Overblog
Suivre ce blog Administration + Créer mon blog
8 décembre 2019 7 08 /12 /décembre /2019 05:51

របប ក្រុង ភ្នំពេញ រមែង ប្រើ ល្បិច នៃ ការសម្លុត ដោយ ប្រើ អំណាច ផ្តាច់ការ សំរាប់ យក ឈ្នះ។ អ្នក ខ្លះ យល់ ខុស ថា ជា យុទ្ធសាស្ត្រ ដ៏ បិនប្រសប់ របស់ ហ៊ុន សែន ព្រោះ ជា យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ, តែ តាម ការពិត វា គ្រាន់ តែ ជា ល្បិច ខូច ដដែលៗ គឺ ដណ្តប់ អ្នក ប្រឆាំង ឱ្យ ថប់ ដង្ហើម នយោបាយ ឬ ដណ្តឹង អ្នក ខ្យល់និយម ឱ្យ ចូល ក្នុង ទ្រុង ពួក ជន ពាល។ ល្បិច នេះ វា តែង តែ នាំ មក នូវ ជ័យជំនះ ព្រោះ ហ៊ុន សែន បន្ត កាន់ អំណាច ផ្តាច់ការ រហូត មក ដល់ សព្វ ថ្ងៃ នេះ។ ល្បិច មាន បី ប្រការ, ដូច យ៉ាង ចាប់ កឹម សុខា ទាំងយប់ ដាក់ គុក, ប្រការ នេះ ជា ការបំភ័យ, តែ អនុញ្ញាត ឱ្យ កូន ស្រី របស់ កឹម សុខា ចាកចេញ ពី ប្រទេស ដើម្បី ធ្វើ សកម្មភាព ចម្បង ប្រឆាំង នឹង សម រង្សី, ប្រការ នេះ ជា ការដណ្តប់ ឱ្យ គណបក្ស សង្គ្រោះជាតិ ថប់ ដង្ហើម នយោបាយ, ទី បញ្ចប់ ដណ្តឹង ពួក អ្នក ខ្យល់និយម ឱ្យ ដើរ ចេញ ពី ជួរ ពួក អ្នក ប្រជាធិបតេយ្យ។

Partager cet article
Repost0
1 décembre 2019 7 01 /12 /décembre /2019 14:43

អាច សួរ បាន ថា តើ ជា អហោសិកម្ម រវាង សម រង្សី ជា មួយ នឹង កឹម សុខា ? លទ្ធភាព នៃ ដំណើរ ការ ឡើង វិញ នៃ គណបក្ស សិទ្ធិ មនុស្ស ដែល មាន កិម សុខា ជា ស្ថាបនិក នាំ បង្កើត មន្ទិល លើក ចំណុច នេះ។ បើ ជា ការពិត គឺ វា អាស្រ័យ ទៅ លើ កត្តា មួយ ចំនួន :

Partager cet article
Repost0
6 juin 2019 4 06 /06 /juin /2019 06:49

ប្រជុំអត្ថបទឆ្នាំ ២០១៦

Partager cet article
Repost0
2 avril 2019 2 02 /04 /avril /2019 06:15

សាធារណរដ្ឋខ្មែរ មានកំណើតឡើង នៅថ្ងៃទី១០ តុលា ១៩៧០ ក្នុងបរិយាកាស អាប់អួរជាទីបំផុត។ ខំចម្លងក្បូនពីប្រទេសលោកសេរី ខំអោយ ប្រទេសជាមិត្តជាច្រើន ជួយជម្រុញអោយសាធារណរដ្ឋ លូតលាស់ ក្នុងមហាសង្គ្រាម មនោគមន៏វិជ្ជា។ មនុស្សជាច្រើន បានបូជាជីវិតក្នុងសង្គ្រាម ដើម្បីកំណើតសាធារណរដ្ឋ បន្លឺស្រាងៗ បានលេចចេញអំពី ការបូជាជីវិតនេះ គឺកំណើត នៃការស្រឡាញ់សេរីបុគ្គល ការស្រឡាញ់ឯករាជ្យ របស់ ជាតិខ្មែរ។ ក្នុងមួយជីវិតរដ្ឋខ្មែរ ដែលរស់ ក្នុងលក្ខន្ថិកៈ « សាធារណរដ្ឋសេរី » ស្ថានភាពប្រចក្ខ បីយុគ បញ្ចាក់អោយឃើញច្បាស់ អំពី ចលនាសាធារណរដ្ឋនិយម : យុគទី១ : នៅដំបូងឆ្នាំ ១៩៧០ នៅពេលដែល យួន-ចិន កុម្មុយនិស្ត ខ្មែរក្រហម សម្តេចសីហនុ សម្រេចចិត្ត វាយសាធារណរដ្ឋខ្មែរ គេអាចសង្កេតឃើញ ការសម្រេចចិត្ត ប្តូរម្តេច ការពារប្រទេស យ៉ាងគគ្រឹគគគ្រេង របស់ពលរដ្ឋខ្មែរ ទោះបីដឹងថា មាន មធ្យោបាយតិចក៏ដោយ។ យើងអាចសន្មត់ថា យុគនេះ ជាយុគ « ចលនា សាធារណរដ្ឋ »។ យុគទី២ : នៅឆ្នាំ ១៩៧២-៧៣ ចម្បាំងរាំងជល់ បាននាំអោយប្រទេសខ្មែរ ក្លាយទៅជា « សាធារណរដ្ឋ យោធានិយម » ពេលនោះ ប្រជាជនខ្មែរ មានទាំង យុវជន និស្សិត ក្រោកឡើង ប្រឆាំងនឹងការរិកចំរើន នៃអំណាចយោធា ហួសកំណត់អំណាច សាធារណរដ្ឋ។ ចលនានោះឈ្មោះ « ចលនា វិមានឯករាជ្យ » បានប្រមូល ប្រជាជន និង យុវជន រាប់ម៉ឺននាក់ អោយដាស់ប្រទេស អោយគេចចេញអំពី ផ្លូវផ្តាច់ការ យោធានិយម។ ចលនានោះ រលត់បាត់ទៅវិញ ក្រោមការគៀបសង្កត់ នៃអំណាចសាធារណរដ្ឋ ក៏ប៉ុន្តែបានប្តូររូបភាព និង ស្ថានភាពនយោបាយ សាធារណរដ្ឋខ្មែរ អស់រលីង លែងដូចដើមទៀត។ យុគទី៣ : នៅពេល សហរដ្ឋអាមេរីក សម្រេចចិត្ត ដកថយពីស្រុកខ្មែរ ទុកអោយ សាធារណរដ្ឋ យោធានិយម រលំក្រោម អាវុធ កុម្មុយនិស្ត និង សីហនុ នៅឆ្នាំ ១៩៧៣។ អ្នកសង្កេតការណ៏បរទេសទសងអស់ ចោទសួរថា ហេតុអ្វី ក៏បីបួនខែមកហើយ សាធារណរដ្ឋ នៅមិនរលំ ? ពីព្រោះ បីឆ្នសចុងក្រោយនេះ បានបណ្តុះថ្នាល សេរីភាពច្រើនណាស់ ហើយ សាធារណជន លែងអាចផ្ញើរ វាសនាខ្លួន ទៅលើ ទ្រឹស្តី កុម្មុយនិស្ត បានទៀតហើយ ហេតុនេះហើយ បានជាបីខែចុងក្រោយនេះ ជាដំណាង នៃការប្រយុទ្ធ « ឧត្តមគតិ សាធារណរដ្ឋនិយម ដៃទទេ » តទល់នឹង « ម៉ាស៊ិន សង្គ្រាម ចិន-យួន កុម្មុយនិស្ត » រហូតដល់អវសាន លក្ខន្ថិកៈ សាធារណរដ្ឋខ្មែរ។ ឧត្តមគតិ សាធារណរដ្ឋនិយម ដែលគេស្មានតែ ស្លាប់បាត់បង់ជីវិតទៅហើយនៅពេលនោះ នៅបន្ត ជាអចិន្ត្រៃយ៏នៅក្នុងព្រលឹង អ្នករំដោះនៅទល់ដែន និង ប្រជាជនខ្មែរឯទៀត ដែលភៀសខ្លួន ជាបណ្តោះអាសន្ន មករស់នៅបរទេស។ លោក លន់ នល់ និង ទ្រង់ ស៊ីសុវត្ត សិរិមតៈ មានគុណសម្បត្តិមួយ ដែលគេមិនអាចប្រកែកបាន :

Partager cet article
Repost0
2 mars 2019 6 02 /03 /mars /2019 06:18

នុះឯង ជាសេចក្តីពិតសាមញ្ញ គឺ សេចក្តីទុកចិត្ត ព្រោះវា ជាផលា របស់ការកើតឡើង នៃការចូលរួមដោយស្ម័គ្រចិត្ត។ ហេតុនេះឯង បានជាគេ ត្រូវចាំបាច់ចិញ្ចឹម ជាអចិន្ត្រៃយ៍ នូវគំនិត នៃការចូលរួមដោយស្ម័គ្រចិត្ត សំរាប់គោលដៅរួម។ ដូច្នោះ គេអាចនិយាយ ជាពាក្យប្រៀបបានថា សេចក្តីទុកចិត្ត វាជា ចលករ នៃជោគជ័យ ព្រោះ វាជា កម្លាំងប្រមូលផង និង ធ្វើឱ្យដើរផង។ កម្លាំង នៃសេចក្តីទុកចិត្តនេះ មិនមែន ជាកម្លាំង សំរាប់គោរពបុគ្គល ឬ វត្ថុអ្វីមួយនោះឡើយ គឺវាជា កម្លាំងឈានទៅមុខ ក្នុងគោលដៅរួម សំរាប់ជោគជ័យរួម៕

Partager cet article
Repost0
8 février 2019 5 08 /02 /février /2019 09:33

កែពាក្យដែលសរសេរខុស: រាមច្បង  (ខុស) រៀមច្បង (ត្រូវ)

Partager cet article
Repost0
6 février 2019 3 06 /02 /février /2019 09:35

បុរាណភាសិតខ្មែរមួយចារឹក ជាគតិថា : « ទំពាំង ស្នង ឫស្សី », វាមានន័យប្រហែលនឹងប្រជាគំនិតមួយ គននាថា « ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់ »។ ទីមួយ វាជារូបភាព ឱ្យជម្រៅ នូវការទំនាក់ទំនង នៃអន្តរជំនាន់, ចំណែកទី២វិញ វាជាកម្រាស នៃគំនិត បញ្ចាក់ នូវប្រតិព័ទ្ធជានិរន្ត ចំពោះប្រភព នៃកំណើត។ ដូច្នេះ គំនិតទាំងពីរនេះ វាបង្ហាញ នូវឫទ្ធានុភាព នៃថាវរភាព របស់ប្រភពមូលដ្ឋាន ដែលជាប្រភព ជាអ្នកឱ្យកំណើតផង និង រក្សាកិរ្តិ៍ផង។ មែនពិត ប្រជាជាតិខ្មែរ មានប្រភពមូលដ្ឋានច្បាស់លាស់ ហៅថា « អារ្យធម៏មហានគរ » ដែលជាមោទនភាពអស់កាលជានិច្ច របស់ប្រជាពលរដ្ឋ, តែតាំងពីយូរយារមកហើយ មេរៀនគតិ របស់រៀមច្បង ដែលទុកជាគំរូល្អបវរ សំរាប់យុវជន ដែលអាចយកមកធ្វើជា « គាវរៈដោយមេត្រីភាព » វាស្ទើរគ្មានទាល់តែសោះ។

Partager cet article
Repost0
22 janvier 2019 2 22 /01 /janvier /2019 06:01

យុត្តិធម៏ និង សន្តិភាព ជាគូស្នេហ៏នឹងគ្នា ទើបសង្គមមានសម្ភស្ស។ អភិវឌ្ឍន៏ និង លទ្ធិប្រជាធិបតេយ្យ រួមគ្នាផងដែរ ទើបអាចធានា នូវយុត្តិធម៏សង្គម សេរីភាព នៃពលរដ្ឋ និង ការចែកផលា នៃការរីកចំរើន ប្រកបដោយសមធម៍ ។ ទាំងអស់នេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ដែលជា ប្រតិបត្តិការវះកាត់ រក្សាសម្ភស្ស ជាធម្មជាតិខ្មែរ ដោយប្រជាពលរដ្ឋខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ ដែលវាផ្ទុយស្រឡះពី ការវះកាត់ កែសម្ភស្ស នៃរបបបភ្នំពេញ ហៅថា ប្រតិបត្តិការ នៃយួនូបនីយកម្ម ដែលជាអំពើរំលាង នៃជាតិសាសន៏ខ្មែរ៕

Partager cet article
Repost0
18 janvier 2019 5 18 /01 /janvier /2019 04:08

ដូចលោក Albert Einstein ថ្លែងថា « វាជាពេលវេលាចាំបាច់ហើយ ដើម្បី ជំនួសឧត្តមគតិ នៃភាពជោគជ័យ នឹងឧត្តមគតិ នៃការធ្វើការបំរើ »។ លោក សម រង្សី និង កែម សុខា គាត់មានពិត នូវឧត្តមគតិ នៃភាពជោគជ័យ ព្រោះគាត់តែងតែ ប្រកាសមិនចេះចប់ពីជ័យជំនះ, តែ ការធ្វើការបំរើប្រយោជន៏ជាតិ សំរាប់ចាប់យកជ័យជំនះនោះ វាហាក់បីមាន គម្លាតឆ្ងាយណាស់ ពីការប្រកាសនោះ។ តើការណ៏នេះ វាអាចទុកបានថាជា បរាជ័យដ៏ចម្លែកមួយដែលវាកើតចេញពី កង្វះ នៃសមត្ថភាព និង សមត្ថកិច្ច របស់អ្នកដឹកនាំបានដែរឬទេ ? ចម្លែក គឺវាស្ថិតនៅត្រង់ថា គេតែងតែទុកលោកទាំងពីរ ជាអ្នកចេះដឹងផង និង ជាអ្នកដឹកនាំដ៏ល្អផង, តែលទ្ធផល « ចាញ់ចាញ់ » រហូត គួរលើកវា យកមកពិចារណាដែរ អំពីគុណសម្បត្តិ របស់លោកទាំងពីរ៕

Partager cet article
Repost0
16 janvier 2019 3 16 /01 /janvier /2019 06:00

គំនិតល្អ សំរាប់ជាតិ គឺត្រូវ គេគោរពដោយមេត្រីភាព មិនមែន យកការគំរាមមកបង្ខំឱ្យគេជឿបាននោះឡើយ។ ដូច្នោះឯង បានជាខ្មោចនៅតែតាមលងគាត់ជានិច្ច ព្រោះព្រលឹងជាតិ ពុំអាចមានមេត្រីភាព ជាមួយមនុស្សបំផ្លាញជាតិបានទេ។ មេបននោះ ដែលតាំងខ្លួនជាមេទ័ព គួរចងចាំនូវបាវចៈនាយោធាថា : ការងារ សម្រាប់ច្បាប់ ; កិត្តិយស ជាផ្លូវ នៃការណែនាំ៕

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens