Overblog
Editer l'article Suivre ce blog Administration + Créer mon blog
16 août 2012 4 16 /08 /août /2012 07:14

DSC05407 គួរលើកយកមកពិចារណាដែរ

លោកហ៊ុនសែន ក្នុងបញ្ហាព្រំដែនខ្មែរ

 

ជាបឋម,យើងគ្រាន់តែចង់បញ្ចាក់ភ្លាមថា,សម្តេចស៊ីហនុ,និងលោកហ៊ុនសែន,ក្នុងរឿងព្រំដែនគឺដូចជា”បួននិងមួយ

ដំប”តែប៉ុណ្ណោះ។ហេតុនេះឯងបានជារបបរាជានិយមសក្តិភូមិ,និងរបបរណបយួនបច្ចុប្បន្ន,ធ្វើសហការគ្នាល្អណាស់លើ

ក្បាលរាស្ត្រដែលកំពុងរស់ក្នុងទុក្ខវេទនាជាទីបំផុត,ហើយបាត់សិទ្ធីខ្លួនជាម្ចាស់ស្រុកនៅចំពោះមុខជនអន្ថោប្រវេសន៏យួន,

ហូរចូលស្រុកខ្មែរដូចបាក់ទំនប់ទឹក។

ខ្មែរបានស្តាប់,អន្តរាគមន៏នៅសភាជាតិ,នាថ្ងៃទី៩ខែសីហាឆ្នាំ២០១២,របស់លោកហ៊ុនសែន,ក្នុងនាមជាជនផ្តាច់ការ,

និយាយប៉ោឡែដូចមនុស្សស្រវឹងបាត់ស្មារតី,ការពារយួន,ជេរប្រមាថខ្មែរអ្នកស្នេហាជាតិអស់រយៈពេល៥ម៉ោង២០នាទី។

បើយើងធ្វើការសង្ខេបន័យនៃអន្តរាគមន៏ដ៏យូរអង្វែងនេះ,យើងឃើញមានតែមួយគត់,គឺភាពអវិជ្ជារបស់ម្ចាស់សំដីនេះ,

ដូច្នេះយើងអស់មានការសង័្សយទៅលើសេវភាពជននេះ,ក្នុងការបំរើផលប្រយោជន៏យួនកុម្មុយនិស្ត,គឺការលេបទឹកដីខ្មែរ


លោកហ៊ុនសែនគិតត្រូវមួយគឺ,ចងក្រងសំដីលោកជាឯកសារប្រវត្តិសាស្រ្តសំរាប់កូនខ្មែរជំនាន់ក្រោយអោយដឹងឮជាផ្លូវការ

ថា,លោកលក់ដីអោយយួនបែបណា,ក្នុងគោលបំណងតែមួយគត់,គឺថែរក្សាអំណាចលោក,ដែលមានយួនជាអ្នកការពារ។

ដូចសម្តេចស៊ីហនុធ្វើឯកសារប្រវត្តិសាស្ត្រនាថ្ថៃទី១៩កក្កតាឆ្នាំ១៩៩៣,ស្នើសូមអោយចិនជួយប្រាប់យួនអោយគោរព

ព្រំដែនខ្មែរ(អានឯកសារចុះផ្សាយក្នុងព្រឹត្តិប័ត្រជូនដំណឹង,លេខ១៧០,ខែសីហាឆ្នាំ២០១២របស់គណបក្សសមរង្ស៉ី)។

យើងដឹងថា,សម្តេចស៊ីហនុ,ព្រះអង្គការពារបូរណភាពទឹកដីតែក្នុងក្រដាសទេ,ដូចនាឆ្នាំ១៩៦០,អនុញ្ញាតអោយទ័ព

យៀកកុងចំនួន៦៥.០០០នាក់មកតាំងមូលដ្ឋានសឹកនៅក្នុងដីខ្មែរ,ឆ្នាំ១៩៧០,អនុញ្ញាតអោយទ័ពនេះវាយប្រហារកងទ័ព

ខ្មែរលើទឹកដីខ្មែរ,ហើយកាន់កាប់ទឹកដីខ្មែរប្រមាណ២ភាគ៣,ដើម្បីចង់វឹលត្រឡប់មកកាន់អំណាចផ្តាច់ការរបស់ព្រះអង្គវិញ,

ឆ្នាំ១៩៩៣,ក្រោយពីការបោះឆ្នោត,ដើម្បីរាជបល្ល័ង,ជួយគណបក្សប្រជាជន,ដែលជាគណបក្សរណបយួន,អោយរស់មាន

អំណាចក្នុងរាជរដ្ឋាភិបាលក្បាលដឹកនាំពីរ,បច្ចុប្បន្នកាលនេះទៀតរត់ទៅរស់សោយសុខនៅស្រុកចិនកុម្មុយនិស្តអ៊ឹងអើយ។

ចំណុចទាំងឡាយនេះ,លោកហ៊ុនសែននិយយមិនខុសទេថាៈ”ព្រះមហារីរក្សត្រជាអ្នកបន្សល់ទុកនូវវិបត្តព្រំដែនខ្មែរ,យួន

តែគ្រាន់តែលោកហ៊ុនសែនមិនបានបញ្ចាក់ថា,អ្វីដែលស៊ីហនុធ្វើ,គឺលោកគាំទ្រ១០០%,ព្រោះស៊ីហនុជាវរៈក្សត្ររបស់លោក,

ក៏ដូចឯកឩត្តមសមរង្សីនិងកឹមសុខាដែរ។

បើពិនិត្យមើលមែនទែនទៅ,ស៊ីហនុ,ហ៊ុនសែន,ឯកឩត្តមសមរង្សីនិងកឹមសុខា,សុទ្ធជាកូនឬបងប្អូនធម៌នឹងគ្នា,ដែល

មានឯកឩត្តមសុតឆ័យជាអ្នកសម្របសម្រួល,ស៊ីកម្រៃជើងសារ(តាមសំដីហ៊ុនសែន)។

មុនចូលសភា,យើងស្មានថា,លោកហ៊ិនសែនច្បាស់ជាទៅសួរយោបល,លោកង្វៀងតាន់ឌុង,នាយករដ្ឋមត្រីយួន,អំពី

យុទ្ធសាស្រ្តការពារព្រំដែនខ្មែរ,យួន,សៀម,ង្វៀងតាន់ឌុង,មើលងាយហ៊ុនសែនផង,សើចក្នុងពោះផង,និយាយលេងសោច

ប្រាប់ហ៊ុនសែនថាៈ”អាតូចឯងនិយាយប្រាប់បងប្អូនមិត្តឯងថាឯងមានយុទ្ធសាស្ត្រសម្ងាត់មួយគឺ,បនល្បែងដែលឯង

អនុញ្ញាតអោយបង្កើតតាមព្រំដែនខាងកើត,ខាងលិចនោះ,ជាយុទ្ធសាស្ត្រពិសេសការពារព្រំដែននោះហើយ”។

ក្នុងរឿងលិខិតក្លែងក្លាយឆ្លងឆ្លើយរវៀងហ៊ុនសែននិងហេងសំរិន,គឺសុទ្ធជាយុទ្ធសាស្រ្តយួនកុម្មុយនិស្តដើម្បីបង្កើត

ព្រាកុលភាពក្នុងជីវិតនយោបាយខ្មែរ,និងការមើលងាយកំរិតបញ្ញាអ្នកដឹកនាំខ្មែរតែប៉ុណ្ណោះ។

បើនិយាយអោយចំយុទ្ធសាស្ត្រយកបនល្បែងជាបន្ទាយការពារព្រំដែនខ្មែរ,គឺដូចជាលោកហ៊ុនសែនឬយួន

អោយក្តពលរដ្ឋខ្មែរនោះឯង”។សូមខ្មែរយកយុទ្ធសាស្ត្រ,សម្តេចអគ្គមហាសេនាបតីតេះជោហ៊ុនសែននេះ,ទៅពិចារណាចុះ។

ចំពោះយើងវិញយើងគ្រាន់តែមានការឆ្ញល់ថាយុទ្ធសាស្ត្រលោកហ៊ុនសែននេះ,លោកបានរៀនពីសាលា,នយោបាយ,

ឬយោធាណាមួយ?

នេះហើយអ្នកដឹកនាំខ្មែរខ្ញុំយួន!

 

សរសេរដោយ ឧប សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens