Overblog
Editer l'article Suivre ce blog Administration + Créer mon blog
3 novembre 2012 6 03 /11 /novembre /2012 07:17

 

ធម្ម ឯកសារជាកំណត់ការចងចាំរបស់អ្នកស្នេហាជាតិ

 

ឈ្នះធ្វើស្តេច ចាញ់ធ្វើសេដ្ឋី

 

សំបុត្រប្រជាពលរដ្ឋខ្មែរនៅភ្នំពេញធ្លាប់បានចុះផ្សាយក្នុងព្រឹត្តិប័ត្រ”មូលខ្មែរ”,លេខ១៣០,ខែមីនា១៩៩២

 

 

យើងចុះផ្សាយសំបុត្រនេះឡើងវិញ,ដោយចង់បញ្ចាក់បង្ហាញថា២០ឆ្នាំកន្លងមកតើស្ថានភាពនៅស្រុកខ្មែរមានអ្វីខុសពីឆ្នាំ

១៩៩២ដែរឬទេ?

ស្ថានភាពនៅដដែល,បូកនឹងយួនរាប់លាននាក់មករស់នៅក្នុងស្រុក,ហើយពួកគេក្លាយជាម្ចាស់ស្រុកខ្មែរ!

 

ពាក្យស្លោកលោកហ៊ុនសែនបាននិយាយថាឈ្នះធ្វើស្តេចចាញ់ធ្វើសេដ្ឋី(។) គ្រប់ជំនាន់មិនដែលឃើញទាល់តែសោះអំពើ

ពុករលួយ,គ្រប់បែបយ៉ាងនៅភ្នំពេញ,ប្រជាពលរដ្ឋខ្មែរកំពុងស្រេកឃ្លាននៅសន្តិភាព,និងគោរពសិទ្ធិមនុស្ស,តែផ្ទុយ

ទៅវិញអំពើពុករលួយគ្រប់ក្រសួងកៀបសង្កត់មកលើប្រជាពលរដ្ឋ,ហើយនាំគ្នាលក់អាគា,និងក្រសួងមន្ទី,ឬក៏រិបអូស

យកផ្ទះប្រជាពលរដ្ឋ,យកទៅលក់ស្រេចតែក្បាលចិត្តរៀងខ្លួន,ប្រជាពលរដ្ឋរាប់សែននាក់គ្រោះថ្នាក់ទឹកជំនន់,រកតែ

អង្ករច្រកឆ្នាំងគ្មាន,ស្ទើរតែដាច់ពោះស្លាប់,គេយកអំណោយរបស់អង្កាមនុស្សធម៍យកទៅលក់ពេញផ្សារអូឬស្សី,អ្នក

ណាស្លាប់ឯណាក៏ស្លាប់ចុះ,ឲតែគ្រួសារអញ,ប្រពន្ធកូនអញ,និងបក្សពួកអញរស់បានហើយ,រដ្ឋមន្រី្តម្នាក់ៗលក់ដី,លក់ផ្ទះ

លក់មន្ទីចាត់ការរាប់រយគីឡួមាស,គិតទៅកូនខ្មែរកម្មណាស់,គេចពីយួន,មកជួបអាពត,គេចពីអាពត,មកជួប

យៀកកុង(។)មេដឹកនាំរបស់កូនខ្មែរ,ធ្វើនយោបាយសំលាប់ប្រជាពលរដ្ឋ,បង្វែងដានខ្មែរហើយបង្ខំឲកូនខ្មែរបែមក

លុតក្រាបថ្វាយបង្គំសុំរស់ក្រោមបាទជើងគេតទៅទៀត,រហូតហ៊ុនសែនសុំស្តេចធ្វើឪទៀតផង,មែនរាស្ត្រចង់ធ្វើ

ស្តេចណាស់,តែស្តេចមិនមែនចង់ធ្វើរាស្ត្រទេ,គេសម្លឹងឃើញប្រជាពលរដ្ឋខ្មែរដូចសំរាមជាប់បាទជើង,មិនស្មើផង(។)

ខ្លួនឯងថាឲគេធ្វើតាមខ្លួន,គេតវ៉ាខ្លះ,យកគេទៅដាក់គុក,ឬសម្លាប់គេចោល,គមនិតចាស់កំរិលរបៀបនេះវិលត្រ

ឡប់មកគំរៀមគំហែងកូនខ្មែរតទៅទៀតហើយ(។)កូនខ្មែរគេចពីរបបមួយ,មកជួបនឹងរបបមួយ,ឆ្នាំ១៩៥៣វឹលត្រ

ឡប់មកវិញ,ច្បាប់ទំលាប់របស់គេបង្កើតមក,គេមិនបាននាំគ្នាតាមទេ,គេយកទៅទ្រាប់គូតអង្គុយអស់ហើយ,ច្បាប់

គេនៅនឹងបបូរមាត់,គេនិយាយទៅវិញ,ត្រង់ណាទៅហៅថាច្បាប់,អំពើព្រៃផ្សៃលួចប្លន់,កាប់សម្លាប់,យកទ្រព្យសម្បត្តិ,

ចាប់កូនក្រមុំប្រជាពលរដ្ឋយកទៅធ្វើបាប,ឬចាប់កូនស្រីគេយកទៅដាក់គុក,ហើយឲឪពុកម្តាយយកប្រាក់ទៅលស់

យកមកវិញ(។)ពួកអ្នកប្រព្រឹត្តិអំពើរបៀបនេះ,គឺពួកទាហានភ្នំពេញប្រចាំការនៅខេត្តកំពង់ចាមកងពលលេខ៣៣,

និង៣៥,ហើយពួកខ្មែរក្រហម(។)ប្រជាពលរដ្ឋខ្មែរសែនវេទនាណាស់,ឪកំពុងស្រែកទាមទាររកសន្លឹកឆ្នោត,ប្រជាពលរដ្ឋ

ខ្មែរហើបមាតមិរួច,ឬមិដឹងនិយាយប្រាប់នរណាឲជួយខ្លួនទេ(។)ពាក្យថាសន្តិភាពឮរួចហើយតែមិនទាន់បានឃើញ

ទេ។

សេចក្តីអំពាវនាវរបស់ខ្ញុំបាទ,ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែរនោះ,សូមបងប្អូនរួមឈាមទាំងអស់នៅខាងក្រៅ

ប្រទេស,ហើយចេះដឹងច្បាប់ទំលាប់ច្បាស់ពិត,ហើយស្គាល់នូវសេចក្តីវេទនារបស់កូនខ្មែរពិតៗ,សូមមេត្តាវឹលមកជួយ

កូនខ្មែរឲបានរួចផុតពីសេចក្តីវេទនានេះផង(។)ខ្ញុំនិយាយនេះគឺរឿងពិត,បើលោក,ឬលោកស្រីបានអញ្ញើញមកស្រុក

យើងតាមជនបទ,ឬស្រុកស្រែចំការដូចរូបខ្ញុំ,ប្រាកដជាអស់លោក,លោកស្រីឈឺក្បាលជាងខ្ញុំទៅទៀត។

សូមបងប្អូនរួមឈាមរបស់ខ្មែរយើងនៅបរទេស,កុំភ្លេចកូនខ្មែរនៅក្នុងប្រទេសដែលកំពុងរងទុក្ខវេទនា។

សូមអរគុណ,ពីកូនខ្មែរមួយរូប,នៅក្នុងប្រទេសខ្មែរ៕

 

សរសេរដោយខ្មែរអនាមិកម្នាក់

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens