Overblog
Suivre ce blog Administration + Créer mon blog
28 décembre 2013 6 28 /12 /décembre /2013 04:40

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

មិនត្រូវខ្លាចធ្វើបដិវត្តនោះឡើយ

 

ពាក្យបដិវត្តន៌មិនមែនជាពាក្យជាកម្មសិទ្ធដាច់មុខរបស់បក្សកុម្មុយនិស្តនោះឡើយ,ពាក្យនេះលោកស៊ុនយ៉ាត់សេន

លោកបានយកមកប្រើសំរាប់បង្កើតចលនាសារធារណរដ្ឋដើម្បីវាយរំលំរបបរាជានិយមប្រកបដោយជោគជ័យ,ហើយ

លោកបានប្រកាសសារធារណរដ្ឋចិនទី១នាឆ្នាំ១៩១១,ជាសារធារណរដ្ឋអនុវត្តន៌របបសារធារណរដ្ឋសេរីដែលជាលទ្ធិខុស

ពីរបបសារធារណរដ្ឋប្រជាធិបេតេយ្យឬប្រជាមានិតដែលជារបបសាធារណរដ្ឋរបស់លទ្ធិកុម្មុយនិស្ត។

បដិវត្តន៏របស់លទ្ធិកុម្មុយនិស្តជាបដិវត្តន៏មានគោលបំណងដូររបបនយោបាយចាស់ដើម្បីរៀបចំសង្គមថ្មីគ្មានវណ្ណៈ,

ប្រើយុទ្ធសាស្ត្រ”ការប្រយុទ្ធវណ្ណៈ”ជាមធ្យោបាយតែមួយក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តតែមួយគត់។

ឯចំណែកបដិវត្តន៏សេរីជាបដិវត្តន៏រំដោះប្រជាពលរដ្ឋពីរបបសក្តិភូមិឬរបបផ្តាច់ការ,ដើម្បីរកសេរីភាពជូនដល់ប្រជា

ពលរដ្ឋដែលគេទុកជាអធិបតី,ជាអ្នកជ្រើសរើសតាមការបោះឆ្នោតជាសាកលជាសេរី,និងដោយគ្មានការភ័យខ្លាច,

ក្នុងជម្រើសរបស់ខ្លួនយករបបនយោបាយ,យកអ្នកដឹកនាំដែលខ្លួនយល់ឃើញថាល្អសំរាប់ជាតិ(។)និយាយឲខ្លីបដិវត្តន៏

សេរីគឺការអនុវត្តន៏លទ្ធិប្រជាធិបេតយ្យសេរីដែលទុកតួអង្គមនុស្ស(Etre)ជាពលរដ្ឋមានការទទួលខុសត្រូវដើម្បីខ្លួន

ឯងជាបុគ្គល,និងសង្គមជាតិក្នុងឋានៈខ្លួនជាតួអង្គមនុស្សនៃសង្គម(Etre.social) ការទទួលខុសត្រូវគឺចាំបាច់ត្រូវមាន

សេរីភាពដែលមានច្បាប់រដ្ឋជាអ្នកគ្រប់គ្រង,ដែលជាច្បាប់បង្កើតឡើងដោយប្រជាពលរដ្ឋ,ដើម្បីការពារប្រជាពលរដ្ឋ។

យើងដឹងថាយុទ្ធសាស្ត្របដិវត្តកុម្មុយនិស្ត,វាប្រើពាក្យសង្គ្រាមប្រជាជន(១)ដើម្បីស្វែងរកការគាំទ្រពីប្រជាជនដើម្បីវាយ

ប្រហារសត្រូវរបស់បក្សវា(។)តាមការពិតសង្គ្រាមប្រជាជននេះពួកកុម្មុយនិស្តទុកប្រជាជនជាឧបករណ៍សំរាប់ធ្វើ

សង្គ្រាម,បំរើបក្សកុម្មុយនិស្ត,ព្រោះគេសង្កេតឃើញថាគ្រាណាបក្សកុម្មុយនិស្តឈ្នះសង្គ្រាម,បក្សនេះមិនដែលយកជ័យ

ជំនះនេះមកបំរើប្រជាជននោះឡើយ,ផ្ទុយទៅវិញវាមានតែធ្វើការបង្រ្កាបប្រជាជនដើម្បីកសាងសង្គមហួសវិស័យមួយ

គឺសង្គមគ្មានវណ្ណៈដែលនៅក្នុងនោះប្រជាជនត្រូវបក្សកុម្មុនិស្តបង្អត់សេរីភាពគ្រប់បែបយ៉ាងក្នុងការរស់នៅជា

មនុស្សនិងជាពលរដ្ឋ(។)ដោយយោងទៅលើភាពចង្រៃនៃបដិវត្តន៏នៃពួកកុម្មុយនិស្តនេះហើយ,បានជាពាក្យបដិវត្តន៏

ក្លាយជាទំនាស់(négation)នៃការរីកចំរើននៃមនុស្សជាតិ(។)ឧទាហរណ៏ជាក់ស្តែងសំរាប់ប្រជាពលរដ្ឋខ្មែរនៃទំនាស់នេះ

គឺរបបខ្មែរក្រហមដែលវាបានយកលទ្ធិកុម្មុយនិស្តសុទ្ធសាតមកអនុវត្តក្នុងសង្គមខ្មែរនាំបំផ្លាញជាតិនិងសង្គមខ្មែរស្ទើ

តែរលាយសូន្យក្នុងរយៈពេលដ៏ខ្លីមួយ(។)តែពួកអ្នកកាន់ជើងពួកកុម្មុយនិស្តគេតែងនាំគ្នាបកស្រាយដើម្បីដោះស្រាយ

អំពើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមថាមិនមែនជារបបកុម្មុយនិស្តនោះទេ,ដូចយ៉ាងលោកJ.Lacoutureសរសេរក្នុង

សៀវភៅលោកថា(២)

របបប៉ុលពតជារបបវ្វាសសិសនៃឧណ្ហប្រទេសនិងជារបបសង្គមជាតិនិយមនៃវាលស្រូវ(៣)”

យើងឃើញច្បាស់ណាស់,ក្នុងគ្រាណា,មនោគមវិជ្ជាម៉ាកសិសនៃពួកអ្នកលេនិននិយមដ៏បរសុទ្ធតាមប្រពៃណី,ប្រព្រឹត្ត

ឥតប្រកែកបានដូចពួកឃាតករណាស៊ី,អ្នកការពាររបបកុម្មុនិស្តតែងតែធ្វើការពន្យល់ដ៏ស្រួលមួយថា,ច្បាស់ណាស់

ពួកប្រព្រឹត្តអំពើឃាតកម្មនេះជាពួកណាស៊ី,មិនមែនជាពួកកុម្មុយនិស្តនោះទេ។

ដូចបច្ចុប្បន្ននេះទៀត,ខ្មែរយើងខ្លះនិយាយថាអ្នកដែលសម្លាប់ខ្មែរមិនមែនជាពួកខ្មែរក្រហមទេ,គឺពួកយួនប្រើឲពួក

កុម្មុយនិស្តនិយមយួន,ដែលខ្មែរយើងហៅថាខ្មែរយៀកម៉ិញ,ពួកនេះវាលួចលាក់ខ្លួនក្នុងពួកកុម្មុយនិស្តខ្មែរនិយមចិន,

សម្លាប់ខ្មែរ(។)គំនិតបែបនេះគឺច្បាស់ជាគំនិតការពារលទ្ធិកុម្មុយនិស្ត,និងការពារពួកប៉ុលពត,ដោយមិនដឹងខ្លួនឬ

មួយដោយចេតនា(។)ក្នុងរបបខ្មែរក្រហម,បេច្ឈឃាតសម្លាប់ប្រជាពលរដ្ឋខ្មែរគឺខ្មែរកុម្មុយនិស្តនិងយួន,រួមគ្នាសម្លាប់

ខ្មែរ,នៅក្នុងគោលបំណងតែមួយគឺបំរើមនោគមន៏វិជ្ជាកុម្មុយនិស្ត(។)យួនយកលទ្ធិកុម្មុយនិស្តដើម្បីបន្តនយោបាយ

ពង្រិកទឹកដីជារបស់វា,ឯចំណែកខ្មែរកុម្មុយនិស្តប្រើលទ្ធិកុម្មុយនិស្តបំរើយួនឥតដឹងខ្លួន,និងបំផ្លាញជាតិខ្លួនឯង

ដោយចេតនាផង(។)ដូច្នេះតាំងពីឆ្នាំ១៩៧០មកដល់បច្ចុប្បន្ន,ប្រជាពលរដ្ឋខ្មែរជាអ្នករងគ្រោះពីបដិវត្តន៏កុម្មុយនិស្ត,

ដែលជាកត្តាមួយឲខ្មែរយើងខ្លាចពាក្យបដិវត្តន៏ព្រោះវាបែរជាមានន័យថាជាចលនាបំផ្លាញជាតិខ្មែរ(។)មួយវិញទៀត

ខ្មែរយើងមិនត្រូវនឹកស្មានថាប្រទេសចិនកុម្មុយនិស្តដែលគេបានក្លាយជាមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោកមួយ

ដែរ,លែងមានគោលបំណងបញ្ចូលមនោគមន៏កុម្មុយនិស្តមកក្នុងស្រុកខ្មែរ,ព្រោះចិនកុម្មុយនិស្តគេឈប់ធ្វើសង្គ្រាម

នយោបាយស្វែងរកឥទ្ធិពលកុម្មុយនិស្តមកលើប្រទេសតូចៗ,ចិនគេគិតតែងធ្វើអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជាតិគេ(។)ផ្ទុយ

ទៅវិញនាបច្ចុប្បន្ននេះ,ចិនកុម្មុយនិស្តកំពុងយកអាវុធមូលធន,ដែលជាអាវុធថ្មីរបស់គេដើម្បីវាយប្រហារលោកសេរី

ដើម្បីពង្រឹងនិងពង្រិចលទ្ធិកុម្មុយនិស្តនៅក្នុងពិភពលោកជាពិសេសទៅលើប្រទេសក្រ,ដូចជាប្រទេសខ្មែរជាអាទ៏។

 

តាមការពិតពាក្យបដិវត្តន៏ជាពាក្យទួទៅមាននិយមន័យទូរលំទូរលាយណាស់,បើយើងយកវចនានុក្រមខ្មែររបស់ពុទ្ធ

សាសនាបណ្ឌិតមកមើលពាក្យនេះមានន័យថាៈ”ការវឹលត្រឡប់,ការប្រែប្រួល,ការកែប្រែឬផ្លាស់ប្តូរ,ជាការផ្លាស់ប្តូរយ៉ាង

ឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ដែលមិនចម្រើនឲបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម,ការប្រព្រឹត្ត

ប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ”។

យើងដឹងថាប្រជាពលរដ្ឋខ្មែរត្រូវការការផ្កាស់ប្តូរយ៉ាងឆាប់រហ័សរបបដឹកនាំបច្ចប្បន្ន,ព្រោះជាតិខ្មែរកំពុងជួបប្រទះ

នឹងមហន្តរាយដែលវានឹងអាច ឲជាតិរលាយរលត់ក្នុងរយៈពេលដ៍ក្លីមួយព្រោះតែរបបនេះ(។)ច្បាស់ណាស់ហើយថាប្រជា

ពលរដ្ឋខ្មែរគ្មានអាវុធយោធាណាមួយសំរាប់វាយរំលំរបបបច្ចុប្បន៏នេះទេ,តែប្រជាពលរដ្ឋខ្មែរមានកម្លាំងប្រជាជាតិខ្មែរ

ដែលមាននៅក្នុងអំណាចរបស់ខ្លួន,បើខ្មែរយើងចេះប្រើកម្លាំងនេះគឺពិតជាមានអាវុធដែលជាឆន្ទៈរបស់ប្រជាជាតិ

សំរាប់ប្រឆាំងដោយកម្លាំងអាវុធនេះចំពោះសត្រូវប្រជាជាតិខ្លួន(។)យើងដឹងថាយួនកុម្មុយនិស្តប្រើហ៊ុនសែនឲសម្លាប់

ខ្មែរដោយប្រើអាវុធយោធាដើម្បីការពារប្រយោជន៏យួន(។)ប្រស្នាចោទសួរថាតើឆន្ទៈរបស់ប្រជាជាតិវាជាអាវុធគ្រប់

គ្រាន់ដែរឫទេចំពោះមុខអាវុធយោធារបស់ខ្មាំងជាតិ(?)វាពិតជាមិនគ្រប់គ្រាន់នោះឡើយបើខ្មែរយើងគ្មានសេចក្តី

ក្លាហានរួមព្រោះថាសេចក្តីក្លាហានរួមនេះឯងជាកត្តាបង្កើតកម្លាំងរួមប្រឈរមុខនឹងកម្លាំងអាវុធយោធាកាន់

ប្រើដោយមនុស្សពាលមានទុច្ជន្ទៈ(៤)ជាជនងងឹតងងល់ចេះតែសម្លាប់មនុស្សដើម្បីរស់ដូចសត្វតិរច្ជាន(។)នៅ

ចំពោះមុខពពួកមនុស្សបែបនេះវាច្បាស់ជាអាចនាំឲមានគ្រោះថ្នាក់ដល់ជីវិតដល់អ្នកប្រឆាំងនឹងប្រយោជន៏ពួកវាជា

ពុំខាន,តែបើយើងប្រៀបធៀបនឹងគ្រោះថ្នាក់ដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះរាល់ថ្ងៃក្រោមអាណានិគមយួន

កុម្មុយនិស្តគឺច្បាស់ជាវាមិនស្មើនឹងគ្រោះថ្នាក់នេះទេ,ព្រោះថាគ្រោះថ្នាក់ក្រោមអាណានិគមយួនជាគ្រោះថ្នាក់រំលាយ

ជាតិខ្មែរពុំអាចថយក្រោយបាននោះឡើយ,ឯចំណែងគ្រោះថ្នាក់កើតមានឡើងពីការប្រឆាំងចំពោះមុខអាវុធយោធា

ខ្មាំងជាគ្រោះថ្នាក់រំដោះជាតិខ្មែរពីអាណានិគមស្រមោលយួននិងរបបផ្តាច់ការបំរើយួនសម្លាប់ខ្មែរ។

គ្រោះថ្នាក់មួយឲជាតិរស់,មួយទៀតគឺដេកចាំតែស្លាប់សំរាប់សម្លាប់ជាតិ។

និយាយពីគ្រោះថ្នាក់គឺត្រូវហ៊ានធ្វើបដិវត្ត,ទោះបីខ្មែរយើងនាំគ្នាធ្វើការប្រឆាំងនឹងរបបសព្វថ្ងៃបែបអហិង្សាក៏ដោយ,

តែការប្រឆាំងបែបនេះត្រូវការសេចក្តីក្លាហានប្រកបដោយកម្លាំងចិត្តនិងកម្លាំងកាយអង់អាចទើបអាចប្រឈរមុខ

នឹងអាវុធយោធាខ្មាំងបាន,តែបើខ្មែរយើងគ្រាន់តែយកការបន់ស្រន់ព្រះ,ព្រោះនាំគ្នាជឿជាក់ថាទង្វើនេះនឹងអាច

ឈ្នះសត្រូវដែលជាមនុស្សកាចសាហាវបានយ៉ាងងាយនោះ,គឺពិតជាការភាន់ច្រឡំមួយជាពុំខាន(។)ធ្វើបដិវត្តគឺត្រូវ

ការប្រមូលកម្លាំងប្រជាជាតិ,ហើយរៀបចំកម្លាំងនេះឲមានលំដាប់សំរាប់តទល់គ្រប់មធ្យាបាយនឹងសត្រូវជាតិ(។)ធ្វើ

បដិវត្តត្រូវមានលំដាប់កាលឲស្របទៅតាមតម្រូវការនៃស្ថានការណ៏នៃទំនាស់រវាងកម្លាំងប្រជាជាតិនឹងកម្លាំងសត្រូវ

ជាតិ(។)កម្លាំងនេះត្រូវការឲមានអ្នកដឹកនាំ,ព្រោះធ្វើបដិវត្តគឺជាផែនការមានអ្នកទទួលខុសត្រូវ,អ្នកដឹកនាំនោះ

សោតត្រូវកើតចេញមកប្រជាជាតិ,មានឆន្ទៈស្របទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋក្នុងនាមជាមគ្គុទេសក៏នៃ

ចលនាបដិវត្តនិងជាអ្នកបំរើប្រយោជន៏រួមផង(។)កម្លាំងបដិវត្តជាកម្លាំងនយោបាយ,ជាកម្លាំងបះបំបោរមាន

លំដាប់,មានគោលដៅស្វែងរកជ័យជំនះលើកម្លាំងប្រឆាំងនឹងបដិវត្ត,ដូច្នេះកម្លាំងកំហឹងនៃប្រជាពលរដ្ឋមិនទាន់

គ្រប់គ្រាន់បង្កើតជាកម្លាំងបដិវត្តនោះឡើយ,វាជាការពិតណាស់ហើយថាកម្លាំងបដិវត្ត,វាមានប្រភពវាពីកំហឹងនៃ

ប្រជាពលរដ្ឋជាអ្នករងគ្រោះ,តែចាំបាច់កំហឹងនេះត្រូវមានមូលដ្ឋានជាកំហឹងរួម,កើតមានឡើងសំរាប់រកប្រយោជន៏

រួមដើម្បីប្រយោជន៏ជាតិក្នុងគោលការណ៏នៃការគោរពសទ្ធិនិងសេរីភាពរបស់ពលរដ្ឋម្នាៗក់ដែលមានចែងក្នុងច្បាប់

បង្កើតឡើងដោយប្រជាពលរដ្ឋ,ដើម្បីប្រជាពលរដ្ឋ។

យើងសួរថាតើកំហឹងអាចជាមនោសញ្ចេតនាអហឹង្សាបានដែរឬទេ(?)តើយើងអាចធ្វើបដិវត្តអហឹង្សាបានដែរឬទេ?

គេតែងលើកយករូបលោកGandhiនិងលោកMandelaមកធ្វើជានិមិត្តរូបនៃបដិវត្តន៏អហឹង្សាប្រកបដោយជ័យជំនះ,

តែគេក៏ដឹងដែរថាបដិវត្តន៏អហឹង្សាដឹកនាំដោយឥស្សរជនល្បីល្បាញទាំងពីររូបនេះមិនមែនជាចលនាធ្វើការបន់ស្រន់

ព្រះនោះឡើយ,តាមការពិត,វាជាចលនានៃបដិវត្តន៏សុទ្ធសាត,មានមនុស្សស៊ូប្តូរស្លាប់រស់ច្រើនណាស់ដើម្បីរំដោះខ្លួន

ចេញពីអាណានិគមបរទេសឬដើម្បីធ្វើឲមនុស្សមានភាពស្មើគ្នាឥតប្រកាន់ពណ៏សម្បុរស្បែក(។)ដូចយើងដឹងស្រាប់

ហើយ,អ្វីដែលជាចលនាតវ៉ាគឺតែងតែជួបប្រទះនឹងប្រតិកម្មប្រឆាំងជានិច្ចពីសំណាក់អ្នកការពារផលប្រយោជន៏របស់

គេ,បើសិនជាអ្នកការពារផលប្រយោជន៏នោះជាមនុស្សមានសីលធម៍,គឺគេយកមធ្យាបាយចរចារជាមួយអ្នកតវ៉ាដើម្បី

ស្វែងរកដំណោះស្រាយត្រឹមត្រូវមួយ,ដែលអាចឲគូរបដិបក្ខយល់ព្រមទាំងសងខាង,តែបើអ្នកការពារផលប្រយោជន៏

នោះជាមនុស្សផ្តាច់ការ,គឺច្បាស់ជាគេប្រើវិធីហឹង្សាដើម្បីបង្គ្រាបអ្នកតវ៉ាជាពុំខាន,នៅក្នុងស្ថានភាពបែបនេះ,អ្នកតវ៉ា

អាចមានចម្រើសវិធីបីយ៉ាង,ទី១បន្តការតវ៉ារបស់ខ្លួនដោយយកច្បាប់ជាអាវុធ,បើសិនជាស្ថាប័នអនុវត្តច្បាប់ជាស្ថា

ប័នឯករាជ្យ,ទី២បន្តការតវ៉ាតាមវិធ្វីធ្វើបាតុកម្មបំផ្លាញប្រយោជន៏អ្នកការពារផលប្រយោជន៏,លុះត្រាតែអ្នកនោះសុខ

ចិត្តធ្វើការចរចារដើម្បីរកដំណោះស្រាយត្រឹមត្រូវមួយដែលអ្នកតវ៉ាអាចទទួលបាន,ទី៣បន្តការតវ៉ាដោយឆ្លើយនឹង

អំពើហឹង្សាតាមវិធ្វីហឹង្សា,បើអ្នកតវ៉ាមានកម្លាំងធនធានមនុស្សនិងមធ្យាបាយសម្ភារៈគ្រប់គ្រាន់នឹងធ្វើបាន(។)ទង្វើ

ទាំងបីយ៉ាងខាងលើនេះជាទង្វើចុះនាមក្នុងសិទ្ធិនៃការការពារខ្លួនដែលមានចែងក្នុងច្បាប់,ដូច្នេះអ្វីដែលការពារ

ដោយច្បាប់គឺជាអំពើអហឹង្សា(។)អំពើអហឹង្សាមិនមែនមានន័យថាត្រូវនាំគ្នាអង្គុយឲគេសម្លាប់ដូចមាន់ទានោះឡើយ,

ព្រោះមនុស្សជាសត្វលោកមានមនោសញ្ចេញនានៃការឈឺចាប់តាមផ្លូវកាយនិងផ្លូវចិត្ត,ដូច្នេះតាមធម្មជាតិ,មនុស្ស

ត្រូវតែមានប្រតិកម្មប្រឆាំងជានិច្ចនូវអ្វីដែលនាំឲខ្លួនមានទុក្ខ,បើមនុស្សគ្មានប្រតិកម្មប្រឆាំងនឹងអំពើដែលនាំ

ឲខ្លួនវេទនា,គឺពុំមែនជាមនុស្សនោះឡើយ,ហើយមនុស្សដែលប្រព្រឹត្តអំពើឲមនុស្សដូចគ្នាមានទុក្ខវេទនាក៏មិនមែន

ជាមនុស្សនោះដែរ។

អ្នកកាន់អំណាចផ្តាច់ការតែងតែទុកការតវ៉ារបស់អ្នកប្រឆាំងខ្លួនថាជាអំពើខុសច្បាប់,តែបើអ្នកផ្តាច់ការមិនស្តាប់

ការតវ៉ារបស់អ្នកប្រឆាំងខ្លួនគឺពិតជាគ្មានយុត្តិធម៍,បើគ្មានយុត្តិធម៍តើមានច្បាប់ដែរឬទេ(?)បើគ្មានច្បាប់សំរាប់

ការពារអ្នកទន់ខ្សោយ,អ្នកកាន់អំណាចផ្តាច់ការតែងប្រើអំពើហឹង្សាដែលខ្លួនទុកជាច្បាប់អ្នកខ្លាំងសំរាប់បង្ក្រាបអ្នក

តវ៉ាដែលជាអ្នកខ្សោយ,ហើយបើអ្នកខ្សោយគ្មានប្រតិកម្មនឹងអំពើហឹង្សានេះទេ,គឺច្បាស់ជាប្រគល់ជោគវាសនារបស់

ខ្លួនឲកាលធម៍(៥)ជាអ្នកគ្រប់គ្រង,ដែលជាធម៍បង្កើតឡើងដោយអ្នកខ្លាំងដើម្បីឲអ្នកខ្សោយសុខចិត្តទទួលស្គាល់

ល័ក្ខខណ្ឌនៃជីវិតដ៏វេទនារបស់ខ្លួនថាជាវាសនារបស់ខ្លួន(។)ដើម្បីចេញឲរួចពីឥទ្ធិពលនៃកាលធម៍នេះ,អ្នកខ្សោយត្រូវ

ធ្វើបដិវត្តគំនិតឈប់មានជំនឿលើកាលធម៍នេះដែលជាអបិយជំនឿ(superstition)នាំឲជីវិតខ្លួនរស់ដេកចាំតែស្លាប់

ក្នុងទុក្ខឥតទីបញ្ចប់បាន(។)ធ្វើបដិវត្តគំនិតគឺគ្រាន់តែជាកូនសោបើកទ្វារគុកអបិយជំនឿ,បន្ទាប់មកត្រូវហ៊ានដើរ

ចេញពីគុកនៃទុក្ខក្នុងជំនឿថ្មីគឺសេចក្តីសង្ឃឹមថាអាចនឹងកំចាត់ទុក្ខដែលខ្លួនមាននៅក្នុងកាយនឹងចិត្តដែលកើត

ឡើងពីការជិះជាន់ពីសំណាក់អ្នកខ្លាំង,ដំណើរនេះជាការធ្វើបដិវត្តសកម្ម,យកការបះបោរជាសក្មមភាពរួមនៃអ្នក

ខ្សោយ,ងើបប្រឆាំងអ្នកខ្លាំងតាមមធ្យោបាយត្រឹមត្រូវដែលខ្លួនអាចមាននិងរកបាន(។)មធ្យោយបាយត្រឹមត្រូវនេះ

ឯងជាបដិវត្តន៏អហឹង្សាដែលមានចែងក្នុងច្បាប់វិជ្ជមាននិងច្បាប់ធម្មជាតិផងគឺ”សិទ្ធិការពារខ្លួននៅចំពោះការបង្ក

អធិករណ៏ពីសំណាក់អ្នកផង”។

សិទ្ធិការពារខ្លួននេះជាអំពើហឹង្សាក្នុងគំនិតអហឹង្សាព្រោះជាចម្លើយនឹងអំពើហឹង្សារបស់អ្នកផងក្នុងគោលដៅរក

យុត្តិធម៍ដើម្បីសេចក្តីសុខតែប៉ុណ្ណោះ,មិនមែនស្វែងរកជោគជ័យដើម្បីជីះជាន់អ្នកផងឡើយដូចអ្នកខ្លាំងប្រើអំពើ

ហឹង្សាដើម្បីអំណាចនោះទេ(។)ដួច្នេះបដិវត្តន៏អហឹង្សាគឺជាបដិវត្តប្រើមធ្យោបាយត្រឹមត្រូវ,ទោះបីមធ្យោបាយនោះត្រូវ

ប្រើអំពើហឹង្សា,ដើម្បីការពារយុត្តិធម៍,ការពារសេរីភាព,នឹងរំដោះខ្លួនពីអំណាចផ្តាច់ការ(។)ហេតុនេះឯងហើយ,អ្នក

ខ្សោយមិនត្រូវខ្លាចធ្វើបដិវត្តនោះឡើយ(។)បើខ្លាចគឺស្លាប់,តែបើមានសេចក្តីក្លាហានហ៊ានងើបប្រឆាំងនឹងអ្នកកាន់

អំណាចផ្តាច់ការ,ប្រកដណាស់នឹងមានអ្នកស្លាប់,តែនៅទីបញ្ចប់គឺច្បាស់ជាមានជ័យជំនិះលើអំណាចផ្តាច់ការជាពុំ

ខាន,ដែលជាជ័យជំនិះសំរាប់សេចក្តីរុងរឿងនៃប្រជាជាតិខ្លួន។

បើលើកយកស្ថានការណ៏ស្រុកខ្មែរមកពិនិត្យ,យើងច្បាស់ជាយល់ថាការងើបប្រឆាំងនឹងអំណាចផ្តាច់ការជាអំពើមួយ

ពិបាកក្រៃលែង,ព្រោះចាំបាច់ត្រូវធ្វើបដិវត្ត,តែយើងគ្រាន់តែមានជាមតិថាបើការនេះវាជាការពិបាកក្នុងការអនុ

វត្តន៏រួចហើយ,ដូច្នេះអ្នកដឹកនាំចលនាប្រឆាំងកុំនាំគ្នាធ្វើឲមានការពិបាកយល់ក្នុងផ្នែកគំនិតបង្ហាញផ្លូវដែលខ្លួន

ចង់ដើរទៅរកគោលបំណងដែលប្រជាពលរដ្ឋចង់បាន(។)ការដូរយុទ្ធសាស្ត្រឲស្របទៅនឹងស្ថានការណ៏ប្រែប្រួលជាការ

ធម្មតា,តែការច្រឡំខ្មាំងថាជាមិត្តឬទុកដៃគូជាសត្រូវគឺពិតជាបង្កើតភាពចាក់កណ្តាញ់ក្នុងគំនិតអ្នកតស៊ូរទាំងពួង

ដែលកំពុងងើបប្រឆាំងនឹងអំណាចផ្តាច់ការជាពុំខាន(។)ធ្វើបដិវត្តត្រូវចាំបាច់មានគោលដៅច្បាស់លាស់,ស្គាលមិត្ត

ស្គាល់សត្រូវទើបអាចប្រមូលកម្លាំងប្រជាជាតិបាន(។)បើស្គាល់មិត្តនិងសត្រូវជាតិច្បាស់ហើយ,ចុះហេតុអ្វីខ្មែរយើង

នៅតែខ្លាចមិនហ៊ានធ្វើបដិវត្តដើម្បីរំដោះជាតិពីអាណានិគមយួន,និងរំលំរបបបំផ្លាញជាតិខ្លួនឲបាន៕

 

សង្គ្រាមប្រជាជន=Guerre populaire

Jean Lacouture : Survive le peuple cambodgienne (1978)

Le régime Pol Pot était « un fascisme tropical » et « un social-nationalisme de rizière ».

​៤ទុច្ជន្ទៈ=ឆន្ទៈអាក្រក់ឬបំណងអាក្រក់។

កាលធម៍=Loi du destin

Partager cet article
Repost0
22 octobre 2013 2 22 /10 /octobre /2013 05:45

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

សម្បូរណ៌ដូចស្រុកខ្មែរ

 

“សម្បូរណ៌ដូចស្រុកខ្មែរ”ជាភាសិតមួយដែលគេធ្លាប់បានឮគេនិយាយក្នុងចុងបូព៌ាប្រទេស(១)ហើយភាពសម្បូរណ៌នេះ

មានពស្តុតាងជាសម្ភារៈសំរាប់បញ្ចាក់,គឺសោភ័ណភាពនៃប្រាសាទទាំងឡាយនៅទីក្រុងអង្គរ(។)លក្ខណៈសំខាន់នៃ

ប្រាសាទខ្មែរដែលប្រលោមអ្នកបានទស្សនាគឺភាពដុលសំបើម(masse)នៃសិលា,សុខដុមភាព(harmonie)នៃរបៀប

សង់,និងសុក្រឹតភាព(perfection)ល្អិតល្អន់នៃចម្លាក់(។)ត្រៃលក្ខណៈនេះជាចរិតលក្ខណៈនៃសិល្បៈខ្មែរហើយជាការ

បង្ហាញមួយនៃបញ្ញារបស់ស្ថាបនិកខ្មែរគ្រប់ថ្នាក់,ពីបដិសន្ធិករដល់កម្មករ,រួមកម្លាំងចិត្តនិងកម្លាំងកាយនាំគ្នាកសាង

ស្នាដៃមួយសំរាប់បង្ហាញការចេះដឹងមួយប្រកបដោយភាពថ្កុំថ្កើងនៃប្រជាជាតិខ្មែរដើម្បីទុកជូនដល់ខ្មែរជំនាន់ក្រោយ

ជាសញ្ជាសំគាល់នៃពន្លឺនៃព្រលឹងខ្មែរ,ហើយទុកជាបេតិកភ័ណ្ឌនៃមនុស្សជាតិ។

តើហេតុអ្វីបានជានគរនិងប្រជាជាតិខ្មែរបាត់បង់នូវអ្វីដែលជាព្រលឹងនៃកិត្តិគុណរបស់ខ្លួន,ក្លាយខ្លួនជានគរទន់

ខ្សោយ,ជាប្រជាជាតិជាអកម្មនៅចំពោះមុខវាសនាប្រកបដោយសេចក្តីឈឺចាប់អស់ច្រើនសតវត្សរហូតមកដល់សព្វថ្ងៃ

នេះ(?)ចម្លើយនឹងសំណួរខាងលើនេះ,ខ្មែរយើងធ្លាប់បានឮរួចមកហើយ,តែការដោះស្រាយនូវអ្វីដែលខ្មែរយើងមើល

ឃើញថាជាកត្តាដែលនាំឲជាតិខ្មែរបាត់បង់ពលសម្ប័ទសំរាប់ការពារជាតិ,ហាក់បីដូចជាគ្មានមានទាល់តែសោះ,មិន

តែប៉ុណ្ណោះហាក់បីដូចជាខ្មែរយើងនាំគ្នាបន្តដើរតាមស្នាមចាស់,ដែលជាផ្លូវដើរទៅរកភាពអន្តរាយរបស់ជាតិខ្លួនជា

និច្ច(។)អវត្តមាននេះ,ហាក់បីដូចជាប្រជាជាតិខ្មែររស់ក្នុងសភាវគតិនៃសត្វ,លែងមានការពិចារណាជាមនុស្ស(។)ខ្ញុំ

និយាយនេះមិនមែនជាអកោ្កសនៈ(outrage)ក្នុងគោលបំណងប្រមាថលើជាតិខ្លួនឯងនោះឡើយ,តែគ្រាន់ជាសំណួរ

មួយសំរាប់ខ្លួនខ្ញុំតែប៉ុណ្ណោះ,ព្រោះថាមកដល់សព្វថ្ងៃនេះ,ខ្ញុំរស់នៅក៏ដូចជាខ្មែរទូទៅដែរក្នុងវិនាដកម្មជាតិខ្មែរមួយ

គ្មានទីបញ្ចប់(។)ហើយវាសនាប្រកបដោយទុក្ខភ័យបស់ប្រជាជាតិខ្មែរនេះហាក់បីជាខ្មែរយើងទុកជារោគបិតាគត(២)

នៃសង្គមខ្មែរហើយសុខចិត្តទទួលរងរោគនេះទុកវាជាកម្មផលរបស់ជាតិខ្លួន។

ទស្សនៈកម្មផល”របស់ខ្មែរមានភាពជាកម្មវាចកៈ៣(ភាពគ្មានពិចារណាឬគ្មានគំនិត)តែគេដឹងថាមនុស្សរស់មាន

ជីវិតត្រូវការគំនិត(Pensée)ហើយអត្ថរស(Essence)នៃគំនិតគឺសេរីភាព(។)គេដឹងថាការគិត(Penser)មិនមែនជា

សកម្មភាពបញ្ជា(Entendement),ប៉ុន្តែវាជាវិចារណញ្ញាណ(raison),មិនមែនជាសកម្មភាពខាងទ្រឹស្តី,តែវាជា

សកម្មភាពខាងប្រតិបត្តិ,គឺជាការិយកម្ម(Exercice)នៃសេរីភាព,ដូច្នេះគំនិតគឺជាសេរីភាព(។)ហេតុនេះឯងបានជា

ព្រះមហាបពិត្រឲដម្បូន្មានថា”មនុស្សត្រូវជួយខ្លួឯងជាមុនសិនទើបអាចរកធម៍ឃើញ”,គឺត្រូវចេះគិតរកហេតុផលក្នុង

ទុក្ខឬសេចក្តីសុខដែលខ្លួនបានជួបប្រទះ(។)ដូច្នេះទស្សនៈកម្មផលរបស់ព្រះពុទ្ធគឺគ្មានអ្វីក្រៅពីការិយកម្មនៃសេរីភាព

ជាសកម្មភាពខាងប្រតិបត្តិក្នុងការរស់នៅរៀងរាល់ថ្ងៃរបស់មនុស្សលោក។

មនុស្សមានវិចារណញ្ញាណ(ការដឹងខិសត្រូវ)ដែលអាចឲខ្លួនឯងរកឃើញដោយខ្លួនឯងនូវការពិតទាំងឡាយខាងផ្លូវ

ចិត្ត,តែវិចារណញ្ញាណ,វាត្រូវទទួលការអប់រំជាអចិន្ត្រៃយ,បើមនុស្សរស់នៅជាកុមារភាពជានិច្ចគឺមនុស្សនោះមិនអាច

រកឃើញការពិតអ្វីមួយបាននោះឡើយ។

ការអប់រំវិចារណញ្ញាណនេះគឺមានន័យជាការបំភ្លឺ(Eclairer),គឺជាការបង្ហាញ(Révéler)ឲវិចារណញ្ញាណមើលឃើញនូវ

អំណាចនៃការយល់(le.pouvoir.de.compréhension)ដែលមនុស្សមានដោយមិនដឹងខ្លួនតាំងពីកំណើតមក,ដែលជា

អំណាចនាំឲមនុស្សអាចរកការពិតឃើញក្រោយពីខ្លួនបានទទួលការអប់រំបន្តបន្តាប់ពីកុមាភាពមករហូតមកដល់ជា

មនុស្សពេញវ័យ(។)ភាពបង្ហាញឲឃើញ(Révélation)ជាពន្លឺបំភ្លឺវិចារណញ្ញាណឲមើលឃើញវាភ្លាម(។)ពន្លឺបំភ្លឺនេះជា

ការចេះដឹង(Lumières)ដែលកើតឡើងពីការអប់រំនៃវិចារណញ្ញាណ,និងធ្វើឲវាមានលក្ខណៈជាវិចារណញ្ញាណ,ព្រោះថាវា

តែងមានជម្រាលទៅរកអកម្មភាព(Passivité)ដោយហេតុនេះ,ធ្វើឲមនុស្សរស់នៅក្នុងសភាពនៃឆន្ទៈមួយដែលខ្លួន

ឥតអាចត្រួតវិចារណញ្ញាណខ្លួនឯងបានដោយសារវិចារណញ្ញាណ,ក្នុងអកម្មភាព,វាមានដុះរួចស្រេចនូវជំនឿនៃប្រវត្តិ

សាស្ត្រឬបុរេនិច្ជ័យ៤(Préjugé)ហើយបុរេនិច្ជ័យធំជាងគេបំផុតដែលមាននៅក្នុងវិចារណញ្ញាណគឺជំនឿឆ្វេង

(superstition)ដែលជាជំនឿមិនចំណុះនៃវិធានទាំងឡាយដែលជាគ្រឹះមាននៅក្នុងវិចារណញ្ញាណមានការអប់រំ,ព្រោះ

បុរេនិច្ជ័យ,វាមានច្បាប់សំខាន់របស់វាផ្ទាល់សំរាប់គោរពគឺអន្ធការនិយម(obscurantisme)ឬការល្ងង់ខ្លៅ(។)ហើយគេ

ដឹងថាការរំដោះវិចារណញ្ញាណពីជំនឿឆ្វេងគឺការចេះដឹងដែលកើតមានឡើងបានពីការអប់រំនៃវិចារណញ្ញាណនេះឯង។

ក្នុងចំណោមកត្តាដែលនាំឲជាតិខ្មែរធ្លាក់ក្នុងអត្ថង្គតអស់ច្រើនសតវត្សរួចមកហើយ,ហើយនៅតែបន្តរហូតមកដល់

សព្វថ្ងៃនេះ,ប្រហែលជាការបាត់បង់សូន្យនៃការអប់រំនៃវិចារណញ្ញាណប្រជាជាតិខ្មែរដែលធ្លាប់មាននៅក្នុងភាសិត

សម្បូរណ៌ដូចស្រុកខ្មែរ(។)យើងលើកយកដំបូន្មានត្រៃនេត្យក្នុងចំណោមដំបូន្មានទាំងឡាយដែលខ្មែរយើងទុកជាក្បួន

សំរាប់អប់រំជនខ្មែរឲដឹងខុសត្រូវក្នុងឋានៈខ្លួនជាសមាជិកនៃសង្គមខ្មែរ,ជាពលរដ្ឋ(citoyen)នៃជាតិខ្មែរ,និងជាកម្លាំង

រួមនៃប្រជាជាតិខ្មែរផង,ដែលយើងទុកជាកំពែងសំរាប់ការពារជាតិ។

ត្រៃនេត្យមានអត្ថន័យពីរចំណុចសំខាន់៖

១.មនុស្សម្នាក់ៗអាចមានសីលធម៍រុងរឿងបានដោយសារខ្លួនចេះគោរពខ្លួនឯង(le respect de soi) ;

២.មនុស្សម្នាក់ៗត្រូវទុកសីលធម៍រុងរឿងជាគោលដៅដែលខ្លួនត្រូវស្វែងរកជានិច្ចដោយយកការគោរពខ្លួនឯងជា

មធ្យោបាយ។

ប៉ុន្តែការគោរពខ្លួនឯងនេះ,ខ្លួនត្រូវចាំបាច់ណាស់មានការការគាំទ្រពីអ្នលផងឯទៀត,ដើម្បីចៀសវាងកុំឲវាមានការ

ចុះខ្សោយ(។)ដូច្នេះមនុស្សម្នាក់ៗត្រូវចាំបាច់ចេះគោរពខ្លួនឯង,និងអ្នកផងឯទៀតដើម្បីឲខ្លួនអាចមានសីលធម៏

រុងរឿងបាន(។)សួរជាសំណួរថា,តើពាក្យ”សីលធម៍រុងរឿង”មានន៍យយ៉ាងណា(?)គេអាចឲអត្ថន័យទៅលើពាក្យពិបាក

ខ្លាំងនេះតាមន័យសាមញ្ញមួយគឺ”ការមានស្មារតីនៃសេចក្តីថ្លៃថ្នូរជាមនុស្សក្នុងកំរិតកំពូល”ដូច្នេះ”សីលធម៍រុងរឿង”

តម្រូវឲមនុស្សម្នាក់ៗមានជានិច្ចក្នុងចិត្តនូវគតិបណ្ឌិត(sagesse)និងការអនុគ្រោះ(générosité)។

ការបាត់បង់សីលធម៍រុងរឿងកើតមកពីមនុស្សម្នាក់ៗមានមហិច្ជិតាហួសប្រមាណ(។)អ្នកចេះប្រមាណឬបណ្ឌិត

(sage)ត្រូវរស់ក្នុងកំពស់ស្ងប់ចិត្តនៃការសញ្ជឹងគិតក្នុងសុក្រិតភាពនៅចំពោះមុខទស្សនីយភាពនៃការលោភលន់,និង

តណ្ហានៃមនុស្ស។

ខ្មែរអ្នកកាន់ពុទ្ធសាសនាមើលឃើញក្នុងដំបូន្មានត្រៃនេត្យដូចគ្នាបេះបិទនឹងការទូន្មាននៃព្រះពុទ្ធ,សិក្ខាបទទាំងពីរ

នេះជាច្បាប់គួរសម(décorum)មួយដែលជាគ្រឹះសំរាប់រក្សាសុខដុមភាពក្នុងសង្គម,ដូច្នេះវាត្រូវមានការវិវឌ្ឍន៏ទៅតាម

សេរីភាពនៃបុគ្គលស្របតាមគោលការណ៏ស្វ័យភាពនៃសង្គម,ព្រោះសង្គមមនុស្សគេចាត់ទុកវាជាជីវន្តលោក(៥)រស់

ដោយខ្លួនឯង,មិនមែនជាគ្រឿងយន្តដែលញុំាងឲប្រព្រឹត្តតាមកម្លាំងពីខាងក្រៅណាមួយឡើយ។

ដូចយើងបានសរសេរពីខាងលើរួចមកហើយថាវិចារណញ្ញាណរបស់បុគ្គលនិមួយៗជាការិយកម្មនៃសេរីភាព,ហើយ

វិចារណញ្ញាណដែលបានទទួលការអប់រំគឺជាការចេះដឹងតាមសេរីភាព,ដែលជាទឹកសំរាប់រំលត់ភ្លើងនៃភាពល្ងង់ខ្លៅ

ដែលឆេះក្តៅរោលរាលនៅក្នុងវិចារណញ្ញាណគ្មានការងប់រំ,តែអ្នកសីលធម៍និយមខ្មែរមួយភាគបែរជាទុកពុទ្ធឪវាទជា

សិទ្ធាន(dogme)៦ប្រើអំណាច,ហើយយកឪវាទនេះមកកែឆ្នៃយកមកប្រើជាទំនៀមទម្លាប់ក្នុងសង្គមខ្មែរនាំឲវានៅ

នឹងថ្កល់,ដូចយ៉ាងពន្យល់រាស្ត្រឲចេះគោរពស្តេចដូចជាធម៍ព្រះពុទ្ធ,ទុករាស្ត្រជាត្រី,ស្តេចជាទឹក ,ទឹកជាអ្នកចិញ្ចឹមជីវិត

ត្រី,ដូច្នេះស្តេចជាអ្នកចិញ្ចឹមជីវិតរាស្ត្រ(។)ជំនឿលើទំនៀមទម្លាប់បែបនេះឯងជាការបង្ហាញសុចិភាពនៃសិន្ធាន

ឬជំនឿដាច់ណាត់ប្រើអំណាចនេះឯង។

តែយើងដឹងថាត្រៃនេត្យនិងពុទ្ធឪវាទក្តីជាដំបូន្មានសំរាប់ការរស់នៅ(៧)របស់មនុស្សក្នុងសង្គមមនុស្ស ,មិនមែនជា

ច្បាប់អាទិទេពនោះឡើយ(។)សង្គមមនុស្សតែងតែមានការវិវឌ្ឍន៏ជានិច្ច,ហើយការវិវឌ្ឍន៏នេះគឺមនុស្សជានាដការ,ជា

ម្ចាស់នៃអានាគតរបស់ខ្លួនឯងដោយយកការរស់នៅពីអតីតកាលរបស់ខ្លួនជាមេរៀន,មិនមែនជាគំរូដាច់ខាត,ប្រើ

គំនិតសម័យជាមធ្យោបាយធ្វើឲបានប្រសើរសំរាប់ការរស់នៅក្នុងបច្ចុប្បន្នកាល,ព្រមទាំងមានចក្ខុសម្ផស្ស(vision)ជា

និច្ចដើម្បីដូរសង្គមមនុស្សឲមានភាពចម្រើនក្នុងស្មារតីនៃសេចក្តីថ្លៃថ្នូរជាមនុស្សក្នុងកំរិតកំពូលនៅក្នុងអានា

គតកាល(។)ចលនានៃការវិវឌ្ឍន៏នេះជាចលនាជាអចិន្ត្រៃយដែលនាំឲសង្គមមនុស្សដូរជានិច្ចដើរទៅរកភាពចម្រើន

សំរាប់សុខុមាលភាពនៃមនុស្ស(។)ការដូរដាច់ខាតនេះ,នាំឲយើងចាត់ទុកត្រៃនេត្យនិងពុទ្ធឪវាទជាគំនិតបដិវត្តន៏,

មិនមែនជាគំនិតនៃការកែទម្រង់នោះឡើយ,ព្រោះក្នុងសិក្ខាបទទាំងពីរនេះគេឃើញមានការប្រៀនប្រដៅមនុស្សឲ

មានការការចេះដឹងដែលកើតឡើងពីការអប់រំនៃវិចារណញ្ញាណឲចេះគោរពខ្លួនឯងនិងគោរពអ្នកផងឯទៀតដែល

ជាការទំនាក់ទំនងគ្នាជាបដិការី(ទៅវិញទៅមក)ជានិច្ចសំរាប់ការស់នៅរបស់មនុស្សសេរីក្នុងសង្គមមនុស្ស,ហើយការ

ចេះដឹងនេះត្រូវប្រើវាដើម្បីវាយកំចាត់លទ្ធិទុកឲមនុស្សល្ងង់ឲបានជាដាច់ខាត,មិនមែនសម្រាប់ទុកជាចំណេះជា

អកម្មអង្គុយចាំតែទទួលរងគ្រប់អំពើបំផ្លាញសុភមង្គលរបស់មនុស្សនោះឡើយ(។)ចំណេះទាំងឡាយជាវត្ថុគ្មានជីវិតបើ

សិនជាអ្នកចេះមិនយកមកអនុវត្ត,ដូច្នេះមនុស្សទេដែលជាអ្នកធានានូវចំណេះដែលខ្លួនមានហើយយកមកអនុវត្ត

ដើម្បីមូលហេតុល្អ,ដូចព្រះពុទ្ធយកការចេះដឹងព្រះអង្គសំរាប់ទូន្មានមនុស្សសេរីឲដើរលើផ្លូវនៃសេចក្តីសុខ,ហើយសេចក្តី

សុខនោះមិនត្រឹមតែសំរាប់តែខ្លួនម្នាក់ឯងឡើយគឺជាសេចក្តីសុខសំរាប់សង្គមមនុស្ស,ព្រោះមនុស្សពុំអាចរស់បាន

សុខតែម្នាក់ឯងក្នុងសង្គមដែលមានទុក្ខជាទម្ងន់សំរាប់អ្នកផងឯទៀត។

ការបាត់បង់វិចារណញ្ញាណមានការអប់រំ(raison.éduquée)ក្នុងសង្គមខ្មែរដែលជាផលអាក្រក់ពីជំនឿឆ្វេងដែល

សម្បូរណ៌មានជាច្រើនក្នុងសង្គមខ្មែរជាការធ្វើឲអាក់ខានដល់ជនខ្មែរម្នាក់ៗឲមានការគិត,ដូច្នេះខ្វះគំនិត,ហើយបើ

ខ្វះគំនិតគឺច្បាស់ជាគ្មានសេរីភាពរស់ជាមនុស្សដែលជាសត្វលោកមានបញ្ញា(។)ខ្វះគំនិតគឺគ្មានវិចារណញ្ញាណមានការ

អប់រំដែលនាំឲខ្លួនឥតអាចរកឃើញនូវអំណាចនៃការយល់ដែលមានពីកំណើតមកម្លេះ(។)បើជនខ្មែរភាគច្រើនលែង

មានវិចារណញ្ញាណមានការអប់រំដែលជាកូនសោបើកទ្វារការចេះដឹង(lumières)គឺពិតជានាំឲសង្គមខ្មែរឲធ្លាក់ក្នុង

ជ្រោះឪនភាព(។)ក្នុងរយៈពេលដ៏យូរអង្វែងមួយ,ឪនភាពនេះក៏ក្លាយជាទម្លាប់នៃការរស់នៅជាធម្មតារបស់ប្រជាជាតិ

ខ្មែរ(។)ខ្មែរយើងនាំគ្នារស់នៅព្រងើយកន្តើយចំពោះមុខឪភាពជាតិ,ព្រោះខ្លួនឥតអាចរកឃើញនូវអំណាចនៃការយល់

ដែលមានក្នុងធម្មជាតិរបស់ខ្លួន។

ភាសិត”សម្បូរណ៏ដូចស្រុកខ្មែរ”មានន័យដើមថាមនុស្សខ្មែរជាមនុស្សមានការចេះដឹង,ជាជនមានសេរីភាពព្រោះ

ខ្លួនជាមនុស្សមានគំនិត,យកច្បាប់ធម្មជាតិសំរាប់ការរស់នៅលើច្បាប់អាទិទេព,ដូចយ៉ាងការប្តូរព្រហ្មញ្ញសាសនាមក

យកពុទ្ធសាសនាជាជំនឿជាបដិវត្តន៏ដ៏ធំមួយដែលមាននៅក្នុងសង្គមខ្មែរជំនាន់នោះ,ព្រោះពុទ្ធសាសនាមានមូល

ដ្ឋានក្នុងច្បាប់ធម្មជាតិ,អ្វីដែលមានក្នុងពុទ្ធឪវាទ,គឺព្រះពុទ្ធព្រះអង្គបានដកស្រង់ពីច្បាប់ធម្មជាតិ,ខុសគ្នាពីព្រហ្មញ្ញ

សាសនាដែលទុកអាទិទេពទាំងឡាយ,ដែលជាកិត្តិមជន(personnages)បង្កើតឡើងពីមនុស្សសំរាប់មនុស្សយកមក

គោរពទុកជាអ្នកការពារនឹងរក្សាសេចក្តីសុខក្នុងការរស់នៅ(។)គ្រឹះព្រហ្មញ្ញសាសនាឋិតនៅលើពីធីដែលមានចែងក្នុង

គម្ពីរនៃអាទិទេព,បើមនុស្សចង់បានសេចក្តីសុខ,ត្រូវចាំបាច់ធ្វើតាមពិធីឥតខុស,បើពុំនោះទេច្បាស់ជាអាទិទេពមិន

ជួយការពារនោះឡើយ។

ចំណែកគ្រឹះនៃពុទ្ធសាសនាគឺឋិតនៅលើការឲដំបូន្មាន,ជាឪវាទយល់ដឹងតាមការត្រិះរិះដោយមនុស្ស,គឺព្រះពុទ្ធ,សំរាប់

មនុស្សយកទៅអនុវត្តតាមការពិចារណារបស់ខ្លួនរៀងខ្លួន(។)ព្រះពុទ្ធមិនមែនជាអ្នកការពារឬរក្សាសេចក្តីសុខដល់

មនុស្សនោះឡើយ,ព្រះអង្គមានតួនាទីត្រឹមតែជាអ្នកនាំផ្លូវតាមសិក្ខាបទរបស់ព្រះអង្គ,ឲមនុស្សបោះបង់ចោលគ្រប់

តណ្ហាណាដែលនាំបង្កើតទុក្ខដល់ខ្លួន,ហើយបុគ្គលម្នាក់មានសេរីភាពនឹងធ្វើតាមឪវាទរបស់ព្រះអង្គឬក៏មិនធ្វើតាម,

ដូច្នេះពុទ្ធសាសនាមិនមែនជាជំនឿដាច់ណាត់ប្រើអំណាចនេះឡើយ។

សេចក្តីសន្និដ្ឋាននៃភាសិត”សម្បូរណ៏ដូចស្រកុខ្មែរ”គឺខ្មែរសម្បូរណ៏អ្នកចះដឹងមានវិចារណញ្ញាណមានការអប់រំ,ជា

មនុស្សមានសេរីភាព,មិនជឿលើជំនឿឆ្វេង,ជាអ្នកប្រយុទ្ធអង់អាចប្រឆាំងនឹងអន្ធការនិយម,បើខ្មែរបាត់គុណ

សម្បត្តិទាំងនេះ,គឺពិតជាជាតិខ្មែរនៅតែបន្តឪនភាពរហូតជាតិរលាយជាពុំខាន។

គ្មាននរណាឬប្រទេសណាគេអាចជួយប្រជាជាតិខ្មែរបាននោះឡើយបើប្រជាជាតិខ្មែរមិនជួយខ្លួនឯងជាមុនសិន៕

 


សុទ្ធានុក្រម    

Le pays, en lui-même, est aujourd’hui ce qu’il fut, c’est à nous Européens à faire répéter le vieux proverbe « Riche comme le Cambodge ». Extrait du livre çà et là. Cochinchine. L’âme khmère. Ang Kor (1892). Auteur : Réveillère, Paul-Emile-Marie (1829-1908). Le Contre-Amiral était un grand marin. Il se distingue en Cochinchine en mars 1863, lors de l’attaque de GO-CONG. Commandant la canonnière 31. En 1885, à bord du torpille 44, il remonte le MEKONG franchit le premier, les rapides de PREA-PATANG et crée le Service de la défense mobile de SAIGON.   

រោគបិតាគត=Maladie héréditaire.

កម្មវាចកៈ=Forme passive.

បរេនិច្ជ័យ=ការវិនិច្ជ័យឬមតិឥតពិចារណា.

ជីវន្តលោក=Etre vivant

សិន្ធាន=ជំនឿដាច់ណាត់។សិន្ធានប្រើអំណាច=le dogme autoritaire

ការរស់នៅ=Une vie pratique

Partager cet article
Repost0
21 septembre 2013 6 21 /09 /septembre /2013 06:22

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

ឈ្នះដូចគ្នា?

 

ក្នុងឆ្នាំ២០០៦សមរង្ស៊ីអាចវឹលត្រឡប់ចូលស្រុកវិញ(១)ដោយបានទទួលការអនុគ្រោះពីស្តេចសីហមុនី,នៅពេលដែល

គាត់បានភាសខ្លួនទៅនៅបរទេស,ក្នុងរយៈពេលនោះគាត់តែងតែបាននិយាយជានិច្ចថាគាត់អាចរកដំណោះស្រាយ

ជាមួយហ៊ុនសែនបានដោយយករូបមន្ត”គ្មានអ្នកច្នេះគ្មានអ្នចាញ់”មកធ្វើជាមូលដ្ឋានសំរាប់ធ្វើសម្បទាន,តែក្នុងរូប

មន្តនោះសមរង្ស៊ីមិនបានគិតថាមានអ្នកចាញ់គឺប្រជាពលរដ្ឋខ្មែរដែលលោកបន្តរស់នៅក្នុងរបបផ្តាច់ការរហូតមក

ដល់សព្វថ្ងៃនេះ(។)បច្ចុប្បន្ននេះសមរង្ស៊ីកំពុងបង្កើតរូបមន្តថ្មីមួយទៀតសំរាប់ធ្វើសម្បទានជាមួយហ៊ុនសែនគឺ

”ឈ្នះដូចគ្នា”,តែក្នុងរូបមន្តនេះសមរង្ស៊ីធ្វើជាភ្លេចឬក៏ជាមនុស្សភ្លើថាគាត់កំពុងទទួលស្គាល់ដោយតុណ្ហីភាព

(tacitement)ការលួចឆ្នោតរបស់ហ៊ុនសែនជាជ័យជំនះមួយស្មើនឹងជ័យជំនះប្រជាពលរដ្ឋខ្មែរ(។)តើដូចម្តេចនឹងអាច

និយាយពីការរកយុត្តិធម៍ជូនម្ចាស់ឆ្នោតកើតក្នុងរូបមន្តបែបទុកចោរជាអ្នកឈ្នះនះមួយដែរ(?)គេដឹងថាបើនិយាយពី

យុត្តិធម៍គឺត្រូវមានជនរងគ្រោះនិងពិរុទ្ធិកជន(coupable),តែបើរកយុត្តិធម៍ដោយមិនបានរកឃើញថាតើនរណាជាអ្នក

រងគ្រោះហើយនរណាជាអ្នកធ្វើខុស,តើគេអាចទុកជាយុត្តិធម៍បានដែរឫទេ(?)សមរង្ស៊ីមានមោទនភាពឃើញបាតុករ

ប្រកាន់យកវប្បធម៍អហឹង្សាក្នុងការសំដែងការឈឺចិត្តរបស់ខ្លួនចំពោះអំពើវិសមធម៍ហើយធ្វើការតវ៉ាឲរកយុត្តិធម៍,

ដូច្នេះឯងសមរង្ស៊ីក្នុងឋានៈខ្លួនជាមេដឹកនាំដ៏មានស្នេហ៏(២)នៃប្រជាកោលាហល(៣)ជាប្រវត្តិសាស្ត្រនេះត្រូវមានកាតព្វ

កិច្ចបំបាត់ចោលឲបាននូវវប្បធម៍និទ្ទណ្ឌភាព(impunité)ដែលជាសត្រូវទី១របស់យុត្តិធម៍(។)ម្យ៉ាងមួយទៀតត្រូវសមរង្ស៊ី

ដឹកឲច្បាស់ថាកម្លាំងនយោបាយរបស់ខ្លួនកើតចេញពីកម្លាំងប្រជាពលរដ្ឋ,មិនមែនព្រះមហាក្សត្យជាអ្នកប្រគល់

ឲនោះឡើយ,ដូច្នេះបើសមរង្សីយកកម្លាំងប្រជាមានិតនេះមកធ្វើជាអាវុធប្រឆាំងនិងរំលំរបបផ្តាច់ការអាយ៉ងយួន

កុម្មុយនិស្តតាមវិធីអហឹង្សា,ហ៊ានដើរមុខជាអ្នកដឹកនាំឧជុ(៤)ជាមួយនឹងប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋ,គឺ

សមរង្ស៊ីកំពុងបំពេញបេសកកម្មថ្លៃថ្នូរនិងអគ្ឃ(précieux)ណាស់ដើម្បីប្រជាជាតិខ្មែរ,តែបើសមរង្ស៊ីយល់ច្រឡំដើរតាម

អនុទេ្ទសឬបរមោវាទ(៥)ព្រះមហាក្សត្យដែលព្រះអង្គមិនដែលមានវិរិយោភាព(courage)ហ៊ានការពារយុត្តិធម៍ជូន

ប្រជាពលរដ្ឋគឺសមរង្ស៊ីកំពុងហុចដងដាវទៅឲហ៊ុនសែនធ្វើពិឃាដខ្លួនគាត់ហើយទុកស្រោមដាវកាន់លំអរសពខ្លួនតែ

ប៉ុណ្ណោះ(។)នៅចំពោះមុខអំណាចផ្តាច់ការមានតែកម្លាំងប្រជាមានិតទេដែលអាចប្រឈរមុខតទល់នឹងអំណាចចង្រៃ

នេះបាន,ហើយកម្លាំងនេះកំពុងកើតឡើងជាសយម្ភូត(៦)គ្មានបរមីព្រះមហាក្សត្យឯណាមកចាប់ភពក្នុងកម្លាំងនេះ

ឡើយ,ដូច្នេះត្រូវសមរង្ស៊ីក្តី,កិមសុខាក្តីយល់ដឹងឲច្បាស់ថាកម្លាំងនេះនៅតែមានបន្តជានិច្ចទោះបីមានឬអត់អស់លោក

ជាអ្នកដើរមុខក៏ដោយ។

រូបមន្តថ្មី”ឈ្នះដូចគ្នា”របស់សមរង្ស៊ីជាបាបចិត្ត(tentation)មួយចង់លួចអំណាចរបស់ប្រជាពលរដ្ឋយកទៅប្រើសំរាប់រក

ប្រយោជន៏ក្រុមបក្សមួយតែប៉ុណ្ណោះ,ហេតុនេះឯងប្រជាពលរដ្ឋមិនត្រូវធ្វេសឲនរណាមួយអាចលួចអំណាចរបស់ខ្លួន

ឲបាននោះឡើយ(។)វប្បធម៍ដែលខ្មែរយើងត្រូវបោះបង់ចោលមិនត្រឹមតែវប្បធម៍ហឹង្សា,និទ្ទណ្ឌភាពតែប៉ុណ្ណោះនោះទេ,

គឺខ្មែរយើងត្រូវនាំគ្នាបោះបង់ចោលវប្បធម៍ជឿផ្កាប់មុខសំដីអ្នកដឹកនាំ,គឺត្រូវនាំគ្នាតាមដានសកម្មភាពពួកគាត់

ឲច្បាស់លាស់ថាតើពួកគាត់ធ្វើដូចគាត់និយាយហើយវាស្របនឹងគោលបំណងដើមរបស់ប្រជាពលរដ្ឋដែរឫទេ(។)មកដល់

ថ្ងៃនេះសមរង្ស៊ីនិងកិមសុខាបានប្រកាសជាថ្មីថាគណបក្សគាត់មិនចូលរួមសម័យប្រជុំទី១នៃរដ្ឋសភាដើម្បីឲវាអាចមាន

សុពលភាពអាចបង្កើតរដ្ឋាភិបាលស្របច្បាប់មួយដើម្បីឲហ៊ុនសែនបន្តកាន់អំណាចផ្តាច់ការបំរើប្រយោជន៏ចិនយួន

កុម្មុយនិស្តតទៅមុខទៀត,ដូច្នេះខ្មែរម្ចាស់ឆ្នោតទាំងពួងត្រូវនាំគ្នាកត់សំគាល់ជាផ្លូវការនៃការប្រកាសជាវិជ្ជាមាន

នេះដែលជាជំហានតស៊ូមួយដើរទៅរកការរកយុត្តិធម៍,ហើយត្រូវនាំគ្នាបន្តសកម្មភាពតវ៉ាជានិច្ចហើយតាមដានសកម្ម

ភាពគណបក្សសង្គ្រោះជាតិដែលកំពុងដើរតួជាតំណាងរបស់ម្ចាស់ឆ្នោតក្នុងការតវ៉ាជាមួយនឹងម្ចាស់ឆ្នោតលុះត្រាតែអាច

រកយុត្តិធម៍ជូនម្ចាស់ឆ្នោតឲបានដាច់ខាត(។)បើរកយុត្តិធម៍នេះឃើញគឺវាពិតជាព្យុះបក់រំលំរបបផ្តាច់ការអាយ៉ងយួនជា

ពុំខាន៕

 

​១ភាសខ្លួនទៅនៅបរទេសចាប់ពីថ្ងៃទី៣កុម្ភៈក្រោយពីរដ្ឋសភាដកអភ័យឯកសិទ្ធិ,ថ្ងៃទី២២ធ្នូរ២០០៥សមរង្សីបានត្រូវតុលាការ

អាយ៉ងហ៊ុនសែនផ្តន់ទោសតាមទុដ្ឋភាពឲជាប់ពន្ធនាគារ១៨ខែពីបទការបង្ខូចកេរ៌្តគណបក្សប្រជាជនកម្ពុជា។

មេដឹកនាំដ៏មានស្នេហ៏=Leader charismatique

ប្រជាកោលាហល=Agitation populaire

ឧជុ=Droit, sincère, loyal, honnête(ស្មោះត្រង់)។

បរមោវាទ=Excellent conseil(ឪវាទ)។

សយម្ភូត=ដែលប្រព្រឹត្តដោយខ្លួនឯង,spontané

Partager cet article
Repost0
10 septembre 2013 2 10 /09 /septembre /2013 13:32

 

DSC00031 គួរលើកយកមកពិចារណាដែរ

 

 

ស្តេចសីហមុនីជាមហាក្សត្យខ្មែរបែបណា?

 

មហាក្សត្យជានិមិត្តរូបនៃឯកភាពជាតិ,តែបើព្រះអង្គធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី១របស់រដ្ឋសភាសំរាប់នីតិ

កាលទី៥នាពេលខាងមុខនេះ,ដែលនៅក្នុងពេលប្រជុំនោះមានចំនួនតំណាងរាស្ត្រតែ៦៨នាក់របស់គណបក្សប្រជា

ជនកម្ពុជាក្នុងចំណោមចំនួនតំណាងរាស្ត្រ១២៣នាក់,ហើយច្បាប់តម្រូវឲមានយ៉ាងតិចណាស់១២០នាក់ចូលប្រជុំ

ដើម្បីឲរដ្ឋសភាអាណត្តិថ្មីនេះមានសុពលភាព,តើខ្មែរយើងអាចចាត់ទុកមហាក្សត្យបែបនេះជានិមិត្តរូបនៃឯកភាព

ខ្មែរបានដែរឬទេ?

រដ្ឋសភាដែលមានជើងវៀចបែបនេះ,មិនអាចចាត់ទុកជារដ្ឋសភាជាតិបាននោះ,ទោះបីហ៊ុនសែន,តាមសម្លេង

ឈាងវុនដែលជាអ្នកប្រាជ្ញថ្មីរបស់ហ៊ុនសែន,ខំនិយាយពន្យល់ថាគ្មានច្បាប់ឯណាកំរិតអង្គប្រជុំ(quorum)សំរាប់បើក

សម័យប្រជុំលើកទី១របស់រដ្ឋសភាដើម្បីឲរដ្ឋសភានោះមានសុពលភាពនោះឡើយ,តែនៅក្នុងសេចក្តីពន្យល់នេះ,

ឈាងវុននិយាយជាន់កែងឯងថា,មានតែ៦២នាក់,ដែលជាចំនួនភាគច្រើនដាច់ខាន,វាគ្រប់គ្រាន់សំរាប់បើកសម័យ

ប្រជុំបានហើយ(។)ខ្ញុំសួរថា,តើឈាងវុនទៅរកឃើញក្នុងច្បាប់ឯណាថាចំនួន៦២ជាចំនួនគ្រប់គ្រាន់,ហើយថាចំនួន

១២០វាជាចំនួនមិនចាំបាច់(។)បើឈាងវុននៅតែយកចំនួនមករាប់ដដែលដូច្នះ,ចុះហេតុអ្វីក៏មិននិយាយថាមានតែ

ចំនួន២នាក់,ស្តេចសីហមុនីនឹងហ៊ុនសែនចូលប្រជុំក៏រដ្ឋសភាមានសុពលភាពសំរាប់អាណត្តិថ្មីបាន។

ស្តេចសីហមុនី,ព្រះអង្គសរសេរក្នុងសារព្រះអង្គសូមឲខ្មែរគោរពរដ្ឋធម្មនុញ្ញ,តើព្រះអង្គខ្លួនឯងគោរពរដ្ឋធម្មនុញ្ញដែរឬ

ទេ,បើព្រះអង្គ,ក្នុងតួនាទីជាមហាក្សត្យ,សុខចិត្តធ្វើអធិបតីក្នុងការប្រជុំកំពូលមួយដែលបង្ហាញរូបភាពជាក់ស្តែងនូវ

រំហែកនៃឯកភាពជាតិដែលព្រះអង្គជានិមិត្តរូប(។)ការកោះប្រជុំ,ការចូលរួមប្រជុំក្តីរបស់ព្រះអង្គក្នុងរំហែកនៃឯកភាព

ជាតិនេះជាអំពើមួយផ្ទុយពីសីលធម៍ដែលព្រះអង្គជាមហាក្សត្យដែលបានធ្វើសច្ចាធិដ្ឋានការពារយុត្តិធម៍(។)ឈាងវុន

និយាយច្រើនដងក្នុងសន្និសិទសារព័តិមានថ្មីៗនេះថាគណបក្សគាត់ជាអ្នកការពាររាជបល្ល័ង្ក,តែគេមើលឃើញថារបៀប

ការពារដែលគាត់កំពុងធ្វើគឺយកស្តេចជាឧបករណ៏ដើម្បីបំរើប្រយោជន៏បក្សគាត់តែប៉ុណ្ណោះ,ព្រោះបក្សគាត់ត្រូវការស្តេច

កោះហៅប្រជុំទី១នៃរដ្ឋសភាអាណត្តិទី៥ដើម្បីបង្កើតរដ្ឋាភិបាលតែប៉ុណ្ណោះ,ការពារបែបឲកិត្យានុភាពស្តេចធ្លាក់ក្នុងទឹក

លាមកបែបនេះ,គេមិនហៅថាការពារទេ,គេហៅថាប្រើស្តេចដាច់ថ្លៃ(។)កុំឲហ៊ុនសែនភ័យបារម្ភថាអាចមានខ្មែរណាម្នាក់

គេរំលាយរាជបល្លង្កដែលខ្លួនឯងប្រកាសថាខ្លួនជាអ្នកប្រត្យាស្ថាបនាដោយឥតបានធ្វើប្រជាមតិនោះឡើយ,បើពេលណា

មានក្រុមអ្នកប្រជាធិបតេយ្យសេរីណាមួយគេមានលទ្ធភាពអាចសម្រេចការដូររបបរាជានិយមបាន,គឺពិតជាគេធ្វើ

ប្រជាមតិព្រោះគេទុករាស្ត្រជាម្ចាស់អំណាចមិនដូចហ៊ុនសែនបង្កើតរាជានិយមខ្មែរទី២ដោយសារខ្ជិលជជែកគ្នាច្រើន

ជាមួយគណបក្សហ្វ៊ុនស៊ីប៉ិច,សំដីបែបនេះទី១គឺហ៊ុនសែនមិនឲតម្លៃដល់របបរាជានិយមដែលខ្លួនប្រកាសថាខ្លួនជា

អ្នកការពារ,ទី២គឺបង្ហាញថារាជបល្ល័ង្កបច្ចុប្បន្នគ្មានមូលដ្ឋានចេញពីឆន្ទៈប្រជាពលរដ្ឋនោះឡើយ(។)ហ៊ុនសែនថែរក្សា

ស្តេចគឺដូចគាត់ថែរក្សាក្របីដើម្បីគាត់ទុកប្រើជារាងរាល់ថ្ងៃនោះឯង។

ស្តេចសីហមុនីមិនអាចយល់ដឹងអំពីករណីយកិច្ចនៃមហាក្សត្របាន,ព្រោះព្រះអង្គមិនមែនជាមហាក្សត្យពិតប្រាកដ,

ព្រះអង្គគ្រាន់ជាឧបរាជរបស់ប្រទេសចិនយួនកុម្មុយនិស្តដែលគេឲនៅចាំផ្ទះខ្មែរដែលមានហ៊ុនសែនជាចៅហ្វាយ

ត្រួតត្រាពីលើ,ដូច្នេះបើចិនយួនគេបង្គាប់ឲធ្វើអ្វី,ខ្លួនត្រូវតែអនុវត្តឲបានត្រឹមត្រូវតាមបញ្ញាគេ,បើពុំដូច្នោះទេ,គេឲ

ហ៊ុនសែនព្រុសកំហែងជាពុំខាន,ដូចយ៉ាងការកោះប្រជុំទី១នៃរដ្ឋសភាមានជើងវៀចសំរាប់នីតិកាលទី៥នោះឯង(។)

គ្មានខ្មែរណាគេចង់មើលងាយស្តេចអ្វីនោះឡើយ,មានតែចិនយួនកុម្មុយនិស្តនិងខ្មែរហ៊ុនសែនទេដែលមើលងាយ

ស្តេច,ព្រោះពូកគេទុកស្តេចសីហមុនីដូចបាវបំរើឲពាក់ឯកសណ្ឋានមានទាំងមកុដនៅលើក្បាល,ធ្វើការបំរើគេក្នុង

គេហដ្ឋានដើម្បីកុំឲភ្ញៀវចូលផ្ទះគេមើលច្រឡំ”ឈ្នួលនឹងម្ចាស់”អ្នកពាក់ដួននឹងអាវចិនជាម្ចាស់,អ្នកពាក់មកុដជា

ឈ្នួល(។)រឿងស្តេចសីហមុនីចង់ធ្វើឈ្នួលចិនយួនកុម្មុយនិស្តជារឿងឯកជន,តែដោយសារស្តេចអង្គនេះតាំងខ្លួន

ជាស្តេចប្រជាពលរដ្ឋខ្មែរ,ដូច្នេះរឿងគាត់ស៊ីឈ្នួលបំរើចិនយួនដាច់ថ្លៃជារឿងអាស្រូវមួយដល់ជាតិខ្មែរ,ដូច្នេះបើព្រះ

អង្គនៅតែចចេសចង់ស៊ីឈ្នួលចិនយួនដាច់ថ្លៃ,ប្រជាពលរដ្ឋខ្មែរមិនអាចទុកព្រះអង្គជាស្តេចខ្មែរបាននោះឡើយ។

គួរព្រះអង្គគិតពិចារណាទៅចុះថាតើបច្ចុប្បន្ននេះព្រះអង្គជាមហាក្សត្យខ្មែរបែបណា?

 

 

Partager cet article
Repost0
6 septembre 2013 5 06 /09 /septembre /2013 15:35

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

៦០នឹង៦៣ពិតជាយុត្តិធម៍ឫ?

 

នៅស្រុកខ្មែរ,ហ៊ុនសែនថាមានការជឿនលឿន,តែគេសង្កេតឃើញថាទោះបីមានការជឿនលឿនបច្ចេកទេសគ្រប់

វិស័យសំរាប់សម្រួលការរស់នៅដល់មនុស្សក្នុងលោកនេះក៏ដោយ,តែប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតក៏ដូចប្រជា

ពលរដ្ឋប្រទេសដ៏ទៃទៀតមួយចំនួនដែលគេទុកជាប្រទេសក្រ,មិនទាន់មានសុខុមាលភាពក្នុងការរស់នៅរបស់ខ្លួន

នៅឡើយ(។)អត្រានៃការលូតលាស់៧%ក្នុងមួយឆ្នាំរបស់ស្រុកខ្មែរគឺគ្រាន់ជាមរិចិតា(mirage)របស់អ្នកក្រក្នុងសង្គម

មួយដែលមានអ្នកទទួលផលនៃការលូតលាស់នេះមានចំនួនតិចបំផុត(ប្រមាណជា១០%)ក្នុងចំនួននេះទៀត,អ្នក

ដែលបានឆ្លៀតបានគឺអាណិកជនយួនដែលបានមករស់នៅក្នុងស្រុកខ្មែររាប់លាននាក់,អ្នកជំនួញបរទេសជាពិសេស

ជនជាតិចិន,មន្ត្រីខ្មែរពុករលួយនិងអ្នកដឹកនាំគ្រប់ឋានៈ(។)អ្នកទាំងនេះជាអ្នកឆ្លៀតលោភលន់ដែលជាអ្នកបំផ្លាញ

ជាតិខ្មែរឲវិនាសហិនហោចរហ័សណាស់(។)ហេតុនេះឯងនៅស្រុកខ្មែរ,ប្រជាពលរដ្ឋខ្មែរដែលជាពលរដ្ឋរងគ្រោះនូវ

អកុសលនេះនៅមានពេលវេលាតិចណាស់សំរាប់សង្គ្រោះខ្លួនឯងនិងជាតិខ្មែរផង(។)ពាក្យថា”ទុកពេលវេលាឲពេល

វេលាជាអ្នកដោះស្រាយ”ចំពោះពលរដ្ឋខ្មែរបច្ចុប្បន្នជាការសម្លាប់ខ្លួនឯងពិតប្រកដណាស់ដូចយ៉ាងការទុកឲហ៊ុនសែន

និងគណបក្សប្រជាជន(គ.ប.ជ)កាន់អំណាចដឹកនាំជាតិមួយអាណត្តិទៀតទោះបីមានគណបក្សសង្គ្រោះជាតិ(គ.ស.ជ)

ជាគណបក្សប្រឆាំងដាច់ខាតក្តី,ឬជាគណបក្សចូលរួមដឹកនាំជាតិជាមួយហ៊ុនសែនក្តី(។)ចំនួនអាសនៈ៦៨នឹង៥៥ឬ

៦០នឹង៦៣វាគ្មានអ្វីអាចចាត់ទុកជាការភាន់ប្រែ(bouleversement)ដ៏សំខាន់សំរាប់ប្រជាពលរដ្ឋខ្មែរនោះឡើយ,បើ

នៅតែមានវត្តមានហ៊ុនសែននិងគ.ប.ជ.ក្នុងប្រព័ន្ធនៃការដឹកនាំ(។)អាសនៈ៦៨នឹង៦០របស់គ.ប.ជ.សុទ្ធជាលទ្ធផល

កើតចេញមកពីការលួចឆ្នោតដែលមានក្នុងការបោះឆ្នោតមួយគ្មានសេរីនិងគ្មានយុត្តិធម៍(។)ក្នុងលទ្ធផលនេះ,វាជា

ការបង្ហាញហួសពីអំពើអយុត្តិធម៍ទៅទៀត,គឺជាការចង្អុលចរិតលក្ខណៈនៃអំពើអាក្រក់មួយដែលអ្នកប្រជាធិបតេយ្យ

ជាយភូតពុំអាចទទួលយកបាន(។)ដូច្នេះការរកយុត្តិធម៍ដើម្បីគ្រាន់តែរកជ័យជំនះសំរាប់មានអាសនៈ៦០នឹង៦៣គឺ

ជាការរកយុត្តិធម៍ក្នុងគំនិតនិទ្ទណ្ឌភាពដល់គ.ប.ជ.ដែលមានចេតនាសំដែងឲឃើញរួចស្រេចនូវការលួចឆ្នោត,ក្នុង

៦០អាសនៈដែលខ្លួនបានទទួលក៏ដោយ,តាមការរៀបចំការបោះឆ្នោតមួយគ្មានសេរីនឹងគ្មានយុត្តិធម៍(។)ដូច្នេះបើ

គ.ស.ជ.ទទួលអាសនៈ៦៣,ហើយយល់ឃើញថាជាជ័យជំនះរបស់ខ្លួន,ទង្វើនេះគឺពិតជាការរួបរួមជាមួយមនុស្សខូច,គឺ

ជាមួយគ.ប.ជ.ដែលជាអ្នកបញ្ជាឲគ.ជ.ប.លួចឆ្នោតនោះឯង។

ក្នុងចំណុចយុត្តិធម៍នេះត្រូវសមរង្ស៊ីនឹងគឹមសុខាមានសេចក្តីក្លាហានពន្យល់ម្ចាស់ឆ្នោតឲបានក្បោះក្បាយព្រោះអ្វី

ដែលប្រជាពលរដ្ឋខ្មែរកំពុងប្រឈរមុខសព្វថ្ងៃមិនត្រឹមតែរឿងយុត្តិធម៍តែប៉ុណ្ណោះទេ,គឺជារឿងសីលធម៍,ដែលជាធាតុ

សំខាន់សំរាប់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ(។)សមរង្ស៊ីនឹងគឹមសុខាត្រូវមានសមធម៍បើលោកចង់ដើរតួជា

មគ្គទេសក៌ដឹកនាំប្រជាពលរដ្ឋដើរតាមផ្លូវលទ្ធិប្រជាធិបតេយ្យទៅយកសុភមង្គលសំរាប់ការរស់នៅនឹងភាពរុងរឿង

នៃប្រជាជាតិខ្មែរ(។)គ្មានអ្វីអយុត្តិធម៍ជាងការរកយុត្តិធម៍ទុកឲចោរឥតមានទាសនោះឡើយ។

ហ៊ុនសែននឹងគណបក្សប្រជាជនជាអ្នកទទួលខុសត្រូវរឿងលួចឆ្នោតព្រោះខ្លួនជាអ្នកលួចឆ្នោត,កុំនាំគ្នានិយាយតាម

ឈាងវុនថាគណបក្សគាត់គ្មានកំហុសអ្វីទេចំពោះកំហុសរបស់គ.ជ.ប.”បើអាណាធ្វើខុសត្រូវតែទទួលខុស”អ្នកច្បាប់

ឈាងវុននេះប្រហែលជាគាត់ចេះច្បាប់យួនកុម្មុយនិស្តច្រើនណាស់,ពេលណាគាត់ពន្យល់ពីច្បាប់ខ្មែរ,ខ្មែរអ្នកស្តាប់មិន

ដែលយល់ទាល់តែសោះ(។)បើនិយាយឲខ្លីស្រួលស្តាប់,អ្នកដែលទទួលខុសត្រូវក្នុងរឿងលួចឆ្នោតនេះគឺរបបផ្តាច់ការ

បច្ចុប្បន្នតែម្តង,ហេតុនេះឯងហើយការរកយុត្តិធម៍ត្រឹមតែចែកអាសនៈ៦០នឹង៦៣គឺពិតជាទុកពេលវេលាឲហ៊ុន

សែនរកមធ្យោបាយថ្មីសំរាប់សម្លាប់លទ្ធិប្រជាធិបតេយ្យ,ហើយឲជនជាតិយួនបន្តនឹងពង្រឹងការបញ្ចូលបន្ថែមជន

ជាតិគេចូលមកស្រុកខ្មែរតែប៉ុណ្ណោះ,ឯចំណែកប្រជាពលរដ្ឋខ្មែរនាំគ្នាចំណាកស្រុកដើម្បីរស់ក្នុងស្ថានភាពជាអ្នកផ្សង

ព្រេងប្រកបដោយគ្រោះថ្នាក់ដល់អាយុជីវិត។

ការងើបឡើងនៃប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នប្រឆាំងហ្នឹងអំណាចផ្តាច់ការនឹងអាណានិគមយួនជាឪកាសចុងក្រោយ

មួយដែលខ្មែរយើងគ្រប់រូបមិនត្រូវធ្វើមិនឲសម្រេចបាននោះឡើយ,អាវុធរបស់ពលរដ្ឋខ្មែរយើងគឺសំដី,ហ៊ាននិយាយ

ការពិត,មិនមែននៅត្រឹមតែជុំគ្នាពីរម៉ោងអង្គុយធ្វើមនុស្សគដូចសមរង្ស៊ីស្នើឲធ្វើនោះឡើយ(។)បើគ្រាន់តែនិយាយឲ

ខ្លាំងឲហ៊ុនសែននឹងសហគមន៏អន្តរជាតិឮពីការឈឺចិត្តដោយគ្មានអាវុធលាក់ក្នុងខ្លួនជាការបញ្ចេញយោបល់ឬវិវាទ

កម្មតាមរបៀបអហឹង្សាណាស់ហើយ,មិនមែនធ្វើមនុស្សគទើបអាចចាត់ទុកថាជាអំពើអហឹង្សានោះទេ(។)សហគមន៏

អន្តរជាតិគេចាំមើលតើពលរដ្ឋខ្មែរ,លោកមានសមត្ថភាពគ្រប់គ្រាន់សំរាប់ងើបប្រឆាំងហ្នឹងអំណាចផ្តាច់ការបានដែរ

ឬទេ,បើខ្មែរយើងមាន,គេក៏មានច្បាប់អន្តរជាតិគ្រប់បែបយ៉ាងសំរាប់ការពារខ្មែរយើងចំពោះមុខអំពើព្រៃផ្សៃរបស់

របបផ្តាច់ការមកលើខ្មែរយើងជាពុំខាន(។)ជ័យជំនះប្រជាពលរដ្ឋខ្មែរលើរបបផ្តាច់ការបច្ចុប្បន្នគឺជាការដឹកនូវកំហុស

ខ្លួនដែលធ្លាប់បានធ្វើពីមុនៗមកជាច្រើន,ហេតុនេះឯងប្រជាពលរដ្ឋខ្មែរមិនត្រូវទុកឲជ័យជំនះលើកនេះឲប្រែក្លាយ

ជាកំហុសថ្មីមួយទៀតសំរាប់រាប់បញ្ចូលម្តងទៀតក្នុងសតិបរាជ័យរបស់ខ្លួនដែលធ្លាប់តែមានមក(។)កំហុសដែលធ្លាប់

មានគឺការគំទ្រអ្នកដឹកនាំឥតមានគិតពិចារណាឲបានច្បាស់លាស់ជាមុនសិន។

ប្រជាពលរដ្ឋខ្មែរត្រូវតែធ្វើបាតុកម្មអហឹង្សាជាអចិន្រៃយ៏ដើម្បីរំលំរបបផ្តាច់ការមានធាតុជាកុម្មុយនិស្តឲបានដាច់

ខាតទើបអាចរំដោះខ្លួនចេញពីនឹមយួនដើម្បីឯករាជ្យជាតិខ្មែរ៕

 

 

Partager cet article
Repost0
30 juillet 2013 2 30 /07 /juillet /2013 15:22

 DSC05407

គួរលើកយកមកពិចារណាដែរ

 

 

មេរៀនប្រវត្តិសាស្ត្រ

 

បើពលរដ្ឋខ្មែរគ្មានគំនិតបញ្ចប់ការកាន់កាប់នៃរបបនិយមកុម្មុយនិស្តបច្ចុប្បន្ននេះដោយប្រើអំណាចរបស់ខ្លួនជា

អាវុធលទ្ធិប្រជាធិបតេយ្យតាមការបេះបោលបន្តពីការបោះឆ្នោតគ្មានសេរីនិងគ្មានយុត្តធម៍,គឺមានន័យថាពលរដ្ឋ

ខ្មែរយើងនូវតែមិនបានយកព្រឹត្តិការណ៏នយោបាយដ៏ជូរចត់សំរាប់ជាតិដែលធ្លាប់មានកើតឡើងតាំងពីឆ្នាំ១៩៩៨មក

ធ្វើជាមេរៀនប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរ(។)បច្ចុប្បន្ននេះបើពលរដ្ឋខ្មែរគ្មានការប្រុងប្រយ័ត្នគឺច្បាស់ជាអ្នក

នយោបាយគ្រប់និន្នាការឆ្លៀតទាញយកប្រយោជន៏ពីពន្លកកម្លាំងពលរដ្ឋដែលកំពុងកើតចេញមកពីការបោះ

ឆ្នោតថ្នាក់ជាតិគ្មានសេរីគ្មានយុត្តិធម៏នាថ្ងៃទី២៨កក្តដាកន្លងថ្មីនេះ(។)អ្នកឈ្នះក្តីអ្នកចាញ់ក្តី,បើគ្មានការប្រុង

ប្រយ័ត្ននេះគឺច្បាស់ជាគេនាំគ្នាចរចារដើម្បីចែកចំណែកអំណាចគ្នាដើម្បីយសស័កនិងប្រាក់កាក់ដូចពីមុនជាពុំខាន

 

គ្រប់គំនិតធ្វើសហការណ៏រវាងអ្នកឈ្នះនិងអ្នកចាញ់ដែលមានកើតឡើងពីការបោះឆ្នោតគ្មានសេរីនិងគ្មានយុត្តិធម៍

គឺពិតជាសេចក្តីក្បត់ចំពោះទឹកចិត្តពលរដ្ឋខ្មែរដែលបានធ្វើឲខកខាននូវគោលបំណងអ្នកកាន់អំណាចបច្ចុប្បន្ន

ដែលគេចង់បានពីការបោះឆ្នោតគ្មានសេរីនិងគ្មានយុត្តិធម៍,គឺបន្តការកាន់អំណាចផ្តាច់ការរបស់គេ,ដូច្នេះយើង

អាចធ្វើអនុមានបានថា,បើអំណាចផ្តាច់ការបច្ចុប្បន្ននៅតែបន្តដដែលនោះក្នុងរូបភាពបែបណាក៏ដោយ,ការនេះគឺ

ទុកជាការសោកស្តាយដ៏អាក្រក់កំណាស់មួយសំរាប់ជាតិខ្មែរ,ហេតុនេះឯងការបន្តការបេះបោលនៃពលរដ្ឋខ្មែរជាការ

ចាំបាច់និងជាករណីយកិច្ចមួយដើម្បីបញ្ចាប់អំណាចផ្តាច់ការដែលមានធាតុជាកុម្មុយនិស្តនៅស្រុកខ្មែរឲបាន៕

Partager cet article
Repost0
9 juin 2013 7 09 /06 /juin /2013 06:08

DSC00031 គួរលើកយកមកពិចារណាដែរ

 

 

ពេលវេលាដែលខ្មែរម្នាក់ៗត្រូវធ្វើការសម្រេចចិត្ត

 

ថ្ងៃទី២៨កក្តដាខាងមុខនេះនៅស្រុកខ្មែរមានការបោះឆ្នោតថ្នាក់ជាតិមួយដើម្បីជ្រើសរើសតំណាងរាស្ត្រសំរាប់នីតិ

កាលទី៥នៃរដ្ឋសភាជាតិ(។)យើងដឹងថានៅពេលបោះឆ្នោតថ្នាក់ឃុំកន្លងមកនេះ,ប្រជាពលរដ្ឋខ្មែរជិត៥០%មិនបាន

នាំគ្នាទៅបោះឆ្នោត,ព្រោះគេយល់ឃើញថាការបោះឆ្នោតនៅស្រុកខ្មែរអស់មានលក្ខណៈជាចម្លើយនឹងបញ្ហាជីវិតដែល

គេកំពុងជួបប្រទះរៀងរាល់ថ្ងៃ,ទោះបីគេដឹងថាការបោះឆ្នោតជាឫសកែវនៃលទ្ធិប្រជាធិបតេយ្យក៏ដោយ(។)ការទ្រាំទ្រ

នឹងទុក្ខវេទនាអស់រយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ,គឺថាបួនអាណត្តិនៃអំណាចដឹកនាំនៅស្រុកខ្មែរ,នាំឲប្រជា

ពលរដ្ឋខ្មែរលែងមានជំនឿទៅលើការបោះឆ្នោត,ទុកវាជាវញ្ឈកម្ម(១)និងលែងមានការទុកចិត្តទៅលើពាក្យសន្យា

របស់អ្នកនយោបាយ,ព្រោះថាពីអាណត្តិមួយទៅអាណត្តិមួយក្រោយពីការបោះឆ្នោតរួចហើយ,គេឃើញគ្មានការលូត

លាស់អ្វីបន្តិចសោះក្នុងវិស័យសេរីភាពសាធារណៈ,សេរីភាពក្នុងការបញ្ចេញមតិ,យុត្តិធម៍,សមភាពរវាងពលរដ្ឋ

(citoyen)ម្នាក់ៗនៅចំពោះមុខច្បាប់,ក្រៅពីការធ្វើអភិវឌ្ឍន៏សេដ្ឋកិច្ចក្នុងសភាពអនាធិបតេយ្យសំរាប់ឲខ្មែរ

ម្នាក់ៗគ្រាន់តែបានរស់នៅឃ្លានជានិច្ច,ដែលនាំឲមនុស្សខ្មែររស់នៅក្នុងតកភ័យ(២)ជាប្រក្រតីដែលជាកត្តាមួយឲ

មនុស្សខ្សោយប្រាជ្ញាសំរាប់ស្វែងរកសេចក្តីចំរើនដែលមានចែងក្នុងច្បាប់ធម្មជាតិ។

 

យើងដឹងថាអាសន្ន(péril)របស់ខ្មែរធំមួយទៀតគឺការហូរចូលជានិរន្តរនៃជនជាតិយួនមកក្នុងស្រុកខ្មែរ,មានចំនួនរាប់

លាននាក់ដែលនាំឲមានការភាន់ប្រែ(bouleversement)សង្គមខ្មែរជាលើកទី៣ក្នុងរយៈដ៏ខ្លីមួយ,ក្រោយពីបានទទួល

ការរងគ្រោះដល់មរណាក្នុងរបបខ្មែរក្រហមជាលើកទី១,និងការកាន់កាប់កងទ័ពវៀតណាមកុម្មុយនិស្តជាលើកទី២។

ចំនួនជនជាតិយួនមករស់នៅក្នុងស្រុកខ្មែរនាបច្ចុប្បន្ននេះ,វាហួសពីកំរិតត្រាប្រណី(៣)ដែលប្រជាពលរដ្ឋខ្មែរអាច

ទទួលបាន,តែដោយសាររបបនយោបាយសព្វថ្ងៃគេមិនដែលទុកមតិប្រជាជនខ្មែរជាការសំខាន់,មិនតែប៉ុណ្ណោះគេ

ថែមទាំងគាំទ្រចេញមុខនយោបាយអន្តោប្រវេស័ន៏ជាបន្លឿន(accéléré)នៃជនជាតិយួនមកនៅក្នុងស្រុកខ្មែររបស់

វៀតណាមដែលគេទុកជាប្រទេសអធិរាជរបស់ប្រទេសខ្មែរ,ជនជាតិយួនដែលបានមករស់នៅក្នុងស្រុកខ្មែរឥតស្រប

ច្បាប់បានក្លាយទៅជាជនជាតិកម្ពុជាពេញមុខ,មានសិទ្ធិច្រើនជាងជាតិសាសន៏ខ្មែរដែលជាម្ចាស់ស្រុកទៅទៀត(។)ខ្មែរ

យើងនៅចាំបាននៅឡើយថា”សញ្ជាតិកម្ពុជា”យួនកុម្មុយនិស្តគេជាអ្នកបង្កើតឲប្រើនៅពេលដែលគេនៅត្រួតត្រា

ស្រុកខ្មែរតាំងពីថ្ងៃទី៧មករា១៩៧៩មកម្លះ,ពេលនោះយួនកុម្មុយនិស្ត,គេទុកជាតិសាសន៏ខ្មែរជាជាតិពន្ធុ(ethnie)ក្នុង

ចំណោមជាតិពន្ធុដ៏ទៃទៀតរស់នៅក្នុងស្រុកខ្មែរ,មានយួន,ចិន,ឡាវ,ខ្មែរលើ..ល..ក្នុងទស្សនៈនេះយួនកុម្មុយនិស្តគេ

យល់ឃើញថាការប្រើពាក្យ”ប្រជាជនខ្មែរ”ជាការប្រើមួយមិនសមហេតុសមផលនោះឡើយ,ប្រើពាក្យ”ប្រជាជនកម្ពុជា”,

វាជាការប្រើត្រឹមត្រូវស្របតាមការពិតដែលមាននៅលើទឹកដីខ្មែរ(៤)ចាប់ពីពេលនោះមក,គណបក្សប្រជាជន,ដែល

ជាគណបក្សរណបយួន,និងកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះ,តាមការបង្គាប់របស់យួន,តែងតែទុកជនជាតិយួន

ដែលបានមករស់នៅរាប់លាននាក់ក្នុងស្រុកខ្មែរស្របច្បាប់ឬខុសច្បាប់ក្តី,ជាជនជាតិកម្ពុជាស្មើភាពនឹងជនជាតិ

ខ្មែរ(។)សម្មានការ(considération)នេះធ្វើឲភាន់ប្រែក្របខណ្ឌនយោបាយនៃការបោះឆ្នោត(៥)តាមលទ្ធិប្រជាធិប

តេយ្យ,និងគោលបំណងសំខាន់នៃការបោះឆ្នោត,គឺការការពារប្រយោជន៏ជាតិខ្មែរ។

អ្នកដែលមានសិទ្ធបោះឆ្នោតជាជនជាតិយួន,មាន”សញ្ជាតិកម្ពុជា”ឥតស្របច្បាប់រាប់លាននាក់,នាំគ្នាបោះឆ្នោតបំរើ

ប្រយោជន៏វៀតណាម,ព្រោះរដ្ឋាភិបាលមាតុភូមិគេនេះជាអ្នកការពារចេញមុខនូវការរស់នៅរបស់គេនៅក្នុងស្រុកខ្មែរ,

ដែលគេទុកជាទឹកដីដណ្តើមបានពីខ្មែរ,ឯចំណែកខ្មែរម្ចាស់ស្រុក,ត្រូវអ្នកនយោបាយខ្មែរបោកឲបោះឆ្នោតដើម្បីកៅអី,

និងប្រាក់បំណាច់តំណាងរាស្ត្រតែប៉ុណ្ណោះ(។)ដូច្នេះការរកចាញ់ឈ្នះ(enjeu)ក្នុងការបោះឆ្នោតនាខែកក្តដាខាងមុខនេះ

វាគ្មានមានប្រយោជន៏អ្វីដល់ជាតិខ្មែរនោះទេ,ព្រោះ៖

១.ជាការបោះឆ្នោតដែលមានជាតិសាសន៏យួន,ចូលមករស់នៅក្នុងស្រុកខ្មែរឥតច្បាប់,ជាអ្នកមានសិទ្ធបោះឆ្នោត,ចូល

រួមបោះឆ្នោតក្នុងគោលដៅបំរើនយោបាយរៀតណាមវាតទឹកដីមកក្នុងប្រទេសខ្មែរ។

២.ជាការបោះឆ្នោតក្នុងប្រទេសខ្មែរគ្មានឯករាជ្យ,ព្រោះប្រទេសខ្មែរបច្ចុប្បន្នជាប្រទេសរណបជាវាទរហិត(៦)វៀតណាម។

៣.ជាការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,ព្រោះប្រជាជនខ្មែរមួយចំនួនធំមិនអាចចូលរួមបោះឆ្នោតដោយសារ

គ.ជ.ប.បន្លំបញ្ជីអ្នកមានសិទ្ធបោះឆ្នោតមិនអាចឲបោះឆ្នោតបាន,ការរៀបចំការបោះឆ្នោតគ្មានលក្ខណៈជាការបោះ

ឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ,និងមាត្រដ្ឋាន(standard)អន្តរជាតិ។

៤.ជាការបោះឆ្នោតគ្មានទស្សនវិស័យនៃអនាគតល្អសំរាប់ប្រជាពលរដ្ឋខ្មែរ,បើយោងទៅតាមចរិតលក្ខណៈនៃគណ

បក្សនយោបាយមានចំនួន១២ដែលបានប្រកាសចូលរួមការបោះឆ្នោត,នៅតែមាននយោបាយដូចដែលខ្លួនធ្លាប់

ប្រើរួចមកហើយ(Statu.quo),ឬគ្មានបំណងធ្វើសោធនកម្ម(៧)រចនសម្ព័ន្ធស្អុយរលួយនៃរបបដឹកនាំបច្ចុប្បន្ន។

 

តឹកតាងខាងលើនេះដែលនាំឲយើងយល់ឃើញថា,ការចូលរួមបោះឆ្នោតនាខែកក្តដាខាងមុខនេះ,មិនមែនជាដំណោះ

ស្រាយនៃគ្រោះថ្នាក់ដែលប្រជាជាតិខ្មែរកំពុងជួបប្រទះនោះឡើយ;ផ្ទុយទៅវិញវាជាអតិសុខុមប្រាណ(microbe)ទៅ

ពង្រឹងអាសន្នយួនឲកាត់តែធំធាត់ឡើងរហ័សសំរាប់សម្លាប់ជាតិសាសន៏ខ្មែរឲបានទាន់ចិត្តយួនកុម្មុយនិស្តដែលជា

អ្នកត្រួតត្រារអ្នកដឹងនាំខ្មែរបច្ចុប្បន្ន(។)អាសន្នយួនសព្វថ្ងៃនេះវាហួសពីការបាត់បង់ទឹកដី,ឬបញ្ហាព្រុំដែនជាមួយវៀត

ណាមទៅទៀត,អាសន្នយួនគឺការបាត់ឯករាជ្យជាតិ,និងអន្តោប្រវេសន៏គំរាំង(massif)នៃជនជាតិយួនមករស់នៅក្នុង

ស្រុកខ្មែរ,ដែលជាកត្តាធ្វើឲខូចការបោះឆ្នោតមានស្ថានភាពល្អសំរាប់ច្រើសរើសអ្នកដឹកនាំជាតិខ្មែរ។

កត្តាទាំងពីរនេះឯងដែលបង្កើតឲមានការបោះឆ្នោតសោសិ(៨)មួយនៅក្រោមការត្រួតត្រានៃគណបក្សកាន់អំណាច

ដែលជាគណបក្សបង្កើតឡើងដោយវៀតណាម,យើងឃើញស្រាប់ហើយថានៅក្នុងសេចក្តីការប្រកាសជំនឿបក្សនិមួយ

ៗ,សូម្បីគណបក្សសង្គ្រោះជាតិ,ដែលតាំងខ្លួនជាគណបក្សប្រឆាំង,ក៏ឥតដែលហ៊ានលើកយកអាសន្នយួនមក

បង្ហាញហើយពន្យល់ឲល្អិតល្អន់ដល់ប្រជាពលរដ្ឋខ្មែរដែរ,ព្រោះខ្លួនខ្លាចចាកចេញពីរង្វង់កំរិតដែលអ្នកដឹកនាំរណប

យួនគេកំរិតឲនិយាយ,បើចង់និយាយរឿងនេះខ្លះៗ,កិមសុខា,ប្រធានស្តីទី,ត្រូវមកនិយាយឯបរទេសក្នុងភាពលាំគ្នា

(nuance)ទៅទៀតដើម្បីគ្រាន់តែឲស្របនឹងគំនិតខ្មែរនិរប្រវេស័ន្ត(migrant)រស់នៅឯនាយសមុទ្រ,ក្នុងគោលបំណង

តែមួយគត់គឺរកជំនួយជាលុយកាក់,មិនមែនរកការគាំទ្រ,ព្រោះខ្មែរនិរប្រវេស័ន្តទាំងនោះគ្មានសទ្ធិបោះឆ្នោតដូចជា

យួនអន្តោប្រវេស័ន្ត,ជាអ្នកមានសទ្ធិបោះឆ្នោត,ដែលប៉ែនសុវណ្ណ,គង់គំ,និងកិមសុខា,អាចទុកជាអ្នកបោះឆ្នោតសក្តានិ

ភូត(potentiel)ឲគណបក្សសង្គ្រោះជាតិ(។)ក្នុងយុទ្ធសាស្ត្រនយោបាយវៀតណាម,អាជ្ញាធរសំងាត់យួននៅស្រុកខ្មែរគេ

បែងចែកក្នុងល្បិចរបស់គេអ្នកមានសទ្ធិបោះឆ្នោតនៅស្រុកខ្មែរជាពីរពួក,ខ្មែរសញ្ជាតិកម្ពុជា(យួនរស់នៅស្រុកខ្មែរ)

និងខ្មែរសញ្ជាតិខ្មែរ(ជនជាតិខ្មែរ)។

ពាក្យបញ្ចារបស់យួនគឺគេឲខ្មែរសញ្ជាតិកម្ពុជាបោះឆ្នោតទាំងអស់គ្នាឲគណបក្សប្រជាជន,ដែលមានយួនជាអ្នក

ហែហៃ(៩)ឯចំណែកខ្មែរសញ្ជាតិខ្មែរបច្ចុប្បន្ននេះ,យួនគេមើលឃើញថាកំពុងរស់ក្នុងសហគមន៏ពហុគុណប្រយោជន៏

ឥតអាចមានឯកភាពជាតិបានព្រោះអស់រយៈជាងម្ភៃឆ្នាំមកហើយ,យួនកុម្មុយនិស្តគេបង្កើតឲមានអំពើពុករលួយ,

មួយសំរាប់ចិញ្ចឹមខ្មែរជាបាវបំរើវាឲមានសម្បត្តិជាសេដ្ឋី,ពួកទាំងនោះត្រូវការយួនដើម្បីការពារសម្បត្តិខ្លួន,ព្រោះយួន

គេទុកជាបងធំ,ជួយយួនធ្វើបាបខ្មែរទើបអាចរស់ជាអ្នកហ៊ឺហាដូចថៅកែចិនបាន,មួយទៀតសំរាប់បង្អត់បាយរាស្ត្រខ្មែរ,

រាស្ត្ររស់នៅក្នុងការឃ្លាន,រស់គិតតែខ្លួនឯងសំរាប់តែក្រពះមិនឆ្អែត;ស្ថានភាពបែបនេះមានទំនងដូចកាលពីយួន

លេបទឹកដីកម្ពុជាក្រោម,តើខ្មែរយើងនៅសួររកអ្នកបច្ចេកទេសពិសេសបែបណាទៀតសំរាប់រំលឹកការភ្លេចរបស់ខ្លួន

ក្នុងរឿងយួនលួចដីខ្មែរ(?)អ្វីដែលយួនគេធ្លាប់ធ្វើហើយមានជ័យជំនះលើខ្មែរ,សព្វថ្ងៃនេះវាយកមកប្រើទៀតព្រោះវា

យល់ឃើញថាខ្មែរយើងច្រើនមានសតិភ្លេចភ្លាំង(១០)អាចឲយួនធ្វើឲខ្មែរឈ្លោះនឹងខ្មែរ,ខ្មែរធ្វើបាបខ្មែរ,វាយបំបែកសង្គម

ខ្មែរឲបែកជាចំណិតសង្គមជាច្រើនឥតអាចផ្គុំគ្នាបានដែលជាការរ៉ាប់រងជ័យជំនះគណបក្សប្រជាជន,ហើយជ័យជំនះគណ

បក្សប្រនេះជាការរ៉ាប់រងតបវិញនូវការបន្តនយោបាយវាតទឹកដីយួនមកលើទឹកដីខ្មែរ(។)គណបក្សថ្មីមួយបង្កើតដោយ

យួនមានឈ្មោះថា”គណបក្សសញ្ជាតិខ្មែរ”,ដែលមានសមាជិកសុទ្ធតែជាជនជាតិយួនមានសញ្ជាតិជាខ្មែរគឺជាបរិវច័្ជណ

(préparation)របស់យួនកុម្មុយនិស្តដើម្បីឲជនជាតិយួនមានសញ្ជាតិកម្ពុជាមានតំណាងគេនៅក្នុងរដ្ឋសភាសំរាប់ការពារ

ជាតិពន្ធុយួនរស់នៅក្នុងស្រុកខ្មែរ(។)ម៉្យាងមួយទៀត,យួនកុម្មុយនិស្ត,គេទុកស្រុកខ្មែរនិងឡាវជាសិប្បនិម្មិតលទ្ធិកុម្មុយនិស្ត

ខ្លួននៅឥណ្ឌូចិនសំរាប់បង្ក្រាបទុកមុនមិនឲមានកើតចលនាប្រឆាំងលទ្ធិកុម្មុយនិស្តនៅក្រៅនិងក្នុងស្រុកយួន(។)ការកាន់

កាប់ទឹកដីខ្មែរឡាវតាមរយៈជនជាតិយួនជាការបង្ហាញពីតួនាទីដ៏មហាជោគជ័យរបស់គណបក្សកុម្មុយនិស្តយួនគេដល់

ប្រជាពលរដ្ឋយួន។

 

ចូលរួមបោះឆ្នោតនៅក្នុងយុទ្ធសាស្ត្រយួនកុម្មុយនិស្ត,ដែលមានជនជាតិយួនមានសញ្ជាតិកម្ពុជាអ្នកមានសទ្ធិបោះ

ឆ្នោតរាប់លាននាក់,បញ្ចាក់ថាអ្នកនយោបាយខ្មែរមួយក្រុមដែលតាំងខ្លួនជាអ្នកស្នេហាជាតិនាំគ្នាបំភ្លេចចោលនូវ

ហិចិ្ជតានៃអភិភវ័ន(domination)របស់វៀតណាមមកលើស្រុកខ្មែរ,ព្រោះយួនកុម្មុយនិស្តយកការបោះឆ្នោតគ្មានសេរី,

គ្មានយុត្តធម៍,ជាអាវុធអហិង្សាថ្មី,តែចង្រៃជាអទិស្សមាន(invisible)ដល់ជាតិខ្មែរ(។)ពិជ័យ(១១)របស់យួនសព្វថ្ងៃនៅ

កម្ពុជា,គឺគេធ្វើឲខ្មែរគ្រប់និន្នាការនយោបាយទទួលយល់ព្រមថាខ្លួនត្រូវតែរស់នៅជាមួយយួនមានសញ្ជាតិកម្ពុជានៅ

ក្នុងស្រុកខ្មែរ,ព្រោះថាអត្ថិភាពនៃជនជាតិយួនរស់នៅក្នុងស្រុកខ្មែរនេះជាការពិតជាក់ស្តែង,ហើយគ្មានដំណោះស្រាយ

អ្វីមួយក្រៅពីព្រមទទួលនោះឡើយ,រហូតមានពួកអ្នកនយោបាយប្រឆាំងយួនដាច់ខាត,នាំគ្នាយល់ឃើញដែរថាសព្វ

ថ្ងៃនេះខ្មែរគ្មានមធ្យោបាយណាមួយអាចធ្វើវិលោម(inverser)នៃចរន្តនេះបានទេ,ក្រៅពីនាំគ្នាសាកល្បងធ្វើយ៉ាងណា

ឲយួនមានសញ្ជាតិកម្ពុជានៅស្រុកខ្មែរឲពួកវាក្លាយជាមនុស្សមានខ្លួនជាយួនតែចិត្តជាខ្មែរ(។)គំនិតនេះល្អពិតមែន

ព្រោះជាគំនិតយកដំណោះស្រាយបែបមនុស្សនិយមជាគោល,តែវាជាគំនិតហួសវិស័យ(utopie),ព្រោះថាយួនជាជនអន្តោ

ប្រវេសន្ត(immigrant)មករស់នៅក្នុងស្រុកខ្មែរ,មានចរិតលក្ខណៈជាជនអន្តោប្រវេសន្តតសេដ្ឋកិច្ចផង,និងនយោបាយ

ផង,ហើយមានចំនួនរាប់លាននាក់ប្រហែលពាក់កណ្តាលនឹងជនជាតិខ្មែរទៅហើយ(។)ចរិតលក្ខណៈយួនអន្តោប្រវេសន្ត

ទាំងពីរខាងលើនេះហើយជាយុទ្ធសាស្ត្រវៀតណាមចេញមុខសំរាប់លេបទឹកដីខ្មែរ,ក្នុងយុទ្ធសាស្ត្រនេះប្រទេសខ្មែរយើង

ដែលជាប្រទេសនៅទន់ខ្សោយគ្រប់វិស័យគ្មានលទ្ធភាពអ្វីអាចធ្វើ”ខ្មែរភាវរូប្បនីកម្ម”ជនជាតិយួនរាប់លាននាក់ដែល

បានមករស់នៅក្នុងស្រុកខ្មែរ,ហើយបំរើនយោបាយវាតទឹកដីរបស់មតុភូមិគេ,ជាពិសេសជនជាតិយួនគេមានវប្បធម៍

របស់គេខ្ពង់ខ្ពស់ដូចខ្មែរយើងដែរ,មានមូលដ្ឋានគាំពារគេគឺមតុភូមិគេដែលមានប្រជាពលរដ្ឋជាងប៉ែនសិបលាននាក់

នៅជាប់នឹងប្រទេសខ្មែរ(។)មួយវិញទៀត,ការលើកឧទាហរណ៏យកសហរដ្ឋអាមេរិកមកធ្វើជាគំរូនៃជោគជ័យនៃបូរណកម្ម

(intégration)ជនអន្តោប្រវេស័ន្តគ្រប់សាសន៏ជាតិក្នុងសង្គមជាតិអាមេរីកាំងតែមួយបាន,គឺជាឧទាហរណ៏មិនស្របនឹង

ករណីស្រុកខ្មែរនោះឡើយ,ព្រោះសហរដ្ឋអាមេរិកជាប្រទេសមួយមានសារជាតិជាប្រទេសអន្តោប្រវេសន្ត,ព្រោះជាប្រទេស

បង្កើតឡើងដោយជនអន្តោប្រវេសន្ត,ជាប្រទេសជាអ្នកមាន,ជាមហាអំណាច,ដែលអាចបង្កើតកម្លាំងចូលរកមជ្ឈ

មណ្ឌល(១២)មិនត្រឹមតែកួចជនជាតិអាមេរិកាំងឲស្រឡាញ់តម្លៃការរស់នៅរបស់ខ្លួនគឺជាកម្លាំងកួចជនជាតិដ៏ទៃទៀត

ឲចង់មករស់នៅ,និងស្រឡាញ់តម្លៃការរស់នៅរបស់ជនជាតិអាមេរិកាំងថែមទៅទៀត(។)ឯចំណែកស្រុកខ្មែរវិញគ្មាន

កម្លាំងកួចជនជាតិយួននោះទេ,ការហូរចូលជនជាតិយួនរាប់លាននាក់មកក្នុងស្រុកខ្មែរគឺជាយុទ្ធសាស្ត្រនយោបាយ

វៀតណាមសុទ្ធសាត,ជាការរាតត្បាតបញ្ចូលជនជាតិយួនក្នុងស្រុកខ្មែរដើម្បីយកទឹកដីខ្មែរបំរើសេដ្ឋកិច្ចគេផង,និងដើម្បី

ធ្វើឲសម្រេចមហិច្ចិតារាប់ពាន់ឆ្នាំរបស់គេ,គឺលេបទឹកដីខ្មែរ(។)ប្រយោជន៏អ្នកដឹកនាំយួនគឺគេធ្វើយ៉ាងណាឲយួនរស់នៅ

ក្នុងស្រុកខ្មែរនៅថែរក្សាចិត្តជាយួនជានិច្ច,ដើម្បីការពារនយោបាយយួន។

ដូច្នេះមកដល់ដំណាក់ការសព្វថ្ងៃនេះ,ដំណោះស្រាយបញ្ហាយួនរាប់លានមករស់នៅក្នុងស្រុកខ្មែរឥតច្បាប់មានតែមួយ

គត់,គឺអនុវត្តយ៉ាងម៉ឺងម៉ាត់ច្បាប់ជាតិក្តី,និងច្បាប់អន្តរជាតិក្តីសំរាប់ការពារប្រយោជន៏ជាតិខ្មែរតែប៉ុណ្ណោះ,ធ្វើយ៉ាង

ណាឲកម្ពុជាមាននិតិរដ្ឋ,ជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យពិត,ដើម្បីស្វែងរកការគាំពារពីសំណាក់សហគមន៏អន្តរ

ជាតិក្នុងការការពារឯករាជ្យជាតិ,និងបូរណភាពទឹកដីដោយយកមូលដ្ឋានឯកភាពប្រជាជនខ្មែរកើតពីសាមគ្គីជារបង

ការពារជាតិខ្មែរ(។)ក្នុងគោលការណ៏ច្បាប់នេះហើយ,យួនដែលបានមករស់នៅខុសច្បាប់នៅលើទឹកដីខ្មែរត្រូវតែវឹលត្រឡប់

គ្មានលក្ខណទៅរស់នៅក្នុងស្រុកខ្លួនវិញតែប៉ុណ្ណោះ(។)បើខ្មែរយើងទទួលយកអ្វីដែលយួនធ្វើបានសម្រេចររួចហើយនៅក្នុង

ស្រុកខ្មែររហូតមកដល់សព្វថ្ងៃ,គឺខ្មែរយើងនាំគ្នាប្រគល់សេរីភាពឲយួនធ្វើបញ្ចូលជាឧបសម្ពន្ធ(annexer)ប្រទេសខ្មែរ

ឲក្លាយទៅជាខេត្តយួនយ៉ាងងាយស្រួលក្នុងរយៈពេលដ៏ខ្លីមួយ,គឺរយៈពេលអាណត្តិទីប្រាំនៃសភាជាតិដែលកើតមានឡើង

ពីការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍។

ខ្មែរយើងត្រូវដឹកថា”ចំណាកស្រុក”របស់ប្រជាពលរដ្ឋខ្មែរយើងគឺមានតាំងពីសតវត្សទី១៥មកម្លះ,ព្រោះខ្មែរយើងនាំគ្នា

រត់ចេញពីស្រុកខ្លួនទៅប្រទេសសៀមទាំងគ្រួៗដើម្បីរត់គេចសង្គ្រាមស៊ីវឹល,ដូចបច្ចុប្បន្ននេះនាំគ្នាទៅរកការងារធ្វើរាប់

ម៉ឺននាក់នៅប្រទេសថៃដូច្នេះដែរ(។)ពេលបារាំងមកត្រួតស្រុកខ្មែរក្នុងកំឡុងឆ្នាំ១៨៦៣,បារាំងគេមានការភ្ញាក់ផ្អើល

យ៉ាងខ្លាំងឃើញនៅតាមបណ្តាខែត្រជាប់ព្រុំដែនខ្មែរសៀម,មានប្រជារាស្ត្រខ្មែររស់នៅតិចតួចបំផុត,រហូតបារាំងគេ

ចាត់វិធានការធ្វើអនុគ្រោះឲជនជាតិយួនជាច្រើនអាចមករស់នៅក្នុងខែត្រខ្មែរទាំងនោះដើម្បីបំពេញការខ្វះខាត

ចំនួនប្រជាជន(១៣)។

 

ចូលរួមបោះឆ្នោត,ទោះបីដឹងច្បាស់ថាវាជាការបោះឆ្នោតមួយគ្មានសេរី,គ្មានយុត្តិធម៍,ជាពិសេសនៅក្នុងយុទ្ធសាស្ត្រ

យួនគឺសុទ្ធតែសុខចិត្តទទួលស្គាល់ពិជ័យយួនដែលយើងបានរៀបរាប់ខាងលើនេះ,ប៉ុន្តែខ្មែរយើងទាំងអស់គ្នាមើល

ឃើញដូចគ្នាថានាបច្ចុប្បន្ននេះខ្មែរយើងភាគច្រើនបំផុតស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃនេះណាស់,ហើយកំរិតត្រាប្រណី

ចំពោះអន្តោប្រវេសន៏ជនជាតិយួនរាប់លាននាក់វាក្លាយជាគ្រោធ(កំហឹងខ្លាំង)ប្រជាមានិតរបស់ប្រជាពលរដ្ឋខ្មែរទៅ

ហើយ,ក្នុងស្ថានភាពកំរើកចិត្តប្រជាពលរដ្ឋខ្មែរនេះ,អ្នកតាំងខ្លួនជាអ្នកស្នេហាជាតិ,ចង់សង្គ្រោះជាតិ,មិនត្រឹមតែធ្វើ

មិនដឹងឮនោះទេ,ថែមទាំងនាំគ្នាបន្តនយោបាយចាញ់របស់ខ្លួនតទៅទៀត,គឺនាំគ្នាចូលរួមបោះឆ្នោតគ្មានសេរី,គ្មាន

យុត្តិធម៍ទៅវិញ,មិនគិតនាំគ្នាចាប់ទឹកចិត្តកំរើករបស់ប្រជាពលរដ្ឋខ្មែរដើម្បីបង្កើតជាកម្លាំងជាតិ,ពិតណាស់ហើយ

យើងមិនមែនយកកម្លាំងនេះទៅកាប់យួននោះឡើយ,ព្រោះខ្មែរយើងគ្មានលទ្ធភាពធ្វើបែបនេះឡើយ,ព្រោះថាជន

ជាតិយួនភាគច្រើនមករស់នៅក្នុងស្រុកខ្មែរសុទ្ធតែមានលាក់កាំភ្លើងគ្រប់ធន់សំរាប់ការពារខ្លួនគេនឹងយថាហេតុ

បែបនេះ,តែយក”កម្លាំងមនសិការជាតិ”នេះធ្វើពហិការមិនចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ដែលនឹង

ប្រព្រឹត្តឡើងខាងមុខឆាប់នេះ,ដើម្បីជាអាទិធ្វើការព្រមានដល់យួនកុម្មុយនិស្តថាប្រជាពលរដ្ឋខ្មែរប្រឆាំងដាច់

ខាតនឹងនយោបាយដែលយួនកំពុងធ្វើក្នុងគោលបំណងបញ្ចូលជាឧបសម្ពន្ធប្រទេសខ្មែរ។

 

ម្យ៉ាងទៀត,ការមានជំនឿទៅលើគណបក្សសង្គ្រោះជាតិថាជាគណបក្សអាចយកកិច្ចព្រមព្រៀងសន្តិភាពចុះថ្ងៃទី២៣

តុលាឆ្នាំ១៩៩១នៅទីក្រុងបារីសជាគំនិតហួសវិស័យមួយដែរ,ហើយជាពិសេសជាការគាំទ្រមួយគ្មានគ្រឹះអ្វីច្បាស់លាស់

នោះឡើយ,គឺគ្រាន់តែជាការគាំទ្រខ្វះជម្រើស(១៤)ឬសំរាប់តែបង្ហាញថាខ្លួនជាអ្នកប្រឆាំងនឹងហ៊ុនសែនតែប៉ុណ្ណោះ,

ការនេះជាសេរីភាពរបស់បុគ្គលម្នាក់ៗតែចំពោះយើងវិញ,យល់ឃើញថាភាពមិនទំនងក្នុងជម្រើសនេះ,គឺការយល់ឃើញ

របស់យើងថាគណៈបក្សសង្គ្រោះជាតិនេះអាចជាអ្នកប្រឆាំងក្នុងល្បិចនឹងបុគ្គលហ៊ុនសែន,តែជាអ្នកបំរើចេញមុខ

យុទ្ធសាស្ត្រយួន,ឯចំណែកសមរង្ស៊ីវិញ,គាត់នៅតែនឹកស្មានថាខ្លួនមានការគាំទ្រពីសំណាក់ចិនកុម្មុយនិស្ត,យល់ឃើញ

ថាចិននេះជាអ្នកអាចសម្រួលការទាក់ទងរបស់ខ្លួនជាមួយយួនដោយផ្ទាល់,ហេតុនេះឯងសមរង្ស៊ីតែងតែនិយាយថា

គាត់ឥតចាំបាច់និយាយជាមួយហ៊ិនសែនទេ,គឺគាត់និយាយផ្ទាល់ជាមួយចៅហ្វាយហ៊ុនសែនតែម្តងសំរាប់ដោះស្រាយ

បញ្ហារបស់គាត់,តែខ្មែរយើងឃើញលទ្ធផលរួចស្រេចទៅហើយ,សមរង្ស៊ីឥតបានចូលស្រុកផង,និងក្លាយជាប្រធានខ្យល់

ផង,ឥតមានសិទ្ធិសរសេរលើក្រដាស់មានសញ្ញាគណៈបក្សសង្គ្រោះជាតិទេ,ព្រោះប្រធានគណៈបក្សពិតគឺកិមសុខា,ក្នុង

ឋានៈជាប្រធានស្តីទី,ដូច្នេះបើសមរង្ស៊ីប្រើងារជាប្រធាន,តាមផ្លូវច្បាប់ជាការបំពានលើលក្ខន្តិកៈព្រោះថាមានប្រធាន

ស្តីទីលុះត្រាតែប្រធានថិតនៅក្នុងស្ថានភាពខ្វះសមត្ថភាពជារូបវន្ត,ជាចិត្តសាស្ត្រ,ឬជាគតិយុត្ត,សំរាប់បំពេញមុខនាទី

របស់ខ្លួនជាប្រធាន(។)យើងសួរថាតើករណីសមរង្ស៊ីជាករណីបែបណា,រហូតដល់គណៈបក្សគាត់បោះឆ្នោតឲកិមសុខាធ្វើ

ជាប្រធានស្តីទី(?)បើនិយាយឲខ្លីគឺសមរង្ស៊ីចាញ់បោកហ៊ុនសែន,យកកិមសុខាជាបាយមានជាតិពុលដាក់ឲសមរង្ស៊ី

បរិភោគរហូតទាល់តែស្ពឹកប្រាជ្ញា(។)ដូច្នេះគួរអ្នកស្នេហាជាតិដឹងថាក្នុងលានប្រយុទ្ធនយោបាយ,ការយកការគាំទ្រខ្វះ

ជម្រើសមកធ្វើជាគោលការណ៏ជាគ្រោះថ្នាក់ធំមួយដល់ខ្លួន,និងជាការបង្ហាញភាពអស់សង្ឃឹមតែប៉ុណ្ណោះ។

 

សមរង្ស៊ីក្តីមិនអាចយកករណីលោកស្រីអុងសានសូគីនៅប្រទេសភូមាជាឧទាហរណ៏សំរាប់ស្រុកខ្មែរបាននោះទេ,ព្រោះ

លោកស្រីអុងសានសូគី,គាត់ប្រឆាំងនឹងរបបយោធាផ្តាច់ការជាងដប់ឆ្នាំនៅពីក្រៅប្រព័ន្ធអំណាច,ដែលជាទង្វើមួយ

បង្ហាញភាពលុះចិត្តរបស់គាត់និងគណបក្សប្រឆាំង,នាំឲប្រជាពលរដ្ឋអាចមានកន្លែងក្រិត(repère)សំរាប់បែងចែក

ថាអ្វីជាសេចក្តីល្អ,អ្វីជាសេចក្តីអាក្រក់សំរាប់ជាតិ,ហើយងាយស្រួលដល់សហគមន៏អន្តរជាតិគេប្រកាន់ជំហរច្បាស់លាស់

ជួយគណបក្សប្រឆាំង(។)មុននឹងលោកស្រីសុខចិត្តចូលរួមការបោះឆ្នោត,គាត់និងគណបក្សប្រឆាំង,គេមានការធានា

ពិតប្រាកដជាមុន,ដោយមានសហគមន៏អន្តរជាតិជាកសិណផង,ទើបគេសម្រេចចិត្តដោយវិចក្ខណ(១៥)ចូលប្រកួត

ក្នុងការបោះឆ្នោតមួយមានលក្ខណៈប្រជាធិបតេយ្យ,មិនដូចគណបក្សប្រឆាំងខ្មែរ,ប្រឆាំងតែមាត់,និយាយឃោសនា

កុហកដូចមនុស្សឆ្កួតតែនៅពេលបោះឆ្នោត,ធ្វើអន្ទង(persuader)ប្រឡាំងកាស(១៦)បោកប្រាស់ខ្មែររស់នៅក្រៅស្រុក

សម្រាប់តែធ្វើយាចក(សូមទាន)លុយកាក់,រាប់ចំនួនប្រាក់ច្រើនតិចហើយចុះផ្សាយឥតអៀនខ្មាសថាជាជ័យជំនះខ្លួន,

តែនៅក្នុងស្រុកវិញនាំគ្នានិយាយខ្សឹបៗជាមួយគណបក្សកាន់អំណាច,ជាមួយអ្នកប្រចាំការជាន់ខ្ពស់យួននៅស្រុកខ្មែរ

ផងសម្រាប់រកបុណ្យស័ក្តិ,រកលុយកាក់ដើម្បីរស់ជាឆ្កែបំរើហ៊ុនសែន(។)ស្ថានភាពខុសគ្នាមួយទៀត,គឺថានៅប្រទេស

ភូមា,គេគ្មានអាសន្នយួន,និងប្រទេសវៀតណាជាប្រទេសកវិត្ថារនិយមមនោះទេ,ដូច្នេះអ្នកប្រឆាំងគេអាចប្រើវិធី

ប្រឆាំងពង្រេចពង្រិលបនអ្នកកាន់អំណាចបាន,ដោយមានជំនួយពីសហគមន័អន្តរជាតិតាមការគាបសង្កត់ក្នុងវិស័យ

សេដ្ឋកិច្ច,នយោបាយអន្តរជាតិ..ល..ទៅលើអ្នកកាន់អំណាចផ្តាច់ការ,ឯចំណែកនៅស្រុកខ្មែរវិញ,យើងឃើញច្បាស់

ណាស់ហើយ,ពីអាណត្តិមួយទៅអាណត្តិមួយ,ចំនួនជនជាតិយួនមករស់នៅក្នុងស្រុកខ្មែរកាន់តែកើនចំនួនច្រើនលើសលុប,

ហើយក្លាយជាជនមានសិទ្ធិលើសពីជនជាតិខ្មែរទៅទៀត,ហើយកម្ពុជាធ្លាក់ក្នុងការត្រួតត្រាយួន,ស្ថានភាពបែបនេះគឺកើត

មកពីគណបក្សប្រឆាំង,និងស្តេចខ្មែរពីឳដល់កូនចូលធ្វើសហប្រតិបត្តិការជាមួយគណបក្សកាន់អំណាច,ដែលនាំឲសហគមន៏

អន្តរជាតិគេឥតអាចធ្វើអន្តរាគមន៏ក្នុងកិច្ចការផ្ទៃក្នុងខ្មែរបានឡើយ(។)ដូចថ្មីៗនេះលោកសុរិយាស៊ូប៊ែឌី,អ្នករាយការណ៏

ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា,គាត់មកស្រុកខ្មែរ,គាត់មិនចាំបាច់ជួបនឹងអ្នកដឹកនាំគណ

បក្សសង្គ្រោះជាតិអ្វីទេ,ព្រោះទោះបីគ្មានការកែទម្រង់គ.ជ.ប.ក៏គណបក្សនេះចូលរួមបោះឆ្នោតដែរ,ដូច្នេះគាត់យល់ឃើញ

ថាគ្មានមានប្រយោជន៏អ្វីនឹងជួបសន្ទនាជាមួយពួកនោះឡើយ។

 

ធ្វើពហិការមិនចូលបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ជាចម្លើយនឹងការកំរើករបស់ប្រជាពលរដ្ឋប្រឆាំងនឹងរបបផ្តាច់

ការ,ជាឪកាសថ្មីមួយទៀតសំរាប់ប្រជាពលរដ្ឋខ្មែរប្រើអំណាចខ្លួន,ដែលមានចែងក្នុងច្បាប់ជាតិក្តី,ច្បាប់អន្តរជាតិក្តី,

សំរាប់សម្រេចលើជោគវាសនារបស់ខ្លួន,ជាការសំដែងចិត្តប្រាប់ដល់សហគមន៏អន្តរជាតិថានៅក្នុងស្រុកខ្មែរគ្មាន

មានលទ្ធិប្រជាធិបតេយ្យដែលជាគោលការណ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពចុះថ្ងៃទី២៣តុលាឆ្នាំ១៩៩១,និងការ

ឈ្លានពានរបស់វៀតណាមតាមការបញ្ចូនជនជាតិយួនរាប់លាននាក់ឲមករស់នៅ,ឥតច្បាប់ទម្លាប់,ជាអនាធិបតេយ្យ

នៅក្នុងស្រុកខ្មែរ,នាំឲប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះដោយអយុត្តិធម៍បំផុតពីនយោបាយវាតទឹកដីរបស់វៀតណាម

មកលើទឹកដីខ្មែរ។

ធ្វើពហិការមិនចូលបោះឆ្នោតជាអាវុធនយោបាយសំរាប់ដោះកលឧបាយនយោបាយវាតទឹកដីយួនកុម្មុយនិស្តផង,

និងរំដោះប្រជាពលរដ្ឋខ្មែរពីរបបផ្តាច់ការផង,ធ្វើឡើងដោយខ្មែរខ្លួនឯង,សំរាប់ប្រយោជន៏ខ្មែរ(។)ជាការប្រយុទ្ធ

នយោបាយតាមវិធីអហិង្សា,ងាយស្រួលនឹងប្រព្រឹត្តិ,ព្រោះខ្មែរម្នាក់ៗគ្រាន់តែប្រើសិទ្ធិខ្លួនជាពលរដ្ឋមិននាំគ្នាទៅបោះ

ឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍នាខែកក្តដាខាងមុខនេះ,បើខ្មែរមួយនគរ,ឬភាគច្រើនលើសលប់មិនទៅបោះឆ្នោត,គឺ

ប្រកត់ជានឹងមានកើតកម្លាំងជាតិ,ឬមនសិកាជាតិ,ដែលជាកម្លាំងអាចនឹងបន្តធ្វើសកម្មភាពតស៊ូរំដោះជាតិតាម

វិធីអហិង្សាពីរបបផ្តាច់ការ,និងអាណានិគមនិយមយួននៅក្នុងស្រុកខ្មែរ(។)កុំភ័យខ្លាចថាមានកើតសង្គ្រាមដូចហ៊ុន

សែនគំរាមកំហែង,ព្រោះថាអ្នកដែលរងគ្រោះមុនគេបំផុតក្នុងការបង្កើតសង្គ្រាមបែបនេះគឺជនផ្តាច់ការនោះឯង,

ឧទាហរណ៏មានច្រើនណាស់នៅក្នុងពិភពលោក,ដើម្បីធានាដល់ប្រជាពលរដ្ឋឲហ៊ានងើបប្រឆាំងព្រមគ្នាឲទាន់ពេល

វេលានឹងរបបផ្តាច់ការអាយ៉ងយួននៅក្នុងស្រុកខ្មែរ។

ធ្វើពហិការមិនទៅបោះឆ្នោតជាមាគ៌ាលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងអំណាចផ្តាច់ការ,ផ្ទុយទៅវិញចូលរួមបោះឆ្នោត

គ្មានសេរី,គ្មានយុត្តិធម៍ជាការចូលរួមដោយសកម្មបំផ្លាចអនាគតជាតិ,ដូច្នេះខ្មែរម្នាក់ៗមានអំណាចគ្រប់គ្រាន់សំរាប់

ជ្រើសរើសដំណើរជាអញ្ញថាភាព(១៧)មួយដើរលើផ្លូវ”ពហិការ”មានទីត្រូវទៅដល់គឺការប្រមើលអនាគតដ៏ល្អមួយ

សំរាប់ខ្លួនឯងផង,និងសំរាប់ជាតិខ្មែរផង,មួយទៀតដើរលើផ្លូវ"បោះឆ្នោត"ជាផ្លូវ”មរណា,ដេកចាំតែស្លាប់ក្នុងភាព

ទាល់ក្រ៕

 

 

វញ្ឈកម្ម=អំពើឥតប្រយោជន៏។

ឆាតកភ័យ=ភ័យអំពីអត់ឃ្លាន។

កំរិតត្រាប្រណី=Seuil de tolérance

ដកស្រង់ចេញពីសៀវភៅ(ទំព័រទី៤)របស់ទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមិនិតកម្ពុជា,បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៨៥។

ឈ្មោះសៀវភៅ=La guerre non déclarée contre la République populaire du Kampuchea.

Cadre politique des élections

វាទរហិត=គ្មានវាចា,មិនបាច់ចែង។

សោធនកម្ម=ការជម្រះឲត្រឹមត្រូវ។

សោសិ=ដែលមិនបានការ។

ហែហៃ=ត្រួតត្រាបង្គាប់បញ្ជាលើ។

១០សតិភ្លេចភ្លាំង=Mémoire oublieuse

១១ពិជ័យឬវិជ័យ=ដំណើរឈ្នះស្រេចបាច់។

១២កម្លាំងចូករកមជ្ឈមណ្ឌល=កម្លាំងកួចចូលកណ្តាល,Force centripète

១៣ដកស្រង់ពីសៀវភៅលោកAlain Forest-Le Cambodge et la colonisation française

១៤ការគាំទ្រខ្វះជម្រើស=Soutien par défaut

១៥វិចក្ខណ=ដឹងច្បាស់,ឃើញច្បាស់។

១៦ប្រឡាំងកាស=ខុសបែបចាប់ចុងព្រយុងដើម។

១៧អញ្ញថាភាព=ដំណើរផ្ទុយគ្នា,ឬជាទំនាស់។

Partager cet article
Repost0
17 mai 2013 5 17 /05 /mai /2013 10:45

ពួកអ្នកគាំទ្រដាច់ខាត សម រង្ស៊ី កំពុងភាំងនឹងសេចក្តីសម្រេច របស់គណបក្សសង្គ្រោះជាតិ លុបឈ្មោះប្រធាន សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រក្នុងការបោះឆ្នោតនីតិបញ្ញាត្តិគ្មានសេរី និង គ្មានយុត្តិធម៍ នៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។ ពួកអ្នកលុបឈ្មោះ មាន កិម សុខា ជាប្រមុខ។ គេលើកយកហេតុផល នៃការលុបឈ្មោះថា មិនមែនជារឿងអ្វីចម្លែកនុះទេ ហើយក៏មិនមែនជា អំពើរបស់ពួកគាត់ដែរ។ អ្នកដែលលុបឈ្មោះលោកប្រធានរបស់គាត់គឺ គ.ជ.ប.ទេ, ដូច្នេះពួកគាត់គ្រាន់តែធ្វើតាមសេចក្តីសម្រេចរបស់អង្គការរៀបចំការបោះឆ្នោតនេះតែប៉ុណ្ណោះ។

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

 

Partager cet article
Repost0
5 mai 2013 7 05 /05 /mai /2013 14:08

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

គណបក្សសង្គ្រោះជាតិជាសេចក្តីខ្មាសសំរាប់ជាតិខ្មែរ

 

ថ្មីៗនេះកិមសុខាបានឆ្លើយប្រាប់អ្នកកាសែតថាគណបក្សសង្គ្រោះជាតិត្រូវតែចូលបោះឆ្នោតទើបអាចដឹងអំពីល្បិច

ខូចរបស់គណបក្សកាន់អំណាច,និងគ.ជ.ប.,ដែលកំពុងធ្វើគ្រប់មធ្យោបាយបន្លំលួចឆ្នោតដើម្បីយកឈ្នះ(។)ដូច្នេះសំដី

នេះយើងអាចទុកជាសេចក្តីសម្រចដាច់ស្រេចរបស់គណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,

សំរាប់តែយួនឈ្នះ,នាខែកក្តដាខាងមុខនេះ។

សំដីបែបនេះធ្វើឲយើងនឹកឃើញសំដីលីលារបស់ហ៊ុនសែន,បង្កើតបនល្លែងនៅតាមទល់ដែនយួនដើម្បីធ្វើជារបង

ការពារទល់ដែន,ដែលជាគំនិតអ្នកដឹកនាំយួននៅស្រុកខ្មែរ,គេបង្គាប់ឲហ៊ុនសែននិយាយឲ”ក្ត”ដល់ខ្មែរ,ព្រោះយួនវា

មើលងាយជនជាតិខ្មែរ,បើវាចង់ឲអាយ៉ងវានិយាយអ្វីគឺវាឥតចាំបាច់រកគំនិតសមហេតុសមផលអ្វីនោះទេ។

កិមសុខា,មិនខុសពីហ៊ុនសែនជាសមមិត្តខ្លួនផង,ជាគូប្រឆាំងអាការៈក្រៅតាមបញ្ជាហាណូយផង,និយាយឡែៗតាម

បង្គាប់យួនហើយមានសានុមត(១)ពីចិនដែរ,ថាត្រូវតែចូលរួមបោះឆ្នោតទើបអាចដឹងអំពីល្បិចខូចគ.ជ.ប(។)សំដី

បែបនេះគឺអ្នកដឹកនាំយួននៅស្រុកខ្មែរគេយកមាត់កិមសុខាដើម្បីឲ”ក្តខ្មែរ”ម្តងទៀតហើយ។

 

កិមសុខាប្រើសំដីបែបនេះជាសំដីមើលងាយប្រជាពលរដ្ឋខ្មែរ,ទុកខ្មែរជាមនុស្សល្ងង់អាចជឿខ្លួនគ្រប់បែបយ៉ាង,ព្រោះ

ថាគណបក្សសង្គ្រោះជាតិដែលខ្លួនបង្កើតឡើង,ហើយដណ្តើមអំណាចពីសមរង្ស៊ីបានងាយស្រួលដោយសារមានជំនួយពី

គង់គាំ,ប៉ែនសុវណ្ណ,និងមិត្តទ្រុះសមរង្ស៊ីមួយចំនួន,បានដូរគំនិតផ្ទុយស្រឡះពីការវិភាគស្ថានភាពនយោបាយនៅស្រុក

ខ្មែររបស់ខ្លួនថាជាតិកំពុងមានគ្រោះថ្នាក់ជាអាសន្ន,ហើយខ្លួនបានចង្អុលបង្ហាញគ្រប់ចំណុចភយន្តរាយ,ថែមទាំង

បានបង្ហាញផ្លូវដែលត្រូវដើរដើម្បីស្រាកទុក្ខប្រជាពលរដ្ឋខ្មែរ(។)ក្នុងវិភាគស្ថានភាពនយោបាយស្រុកបែបនេះ,កិមសុខា

ត្រូវដឹងច្បាស់ថាអ្នកណាជាសត្រូវជាតិពិតប្រាកដ,ស្គាល់យុទ្ធសាស្ត្របំផ្លាញជាតិរបស់សត្រូវ,ហើយត្រូវដើរតួជាអ្នកប្រាប់

រឿងស្ងាត់កំបាំងខ្មាំងជាតិឲប្រជាពលរដ្ឋខ្មែរ,និងសហគមន៏អន្តរជាតិឲដឹងច្បាស់,តែបែជានិយាយស្រួលលើកយកហេតុ

ផលដ៏ចម្លែកមួយគ្មានសមហេតុសមផលថាត្រូវតែចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ជាមួយសត្រូវជាតិសិន,

ទើបខ្លួនអាចបញ្ចាក់បានអំពីគ្រោះថ្នាក់ជាតិទៅវិញ(។)សូមបងប្អូនខ្មែរយើងយកគំនិតកិមសុខានេះទៅពិចារណាចុះ

ដែលជាបុគ្គលម្នាក់តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ,ជាអ្នកសង្គ្រោះជាតិខ្មែរ។

 

សំដីមោហោកិមសុខាខាងលើនេះបញ្ចាក់បង្ហាញថែមទៀតអំពីគោលបំណងវិវល់របស់គណបក្សសង្គ្រោះជាតិនៅ

ចំពោះមុខគ្រោះថ្នាក់ជាតិ,ដែលកិមសុខានិងបក្សពួកខ្លួនមួយក្តាប់ទុកស្មើត្រឹមតែជាគ្រោះថ្នាក់អាសនៈរបស់

ពួកគេនៅក្នុងរដ្ឋសភានៃមនុស្សស្វាធ្វើថ្លង់,គ,និងខ្វាក់ដើម្បីកៅអីតែប៉ុណ្ណោះ(។)ពួកកិមសុខាកំពុងបន្តវិធីធ្វើការ

ធ្វើសិនទៅចាំគិតក្រោយទៀត”ដែលជាទម្លាប់អាក្រក់របស់ខ្មែរយើង។

គំនិតកិមសុខានិងបក្សពួកខ្លួនបែបនេះ,យើងជាខ្មែរមិនត្រូវនាំគ្នាឆ្ងល់អ្វីទេអំពីបរាជ័យមហាបាតុកម្មគណបក្ស

សង្គ្រោះជាតិនាថ្ងៃទី២៤មេសា,នៅទីក្រុងភ្នំពេញ,ដែលជាទីកន្លែងដែលគេទុកជាសរសៃវិញ្ញាណនយោបាយជាតិ,ជាទី

ប្រជុំយុវជន,កម្មករ,អ្នករាជការគ្រប់ថ្នាក់..ល..មានអ្នកចូលរួមត្រឹមតែជាងពីរបីរយនាក់តែប៉ុណ្ណោះ,ទោះបីមានការ

អំពាវនាវនាំឲរំភើបចិត្តពីសមរង្ស៊ីផ្ទាល់យ៉ាងណាក៏ដោយ(។)បរាជ័យនេះវាមានភាពផ្ទុយពីការឃោសនារបស់គណបក្ស

ថាខ្លួនកំពុងទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស។

 

យើងលើកមកនិយាយនេះគ្មានគំនិតនាំបំបែកបំបាក់ខ្មែរនិងខ្មែរនោះឡើយ,ហើយក៏មិនយកខ្មែរណាជាសត្រូវនឹង

យើងដែរ,តែយើងមានករណិយកិច្ចជាពលរដ្ឋខ្មែរ,ជាខ្មែរសេរីធ្វើបរិយារ(២)ជូនដល់ប្រជាពលរដ្ឋខ្មែរឲជ្រាបដឹង,និង

យល់ច្បាស់អំពីសកម្មភាពរបស់សត្រូវជាតិចេញមុខ,ឬលាក់មុខក្តី,ដូចជាសកម្មភាពកិមសុខានិងបក្សពួក,នាបច្ចុប្បន្ន

កំពុងបោកប្រាស់អ្នកប្រជាធិបតេយ្យ,ប្រជាពលរដ្ឋក្នុងគោលបំណងតែមួយគត់,គឺបំរើនយោបាយចិនយួនកុម្មុយនិស្ត

ដើម្បីកៅអី,និងបំណាច់អាសនៈជាតំណាងរាស្ត្រសំរាប់ធ្វើច្បាប់ការពារជនជាតិយួនរស់ឥតច្បាប់នៅក្នុងស្រុកខ្មែរ(។)

ការពន្យល់ហេតុផលនៃការចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍របស់គណបក្សសង្គ្រោះជាតិគឺដូចជាពួកគេ

កំពុងនិយាយប្រាប់ខ្មែរថាបើចង់ដឹងថាភ្លើងក្តៅត្រូវនាំគ្នាលូកដៃចូលភ្លើងសិនទើបយើងដឹងថាវាក្តៅ,ប៉ុន្តែគេដឹង

រួចស្រេចទៅហើយថាធាតុក្តៅរបស់ភ្លើងជាភាពជាក់ស្តែង,ឥតចាំបាច់លូកដៃដើម្បីឲដឹងនោះឡើយ,ពន្យល់បែបនេះ

គឺដូចគ្នានឹងសំដីកិមសុខានិយាយថាត្រូវតែចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,ក្នុងរបបផ្តាច់ការសិនទើបអាច

ដឹងច្បាស់បាន,តែការបោះឆ្នោតនេះ,សូម្បីសហគមន៏អន្តរជាតិក៏គេទុករួចស្រេចទៅហើយថាជាការបោះឆ្នោតគ្មាន

លក្ខណៈប្រជាធិបតេយ្យ(។)នេះហើយជាភាពមិនទំនងក្នុងគំនិតកិមសុខា,ព្រោះជាសំដី,និយាយតាមបញ្ជាអ្នកដឹកនាំ

យួននៅស្រុកខ្មែរដូចហ៊ុនសែនដែរ(។)សួរថាកិមសុខានិយាយបែបនេះ៖

១.មានគោលដៅបែបបណា(?)គឺសង្គ្រោះជនជាតិយួនដែលមករស់ឥតច្បាប់នៅក្នុងស្រុកខ្មែររាប់លាននាក់ 

២.មានគោលបំណងបែបណា(?)រក្សាកៅអី,និងបំណាច់អាសនៈពួកខ្លួនមួយក្តាប់នៅក្នុងរដ្ឋសភានៃមនុស្សស្វាធ្វើគ,ថ្លង់,

និងខ្វាក់។

៣.មានគោលការណ៏បែបណា(?)រក្សាអំណាចយួនកុម្មុយនិស្ត,និងអំណាចខ្មែរអាយ៉ងយួនក្នុងស្រុកខ្មែរ។

 

ដើម្បីទប់ស្កាត់អំពើទុច្ចរិតនេះ,ខ្មែរយើងមានមធ្យោយតែមួយគត់,ដែលជាមធ្យោបាយអហិង្សាគឺធ្វើពហិការ,កុំនាំគ្នា

ទៅបោះឆ្នោតឲយួនឈ្នះ,ឲអំណាចអាយ៉ងយួនបន្តបម្រើប្រយោជន៏យួនបំផ្លាញខ្មែរតទៅមុខទៀត(។)ចំពោះយើងវិញ,

យើងគ្មានការរួញរាធ្វើការរិះគន់ដល់គណបក្សសង្គ្រោះជាតិ,ព្រោះថាក្នុងបច្ចុប្បន្ននេះ,គណបក្សនេះ,ធ្វើសកម្មភាព

បម្រើចេញមុខប្រយោជន៏យួន,ដូច្នេះយើងឈប់ទុកគណបក្សនេះជាគណបក្សប្រឆាំងទៀតហើយ។

 

ហ៊ុនសែនឥតក្លាចភ័យថាគណបក្សប្រជាជនចាញ់ឆ្នោតនោះឡើយ,ឈ្នះគឺជាការពិតរបស់ហ៊ុនសែន,តែហ៊ុនសែនក្លាច

ជ័យជំនះខ្លួននេះមិនមានការទទួលស្គាល់ពីសហគមន៏អន្តរជាតិដែលជាទាយកជំនួយសំរាប់របបខ្លួនរស់សំរាប់ជួយ

ជនជាតិយួនរស់ឥតច្បាប់នៅក្នុងស្រុកខ្មែរ,ហេតុនេះឯងហ៊ុនសែនបញ្ជាឲកែនពួកស្តេចតាមបង្គាប់យួនឲមកចូលធ្វើ

នយោបាយវិញ,តែនៅរក្សាបំណាច់ជាពូជស្តេចដដែល,ដូចជាភរិយាលោកកែវពុទ្ធរស្មី,ឈ្មោះអរុណរស្មី,កូនស្រីសីហនុ,ឲ

ធ្វើជាប្រធានគណបក្សហ្វុនសីប៉ិច,ឲទ្រង់សីរីវឌ្ឍ,ប្អូនសីហនុ,អាចចូលជួយក្មួយស្រីបាន,ឲទ្រង់ធម្មកោចូលគណបក្សស

ង្គ្រោះជាតិជាការដាក់ថ្នាំកម្លាំងកុហកប្រជាពលរដ្ឋខ្មែរថាគណបក្សនេះកំពុងមានការគាំទ្រពីសំណាក់ខ្មែរគ្រប់

មជ្ឈដ្ឋានដើម្បីធ្វើធម្មានុរូបកម្ម(៣)នៃការសម្រេចចូលរួមការបោះឆ្នោតគ្មានសេរី,និងគ្មានយត្តិធម៍ដែលជាការធានារ

មួយឲជ័យជំនះហ៊ុនសែនមានការទទួលស្គាល់ពីសំណាក់សហគមន៏អន្តរជាតិ។

 

កំណែនពួកស្តេចរបស់អ្នកដឹកនាំយួននៅស្រុកខ្មែរនេះ,ពួកវាទុកជាកាតព្វកិច្ចរបស់ពួកព្រះ,ឬអង្គម្ចាស់ខ្មែរចំពោះ

ជនជាតិយួនដែលគេមកស្លាប់នៅស្រុកខ្មែរដើម្បីជួយបង្កើតឡើងវិញនូវរបបរាជានិយមខ្មែរ,ជាការសងគុណឥតគននា

នៃជំនួយយួនដល់ស្តេចសីហនុ,ដែលពួកស្តេចទុកជាវរៈក្សត្រជាបីតារបស់ពួកខ្លួន(។)តែពួកស្តេចត្រូវដឹងថាបើពួកខ្លួនចូល

ធ្វើនយោបាយ,ពួកខ្លួនពុំអាចរក្សាឋានៈ,ឬវណ្ណៈខ្លួនជាស្តេចបានទៀតទេ,ព្រោះក្នុងលាននយោបាយ,សមភាពរវាងគូរ

ប្រឆាំងជាល័ក្ខខណ្ឌត្រូវមានខានមិនបាន,ដូច្នេះគេឥតចាំបាច់ហៅលោកស្រីអរុណរស្មី,លោកធម្មកោ,សិរីវឌ្ឍ,និង

ស្តេចឯទៀតថា”ព្រះឬអ្នកអង្គម្ចាស់”អ្វីទៀតនោះឡើយ,ហៅលោក,និងលោកស្រីវាគ្រប់គ្រាន់ណាស់ទៅហើយ។

 

គេដឹងថា,សហគមន៏អន្តរជាតិ,គេមិនបញ្ជូនអ្នកសង្កេតការណ៏មកពិនិត្យការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះទេ

ព្រោះគេដឹងថាការបោះឆ្នោតនេះ,វាគ្មានលក្ខណៈប្រជាធិបតេយ្យ(។)ត្រូវខ្មែរយើងដឹងបន្តទៀតថា,សហគមន៏អន្តរ

ជាតិគេមិនអាចនិយាយប្រាប់ខ្មែរយើងត្រង់ៗថាត្រូវធ្វើពហិការក្នុងការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍នោះបាន

ឡើយព្រោះវាខុសនឹងសីលធម៍របស់គេ,តែការមិនបញ្ជូនអ្នកសង្កេតការណ៏នេះគឺជាការបញ្ចាក់មិនចំមុខរួចស្រេចទៅ

ហើយថាប្រជាពលរដ្ឋខ្មែរត្រូវទទួលការខុសត្រូវដោយខ្លួនឯងក្នុងការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៍នេះ,បើ

នៅតែនាំគ្នាទៅបោះឆ្នោត,ឬចូលរួមបោះឆ្នោតគឺខ្មែរខ្លួនឯងជាអ្នកទទួលផលអាក្រក់សំរាប់ជាតិខ្លួនឯង(។)គ្រោះថ្នាក់ធំ

មួយចំពោះជាតិខ្មែរ,ក្នុងការទៅបោះឆ្នោត,ឬចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍បែបនេះ,គឺខ្មែរយើងកាត់ផ្តាច់

ប្រទេសខ្មែរយើងដោយខ្លួនឯងពីសហគមន៏អន្តរជាតិក្នុងវិស័យការពារលទ្ធិប្រជាធិបតេយ្យ,សិទ្ធិមនុស្ស,ជាពិសេសជា

ការឈប់ទទួលស្គាល់ដោយខ្លួនឯងនូវកិច្ចព្រមព្រៀងសន្តិភាពនៅស្រុកខ្មែរនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១,ដែលគេយក

មូលដ្ឋានលទ្ធិប្រជាធិបតេយ្យជាគោលការណ៏សំខាន់បំផុត(។)ដូច្នេះការចូលរួមបោះឆ្នោតគ្មានលក្ខណៈលទ្ធិប្រជាធិប

តេយ្យគឺជាការបំពានជាក់លាក់ដោយខ្លួនឯងលើកិច្ចព្រមព្រៀងថ្ងៃទី២៣តុលាឆ្នាំ១៩៩១។

 

កិមសុខានិងបក្សពួកខ្លួន,រួមនឹងគណបក្សប្រជាជន,រស់ក្រោមអំណាចយួនកុម្មុយនិស្ត,កំពុងនាំគ្នាសម្លាប់ជាតិខ្មែរ,

ព្រោះនាំគ្នាធ្វើការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍(។)ការបោះឆ្នោតបែបនេះគេអាចទុកជាចំណុចគ្មានអាចត្រឡប់វិញ

បាននៃដំណើរទៅរកមរណៈភាពរបស់ជាតិខ្មែរ(។)ដំណើរឆ្ពោះទៅកម្ពុជាកណ្តាលរបស់ជនជាតិយួននិងឥណ្ឌូចិនក្នុងឆ្នាំ

២០១៣ជាការពិតមួយសំរាប់ខ្មែរ,ហើយជាការបញ្ចាក់បង្ហាញពីដង្ហើមចុងក្រោយរបស់ជាតិខ្មែរដែរ(។)យើងសួរថា,តើ

កិមសុខានិងបក្សពួកគាត់នៅមានខួរក្បាលជាខ្មែរដែរឬទេ(?)យើងមិនបាច់សួរទៅសមរង្ស៊ីអ្វីទៀតទេ,ព្រោះបុគ្គល

នេះត្រូវបានគង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខាយកទៅដាក់ចោលក្នុងមឈូសយួនបាត់ទៅហើយ,ភាពជាក់ស្តែងគឺកិម

សុខា,គាត់ពាក់ងារជាប្រធានស្តីទី,គឺមានន័យថាប្រធានសមរង្ស៊ីឥតមានមុខនាទីអ្វីទៀតទេក្នុងគណបក្សបក្ស

សង្គ្រោះជាតិ,ហើយបើបុគ្គលសមរង្ស៊ីធ្វើសេចក្តីថ្លែងការណ៏អ្វីមួយ,សេចក្តីថ្លែងការណ៏នោះគណបក្សសង្គ្រោះជាតិគេ

មិនទុកជាផ្លូវការរបស់គណបក្សនោះឡើយ,ជាពិសេសបើសមរង្ស៊ីចង់ធ្វើពហិការគឺគេទុកសេចក្តីសម្រេចនេះជាសេច

ក្តីសម្រេចឯកជនតែប៉ុណ្ណោះ(។)ងារជាប្រធានស្តីទីរបស់កិមសុខាជាការបិទទ្វារមិនឲសមរង្ស៊ីមានលទ្ធភាពគ្រប់បែប

យ៉ាងជ្រៀតជ្រែងក្នុងសកម្មភាពគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស(។)ដូច្នេះសមរង្ស៊ីបានក្លាយជាបុគ្គលដែលគង់

គាំ,ប៉ែនសុវណ្ណ,និងកិមសុខា,គេមិនចង់ឃើញមុខនៅស្រុកខ្មែរ,ជាពិសេសនៅពេលបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍

ខាងមុខនេះ។

 

យើងមិនមែនជាកម្លាំង,ជាចលនាឬជាគណបក្សនយោបាយនោះឡើយ,យើងគ្រាន់ជាសម្បជញ្ញជាតិខ្មែរតែប៉ុណ្ណោះ,

ដូច្នេះយើងមិនធ្វើការអំពាវនាវឲខ្មែរយើងធ្វើពហិការក្នុងការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍ខាងមុខនេះឡើយ,

យើងគ្រាន់តែមានជំនឿថាការសម្រេចចិត្តរបស់ខ្មែរម្នាក់ៗធ្វើពហិការនេះជាសម្បជញ្ញជាតិខ្មែរដែលយើងទុកវាជា

កម្លាំងជាតិខ្មែរឥតអាចមានកម្លាំងណាមួយអាចយកឈ្នះវាបាននោះឡើយ,ដូច្នេះផ្លូវពហិការនេះឯងជាការសង្គ្រោះ

ជាតិពិតប្រាកដ,ផ្ទុយពីការចូលរួមបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ,ដែលក្លាយជាគណប្សជាសេចក្តីខ្មាសសំរាប់

ជាតិខ្មែរនៅចំពោះមុខគ្រប់ប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីជារបបដឹកនាំជាតិ៕

 

ឧប​ សង្ហា

 

(១)សានុមត=consentement

(២)បរីយារ=Dénoncer

(៣)ធ្វើធម្មានុរូនកម្ម=Légitimer

Partager cet article
Repost0
21 avril 2013 7 21 /04 /avril /2013 09:27

 

DSC05407 គួរលើកយកមកពិចារណាដែរ

 

 

លោកសមរង្ស៊ីជាមនុស្សឯកោរស់នៅក្នុងក្តារមឈូសយួន

 

ជនជាតិយួនដែលបានមករស់នៅក្នុងស្រុកខ្មែរឥតច្បាប់មានការត្រេកអរជាអនេកដោយបានគណបក្សសង្គ្រោះ

ជាតិតាំងចិត្តដោយស្មោះចង់ជួយសង្គ្រោះពួកគេឲបានរស់នៅក្នុងស្រុកខ្មែរបន្តទៅមុខទៀតសំរាប់អនាគតកូនចៅ

របស់ពួកគេ(។)អំណរគុណដែលជនជាតិយួនទាំងនោះជូនដល់ឥស្សរជនខ្មែរ,មានជាអាទិលោកប៉ែនសុវណ្ណ,គង់គាំ,

កិមសុខា,និងមិត្តទ្រុះរបស់លោកសមរង្ស៊ីមួយចំនួន,គឺជោគជ័យរបស់ពួកខ្មែរទាំងនេះ,អាចយកបុគ្គលសមរង្ស៊ីទៅ

ដាក់ក្នុងក្តារមឈូសយួនទាំងរស់បាន(។)បាតុកម្មនាថ្ងៃទី២៤មេសា២០១៣របស់គណបក្សសង្គ្រោះជាតិ,ដែលខ្លួនឲ

ឈ្មោះថា”មហាបាតុកម្ម”គឺគ្មានអ្វីក្រៅពីអ្នកដឹកនាំគណបក្សសង្គ្រោះជាតិចង់បញ្ចាក់ជាឧឡារិកជូនដល់អ្នកដឹកនាំ

យួននៅស្រុកខ្មែរថា,ពួកគេសម្រេចចិត្តបោះត្រាបិទក្រោបក្តារមឈូសដែលមានបុគ្គលសមរង្ស៊ីនៅមានជីវិតនៅក្នុង

មឈូសនោះ,បិទមឈូសគឺជារូបភាពនូវការលែងទាមទារឲលោកសមរង្ស៊ីចូលស្រុកដើម្បីចូលរួមការបោះឆ្នោតនាថ្ងៃ

ទី២៨កក្តដាខាងមុខនេះ,និងទុកអនុសាសន៏របស់តំណាងពិសេសអង្គការសហប្រជាជាតិ,លោកសូរិយ៉ាស៊ូប៊ែរឌី,

ឲមានការកែទម្រង់គ.ជ.ប.,ជាការស្នើជាធម្មតាដល់រាជរដ្ឋាភិបាលឲពិនិត្យមើលតែប៉ុណ្ណោះ,មិនមែនជាកំហិត

ដាច់ខាត,មិនព្រមចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះឡើយ(។)ទង្វើទាំងឡាយនេះបញ្ចាក់ច្បាស់ថាមិត្ត

លោកសមរង្ស៊ី,គេធ្វើសម្បទានបុគ្គលសមរង្ស៊ីឲទៅអ្នកដឹកនាំយួននៅស្រុកខ្មែរ,ឲរក្សាទុកជិបខ្លួន(១)សមរង្ស៊ីក្នុង

ក្តារមឈូសយួន។

គង់គាំ,ប៉ែនសុវណ្ណ,កិមសុខា,ត្រីជនាភិបាល(២)លើគណបក្សសង្គ្រោះជាតិ,ត្រូវបានជនជាតិយួនរស់នៅស្រុកខ្មែរទុក

ជាវិរបុរសយួន,ប្រហែលជាលើសហ៊ុនសែនទៅទៀត,សំរាប់វិបុលភាពពួកគេ(។)ជនទាំងបីនេះធ្វើសកម្មភាពចេញមុខ

បំរើនយោបាយយួនដើម្បីសេចក្តីសុខផ្ទាល់ខ្លួន,ពួកនេះត្រូវបានអ្នកដឹកនាំយួននៅស្រុកខ្មែរធ្វើការរ៉ាប់រងអនាគត

របស់ពួកគេ,ហើយយួនឲជនទាំងបីនេះមានសិទ្ធិជាអ្នកចែករង្វាន់លហុភណ្ឌ(ធន់អត់)ដល់ខ្មែរមួយក្រុមនៅក្នុងជួរ

គណបក្សសង្គ្រោះជាតិដែលសុខចិត្តបំរើនយោបាយយួន,រង្វាន់ធន់អន់នោះគឺ”កៅអីសំរាប់មនុស្សល្ងង់បំរើយួន”នៅ

រដ្ឋសភាក្នុងអណត្តិទី៥។

ឯចំណែកសមរង្ស៊ី,គាត់ដេកនៅក្នុងក្តារមឈូសយួនទាំងរស់,មើលអ្វីលែងឃើញទាំងអស់,ចាំស្តាប់តែសម្លេងភរិយាខ្លួន,

ប្រាប់ខ្លួនថា”សូមបងឯងសម្រាន្តឲស្ងៀមក្នុងមឈូសសិនទៅ,ព្រោះនៅខេត្តព្រៃវែងមានខ្មែរកុះករដើរហុយដីមកចូល

រួមការប្រជុំជាសធារណៈរបស់គណបក្សយើង,ហើយក្នុងចំណោមខ្មែរទាំងនោះមានទាំងអ្នកធ្លាប់គាំទ្រគណបក្សប្រជា

ជនថែមទៀត”(។)ស្តាប់ឮភ្លាមសមរង្ស៊ីស្រែកប្រកាសក្នុងទីប្រជុំនៅស្រុកបារាំងថា”យើងឈ្នះហើយ!”តែលោកសមរង្ស៊ី

ភ្លេចគិតថានៅខេត្តព្រៃវែងសព្វថ្ងៃនេះ,មានជនជាតិយួនមករស់នៅច្រើនជាងខ្មែរដើមទៅទៀត។

គេអាចសួរជាសំណួរថា,តើសមរង្ស៊ីដឹងខ្លួនថាខ្លួនកំពុងដេកមិនលក់ក្នុងក្តារមឈូសយួនដែរទេ?

 

១.ឧបមាថាបើសមរង្ស៊ីមិនដឹងខ្លួន,គឺគាត់ជាមនុស្សល្ងីល្ងើចាញ់បោកត្រីជនាភិបាល,គង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខា

រស់ជាមនុស្សឯកោមើលការពិតមិនឃើញ,តែនឹងស្មានថាខ្លួនជាអ្នកប្រាជ្ញមានឋានខ្ពង់ខ្ពស់ជាងគេ,ជាវិរបុរសអាច

នឹងសង្គ្រោះជាតិខ្មែរបាន,តែភាពល្ងីល្ងើចាញ់បោកគេនេះ,វាបង្ហាញភាពផ្ទុយស្រឡះពីការគិតរបស់ខ្លួន(។)សមរង្ស៊ី

តែងតែនិយាយរឿយៗថា,”មានតែលទ្ធផលផ្តាច់ព្រ័ត្រជាវិជ្ជាមានដែលអាចបញ្ចាក់ថាយើងជាអ្នកធ្វើត្រូវ”តែបើ

សមរង្ស៊ីឥតដឹងខ្លួនថាខ្លួនកំពុងធ្វើអ្វីផងនោះ,តើលោកយកខ្នាតអ្វីសំរាប់យកទៅវាស់ពីលទ្ធផលនៃទង្វើរបស់ខ្លួន

ថាជាទ្ធផលជាវិជ្ជាមាន,ឬអវិជ្ជមាន(?)ការមិនដឹងខ្លួននេះ,វាជាអាកប្បកិរិយាជាអវិជ្ជមានរបស់សមរង្ស៊ីរួចស្រេចទៅ

ហើយ,ដូច្នេះវាច្បាស់ជានាំមកនូវលទ្ធផលជាអវិជ្ជមានជាពុំខាន។

 

២.ឧមមាថាបើសមរង្ស៊ីដឹងខ្លួន,គឺគាត់នៅតែជាមនុស្សល្ងីល្ងើដដែល,ព្រោះខ្លួនសុខចិត្តចូលរួមក្នុងអំពើបំផ្លាញជាតិ

ជាមួយត្រីជនាភិបាល,គង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខា,គឺការចូលរួមបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,ដែលជាការ

បោះឆ្នោតសំរាប់ឲតែយួនឈ្នះតែប៉ុណ្ណោះ,ឬការបោះឆ្នោតសំរាប់សង្គ្រោះជនជាតិយួនរស់នៅក្នុងស្រុកខ្មែរឲក្លាយជា

ម្ចាស់ស្រុកខ្មែរ(។)អ្នកគាំទ្រការបោះឆ្នោតគ្មានសេរី,និងគ្មានយុត្តិធម៏,តែងតែធ្វើការឃោសនាថា,បើធ្វើពហិការ,តើ

ខ្មែរដែលចង់ធ្វើបែបហ្នឹង,មានបានរៀបចំអ្វីខ្លះក្នុងយុទ្ធសាស្ត្រនេះ(?)អ្នកសួរសំនួរបែបនេះ,ជាជនហាក់បីដូចជាខ្វះ

គំនិត,ព្រោះថា”ពហិការនៃជនជាតិខ្មែរទាំងមូល”ជាជំហានទីមួយនៃការប្រឆាំងចេញមុខតាមវិធីអហិស្សានឹងរបប

ផ្តាច់ការបំរើយួនបច្ចុប្បន្ន,ដែលនាំឲរបបនេះក្លាយជារបបគ្មានសម្មានុរូបភាព(ក្រៅផ្លូវច្បាប់),លែងមានការគាំទ្រពី

សំណាក់សហគមន៏អន្តរជាតិ,គ្មានជំនួយសំរាប់យកមកធ្វើការជិះជាន់ប្រជាពលរដ្ឋខ្មែរ,បន្ទាប់មកទៀតខ្មែរគ្រប់រូប

ត្រូវហ៊ានបន្តធ្វើកុបកម្មតាមអហិង្សាទាមទារឲបង្កើតគណៈកម្មាធិការសង្គ្រោះជាតិ,ដែលគ្មានអ្នកដឹកនាំបំរើយួន

នៅក្នុងអង្គការនេះ,បង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិជាបណ្តោះអាសន្ន,ដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ,ហើយ

ដាក់ជូនឲប្រជាពលរដ្ឋខ្មែរសម្រេចតាមវិធីប្រជាមតិ,ក្នុងគោលបំណងរៀបចំធ្វើការបោះឆ្នោតជាសេរី,មានយុត្តធម៏,

ជ្រើសរើសរដ្ឋសភា,និងអ្នកដឹកនាំជាតិសំរាប់សុភមង្គលនៃប្រជាពលរដ្ឋខ្មែរ(។)គំនិតនេះជាគំនិតដែលអ្នកស្នេហា

ជាតិខ្មែរច្រើនណាស់មានក្នុងសតិ,ហើយមិនមែនជាគំនិតហួសវិស័យ,ឬទុក្ករៈ(៣)នោះឡើង,ព្រោះវាជាដំណើរធម្មតា

របស់ព្រជាពលរដ្ឋមុមុក្ខក្នុងសេរីភាព,មានការទទួលខុសត្រូវលើវាសនា,និងវាសនាប្រជាជាតិខ្លួន(។)បើបុគ្គលខ្មែរ

ម្នាក់ៗនៅតែយល់ឃើញថាទង្វើបែបនេះជាការលំបាកជាអនុបមា,គឺជាតិខ្មែរនៅតែជាជាតិខ្ញុំគេ,ហើយប្រជាពលរដ្ឋ

ខ្មែរនៅតែជាអនុប្រជាពលរដ្ឋជនជាតិយួនតែប៉ុណ្ណោះ(។)មកដល់បច្ចុប្បន្ននេះ,ខ្មែរយើងគ្មានអនិយ័ត(៤)ដើម្បីសង្គ្រោះ

ជាតិក្រៅពីធ្វើពហិការនោះទេ,ព្រោះជាអំពើស្របច្បាប់ខ្មែរបច្ចុប្បន្នប្រកបទៅដោយអហិង្សា,ព្រោះថាគ្មានច្បាប់ណា

ហាមប្រជាពលរដ្ឋមិនឲទៅបោះឆ្នោតនោះឡើយ,ជាពិសេសខ្មែរគ្រប់រូបដឹងច្បាស់ណាស់ថាការបោះឆ្នោតថ្នាក់ជាតិ

នាខាងមុខនេះ,គឺគ្រាន់តែជាមធ្យោបាយរបស់របបបច្ចុប្បន្នដើម្បីរក្សាអំណាចផ្តាច់ការរបស់គេដើម្បីស្រួលងាយបំរើ

ប្រយោជន៏យួននៅក្នុងស្រុកខ្មែរតែប៉ុណ្ណោះ(។)ការអំពាវនាវឲប្រជាពលរដ្ឋខ្មែរធ្វើពហិការ,ក៏ពុំមែនជាទង្វើជាបដិបក្ខ

នឹងរដ្ឋធម្មនុញ្ញនោះទេ,ផ្ទុយទៅវិញ,គឺជាសេរីភាពរបស់ពលរដ្ឋ(៥)ម្នាក់ៗដែលមានរដ្ឋធម្មនុញ្ញជាច្បាប់ធានាការពារ

នូវសិទ្ធិនេះ,ឯចំណែកការអំពាវនាវដល់ខ្មែរឲនាំគ្នារំលំរបបមួយដែលជារបបគ្មានសម្មានុរូបភាព,ក៏ពុំមែនជាអំពើក្បត់

ជាតិនោះដែរ,ផ្ទុយទៅវិញជាទង្វើស្វែងរកបង្កើតលទ្ធិប្រជាធិតេយ្យពិតប្រាកដសំរាប់ប្រជាជាតិខ្មែរ។

 

ដូចយើងឃើញស្រាប់ហើយអំពីករណីសមរង្ស៊ី,ទោះបីលោកចាញ់បោកត្រីជនាភិបាល,គង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខា,

ដោយចេតនា,ឬអចេតនាក្តី,តែបើលោកគាំទ្រការបោះឆ្នោតថ្នាក់ជាតិ,គ្មានសេរី,គ្មានយុត្តិធម៍,ពីក្នុងក្តារមឈូសយួន,

គឺគេអាចទុកលោកជាមនុស្សក្បត់ជាតិបាន,ឯចំណែកសេរីភាពឯកជនដែលសមរង្ស៊ីយកមកប្រើវា,ហើយទុកជាសិទ្ធិ

ជាពលរដ្ឋ,ក្នុងប្រកត្សភាពនៃសេវភាពបំរើប្រយោជន៏យួននៅស្រុកខ្មែរ,គឺពិតជាសេរីភាពក្លែង,ព្រោះជាសេរីភាពនាំ

ប្រជាជាតិខ្មែរដើរទៅរកសេចក្តីស្លាប់ពិតប្រាកដ(។)ការហួសស្មានយល់របស់ខ្មែរអ្នកស្នេហាជាតិភាគច្រើន,លើកំរិតស្ពឹក

របស់សមរង្ស៊ីនៅចំពោះមុខការពិត,ដូចយ៉ាងភាពឯកោរស់នៅក្នុងមឈូស,ការចាញ់បោកជនគង់គាំ,ប៉ែនសុវណ្ណ,និង

កិមសុខា,ដែលជាពួកខ្មែរធ្វើការបំរើយួនស្មើដៃនឹងហ៊ុនសែន,និងការគាំទ្រការបោះឆ្នោតគ្មានសេរី,គ្មានយុត្តិធម៍,

សំរាប់យួនឈ្នះ,ជាការពិតមួយដែលគួរពុំអាចជឿវាបាន។

 

ត្រូវខ្មែរយើងដឹងថា,ហ៊ុនសែនអាចជាសត្រូវពិតនឹងត្រីជនាភិបាល,គង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខា,តែជនទាំងបួន

នេះធ្វើការបំរើយួនដូចគ្នា,ដូច្នេះជនទាំងបួនទទួលការការពារពីសំណាក់អ្នកដឹកនាំយួននៅស្រុកខ្មែរដូចគ្នា(។)យួន

ឲសិទ្ធិហ៊ុនសែនធ្វើបាបខ្មែរបានតាមចិត្ត,លើកលែងតែត្រីជនាភិបាល,គង់គាំ,ប៉ែនសុវណ្ណ,និងកិមសុខា,ឯចំណែក

ត្រីជនាភិបាលវិញ,យួនឲសិទ្ធិជេរហ៊ុនសែនបានក្នុងវិស័យកិច្ចការរដ្ឋជាធម្មតា,តែជនទាំងបីនេះ,ឥតអាចជេរហ៊ុនសែន

ក្នុងវិស័យនយោបាយការពារប្រយោជន៏យួននៅស្រុកខ្មែរបាននោះទេ(។)ម្នាក់ៗសុទ្ធតែមានតួនាទីច្បាស់លាស់ដែលយួន

គេបញ្ជាឲធ្វើ,បើម្នាក់ៗនាំគ្នាដើរតាមគន្លងធម៍យួននេះ,ច្បាស់ជាគេរស់មានសេចក្តីសុខជាពុំខាន(។)ជ័យជំនះចុង

ក្រោយរបស់ជនទាំងបួននេះ,គឺលទ្ធភាពរបស់ពួកគេ,អាចយកបុគ្គលសមរង្ស៊ីទៅដាក់ក្នុងក្តារមឈូសយួនទាំងរស់បាន។

 

យើងមិនដែលយល់អំពីទង្វើខ្មែរខ្លះ,នាំគ្នាខំបង្កើតដោយក្លែងពីលក្ខណៈសម្បត្តិ”សមរង្សីវិរបុរសជាតិ”ដែលវាមានភាព

ខុសស្រឡះពីការពិត(។)តែបើតាមពិនិត្យឲច្បាស់,ពួកទាំងនេះមិនដែលហ៊ានអំពាវនាវឲសមាជិកគណបក្សសង្គ្រោះជាតិ,

និងខ្មែរគាំទ្រគណបក្សខ្លួនធ្វើកុបកម្មអឺអឹង(កងរំពង)ការពារប្រធានខ្លួននោះឡើយ,ព្រោះគេខ្លាចខាតប្រយោជន៏គេ,

តែផ្ទុយទៅវិញ,គិតតែពីនាំគ្នាមើលងាយជាការចំអកដាក់ឈ្មោះសមរង្ស៊ីជាបេក្ខជននាយករដ្ឋមន្ត្រីខ្យល់,គឺជាការបញ្ជោរ

ដល់មនុស្សម្នាក់ដែលពួកខ្លួនបាននាំគ្នាជួយសែងយកទៅដាក់ក្នុងក្តារមឈូសយួនរួចស្រេចទៅហើយ(។)ពួកមនុស្សបែប

នេះ,គេឲឈ្មោះថាពួក”អាមីអាថោង”ហានិយាយ,ឬសរសេរសំរាប់តែបញ្ជោរឥតអៀនខ្មាសគេសោះឡើយ៕

 

ឧប​ សង្ហា

 

(១)ជិបខ្លួន=ខ្លួននៅមានដង្ហើម,Corps vivant

(២)ត្រីជនាភិបាល=Triumvirat

(៣)ទុក្ករៈ=អ្វីដែលពិបាកធ្វើ។

(៤)អនិយ័ត=ដែលឆ្លាស់គ្នា,Alternatif

(៥)ពលរដ្ឋ=ប្រើទីនេះក្នុងន័យពាក្យបារាំងថាCitoyen

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens