Overblog
Editer l'article Suivre ce blog Administration + Créer mon blog
29 janvier 2013 2 29 /01 /janvier /2013 17:08

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)

 

ទស្សនៈដ៏ចម្លែក!

 

តាមការផ្សាយវិទ្យុ”សម្លេចសហរដ្ឋអាមេរិក”,ថ្ងៃទី២៤មករា២០១៣,អ្នកដឹកនាំគណបក្សប្រឆាំងពីររូប,លោកយិមសុវណ្ណ

និងយ៉ែមបុញ្ញឫទ្ធិ,បានឆ្លើយតបនូវសំណួរច្រើនរបស់អ្នកស្តាប់វិទ្យុ(។)ក្នុងចម្លើយទាំងឡាយនោះ,លោកទាំងពីររូបនេះ

បានបង្ហាញនូវគោលជំហរមួយច្បាស់លាស់,ដែលខ្មែរយើងត្រូវកត់ទុកជាថ្មីម្តងទៀត,ព្រោះថាអស់លោកអ្នកដឹកនាំ

បក្ស,ដែលនិយមថាខ្លួនជាអ្នកប្រឆាំង,គាត់តែងតែដូរគោលជំហររបស់ពួកគាត់,ដូចគាត់ផោមចោលឲតែគេឮ

សម្លេងតែប៉ុណ្ណោះ,ឋិតិភាព(១)ថ្មីនោះ,គឺពួកគាត់សំរេច,ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៨កក្តដា២០១៣

ខាងមុខនេះ,ទោះបីគ្មានការកែទម្រង់គ.ជ.ប.,និងគ្មានវត្តមានលោកសមរង្ស៊ីក្នុងការបោះឆ្នោតនោះក៏ដោយ។

លោកបុញ្ញឬទ្ធិ,បានធ្វើការប្រៀបធៀបលោកសមរង្ស៊ីដូចលោកឧត្តមសេនីយសាលដឺង្គោល,និងលោកអាយ៉ាតូលាកុំ

មីនី,ថាលោកទាំងពីរឥតចាំបាច់មានវត្តមានលោកនៅក្នុងប្រទេសរបស់លោកនោះទេ,តែលោកទាំងពីរនៅទីបំផុត

មានជ័យជំនិះលើសត្រូវជាតិរបស់លោកបាន(។)ការលើកឧទាហរណ៏នេះមកប្រដូចនឹងករណីលោកសមរង្ស៊ី,វាគ្មានភាព

ដូចគ្នាទាល់តែសោះ,ទី១,លោកសាលដឺង្គោល,លោកប្រឆាំងចេញមុខនៅក្រៅប្រទេស,តាមផ្លូវយោធាក្តី,នយោបាយក្តី,

នឹងសត្រូវជាតិនៅក្នុងប្រទេសលោក,និងកងទ័ពបរទេសឈ្លានពានប្រទេសលោក,ហើយលោកបានទទួលការគាំទ្រ

ពេញមុខពីសំណាក់កងទ័ពសម្ពន្ធមិត្រ,និងកម្លាំងអ្នកតស៊ូទាងអស់នៅក្នុងប្រទេស,ក្នុងគោលជំហរច្បាស់លាស់របស់

លោក,គឺវាយប្រហារសត្រូវរបស់ជាតិលោក(។)ចំណែកលោកអាយ៉ាតូលាកុំមីនីវិញ,លោកមានការគាំទ្រពីសំណាក់អ្នកគាំ

ទ្រលោកយ៉ាងសកម្ម,ធ្វើកុប្បកម្ម(sédition)ប្រឆាំងចេញមុខនឹងអ្នកកាន់អំណាចឥតមានខ្លាចបាត់បង់ជីវិត,ដើម្បី

រំលំរបបដឹកនាំជាតិ,នៅពេលនោះគេទុកវាជារបបសក្តិភូមិ។

ករណីលោកសមរង្ស៊ី,លោកមិនដែលមានការគាំទ្រពីរដ្ឋាភិបាលបរទេសណាមួយនោះឡើយ,ក្រៅពីអង្គការក្រៅរដ្ឋាភិ

បាល,ឥស្សរជននយោបាយ,អ្នកការសែត,បរទេស,មួយចំនួនតូចតែប៉ុណ្ណោះ(។)ចំណែកនៅក្នុងប្រទេសវិញ,តាំងពី

លោកសមរង្ស៊ីចេញមករស់នៅក្រៅស្រុក,គណបក្សរបស់លោកមិនដែលហានធ្វើសកម្មភាពការពារលោកពេញមុខជា

មគ្គទេសក៏បក្ស,ដើម្បីឲលោកមានកម្លាំងនយោបាយធ្វើនយោបាយការពារប្រយោជន៏ជាតិពីបរទេសនោះឡើយ(។)

ផ្ទុយទៅវិញអស់លោកអ្នកដឹកនាំគណបក្សសមរង្ស៊ី,បាននាំគ្នាដេកសោយសុខក្នុងរបបដឹកនាំបច្ចុប្បន្ន,ឥតឈឺក្បាល

នឹងកិត្តិយស,មេគណបក្សខ្លួននោះឡើយ(។)ឯចំណែកគណបក្សលោកយែមបុញ្ញឫទ្ធិវិញ,ពួកគាត់ទើបតែឈប់ជេរ,រិះគន់

លោកសមរង្ស៊ីប៉ុន្មានខែនេះតែប៉ុណ្ណោះទេ,តើធ្វើយ៉ាងម៉េចកើត,ឲលោកសមរង្ស៊ីក្លាយទៅជាលោកសាលដឺង្គោល,និង

លោកអាយ៉ាតូលាកុំមីនីបាន,ដូចលោកយ៉ែមបុញ្ញឫទ្ធិលើកយកមកធ្វើការប្រៀបធៀបនេះ(។)ឬមួយលោកបុញ្ញឫទ្ធិប្រើ

ភាសាខ្យល់សំរាប់បញ្ញោរលោកសមរង្ស៊ី,ដោយយល់ឃើញថា,បុគ្គលនេះចូលចិត្តឲគេបញ្ញោរខ្លួន,ឬមួយលោកបុញ្ញ

ឫទ្ធិមានគំនិតនយោបាយចម្លែកតែប៉ុណ្ណោះ,ដែលគ្មានវិចារប្បញ្ញា(២)តែយើងស្របលោកដែរ,ថាលោកសមរង្ស៊ី

គាត់អាចធ្វើសកម្មភាពប្រឆាំងនឹងរបបផ្តាច់ការបច្ចុប្បន្នពីបរទេសបាន,ហើយអាចមានប្រសិទ្ធិភាពទៀតផង

នៅពេលណាលោកប្រើយុទ្ធសាស្ត្រនយោបាយសមត្រូវមួយ,ក្នុងកាលៈទេសៈជាកោលាហលនៅក្នុងស្រុកខ្មែរបច្ចុប្បន្ននេះ

យុទ្ធសាស្ត្រនោះ,គឺការដាច់សម្ពន្ធជាដាច់ខាតនឹងរបបនយោបាយផ្តាច់ការនៅស្រុកខ្មែរ,ដែលមានគណបក្សប្រជាជន

ជាអ្នកដឹកនាំ(។)ការដាច់សម្ពន្ធនេះ,ជាសកម្មភាពនយោបាយជាសារវន្ត(acte.politique.fondamental)មួយ,ដែលជា

នវកម្ម(novation)អាចចៀសវាងកុំឲមានព្យាកុលភាព(confusion)ក្នុងជួរអ្នកប្រជាធិបតេយ្យផង,និងក្នុងសតិប្រជា

ពលរដ្ឋផង,ថាអ្វីជាលទ្ធិប្រជាធិបតេយ្យពិត,អ្វីជាលទ្ធិប្រជាធិបតេយ្យបោកប្រាសដើម្បីប្រយោជន៏បក្សពួក(។)ចំពោះ

យើង,ការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ជាលទ្ធិប្រជាធិបតេយ្យបោកប្រាសសំរាប់រក្សាអំណាចផ្តាច់ការ,ដូច្នេះ

ការធ្វើពហិការជាការការពារលទ្ធិប្រជាធិបតេយ្យពិត,ការពារលទ្ធិប្រជាធិបតេយ្យ,គឺការពារប្រយោជន៏ជាតិនោះឯង។

លោកសមរង្ស៊ីដឹងច្បាស់ណាស់អំពីគោលបំណងនៃនយោបាយដឹកនាំជាតិ,ដែលអ្នកវិទូនយោបាយខ្លះ,ឲឈ្មោះវាថា

វិទ្យាសាស្ត្រនៃសុភមង្គលជាតិ”,វិទ្យាសាស្ត្រនេះត្រូវមានគោលដៅពីរយ៉ាង៖

ទី១គឺ,សុភមង្គលនៃមនុស្ស,រួមរស់ជាមួយគ្នាក្នុងសង្គម។

ទី២គឺ,ការស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង,ដើម្បីរក្សាសុភមង្គលដ៏ឧត្តមនេះ,ដែលតម្រូវវា,ឲមានភាពត្រូវគ្នាជាមួយ

នឹងធម្មជាតិទៀតផង។

ក្នុងវិទ្យាសាស្ត្រនៃសុភមង្គលជាតិនោះឯង,អ្នកប្រជាធិបតេយ្យត្រូវមានកាតព្វកិច្ច,ប្រឆាំងនឹងគ្រប់អំពើណា,ដែល

មានគោលការណ៏ផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ,ដូចយ៉ាងការបោះឆ្នោត,ដែលគ្មានសេរី,និងគ្មានយត្តិធម៍(។)ការប្រ

ឆាំងនេះ,ជាការការពារជាធម្មានុរូប(légitime.défense),របស់ប្រជាពលរដ្ឋ,មិនដូចលោកបុញ្ញឫទ្ធិធ្វើការអំពាវនាវ,

ឲប្រជាពលរដ្ឋមិនគោរពគោលការណ៏លទ្ធិប្រជាធិបតេយ្យ,គឺចូលរួមបោះឆ្នោតមួយ,ដែលគ្មានសេរី,និងគ្មានយុត្តិធម៍។

សេចក្តីអំពាវនាវនេះឯកហើយ,ដែលយើងអាចទុកជាបដិប្បញ្ញាតិ(មិនស្រប)នឹងច្បាប់រដ្ឋធម្មនុញ្ញ,ឬជាអនុទេ្ទស(ការ

សំដែងដើម្បីឲធ្វើតាម)ទុច្ចរិតដែលជាកត្តាបង្កើតគ្រោះថ្នាក់មួយដល់ប្រទេសខ្មែរ។

 

គំនិតនយោបាយចម្លែក,គឺពិតជាចម្លែកណាស់ហើយ,បើយើងស្តាប់លោយិមសុវណ្ណវិញ,គាត់មានទស្សនៈលទ្ធិប្រជាធិប

តេយ្យចម្លែកណាស់,គឺថាទោះបីគាត់យល់ឃើញថាការបោះឆ្នោតថា្នក់ជាតិខាងមុខនេះ,ជាការបោះឆ្នោតគ្មានសេរី,

គ្មានយុត្តធម៍,ក៏គាត់យល់ឃើញថាត្រូវតែចូលរួមបោះឆ្នោតនោះដែរ(។)ទស្សនៈនេះ,មិនចម្លែកឫទេ(?)លោកយិមសុវណ្ណ

មានគំនិតបែបនេះ,ក្នុងនាមលោកជាតំណាងរាស្ត្រ,ដែលជាអ្នកតែងច្បាប់រដ្ឋ,គឺជាសម្តីឃ្លាតច្បាប់នោះហើយ,ព្រោះអ្វី

ដែលគ្មានយុត្តិធម៏,លោកជាអ្នកតែងច្បាប់ត្រូវតែហានតយុទ្ធវាឥតរួញរា,យើងឃើញថាលោកមិនគ្រាន់តែមិនតយុទ្ធ

នឹងអំពើអយុត្តិធម៍នោះទេ,លោកថែមទាំងធានាឲអំពើនោះមានសកម្មភាពថែមទៅទៀត(។)ការធានានោះគឺ

ការអំពាវនាវឲប្រជាពលរដ្ឋចូលរួមការបោះឆ្នោតដែលលោកទុកជាមុនស្រេចដែរ,ថាវាគ្មានសេរី,និងយុត្តិធម៍(។)ការចូល

រួមបែបនេះ,គេអាចទុកបានជាតុណ្ហីភាព(accord.tacite)ជាមួយជនប្រព្រឹត្តបទឧក្រិដ្ឋនោះឯង,ដែលនាំឲមាន

អានុភាព(effet)ជាអវិជ្ជមាន,ដល់លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ(។)លោកយិមសុវណ្ណនិយាយបញ្ចាក់បន្ថែមថា,បើ

បោះឆ្នោតហើយ,គេឃើញថាវាគ្មានសេរី,គ្មានយុត្តិធម៍ពិតមែន,ច្បាស់ជាសហគមន៏អន្តរជាតិ,គេមិន

ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ,ការនិយាយនេះ,លោកយិមសុវណ្ណ,គាត់ភ្លេចទាំងស្រុងថា,គណបក្សលោក

តែងតែទទួលស្គាល់ជានិច្ចគ្រប់ការបោះឆ្នោតពីមុនៗមក,ទោះបីលោកយិមសុវណ្ណ,មិនយល់ព្រមថាការបោះឆ្នោតទាំងឡាយ

នោះជាការបោះឆ្នោតដោយសេរី,និងដោយយុត្តិធម៍ក៏ដោយ(។)ល្បែងដ៏ប្លែកអស្ចារ្យនេះ,ជាល្បែងដែលគណបក្សប្រឆាំង

ចង់យកមកលេងម្តងទៀតនៅពេលបោះឆ្នោតខាងមុខនេះទៀគ្,ទោះបីគ្មានសេរី,គ្មានយុត្តិធម៍ត,ក៏ពួកគាត់ច្បាស់ជាទទួល

ស្គាល់លទ្ធផលការបោះឆ្នោតនោះទៀត(។)បើខ្មែរនាំគ្នាទទួលស្គាល់លទ្ធផលការបោះឆ្នោតបែបនេះ,តើបរទេសណា,គេមិន

ទទួលស្គាល់វា,ព្រោះគេតែងទុកឆន្ទៈរាស្ត្រប្រទេសនិមួយៗជាធំ។

 

យើងឃើញថាអ្នកដឹកនាំគណបក្សប្រឆាំងកំពុងតែសាបព្រោះខ្យល់,គឺនៅពេលក្រោយការបោះឆ្នោត,ច្បាស់ជាពួក

គាត់,នាំប្រជាពលរដ្ឋ,ទៅច្រូតព្យុះសង្ឃរាជាពុំខាន,ព្រោះថាគាត់មិនគ្រាន់តែចាញ់ការបោះឆ្នោតតែប៉ុណ្ណោះ,គឺគាត់

ថែមទាំងប្រគល់អំណាចជាធម្មានុរូបដល់គណបក្សប្រជាជន,ឲគេបន្តអំណាចផ្តាច់ការមួយអាណត្តិទៀត,ដែលជារយៈ

ពេលមួយឲយៀកណាមពង្រឹងឥទ្ធិពលរបស់វានៅស្រុកខ្មែរឲកាន់តែរឹងប៉ឹងថែមទៅទៀត,ហើយប្រហែលជាទិស្សមានា

ការ(phase)ចុងក្រោយនៃអធិបតេយ្យភាពជាតិសាស្ត្រខ្មែរនៅក្នុងប្រទេសខ្លួន,ដែលមានជនជាតិយួន,និងចិន,ជា

ជនជាតិភាគច្រើន(។)យើងមិនជឿថាលោកសុវណ្ណ,និងបុញ្ញឫទ្ធិ,មិនមែនជាអ្នកស្នេហាជាតិនោះឡើយ,តែទស្សនៈ

របស់លោកទាំងពីរនាំឲយើងមានការព្រួយបារម្មណ៏ថា,ការស្នេហាជាតិរបស់លោកជាការស្នេហាជាតិមានវិភេទ(ការកែ

ប្រែសារជាតិ)ពីន័យដើមរបស់វា,ព្រោះជាការស្នហាជាតិបំរើផលប្រយោជន៏សត្រូវជាតិដោយមិនដឹងខ្លួន(។)យើងធ្លាប់

ឮលោកកិមសុខានិយាយថា,លោកមិនជឿថាយួនមានប្រជ្ញាជាងខ្មែរនោះទេ,យើងក៏មានជំនឿដូចលោកដែរ,តែ

យើងសង្ខេតឃើញថាលោកកិមសុខា,លោកតែងតែចាញ់បោកយួនជានិច្ច,តើលោកកិមសុខាជាខ្មែរឫទេ,បើលោកមាន

ប្រជ្ញាតិចជាងយួននោះ?

ចំណែកលោកសមរង្ស៊ីវិញ,បើគាត់ធ្វើតាមឪវាទសមមិត្តលោកទាំងឡាយ,បែបរៀបរាប់ខាងលើនេះ,គឺប្រកដជា

លោកសមរង្ស៊ីរស់ជាទណ្ឌិត,នៅក្រៅប្រទេស,អស់មួយជីវិតជាពុំខាន,ព្រោះសមមិត្តលោក,ក្រោយពីការបោះឆ្នោត,

បើគាត់មានកៅអីអង្គុយនៅរដ្ឋសភាផង,ចំពោះពួកគាត់,គាត់នឹងទុក,លោកសមរង្ស៊ី,ជាមនុស្សហួសសម័យ,ព្រោះ

ពួកគាត់នឹងស្វែងរកសុខក្នុងរបបលោកហ៊ុនសែនតទៅមុខទៀតជាពុំខាន។

ដូច្នេះការប្រដូចលោកសមរង្ស៊ីនឹងលោកសាលដឺង្គោល,និងអាយ៉ាតូលាកុំមីនី,គ្រាន់ជាសំដីមិនបានធ្វើសបថ,ដូច្នេះលោក

បុញ្ញឬទ្ធិឥតមានបាបអ្វីនោះឡើយនៅចំពោះមុខធម៍ព្រះពុទ្ធ,ឯចំណែកលោកសុវណ្ណវិញ,ពាក្យបញ្ចើចគាត់,ចំពោះលោក

សមរង្ស៊ី,គឺប្រហែលជាពាក្យបណ្តាសាឲលោកសមរង្ស៊ីរស់នៅក្រៅប្រទេសជាអនន្ត។

 

នេះហើយ,ជាប្រភេទអ្នកនយោបាយ,ដែលគាត់ទុកខ្លួនឯង,ជាសេចក្តីសង្ឃឹមរបស់ជាតិខ្មែរ!

 

ឧប​ សង្ហា

 

(១)ឋិតិភាព=ការកំណត់ឲជាក់ច្បាស់នូវមូលដ្ឋានអ្វីមួយ

(២)វិចារប្បញ្ញា=ប្រជ្ញាសំរាប់ពិចារណា

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens