវិធីកុំព្យូទ័រកុម្មុយនិស្តយួនដែលមានចិន

ជាអ្នកបង្កើតរួម ហើយក្នុងកុំព្យូទ័រ គេមាន កម្មវិធី ប្រឆាំងវិសាណូ សំរាប់ការពារនឹងមេរោគ ដែលគេឲនឈ្មោះថាគំនិត

ស្នេហាជាតិខ្មែររួចស្រេច ឲតែកម្មវិធីរកឃើញគំនិតស្នេហាជាតិខ្មែរ គឺកម្មវិធីនេះវាផ្តើមសង្គ្រាមភ្លាមជាស្វ័យប្រវត្តិនឹងគំនិត

នេះ ឥតចំាបាច់មាននរណាម្នាក់ចុញបញ្ចូលឲដើរនោះឡើយ។

ភាពស្វ័យប្រវត្តិកុម្មុយនិស្តនៅស្រុកខ្មែរ គេបណ្តុះគំនិតឲមានក្នុងគតិបរិវារគេដែលជាខ្មែរ ដែលគេបានលុបរួចស្រេចនូវអ្វី

ដែលហៅថាជាតិខ្មែរក្នុងសម្បជញ្ញខ្លួនស្គាល់ខ្លួនជាមនុស្ស។

ប្រសិទ្ធិភាពកម្មវិធី ប្រឆំាងវិសណូ អាចមានបាន លុះត្រាតែធ្វើដូម្តេចឲខ្មែរជាបរិវារគេ លែងទុកខ្លួនជាមនុស្ស បន្ទាប់មក

ឲរស់ជាសុពចៈបសុសត្វ ឧទាហរណ៏ៈ បើជាសុនខឲខាំខ្មែរ។

យើងឃើញហើយថ្មីៗនេះ ខ្មែរបរិវារគេ(សុនខ?) នាំគ្នាកាត់ដីឲយួនស្រួល ដួចគាត់ផោមឲគេឮ ឥតអៀនខ្មាស់សោះ !

ព្រោះអ្វី ? ព្រោះគាត់លែងជាមនុស្សទៅហើយ។


ពួកគាត់ជាឆ្កែមានម្ចាស់ ខ្លួនវែងលលៃចង្កូមសស្ងាច បើជួបយួនជាម្ចាស់ភ័យខ្លបខ្លាច បើជួបខ្មែរស្លូតបូតខំាគួរខ្លាច

 

សរសេរដោយៈ ឩប.សង្ហា

 

Partager cet article

Repost0
15 juillet 2012 7 15 /07 /juillet /2012 14:34

Le Prince Sirik Matak et mon père (1970)

Sans-titre-2--2-.pngគួរលើកមកពិចារណាដែរ

ពហិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​ការបោះឆ្នោត នៅស្រុកខ្មែរ

 

អ្នកវិភាគនយោបាយខ្មែរមួយចំនួន ​ យល់ឃើញថា ​​​​ពហិការ ការបោះឆ្នោត នែគណបក្សប្រឆំាង ​គ្មានប្រសិទ្ធិភាពសំរាប់

​ប្រឆំាងនិងគណបក្សកាន់អំណាច​​​​​​​​ ព្រោះគេមានយុទ្ធសាស្រ្តរួចស្រេច សំរាប់ទប់ស្កាត់វិធានការនេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តីអះអាងនេះ មាន

ហេតុផលច្រើនជាសំអាង ដែលធ្លាប់មានកើតឡើង ក្នុងព្រឹត្តិការណ៍នយោបាយក្នុងពិភពលោក។ ដូច្នេះអ្នកទំាងនោះ នំាគ្នា

លើកទឹកចិត្តដល់គណបក្សប្រឆំាង ឲរៀបចំខ្លួនជាថ្មីម្តងទៀត ដើម្បីចូលរួម ការបោះឆ្នោតនៃនិតិបញ្ញតិ សំរាប់អាណត្តិទី៥

នាឆ្នំា២០១៣ខាងមុខនេះ។ ចំពោះអ្នកវិភាគទំាងនោះ គណបក្សប្រឆំាងត្រូវចំាបាច់រស់ក្នុងប្រព័ន្ធបច្ចុប្បន្ន ល្អប្រសើរជាងរស់

ក្រៅប្រព័ន្ធ ព្រោះអន្តរជាតិគេតែងទុកការបោះឆ្នោតជាមាគិាតែមួយគត់ សំរាប់ការប្រគួត យកអំណាចសំរាប់ដឹកនំាជាតិ។

គេធ្វើវិភាគបន្ថែមទៀតថា គណបក្សប្រឆំាងចាញ់ឆ្នោតមិនមែនចាញ់នយោបាយទេ គឺចាញ់មកពីរបៀបចែកអសនៈផង 

ការលួចឆ្នោតផង និងឥតច្បាប់ចំណាយប្រាក់ក្នុងយុទ្ធការនៃការបោះឆ្នោតរបស់គណបក្សនិមួយៗ។ ប្រសិនជាគណបក្សប្រ

ឆំាងរួបរួមគ្នា ហើយនំាគ្នាធ្វើយ៉ាងណាឲការបោះឆ្នោតខាងមុខនោះមានសភាពត្រឹមត្រូវ មានច្បាប់ចំណាយប្រាក់សំរាប់

យុទ្ធការនៃការបោះឆ្នោត សើរើរបៀបចែកអសនៈ គណបក្សប្រឆំាងរួបរួមគ្នាតែមួយ អាចនិងឈ្នះអសនៈបានច្រឿន ឬអាច

ឈ្នះគណបក្សកាន់អំណាចបច្ចុប្បន្នតែម្តង។ ខ្ញុំក៏យល់ឃើញដែរ ប្រសិនការបោះឆ្នោតមានសភាពដូចខាងលើនេះ ការលើក ​

យកហេតុ ពហិការមកនិយាយគឺពិតជាអាសារឥតការ។​ តែដោយសារនៅស្រុកខ្មែរ នាបច្ចុប្បន្ននេះមានលក្ខណៈពិសេស ទើប

មានខ្មែរមួយចំនួនទៀត លើកហេតុពហិការ មកពិភាក្សា ព្រោះយល់ឃើញថា ការបោះឆ្នោតលែកជាចម្លើយត្រឹមត្រូវសំរាប់

ដោះស្រាយបញ្ហាខ្មែរបច្ចុប្បន្ននេះហើយ។ ហេតុអ្វី ?

របបនយោបាយនៅស្រុកខ្មែរបច្ចុប្បន្ន​​ ជារបបមួយធ្លាក់ខ្លួនជារបបរស់ក្រោមឥទ្ធពលវៀកណាមផង ក្លាយជារបបផ្តាច់ការ

ផង​ និងយកវិធិកុម្មុយនិស្តជាវិធីបង្ក្រាបនយោបាយផង។ ការបោះឆ្នោតក្នុងប្រព័ន្ធបែបនេះ គឺប្រទេសគ្មានឯករាជ្យ​ ប្រជា

ពលរដ្ឋគ្មានសេរីភាព អ្នកប្រជាធិបតេយ្យរស់ក្នុងភាពភេវវកម្មនយោបាយ​ តើយើងអាចជឿបានដែរឬទេថា​ ការបោះឆ្នោត

ក្នុងប្រព័ន្ធបែបនេះ អាចមាន​ តម្លាភាព យុត្តិធម៍ និង សេរី ?​

ពហិការ​​ មិនមែនមានន័យថា អ្នកប្រជាធិបតេយ្យជ្រើសរើសមាគិាហិស្សាប្រឆំាងនិង របបផ្តាច់ការ រណបវៀតណាមកុម្មុយ

និស្តនោះទេ ពហិការគឺជាចម្លើយថ្មីមួយ​ ក្រោយពីមានការពិសោធន៏អស់រយៈជាងម្ភៃឆ្នំាមកហើយក្នុងប្រព័ន្ធមួយដែលមាន

វៀតណាមជាសហត្ថាករណ៏​ និង អ្នកដឹកនំាខ្មែរបច្ចុប្បន្នជាប្រតិបត្តិកៈ ក្នុងនយោបាយកាត់បន្ថយពូជសាសន៏ខ្មែរ ដោយ

បន្ថែមបញ្ចូលពូជសាសន៏យួនឲចូលមករស់ក្នុងទឹកដីខ្មែរឥតមានច្បាប់ទម្លាប់។ ពហិការគឺជាការបង្ហាញថាខ្មែរអ្នកស្នេហា

ជាតិបញ្ចប់ធ្វើសហប្រតិបត្តិការជាមួយខ្មែរណាដែលមិនទុកប្រយោជន៏ខ្មែរជាធំ​ និង​បញ្ចាក់ដល់វៀកណាមថាខ្មែរអ្នកស្នេហា

ជាតិឈប់ដើរតាមផ្លូវដែលវៀតណាមធ្វើឲដើរទៀតហើយ។ រឿងចាញ់ឆ្នោត មិនមែនដូចអ្នកខ្លះនិយាយថាចាញ់តាមផ្លូវ

បច្ចេកទេសបោះឆ្នោតនោះឡើយ។ គណបក្សប្រឆំាងចាញ់ឆ្នោតគឺចាញ់នយោបាយវៀតណាមតែម្តង។ ការចាញ់នេះគឺជា

វិបាកនៃកំហុសអ្នកដឹកនំាខ្មែរតំាងពីឆ្នំា១៩៩១មកម្លេះ​ នំាគ្នារស់ឥតដឹងខ្លួនក្នុងយុទ្ធសាស្រ្តវៀតណាម​ គឺទី១ ការបង្កើត

ប្រព័ន្ធនយោបាយជាបង្គោលមួយសំរាប់ការពារកូនរែកគេនៅស្រុកខ្មែរ។ ប្រព័ន្ធនោះគឺការប្រស់ឲ របបរាជានិយម​ និយមស

ម្តេចស៊ីហនុ រស់ឡើងវិញ ដើម្បី ឲរបបនេះធ្វើការតុបតែងឲកូនរែកគេមានជំហរនយោបាយគ្រប់គ្រាន់ដើម្បីវាយកម្លំាងអ្នក

ស្នេហាជាតិពិតប្រាកដ។ ទី២ នំាបញ្ចូលជនជាតិវៀតណាមយ៉ាងច្រើនបំផុតមកក្នុងស្រុកខ្មែរ ទុកជា កម្លំាងសំរាប់ធានាសន្តិ

សុខ ដល់កូនរែកគេឲមានការកក់ក្តៅសំរាប់ធ្វើការ បំរើនយោបាយគេផង ជា ធនធានមនុស្ស សំរាប់គេជ្រើសរើសមនុស្ស

យកមកធ្វើការក្នុងវិស័យណាមួយ​ ដែលគេទុកជាវិស័យយុទ្ធសាស្រ្តសំរាប់អាយុជីវិតនៃប្រព័ន្ធនយោបាយគេផង ជា ប្រជាពល

រដ្ឋសំរាប់បោះឆ្នោតផង

អ្នកវិភាគនយោបាយខ្មែរមួយចំនួន និងគណៈបក្សប្រឆំាងផង តែងតែចង្អុលបង្ហាញអំពីគ្រោះថ្នាក់ដល់មរណៈនៃជាតិខ្មែរ

គឺនយោបាយវាតទឹកដីរបស់វៀតណាមនៅស្រុកខ្មែរ តែនៅពេលគាត់និយាយអំពីវិធីការពារទប់ទល់វិញ យើងឃើញថា វិធី

ដែលគាត់យកមកប្រើនោះ ដូចការបោះឆ្នោតនៅឆ្នំា២០១៣ ហាក់បីដូចគ្មាន​ សេចក្តីម៉ឺងម៉ាត់អ្វីនោះឡើយ​ ហាក់បីដូចជា

គ្មានបានដកស្រង់ជាមេរៀនអ្វីបន្តិច ពីការពិសោធន៏នយោបាយ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះសោះ ព្រោះយើង

ឃើញថាមាន ចម្ងាយពេក រវៀង ចម្លើយនឹងបញ្ហាគ្រោះថ្នាក់ជាតិ​ ដែលគេលើកមកបង្ហាញឲឃើញ។ យើងគួរដឹងដែរថា​

ប្រព័ននយោបាយផ្តាច់ការនៅស្រុកខ្មែរ មិនមែនជាប្រព័ន្ធជាតិដូចប្រទេសច្រើនក្នុងពិភពលោកនេះ​ ប្រព័ន្ធនេះជាប្រព័ន្ធ

វៀតណាមដែលគេបង្កើតឡើងសំរាប់បំរើមហិច្ជិតាជានិច្ចរបស់គេ គឺការបង្កើតឥណ្ឌូចិនវៀតណាម​ ដែលមានគណៈកុម្មុយ

និស្តវៀតណាមជាអ្នកដឹងនំា។ រស់ក្នុងប្រព័ន្ធបច្ចុប្បន្នគឺរស់ក្នុងចំណងខ្សែទាញញាក់វៀតណាមកុម្មុយនិស្ត ដែលជាអ្នកប្រឆំាង

នឹងនឹងលទ្ធិប្រជាធិបតេយ្យសេរីផង និងអ្នកស្នេហាជាតិខ្មែរផង។ ចេញពីប្រព័ន្ធ មិនមានន័យថានំាគ្នាធ្វើបដិវន្តន៏ហឹស្សាឬ

នំាគ្នាបង្កើតទ័ពធ្វើសង្គ្រាមវាយជនអន្តោប្រវេសន៏យួននៅស្រុកខ្មែរនោះទេ​ នៅក្រៅប្រព័ន្ធគឺជាការបង្កើតវេហាមួយសំរាប់

អ្នកប្រជាធិបតេយ្យប្រមូលផ្តុំកម្លំាងធ្វើនយោបាយប្រឆំាងតាមសន្តិវិធីនឹងប្រព័ន្ធបរទេសនៅស្រុកខ្មែរ ដែលមានខ្មែរមួយ

ក្រុមជាបរិវារ។ វេហានោះជា ខ្សែក្រហម មួយសំរាប់ឲខ្មែរស្រួលយល់ថាអ្វីទៅជាប្រយោជន៏រួមខ្មែរ អ្វីទៅជាប្រយោជន៏បរទេស។

គមានវេហានោះ គឺខ្មែរនៅតែរស់ក្នុងព្យាកុលភាពលើគំនិតស្នេហាជាតិពិត ដែលមានខ្មែរមួយចំនួន​​ មើលឃើញហើយយល់

ច្រឡំរូបភាពការអភិវឌ្ឍន៏បច្ចុប្បន្នជាការស្នេហាអ្នកដឹកនំាបច្ចុប្បន្ន។ អ្នកដែលទាញគុណប្រយោជន៏នៃអភិវឌ្ឍន៏ភាគច្រើន

គឺជនអន្តោប្រវេសន៏យួន និងឈ្មួញបរទេសមានជនជាតិចិន/យួន ជាអ្នកឆ្លៀត។​​ ប្រជាពលរដ្ឋខ្មែរគ្រាន់តែបានធ្វើជាកម្មករ

ឥតច្បាប់ការពារ ហើយរស់ក្នុងសភាពក្រីក្រតោកយ៉ាកជាទីបំផុត។​​ ប្រជាពលរដ្ឋខ្មែររស់ស៊ីកាកនៃភាពចំរើននៅក្នុងស្រុកខ្លួន

ឯង។​ ហើយភាពចំរើននោះសោតគឺគ្មានអ្វីជារបស់ខ្មែរនោះឡើយ​ដែលនំាធ្វើឲខ្មែរយើងមានការបារម្ភជានិច្ចពីស្ថិរភាពក្នុងភ

ភាពជឿនលឿននេះ។

អ្នកប្រជាធិបតេយ្យត្រូវទុកពហិការការបោះឆ្នោត ជាយុទ្ធសាស្រ្តនយោបាយ បើការបោះឆ្នោតនៅតែគ្មាន តម្លាភាព យុត្តិធម៏

និងសេរី។ ពហិការនេះជាចំណុចចេញដំណើរថ្មីនៃនយោបាយស្រោចស្រង់ជាតិខ្មែរ​ ជាគោលនយោបាយដើម្បីបង្កើតការរួបរួម

កម្លំាងអ្នកប្រជាធិបតេយ្យ ដើម្បីគោលបំណងតែមួយគត់​ គឺការរកឯករាជ្យជាតិពិត​ ដើម្បីប្រតិបត្តិលទ្ធប្រជាធិបតេយ្យពិត

សំរាប់រកប្រយោជន៏ជូនដល់ប្រជាពលរដ្ឋខ្មែរ។

យើងសង្ឃឹមថា ដំណើថ្មីនេះប្រហែលជាមិនទាន់មានភាពយឺតយូរនៅឡើយក្នុងស្រុកខ្មែរដែលរស់ក្រោមឥទ្ធិពលវៀតណាម

កុម្មុយនិស្ត​ ហើយមានជនជាតិយួនរស់នៅមានចំនួនប្រហែលនឹងប្រជាពលរដ្ឋខ្មែរទៅហើយ។​ គណៈប្រឆំាងបើគេនៅមាន

សេចក្តីសង្ឃឹមលើការបោះឆ្នោតគ្មានការកែប្រែរបៀបប្រតិបត្តិនោះ នេះជាសទ្ធិរបស់គាត់​ ជាការទទួលខុសត្រូវរបស់គាត់នៅ

ក្នុងប្រវត្តិសាស្រ្តជាតិ។​ យើងគ្រាន់តែសង្កតឃើញថាគណៈប្រឆំាងក្រោយពីការបោះឆ្នោតម្តងៗ គាត់ឥតដែលមានឯកសារ

ពិតប្រាកដផ្សាយជូនដល់ប្រជាពលរដ្ឋខ្មែរនិងអន្តរជាតិឲគេដឹងឮអំពិលក្ខណៈការលួចឆ្នោតរបស់គណៈបក្សកាន់អំណាច តើ

ការចោទប្រកាន់របស់គាត់មានអ្វីដែលគេអាចជឿបាន។ ក្នុងសភាពនេះ គណៈបក្សប្រឆំាងមានភាពធូរស្រាលណាស់ គ្មាន

អ្វីអាចឲមានការទុកចិត្តបាន ហើយយកជាយោងក្នុងការតស៊ូរប្រឆំាងនឹងគណៈបក្សកាន់អំណាចផ្តាច់ការ។

 

សេចក្តីសនិ្នដ្ឋានរបស់យើងគឺមានតែការផ្ញើសេចក្តីរាប់អានដល់អ្នកប្រជាធិបតេយ្យដែលនៅមានការឈ្លាវៃមើលយល់ឃើញ

គ្រោះថ្នាក់ជាតិខ្មែរពិត ឃើញច្បាស់នូវប្រភពពិតនៃវិនាដកម្មជាតិ  មិនយល់ថា ស្ថានភាពនយោបាយជាតិជាស្ថានភាព

ធម្មតា ស្រួលរកមធ្យោបាយទុបទល់ ដូចជាយកការបោះឆ្នោតជាឪសថបន្សាបជំងឺរុំរៃខ្មែរ។ ស្ថានភាពនយោបាយជាតិខ្មែរ

បច្ចុប្បន្នមានធាតុពិសេសណាស់ លុះត្រាអ្នកស្នេហាជាតិខ្មែរមានភាពមុះមុតណាស់ ទើបខ្មែរយើងអាចរកឃើញផ្លូវដើរត្រូវ។

​នៅស្រុកខ្មែរយើងគ្មានអ្វីជាធម្មតានោះទេ អ្វីៗដែលមានកើតឡើងសុទ្ធតែមានភាពអាថ៌កំបំាងជានិច្ច ដូច្នេះទាល់តែយើង

ចេញឲផុតពីប្រព័ន្ធអាថ៌កំបំាង ហើយមានចក្ខុនិងសម្បជញ្ជៈជាខ្មែរ ទើបអាចមើលឃើញគ្រោះថ្នាក់ខ្មែរពិត។ ខ្មែរអស់ពេល

ធ្វើអ្វីសិនទៅ​ ហើយចំានំាគ្នាកែក្រោយ​ ដូចគណៈបក្សប្រឆំាងនំាគ្នាបោះឆ្នោតឲអន្តរជាតិសរសើរសិន រឿងចាញ់ឈ្នះចំាគិត

ក្រោយ។ ក្រោយៗមក គឺខ្មែរត្រូវតែស្លាប់

សរសេរដោយៈ ឩប.សង្ហា

Partager cet article

Repost0
23 juin 2012 6 23 /06 /juin /2012 05:25

DSC05407គួរលើកមកពិចារណាដែរ

នំាគ្នាដេកចំាភ្លៀង

 

គាត់ចេះតែថា,តែគាត់ឥឥដឹងថា,ធ្វើ,វាពិបាកណាស់,មិនងាយស្រួលដូចអ្នកដែលដេកចំាតែថានោះទេ.វាចាក្រុមអ្នក

ឆំាងនេះ,មិនជាខុសនោះទេ,បើយើងមិនយក”កត្តាពេលវេលា”មកធ្វើជាវត្ថុធាតុមួយ,ក្នុងចំណាមវត្ថុធាតុដ៏ទៃទៀត

សំរាប់វាស់,ប្រសិទ្ធិភាពនៃសកម្មភាពនិមួយៗ.យើងដឹងច្បាស់ដែរថា,ចំពោះមុខរបបមួយដែលយកច្បាប់រដ្ឋមកក្រឡៃ

ជាច្បាប់សំរាប់បំរើអំណាច,ក្រុមអ្នកប្រឆំាងត្រូវចំាបាច់មានអប្បមាទ,ដើម្បីជៀសវៀងកុំឲអ្នកកាន់អំណាច,ចាប់ថ្នាក់

បានថាខ្លួន,ធ្វើសកម្មភាពខុសច្បាប់.បើពេលណាអ្នកកាន់អំណាច,នៅតែយកអំណាច,មកបំពាន,លើសកម្មភាពណា

មួយ,ដែលច្បាប់មិនហាមឲធ្វើ,ឬអនុញ្ញាតឲធ្វើបាន,ដោយប្រើច្បាប់ណាមួយ,ច្បាប់ដែលគេយកមកប្រើនោះពិតជា

ខុសច្បាប់ហើយ.យើងអាចនិយាយទៀតថា,ច្បាប់មិនច្បាប់,អ្នកកាន់អំណាចផ្តាច់ការ,ឥឥឈឺក្បាលនោះទេ,ឲតែបាស់

អំណាចគេ,គេច្បាស់ជាយកច្បាប់ខុសច្បាប់មកបំពានលើច្បាប់ហើយ.ពិតដូច្នោះមែន,តែអ្នកប្រឆំាងត្រូវជៀសវៀង

កុំហែលតាមធ្នស់ដែលអ្នកដឹកនំាបែបនេះធ្វើទុកឲហែល,គឺច្បាស់ជាចូលក្នុងទ្រូគេហើយ។

ឩទាហរណ៏ពីរដែលយើងលើកមកបង្ហាញជូនជាយោបល់ៈ

១.ករណីលោកជំទាវ,មួរ.សុខហួរ.តុលាការបានផ្តន្ទាទោសលោកជំទាវ,ពីបទការបង្ហូចកេរ្ត៏,សម្តេចនាយករដ្ឋមន្រ្តីជាការ

បំពានច្បាប់១០០%,ព្រោះលោកជំទាវឥឥបានធ្វើអ្វីដែលច្បាប់គេហាមមិនឲធ្វើនោះទេ,មិនត្រឹមតែប៉ុណ្ណោះលោក

ជំទាវមានសីទ្ធិសេរីភាព,តាមការអនុញ្ញាតពីច្បាប់,ប្តឹងសម្តេចនាយករដ្ឋមន្រ្តីពីបទមើលងាយលោកជំទាវពីបទ

មើលងាយស្រ្តីភេទ.ពាក្យបណ្តឹងលោកជំទាវ,ត្រូវបានគូក្តីប្រឆំាង,ប្តឹងតបវិញថា,ជាការបង្ខូចកេរ៌.តុលាការមិនត្រឹមតែ

មិនរកយុត្តិធម៌ឲលោកជំទាវ,បែជាកាត់ឲគូក្តីប្រឆំាងលោកជំទាវឈ្នះទៅទៀត.ចំណុចនេះជាការបំពានច្បាប់,ពីតុលា

ការ.ហើយគេអាចយល់ឃើញថាតុលាការបែបនេះជាតុលាការ,ដៃគូ,ជាមួយអ្នកកាន់អំណាច,ឬជាតុលាការគ្មានឯក

រាជ្យ។

២.ករណីឯកឩត្តម,សម.រង្ស៊ី,ឯ.ឩ.លោកទៅដកបង្គោលព្រំដែន,អំពើនេះត្រូវច្បាប់ហាមមិនឲធ្វើ(ទោះបីបង្គាលនោះជា

បង្គោលបណ្ណោះអាសន្ន,ហើយឯ.ឩ.សម.រង្ស៊ីមិនទទួលស្គាល់ក៏ដោយ),ព្រោះវាជាសម្បត្តិរដ្ឋផង,នឹងឋិតនៅក្រោមច្បាប់

អន្តរជាតិ(ខ្មែរ,វៀតណាម)ផង.អំពើនេះត្រូវតុលាការផ្តន្ទាទោសឯ.ឩ.សម.រង្ស៊ី.ការវិនិច្ជ័យនេះ,គ្មានអ្វីខុសច្បាប់នោះ

ឡើយ,អ្វីដែលយើងអាចរិះគន់បាន,គឺកំរិតទោស,ជាវិសម្មាមាត្រ,នឹងអំពើដែលបានធ្វើ។

អំពើដែល,ឯ.ឩ.សម.រង្ស៊ី,បានធ្វើនេះ,វាពិតជា,តាមវិធីនយាបាយមួយត្រឹមត្រូវហើយ,តែ,តាមវិធីយុទ្ធសាស្រ្តមួយឥត

ត្រឹមត្រូវ,ព្រោះឯ.ឩ.សម.រង្ស៊ី,ភ្លេចគិតថាខ្លួនជាប្រមុខបក្ស,អ្វីដែលទុកជា,ហានិភ័យជាអសារ,ត្រូវជាសវៀងជាដាច់

ខាត,ព្រោះអាចនំាឲខូចប្រយោជន៏ដល់បក្សតែម្តង.យើងដឹងហើយ,ដូចលោក,កាល.វន់.ក្លូសវ្សិត្យ,បាន​សរសេរថាៈ

អ្នកដឹកនំាទ័ពត្រូវមានភាពបោះមុតដើម្បីបង្ហាញសេក្តីក្លាហានចំពោះកងទ័ពខ្លួន”.តែអំពើដេលឯ.ឩ.សម.រង្ស៊ី,បាន

ធ្វើនោះ,មិនអាចទុកជា,វិសាថរទភាព,ព្រោះជាសេចក្តីក្លាហានជាអសារ,ហើយវាមិនមែនជាមុខនាទី,របស់មគ្គទេសក៏,

នោះផង.ឯ.ឩ.សម.រង្ស៊ី,អាចចង្អុលបង្ហាញបង្គោលដែលលោកយល់ឃើង,ដោយមានភស្តុតាង,ថាជាបង្គោលរុករាន

ទន្រ្ទានព្រំដែនេខ្មែរ,តែលោកឥឥចំបាញ់ទៅដក,ថែមទំាងនំាអ្នកជនបទខ្មែរពីររូបទៀត,ឲចូលរួមដកជាមួយលោកថែម

ទៀត.នេះជាអំពើកញ្ញោតមួយ,ឥឥសមឋានៈខ្លួនជាអ្នកដឹកនំា,មានការទទួលខុសត្រូវផង,និងជាអ្នកចេះដឹងផង។

ពិតណាស់,ឯ.ឩ.សម.រង្ស៊ី,ធ្លាប់បានរួចខ្លួនពី,ឩបឃាតនៃគ្រាប់បែបដៃ,ពីជនអានាមិក,ដែលគេមានការសង័្សយថាជា

មនុស្សបំរើ,របស់ក្រុមអ្នកកាន់អំណាច,តែគ្មានភស្តុតាងសំរាប់បញ្ចាក់.ឩបឃាតនេះជាការចំណេញនយោបាយមួយ

ដល់ឯ.ឩ.សម.រង្ស៊ី,ដែលធ្វើឲលោកក្លាយទៅជាជនរងគ្រោះនៃអំពើព្រៃផ្សៃមួយដែលគេស្អប់ខ្ពើម,តែពេលវេលារំអិលទៅ

មុខកាន់តែយូរៗទៅ,លោកឥឥបានបង្ហាញអ្វីតទៅទៀត,ដែលទុកជាសេក្តីសង្ឃឹមសំរាប់សាធារណៈជន,នំាឲគេមាន

ការសង្ស័យទៅលើសមត្ថភាពរបស់លោកជា,សមិទ្ធិករនៃអ្វីមួយដែលអ្នកនយោបាយចង្អុលថាអាចធ្វើបាន,ឲទៅជា

ការពិតមួយ.យើងដឹងដែរថាឯ.ឩ.សម.រង្ស៊ី,លោកគ្មានមាត់ទិព្វនោះទេ,និយាយអ្វីនឹងអាចកើតបានភ្លាម,តែអស់រយៈ

១៥ឆ្នំាមកហើយ,លោកនិយាយស្រំដែលថាមានតែការចូលរួមបោះឆ្នោតទេជាចម្លើយតែមួយគត់សំរាប់បញ្ហាខ្មែរ.ការ

ចង្អុលបែបនេះ,ដូចជាប្រាប់សាធារណៈជនថា,នំាគ្នាដេកចំាភ្លៀងក្នុងខែចេត្រទៅ

ការនេះមិនមែនជាកំហុសឯ.ឩ.សម.រង្ស៊ី,តែម្នាក់ឯងនោះទេ,បើយើងនំាគ្នាគិតឲច្បាស់,ការដេកចំាភ័ព្វសំណាងនេះជា

ទម្លាប់ខ្មែរយើងតែម្តង,នំាគ្នារងចំាជានិច្ចព្រះបាទធម្មិករហូតមកដល់បច្ចុប្បន្ននេះ។

មានវុឌ្ឍវាទយួនមួយថាៈយួននំាគ្នាធ្វើស្រែ,ខ្មែរនំាគ្នាអង្គុយមើល,លាវនំាគ្នាដេកច្រៀង

 

សរសេរដោយៈ ឩប.សង្ហា

 

 

 

 

 

Partager cet article

Repost0
19 juin 2012 2 19 /06 /juin /2012 04:35

DSC05407

បញ្ញាខ្មែរក្នុងគំនិតការពារជាតិ

 

តើបញ្ញាខ្មែរក្នុងគំនិតការពារជាតិអាចគិតនៅត្រឹមបានតែជេរយួនសៀម?,ឬនឹងអាចគិតនៅត្រឹមតែបាននំាគ្នា

គិតប្រយ័ត្នចាញ់បោកគេ?


ច្រើនសតវត្សមកហើយយើងបានឮសូរបុព្វជនខ្មែរនិយាយជានិច្ចថាប្រយ័ត្នចាញ់បោកយួនសៀម។


វេរគំនិតការពារមុនជាចីរកាលនេះ,នឹងអាចបណ្តុះក្នុងសតិខ្មែរនូវវប្បធម៌ក្រញោន នំាខ្មែរឲរស់ក្នុងភាពហឹនមា

នៈឲតម្លៃមកលើខ្លួនឯងទាបពេកដោយប្រៀបធៀបនឹងជនជាតិយួនសៀម,ដូច្នេះអាចនំាឲគេមានសេយ្យមានៈ

 មកលើខ្មែរ។

 

វប្បធម៌ក្រញោននេះ,អាចមានឥទ្ធិពលខ្លំាងក្លាមកលើពញ្ញាខ្មែរក្នុងគំនិតការពារជាតិក្នុងគំនិតធម្មតា,ក៏ដូច

ក្នុងគំនិតគតិលោកដែលមានក្នុងសតិខ្មែរម្នាក់ៗ,នឹងនៅក្នុងសង្គមខ្មែរជាទួទៅ។


ពិតណាស់ហើយថាខ្មែរធ្លាប់មានការពិសោធន៏ច្រើនមិនល្អក្នុងការរស់នៅជាអ្នកជិតខាងជាតិសាសន៏យួន

សៀម,តែខ្មែរមិនត្រូវភ្លេចចំណុចមួយសំខាន់ថា,នៅជំនាន់ខ្មែរជាមហាអំណាចដំបន់សម្ភន្ធភាពខ្មែរយួនក៏ដូច

ជាខ្មែរសៀម​ជាសម្ពន៏ភាពធ្លាប់ឈរដែរលើ,មនោគតិនៃគំនិតអភិភវ័នជាអ្នកខ្លំាងលើអ្នកខ្សោយ,ឬអ្នកស្មើ

គ្នាដើម្បីរក្សាសន្តិសុខជាតិ។


នគរមួយក៏ដូចផ្ទះមួយដែរពុំអាចរស់នៅក្បែរផ្ទះឆេះមួយដោយឥតគិតរកមធ្យោបាយការពារផ្ទះខ្លួននោះឡើយ

ហើយនគរមួយក៏ដូចផ្ទះមួយដែរពុំអាចរស់នៅជាអ្នកជិតខាងអ្នកមានអំណាចដោយឥតបានគិតសោះរក

មធ្យោបាយការពារខ្លួនទុកជាមុន,យើងដឹងទៀតថាមនុស្សឬនគរមានបរិរក្សរមែងបានសេចក្តីចម្រើនដូច្នេះ

ការប្រុងប្រយ័ត្ននេះទុកជាគំនិតធម្មតារបស់មនុស្សម្នាក់ៗឬអ្នកដឹកនំាជាតិនិមួយៗ។

 

ក្នុងយុទ្ធសាស្រ្តការពារយើងធ្លាប់បានឮគេនិយាយថា៖វិធីការពារដ៏ល្អមួយគឺមានតែការវាយរុករានជាមុនតែប៉ុណ្ណោះ”


បើយើងបានអានប្រវត្តិសាស្រ្តខ្មែរតំាងពីសម័យដើមមក,យើងឃើញថាវិធីដែលបានរៀបរាប់ខាងលើនេះខ្មែរយើង

មិនសូវដែយកមកអនុវត្តទេ,មិនតែប៉ុណ្ណោះខ្សែត្រៀមទ័ពការពារព្រំដែនអ្នកយុទ្ធសាស្រ្តខ្មែរយើងមិនសូវយកចិត្ត

ទុកដាក់បង្កីតឲមាននោះទេ,បើនិយាយអោយខ្លីតាមកាតសង្កតក្នុងសម័យអង្គរ​ខ្សែត្រៀមការពាររាជធានី

នគរធំគឺអង្គរតែម្តង,សៀមឡោមព័ទ្ធវាយរាជធានីខ្មែរគ្រប់លើកដោយខ្មែរយើងមិនដឹងខ្លួនជានិច្ច។

 

លោកបណ្ឌិតឌុករាស៊ីលោកតែងបានលើកសំនួរមកសួរជាទួទៅថាហេតុអ្វីបានជាខ្មែរយើងគ្មានបន្ទាយទាហានធំ

 តាមព្រំដែនសំរាប់ការពារជាតិដូចនៅបស្ចិមប្រទេសជំនាន់ដើម?

 

បើយើងធ្វើការសង្កតទៀតយើងឃើញថាយួនសៀមក៏គេមិនសូវមានបន្ទាយការពារនោះដែរ។តែគេមានយុទ្ធ

សាស្រ្តពីរច្បាស់ណាស់ក្នុងនយោបាយការពារជាតិគេ៖


១.យុទ្ធសាស្រ្តការពារអកម្ម,

២.យុទ្ធសាស្រ្តការពារសកម្ម។


បើយើងបានអានសៀវភៅលោកកាលវុនក្លូស្សវិត្តមានចំណងជើងថាគោលការណ៌ជាសារវន្តនៃយុទ្ធសាស្រ្ត

យោធា យើងឃើញគាត់បានពន្យល់យ៉ាងច្បាស់អំពីយុទ្ធសាស្រ្តទំាងពីរនោះ។


១.យុទ្ធសាស្រ្តការពារអកម្ម=មិនត្រូវទុកត្រឹមតែជាមធ្យោបាយរៀបចំការពាររង់ចំាតែសត្រូវវាយមុននោះឡើយ

តែជាវិធ្វីអាចវាយខ្មំាងបានភ្លាមៗនៅពេលណាខ្លួនមានទ័ពគ្រប់គ្រាន់សំរាប់វាយប្រហារខ្មំាងនៅក្នុងសមរភូមិ

មួយ ដែលខ្លួនរៀបចំយ៉ាងល្អិតជាទីបំផុតនិងជ្រើសរើយទីកន្លែងទុកជាមុនដោយស្គាល់ភូមិសាស្រ្តសមរភូមិច្បាស់

និងស្គាល់កម្លំាងទ័ពខ្លួនឯងនិងសត្រូវច្បាស់។


២.យុទ្ធសាស្រ្តការពារសកម្ម=វាយតបការវាយសំរុកខ្មំាងឬវាយក្បួនកងពលខ្មំាងដែលបំរុងធ្វើប្រតិបត្តិការ

វាយខ្លួនទៅតាមយុទ្ធសាស្រ្តដែលខ្លួនមានតម្រូវទៅតាមស្ថានការណ៏ជាការចំាបាច់នៃសមរភូមិៈដូចជាការ

វាយរុករាន,វាយទុប​,ឬវាយដកទ័ពតាមយុទ្ធសាស្រ្ត។


ពិតមែនតែយួនសៀមឥតមានបន្ទាយធំៗការពារព្រំដែនដូចខ្មែរដែរ,តែគេរៀបឲប្រជាពលរដ្ឋគេ​ក្លាយជាបន្ទាយ

ការពារតែម្តង​,តាមការអប់រំចិត្តថាទីណាដែលខ្លួនរស់នៅទីនោះជាទឹកដីខ្លួន,ហើយដូច្នះខ្លួនត្រូវចំាបាច់មានករ

ណីយកិច្ចការពារទឹកដីនោះដើម្បីសន្តិសុខរបស់ខ្លួន,ក្នុងចិន្តនាការនេះហើយដែលជាយុទ្ធសាស្រ្តការពារអកម្មប្រ

ជាពលរដ្ឋនៅលើទឹកដីនោះជាប្រជាជនស៊ីវិលផងជាកងពលការពារទឹកដីរស់នៅផង,មានការរៀបចំយ៉ាងម៉ត់

ចត់ឲកម្លំាងរួមគេ​ក្លាយជាអាវុធការពារប្រកបដោយប្រសិទ្ថិភាព។

 

ការរៀបចំនេះត្រូវបានរដ្ឋអំណាចគេជួយឩបត្ថម្ភដោយមិនចំ ដើម្បីឲប្រជាពលរដ្ឋនៅទីនោះមានស្វ័យភាព

តាមផ្លូវចិត្តក៏ដូចផ្លូវកម្លំាងដែរ,ក្នុងទស្សនៈនេះគឺ,រដ្ឋគេចង់បង្កីតអារម្មណ៏ក្នងគំនិតជនជាតិគេដែលរស់នៅ

លើទឹកដីនោះថាខ្លួនជាម្ចាស់ស្រុក”។


ប៉ុន្តែបើមានការវាយពីកម្លំាងពីក្រៅណាមួយមកលើប្រជាជនគេហើយគេយល់ឃើញកម្លំាងនោះលើស

ហួសពីកម្លំាងប្រជាជនគេអាចការពារបានពលនោះ​,រដ្ឋគេចេញមុខធ្វើអន្តរាគមន៏ផ្ទាល់តែម្តងដើម្បីការពារ

សន្តិសុខប្រជាជនអន្តរាគមន៏នេះហើយហៅថាយុទ្ធសាស្រ្តសកម្ម។


សួរថា,តើខ្មែរយើងមានយុទ្ធសាស្រ្តបែបនេះដែរឬទេ?

 

សរសេរដោយ​,ឩបសង្ហា

 

វប្បធម៌ក្រញ្ញោន : culture de peur.

គំនិតគតិលោក : pensée complexe.

Partager cet article

Repost0
14 juin 2012 4 14 /06 /juin /2012 15:26

 

DSC05407

Police caractère : Khmer Unicode

សរសេរជាភាសាជាតិខ្មែរ

 

ខ្ញុំសូមសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅដល់ពួកអ្នកបចេ្ចកទេសជាន់ខ្ពស់ខ្មែរ ក្នុងផ្នែកកុំព្យូទ័រ.ដែលបាន

ខិតខំធ្វើការស្រាវជ្រាវអស់រយះពេលដ៏ច្រើនដើម្បីឲខ្មែរយើងអាចសរសេរអក្សរខ្មែរក្នុងកុំព្យូទ័របាន.សភាពជឿនលឿន

នេះមានសារះប្រយោជន៏ណាស់ដល់សង្គមនិងប្រជាជាតិខ្មែរ.ព្រោះថាក្នុងសម័យនេះ,គេទុកប្រពន្ធអ៊ីនធ្វើនែតជាឩប

ករណ៏នៃការផ្សាយដំណឹងរហ័សបំផុតជូនដល់សាធារណជន កុំព្យូទ័រនេះសោតជារោងពុម្ភសំរាប់បោះផ្សាយគំនិតនូវ

គ្រប់ការស្រាវជ្រាវ ការសិក្សាប្រធានណាមួយក្នុងប្រព័ន្ធសង្គមបានយ៉ាងងាយហើយរហ័សជាទីបំផុត ម្យាងវិញទៀតជា

ខ្លំាងធំជាអតិបរិមាណ អាចសិន្ធិធិទុកឥតមានកំរិតចំនួននៃសតិនៃមនុស្សជាតិសំរាប់ការេចះដឹងជាសាកល វេទិកា

នេះហើយ ដែលសង្គមខ្មែរយើងត្រូវការចំបាច់ដើម្បីផ្សាយការចេះដឹងទំាងឡាយក្នុងភាសាជាតិជូនចំពោះប្រជាពលរដ្ឋ

ខ្មែរក្នុងទំាងស្រុកនិងនៅគ្រប់ទីកន្លែងដែលមានខ្មែររស់នៅ។

 

យើងដឹងថា​ ជនជាតិខ្មែរចំនួនប្រមាណ៩៥%មិនចេះអានអក្សរបរទេស​​ ហើយសៀវភៅនិងឯកសារទួទៅ​

នៅក្នុងស្រុកមានតិចតួចជាទីបំផុតហើយស្ទើរតែ១០០%ជាភាសាបរទេស។


ក្នុងចំណុចនេះ ខ្ញុំនៅចំសំដីឥស្សរជនខ្មែរពីររូបមានខ្មោចលោកកេងវាន់សាក់ និងលោកសមសុខ លោកមានប្រសា

សន៏ស្រដៀងគ្នាថាៈ

នគរណាឲតម្លៃហូសហេតុពេកឬចំណាយថវិកាជាតិច្រើនហួស សំរាប់បង្កើតអភិជនមួយក្រុមតូច តែភ្លេចគិតធ្វើការ

ឩបត្ថម្ភដល់យុវជនភាគច្រើនបំផុតឲមានចំណេះមធ្យមសំរាប់ការរស់នៅ.ជានគរមាន សង្គមមានវណ្ណះបដិបក្ខ

រវាងអភិជនមួយក្តាប់ប្រឆំាងនឹងប្រជាករមួយនគរ។


ខ្មោចលោកកេងវាន់សាក់ លោកបញ្ចេះបន្ថែមទៀតលើគំនិតនេះថាៈ

 មានតែភាសាជាតិនេះឯងហើយ ដែលអាចធ្វើ សមិទ្ធិការចេះដឹងនៃប្រជាពលរដ្ឋ ឲបានខ្ពង់ខ្ពស់ក្នុងសង្គមខ្មែរ​

ដែលទុកជាសញ្ញានៃការចេះដឹងរបស់ជាតិ និងជាជីសំរាប់ធ្វើការអភិវឌ្ឍសង្គមនិងប្រជាជាតិខ្មែរ”។

 

ទោះបីមានភាពចំរើនច្រើននៃលទ្ធភាពប្រើអក្សរខ្មែរក្នុងកុំព្យូទ័រក៏ដោយ យើងសង្កេតឃើង ការប្រើភាសាខ្មែរក្នង

វេទិកាអ៊ីនធើនែត នៅមិនច្រើនប៉ុន្មានឡើយនៅក្នុងប្រពន្ធសង្គមខ្មែរ​​ ខ្ញុំជឿថាមិនមែនខ្មែរ មិនចេះខ្មែរទេ តែខ្មែរ

មិនខំប្រឹងយកភាសាជាតិខ្លួនឯងមកជាពន្លឺនៃចំណេះ.ឲខ្មែរភាគច្រើនណាស់ ដែលមិនចេះភាសាបរទេស.អាច

ទាញយកគុណប្រយោជន៏ពីវេទិកានោះបាន ហេតុនេះឯងយើងសង្កេតឃើញ.គ្រប់សពន្ធសង្គមខ្មែរ មានលក្ខណះរិត

ត្បិតត្រឹមតែជាវេទិការបស់.គ្រួសារ,មិត្តភ័ក្ត,ខ្មែររស់នៅបរទេស.សំរាប់តែធ្វើការទំនាក់ទំនងក្នុងផ្នែកមនោសញ្ចតនា

ជាងផ្នែកពិភាក្សាគំនិតសង្គមឬនយោបាយជាតិខ្មែរ។


យោបល់ខ្ញុំ គួរខ្មែរអ្នកចេះ នំាគ្នាប្រមូលខ្មែរគ្រប់មជ្ឈដ្ឋាន ឲចូលរួមក្នុងវេទិកាសង្គមមួយ នៅក្នុងទីនោះប្រើភាសា

ជាតិជាភាសាសំរាប់ធើ្វការពិភាក្សារវាងខ្មែរនិងខ្មែរដោយគ្មានរនំាងភាសាបរទេសជាខណ្ឌបែងចែកអ្នកចេះភាសា

និងអ្នកមិនចេះ.ពេលនោះគំនិតខ្ពស់ទាបពិតជាចេញពីវាចាបរិសុទ្ធ ដែលមានពាក្យខ្មែរនិមួយៗជាទម្ងន់នៃគំនិត។


ឩត្តមគតិនេះ.ខ្ញុំគ្មានគោលបំណងចូលជួយគំនិតអ្នកជាតិនិយមដាច់ខាត.ដែលគេតែងតែយកអភូតកថា.នៃ

ឩត្តមភាព ខេមរះភាសា.មកធ្វើជាមធ្យោបាយសារវន្ត នៃសកម្មភាពនយោបាយប្រកាន់ពូជសាសន៏និយមនោះ

ឡើយ.ក៏ប៉ុន្តែក្នុងឩត្តមគតិនេះ.ខ្ញុំទុកជាការសង្គ្រោះភាសាជាតិដែលកំពុងបាត់បង់រស្មីសហស្សវត្ស ដែលជាគ្រិះ

សំខាន់មួយសម្រាប់ជិវិតជាតិខ្មែរ។


ខ្ញុំសង្កេតឃើញប្រទេសជិនខាងយើងគេឲតម្លៃទៅលើភាសាជាតិគេណាស់.អ្នកចេះគេខំព្រឹងសរេសរ ឬបកប្រែ

សៀវភៅពីភាសាបរទេសមកជាភាសាគេ.ដើម្បីឲជនជាតិគេគ្រប់មជ្ឈដ្ឋាន អាចអានយល់បានស្រួល.ព្រោះគេយល់

ឃើញថាគំនិតដែលមានក្នុងសៀវភៅទំាងឡាយនោះមានសហប្រយោជន៏ដល់ប្រជាពលរដ្ឋនិងប្រជាជាតិគេ។


ឯចំណែកនៅស្រុកខ្មែរយើងវិញ យើងឃើញរួចហើយថា​ ក្នុងបច្ចុប្បន្ននេះក៏ដូចអតីតកាលដែរ  សៀវភៅសរសេរ

ជាភាសាជាតិមានតិចតួចណាស់ មូលហេតុនេះមានច្រើនយ៉ាងៈ

១.ខ្មែរយើងគ្មាននយោបាយជាតិដើម្បីលើកទឹកចិត្តឲអ្នកចេះ នំាគ្នាសរសេរសៀភៅដើម្បីផ្សាយគំនិតឬការចេះ

ដឹងរបស់គេ ជូនដល់ប្រជាពលរដ្ឋឲគាត់អាចរួមដឹងនូវចំណេះដែលគេមាននោះ,

២.ខ្មែរភាគច្រឿនណាស់មិនចេះអក្សរដែលនំាឲអ្នកចេះមិនចង់សរសេរ ព្រោះគិតឃើញថាមិនដឹងសរសេរឲ

អ្នកណាមើលទេ,

៣.អ្នកចេះយល់ថារាស្រ្តល្ងង់ បើចេះមើលក៏ពុំអាចយល់បានដែរ។


ក្នុងចំណុចនេះ ខ្ញុំនៅចំាប្រសាសន៏ខ្មោចលោកអ៊ីនតំាថាៈ

អ្នកចេះខ្មែរ នៅពេលគាត់និយាយជាមួយរាស្រ្ត នៅពេលណារាស្រ្តមិនយល់គាត់គាត់រអ៊ូថារាស្រ្តល្ងង់ណាស់ 

ពិបាកនិយាយជាមួយណាស់

 

បុព្វហេតុនៅមានច្រើនទៀត តែចំពោះខ្មោចលោកបណ្ឌិតកេងវាន់សាក់វិញលោកមានយោបល់ថាៈ

សង្គមខ្មែរជាសង្គមនិយម​​វាចាវប្បធម៌ ចូលចិត្តនិយាយរឿងដំណាលជាងរឿងសរសេរ ហេតុនេះឯងបានគេតែង

និយាយថា រៀនសូត្រ អ្នកចេះខ្មែរទាល់តែចេះសូត្រនូវការចេះដឹងរបស់ខ្លួនឲរត់មាត់ ទើបគេទុកជាអ្នកចេះដឹង 

ហេតុនេះឯងបានជារាស្រ្តខ្មែរកោតអ្នកជ្រៀងអាយ៉ៃណាស់ព្រោះគេពូកែបញ្ចេញគំនិតភ្លាមៗតាមវាចា”។


ឯចំណែកខ្មោចលោកបណ្ឌិតផួងតុនវិញលោកមានយោបល់ថាៈ

ខ្មែរមិនហ៊ានសរសេរព្រោះគេខ្លាចមានទោសពៃរ៌ព្រោះការសរសេរអាចទុកស្នាម ឲគេចាប់កំហុសបាន​

ដូច្នេះបើចង់សរសេរក៏មិនហ៊ានដាក់ឈ្មោះខ្លួនឯងដែរ

 

ហេតុនេះឯងបានជាលោកផួងតុនធ្វើការបង្កហេតុមួយ ដោយហ៊ានសរសេរនិក្ខេបបទបណ្ឌិតច្បាប់មួយ ធ្វើការ

រិៈគន់ដល់រាជអំណាចឥតខ្លាចមានទោសពៃរ៌អ្វីនោះឡើយ។


នេះហើយជាសេចក្តីក្លាហានរបស់កូនខ្មែរមួយរូបដែលពួកខ្មែរក្រហមឥតសតិយកទៅសម្លាប់ចោល!

 

ចំពោះខ្ញុំផ្ទាល់ដោយយោងទៅលើភាពជឿនលឿននៃប្រពន្ធអ៊ីនធើនែត អាចមានលទ្ធភាពសរសេរអក្សរខ្មែរបាន

ហើយអាចផ្សាយបានងាយស្រួល​​នាបច្ចុប្បន្ននេះ ហើយយល់ឃើញថាអាយុខ្លួនឯងជ្រាលទៅរកជរាភាពហើយ ហើយ

គ្មានអ្វីសំរាប់សងគុណដល់ជាតិកំណើតខ្លួន សំរេចចិត្តថាចាប់ពីពេលនេះទៅ យកពេលវេលារបស់ខ្ញុំ ខំសរសេរភាសា

ជាតិតាមកម្លំាងបញ្ញាតិចតួចដែលខ្ញុំមាន នូវគំនិតស្តួចស្តើងទំាងឡាយដែលមានក្នុងសតិខ្ញុំផ្សាយជូនដល់កូនខ្មែរ

ដែលគ្នាគ្មានភ័ព្វសំណាងបានរៀនភាសាបរទេសឲបានដឹង ហើយហ៊ានចូលរួមចំណែក ធ្វើការពិចារណារួមគ្រប់គំនិត

សង្គមនិងជាតិខ្មែរ។ មួយវិញទៀតខ្ញុំនៅតែមានប្រាថ្នាឲកូនខ្មែរទំាងឡាយដែលមិនចេះភាសាជាតិហើយគ្មានពេល

វេលាធ្វើការសិក្សាភាសានេះ ខំសរសេរក្នុងភាសាដែលខ្លួនចេះទុកជាឯកសារ ព្រោះខ្ញុំមានជំនឿថានៅពេលឆាប់ៗនេះ

នឹងមានកូនខ្មែដែលមានទេពកោសល្យ​ផ្នែកភាសាកុំព្យូទ័រ អាចនឹងបង្កើតឲមានកម្មវិធិកុំព្យូទ័រ អាចមានលទ្ធភាព

បកយ៉ាងឆាប់រហ័សភាសាអង់គេ្លសឬបារំាងមកជាភាសាជាតិសំរាប់កូនខ្មែរទំាងស្រុក​ នៅស្រុកខ្មែរយើងខ្វះសៀវភៅ

ជាភាសាជាតិច្រើនណាស់សំរាប់យុវជន គួរយើងនំាគ្នាយកប្រពន្ធអ៊ីនធើនែតធ្វើជារោងពុម្ភផ្សាយគមនិតជាតិតាម

ភាសាជាតិឲបានច្រើន ដើម្បីបំពេញកង្វះនេះ ដូចសុភាសិតខ្មែរថ្លែងថាៈ “តក់តក់ពេញបំពង់”៕

សរសេរដោយ ឩប​ សង្ហា

 

Partager cet article

Repost0
12 juin 2012 2 12 /06 /juin /2012 17:08

Voyage en Indonésie en Juillet 2008 140

ប្រភេទស្រុកខ្មែរ

 

យើងអាចចែកស្រុកខ្មែរជាបីប្រភេទះ.ទី១ស្រុកប្រវត្តិសាស្រ្ត.ទី២ស្រុកនិទាន.ទី៣ស្រុកពិតឥឡូវនេះ។

 

ស្រុកប្រវត្តិសាស្រ្ត

អត្ថិភាពនៃស្រុកខ្មែរមានស្នាមក្នុងឯកសារនៃមនុស្សជាតិះ.ឯកសារខាងការទូត.ឯកសារខាងពាណិជ្ជញកម្ម.ឯក

សារខាងនាវាចរណ៏.ឯកសារខាងប្រវត្តិសាស្រ្ត.ឯកសារទំាងឡាយនោះ.ត្រូវបានអ្នកប្រវត្តវិទូគេយកមកធ្វើការ

សិក្សាស្រាវជ្រាវសំរាប់ទុកជាអភិញ្ញាណនៃមនុស្សជាតិ.ដូច្នេះឯងបានជាស្រុកខ្មែរនៅក្នុងវិញូមជ្ឈដ្ឋានមានអត្ថិភាពជា

ថេរះប្រទេសមួយក្នុងពិភពលោកយើងនេះក្នុងចំណោមថេរះប្រទេសឯទៀតៗ។.អត្ថិភាពនេះមិនមែនមានត្រឹមតែ

ជាអត្ថិភាពវប្បកម្មតែប៉ុណ្ណោះទេ.គឺជាអត្ថិភាពមួយ.មានអារ្យធ៍មនិងវប្បធ៍មខ្ពង់ខ្ពស់ក្នុងមនុស្សជាតិ។.ប្រាសាទ

អង្គរវត្តនិងប្រាង្គប្រាសាទដ៏ទៃទៀតជាកសិណបង្ហាញឃើញនឹងភ្នែកនៃភាពរុងរឿងរបស់ស្រុកខ្មែរក្នុងប្រវត្តិសាស្រ្ត

ជាតិនិងមនុស្សជាតិ។.ក្នុងចំណុចនេះ.ចំពោះសាសន៏ជាតិខ្មែរប្រវត្តិសាស្រ្តនេះមិនគ្រាន់មានមុខនាទីត្រឹមតែបញ្ចាក់

បង្ហាញនៃអត្ថិភាពនៃស្រុកខ្មែរ.ជាចំណេះសំរាប់បង្ហាត់បង្រៀនខ្មែរនិងមនុស្សលោកតែប៉ុណ្ណោះទេ.លើសពីនេះទៅ

ទៀតគឺជា.ស្នាមច្បាប់នៃអត្ថិភាពក្នុងច្បាប់ជាតិនិងអន្តរជាតិដែលឥតមានអ្នកណាបំពានបាននោះឡើយ។

អត្ថិភាពប្រវត្តិសាស្រ្តនេះត្រូវខ្មែរគ្រប់រូបកត៉ក្នុងសតិសំរាប់ទុកជាគ្រិះនៃជាតិសាសន៏ខ្មែរដែលកម្ពុងមានការគំរាមគំ

ហែងពីសំណាក់កម្លំាងមនុស្សនិងវប្បធ័មបរទេស។

 

ស្រុកខ្មែរនិទាន

ស្រុកខ្មែរពីបុរាណកាលកើតមានរូបឡើងដោយសារការសរសេរជាសៀវភៅប្រវត្តិសាស្រ្តរបស់ពួកប្រវត្តវិទូបង្កើតឲមាន

រូបភាពរស់រវើកក្នុងមនោគតិអ្នកអាន.មួយទៀតដោយសារអ្នកនិយមនិយាយរឿងប្រឌិតនិយាយដ៏ពីរោះឲអ្នកស្តាប់

មានអារម្មណ៏សប្បាយផងតូចចិត្តចងគំនុំផងេទៅតាមសាច់រឿងដែលគេនិយាយឲស្តាប់។

ស្រុកខ្មែរនិទានច្រើនមានរូបភាពជាអច្ជរិយប្រទេស.ស្តាប់ឬមើលដឹងកាលណាគឺស្រម័យឃើញថាស្រុកខ្មែរជាឋានសួគ៌

លោកិយដូចមានប្រាសាទអង្គរវត្តជានិមិត្តរូប.គិតក្នុងចិត្តថាតើខ្មែររស់សប្បាយយ៉ាងណាទៅក្នុងសម័យនោះ.មាន

ទឹកដីធំទូលំទូលាយសំរាប់រាស្រ្តធ្វើស្រែ.មានទ័ពក្លំាងពូកែសំរាប់ធ្វើសឹក.មានអ្នកប្រាជ្ញតាមសីលធម៌សំរាប់ធ្វើការអប់រំ

ជាតិ.មានអ្នកដឹកនំាដ៏ឆ្នើមសំរាប់ធ្វើអភិវឌ្ឍន៏ជាតិនិងសង្គមជាតិ.មានស្តេចដ៏ល្បីជាអ្នកត្រួតត្រាយសំរាប់យុត្តិធម៌

ប្រជាពលរដ្ឋ.មានសាសនាខ្ពង់ខ្ពស់សំរាប់ជាក្បួនសីលធម៌ជាតិ។

ការរៀបរាប់ខាងលើនេះហើយជាស្រុកខ្មែរនិទាន.ដែលខ្មែរយើងតែងទុកជាមោទនភាពជាតិ.ជាមារយាទជាតិសំរាប់

កូនខ្មែរជំនាន់ក្រោយ.បើខ្មែរភ្លេចគឺជាតិស្លាប់.បើខ្មែរចងចំាគឺជាតិរស់

 

ស្រុកខ្មែរពិតឥឡូវនេះ

តើមានអ្វីជាការសំគាល់​?.តើទុកការបោះឆ្នោតឥតតម្លាភាពជាមោទនភាពខ្មែរថាជាជាតិមានលទ្ធិប្រជាធិបតេយ្យ?

តើទុករបបបច្ចុប្បន្នដែលមានមហាក្សត្រជាព្រះថាជាសេចក្តីសង្ឃឹមរបស់ជាតិ?.តើទុកអំណាចផ្តាច់ការជាអំណាច

អបរាជ័យ?.តើនៅជឿបក្សប្រឆំាង-រង្សីនិងសុខា-ថាជាចម្លើយជៀសពុំបាននូវចំពោះមុខចំណោទខ្មែរបច្ចុប្បន្ន?

តើនៅទុកថារាស្រ្តខ្មែរជាម្ចាស់ស្រុក?.ចម្លើយនឹងសំនួរខាងលើនេះគឺថិតក្នុងសម្បជញ្ញខ្មែរម្នាក់ៗ.ចំពោះខ្ញុំវិញ.ខ្ញុំគ្មាន

មានវេរភាពនឹងខ្មែរនោះទេ.តែក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ត្រូវចំាបាច់ហ៊ានឲយោបល់គ្រប់បញ្ហាជាតិដែលអាចមាន

កើតឡើងក្នុងសង្គមជាតិខ្មែរ.ក្នុងករណីយកិច្ចនេះ.ខ្ញុំសំគាល់ឃើញថាស្រុកខ្មែរយើងបច្ចុប្បន្ននេះកំពុងដើរទៅរកការ

បាត់បង់នូវអ្វីៗដែលជាគ្រិះនៃប្រជាជាតិខ្មែរ.ការវិនាសនេះគឺជាកំហុសខ្មែរយើងខ្លួនឯងតែម្តង.គឹការខ្វះសម្បជញ្ញ

ជាតិ.និងសេចក្តីក្លាហានរួម.ដែលយើងទុកជាកម្លំាងជាតិ.ការខ្វះនេះគឹមិនទើបតែមានក្នុងបច្ចុប្បន្នកាលនេះទេ.គឺ

មានកើតឡើងក្នុងសង្គមខ្មែរច្រើនសតវត្សមកហើយ។

តើខ្មែរត្រូវធ្វើដូម្តេច?.បើតាមយោបល់ខ្ញុំផ្ទាល់.ខ្មែរយើងអស់មានពេលវេលាសួរសំនួរនេះទៀតហើយ.

 

Partager cet article

Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens