Overblog
Editer l'article Suivre ce blog Administration + Créer mon blog
4 août 2014 1 04 /08 /août /2014 07:13

ផ្លូវទ័ល

Impasse

 

 

ដូច យើង ធ្លាប់ ជំរាប រួច ហើយ ថា អ្វី ដែល​ ហ៊ុន-សែន យល់ព្រម ឲ គណបក្សសង្គ្រោះជាតិ គឺ

សុទ្ធ តែ មាន​ បដិភាព (contrepartie)[1] ជានិច្ច ហើយ បើ យល់ព្រម ទទួលយក គឺ ឥតអាច

បដិសេធ វិញបាន នោះ ឡើយ ពុំនោះទេ នឹង ត្រូវ មាន ទោសព្រហ្មទណ្ឌ ព្រោះ ហ៊ុន-សែន ​មុន

នឹង យល់ព្រម ឲ សុទ្ធ តែ យក ច្បាប់ មកចង ដោយ បំពាន ជា មុន សិន; ឧទាហរណ៏ ចាប់

យុវជន គណបក្សសង្គ្រោះជាតិ ៣រូប ដាក់គុក ព្រៃស, តុលាការ កោះហៅ ជា ថ្មី កឹម-សុខា

និង តំណាង គណបក្សសង្គ្រោះជាតិ ៨ នាក់ មក បំភ្លឺ ជា ថ្មី ក្នុង រឿងរ៉ាវ កើតឡើង នៅពេល

ធ្វើ បាតុកម្ម នា​ថ្ងៃ ទី១៥ កក្តដា ដែល អ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ នឹកស្មាន តែវារលុប

ក្នុង កិច្ចព្រមព្រៀង ថ្ងៃ ទី២២ ​កក្តដា រួចស្រេច ទៅ ហើយ។ ទង្វើនេះជា បណ្តិប(réprimande)

បណ្តោះអាសន្ន ផង ជា បណ្តាំ ផង ដល់ ក្រុម អ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ ថា​ បើ បន្ត

ធ្វើ មិនយល់ ឬ យល់ច្រឡំ ពី ការចង់បាន របស់ ហ៊ុន-សែន វិបាក ដល់ កឹម-សុខា និង បក្ស

ពួក ខ្លួន នឹង អាច មាន ជោគវាសនា ដូច យុវជន បីរូប របស់ គណបក្ស ខ្លួន នោះ ឯង គឺ

«គុកព្រៃស»។

 

១. ផ្លូវទ័លរបស់ ហ៊ុន-សែន

គឺ ដើម្បី រក្សា អំណាច ខ្លួន  ហ៊ុន-សែន ត្រូវ ចាំបាច់ បន្ត និគ្រោះ ទៅលើ អ្នកប្រឆាំង ខ្លួន

តាម គ្រប់ វិធី ដោយ ប្រើ អំណាចផ្តាច់ការ។ នេះ ជា ទម្លាប់ របស់ ហ៊ុន-សែន តាំង ពី ឆ្នាំ

១៩៩៣ ​មកម្លេះ។ ជាពិសេស វិបត្ត យុវជន និង សមាគមខ្មែរ កម្ពុជាក្រោម ជាមួយ អ្នកនាំ

ពាក្យ ស្ថានឯកអគ្គរដ្ឋទូត វៀតណាម ជា និមិត្ត (présage) មិនល្អ ដល់​ ហ៊ុន-សែន ព្រោះ យួន

គេ កំពុង បន្ទោស ហ៊ុន-សែន ថា ខ្វះ សម្ថភាព ការពារ ប្រយោជន៏ យួន នៅ កម្ពុជា។ ដូច្នេះ 

ខ្លួន ចង់បាន កិច្ចព្រមព្រៀង មួយ ដែល មាន ខ្លួន ជា អ្នកឈ្នះ ដាច់មុខ គឺមាន៖ អនុកូល

ភាពទាំង ស្រុង ពី គណបក្សសង្គ្រោះជាតិ និង ដំណោះស្រាយ ឲរួច ស្រឡះ អំពី វិបត្ត កើតចេញ

មក ពី សេចក្តីថ្លែងការណ៏ ដ៏ឈ្លើយ របស់ មន្រី្ត យួន ​ប្រចាំ នៅ កម្ពុជា។ ការមិនសំរេច គោល

បំណងនេះ ហ៊ុន-សែន ចាត់ទុក ក្រុម អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ជា អ្នកទទួលខុស

ត្រូវ ចំពោះ មុខ ខ្លួន ផ្ទាល់។​

ហេតុនេះ ឯង ហើយ បាន ជា​ ហ៊ុន-សែន សព្វថ្ងៃ កើត ជម្ងឺ សម្ពាធប្រាម្ត (dépression) គ្មាន

បារម្ភ ប្រើ អំណាច តុលាការ ដើម្បី ធ្វើ សម្ពាត ទៅលើ ​កឹម-សុខា និង សមាជិកគណបក្ស

សង្គ្រោះជាតិ ៨នាក់ ដែល អាជ្ញាធរ ធ្លាប់ បាន ចាប់ ដាក់ គុកព្រៃស រួចម្តង ហើយ ទុកជា

ចំណាប់ខ្មាំង នយោបាយ និង ទុកជា តម្រាប់ សំរាប់ ជន ដទៃ ណាមួយ ហ៊ាន ប្រឆាំង នឹង

ហ៊ុន-សែន។ ឯចំណែក ករណីយ សម-រង្សី ហ៊ុន-សែន មិនទុកជា អាទិភាព នោះឡើយ ព្រោះ

ថា នៅ ពេលណា ខ្លួន តម្លើង សំដី បង្កអធិករណ៏ បន្តិច ជន នេះ ច្បាស់ ជា រត់ ចោលស្រុក ជា

ពុំខាន ហើយ ការវឹលត្រឡប់ ចូលស្រុកវិញ គឺខ្លួន ជា អ្នកអនុញ្ញាត ជានិច្ច។

 

២. ផ្លូវទ័ល របស់ គណបក្សសង្គ្រោះជាតិ

អំពើ ក្បត់ ឆន្ទៈ ប្រជាពលរដ្ឋ នាំឲ គណបក្សសង្គ្រោះជាតិ បាត់ ការគាំទ្រ ពី សំណាក់ ប្រជា

ជន ​ដែល ជា កត្តា មួយ នាំឲ ខ្លួន រស់ស្មើភាព នឹង គណបក្សប្រជាជន នៅ ក្នុង អារម្មណ៏ខ្មែរ

គឺជាបក្សមួយក្បត់ជាតិមួយក្បត់ឆន្ទៈប្រជាជន ដែលខ្មែរយើងតែងនិយាយថា «បួន និង

មួយដំប វា ដូចតែគ្នា»។ 

កិច្ចព្រមព្រៀង ថ្ងៃ ទី​២២ កក្តដា ពុំបាន ធ្វើឲ គណបក្សសង្គ្រោះជាតិ មាន ប្រជាប្រិយភាព

នោះឡើយ ផ្ទុយទៅវិញ វា ទាញទំលាក់ ឲចុះ នូវ កិត្យានុភាព ចំពោះ អ្នកគាំទ្រខ្លួន ជា អតិ

បរិមាណ ក្លាយខ្លួន ជា ហ្វុនសាំងប៉ិច ទី២ ក្នុង រយៈពេល​ដ៏ ខ្លី បំផុត មួយ លែង មាន លទ្ធ

ភាព ការពារខ្លួន ព្រោះ ឈប់មាន ប្រជាជន ជា ស្តំ (pilier)។ កឹម-សុខា និង បេក្ខជនតំណាង

រាស្ត្រ ជាប់ឆ្នោត ៧ នាក់ ដែល តុលាការ ចេញដីកា ឲចូល ខ្លួន នា ពេល ខាង មុខ នេះ គឺស្ថិត

នៅក្នុង មេត្តាប្រណី(à la merci) របស់ ហ៊ុន-សែន បើសិន ជា ហ៊ុន-សែន បញ្ជា ឲ តុលាការ

ចោទប្រកាន់ ពីបទ ញុះញង់ បាតុករ ឲប្រព្រឹត្ត អំពើ ហឹង្សា ក្នុង បាតុកម្ម នា ថ្ងៃ ទី១៥ ក

ក្តដា គឺ ខ្លួន ច្បាស់ ជា បាត់ ភ្លាម នូវ សិទ្ធិ នយោបាយ និង សិទ្ធិ ស៊ីវិល ដែល អាច ឲខ្លួន គ្មាន

សិទ្ធិ ធ្វើ ជា តំណាងរាស្ត្រ។ ឯចំណែក ករណី សម-រង្សី គឺ រឹត តែ សៅហ្មង (vulgaire) ថែមទៅ

ទៀត ព្រោះ សម-រង្សី ជា តំណាងរាស្ត្រ ជ្រើសតាំង ដោយ​ ការយល់ព្រម ពី សមាជិក​ (coopter)

គ.ជ.ប. ដែល ខ្លួនឯង តែងតែ ប្រមាថ ថាជា អង្គការ បំរើ គណបក្ស កាន់អំណាច គ្មាន ឯក

រាជ្យ ដូច្នេះ សម-រង្សី ជា តំណាង ឥតគ្រប់ទឹក គឺ គ្មាន ភាព ត្រូវច្បាប់ បើ ហ៊ុន-សែន ចង់

ហូត ដំណែង ពេលណា គឺ គ្រាន់ តែ ប្តឹងទៅ ក្រុម ប្រឹក្សាធម្មនុញ្ញ ពី ភាព មិន ស្របច្បាប់ នេះ

គឺ ច្បាស់ ជា អង្គការ នេះ សម្រេច ជា ប្រញាប់ ហូត ភាព ជាតំណាង របស់ សម-រង្សី ជា ប-

ន្ទាន់។ អ្វី ជា ច្បាប់ គេ ត្រូវ យក ច្បាប់ ជា បង្គោល មិនមែន ដូច សម-រង្សី និង អ្នកគាំទ្រ

ផ្កាប់មុខ​ របស់ គាត់ ធ្វើ ការស្មាន ថា បើ គ.ជ.ប. មិន លុប ឈ្មោះ សម-រង្សី ពី បញ្ជី បេក្ខជន

គឺ សម-រង្សី បាន ជាប់ ឆ្នោត ជា តំណាងរាស្ត្រ នោះហើយ។ ការ យក ភាព ម៉ឺងម៉ាត់ នៃ ច្បាប់

មក កាត់ ស្មាន គឺ មិន ជា អ្នកគោរព ច្បាប់ នោះ ទេ បើ គ.ជ.ប. លុប ឈ្មោះ ខ្លួន ដោយ​

ខុស ច្បាប់ ត្រូវ សម-រង្ស៊ី ទាមទារ ឲ មាន ការបោះឆ្នោត តែមួយភាគ (élections partielles)

សំរាប់ ខ្លួន ជា ដាច់ខាត ដើម្បី ឲ ខ្លួន ជាប់ឆ្នោត ជា តំណាងរាស្ត្រ ស្រប ច្បាប់ បើ​ ពុំ យក

មាគ៍ា នេះ មក អនុវត្ត នោះ ទេ គឺ សម-រង្សី និង ហ៊ុន-សែន គឺ «បួន និង មួយដំប តែ ប៉ុ-

ណ្ណោះ» គឺ ជា ជន មិន យក ច្បាប់ ជា ធំដូច គ្នា។

គ្រប់ ចំណុច ខ្សោយ ដែល បាន រៀបរាប់ ខាង លើ នេះ ជា ហេតុ នាំ អ្នកដឹកនាំ គណបក្ស

សង្គ្រោះជាតិ ទ័លច្រក បន្ត ធ្វើ សហការ ជា មួយ គណបក្សប្រជាជន គ្រប់ ល័ក្ខខ័ណ្ឋ ដែល

គណបក្សនេះ ដាក់ កំហិត ឲ ធ្វើ បើ ស្មានមើល ទៅ ទោះ បី មិន ដោះលែង យុវជន ខ្លួន ពី

គុក ព្រៃស ឬ ចាប់ កឹម-សុខា និង សមាជិក ខ្លួន ដាក់ គុក បន្ថែម ទៀត ក៏ សម-រង្សី បញ្ញា

ឲ គណបក្សសង្គ្រោះជាតិ ចូល ធ្វើ សហការ ក្នុង រដ្ឋសភា ដដែល ព្រោះ សម-រង្សី បាន ធ្វើ ការ

សន្យា គ្រប់សព្វ បែបយ៉ាង ជា មួយ និង ហ៊ុន-សែន ពុំនោះទេ ជា ពិសេស សម-រង្សី គឺ និង

ក្លាយ ជា អ្នកទោស របស់ ហ៊ុន-សែន ព្រោះ ខ្លួន ដឹង ថា អ្វី ដែល ខ្លួន​​ កំពុង ធ្វើ គឺ ជា ការ

ចាក់អាប៉ោង ចុង ក្រោយ បង្អស់ របស់ គាត់ បើ ឈ្នះ ហ៊ុន-សែន ឲ ធ្វើ មហាសេដ្ឋី តែ​ បើ

ចាញ់ គាត់ ត្រូវ ប្រគល់ ជោគវាសនា របស់ គាត់ ឲ ទៅ ហ៊ុន-សែន ធ្វើ ជា ម្ចាស់។ តែ ទុក ដូច​

ម្តេចក៏ដោយ ល្បែង ដែល សម-រង្សី កំពុង លេង ត្រូវបាន ប្រជាពលរដ្ឋ ខ្មែរ ទុក រួចស្រេច ទៅ

ហើយ ថា ជា អំពើ​ ក្បត់ជាតិ។ អាស្រ័យ ហេតុ​​ នេះ ហើយ តម្រូវ ឲ គាត់​ បន្ត ដំណើរ ក្នុង​ ផ្លូវ

ទ័ល ជា និច្ច។ ឯចំណែក កឹម-សុខា គាត់ គ្មាន ជំរើស អ្វី ក្រៅ ពី ដើរ តាម ផ្លូវ សម-រង្សី តែ

ប៉ុណ្ណោះ។ ទោះបី​ គាត់បដិសេធ​ (désavouer) ការសម្រចចិត្ត របស់ សម-រង្សី ឬ ព្រមទទួល

ក៏ដោយ តែ ជោគវាសនា របស់ គាត់ ត្រូវ ប្រជាពលរដ្ឋ​​ បោះត្រា ចាត់ទុក ជា មនុស្ស បោក

ប្រាស់ រួច ទៅហើយ។ សម-រង្សី និង កឹម-សុខា កំពុង ជាប់ អន្ទាក់ ហ៊ុន-សែន ព្រោះ តែ គាត់

ស្រឡាញ់​ បុណ្យសក្តិ លុយកាក់។ តើ នរណា អាច ជួយ គាត់ បាន បើ គាត់ នៅ​តែ មើលឃើញ

អន្ទាក់ ហ៊ុន សែន ជា លាភ​​ របស់ គាត់ ដែល កម្រ រកបានណាស់ ក្នុង មួយ ជិវិត គាត់។ ពួក

គាត់​ កំពុង នាំគ្នា សប្បាយ នឹង ភ័ព្វសំណាង។

សប្បាយ ជា អារម្មណ៏ កើតចេញ មកពី ការបាន ទទួល លាភជ័យជាអនុគ្រោះ[2]ណាមួយ ឬ

ឬ ភព័្វសំណាង[3]បានមក ដោយ ឥតបាន ដឹងខ្លួន ឬ មមាយ[4]ចង់បាន។​ តែសប្បាយ អាច

មាន លាក់ នូវលាភន្តរាយ​ ឬ លាភវិនាស បើសិន ជា វា នាំបង្កើត ទុក្ខវទនា ដល់ អ្នកដទៃ។

អ្នកដទៃ គឺ ជា ប្រជាពលរដ្ឋខ្មែរ​ នោះឯង។

 

សេចក្តីសន្និដ្ឋាន

ប៉ុន្តែ នៅ​ ស្រុក ខ្មែរ មតិ ប្រជាពលរដ្ឋ គ្មាន ទម្ងន់ អ្វី នោះ ឡើយ ព្រោះ ប្រជាពលរដ្ឋ ខ្មែរ

សព្វថ្ងៃ ជា គំនរជន (masse des individus) គ្មាន មាន កម្លាំង ជា ប្រជាពលរដ្ឋ នោះ ឡើយ

នាំ គ្នា រស់​ ក្នុង គំនរទុក្ខ តាម តែ ទម្លាប់ ដែល ខ្លួន ធ្លាប់ រស់នៅ តាំង ពី បុរាណកាល​ មក

គឺ ខ្លាច អំណាចរដ្ឋ​ មិន អាច ពិពណ៍នា បាន តែ បើ មាន អ្នកណាមួយ ហ៊ាន លើក យក មក

បកស្រាយ ត្រូវ ជនខ្មែរ ខ្លះ ចោទប្រកាន់ ថា មើលងាយ ខ្មែរ ទៅវិញ។ បើ មាន គំនិត បែប

នេះ ចុះហេតុ អ្វី ក៏ នាំគ្នា ខំ ពន្យល់​ ឲ ខ្មែរ​ម្នាក់ៗ យល់ដឹង ពី កម្លាំង ប្រជាពលរដ្ឋ ធ្វើ អ្វី។

បើ អ្នកចេះខ្មែរ, អ្នកនយោបាយខ្មែរ នៅ តែ នាំ គ្នា ធ្វើ ប្រជាភិថុតិ គឺ ខ្មែរ ទាំងនោះ កំពុង​​

ដើរ ក្នុង ផ្លូវទ័ល នោះដែរ គឺ ទុក ប្រជាពលរដ្ឋខ្មែរ ឲ រស់ រារែក នៅ ក្នុង ផ្លូវទ័ល ជានិច្ច។

រួម សេចក្តី មក គឺ សព្វថ្ងៃ នេះ ខ្មែរ យើង កំពុង ដើរ លើ ផ្លូវទ័ល ទាំងអស់គ្នា​ ហើយ នាំគ្នា

ដើរ វិលវល់ ជួន ទៅមុខ ជួន ត្រឡប់ មកក្រោយ ទៅវិញ ទៅមក គឺ នៅ មួយកន្លែង ទុកណា

មាន ជំនួយ ពី សហគមអន្តរជាតិ ជា ពិសេស អង្គការ សហប្រជាជាតិ តែម្តង ក៏នៅ តែ ពិ

បាក រក ច្រកចេញ ដ៏ដែល។ ដូច្នេះ ដើម្បី ចេញ ឲ​ផុត ពី ផ្លូវទ័ល នេះ ប្រជាជាតិខ្មែរ មិនត្រឹម

តែត្រូវការ អ្នកដឹងនាំជាតិ ពូកែ (meilleurs) ប៉ុណ្ណោះ នោះទេ គឺ ត្រូវការ អ្នកដឹកនាំជាតិ ដ៏

ឧត្តម (excellents) តែម្តង ​ជា អ្នកដឹកនាំជាតិមាន សេចក្តីក្លាក្លាហាន ដឹកនាំ កម្លាំង បដិវត្ត

ជាតិ ដើម្បី ដូរ​ របបនយោបាយ ផ្តាច់ការ ផងដូរ ចិត្តគំនិតខ្មែរ ផង។ កម្លាំង បដិវត្តជាតិ

កើតចេញ ពី ប្រជាពលរដ្ឋ ដូច្នេះ បដិវត្តជាតិ ជាផុសនា (participation mutuelle) រវាង ប្រជា

ពលរដ្ឋ ដែល ជា ម្ចាស់ នៃ បដិវត្តជាតិ នឹង អ្នកដឹកនាំជាតិ ដ៏ឧត្តម ជា រលកយក្ស (tsunami)

បោសសំអាត កំអែល គ្រប់ធាតុ ជា ប្រវត្តិសាស្ត្រ របស់ប្រជាជាតិខ្មែរ ដែលជា ផូក(ensemble)

នៃ ទុក្ខវេទនា របស់ ប្រជាជនខ្មែរ ដែល ជាតិសាសន៏ ខ្មែរយើង ទុក ជា​ កម្មវេរា របស់ ខ្លួន​

ពី អតីត។

បដិវត្តជាតិ មិនមែន ជា សង្គ្រាម ស៊ីវិល វណ្ណៈ បក្ស ប្រើ អាវុធ ប្រល័យ ជីវិត មនុស្ស តែ ជា

សង្គ្រាម មតិ គំនិត អារម្មណ៏ សន្តាបចិត្ត (emportement) ប្រឆាំង នឹង អំណាច ផ្តាច់ការ

តាម ការ ទាមទារ តវ៉ា គ្មាន ទីបញ្ចប់ លុះត្រា តែ បាន សំរេច ជា ស្ថាពរ ដោយ ប្រើ យុត្តិធម៌

ប្រាជ្ញា សម្លាប់ អយុត្តិធម៌ និង អវិជ្ជា ដែល ជា កំអែល សង្គម ខ្មែរ៕

 

[1] សូមអានអត្ថបទ «កិត្តិយស និង លុយកាក់»។

[2] លាភជ័យជាអានុគ្រោះ=chance favorable,

[3] ភ័ពសំណាង=Chanceux,

[4] មមាយ=Rêver continuellement à quelque chose,

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens