Overblog
Editer l'article Suivre ce blog Administration + Créer mon blog
1 janvier 2018 1 01 /01 /janvier /2018 19:44

 

កំណាព្យ : បទពាក្យ៤

រដូវច្រូត

 

អង្គុយស្រងូត     កណ្តាលអាធ្រាត

ចិត្តមានវិវាទ     នៅក្នុងអារម្មណ៏។

 

ក្នុងតូបប្រក់ស្បូវ     ចិត្តថប់បារម្ភ

ឮពាយសម្ពន្ធ     អង្អែលកាយា។

 

យប់ស្ងាត់មានខែ     រស្មីសោមថ្លា

ពពកយាត្រា     តាមខ្យល់ត្រជាក់។

 

ឃើញស្រូវក្នុងស្រែ     ចិត្តជាប់ចំពាក់

ស្រីធ្លាប់រាក់ទាក់     ពេលរដូវច្រូត។

 

ចិត្តប្រុសរង់ចាំ     ស្រីឆោមបីដូច

កណ្តៀវត្រូវច្រូត     ទាំងស្រូវទាំងស្នេហ៏។

 

ក្នុងស្រែឆ្នាំថ្មី     រាប់ខែខំថែ

កាយស្រីនៅក្បែរ     ជាព្រេងសំណាង។

ឧប សៅ សង្ហា

ពាយ, ពាយុ, ខ្យល់។     

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens