Overblog
Editer l'article Suivre ce blog Administration + Créer mon blog
18 mars 2018 7 18 /03 /mars /2018 05:18

ចុចខាងក្រោមសង្ខេបអត្ថបទដើម្បីអានអត្ថបទទាំងមូល ជាខ្នាត pdf។

សង្ខេបអត្ថបទ

 

ជ័យជំនះ វាជាបញ្ហា នៃឆន្ទៈ។ ត្រូវដឹងថា ចាប់ពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៣ នៅក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព ២៧ កុម្ភៈ ឆ្នាំ ១៩៧៣, កងទ័ពអាកាស អាមេរីកាំង លែងអាចធ្វើអន្តរគមន៏នៅស្រុកខ្មែរបានជាដាច់ខាត។ សហរដ្ឋអាមេរីក លែងផ្តល់ជំនួយយោធា និង ថែមទាំងកាត់ជំនួយសេដ្ឋកិច្ច។ វាហាក់បីដូចជា សហរដ្ឋអាមេរីក មិនចង់ខ្ចះខ្ចាយថវិការជាតិខ្លួន តែនៅលើសមរភូមិនៅកម្ពុជា យុទ្ធជនខ្មែរ ត្រូវបន្តចំណាយជីវិត ដើម្បី ប្រឆាំងនឹងកម្លាំងកុម្មុយនិស្ត ដែលជាសត្រូវនឹង សហរដ្ឋអាមេរីក។ កិច្ចព្រមព្រៀងសន្តិភាព របស់អាមេរីកាំង គឺសំរាប់តែ ដកទ័ពអាមេរីកាំងចេញពីសមរភូមិ តែមិនអាច បង្ខំសត្រូវខ្លួន មិនឲបន្តវៃប្រហារ ទៅលើកងទ័ព ជាមិត្តរបស់ខ្លួន, មិនតែប៉ុណ្ណោះ គឺថែមទាំង ផ្តាច់ជំនួយសឹក មិន ឲកងទ័ព ធ្លាប់ស្ម័គ្រច្បាំងជាមួយខ្លួន គ្មានមធ្យោបាយ ការពារខ្លួន។ តាមពិត វាជាកិច្ចព្រមព្រៀងសន្តិភាព ចងដៃ កងទ័ពជាតិ ខ្មែរ និង យួនខាងត្បូង ទុកឲ កងទ័ពយៀកកុង និង យួនខាងជើង វៃតាមតែចិត្ត។ គេមិននឹងគិតស្មានថា សហរដ្ឋអាមេរីក ទោះបី ធ្វើយ៉ាងណា មិនឲខ្លួនបាក់មុខមាត់ ជាអ្នកចាញ់សង្គ្រាម ក្នុងការដកខ្លួន ចេញពីយៀកណាម។ ដោយសារខ្លួនគិតតែ អំពី កិត្យានុភាពនោះ ទោះបី មិនបានយកចិត្តទុកដាក់ អំពី សីលធម៏ និង មនុស្សធម៏ សហរដ្ឋអាមេរីក ក៏គួរធ្វើយ៉ាងណា កុំអោយ ការបញ្ចប់សង្គ្រាម វានាំមក នូវសោលនាដកម្ម ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានការទុកចិត្តទៅលើខ្លួន ក្នុងឋានៈជាមហាអំណាច នៃលោកសេរី និង មហានគរ នៃលទ្ធិប្រជាធិបតេយ្យ....

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens