Overblog
Editer l'article Suivre ce blog Administration + Créer mon blog
4 septembre 2013 3 04 /09 /septembre /2013 04:49

 

DSC05407 ប្រតិកម្មរហ័ស

 

 

ដល់ត្រើយសោយគូទ

 

សមរង្ស៊ីនិងកឹមសុខាកំពុងបោកប្រាស់ម្ចាស់ឆ្នោតក្បត់ហ្នឹងឆន្ទៈម្ចាស់ឆ្នោតទុកម្ចាស់ឆ្នោតជាឧបករណ៏ប្រើសំរាប់បំរើ

គោលបំណងរបស់ខ្លួនគឺរួមចែកអំណាចជាមួយគណបក្សប្រជាជន(គ.ប.ជ)ដែលប្រជាពលរដ្ឋភាគច្រើនដាច់ខាត

សម្រេចរួចស្រេចថាត្រូវតែដូររបបដឹកនាំបច្ចុប្បន្នដែលមានគ.ប.ជ.ជាអ្នកកាន់អំណាចផ្តាច់ការ(។)ថ្មីនេះសមរង្ស៊ី

ប្រកាសឲបញ្ជប់ធ្វើមហាបាតុកម្ម,ដើម្បីទាមទារឲមានការបង្កើតក្រុមការងារឯករាជ្យដើម្បីដោះស្រាយបញ្ហាដែលមាន

កើតឡើងក្នុងការបោះឆ្នោតនាថ្ងៃទី២៨កក្តដា,ដែលខ្លួនគ្រងធ្វើនាថ្ងៃទី៧កញ្ញាខាងមុខ,ហើយសូមឲប្រជាពលរដ្ឋធ្វើ

ពិធីបួងសួងសុំសន្តិភាពជំនួសវិញ (។)សមរង្ស៊ីអាងហេតុផលនៃការដូរនេះគឺគណបក្សសង្គ្រោះជាតិ(គ.ស.ជ.)គោរពសារ

ស្តេចសីហមុនីនាថ្ងៃទី៣០សីហាជូនដល់ប្រជាពលរដ្ឋខ្មែរ។

ទង្វើនេះជាជំហានទី១ដែលគ.ស.ជ.និងគ.ប.ជ.កំពុងនាំគ្នាជ្រើសរើសយកស្តេចសីហមនីធ្វើជាអាជ្ញាកណ្តាលក្នុង

ទំនាស់របស់ពួកគេដើម្បីចែកអំណាចគ្នា(។)និន្នាការនេះគឺសមរង្ស៊ីក្តីហុនសែនក្តីទុកជាឧបាយដោះខ្លួនពីទម្ងន់ការ

ទាមទាររបស់ប្រជាពលរដ្ឋខ្មែរឲមានដូរជាដាច់ខាតនូវរបបដឹកនាំផ្តាច់ការបច្ចុប្បន្ននៅក្នុងស្រុកខ្មែរ,ហេតុនេះឯង

ហើយដែលយើងមើលឃើញថាសមរង្ស៊ីនិងកឹមសុខាកំពុងដូរពាក្យសំដីពីខ្លាំងមកថ្នមទៅលើហ៊ុនសែនដើម្បីបង្កើតឲ

មានបរិយាការណ៏មេត្រីភាពដែលមានស្តេចសីហមុនីជាអ្នកសម្របសម្រួលក្នុងជម្លោះនៃការចែកអំណាចគ្នា(។)តែគេ

ដឹងរួចស្រេចហើយថារាស្ត្រខ្មែរលែងមានជំនឿទៅលើស្តេចសីហមុនីជាយូរអង្វែងមកហើយ,តាំងពីសីហនុមកមកដល់

សីហមុនី,ស្តេចពីរអង្គនេះបានបង្ហាញអាកប្បកិរិយាមិនឯករាជ្យនិងមិនអព្យាក្រិតរបស់ខ្លួនរួចស្រេចមកហើយនៅ

ចំពោះគ្រប់បញ្ហាប្រជាពលរដ្ឋដែលលោកបានជួបប្រទះ,ហើយអាកប្បកិរិយាខ្ខះគេអាចចាត់ថ្នាក់ជាអំពើក្បត់ជាតិទៅ

ទៀតដូចយ៉ាងការចុះហត្ថលេខារបស់ស្តេចសីហមុនីនាឆ្នាំ២០០៥ទទួលស្គាល់គ្រប់កិច្ចព្រមព្រៀងខ្មែរយួនទាំងឡាយ

ដែលមានតាំងពីឆ្នាំ១៩៧៩ដែលវានាំឲស្រុកខ្មែរបាត់បង់នូវបូរណភាពទឹកដី,ម្យ៉ាងទៀតក្នុងសារថ្ងៃទី៣០សីហា,ស្តេច

សីហមុនីធ្វើអនុសាស្ត្រឲប្រជាពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរក្នុងការរកដំណោះស្រាយបញ្ហាខ្មែរបច្ចុប្បន្ន,តែស្តេចសីហមុនី

ភ្លេចគិតថានៅពេលប្រជាពលរដ្ឋខ្មែរកំពុងមានទុក្ខ,ខ្លួនព្រះអង្គរត់ទៅរស់នៅស្រុកចិន,ខ្ញុំសួរថាតើសេចក្តីថ្លៃថ្នូររបស់

ព្រះអង្គដែលជាមហាក្សត្យខ្មែរនៅត្រង់ណាទៅ(?)ខ្ញុំមានជំនឿថានៅថ្ងៃមុខឆាប់ៗនេះច្បាស់ជាសមរង្ស៊ីនិងកឹមសុខា

ប្រកាសថាគ.ស.ជ.នឹងចូលរួមប្រជុំរដ្ឋសភាដោយអាងហេតុផលថាធ្វើតាមការកោះហៅប្រជុំស្តេចសីហមុនីដោយ

អនុលោមតាមរដ្ឋធម្មនុញ្ញ(។)សមរង្ស៊ី,កឹមសុខានិងថ្នាក់ដឹកនាំគ.ស.ជ.ក្នុងទង្វើខាងលើនេះ,កំពុងនាំគ្នាត្រៀមចាំ

ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាផ្លូវការដែលគ.ជ.ប.នឹងធ្វើការប្រកាសនាថ្ងៃទី៨កញ្ញាខាងមុខនេះដោយអាង

ហេតុផលថាធ្វើតាមស្តេចដើម្បីរក្សាសន្តិភាពនៅក្នុងស្រុកខ្មែរ(។)កឹមសុខានិយាយបន្លុយពាក្យរួចហើយថាបើគ.ជ.ប.

នៅតែទុកគ.ប.ជ.ជាអ្នកឈ្នះឆ្នោត,គណបក្សគាត់នៅតែបន្តទាមទារឲរកតុត្តិធម៍ដល់ម្ចាស់ឆ្នោតតាមការចរចារក្នុង

ក្របខណ្ឌច្បាប់,គឺមានន័យថាគ.ស.ជ.ចូលរួមបើកសភាជាតិនេះឯង។

នាដកថាដែលអាចកើតមានឡើងក្នុងការស្រុះស្រួលចែកអំណាចគ្នារវៀងសមរង្ស៊ី,កឹមសុខានិងហ៊ុនសែនគឺឲហ៊ុន

សែនត្រូវចែកដំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិដល់សមរង្ស៊ីហើយបញ្ជាឲស្តេចតែងតាំងងារជាសម្តេច,

ឯចំណែកកឹមសុខាវិញនឹងទទួលដំណែងជាអនុប្រធានរដ្ឋសភាឬប្រធានតែម្តង,ហើយអាចនឹងទទួលងារបន្ថែម

ទៀតជាសម្តេចផងដែរ,ឯចំណែកម្ចាស់ឆ្នោតវិញុ,លោកនឹងក្លាយជាក្របីដែលគេសំរាប់ជិះឆ្លងកាត់ភក់តែប៉ុណ្ណោះ។

ដូច្នេះបើប្រជាពលរដ្ឋខ្មែរនៅតែប្រគល់ជោគវាសនារបស់លោកឲអ្នកនយោបាយបែបសមរង្ស៊ីនិងកឹមសុខាដែលគាត់

បានបង្ហាញរួចហើយពីភាពអសម្ថភាពនិងសហការជានិច្ចជាមួយហ៊ុនសែនអស់ច្រើននីតិកាលរដ្ធសភារួចមកហើយគឺ

ប្រជាពលរដ្ឋខ្មែរយើងលោកនាំគ្នាដើរយកកឲហ៊ុនសែនទាក់ដាក់ទ្រុងយួនដូចឆ្កែជាពុំខាន(។)ផ្លូវដើររបស់ប្រជា

ពលរដ្ឋមានតែមួយគត់គឺធ្វើសកម្មភាពអហិង្សាតាមគ្រប់មយោបាយដែលខ្លួនមានកុំឲហ៊ុនសែនអាចបន្តកាន់

អំណាចផ្តាច់ការបានតាមការលួចឆ្នោតនិងកុំឲសមរង្ស៊ីនិងគឹមសុខាលួចជ័យជំនះប្រជាពលរដ្ឋខ្មែរសំរាប់យកទៅរក

ប្រយោជន៏របស់គេគឺការចែកអំណាចជាមួយហ៊ុនសែនសំរាប់សង្កត់កខ្មែរ(។)គ្រប់បាតុកម្មរបស់ប្រជាពលរដ្ឋខ្នែរត្រូវ

តែនាំគ្នាស្រែកពាក្យស្លោកជានិច្ច”ដូរឬមិនដូរ,គឺត្រូវតែដូរជាដាច់ខាត”។

តើអ្នកណាទៅដែលជាអ្នកបង្កើតពាក្យស្លោកនេះ(?)កុំនាំគ្នាបោករាស្ត្រតាមល្បិច”ដល់ត្រើយនាំគ្នាសោយគូទ”ឲសោះ

ព្រោះវាហួសសម័យទៅហើយ៕

 

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens