Overblog
Editer l'article Suivre ce blog Administration + Créer mon blog
19 janvier 2018 5 19 /01 /janvier /2018 04:53

 

កំណាព្យ : បទពាក្យ៩

 

សមរភូមិ

 

យើងចេញច្បាំង  ដើរទៅមុខ  ចូលវាយខ្មាំង

ក្នុងនាមឆ្មាំ  រដ្ឋាខ្មែរ  ការពារដី

ចេនឡាឈ្មោះ  ជើងល័ព្ធទ័ព   រដ្ឋសេរី

ស្រុកខ្មែរថ្មី  ប្រជាជាតិ  មានកម្លាំង។

 

ទន្ទ្រានពី  ចោរឈ្លានពាន  គ្មានមេត្តា

យើងសន្យា  ពេលថ្ងៃលិច  វាយតបខ្មាំង

ភ្នំសន្ទុក  សមរភូមិ  យើងប្រឆាំង

ជាកម្លាំង  កងពលតូច  លេខប្រាំបី។

 

អាគ្នេយ៏ភ្នំ  កងសេនា  តូចកម្លាំងស្រួច

ចូលវាយយួន  កម្មុយនិស្ត  មារសាសនា

ខ្មាំងបាញ់ត្រូវ  មិត្តសម្លាញ់  បុត្រខេមរា

ក្តួលឱរា  ហូរជលនេត្រ ក្បែរសពវង ។

 

ឧប សៅ សង្ហា

ជើងល័ព្ធទ័ព, ប្រតិបត្តិការសឹក។

វង, អ្នកថ្លៃ។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens