Overblog
Editer l'article Suivre ce blog Administration + Créer mon blog
27 octobre 2012 6 27 /10 /octobre /2012 06:47

 

DSC05407 ប្រតិកម្មរហ័ស

 

ការពិតដែលយើងនឹងស្មានមិនខុស

 

ពីថ្ងៃទី២៤តុលាកន្លងមកនេះ,លោកសមរង្ស៊ី,ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ,បានសរសេរលិខិតមួយទៀត

ផ្ញើទៅហ៊ុនសែន,សរសើរហ៊ុនសែន,និងរាជរដ្ឋាភិបាលអំពីការចាត់ទុកថ្ងៃទី២៣តុលាជាថ្ងៃបុណ្យជាតិសំរាប់ប្រជា

ពលរដ្ឋខ្មែរ(២៣តុលាជាថ្ងៃខួបការចុះហត្ថលេខានៅទីក្រុងបារីសនៃការយល់ព្រមយកផែនការសន្តិភាពសំរាប់ប្រទេស

កម្ពុជា,របស់អង្គការសហប្រជាជាតិមកអនុវត្ត)។

ទង្វើនេះ,លោកសមរង្ស៊ីធ្វើឡើងដើម្បីអ្វី(?)ស្វែងរកការផ្សះផ្សាជាតិ(?)សូមទោសហ៊ុនសែនមិនចំមុខដើម្បីបានវិលត្រ

ឡប់ចូលមាតុភូមិវិញ(?)ជាយុទ្ធសាស្ត្រនយោបាយពិសេសរបស់គណបក្សសង្គ្រោះជាតិ(?)ជានយោបាយល្ងីល្ងើរបស់បុគ្គល

សមរង្ស៊ី(?)។

 

យើងគ្មានការឆ្ងល់អ្វីបន្តិចនោះទេនៅលើគ្រប់សកម្មភាពដែលសមរង្ស៊ីកំពុងធ្វើបច្ចុប្បន្ននេះ,គឺគាត់កំពុងធ្វើ

នយោបាយ”សម្លកកូរ”,គឺគាត់កកូរគំនិតគាត់ដើម្បីរកផ្លូវដើរ,ប៉ុន្តែសម្លកកូរដែលគាត់កំពុងស្លនោះ,វាខ្វះគ្រឿងផ្សំ

សំខាន់បំផុតមួយដែលធ្វើឲសម្លកកូរគាត់មានរសជាតិ,គឺអំបិល(។)អំបិលនោះជារូបភាពនៃសេចកត្តីថ្លៃថ្នូររបស់សម

រង្ស៊ី(។)ដូចយើងដឹងស្រាប់រួចមកហើយថាសមរង្ស៊ីមានធាតុជាមនុស្សបាវបំរើស្តេចសីហនុ,ទោះបីខ្មោចស្តេចសីហនុ

បោះបង់ចោលគាត់យ៉ាងណាក៏ដោយ,ក៏គាត់នៅតែទុកខ្មោចសីហនុជាគារវរូបសំរាប់គាត់ធ្វើការបន់ស្រន់ជារាងរាល់

ថ្ងៃសំរាប់ស្វែងរកលាភរបស់គាត់(។)ធាតុជា”ខ្ញុំគេដាច់ថ្លៃ”នេះវាជាប់ស្អិតក្នុងសតិរបស់សមរង្ស៊ីជានិច្ច,នាំឲគាត់មើល

សេចក្តីថ្លៃថ្នូររបស់គាត់មិនឃើញ,ភាពខ្វាក់នេះនាំឲគាត់ខំបន្ទាបខ្លួនចំពោះមុខហ៊ុនសែន,ព្រោះគាត់យល់ថាជាអំពើ

ធម្មតារបស់គាត់,ពីព្រោះអំពើនេះជាធាតុរបស់គាត់តែម្តង។

 

បើយើងលើកយកទ្រឹស្តីចិត្តវិជ្ជា,មកឆ្លុះមើលចិត្តគំនិតលោកសមរង្ស៊ី,យើងឃើញថាគាត់ជាមនុស្សមួយមាន”ការខក

ចិត្ត”ច្រើនណាស់ក្នុងជីវិតរបស់គាត់(។)ការខកចិត្តនេះកើតមកពីការរស់នៅរបស់គាត់ក្នុងបដិវាទកម្ម

(Contradiction)ជាច្រើន,ដូចមានតទៅ៖

១.អនុស្សាវរីយ៍នៃឧត្តមជីវិតកាលពីកុមារភាពរបស់គាត់,និងគ្រួសាររបស់គាត់នៅស្រុកខ្មែរ,ដែលមានភាពផ្ទុយ

ស្រឡះពីជីវិតនិរទេសដោយបង្ខំ,ដ៏ពិបាកមួយ,នៅប្រទេសបារាំងចាប់តាំងពីកំលុងឆ្នាំ១៩៦៥មក។

២.អនុស្សាវរីយ៍នៃហិង្សារបស់បីតាគាត់(សមសារី)ក្នុងគ្រួសារ,ដែលមានភាពផ្ទុយស្រឡះពីរូបភាពដោយសិប្បនិមិត្ត

(artificiel)ជាឥស្សរជននយោបាយជាន់ខ្ពស់របស់បីតាគាត់។

៣.គាត់ជាអ្នកសីហនុនិយម,ដែលផ្ទុយស្រឡះពីគំនិតប្រឆាំងដាច់ខាតនឹងសីហនុរបស់បីតារបស់គាត់,រហូតដល់ខ្មោច

សម្តេចសីហនុដាក់ទោសបីតាគាត់ជាជនក្បត់ជាតិ។

៤.តាំងខ្លួនជាអ្នកសេរី,ដែលផ្ទុយស្រឡះពីការរកការគាំទ្រពីចិនកុម្មុយនិស្តដែលជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យសេរី។

៥.ការស្វែងរកការផ្សះផ្សាជាមួយហ៊ុនសែន,ដែលផ្ទុយស្រឡះពីគោលដៅនយោបាយរបស់គណបក្សសង្គ្រោះជាតិ,គឺរំលំ

ហ៊ុនសែនពីអំណាចនយោបាយផ្តាច់ការ,និងអាយ៉ងយួន។

(សូមអានសៀវភៅលោកសមរង្ស៊ី,មានចំណងជើងជាភាសារបារាំងថា(Des racines dans la pierre–Mon combat)។

 

បដិវាទកម្មទាំងនេះមានជានិច្ចក្នុងគំនិតលោកសមរង្ស៊ី,ហើយនាំឲគាត់៖

១.ធ្វើអ្វីៗដែលតែងតែផ្ទុយស្រឡះពីគំនិតដែលគាត់បានគិតធ្វើ(។)២.បាត់សេចក្តីទុកចិត្តលើសមត្ថភាពខ្លួនឯង,ហើយ

គិតតែស្វែងរក”ចៅហ្វាយ”(។)ត្រូវការ”ការបញ្ញោរ”ជានិច្ចក្នុងការរស់នៅរបស់គាត់។

រួមសេចក្តីមក,លោកសមរង្ស៊ីមានលក្ខណៈត្រឹមតែជា”ឥស្សរជននយោបាយ”,តែគាត់មិនមែនជា”កម្លាំងនយោបាយ”

ឬជា”មេដឹកនាំនយោបាយ”នោះឡើយ,ហើយគាត់រស់ក្នុងភាពខកចិត្ត(frustration)ជានិច្ច,ដែលកើតមកពីបដិវាទ

កម្មដែលមានក្នុងសតិរបស់គាត់។

 

ឩប-សង្ហា

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens