Overblog
Editer l'article Suivre ce blog Administration + Créer mon blog
3 mars 2013 7 03 /03 /mars /2013 17:35

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

ផ្លូវណាដែលត្រូវដើរ?

 

យើងដឹងថាអស់រយៈជាងពីរទសវត្សមកហើយ,នៅក្នុងស្រុកខ្មែរយើង,អ្នកនយោបាយគេយកពាក្យប្រឆាំងមកប្រើ

ដើម្បីធ្វើជារនាំងសំរាប់បិទបាំងរបបផ្តាច់ការ(។)ដូចគេថានៅក្នុងសភាជាតិមានគណបក្សប្រឆាំង,មានអាសនៈ,

មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតតិដែលការពារដោយអភ័យឯកសិទ្ធិជាសមាជិកសភា(។)រយៈពេលបន្តៗ

មក,ពាក្យប្រឆាំងនេះក៏បានក្លាយទៅជាប្រយោជន៏របស់អ្នកកានអំណាចផ្តាច់ការ,និងជារូបភាពលំអមួយនៅក្នុង

ទេសភាពរបបនយោបាយបច្ចុប្បន្ននៅស្រុកខ្មែរ។

សភាពការណ៏នេះគឺជាផលវិបាកកើតមកពីសកម្មភាពនៃគណបក្សប្រឆាំងខ្លួនឯង,គឺពួកគេនាំគ្នាធ្វើសកម្មភាព

ប្រឆាំងផ្អែមល្ហែមជាមួយអ្នកកាន់អំណាច,ហើយនៅក្នុងជួរអ្នកប្រឆាំង,គេឃើញមានឥស្សរជនដែលជាអតីតអ្នក

ដឹកនាំឬមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចដូចយ៉ាងលោកប៉ែនសុវណ្ណ,អតីតនាយករដ្ឋមន្រ្តី,និងលោកគង់គាំ

អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម,នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា(។)យើងអាចនិយាយបានថាអ្នករត់

ចូលខាងសត្រូវជាការធម្មតាក្នុងរបបអនុវត្តលទ្ធិប្រជាធិបតេយ្យ,តែយើងដឹងថានៅស្រុកខ្មែរ,វាគ្មានលទ្ធិប្រជាធិបតេ

យ្យនោះទេ,ហើយរបបបច្ចុប្បន្នជារបបនៅក្នុងនឹមកុម្មុយនិស្តវៀតណាមថែមទៅទៀត,ការទុកសេរីភាពឲសមាជិក

ថ្នាក់ជាន់ខ្ពស់រត់ចូលសត្រូវបានងាយស្រួលដូច្នេះជាការមួយមិនប្រក្រតីនោះឡើយ(។)យើងមិនចោទលោកប៉ែនសុវណ្ណ,

និងលោកគង់គាំថាជាភ្នាក់ងារគណបក្សកាន់អំណាចទទួលបេសកកម្មពិសេសសំរាប់ឃ្លាំមើលសកម្មភាពបណ្តាគណ

បក្សប្រឆាំងនោះឡើយ,ហើយយើងក៏មិនចោទវៀតណាមថាជាអ្នកបង្កើតបរិយាកាសឲមានការសង្ស័យជានិច្ចរវៀង

ខ្មែរនិងខ្មែរក្នុងមជ្ឈដ្ឋាននយោបាយខ្មែរ,តែយើងគ្រាន់តែលើករឿងនេះមកចោទជាជាសំនួរថាតើជាជារឿងអាច

កើតមានជាធម្មតាបានដែរឬទេក្នុងរបបកុម្មុយនិស្ត?

យើងយល់ឃើញថាបើខ្មែរណាមានសេចក្តីសន្ទិះលើរឿងនេះ,ការសង្ស័យនេះគ្មានអ្វីជាការចម្លែកទេ។

យើងធ្លាប់ឮលោកកិមសុខាគាត់និយាយថាគាត់មិនជឿថាយួនមានប្រាជ្ញាជៀងខ្មែរយើងនោះឡើយ,តែនៅពេល

យើងឃើញយួនរាប់លាននាក់មករស់នៅក្នុងស្រុកខ្មែរបានងាយស្រួលពេក,យើងមានការសង្ស័យច្រើនដែរថាប្រហែល

ជាយួនគេមានប្រាជ្ញាជាងខ្មែរយើង,បានជាគេអាចយកស្រុកខ្មែរធ្វើជាស្រុកគេបានងាយស្រួលម្លឹង(។)យើងគ្មានការ

សង្ស័យថាលោកកិមសុខាគាត់មិនស្រឡាញ់ជាតិ,ហើយមិនប្រឆាំងនឹងរបបផ្តាច់ការនោះទេ,តែសកម្មភាពប្រឆាំង

របស់លោក,យើងឃើញមានច្រើនតែនៅក្រៅស្រុក,ហើយនិយាយតែពីរឿងឲប្រាក់ជំនួយដល់មនុស្សចាស់,តម្លើងប្រាក់

ខែដល់អ្នករាជការ,និងកម្មករ,តែលោកបញ្ចាក់ដែរថា,ការនេះអាចធ្វើបានលុះត្រាតែលោកឈ្នះឆ្នោតសិន,តែលោក

ដឹងច្បាស់ណាស់ថាប្រាកដជាលោកឥតអាចឈ្នះឆ្នោតបានជាដាច់ខាត,ព្រោះលោកនិយាយខ្លួនឯងថាការបោះឆ្នោត

នៅខាងមុខនេះវាគ្មានលក្ខណៈជាការបោះឆ្នោតដោយសេរី,និងយុត្តិធម៍(។)ការរកយុត្តិធម៍ជូនដល់ខ្មែរទន់ខ្សោយ,វា

ជាគំនិតដ៏ល្អប្រសើរពិតហើយ,តែនិយាយអន្ទងជាសំដីខ្យល់បែបនេះគេហៅថានិយាយបោកប្រាស(។)គណបក្សស

ង្គ្រោះជាតិថាត្រូវតែដូរអ្នកដឹកនាំ,ទើបអាចសង្គ្រោះជាតិបាន,តែអ្នកដឹកនាំគណបក្សនេះ,គាត់ឥតនាំគ្នាដូររបៀបចាញ់

របស់គាត់ផង,គឺការបោះឆ្នោតដែលលោកហ៊ុនសែនចង់បាន,តើពេលណាទៅ,គាត់អាចដូរលោកហ៊ុនសែនបានដែល

ជាម្ចាស់សន្លឹកឆ្នោតនោះ?

ដើម្បីទុកជាហេតុនៃការរួបរួមគ្នា,ពួកអ្នកប្រឆាំង,គេឈប់ប្រើពាក្រប្រឆាំងហើយ,ព្រោះគេដឹងថាពាក្យនេះវាលែងទៅ

ជាពាក្យអាចប្រមូលខ្មែរបាន,ដូច្នេះគេនាំគ្នាប្រើពាក្យថ្មី,គឺពាក្យសង្ក្រោះជាតិ,ព្រោះពាក្យថ្មីនេះ,វាជាពាក្យសំរាប់បង្រួប

បង្រួមគណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្សឲទៅជាគណបក្សប្រឆាំងតែមួយ,ដែលមានឈ្មោះថាគណបក្សសង្គ្រោះជាតិ(។)

ពាក្យសង្គ្រោះជាតិនេះ,វាបង្ហាញឲឃើញលក្ខណៈពីរ៖

១.ជាភាពបន្ទាន់ដែលត្រូវធ្វើ,

២.ជាសេចក្តីសង្ឃឹម,

តែបើយើងតាមពិនិត្យសកម្មភាពវិញ,យើងឃើញវានៅត្រឹមនាំគ្នាដើរដាំផ្ទាំងសញ្ញាបក្សតែប៉ុណ្ណោះ,គ្មានសកម្មភាព

នយោបាយណាដែលវាស្របទៅនឹងពាក្យសង្គ្រោះជាតិដែលជាភាពបន្ទាន់,និងសេចក្តីសង្ឃឹម,ដូចយ៉ាងការទាមទារជា

មុះមុតឲអ្នកកាន់អំណាចនុញ្ញាតឲលោកសមរង្ស៊ីអាចវឹលត្រឡប់ចូលស្រុកវិញបានដោយឥតមានទោសពៃរ៌អ្វីនោះឡើយ,

បែជាអ្នកដឹងនាំគណបក្សយល់ស្របគ្មានប្រកែកដាច់ណាត់ប្រឆាំងនឹងសេចក្តីសំរេចរបស់គ.ជ.ប.លុបឈ្មោះមេដឹកនាំ

ខ្លួនយ៉ាងងាយស្រួលពេកណាស់,ភ្លេចគិតថាបើចង់ឈ្នះឆ្នោត,ការប្រយុទ្ធនយោបាយជាបឋមគឺការការពារកិត្តិយស,និង

យុត្តិធម៍ផ្តល់ឲលោកសមរង្ស៊ីអាចវឹលត្រឡប់ចូលស្រុកវិញប្រកបដោយនិរទោសនោះឯង(។)បើអស់លោកមិនចាំផ្តើម

ដើរពីជំហានទី១នេះទេ,គឺច្បាស់ជាអស់លោកនឹងដើរជាន់ជើងគ្នានៅពេលបោះឆ្នោតនាថ្ងៃទី២៨កក្តដាជាពុំខាន(។)

យើងសួរថា,ឯណាទៅពាក្យស្លោកគណបក្សសិទ្ធិមនុស្ស,ដែលអ្នកដឹកតែងនាំគ្នានិយាយហើយទុកជាយុទ្ធសាស្ត្រ

នយោបាយថា”មួយជំហានម្តងមួយជំហានម្តង”(។)ខ្វះជំហានទី១នេះ,គឺជាការចុះចាញ់រួចស្រេចទៅហើយចំពោះមុខ

គណបក្សកាន់អំណាច(។)អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,ថ្មីៗនេះគេនិយាយថា(១)ទោះលោកហ៊ុនសែនឈ្នះក៏ដេក

មិនលក់ដោយសារសម្លេងប្រឆាំងក្នុងសភាកើនឡើង”,យើងគ្រាន់តែសួរជាសំនួរថា,តើក្នុងអាណត្តិទី៥,មានរយៈពេល

៥ឆ្នាំ,តើអស់លោកនាំគ្នាគិតឲលោកសមរង្ស៊ី,គាត់រស់នៅក្រៅប្រទេសបន្តទៅទៀតព្រោះតែពួកអស់លោកចង់ឃើញ

លោកហ៊ុនសែនដេកមិនលក់នោះ(។)និយាយបែបនេះគួរស្រងេះស្រងោចណាស់ដល់វាសនាឥតរស្មីរបស់លោកសមរង្ស៊ី

ដែលជាមេដឹកនាំជាធម្មជាតិរបស់អស់លោក,ដែលតម្រូវឲលោកបន្តរស់នៅក្រៅប្ររទេសមួយអាណត្តិទៀត,ចាំពួកគាត់

បោះឆ្នោតឈ្នះនៅឆ្នាំ២០១៨។

បើគណបក្សសង្គ្រោះជាតិជឿថាខ្លួនមានការគាំទ្រលឿនច្រើនជានិរន្តរ(២)ពីសំណាក់ប្រជាពលរដ្ឋពិតប្រាកដមែន,គឺ

ពេលឥឡូវនេះឯង,មិនចាំបាច់ចាំដល់ថ្ងៃទី២៨កក្តដានោះទេ,ត្រូវធ្វើសង្ហារិមកម្ម(៣)កម្លាំងប្រជាពលរដ្ឋដែលជាអ្នក

គាំទ្រខ្លួន,ដែលខ្លួនជឿថាមានច្រើននោះ,ធ្វើបាតុកម្មអហង្សាទាមទារឲគណបក្សកាន់អំណាចអនុវតុ្តអនុសាសន៏

លោកសុរិយាស៊ូប៊ែរឌី។

បើពេលឥឡូវនេះ,គិតតែនាំគ្នាដើរដាំផ្លាកសញ្ញាបក្សដូចលោកស្រីមូសុខហួរកំពុងធ្វើសំរាប់ថតរូបទេ,គឺប្រាកដជា

អ្នកដឹកនាំគណបក្សសង្គ្រោះជាតិនាំរាស្ត្រឲដើរផ្លូវខុសហើយ(។)យើងនិយាយរិះគន់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ,

ព្រោះយើងនៅមានជំនឿថាគណបក្សនេះនៅមានតម្លៃ,អាចមានលទ្ធភាពជួយជាតិបាន,បើអ្នកដឹកនាំ,នាំគ្នាដើរផ្លូវ

ត្រូវ,តែបើយើងទុកគណបក្សនេះដូចគណបក្សហ្វុនសិនប៉ិច,ដែលជាអនុចរ(អ្នកតាមបំរើ)នៃគណបក្សកាន់អំណាច,គឺ

យើងមិនចាំបាច់ចំណាយពេលវេលារបស់យើងធ្វើការរិះគន់នោះឡើយ។

យើងមើលឃើញថាលោកសមរង្ស៊ី,គាត់ឥតមានចំណេញអ្វីសោះដែលលោកខំដើរតួជាសន្តតិជន(៣)សពសម្តេចសីហនុ

ព្រោះព្រះអង្គមិនជានិមិត្តរូបនៃភាពទំនើប,និងលទ្ធិប្រជាធិបតេយ្យនោះទេ(។)កុំឲច្រឡំ,ដោយសារលោកហ៊ុនសែន

កែនរាស្ត្រច្រើនមីដេរដាសមកធ្វើបុណ្យសព,ឲនាំគ្នាមកមើលក្បួនដង្ហែផ្កា,ស្មានថាសពសីហនុមានប្រជាប្រិយភាពពិត

នោះ,តាមពិតអ្វីដែលរបបនៅភ្នំពេញគេធ្វើ,គឺគេធ្វើឡើងសំរាប់ប្រយោជន៏គេតែប៉ុណ្ណោះ,ដូច្នេះបើលោកហ៊ុនសែនចង់

ដើរតួជាសន្តតិជនសពសីហនុ,សុំទុកឲគាត់ធ្វើទៅចុះ,ព្រោះធាតុលោកហ៊ុនសែនវាដូចសពសម្តេចសីហនុជាង,ធាតុ

នោះគឺ,លោកហ៊ុនសែននិងសពសីហនុ,គាត់ជាអ្នកស្រឡាញ់អំណាចផ្តាច់ការ,និងជាមិត្តចិនយួនកុម្មុយនិស្តដូចគ្នា។

យើងយល់ឃើញថា,បើប្រទេសខ្មែរយើងបច្ចុប្បន្នមានឯករាជ្យពិត,ដោយសេរីទើបឈ្មោះសពសីហនុមានកេតនភណ្ឌ(៦)

សំរាប់ជាតិខ្មែរ។

យើងដូចជាអស់អ្វីនឹងនិយាយនិងជូនយោបល់អំពីនយោបាយខ្មែរទៀតហើយ,យើងបានបង្ហាញគំនិតយើងសព្វគ្រប់

អស់ដែរ,តាមប្រាជ្ញាដែលយើងមានតិចតូចជាទីបំផុត,ដូច្នេះស្រេចតែខ្មែរម្នាក់ៗ,យល់ដឹងពីការិយកម្ម(៦),តាមសម្ប

ជញ្ញរបស់គេដែលតម្រូវឲគេធ្វើទៅចុះ,ចំពោះយើងវិញ,យើងគ្មានទុកខ្មែរ,ឬចិនយួនណា,ដែលគេមានគំនិតខុសពី

យើង,ជាសត្រូវនោះឡើយ,បើជននោះគេមិនបំផ្លាញ,និងមិនទុកជាតិខ្មែរជាសត្រូវរបស់គេ(។)តែទោះបីនៅមុខ

សត្រូវជាតិ,ក៏យើងមិនប្រើកលហពិរោធ(៧)ប្រឆាំងនឹងអំពើហិង្សារបស់អ្នកដឹកនាំផ្តាច់ការដែរ,មធ្យោបាយប្រឆាំង

នឹងសត្រូវជាតិមានតែមួយគត់សំរាប់ជាតិ,គឺការរួបរួមខ្មែរជាកម្លាំងជាតិតែមួយ,ហានធ្វើការិយកម្មសំរាប់ប្រយោជន៏

ជាតិតាមវិធីអហិង្សាសំរបតាមស្ថានការណ៏ឲធ្វើ,ហើយស្ថានការបច្ចុប្បន្ននៅស្រុកខ្មែរ,ពុំអាចនាំខ្មែរឲមានជ័យជំនះលើ

របបផ្តាច់ការតាមវិធីបោះឆ្នោតនោះឡើយ,ដែលអ្នកកាន់អំណាចគេរៀបចំឡើងសំរាប់គេឈ្នះដើម្បីបំរើប្រយោជន៏

គេតែប៉ុណ្ណោះ(។)យកការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ជាមធ្យោបាយសង្គ្រោះជាតិគឺជាមធ្យោបាយទ័លច្រក,ជា

នាសនៈ(៨)សំរាប់ប្រជាជាតិខ្មែរ៕

 

 

សន្ទានុក្រម

 

 

(១)ចុះក្នុងអត្ថបទមនសិការខ្មែរថ្ងៃទី៣មីនា២០១៣។

(២)លឿនច្រឿនជានិរន្តរ=Une augmentation exponentielle

(៣)ធ្វើសង្ហារិមកម្ម=Mobiliser

(៣)សន្តតិជន​=Héritier

(៥)កេតនភណ្ឌ=ដ៏ឧត្តុងឧត្តម។

(៦)ការិយកម្ម=កិច្ចការដែលត្រូវធ្វើ។

(៧)កលហពិរោធ=កំហឹងដែលកើតពីជម្លោះ។

(៨)=សេចក្តីវិនាស។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens